ខេត្តសៀមរាប៖សកម្មជនរបស់បក្ស «LDP»ម្នាក់ ត្រូវបានរថយន្តបុកស្លាប់ ខណៈកំពុងជិះម៉ូតូ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៨និង១៥នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣រថយន្តនិងម៉ូតូ បើកបរទិសដៅខ្វែងគ្នា លើផ្លូវជាតិលេខ២៦៤១ ត្រង់ចំណុច មុខទីបញ្ជាការស្រាល ប្រចាំការចម្ការ១២ហិកតារបស់ (LDP) ស្ថិតនៅភូមិថ្មរជល់ ឃុំត្បែង ស្រុកបន្ទាយស្រី។
សមត្ថកិច្ចបានប្រាប់ថាគ្រោះថ្នាក់ចរាចណ៍នេះរថយន្តម៉ាកVOLVOពណ៌បៃតង-ក្រហមផ្លាកលេខ៣F-៩៧១៨ បើកបរដោយឈ្មោះសាន សេងហ៊ួត ភេទប្រុសអាយុ៣១ឆ្នាំ មានទីលំនៅភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្នារ ខេត្តកំពង់ចាម (បើកបរពីជើងទៅត្បូង) បុកជាមួយម៉ូតូម៉ាកហុងដា ពណ៌ខ្មៅផ្លាកលេខពោធិ៍សាត់ ១G-៥៤៦៩ បើកបរដោយឈ្មោះម៉ៃ ធី (សកម្មជន(LDP) ភេទប្រុសអាយុ៥៩ឆ្នាំ មានទីលំនៅភូមិខ្នាចរមាស់ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ (បើកបរពីលិចទៅកើត) បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
សមត្ថកិច្ចបន្តថាបច្ចុប្បន្នសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រណៃណី។ ចំណែកអ្នកបើកបររថយន្តត្រូវបាននគរបាលឃាត់ខ្លួនរួមនិងវត្ថុតាងម៉ូតូនិងរថយន្តកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕ដោយុនាគខៀវ



ក្រោយមានបញ្ជាពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មេប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលទើបតែងតាំងថ្មី ត្រូវបានក្រសួងសម្រេចបណ្ដេញចេញពី ក្របខ័ណ្ឌនគរបាលជាតិ ក្រោយស្រាវជ្រាវរកឃើញថា ធ្លាប់ប្រព្រឹត្តបទក្រិដ្ឋប្លន់ទូមាស។ ជាមួយគ្នានេះអធិការនគរបាលស្រុកស្ទោង ក៏ត្រូវបានដកឲ្យទៅបម្រើការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំផងដែរ។
សូមជម្រាបថានៅថ្ងៃម្សិលមិញ សម្តេចហ៊ុន ម៉ាណែត បានបញ្ជាទៅកាន់ ឲ្យនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ពិនិត្យការតែងតាំងមេប៉ុស្តិ៍ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់មានព័ត៌មានថា មេប៉ុស្តិ៍រូបនេះ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋប្លន់៕ដោយនាគខៀវ