Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖តូបលក់អីវ៉ាន់មួយកន្លែងត្រូវបានអគ្គីភ័យឆាប់ឆេះ បង្កឲ្យភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងនៅល្ងាចថ្ងៃទី២៦ខែវិច្ឆកាឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចក្រុមទី០៤ ភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា តូបលក់ចាប់ហួយ ដែលត្រូវឆាបឆេះ មានទំហំ ៩ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី មានម្ចាស់ឈ្មោះ រ៉ន សិទ្ធា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបន្តថា មូលហេតុ ដោយសារ ម្ចាស់ មានការធ្វេសប្រហែស ដោយយកប្រេងសាំង ទៅបូមក្បែរ ចង្ក្រានដាំបាយ ក៏បណ្តាលអោយឆាបឆេះឡើងតែម្តង។

ម្ចាស់ផ្ទះខាងលើ បានប្រាប់ថា សម្ភារខូចខាត តូបលក់ចាប់ហួយ០១ខ្នងរួមនឹងសម្ភារ ឥវ៉ាន់ចាប់ហួយគិតជាទឹកប្រាក់សរុបចំនួន ៨០០០ដុល្លារនិងទ្រព្យសម្បត្តិ ជាច្រើនទៀតផងដែរ៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ពលរដ្ឋ ម្ចាស់លុយ បានចាប់ខ្លួនស្ត្រីម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច  ពាក់ព័ន្ធ លួចលុយ របស់គាត់ ហើយព្យាយាមគេចខ្លួន។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ០៨និង៣០នាទីថ្ងៃទី២៥ ខែ វិច្ឆិកា ម្សិលមិញ នៅចំណុចមណ្ឌលកែប្រែក្នុងភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប។

ជនសង្ស័យម្នាក់ឈ្មោះ ញឹក ធី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍លួចបានកើតឡើង នៅថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៨និង៣០នាទី ត្រង់ចំណុច តូបលក់ដូរ ឈ្មោះសេកក្នុងផ្សាទឹកវិល ក្នុងភូមិប្រីយ៍ថ្មី សង្កាត់ ទឹកវិល ក្រងសៀមរាប ខណៈពេលដែលជនរងគ្រោះ ឈ្មោះ ឡាន ប៉ាច ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិជ្រៃ សង្កាត់ ទឹកវិល ក្រុងសៀមរាប ដាក់ថង់លុយលើតុ ក្នុងតូប ហើយរវល់តែតថ្លៃឥវ៉ាន់ ជាមួយនឹងអ្នកលក់ ជន សង្ស័យ ក៏លួចយកលុយសរុបចំនួន ១៨៦៨៦០០៛(មួយលានប៉ែតសិបប្រាំមួយម៉ឺនប្រាំបីពាន់ប្រាំមួយរយរៀល)។

ស្ត្រីរូបនេះបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា រូបគេ ពិតជាបានធ្វើសកម្មភាព លួចទ្រព្យសម្បត្តិ(ថង់ប្រាក់) របស់ជនរងគ្រោះ ពិតប្រាកដមែន។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋ រស់នៅក្បែរដងផ្លូវ ចំណុចភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ បានលើកឡើងថា ជារៀងរាល់ថ្ងៃពួកគាត់តែងតែ មានការព្រួយបារម្ភ យ៉ាងខ្លាំង ដោយសារតែ ក្រុមហ៊ុនធ្វើអាជីវកម្ម ដឹកជញ្ជូនអាចម៍ ដីលក់ របស់ លោក ម៉ិល សៀវធៀន និងលោក ឈឿម ណារិទ្ធ ដែលមានអ្នកបើកបរលឿនៗ បង្កឲ្យពួកគាត់ មានការភ័យខ្លាច។

ពលរដ្ឋបានបន្តថា សុវត្ថិភាពកូនចៅ របស់ពួកគាត់ ដែលធ្វើដំណើរ ទៅសាលារៀន ម្តងៗ
ខណ:មានរថយន្តដឹកដី ជាច្រើនគ្រឿង បើកបរក្នុងល្បឿនលឿន បង្កការភ័យខ្លាច គ្រោះថ្នាក់ចរាចរណ៍និងមិនមានការមស្រោចទឹក បង្កអោយហុយចូលក្នុងខ្លួន នៅសម្ភារផ្ទះសំបែងប្រលាក់សុទ្ធ តែដីជាដើម។ ដូចជាការហូបអាហារ និងបញ្ហា សុខភាព ផ្លូវដង្ហើម ផងដែរ។

ពលរដ្ឋ បានបន្ថែមថា ពួកគាត់តែងបានឃើញ រថយន្តដឹកដី ជាច្រើនគ្រឿងមបើកបរឆ្លងកាត់នៅមុខផ្ទះពួកគាត់ក្នុងល្បឿនលឿនៗ និងមិនមានការគ្រប អោយបានត្រឹមត្រូវនោះទេ ដែលធ្វើអោយដីជ្រុះរាយប៉ាយ ផ្លូវកៅស៊ូ ប្រែក្លាយជាផ្លូវដី ដោយពេលភ្លៀងម្តងៗ ធ្វើអោយរអិល រហូតមានអ្នកធ្វើដំណើរមួយចំនួន កន្លងមកបានជួបគ្រោះថ្នាក់ផងដែរ។

ពាក់ព័ន្ធមការលើកឡើង របស់ពលរដ្ឋ លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានប្រាប់អោយដឹងនៅថ្ងៃទី២៥
ខែវិច្ឆិកា ឆ្នាំ២០២០ ថា នៅពេលដែលមន្ត្រីរបស់លោក ចុះទៅធ្វើការណែនាំ «គេថាគ្រប ហើយបន្ថយល្បឿន ហើយនៅពេល
ដែលយើងមកវិញ គេបើកលឿនដដែល» តែពេលនេះមន្ទីរនិងធ្វើលិខិតចូលខេត្តស្នើផ្អាកសកម្មភាព១សប្តាហ៍ ហើយបើមិនរាងចាលនិងស្នើដកអាជ្ញាប័ណ្ណជាបណ្តោះអាសន្នតែម្តង។

លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានឲ្យដឹងថា ចំពោះបញ្ហាក្រុមឡានដឹកដី នៅត្រង់ចំណុចខាងលើ លោកនិងមានវិធានការណែនាំ អោយក្រុមរថយន្តគ្រប និងអោយស្រោចទឹក។ ជាធម្មតាការ ធ្វើអ្វីមួយ វាតែងតែមានការ ប៉ះពាល់ហើយ ប៉ុន្តែសូមអោយមានការប្រុងប្រយ័ត្ន ដោយបន្ថយល្បឿន ស្រោចទឹកផ្លូវ និងត្រូវគ្របជាប្រចាំ។

ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋ សូមសំណូមពរុំទៅអាជ្ញាធរភូមិ ឃុំ ស្រុក ពិសេស លោកអភិបាលខេត្តសូមមេត្តាចាត់ អោយមន្ត្រីជំនាញពាក់ព័ន្ធមមកជួយចុះជាបន្ទាន់ដើម្បីពិនិត្យមើល ទីតាំងកាយរណ្តៅដី របស់ក្រុមហ៊ុនខាងលើ នេះផងមព្រោះការកាយ យកអាចម៍ដី មានជំរៅកាន់ជ្រៅៗ ណាស់ អាចបង្កហានិភ័យ
ផងដែរ៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ វិច្ឆិកា ២០២០

ខេត្ត​កំពង់ចាម​៖លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍ វិស័យកសិកម្ម និង​ជនបទ មានប្រសាសន៍ ថា រាជរដ្ឋាភិបាល​កម្ពុជា​ បានគិតគូយ៉ាងច្បាស់លាស់ពីសារៈសំខាន់ នៃវិស័យសន្តិសុខស្បៀង អាហារូបត្ថម្ភ ដែលជាកត្តាមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ ប្រទេសជាតិ និងសង្គមរបស់យើង។​

ថ្លែងយ៉ាងដូច្នេះក្នុងឱកាសប្រារព្ធទិវាជាតិអាហារូបត្ថម្ភ លើកទី៧ ក្រោមប្រធានបទ ”ការពង្រឹងប្រព័ន្ឋស្បៀង ដើម្បីរបបអាហារសុខភាព”​ នៅសាលប្រជុំ សាលាខេត្តកំពង់ចាម នៅពីថ្ងៃទី២៥ ខែវិច្ឆិកា ម្សិលមិញ។

លោក យឹម​ ឆៃលី​ ក៏បានអំពាវនាវ ដល់គ្រប់ស្ថាប័នពាក់ព័ន្ឋ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវពង្រឹងពង្រីក យុទ្ឋនាការ អប់រំផ្សព្វផ្សាយ ទិវាជាតិអាហា រូបត្ថម្ភ ដើម្បី ឲ្យប្រជាពលរដ្ឋ ឲ្យចូលរួម ផលិតគ្រប់មុខដំណាំ ជាលក្ខណៈគ្រួសារ និងសហគមន៏ សាលារៀន វត្តអារាម​។ ជម្រុញការចិញ្ចឹមសត្វឲ្យកាន់តែទូលំទូលាយ និងមាននិរន្តរភាព​។ បង្កើនការការពារ និងអភិរក្ស ធនធាន ជលផល ព្រមទាំង​ជម្រុញ ការអភិវឌ្ឍវារីវប្បកម្ម និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ បរិភោគអាហារធម្មជាតិចម្រុះ ដែលសម្បូរសារធាតុចិញ្ចឹម ដើម្បីទទួលបានអាហារូបត្ថម្ភល្អ និងមានសុខភាពល្អផងដែរ​។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ វេង
សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៏ថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ ទំនើប កម្មកសិកម្ម ក្នុងនោះ ក្រសួងកសិកម្ម ត្រូវប្រឹងប្រែង ក្នុងការពង្រឹង សន្តិសុខស្បៀង ដោយបានដាក់ចេញនូវយុទ្ឋសាស្ត្រនានា​ ដើម្បីបង្កើនការផលិតស្បៀង ដែល​ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជា ផលិត ស្រូវបានជាង១០លានតោន និងសល់ស្រូវប្រមាណ៥លានតោន​ សម្រាប់ការនាំចេញ។ ជាមួយនោះ ក្រសួងកសិកម្ម ក៏បានជម្រុញការ ផលិតបន្លែសុវត្ថិភាព និង​ការចិញ្ចឹមសត្វផងដែរ។

ក្នុងពិធី លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បានឲ្យដឹងថា​ សម្រាប់កម្មករ-កម្មការិនី ទទួលបាន នូវអត្ថប្រយោជន៍ ពីគោលនយោបាយ គាំពារសង្គម គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្មការិនីដែលសម្រាលកូន មានចំនួន៤.៣៦១នាក់ ដោយក្នុងនោះបានទទួលថវិកា គោលនយោបាយ ចំនួន៤.២៤៨នាក់ និងកំពុងរៀបចំឯកសារ ទទួលបន្ថែមទៀត បើគិតចាប់ពីពេលដំណើរការ អនុវត្តគោលនយោបាយ គាំពាសង្គម ក្នុងឆ្នាំ២០១៨ មកទល់ពេលនេះ មានកម្មការិនី សម្រាលកូន សរុប​ចំនួន១៥.៩៦៦នាក់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖មន្ត្រីនគរបាលខេត្តបានថ្លែងថាកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញ បានតាមទៅចាប់ខ្លួនថៅកែហាង យីហោពិភពម៉ូត ដល់ក្រុង ភ្នំពេញ បន្ទាប់ពី រំលោភសេពសន្ធវ: លើកូនចៅរបស់ខ្លួនជាអនីតិជន ហើយរត់គេចខ្លួនទៅសម្ងំទីនោះ។

នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត លោកវរសេនីយ៍ឯកជា ហេង បានអោយដឹងថា ការចាប់ខ្លួនជនខាងលើ គឺអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៨៣៩ច.ខ.ស/ជរបស់សាលាដំបូងខេត្តសៀមរាប។

លោកបន្តថា ជនដែលចាប់ខ្លួនមានឈ្មោះ ហេង សុវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ ជាថៅកែហាងលក់គ្រឿងកាឡៃ

«យីហោពិភពម៉ូត» ដែលមានទីតាំង មុខផ្សារលើធំថ្មី ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ហ.ថ.រ អាយុ១៤ឆ្នាំ ជាបុគ្គលិកហាងខាងលើ។

លោកនាយការិយាល័យអោយដឹងទៀតថា ថៅកែហាង «ពិភពម៉ូត» រូបនេះ បានចាប់រំលោភលើកូនចៅរបស់ខ្លួន(បុគ្គលិក)ដែលជាអនីតិជន កាលពីអំឡុងខែ សីហាឆ្នាំ២០១៩ នៅក្នុងហាងរបស់ខ្លួនខាងលើ។

តាមការបំភ្លឺរបស់ជនរងគ្រោះ នៅយប់កើតហេតុ ខណ: បុគ្គលិកផ្សេងទៀតបានឡើងទៅដេកជាន់ទី២ជាធម្មតា ថៅកែហាងឈ្មោះហេង សុវណ្ណ បានហៅជនរងគ្រោះ អោយមកជួបនៅបន្ទប់របស់ខ្លួនព្រោះមានការ។ ពេលនាងមកដល់ ថៅកែហាង រូបនេះ ក៏ចាប់អោបនាងផ្តួលទៅលើការ៉ូ បឺតមាត់នាង និងសម្រាតខោរនាងហើយរំលោភ តែមិនទាន់ចូលជាជម្រៅទេ ដោយនាងរើខ្លាំងពេក។ នៅពេលបន្ទាប់ ជននេះចាប់នាងអោបជាប់ ដាក់អង្គុយលើភ្លៅរបស់ខ្លួន ហើយរំលោភម្តងទៀត«រំលោភពីក្រោយ»។ បន្ទាប់ពីកើតហេតុ បងស្រីជនសង្ស័យ សុំសម្របសម្រួល តែនាងមិនព្រម ទើបជនសង្ស័យ រត់គេចខ្លួនបាត់ស្រមោល។ លុះសមត្ថកិច្ចធ្វើការស៊ើបអង្កេតជាហូហែរ ទើបរកឃើញទីតាំងលាក់ខ្លួនរបស់គេ ហើយក៏តាមទៅចាប់ខ្លួនតែម្តង។ បើតាមមន្ត្រីនគរបាលបញ្ជាក់ថា បានបញ្ជូណ ជនជាប់សង្ស័យ ទៅតុលាការ នៅរសៀលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០នេះ ដើម្បីបន្តនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ វិច្ឆិកា ២០២០

«សម្ដេច ហ៊ុន សែន ថ្លែង នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០»

ភ្នំពេញ៖នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន ​សែន បានស្នើឱ្យក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ ការបង្កើតក្រុមមេធាវីនេះ អាចចាត់ទុកជាការធ្វើកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ នៅកម្ពុជាផងដែរ។

សម្តេច ហ៊ុន សែន បានបង្ហាញនូវក្តីមោទនភាព និងវាយតម្លៃខ្ពស់ចំពោះ សកម្មភាពកន្លងមក របស់ក្រុមមរធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលបានចូលរួមចំណែក ក្នុងការជួយដល់ពលរដ្ឋ ជាពិសេសស្ត្រីក្រីក្រ។

សម្តេច ហ៊ុន សែន ថ្លែងកោតសរសើរចំពោះមេធាវី របស់រាជរដ្ឋាភិបាល ដែលខិតខំបំពេញការងារ និងឯកភាពទទួលសំណើរឿង បង្កើតឱ្យមានលិខិតបទដ្ឋាន ចាត់តាំងឱ្យបានត្រឹមត្រូវ ចំពោះមេធាវី រាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» មិនត្រឹមតែជួយការពារក្តីនោះទេ តែក៏បានប្រើថវិកាផ្ទាល់ខ្លួនសម្រាប់បេសកកម្មរបស់ខ្លួនថែមទៀតផង។

សម្តេច ក៏បានផ្តល់នូវការដូរ លើកទឹកចិត្តដល់ ក្រុមមេធាវី សម្តេចតេជោ ដែលបានចូលរួមនាថ្ងៃនេះចំនួន១៥៣នាក់ដោយក្នុងម្នាក់ទទួលបាន ប្រាក់ស្លឹងបុរាណម្នាក់១ IPad 128G ១ និង ថវិកា២០ម៉ឺនរៀលផងដែរ។

សម្ដេច ហ៊ុន សែន ថ្លែងយ៉ាងដូច្នោះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផល ការងាររបស់សមាជិក ក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សរុបចំនួន១៥៣នាក់ នៅនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ។«លោក  គី តិច ជាប្រធានមេធាវីសម្តេចតេជោ ហ៊ុន សែន»

បើតាមលោក  គី តិច ជាប្រធានមេធាវីសម្តេចតេជោ បានអោយដឹងថា ចាប់តាំងពីបង្កើតឡើង «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានធ្វើសកម្មភាពជួយការពារក្តី ជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាព ទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ជាច្រើនករណី។ ដើម្បីសម្រួលដល់ការទាក់ទង របស់ស្ត្រីមានបញ្ហា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានប្រកាសបង្ហាញ លេខទូរស័ព្ទ ជាសាធារណៈផងដែរ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានផ្តល់ការពិគ្រោះ និងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅ គ្រប់ករណីក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ២,៥៥០ករណី។ ក្នុងនោះសំណុំរឿង ដែលបានទទួលយកមកការពារ ជូនស្ត្រីទន់ខ្សោយ ងាយរងគ្រោះ មានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ៧៤ករណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ វិច្ឆិកា ២០២០

«សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៥ខែ វិច្ឆិកា ឆ្នាំ២០២០»

ភ្នំពេញ៖ក្នុងពិធីអញ្ជើញ ជួបសំណេះសំណាល ជាមួយសមាជិក ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន នៅវិមានសន្តិភាព នាព្រឹកមិញ សម្តេច ហ៊ុន សែន បានថ្លែងថា៖ សម្តេចមិនខ្វល់ការរិះគន់សម្តេចផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ។ សម្តេចតេជោ បានថ្លែងថា៖ នេះជាការចូលរួមជួយដល់មនុស្សជាតិ និងប្រទេសជាមិត្ត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏ត្រៀមលក្ខណៈផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសទីម័រខាងកើតផងដែរ។ កម្ពុជាមិនមែនធ្វើមនុស្សធម៌ត្រឹមម៉ាស់ និងបរិក្ខារពេទ្យនោះទេ តែកម្ពុជាបានធ្វើសកម្មភាពមនុស្សធម៌ទាំងសាច់ និងឈាម តាមរយៈបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៀតផង។ កម្ពុជាប្រទេសក្រ តូចល្អិត តែមានបេះដូងមនុស្សធម៌ធំ មិនតូចនោះឡើយ។

នាយករដ្ឋមន្ត្រីបានរំលឹក ពីការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ដែលកាលពីថ្ងៃទី២៣វិច្ឆិកា កន្លងទៅនេះ យើងបានបញ្ចប់រួចរាល់ហើយ តាមបណ្តាខេត្តមួយចំនួននោះ។ សម្តេចតេជោ ក៏សូមអរគុណចំពោះការចូលរួមរបស់អ្នកពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ទាំងអស់ ដែលបានចូលរួមធ្វើចាត្ថាឡីស័ក គ្រប់ៗគ្នា ហើយសម្តេចតេជោ ក៏បន្តអំពាវនាវ ឱ្យគោរពវិធានការការពារ ជំងឺកូវីដ១៩ និងត្រូវរស់តាមគន្លងកូវីដ១៩។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ឆ្នាំនេះយើងឆ្លងកាត់ការលំបាក ជាច្រើន ទាំងកូវីដ១៩ ទាំងទឹកជំនន់ និងព្រឹត្តិការណ៍៣វិច្ឆិកា ដែលធ្វើអោយសេដ្ឋកិច្ចយើង ជួបនូវភាពអវិជ្ជមាន តែទំហំនៃការនាំចេញរបស់យើងាកឺមានការកើនឡើង ១៨%។ សម្តេចបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ យើងត្រូវខិតខំបន្ថែមទៀត ដើម្បីសេដ្ឋកិច្ច និងភាពរីកចម្រើន របស់ប្រទេសយើង នាពេលខាងមុខ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ដោយសាររគ្រោះថ្នាក់ចរាចណ៍។

ហេតុការណ៍បានកើតឡើងថ្ងៃពុធទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៨និង៥៥នាទី ត្រង់ចំណុចផ្លូវបំបែកខាងកើតរបង អនុវិទ្យាល័យស្ពានត្នោត  ស្ថិតក្នុង ភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប លើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រ២៤៥ទៅ២៤៦។

អធិការនគរបាលស្រុកជីក្រែង លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ​ បានឲ្យដឹងថាករណីនេះមានរថយន្តក្រុមហ៊ុនវិបុល អិចប្រេស ដឹកអ្នក ដំណើរ ម៉ាកFONTON   ស្លាកលេខភ្នំពេញAF- 7151ប្រភេទដឹកអ្នក ដំណើរធុនតូច ១៥កៅអី  ផលិតឆ្នាំ២០១៥ ពណ៌ស  អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅពីលិចទៅកើត បានបុកគោយន្តកន្រៃ្ត ម៉ាក KUBOTA ពណ៌ក្រហម  អ្នកបើកបរឈ្មោះ អ៊ាត ប៉េត  ភេទប្រុស អាយុ១៦ឆ្នាំ  មានទីលំនៅភូមិគរ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ «បណ្ដាលឲ្យស្លាប់» នឹងអ្នករួមដំណើរ០២នាក់ទៀត ទី១.ឈ្មោះ ចាន់ អៀត ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាឪពុក  ២.ឈ្មោះ អៀន សឿន ភេទស្រី អាយុ៤០ឆ្នាំ  ត្រូវជាម្ដាយ«របួសធ្ងន់» បញ្ជូនទៅព្យាបាលនៅមន្ទឺពេទ្យ មណ្ឌលសុខភាព ស្ពានត្នោត គោលបំណង អ្នកទាំង៣ឪពុកម្ដាយកូន ទៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ទិសដៅពីកើតទៅលិច លើផ្លូវជាតិលេខ៦។ ខូចខាតស្រាល រថយន្ត០១គ្រឿង គោយកន្រៃ្តស្រាល០១គ្រឿង។

មូលហេតុរថយន្តក្រុមហ៊ុនវិបុល អិចប្រេស ដឹកអ្នក ដំណើរ ម៉ាកFONTON ឡើងជេងវ៉ាក្នុងស្ថានភាពគ្រោះថ្នាក់។ បន្ទាប់ពីបុក អ្នកបើកបររថយន្តគេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត។ ក្រោយកើតហេតុកម្លាំងជំនាញចុះវាស់វែង រៀបចំតាមនិតិវិធីច្បាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ វិច្ឆិកា ២០២០

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ចំនួន៦ទៀត។

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលជំងឺកូវីដ១៩ ដ៏កាចសាហាវ បាននឹងកំពុងយាយីសកលលោក ហើយនាំមកនូវផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមកចំពោះតំបន់ និងសកលលោកទាំងមូល រួមទាំងកម្ពុជាផង។

ថវិកាឆ្នាំ២០២១គឺជាថវិកាសម្រាប់ប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទំាងភាពប្រកួតប្រជែងរបស់កម្ពុជាជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន។

 

រដ្ឋសភាគំាទ្រសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះ និងសេចក្តីព្រាងច្បាប់ដទៃទៀត ដែលមានសារៈសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំាងក្នុងនិងក្រៅប្រទេស។ សូមជម្រាបថាសេចក្តីព្រាងច្បាប់៦ ទៀតដែលរដ្ឋសភាលើកយកមកពិភាក្សានាពេលនេះមាន៖

១-សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

២-សេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ។

៣- សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

៤- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង អាស៊ានស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។

៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖

– ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ

– ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណលរវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។

៦- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ វិច្ឆិកា ២០២០

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីប្រទេសវៀតណាម លោក ង្វៀង សួនហ្វ៊ុក នៅថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២០ បានសន្ទនា តាមប្រព័ន្ធ វិដេអូ ដើម្បីពិភាក្សាលើមធ្យោបាយ និងវិធានការនានា ដើម្បីជំរុញបន្ថែមទៀត នៅទំនាក់ទំនងទ្វេភាគី នឹងផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងពិភពលោក ដែលជាក្ដីកង្វល់និងផលប្រយោជន៍រួម រាប់បញ្ចូលទាំងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩។ ក្នុងកិច្ចសន្ទនា របស់នាយករដ្ឋមន្ត្រី ក៏បានជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរផងដែរ។  នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ៖

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖នារីម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ពីបទ អំពើលួច ទ្រព្យសម្បត្តិ ប្រាក់ និងគ្រឿងអលង្ការ។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅក្រុងសៀមរាប នាថ្ងៃទី២៤ ខែ វិច្ឆិកា ឈ្មោះ ទ្រី​ រ៉ូមីហ្សឺ  ហៅ ធី នីតាភេទស្រី អាយុ ១៨ឆ្នាំជនជាតិ ខ្មែរអ៊ីស្លាម មានទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៨ និង៣០នាទីព្រឹក ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខណៈពេលដែល ជនរងគ្រោះឈ្មោះ សំ ស្រីដែន ហៅ  ហ្វាស៊ីរ៉ា ភេទស្រី អាយុ២៨ ឆ្នាំ​ ជាជនជាតិខ្មែរអ៊ីស្លាម មុខរបរ​ បុគ្គលិកផ្សារទំនើប មានទីលំនៅភូមិ/សង្កាត់កើតហេតុ ដោយគាត់មិនបាននៅផ្ទះ មានធុរៈចេញទៅខាងក្រៅ ពេលនោះ ជនសង្ស័យ បានធ្វើសកម្មភាព ចូលទៅក្នុងបន្ទប់គេង របស់ ជនរងគ្រោះ ដែលជនរងគ្រោះ មិនបានចាក់សោទ្វារ ហើយបានលួចយកទ្រព្យសម្បត្តិ មួយចំនួនរួមមាន៖
កងដៃឈុត ធ្វើអំពីផ្លាកទីនចំនួន១០កង ដែលមានតម្លៃទឹកប្រាក់ស្មើនឹងចំនួន ៧០០ដុល្លារអាមេរិក.
ខ្សែដៃចំនួន០១ខ្សែ ប្រភេទច្រវ៉ាក់ឆាប ធ្វើអំពីផ្លាកទីន០១ខ្សែ មានទម្ងន់ ០៥ជី តម្លៃ ៥០០ដុល្លារអាមេរិក​.
ចិញ្ចៀនម៉ូតផ្កាច័ន្ទត្បូងពណ៌សធ្វើអំពីផ្លាកទីន០១វង់ មានតម្លៃ ៧០ដុល្លារអាមេរិក.
ទូរស័ព្ទ ipad០១គ្រឿង ពណ៌មាស មានតម្លៃ ៥២០ដុល្លារអាមេរិក.
ប្រាក់ដុល្លារចំនួន ៤០ដុល្លារអាមេរិក.
ប្រាក់បាតថៃ ចំនួន ២០០បាត.
ប្រាក់ខ្មែរចំនួន ១៨០០,០០០រៀល.
ទ្រព្យសម្បត្តិទាំងអស់ ជនរងគ្រោះទុកនៅក្នុងទូខោអាវ ដោយមិនបានចាក់សោ។

សមត្ថកិច្ចបានបន្តថា ក្រោយពេលធ្វើ សកម្មភាពរួច បម្រុងដើរចេញមកក្រៅដើម្បីគេចខ្លួន តែឪពុករបស់ជនរងគ្រោះ បានឃើញក៏ឃាត់ខ្លួន ភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។ជនសង្ស័យ បានសារភាពថា ពិតជាបានលួចប្រាកដមែន។

បច្ចុប្បន្ន ត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។ ចំណែកសម្ភារ បានប្រគល់ ទៅម្ចាស់ដេីមវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២០

ភ្នំពេញ៖ករណីវិវាទដីធ្លីមួយដែលបានអូសបន្លាយ ជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយ បញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោកដួង តារា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់ សម្ដេច ហ៊ុន សែន បានសរសេរសារ នៅលើទំព័រហ្វេសប៊ុកថា៖ «បងប្អូនបានអ្វីឆ្ងាញ់ល្ងាចនេះ? ខ្ញុំទើបបានដាក់ Pho ១ចានដែរមុននេះបន្តិច»។

លោកដួង តារា បានសរសេរថា៖
នៅថ្ងៃទី ២៤ វិច្ឆិកាព្រឹកមិញនេះ ខ្ញុំនឹងអាជ្ញាធរខេត្តកំពត រួមមានលោកអភិបាលរងខេត្ត សេង សិរីបុត្រ, លោកអភិបាលស្រុកឈូក ខៀវ ឬទ្ធិភ័ណ្ណ, លោកអនុប្រធានមន្ទីរសុរិយោដីខេត្ត ផេង កល, លោកប្រធានការិយាល័យភូមិបាលស្រុកឈូក ប៉ែន ភក្ត្រាវុឌ្ឍន៍ និងមន្រ្តីជាច្រើនរូបទៀតបានចូលរួមអបអរសាទរក្នុងកម្មវិធីប្រគល់ឯកសារដីធ្លី ជូនប្រជាពលរដ្ឋ ដែលខ្ញុំបានសម្របសម្រួល ដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធ តុលាការ ឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ កាលពីថ្ងៃទី ២៩ កក្កដា ២០២០ ដែលមានភាគីក្រុមគ្រួសារលោកស្រី ស៊ឹម ផល្លា (មាន៤គ្រួសារ) និង លោក ស៊ុយ វុឌ្ឍី និងភរិយាឈ្មោះ យី សុភី (១គ្រួសារ) ដែលមានទំនាស់ដីធ្លីទំហំ២៤ហិកតា ស្ថិតនៅ ភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ វិវាទនេះគឺមានរយៈពេលជាង២ឆ្នាំមកហើយ។

ឯកសារដែលអាជ្ញាធរខេត្តបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ គឺដើម្បីយកទៅបង់ពន្ធដីធ្វើប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)ជាផ្លូវការដើម្បីជៀសវាងបញ្ហាទៅថ្ងៃក្រោយ។

ខ្ញុំសូមអរគុណដល់មន្រ្តីខេត្តកំពតនិងអាជ្ញាធរពាក់ព័ន្ធ ទាំងអស់ដែលបានសហការចូលរួមសម្របសម្រួល ដោះស្រាយ ករណីវិវាទខាងលើ ដោយអត់ធ្មត់បំផុតរហូតទទួលបាន ជោគជ័យនៅថ្ងៃនេះ។

ខ្ញុំបាទផ្ទាល់ សូមគោរពអរគុណយ៉ាងជ្រាលជ្រៅ បំផុត ដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលផ្តល់នូវឱកាសដល់រូបខ្ញុំ បាទបានចូលរួមដោះស្រាយបញ្ចប់វិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ ឈ្នះ-ឈ្នះសម្តេចតេជោ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page498 Page499 Page500 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×