Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖អធិការនគរបាលស្រុកជីក្រែង បានបញ្ជាក់ករណីគ្រោះថ្នាក់ចរាចរណ៍ មួយរវាងរថយន្ត រថយន្តកែច្នៃ មិនមានមនុស្សរងរបួសធ្ងន់នោះទេ ក្រោយកើតហេតុត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ។

អធិការជីក្រែង លោក តាំង លីហេង បានប្រាប់សៀមរាប ប៉ុស្តិ៍ ថា ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង នៅថ្ងៃទី២១
ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៧ និង៣០នាទី  ត្រង់ចំណុចទល់មុខដេប៉ូសាំងេតលា ស្ថិតនៅក្នុងភូមិស្ពានតូច ឃុំឬស្សីលក ស្រុកជីក្រែង ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៧២ និង២៧៣ លើផ្លូវជាតិលេខ០៦ រវាងរថយន្ត និង រថយន្តបត់ឆ្វេង។

អធិការរូបនេះបានបញ្ជាក់ថា ទី១ រថយន្តម៉ាក TOYOTA SIENNA ផលិតឆ្នាំ2005 ពាក់ស្លាកលេខភ្នំពេញ 2AC-2368ប្រភេទទេសចរណ៍ ពណ៌ស អ្នក បើកបរឈ្មោះ ណុល ណូន ភេទ ប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិនីពេជខ ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដឹកមនុស្ស ០២នាក់៖ ០១ឈ្មោះ ធឿនអុល ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិនីពេជខ ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ០២,ឈ្មោះ ចិន ចាន់វិបុត្រ ភេទ ប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិនីពេជខ ឃុំនីពេជ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ទិសដៅពីកើតទៅលិចបានបុករថយន្តកែឆ្នៃ ស្លាកលេខគ្មាន ពណ៌លឿង លាយត្រួយចេកដឹកទំនិញចំរុះ អ្នកបើកបរឈ្មោះ ស ស្បឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់ភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ទិសដៅពីកើតបត់ឆ្វេង។

អធិការបានបញ្ជាក់បន្ថែមថា ក្នុងហេតុការណ៍នេះបណ្ដាលឲ្យ ១.ឈ្មោះ ធឿន អុល ភេទស្រីអ្នករួមដំណើរតាមរថយន្ត របួសស្រាល ០២.ចិន ចាន់វិបុត្រ ភេទប្រុស អ្នករួមដំណើរតាមរថយន្តរបួសស្រាល។ ខូចខាត រថយន្ត ០១គ្រឿងធ្ងន់។និង រថយន្តកែឆ្នៃ ១គ្រឿងស្រាល។ មូលហេតុអ្នករថយន្ដកែឆ្នៃ បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។រថយន្តពាក់ព័ន្ធរក្សាទុបណ្តោះទុកអាសន្ននៅអង្គភាពដើម្បីអនុវត្តន៍ តាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២៣

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាជនជាតិព័រ ចំនួន១០០គ្រួសារ ស្ថិតនៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត។

ពិធីសំណេះសំណាលសួរសុខទុក្ខនេះ នៅបរិវេណវត្តភ្នំរៃ ឃុំតាតោក ស្រុកសំឡូត នៅព្រឹកថ្ងៃអង្គារនេះ។

លោក សុខ លូ បានមានប្រសាសន៍លើកឡើងថា ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ទាំងនេះ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាជនជាតិព័រសរុប១០០គ្រួសាររស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

លោកបានបន្តទៀតថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតដោយក្តីនឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត ជាមួយនឹងការផ្តល់អំណោយសម្រាលការលំបាកទាំងអស់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏តែងតែយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាព បរិភោគទឹកឆ្អិន រស់នៅមានអនាម័យល្អ ចំពោះ ស្ត្រីមានកូនតូច ឬមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យជំនាញយ៉ាងតិចឱ្យបាន ៤ដង ហើយត្រូវសម្រាលកូននៅមណ្ឌលសុខភាព ហើយបើបងប្អូនមានជំងឺសូមប្រញាប់ទៅកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពនៅជិតបំផុតឱ្យបានទាន់ពេលវេលា កុំបង្អង់យូរដែលនាំគ្រោះថ្នាក់ដល់អាយុជីវិត។

លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមយកចិត្តទុកដាក់អំពីសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវជៀសវាងមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះថាសម័យកាលមុនមានបងប្អូនយើងជាច្រើនបានរងគ្រោះធ្លាក់ខ្លួនពិការដោយសារសង្គា្រម តែបច្ចុប្បន្ននេះយើងរស់នៅក្រោមដំបូលនៃសុខសន្តិភាព យើងក៏មិនត្រូវបណ្តោយខ្លួនយើង ឱ្យក្លាយទៅជាជនពិការដោយសារតែគ្រោះថ្នាក់ចរាចរណ៍នោះដែរ។

លោកបានបញ្ជាក់ថាបងប្អូនរស់នៅក្នុងប្រទេសមានសន្តិភាពហើយ ត្រូវខិតខំកសាងសុភមង្គលគ្រួសារ ដោយមិនត្រូវប្រើអំពើហិង្សាក្នុងគ្រួសារ និងសូមជៀសវាងការប្រព្រឹត្តទង្វើគ្រប់បែបយ៉ាងដែលនាំឱ្យការកើតមានអំពើហិង្សាក្នុងគ្រួសារ។ បន្ថែមពីនេះ សូមប្រជាពលរដ្ឋនាំគ្នាទៅទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមកាលកំណត់ឱ្យបានគ្រប់ៗគ្នា បើទោះបីជាប្រទេសយើង បានឆ្លងផុត ពីគ្រោះថ្នាក់នៃជំងឺនេះក៏ដោយ តែពិភពលោកទាំងមូលមិនទាន់លុបបំបាត់ជំងឺនេះទាំងស្រុងនោះឡើយ ដូច្នេះត្រូវនាំគ្នាការពារ ទើបប្រសើរ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស,ទឹកត្រី១យួ,ទឹកស៊ីអ៉ីវ១យួរ ទឹកបរិសុទ្ធ១កេសនិង ត្រីខ ១០កំប៉ុង, ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២៣

ភ្នំពេញ៖បែកធ្លាយរឿងអនុប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក ប៉ោ សួន ដែលដល់អាយុចូលនិវត្តន៍ បានពន្យាអាយុចូលនិវត្តន៍។

យោងតាមតារាងទូទាត់បៀវត្សឆ្នាំ២០២១ គឺលោក ប៉ោ សួន អនុប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ កើតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៦៤។ ស្រាប់តែនៅក្នុងតារាងទូទាត់បៀវត្សឆ្នាំ២០២២ គឺមានការកែប្រែឆ្នាំកំណើតដោយលោក ប៉ោ សួន កើតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៧៤ ពោលគឺពន្យាអាយុចូលនិវត្តន៍បាន ១០ឆ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលា ម៉ោង ៩និង៣០នាទីយប់ នៅភូមិគោកចាស់ឃុំ សសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

របាយការណ៍របស់នគរបាលប៉ុស្តិ៍ឃុំ សសរស្តម្ភ បានអោយដឹងថា ផ្ទះម្ចាស់ឈ្មោះ ក្អោប សារឹម ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរធ្វើស្រែ  នៅនៅភូមិគោកចាស់ឃុំ សសរស្តម្ភ
ស្រុកពួក ខេត្តសៀមរាប។ ផ្ទះផ្ទះដែលរងការឆាបឆេះ ធ្វើពីថ្មក្រោម ជញ្ជាំងក្តា ប្រក់សង្កសីប្រវែង 8×7ម៉ែត។ ករណីនេះ
ក្នុងពេលកំពុងកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រជាការពារនិងប្រជាពលរដ្ឋ ជួយសង្គ្រោះពន្លត់និង រថយន្តពន្លត់អគ្គីភ័យបានជួយអន្តរាគន៍ប្រើប្រាស់ទឹក ចំនួន ១ឡាន។

របាយការណ៍បានបន្តថា ហេតុការព៍ខាងលើបណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិក្នុងផ្ទះទាំងស្រុង។តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ មូលហេតុ:  បឋម ទុស្សេ ឆ្លងចរន្តអគ្គីសនីក្នុងផ្ទះផ្នែកខាងលើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម​៖លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំបឹងណាយ តំណាង លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ នឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានថ្លែងថា​ ការជួយដល់ប្រជាជនដោយចិត្តស្មោះស យើងនឹងទទួលបានការស្រលាញ់ពីគាត់វិញ ដោយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​។

ថ្លែងបែបនេះក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ជូនគណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ សកម្មជន និងយុវជនគណបក្សទូទាំងឃុំ នៅស្នាក់ការគណបក្សឃុំបឹងណាយ ក្នុងស្រុកព្រៃឈរ នៅសៀលថ្ងៃអាទិត្យ ម្សិលមិញ។

លោកជំទាវ តោ ពិឡា ក៏បានជម្រាបជូនពីលទ្ធផលអង្គមហាសន្និបាតដែលបានសម្រេចបន្ត គាំទ្រយ៉ាងពេញទំហឹង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់ និងគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។ គណបក្សនឹងបន្តដឹកនាំប្រទេស ដើម្បីលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ និងបន្តរក្សាលំនឹងសេដ្ឋកិច្ចដែលកំពុងបន្តភាពខ្លាំងរបស់ខ្លួនជាសារវន្ត ដែលតាមការរំពឹងទុកអាចនឹងកើនដល់ ៥,៦ ភាគរយ ក្នុងឆ្នាំ២០២៣។ មហាសន្និបាតដាក់ចេញនូវគោលដៅជាយុទ្ធសាស្រ្ត៥ចំនុច និងគោលនយោបាយធំៗជាអទិភាពសម្រាប់រយៈពេល៥ឆ្នាំបន្តទៀត។

លោកជំទាវ តោ ពិឡា បានលើកថា ការបំរើប្រជាជនដោយក្តីស្រលាញ់ ជាចំណែកមួយនៃការបំរើនូវសេចក្តីត្រូវការរបស់គាត់ដែលកំពុងតែជួបការលំបាក មិនថាឡើងការលំបាកនោះជាការកំបាកតូចក្តី ធំក្តី តែយើងត្រូវបំពេញអោយបានដើម្បីអោយគាត់មានជំនឿជឿជាក់ថា គណបក្សប្រជាជនកម្ពុជាមិនទៅណាឡើយគ្រប់ពេលដែលបងប្អូនជួបការលំបាក។

លោកជំទាវរដ្ឋលេខាធិការ​ ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំ បឹងណាយ និងសកម្មជនគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្រេចជោគជ័យ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំកន្លងមក និងសង្ឃឹមយ៉ាងមុតមាំថាបងប្អូននឹងបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសម្រាប់អាណត្តិក្រោយៗបន្តទៀត។

លោកជំទាវ តោ ពិឡា ក៏បានអញ្ជើញដឹកនាំក្រុមការងារគណបក្សមូលដ្ឋានឃុំបឹងណាយ សហការណ៍ជាមួយ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត(V.Y.D.A) ចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃចំនួន ៥ភូមិគឺ:ភូមិតាអុក ភូមិថ្មដា ភូមិឈើបាក់ ភូមិចន្លាត់ដៃ និងភូមិត្រើង ក្នុងឃុំបឹងណាយ​ ហើយ​ក៏​បានអញ្ជើញចុះពិនិត្យ និងសិក្សាគម្រោង ធ្វើផ្លូវបេតុង១ខ្សែដែលមានប្រវែងប្រមាណ១៤គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងណាយ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២៣

ខេត្តត្បូងឃ្មុំ៖ដើម្បីរំលឹករក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមកក្នុងតំបន់ ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភ: នេះ បន្ទាប់ពីបងប្អូនប្រជាកសិករបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋ តែងតែធ្វើប្រារព្ធពិធី ចាប់ត្រី នៅរមណីយ៍ដ្ឋានបឹងត្រពាំងក្រម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ប្រជាពលរដ្ឋប្រមាណជាង៦ម៉ឺននាក់ មកពី ឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ហើយ ក៏បងប្អូនប្រជាពលរដ្ឋមានមកពីខេត្តក្រចេះ  កំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្នុងស្មារតីភាតរភាពសាមគ្គីភាព ស្រលាញ់រាក់ទាក់គ្នា ប្រកបដោយ សីលធម៌ សុជីវធម៌ យ៉ាងល្អផូរផង់ និងមានលក្ខណៈជាតិនិយមគួរជាទីមោទនៈ។

លោក រិន សំអឿន អាយុ៣៧ឆ្នាំ រស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ បានបញ្ជាក់ឱ្យដឹងថា គាត់មានឧបករណ៍អង្រុតយកមកចុះរុតចាប់ត្រី រាល់ឆ្នាំ ឆ្នាំនេះត្រីសម្បូណ៍ជាងឆ្នាំ២០២០ ដោយទឹកបឹងត្រពាំងនៅច្រើនឆ្នាំនេះមានភ្លៀងច្រើន ហើយយើង ចាប់បានត្រីច្រើន   យកទៅធ្វើម្ហូបជាលក្ខណៈគ្រួសារ យ៉ាងសប្បាយ។

លោកយាយ ស្បោង អ៊ូច ក្នុងវ័យជាង៧៣ឆ្នាំ បានបញ្ជាក់ឱ្យដឹងដែរថា ពីដើមមុននឹងចុះចាប់គេធ្វើពិធីសែនសុំម្ចាស់ទឹក ម្ចាស់ដី សុំឱ្យត្រីដែលមានធ្មុងទាំឡាយ ដូចជាត្រីឆ្លាំង ត្រីអណ្តែង ត្រីកញ្ចុះ ជាដើម សូមឱ្យស្លូតដូចត្រីកំភ្លាញ ធ្វើដូចនេះ ពេលបងប្អូនប្រជាពលរដ្ឋចុះចាប់ត្រីមិនមានបញ្ហាមុតត្រីអ្វីនោះទេ នេះជាទំនៀមបុរាណយើង។

លោក អ៊ូច យឿន មេឃុំជាំក្រវៀន និងជាប្រធានគណៈកម្មការៀបចំកម្មវិធីចាប់ត្រីបឹងត្រពាំងក្រម បានបញ្ជាក់ឱ្យដឹងថា ថ្ងៃនេះជាថ្ងៃនក្ខត្តឫក្សដ៏ល្អត្រចះត្រចង់ ដែលបងប្អូនប្រជាពលរដ្ឋបាននាំគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីចាប់ត្រីបឹងត្រពាំងក្រមរបស់យើង ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភះនេះ រយៈពេល៤ថ្ងៃ និង៣យប់ គឺចាប់ពីថ្ងៃទី ១៥.១៦.១៧ និងថ្ងៃទី១៨ ខែកុម្ភ: នេះតែម្តង ។

នៅពីរថ្ងៃដំបូងគឺថ្ងៃទី១៥.១៦ និងថ្ងៃទី១៧ គឺបងប្អូនបានមកជួបជុំគ្នា ដើរលែងកំសាន្ត ទស្សនាទេសភាពស្ថិតនៅជុំវិញតំបន់់បឹងត្រពាំងក្រម ដែលមានកេរ្តិ៍ ដំណែលពីដូនតាយើង រួមមានៈ ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែងឡស្រា និងស្រះទឹកនាងលើមជាដើម។ ក្រៅពីដើរទស្សនាកំសាន្តពីប្រវត្តិ និងកេរ្តិ៍ដំណែល យ៉ាងជក់ចិត្ត សប្យាយអឺងកង នាពេលថ្ងៃ និងពេលរាត្រី មានកម្មវិធី រាំច្រៀងតាមលក្ខណៈប្រពៃណីខ្មែរផងដែរ។ ហើយបន្ទាប់គឺ នៅថ្ងៃទី១៨ ខែកុម្ភ: នេះគឺជាថ្ងៃបងប្អូនប្រជាពលរដ្ឋយើង ប្រមាណជាង៦ម៉ឺននាក់ មកពីឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ  ខេត្តព្រៃវែង និងខេត្តស្វាយរៀង បានមកប្រារព្ធពិធីចាប់ត្រី នេះដែរ។

លោកមេឃុំបានបញ្ជាក់ទៀតថា បឹងត្រពាំងក្រំមានទំហំ១០០បួនជ្រុង ចំពោះបងប្អូនប្រជាពលរដ្ឋមកចាប់ត្រីនេះគឺ មានឧបករណ៍របៀបបុរាណរួមមានៈ អង្រុត ឈ្នាង ឆ្នុក ត្រក ទ្រូ លប ។ល។ នៅម៉ោងជាង៩ព្រឹកថ្ងៃទី១៨ នេះដែរ គឺបងប្អូននិងនាំគ្នាចុះចាប់ត្រីរួមគ្នាតែម្តង។ ឆ្នាំនេះត្រីមានដូចជា ត្រីរស់ ត្រីឌៀប  ត្រីក្រាញ់ ត្រីឆ្លូញ ត្រីទួក ត្រីអណ្តែង ត្រីកញ្ចុះ ត្រីកន្ត្រប់ ត្រីតាអោន និងត្រីកំភ្លាញ ។ល។ ហើយ ត្រីមិនសម្បូណ៍ជាងឆ្នាំ២០២០ឆ្ងាយណាស់។ ក្នុង១ឆ្នាំយើងអនុញ្ញាត បើកឱ្យបងប្អូនចាប់បានតែម្តងទេ។ ផុតពីថ្ងៃយើងប្រារព្ធពិធីចាប់ត្រី គឺយើងមានកម្លាំងប្រជាការពារភូមិ និងកម្លាំងប៉ុស្តិ៍ការពារ មិនឱ្យមានការនេសាទដោយយកឧបករណ៍ហាមឃាត់ល្មើសច្បាប់មករកនោះទេ ធ្វើបែបនេះ គឺដើម្បីការពារត្រីបឹងធម្មជាតិរបស់យើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ប្រវែង ២៥ គីឡូម៉ែត្រ ចាប់ពីកំណាត់ ផ្លូវជាតិលេខ៦ ដល់កំណាត់ផ្លូវជាតិលេខ៦៨ ឆ្លងកាត់ចំនួន ០៥ឃុំ រួមមាន ឃុំស្រណាល ឃុំរោងគោ ឃុំស្នួល ឃុំក្រូចគរ និងឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលជាអំណោយដ៏ថ្លែថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជូនប្រជាពលរដ្ឋ រស់នៅស្រុកក្រឡាញ់។

ថ្លៃងក្នុងពិធីបើកការដ្ឋាននេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប សូមគោរពថ្លែងអំណរគុណចំពោះអំណោយដ៍ថ្លៃថ្លា របស់ សម្តេចតេជោ តាមរយៈ ឯកឧត្តម អ្នកឧកញ៉ា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប អភិបាលខេត្ត បានផ្តល់ជូនផ្លូវ១ ខ្សែនេះជូនប្រជាពលរដ្ឋចំនួន ៥ ឃុំ នៃស្រុកក្រឡាញ់ ដែលផ្លូវមួយខ្សែនេះ នឹងចូលរួមកាត់បន្ថយការលំបាករបស់ ប្រជាពលរដ្ឋ ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ បានងាយស្រួល ឆាប់រហ័ស និង ចំណាយតិច ដែលកត្តានេះ នឹងរួមចំណែក លើកកម្ពស់ជីវភាពរស់នៅ និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ជាមួយនឹង សមិទ្ធផលនេះ ឯកឧត្តម អ៊ាន ឃុន ក៏បានសូមអំពាវនាវដល់សាធារណជន និង បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវនេះ សូមជួយថែរក្សា និងការពារផ្លូវ នេះឱ្យបានល្អ ដោយត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ដើម្បីសុវត្ថិភាព និងបញ្ជៀសនូវ ការឆាប់ខូចផ្លូវដោយសារការដឹកជញ្ជូនលើសទំងន់ណាមួយដោយខានតែបាន។

សូមជម្រាបថា ពិធីបើកការដ្ឋាននេះរៀបចំនៅបរិវេណវត្តរតន:មុន្នីរោងគោ ហៅវត្តរោងគោ ស្ថិតនៅភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ នៅថ្ងៃសៅរ៍ម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២៣

ថ្លែងនេះក្នុងកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ នៅពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣​ លោកហ៊ុន ម៉ាណែត បានអំពាវឲ្យសូមអញ្ជើញចូលរួមទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូន គណបក្សប្រជាជន ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ បន្តកិច្ចការបម្រើជាតិ និងប្រជាជន។

លោកហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​ បានថ្លែងថា៖ សូមអោយសមាជិក ទាំងអស់អញ្ជើញចូលរួមទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូន សម្តេចតេជោ ប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា ទាំងអស់ បន្តកិច្ចការបម្រើជាតិ និងប្រជាជន ហើយសូមជឿទុកចិត្ត ព្រមទាំងគាំទ្រសមិទ្ធផល និងគោលនយោបាយ របស់ គណបក្សក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេស ក្រោមបរិយាកាសប្រកបដោយនិរន្តរភាព នៃសន្តិភាព ស្ថិរភាព និងកិត្យានុភាពជាតិ ក្នុងនាម ជា ប្រទេសអធិបតេយ្យ សើ្មមុខស្មើមាត់ ជាមួយគ្រប់បណ្តាប្រទេស លើឆាកអន្តរជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម៖លោកហ៊ុន ម៉ានិត បានមានប្រសាសន៍ថា គោលការណ៍របស់សម្តេចតេជោ គឺជំរុញឱ្យមានវប្បធម៌ចែករំលែក ជំរុញឱ្យមានភាពត្រជាក់ត្រជុំ​ ដើម្បីនាំមកនូវការអភិវឌ្ឍរីកចម្រើន ជូនប្រជាពលរដ្ឋ ជាក់ស្តែងដូចថ្ងៃនេះដែលយើងបានបើកការដ្ឋានស្ថាបនាផ្លូវបេតុង ២ខ្សែ ប្រវែង ជាង ១៨គីឡូម៉ែត្រ ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ និងឃុំព្រែកដំបូក ស្រុកស្រីសន្ធ ដើម្បីបម្រើឱ្យការធ្វើ ដំណើរការផ្លាស់ប្តូរពាណិជ្ជកម្ម និងដឹកកសិផលទៅកាន់ទីផ្សារបស់ប្រជាកសិករ សំដៅជំរុញការ អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់កម្រិតជីវភាពប្រជាជននៅតាមជនបទ ដើម្បីបង្ខិតជនបទឱ្យ មានជីវភាពប្រហាក់ប្រហែល នឹងទីប្រជុំជនផងដែរ។​

លោក ហ៊ុន ម៉ានិត នាយករងខទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាម អះអាងបែបនេះក្នុងឱកាសអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុង ២ខ្សែ ប្រវែង ១៨.២៤គីឡូម៉ែត្រ ខ្សែទី១ ប្រវែងជាង១១គីឡូម៉ែត្រ ចាប់ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ និងខ្សែទី២ ប្រវែងជាង ៧គីឡូម៉ែត្រ ចាប់ពីឃុំព្រែកដំបូក ដល់ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃសុក្រម្សិលមិញ។

មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានិត បានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសាកសួរសុខទុកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះលោកយាយ លោកតា បង់ប្អូនប្រជាពលរដ្ឋទាំងអស់ ផងដែរ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ផ្លូវទាំងពីរខ្សែនេះ ពិតជាមានសារៈសំខាន់ និងបានតភ្ជាប់ឃុំបារាយណ៍ ដែលជាឃុំដាច់ ស្រយាលមួយរបស់ស្រុកស្រី សន្ធរ និងជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ស្រុកស្រីសន្ធរ ក្នុង ការដឹកជញ្ជូនកសិផល របស់ប្រជាកសិករពីផ្នែកខាងក្នុងមកកាន់ទីផ្សា។ ទន្ទឹមនេះ ជាបណ្តាញ​ គមនាគមន៍ដ៏សំខាន់មួយ ភ្ជាប់ទៅកាន់ដែនដីប្រវត្តិសាស្រ្តរបស់កម្ពុជា គឺរាជធានីបុរាណទូលបាសាន សតវត្សទី១៥ ដែលនឹងបង្ខិតរមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ មកកាន់តែកៀក និងបង្កើនការ ទាក់ទាញទេសចរ ណ៍ជាតិ និងអន្តរជាតិទៅកាន់តំបន់ប្រវត្តិសាស្ត្រនេះបន្ថែមទៀត នៅពេលផ្លូវ ទាំងពីរខ្សែនេះបានស្ថាបនារួច។

អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ បានបង្ហាញច្បាស់ថាប្រជាពលរដ្ឋគាំទ្រសន្តិភាព គាំទ្រការអភិវឌ្ឍ និងគាំទ្រសម្តេចហ៊ុន សែន ដើម្បីបន្តដឹកនាំការអភិវឌ្ឍន៍ និងលើកកម្ពស់កិត្យានុភាពជាតិ ឱ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោកផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២៣

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថាពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេព្រោះខ្ញុំនឹងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិតនិងធ្វើការ។ ការអះអាងរបស់សម្ដេចហ៊ុន សែន បែបនេះ ធ្ងើឡើងសុក្រម្សិលមិញ តាមរយ:ប្រព័ន្ធតេលេក្រាម។

សំណេររបស់សម្ដេចហ៊ុន សែន បានបង្ហាញថា៖កាលពីថ្ងៃ១៤ កុម្ភៈ២០២៣ ខ្ញុំបានប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋ ជូនបុគ្គលិកវិទ្យុវីអូឌី ដែលបានបាត់បងការងារធ្វើ។ គិតត្រឹមល្ងាចថ្ងៃ១៧កុម្ភៈ ២០២៣នេះ មានបុគ្គលិក៨រូប បានមកដាក់ពាក្យសុំចូលធ្វើការ។ ដើម្បីបញ្ចប់ការងារនេះ ខ្ញុំសូមកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការ ត្រឹមម៉ោង១៧.០០នាទី ថ្ងៃ ២៨កុម្ភៈ ២០២៣។

សំណេរសម្ដេចបន្តថា៖« ខ្ញុំសូមបញ្ជាក់សារជាថ្មីថាវិទ្យុវីអូឌីគ្មានថ្ងៃរស់ឡើងវិញឡើយនិងខ្ញុំសូមអរគុណចំពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួនមិនចូលមកធ្វើការរដ្ឋ ទេសុខចិត្តធ្វើស្រែនិងឡើងត្នោត។ ខ្ញុំសូមជូនពរឲ្យអ្នកទាំង
អស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹមជិវិត»។

ក្របខ័ណរដ្ឋនៅពេលនេះ ត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបានប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡងខ្ញុំពិតជាមានការអរគុណ។ ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេព្រោះខ្ញុំនឹងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិតនិងធ្វើការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២៣

ខេត្តកំពង់ស្ពឺ៖បងបង្កើតម្នាក់ត្រូវបាននគរបាលស្រុកថ្ពង ឃាត់ខ្លួនក្រោយពីឪពុកម្ដាយ ដាក់ពាក្យបណ្តឹងដោយសារតែបានបង្ខំចាប់រំលោភប្អូនស្រីបង្កើតខ្លួនឯង រហូតបានសម្រេចចំនួន៣ដង។

ការឃាត់ខ្លួនវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

អធិការនគរបាលស្រុកថ្ពង លោកហ៊ុន សុខហុន បាននិយាយឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ថា ចំរើន អាយុ២៤ឆ្នាំ (មុខរបរកម្មកររោងចក្រ) ដែលមានឪពុកឈ្មោះអ.ន ..ប..ថ អាយុ៥៧ឆ្នាំ និងម្តាយមានឈ្មោះ ភ..ង គម..ហ.. អាយុ៦០ឆ្នាំ រស់នៅក្នុងបន្ទុក។

អធិការនគរបាលស្រុកថ្ពង បានបន្តថា យុវជនរូបនេះ
តែងតែប្រើប្រាស់គ្រឿងញឹកញាប់ ហើយក៏ចូលចិត្តមើលទូរស័ព្ទរឿងអាសអាភាស រួចហើយក៏មានអារម្មណ៍ចង់រួមភេទ ទើបសម្រេចចិត្ត ចាប់បង្ខំប្អូនស្រីខ្លួនឯងរំលោភតែម្តង។

អធិការនគរបាលស្រុកបានបញ្ជាក់ថា ជនសង្ស័យ ជាបងបង្កើត បានធ្វើសកម្មភាពចាប់រំលោភប្អូនស្រី
ដោយលើកទី១ នៅថ្ងៃ ខែ មិនចាំ ក្នុងឆ្នាំ២០២២ នៅប្រហែលម៉ោង១ជាងរសៀល ឃើញប្អូនស្រីជនរងគ្រោះ ឈ្មោះថ.. ភ.រ អាយុ១៥ឆ្នាំ អង្គុយមើលទូរស័ព្ទយកលេស ប្រើប្អូនស្រីខ្លួន ឲ្យឡើងទៅលើផ្ទះយកទុយសាកទូរស័ព្ទ ហើយខ្លួនឡើងតាមក្រោយបានគំរាមប្អូនស្រី ចាប់រំលោភបានសំរេច១លើក ខណ:ឪពុកម្តាយមិននៅផ្ទះ។ លើកទី២ ប្រហែលម៉ោង១២:ជាង នៅផ្ទះទាមខាងក្រោយ ប្រើជនរងគ្រោះ ឲ្យទៅយកដងសន្ទូច រួចខ្លួនដើរតាមក្រោយគំរាមចាប់រំលោភបានសំរេច១លើក ខណ:ឪពុកម្តាយមិននៅ។ លើកទី៣ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ ដោយបានប្រើជនរងគ្រោះ ឲ្យទៅដេញគោមកផ្ទះប៉ុន្តែគោរត់ចូលព្រៃ ពីក្រោយផ្ទះចំងាយ២០០ម៉ែត្រ ក៏ឈ្លាតឱកាស ឲ្យជនរងគ្រោះ ចូលដេញគោក្នុងព្រៃខ្លួនក៏ដើរក្រោយរួចមក៏បានចាប់រំលោភ បាន១លើកទៀត។ ដោយប្អូនស្រីបង្កើតទ្រាំនូវទង្វើរ របស់បងលែងបាន ពេលត្រឡប់មកផ្ទះវិញ ក៏បានប្រាប់រឿងទាំងអស់នោះទៅឪពុកម្តាយ រួចក៏ មកប្តឹងសមត្ថកិច្ចជំនាញ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវ: លើជនរងគ្រោះ បាន៣លើកពិតប្រាកដមែន។ បច្ចុប្បន្ននគរបាលខេត្តកំពង់ស្ពឺ កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២៣

ក្រុមហ៊ុន PNT កំពុងទទួលរងការរិះគន់ថាបានទទួលទិញឈើដោយខុសច្បាប់ ដែលមេឈ្មួញម្នាក់ បានគៀងគរប្រជាពលរដ្ឋ ឲ្យចូល កាប់បំផ្លាញព្រៃឈេីនៅក្នុងតំបន់ ស្នូលព្រៃឡង់។

ប្រភពបានឲ្យដឹងថា មេឈ្មួញបានបំផុសបំផុលគៀងគរ ឲ្យ ប្រជាពលរដ្ឋចូលទៅកាប់បំផ្លាញព្រៃឈេី ក្នុងតំបន់ ស្នូលព្រៃឡង់រួមមានខេត្ត៤គឺ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសឹ្ទងត្រែង និងខេត្តក្រចេះ ហើយបានដឹកជញ្ជូនឈើចេញតាមចំណុចច្រកអូរងាវ ប្រភេទឈេី(ឃ្លុំ) ដោយឡាន (វេអង)។

ប្រភពបានឲ្យដឹងថានៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមអ្នកសារព័ត៌មាន ប្រទះឃើញឡាន (វេអងចំនួន ៥ គ្រឿងចេញ តាមច្រកអូរងាវ ស្ថិតក្នុង ឃុំមានឫទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ចេញមកតាមផ្លូវកាត់ព្រៃអង់តែន ដឹកកាត់តាមមុខស្នាក់ការមេព្រៃ(៤៤) ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៦ ទៅទីក្រុងភ្នំពេញ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវច្រក(អូរងាវ) ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ខេត្តកំពង់ធំ បានលួចបង្ហើបប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ឡានប្រភេទ វេអង នេះ គេដឹកឈើចេញពីព្រៃឡង់ជារៀងរាល់យប់ មិនទាន់មានមន្ត្រីជំនាញធ្វើការទប់ស្កាត់នោះទេ។

ជុំវិញការការរិះគន់ប្រកាន់បែបនេះ សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីក្រុមហ៊ុនក្រុមហ៊ុន PNT នៅឡើយទេ។ ពាក់ព័ន្ធទៅនឹងក្រុមហ៊ុននេះ PNT កន្លងមក គណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិបានចេញសេចក្ដីប្រកាសព័ត៌មាន ថា ក្រុមហ៊ុននេះ PNT មិនបានធ្វើការទទួលទិញឈើខុសច្បាប់ដូចព័ត៌មានបានចុះផ្សាយនោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page186 Page187 Page188 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×