Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បាន ចង.កសម្លាប់ខ្លួននឹងកន្សែងពោះគោ នៅក្នុងបន្ទប់ទឹក នៅក្នុងស្នងការខេត្តសៀមរាប ក្រោយនគរបាលឃាត់ខ្លួនករណីរំលោភកូនស្រី ប្តីដើម រហូតមានផ្ទៃពោះ៤ខែ។
ហេតុការណ៍ចង.ក សម្លាប់ខ្លួននៅម៉ោងប្រមាណជាជិតភ្លឺថ្ងៃទី១៨ខែតុលាឆ្នាំ២០២០ នៅក្នុងបន្ទប់ទឹក ការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន។
សមត្ថកិច្ចបានដឹងថាការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ស្ថិតនៅផ្ទះជនរងគ្រោះ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជនសង្ស័យ មានឈ្មោះស័ក្ត សំអូន ភេទ ប្រុស អាយុ៦២ឆ្នាំ រស់នៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថាជនសង្ស័យបានសារភាពថាខ្លួនបានរំលោភសេពសន្ថវៈលើកូន ស្រីប្តីដើម ឈ្មោះក ល.ហ អាយុ ១៤ ឆ្នាំ បានសម្រេចជាច្រើនលើកនិងគំរាមថាបើបែករឿងសម្លាប់ចោលទាំងម៉ែ ទាំងកូនរួចហើយគាត់រត់ចូលឡានដោយខ្លួនឯង។
បើតាមសមត្ថកិច្ចបន្ថែមថា ក្រោយពីការសាកសួររួច ក៏សុំគោលការណ៍ឃាត់ខ្លួន ដោយនៅក្នុងបន្ទប់ធ្វើការសមត្ថកិច្ចបានប្រមូលសម្ភារផ្សេងៗចេញអស់។ ប៉ុន្តែជនសង្ស័យបានយកកន្សែងពោះគោរបស់គាត់ចូលក្នុងបន្ទប់ទឹកចង.ក ធ្វើអត្តឃាតដោយខ្លួនឯង។ ករណីនេះសមត្ថកិច្ចចម្រុះ ធ្វើការពិនិត្យសាកសព ឃើញថាជនសង្ស័យបានធ្វើអត្តឃាតដោយចងករសម្លាប់ដោយខ្លួនឯងពិតប្រាកដមែន។បច្ចុប្បន្ននគរបាលជំនាញនិងគ្រួសារជនរងគ្រោះ បានចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហា
អភិបាលខេត្ត នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រី និងកងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យស្ថានភាពទឹកជំនន់និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ នៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បានផ្តល់ថវិកាចំនួន​ ១០០.០០០.០០០រៀល​ (មួយរយលានរៀល)​ ដល់សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដើម្បីចាត់ចែងទិញស្បៀងបន្តជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះបង្កដោយទឹកជំនន់រហ័ស នៅតាមបណ្តាខណ្ឌដែលរងផលប៉ះពាល់​ក្នុង​រាជធានីភ្នំពេញ​។

ថវិកានេះត្រូវបាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ ប្រគល់ជូន​ លោកឃួង​ ស្រេង​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី​ ១៨​ ខែតុលា​ ឆ្នាំ២០២០នេះ​ ក្នុងឱកាសដែល​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សនៅតាមស្ទឹងព្រែកត្នោតចំនួន ៣.៣៨៤គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៩ ក្នុងខណ្ឌដង្កោ។

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ គឺជាសាខាទី៥ ដែលបានទទួលថវិកាបន្ទាន់ចំនួន ១០០លានរៀល ពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បន្ទាប់ពីសាខាចំនួន៤​ រួមមាន សាខាខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន​ បានទទួលកាលពីពេលថ្មីៗកន្លងទៅ។

សូមបញ្ជាក់ជូនថា​ ក្នុងរយៈពេល ១៨ថ្ងៃ ចាប់ពីថ្ងៃទី ១​ ដល់ថ្ងៃទី​ ១៨ ខែតុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស បានសរុបចំនួន ១០.៨៤៩គ្រួសារ រស់នៅភូមិចំនួន២០៨ ឃុំចំនួន៨៧ ស្រុកចំនួន៣៦ និងរាជធានី-ខេត្តចំនួន១២ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ៥.៨៦០គ្រួសារ  និងដោយសាខាចំនួន ៤.៩៨៩គ្រួសារ)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

សារអំពាវនាវរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីជូនពលរដ្ឋ រងគ្រោះ ដោយទឹកជំនន់ទូទាំងប្រទេស៖

១. សូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កេីនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់លង់ទឹកស្លាប់នាពេលទឹកជំនន់​ដែលបណ្តាលឱ្យមានវិប្បដិសារីអស់មួយជីវិត។

២. សូមប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡេីង​ និងពេលទឹកស្រកទៅវិញ​ ដែលពួកវាអាចបង្កគ្រោះថ្នាក់​ដល់ជីវិត។
៣.​ សូមគិតគូរពីសុខភាព និងការរក្សាអនាម័យ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺរាតត្បាតនានា។
៤.​ នៅពេលទឹកស្រក​ មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ​ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត​ និងមានអនាម័យ​​ ហេីយសូមបន្តប្រកបរបរចិញ្ចឹមជីវិត​ដេីម្បីស្តារសេដ្ឋកិច្ចគ្រួសារឡេីងវិញ។
៥.​ សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩​ ត្រូវពាក់ម៉ាស់​ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។

សារអំពាវនាវខាងលេីនេះ​បានធ្វេីឡេីង​ក្នុងឱកាសដែល​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានអញ្ជេីញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សនៅតាមស្ទឹងព្រែកត្នោត ចំនួន ៣.៣៨៤គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៩ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ខេត្តសៀមរាប៖លោកង៉ាន់ ភិរុណ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី​នៅថ្ងៃអាទិត្យ​ ទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងឃុំចំនួន​ ៣​ (ឃុំខ្នារសណ្តាយ​ ឃុនរាម​ និងឃុំរំចេក)​ ស្ថិតក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី​ ខេត្តសៀមរាប​ និងមានការអញ្ជេីញចូលរួមពីលោក សែម​ សុវណ្ណនី​ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក​ និងជាប្រធានក្រុមការងារចុះជួយឃុំខ្នារសណ្តាយ​ លោក​ ហុី​ សាយ​ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក​ និងជាប្រធានក្រុមការងារចុះជួយឃុំឃុនរាម​ លោក​អភិបាលស្រុកបន្ទាយស្រី ក្រុមប្រឹក្សាស្រុក​ កងកម្លាំងកងពលធំអន្តរាគមន៍លេខ២ កងកម្លាំងប្រដាប់អាវុធស្រុក​ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងស្រុកបន្ទាយស្រីផងដែរ។

ក្នុងការចុះពិនិត្យស្ថានភាពទឹកនេះផងដែរ​ លោកង៉ាន់ ភិរុណ បានជួបសួរសុខទុក្ខ​ និងចែកអំណោយដល់គ្រួសារដែលរងគ្រោះ​ដោយសារជំនន់ទឹកភ្លៀង​ មានដូចជា​ អង្ករ​ ត្រីខ​ មី​ តង់​ កន្ទេល​ និងថវិកាមួយចំនួន ព្រមទាំងបានចុះពិនិត្យបេីកមុខទឹកមួយកន្លែង​ ស្ថិតនៅឃុំរំចេក​ ដេីម្បីបញ្ចៀសផលប៉ះពាល់​ដល់ការលិចកំណាត់ផ្លូវលេខ​៦៧​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ខេត្តសៀមរាប៖ក្រុមហ៊ុន បុរីកុមារមាស ឯ.ក ដែលមានលក់ផ្ទះល្វែង និងដីឡូតិ៍ នៅស្រុកបន្ទាយស្រី បានបន្ត ចែកអង្ករ ដល់ ពលរដ្ឋជាង៤៥គ្រួសារ។
ការចែកអំណោយនេះ ធ្វើនៅសាលាឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០២០នេះ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន បុរីកុមារមាស ឯ.ក ថា ប្រជាពលរដ្ឋដែលមានការខ្វះខាត បានមកទទួលអំណោយ ទាំង៤៥គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ៥គីឡូនិងក្រមាមួយ។ ជាមួយគ្នានេះ ក្រុមហ៊ុនថានឹងបន្តចែកដល់ពលរដ្ឋចំនួន ៤ឃុំទៀត នៅស្រុកបន្ទាយស្រីផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ភ្នំពេញ៖បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនកាលណីជួញដូរគ្រឿងញៀន។ ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃ អាទិត្យ ១៨ ខែ តុលា ឆ្នាំ ២០២០ ចំណុច មុខផ្ទះគ្នានលេខផ្លូវ បេតុង ភូមិ ដេីមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ដោយកំនគរបាលប៉ុស្តិ៍ច្បារអំពៅ២ នៃអធិការខណ្ឌច្បារអំពៅ ខណៈកំពុងចុះល្បាត។

ជនសង្ស័យមានឈ្មោះ ជា អេឡិច ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ ករណីនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ០៤កញ្ចប់ថង់តូច។

បច្ចុប្បន្ននគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ រាជធានីភ្នំពេញចំនួន៣,៣៨៤គ្រួសារ។ ដែលពិធីនេះបានប្រព្រឹត្តទៅនៅជាប់ក្លោងទ្វាវត្តរតនតេជៈ ហៅវត្តកំពង់ក្តុល សង្កាត់ សាក់សំពៅ រាជធានីភ្នំពេញ។

តាមរបាយការណ៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោនេះ មានភូមិចំនួន៤២ និងសង្កាត់ចំនួន១១ ដោយមានផ្ទះចំនួន៤,៩៦៥ខ្នង ជន់លិច និងពលរដ្ឋចំនួន៥,៥៨៧គ្រួសារ (ស្មើនឹង២៣,៥២០នាក់) រងគ្រោះដោយសារទឹកជំនន់នេះ។ ក្នុងចំណោមពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោទាំង៥,៥៨៧គ្រួសារនេះ គឺបានចែកជូនរួចរាល់ចំនួន២,២០៣គ្រួសារ និងនៅសល់៣,៣៨៤គ្រួសារ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចុះចែកជូនដោយផ្ទាល់នៅព្រឹកនេះ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសំដែងនូវក្តីរីករាយដែលបានអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅពេលនេះ ហើយក៏រួមសុខរួមទុក្ខជាមួយបងប្អូនដែលកំពុងរងគ្រោះដោយសារទឹកជំនន់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះផងដែរ។ សម្តេចបន្តទៀតថា ថ្ងៃនេះសម្ដេចអញ្ជើញមកក្នុងនាមតំណាង សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាំនាំនូវអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីផង និងមានអំណោយរួមចំណែករបស់កាកបាទក្រហមកម្ពុជាផងដែរ។ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតបានមានប្រសាស៍ថា ទោះជាអំណោយនេះ តិចក្តី ច្រើនក្តី នេះគឺជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាមានអាសន្នដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ។ សម្ដេចក៏បានថ្លែងអំណរគុណផងដែរដល់បណ្ដាសប្បុរសជនទាំងឡាយដែលបានចូលរួមសប្បុរសធម៌ជាមួយនឹងរាជរដ្ឋាភិបាលក៏ដូចជាកាកបាទក្រហមកម្ពុជាកន្លងមក ក្នុងការជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នាពេលនេះ។

នៅក្នុងឱកាសនោះផងដែរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តការយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលប្រទេសយើងមិនទាន់រួចផុតនៅឡើយ និងការពារសុវត្ថិភាពផ្ទាល់ខ្លួនក្នុងអំឡុងពេលដែលមានទឹកជំនន់នេះជាពិសេសកូនតូចៗ ជនចាស់ជរា ត្រូវថែរក្សាសុខភាពតាមរយៈការហូបស្អាត ផឹកស្អាតការរស់នៅមានអនាម័យជាពិសេសពេលដែលទឹកស្រកទៅនោះ។

អំណោយសម្តេចតេជោ ហ៊ុន សែន ដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣,៣៨៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៉ីវ៣ដប, ទឹកបរិសុទ្ធ១កេស, ឃីត១ (មុង១ ភួយ១ ខ្នើយ១ កន្ទេល១), ថវិកា ៥ម៉ឺនរៀល។ ជាមួយគ្នានោះ កាកបាទក្រហមកម្ពុជា ក៏បានផ្ដល់អំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់នេះផងដែរ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ មី១កេស, ត្រីខ១យួ (១០កំប៉ុង), ទឹកបរិសុទ្ធ១កេស។ ចំណែកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញទទួលបាន ១០០លានរៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រគល់ជូនដំណោយរបស់សម្តេច និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទំាងបានពីការចូលរួមរបស់សប្បុរសជនផ្សេងៗ មានដូចជា អង្ករចំនួន ២០០តោន មីចំនួន ២៨០៨ កេស ទឹកសុទ្ធចំនួន ១៤០០ កេស និងត្រីខ ចំនួន ១០០ កេស ដល់តំណាងរាស្រ្តដើម្បីយកទៅចែកជូនដល់ពលរដ្ឋដែលរងគ្រោះធម្មជាតិជំនន់ទឹកកភ្លៀង តាមខេត្តមួយចំនួនមានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្ត ប៉ៃលិន ជាដើមនោះ។

ក្នុងពិធីប្រគល់អំណោយ នៅឯគេហដ្ឋាសសម្តេច ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨តុលានេះ សម្តេចអគ្គមហាពញចក្រី ហេង សំរិន បានសម្តែងការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបាត់បងអាយុជីវិត ខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់អាយុជីវិតនៅក្នុងគ្រោះធម្មជាតិនេះ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរដល់តំណាងរាស្រ្តទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់សហការជាមួយកងកម្លាំងប្រដាប់គ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យបន្តកិច្ចការនេះទៀត រហូតដល់ស្ថានភាពអាកាសធាតុល្អប្រសើរឡើងវិញ ហើយពលរដ្ឋបានវិលត្រលប់ទៅកាន់លំនៅដ្ឋាន ផ្ទះសម្បែង ដោយសុវត្ថិភាព។

ក្នុងនាមរដ្ឋសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភដល់រាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់។

សម្តេចបានលើកឡើងថានោះជាកាយវិការដ៏ប្រពៃនេះបង្ហាញពីវប្បធម៌ចែករំលែក សាមគ្គីភាព និងការរួបរួមគ្នារបស់ប្រជាពលរដ្ឋ ដែលជានិច្ចកាលតែងតែជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ លំបាក គ្រោះអាសន្ន ដូចជាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ជាដើម។

ដោយសារកម្ពុជាអាចប្រឈមនឹងព្យុះ បង្កឲ្យមានភ្ញៀវធ្លាក់បន្ថែមទៀតនៅតំបន់មួយចំនួន រហូតដល់ថ្ងៃទី២១តុលាខាងមុខនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកទឹកចិត្តដល់តំណាងរាស្រ្ត កងកម្លំាងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមនឹងប្រជាពលរដ្ឋ បន្តសកម្មភាពការពារ អន្តរាគមន៍ និងប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជញ្ចៀសគ្រោះថ្នាក់ធ្ងន់ធ្ងរ ពីគ្រោះធម្មជាតិនេះ។

សម្តេចបានលើកចិត្តដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ស្ថាប័នជំនាញគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ចំពោះសុវត្ថិភាព ទ្រព្យសម្បត្តិ និងសុខភាពប្រជាពលរដ្ឋ កំពុងស្នាក់នៅទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ខេត្តបន្ទាយមានជ័យ៖លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃ អាទិត្យ ទី១៨ ខែតុលាឆ្នាំនេះបានដឹកនាំ ក្រុមការងារ នឹងកងកម្លាំងចុះជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ បញ្ហាចំពោះមុខនេះ លោកអភិបាលក្រុងនិងកងកម្លាំង កំពុងតែជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ខេត្ដស្វាយរៀង៖លោក តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយយា នៅថ្ងៃសៅរ៍ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីមូលដ្ឋាន
ចុះជួយច្រូតស្រូវ របស់ពលរដ្ឋ នៅភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ ដែលជាន់លិចដោយជំនន់ទឹកភ្លៀងចំនួន៤ហិកតា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២០

ខេត្តកំពង់ចាម​៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែតុលា​ ម្សិលមិញ
បានដឹកនាំមន្ត្រីជំនាញនិង​អាជ្ញាធរមូលដ្ឋាន​ អញ្ជើញចុះពិនិត្យច្រាំងទន្លេ នៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ដែលទើបនឹងសាងសង់​រួចរាល់​ជាស្ថាពរ​១០០ភាគរយ។ ជាមួយគ្នានេះ លោកអ៊ុន ចាន់ដា ក៏បានចុះពិនិត្យស្ថានីយបូមទឹក ប្រព័ន្ធធារាសាស្រ្តវ៉ៃកូ និងស្ថានភាពទឹកនៅចំណុចទ្វាទឹកប្រព័ន្ធធារាសាស្រ្តវ៉ៃកូ ស្ថិតនៅ​ក្នុង​ភូមិរកាកោងត្បូង ឃុំមហាលាភ ស្រុកកោះសូទិនផងដែរ។

ក្នុងឱកាសនៃការចុះពិនិត្យ លោកអ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរមូលដ្ឋាននិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សានូវសមិទ្ធិផលថ្មីនេះ ដើម្បីជាប្រយោជន៍ដល់​ការ​ប្រេីប្រាស់​បាន​យូរអង្វែង​សម្រាប់​មនុស្សជំនាន់ក្រោយៗ។
អភិបាលខេត្ត ក៏បានប្រាប់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន ឲ្យបន្តការតាមដានស្ថានភាពអាកាសធាតុ និងផលប៉ះពាល់នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយគ្នានេះ ត្រូវត្រៀមលក្ខណៈជាស្រេច ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីត្រៀមឆ្លើយតប និងជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងករណីកើតមានជាយថាហេតុនូវគ្រោះមហន្តរាយក្នុងភូមិសាស្រ្តរបស់ខ្លួន​។
បេីយោងតាម​របាយការណ៍​របស់​ លោក​ អ៊ុម​​ វិបុល​ ប្រធាន​មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម​ បាន​បញ្ជាក់​​ថា ចាប់​គិតត្រឹម​ព្រឹក​ថ្ងៃទី១៨ ខែតុលា​ ឆ្នាំ​២០២០នេះ ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម​មាន​កម្ពស់​១១.២៨ បេី​ប្រៀបធៀប​នឹង​ថ្ងៃ​ម្សិលមិញ​ឡេីង​០.២១ម៉ែត្រ​​ ចំពោះ​កម្រិត​ទឹក​ដែល​ត្រូវ​ប្រកាស​ប្រុងប្រយ័ត្ន​១៥,២០​ ដោយ​ឡែក​​នៅឆ្នាំ​២០១៩កន្លងទៅ​ទឹក​មាន​កម្ពស់​​៥.៨០ម៉ែត្រ​​​​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page524 Page525 Page526 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×