Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖បង្ហាញរូបថតមួយសន្លឹក ដែលបានថត នៅមុខអង្គរវត្ត អមដោយសំណេរ ផងនោះ លោកដួង តារា រដ្ឋលេខាធិការ ទីស្តីការ គណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានសូមជូនពរបងប្អូន ប្រជាពលរដ្ឋខ្មែរចៀសផុត ពីជំងឺឆ្លងកូវីដ -១៩​។

លោកដួង តារា បានសរសេរថា៖ពីទឹកដីអង្គរ អច្ឆរិយ: បារមីដ៏ស័ក្តសិទ្ធ ខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋ​ខ្មែរ ចៀសផុតពីជំងឺឆ្លងកូវីដ -១៩​ ជាពិសេសសូមបារមីអង្គរ ជួយថែរក្សាការពារសម្តេចទាំងទ្វេ មានសុខភាពល្អ រឹងមាំដេីម្បីជាម្លប់ដឹកនាំ សម្រាប់កម្ពុជាទាំងមូល។

លោកដួង តារា បានបន្តថា៖ ដេីម្បីធានា ចំពោះសុវត្ថិភាពសុខភាព សូមបងប្អូន ឧស្សាហ៍ដុសលាង សម្អាតដៃ អោយបានជាប្រចាំជាមួយសាប៊ូ, អាល់កុល​ ឬចឹល (Gel,​ Hand sanitizer) ហេីយពាក់ម៉ាស អោយបានត្រឹមត្រូវ តាមការណែនាំ របស់ក្រសួងសុខាភិបាល។ សូមកុំមានការភ័យស្ល់ន់ស្លោរ​ ប៉ុន្តែមិនត្រូវធ្វេសប្រហែសឡេីយ​ ព្រោះជំងឺនេះមេីលមិនឃេីញ ហេីយងាយឆ្លងលឿនបំផុត។

ខ្ញុំសុខភាពល្អ​ធម្មតា​ ហេីយពេលនេះកំពុង នៅសៀមរាប ក្នុងពិធីបេីកសម្ពោធ ការដ្ឋានសាងសង់ផ្លូវ ៣៨​ ខ្សែ​ នៅថ្ងៃច័ន្ទស្អែកនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋ យើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរបានប្រកាសថា៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាល ខេត្តសៀមរាប សហការជា មួយគណៈកម្មការអន្តរក្រសួងនឹងរៀបចំប្រារព្ធពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅសួនច្បារ ខាងមុខព្រះរាជដំណាក់ ក្នុងសង្កាត់ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប។

អាជ្ញាធរបន្តថា៖ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាពិសេស កាត់បន្ថយការកកស្ទះចរាចរណ៍ រដ្ឋបាល ខេត្តសៀមរាប សូមធ្វើការផ្អាកចរាចរណ៍ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២៤:០០នាទីយប់ រហូតដល់បញ្ចប់កម្មវិធី លើកំណាត់ផ្លូវជុំវិញកន្លែងប្រារព្ធពិធី និងផ្លូវសំខាន់ៗ មួយចំនួននៅក្នុងក្រុងសៀមរាប ដូចខាងក្រោម៖

១-កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្តុបកោះកេរិ៍ត ដល់ចំណុចស្តុប សណ្ឋាគារសុខា អង្គរ

២-កំណាត់ផ្លូវរុក្ខវិថីព្រះសីហនុ ចាប់ពីចំណុចស្តុបសារមន្ទីរជាតិអង្គរ ដល់ចំណុចរង្វង់មូល ស្ពានថ្ម ព្រះរាជដំណាក់

៣-កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវខាងលិចមាត់ស្ទឹង) ចាប់ពីចំណុចស្ពានវត្តពោធិលង្កា ដល់ចំណុច ស្ពាន វត្តរាជបូព៌

៤-កំណាត់ផ្លូវអាចារ្យស្វា (ផ្លូវខាងកើតមាត់ស្ទឹង) ចាប់ពីចំណុចស្ពានវត្តពោធិលង្កា ដល់ចំណុច ស្ពាន វត្ត រាជបូព៌

៥-កំណាត់ផ្លូវ ស្ពានអតីតមន្ទីរ ទេសចរណ៍ខេត្ត ចាស់ ចាប់ពីចំណុចផ្លូវអាចារ្យហែមចៀវ ដល់ ចំណុច ផ្លូវវិថី ព្រះនរោត្តម សីហមុនី (កែងសណ្ឋាគារ វិចតូរីយ៉ា)។

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ វិច្ឆិកា ២០២០

ខេត្តព្រះវិហារ៖បុរសជាប្ដីនិងប្រពន្ធបានស្លាប់ភ្លាមៗ ខណ:កំពុងបើកម៉ូតូ ត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១៨និង៣០នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុច អូរស្រឡៅប្រហោង ភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

យោងតាមរបាយការណ៍របស់នគរបាល ស្រុកគូលែន បានឲ្យដឹងថា ករណី បង្កឡើងដោយ រថយន្តមួយគ្រឿង បុក ជាមួយម៉ូតូ ក្នុងដំណើរបញ្ច្រាសទិគ្នាបណ្តាល អោយ ស្លាប់មនុស្ស ២នាក់ ជាអ្នកបើកបរម៉ូតូ។

ជនរងគ្រោះទី១មាន ឈ្មោះ ម៉ៅ ស្រស់ ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅ ភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប បើកបរម៉តូម៉ាកហុងដា C ១២៥ សេរី ឆ្នាំ២០០៥ពណ៌ខ្មៅ ពាក់ស្លាកលេខ «បាត់ដំបង ១A ២៨៨៧» ម៉ូតូរងការខូចខាតធ្ងន់។ អ្នករួមដំណើរមាន ឈ្មោះ សុខឃា ភេទស្រី អាយុ ៣៣ ឆ្នាំត្រូវជាប្រពន្ធ រស់នៅភូមិឃុំដូចគ្នា ពាក់មួក សុវត្ថិភាពទាំងពីនាក់។

ចំណែកអ្នកបើកបររថយន្ត មាន ឈ្មោះ មៀវ គន្ធា ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅភូមិ ស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាបុគ្គលិក ក្រុមហ៊ុន បំពង់ទីបជ័រ មិនមានរបួស បើករថយន្ត ម៉ាកISUZU ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ២AS 8762 ខូចខាតមុខផ្នែកខាងឆ្វេង។

បើតាមរបាយការណ៍បន្តថាមូលហេតុ គ្រោះថ្នាក់ចរាចរណ៍ នេះគឺដោយសារ រថយន្តបើកបរលឿនមិនប្រុងប្រយ័ត្ន ហើយក៏រ៉េចង្កូតចូលទៅចំណែក ផ្លូវខាងម៉ូតូហើយបុកជនរងគ្រោះតែម្តង។

ចំពោះវត្ថុតាង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុក។ ចំណែកអ្នកស្លាប់ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណីនៅស្រុកកណើត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ វិច្ឆិកា ២០២០

សម្ដេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដល់ការណែនាំ ឱ្យក្រុមការងារ ទាំងអស់ ត្រូវខិតខំផ្សាភ្ជាប់ការដឹកនាំ និងការងាររបស់ខ្លួន ទៅនឹងជីវភាពរស់ នៅរបស់ ប្រជាពលរដ្ឋ បំរើប្រជាពលរដ្ឋ ឱ្យបានល្អ ធ្វើអំពើល្អជាមួយប្រជាជន ឱ្យបានច្រើន ចៀសវាងការគៀបសង្កត់ គំរាមកំហែង ឬប្រសិនបើពួកគាត់ជួបនៅបញ្ហាណាមួយ ត្រូវខិតខំដោះស្រាយ តាមសមត្ថកិច្ចឱ្យបានល្អ និងយុត្តិធម៌។

សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនថាថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ឬក៏គណបក្សនោះទេ ត្រូវតែបន្តចុះមកមូលដ្ឋានជាទៀងទាត់ ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងតម្រូវការរបស់ប្រជាពលរដ្ឋ ពីព្រោះតាមរយៈសកម្មភាពនេះហើយដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្ស អាចប្រមូលបាននូវអ្វីដែលជាកិច្ចការសំខាន់សម្រាប់ពលរដ្ឋ ហើយដោះស្រាយឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។

សម្ដេចក៏បានបន្តលើកឡើងអំពីកិច្ចការពារធនធានធម្មជាតិ ដោយសម្ដេចបានដៅចំៗថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ត្រូវតែធានាថាការពារឱ្យបាននូវធនធានធម្មជាតិ ដែលការងារនេះគឺជាយុទ្ធសាស្រ្ត ដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋ ទាក់ទាញទេសចរណ៍ ទាក់ទាញការវិនិយោគ ដោយមិនត្រូវចាត់ទុកបញ្ហានេះជាបញ្ហាធម្មតានោះឡើយ ពីព្រោះការងារនេះគឺជាការងារដើម្បីផលប្រយោជន៍ជាតិ ប្រជាជន និងកូនចៅជំនាន់ក្រោយ។

ពាក់ព័ន្ធនឹងកិច្ចការពារធនធានធម្មជាតិនេះ សម្ដេចក្រឡាហោមបានផ្ដល់ការលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ព្រមទាំងអភិបាលខេត្ត ពិសេសខេត្តដែលសំបូរធនធានធម្មជាតិ ដូចជាព្រៃឈើជាដើម អាចពិចារណារៀបចំប្រតិទិនទៀងទាត់ដើម្បីរួមគ្នាជិះឧទ្ធម្ភាចក្រពិនិត្យស្ថានភាពព្រៃឈើ និងធនធានធម្មជាតិ ដោយមិនត្រូវពឹងអាស្រ័យតែទៅលើការជិះរថយន្ត ឬដើរមើលនោះឡើយ។

សម្ដេចបានហៅថាធនធានធម្មជាតិថា«ជាទ្រព្យសម្បត្តិដូនតារបស់យើង» ដោយសម្ដេចបន្តដោយរំលឹក«ខ្ញុំបានទៅបំពេញទស្សនកិច្ចនៅចិន ហើយគេក៏បានធ្វើបទបង្ហាញប្រាប់ខ្ញុំអំពីគម្រោងអភិវឌ្ឍធំៗ។ ខ្ញុំក៏បានសួរថាតើលុយនោះបានមកពីណា? ចម្លើយគឺលុយបានមកពី៣ប្រភព គឺទី១លុយដូនតា ទី២លុយយើង និងទី៣លុយកូនចៅយើង»។

សម្ដេចបានពន្យល់ទៀតថា «លុយដូនតា គឺសំដៅដល់ធនធានធម្មជាតិ មានព្រៃភ្នំជាដើមដែលអាចទាក់ទាញការវិនិយោគ មិនមែនបានពីការកាប់ឈើលក់នោះឡើយ។ លុយយើង គឺលុយដែលបានមកពីការខិតខំប្រឹងប្រែងវិនិយោគបានផលចំណេញ មានពន្ធ មានការងារធ្វើជាដើម និងលុយកូនចៅយើង គឺសំដៅដល់លុយដែលបានខ្ចីសម្រាប់យកមកអភិវឌ្ឍ ហើយកូនចៅយើងជាអ្នកបន្តទទួលខុសត្រូវ ដែលការខ្ចីនោះត្រូវមានដែនកំណត់ ហើយប្រទេសណាក៏ធ្លាប់ និងកំពុងជំពាក់បំណុលគ្នាទៅវិញទៅមកដែរ»។

មុននឹងបញ្ចប់សម្ដេចក៏បានផ្ដាំផ្ញើឱ្យថ្នាក់ដឹកនាំ សមាជិក សកម្មជន គណបក្សទាំងអស់ ខិតខំបំពេញតួនាទី ភារកិច្ច និងការទួលខុសត្រូវដែលថ្នាក់ដឹកនាំគណបក្សប្រគល់ជូនឱ្យបានល្អ ដើម្បីបន្តឈានទៅទទួលបានជ័យជំនះសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងបន្តឈានទៅទទួលបានជោគជ័យថែមទៀតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ខាងមុខ។

សម្ដេច មានប្រសាសន៍យ៉ាងដូច្នេះនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ម្សិលមិញ ក្នុងពេលអញ្ជើញជាអធិបតីពិធី សម្រួលភារកិច្ច និងចាត់តាំងក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តមណ្ឌលគិរី ប្រារព្ធនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី។

យោងតាមសេចក្ដីសម្រេចរបស់សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ងី ចាន់ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានសម្រួលផ្ទេរពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ មកជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី ហើយឯកឧត្តម ស្វាយ សំអ៊ាង ត្រូវបានកែសម្រួលមកជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សម្ដេច ហ៊ុន សែន នៅខណៈពេលនេះកំពុងតែធ្វើមកកាន់ខេត្តសៀមរាប។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រឹត្តិការណ៍៣វិច្ឆិកា ដែលបង្កឡើង ដោយកូវីដ១៩បានពន្យារពេល ការបើកការដ្ឋានសាងសង់ ផ្លូវ៣៨ខ្សែនៅ ក្រុងសៀមរាប។

សម្ដេច ហ៊ុន សែន បន្តថា ពេលនេះ ខ្ញុំកំពុងធ្វើដំណើរ ទៅកាន់ខេត្តសៀមរាប ដើម្បីបើកការដ្ឋានសាងសង់ នៅថ្ងៃ៣០ វិច្ឆិកា ២០២០ ខានស្អែកនេះ។

បើតាមសម្ដេច តេជោ ថា ប្រមាណ ជាងមួយឆ្នាំទៀត ក្រុងសៀមរាបនឹងមាន ផ្លូវល្អដែលខ្ញុំផ្តោតសំខាន់លើ ចំណុច៤គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាពសម្រាប់ទីក្រុងទេសចរណ៍មួយនេះ។ជូនពរបងប្អូន ជនរួមជាតិ ជួបតែសេចក្តីសុខ សេចក្តីចំរើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖បុរសម្នាក់ត្រូវបានអ្នកស្រុកប្រទះឃើញ ស្លាប់ អណ្តែតក្នុងទឹកអូរ យ៉ាងអាណោចអាធ័មក្រោយពេលចេញទៅឆក់ត្រី បាត់ខ្លួនអស់២យប់។

ហេតុការណ៍ភ្ញាក់ផ្អើល បានកើតឡើងនៅវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅនៅចំណុច អូរហែម ស្ថិតក្នុងភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហឿន សោម អាយុ ២៨ឆ្នាំ មុខរបរ ជាកសិករ រស់នៅភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

នគរបាលប៉ុស្ដិ៍មូលដ្ឋាន បានចុះពិនិត្យនិងធ្វើកោសល្យវិច័យ ដោយសន្និដ្ឋានថា ជនរងគ្រោះ ពិតជាបានស្លាប់ ដោយសារឆក់ឧបករណ៍ម៉ូទ័រឆក់ត្រី របស់ខ្លួនឯងពិតប្រាកដមែន និងបានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ វិច្ឆិកា ២០២០

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច សខេង បានសង្កត់ធ្ងន់ថា ព្រៃឈើ ដីធ្លី ធនធានធម្មជាតិ និងតំបន់ការពារនានាមួយចំនួនទៀត នៅតែបន្តទទួលរងការកាប់បំផ្លាញ ការន្ទ្រានកាន់កាប់ពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យព្រួយបារម្ភ។

សម្ដេច ស ខេង បន្តថា ជាក់ស្ដែងនៅខេត្តមណ្ឌលគិរី ដែលស្ដុកស្ដម្ភដោយធនធានធម្មជាតិ និងទេសភាព ដ៏ស្រស់ត្រកាលនេះ ក៏ត្រូវបានក្រសួងបរិស្ថាន រកឃើញថា បានទទួលរងការបំផ្លិចបំផ្លាញ ក្រោមរូបភាពនានា ហើយដើម្បីដោះស្រាយបញ្ហានេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានសម្រេចប្រគល់ ជូន ក្រសួងមហាផ្ទៃ សម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យស្រាវជ្រាវ ករណីនេះ រហូតឈានទៅចាត់វិធានការលើមន្រ្តីមួយចំនួនស្របតាមច្បាប់ ខណៈករណីពាក់ព័ន្ធ មួយចំនួនទៀតក៏កំពុងស្ថិតក្នុងសមត្ថកិច្ចតុលាការ ផងដែរ។
សម្ដេចថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កិច្ចបប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី នាថ្ងៃនេះ រៀបចំឡើងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្ដេចតេជោនាយករដ្ឋមន្រ្តី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង៤ផ្សេងទៀត រួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងយុត្តិធម៌។

សម្ដេចបានសង្កត់ធ្ងន់ថា
ដោយសារមានការជាប់ពាក់ព័ន្ធ នឹងការគ្រប់គ្រង ធនធានធម្មជាតិ នៅក្នុងកិច្ចប្រជុំនេះដែរ សម្ដេចបានអនុញ្ញាតឱ្យអញ្ជើញថ្នាក់ដឹកនាំរដ្ឋបាលខេត្តពាក់ព័ន្ធផ្សេងទៀត ដូចជាខេត្តរតនគិរី, ក្រចេះ, ស្ទឹងត្រែង, ព្រះវិហារ និងកំពង់ធំ ព្រមទាំងបណ្ដាប្រធានមន្ទីរពាក់ព័ន្ធនៃខេត្តទាំងនោះផងដែរ ក្នុងន័យរួមគ្នាដើម្បីពង្រឹងតួនាទី និងភារកិច្ចរដ្ឋបាលខេត្តក្នុងការគ្រប់គ្រងដីធ្លី ព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថាន។

ពាក់ព័ន្ធនឹងមន្រ្តីដែលប្រឈមមុខនឹងបញ្ហា ដែលបានកើតឡើងនោះ សម្ដេច បានមានប្រសាសន៍ថាមន្រ្តីទាំងនោះ មានពីរប្រភេទ គឺមន្រ្តីមុខងារសាធារណៈ និងមន្រ្តីជាប់ឆ្នោត។ សម្ដេចបានមានប្រសាសន៍ថាមន្រ្តីជាប់ឆ្នោត ដូចជាក្រុមប្រឹក្សាឃុំ ឬសមាជិកសភាថ្វីដ្បិតថាមិនបានដកចេញពីតួនាទីដូចមន្រ្តីមុខងារសាធារណៈ ប៉ុន្តែមន្រ្តីទាំងនោះក៏បានទទួលការពិន័យតាមនីតិវិធីច្បាប់ដែរ។

សម្ដេចបានគូសបញ្ជាក់ថាអ្វីដែលក្រុមការងារបានសម្រេចពាក់ព័ន្ធនឹងចំណាត់ការលើមន្រ្តីប្រព្រឹត្តខុសនោះ គឺជាការអនុវត្តតាមភារកិច្ចក្នុងនាមជាមន្រ្តីសាធារណៈ ជាអ្នកបំរើប្រជាពលរដ្ឋ មិនមែនជាការធ្វើឡើងដោយផ្អែកលើផលប្រយោជន៍បុគ្គលណាមួយនោះទេ។ សម្ដេចបានសង្កត់ធ្ងន់ថា«ជាការធ្វើឡើងដើម្បីផលប្រយោជន៍ជាតិ ផលប្រយោជន៍យើង ទាំងអស់គ្នា និងដើម្បីកូនចៅយើងទៅថ្ងៃអនាគត….»

សម្ដេចបានបន្តថាឆ្លងតាមការសិក្សាស្រាវជ្រាវលើករណីនេះ មានការពាក់ព័ន្ធនឹងការនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវ, កិច្ចសហការក្នុងការអនុវត្តច្បាប់ និងតាមដានត្រួតពិនិត្យពីក្រសួងស្ថាប័នថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅផ្ទៃក្នុងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ព្រមទាំងភាពស្អាតស្អំ និងមនសិការវិជ្ជាជីវៈរបស់មន្រ្តីរាជការ ភ្នាក់ងារកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមួយចំនួន។
ដើម្បីលើកកម្ពស់ការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងដីធ្លី ព្រៃឈើ បរិស្ថាន និងធនធានធម្មជាតិ ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានផ្ដល់គោលការណ៍ណែនាំសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធិភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការរៀបចំផែនការប្រើប្រាស់ ដីធ្លីស្របតាមការរីកចំរើន របស់ជាតិ, ការពង្រឹងមន្រ្តី និងអាជ្ញាធ មានសមត្ថកិច្ច, ការចុះបញ្ជីដីធ្លី និងការដោះស្រាយទំនាស់ដីធ្លី, ការអភិរក្ស និងអភិវឌ្ឍន៍ សហគមន៍ ជនជាដើមភាគតិច ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖បុរស២នាក់ ត្រូវបានប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន។
ការឃាត់ខ្លួនធ្វើឡើងនៅ ថ្ងៃទី២៦ខែ វិច្ឆិកា ម្សិលមិញ នៅចំណុចភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង សហការ ជាមួយការិយាល័យ ប្រឆាំងគ្រឿងញៀន។

ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ អៃ អូន ភេទប្រុស ឆ្នាំកំណើត ១៩៩២ មុខរបរធ្វើស្រែ មានទីលំនៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (រក្សាទុកចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)។

ទី២ ឈ្មោះភូ សុភក្រ័ ភេទប្រុស ឆ្នាំកំណើត១៩៨៥ មុខរបរកម្មករសំណង ទីលំនៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទ​បាគង ខេត្តសៀមរាប(ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។

ដកហូតវត្ថុតាងបាន ម្សៅមេតំហ្វេតាមីនប្រភេទទឹកកក ០២កញ្ចប់ មានទម្ងន់ទម្ងន់០.៤ក្រាម​ និងទូរស័ព្ទ០១គ្រឿង។

បច្ចុប្បន្ន ត្រូវបានបញ្ជូនទៅសា​លាដំបូង ខេត្តសៀមរាប​ ចាត់ការតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖សេចក្តីរាយការណ៍បានដឹងថាល្បែងឡូតូ ចាក់ភ្នាល់ដាក់លុយ តាមប្រព័ន្ធអ៊ីនធឺណិត បានកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង។

ជាក់ស្ដែងទីតាំង មួយកន្លែងស្ថិតនៅទល់មុខ សាលាសុវណ្ណភូមិ មានដាក់ឲ្យមនុស្ស ជាច្រើននាក់ចូលលេងបោះប៊ូល និងមានទូរទស្សន៍ លេងភ្នាល់ល្បែងឡូតូដាក់លុយតាមប្រព័ន្ធអុិនធើណេតជាប្រចាំថ្ងៃ ស្ថិតនៅត្រង់ចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពពីអ្នកដែលញៀនទៅនឹងល្បែងឡូតូភ្នាល់ តាមអុិនធើណេតនៅត្រង់ចំណុចខាងលើ បានបង្ហើបប្រាប់ក្រុមការងារព័ត៌មានឲ្យដឹងកាលពីរសៀលនេះថា ជារៀងរាល់ថ្ងៃគិតចាប់ ពីម៉ោង៩ទៅម៉ោង១០ព្រឹក គឺមានមនុស្សចូលទៅលេងកន្លែង នោះហើយរហូតដល់ល្ងាច ដោយអ្នកខ្លះលេងបោះប៊ូល ទៅនឹងភាគច្រើនលេងឡូតូ ភ្នាល់ដាក់លុយ តាមប្រព័ន្ធអុិនធើណេត។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងខាងលើ នេះមានការងឿងឆ្ងល់ថា តើកន្លែងបើកឲ្យលេងប៊ូលនិងមានដាក់ទូរទស្សន៍ ឡូតូភ្នាល់គ្នាដាក់លុយ ហើយស្រែកហោខ្លាំងៗទៀត ហើយ នៅជាប់នៅនឹងសាលារៀន ទៀតផង សង្ស័យមានខ្នងបង្អែកធំៗ ទើបបានជា គ្មានសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ណាហ៊ាន មកក្បែរនោះទេ។

សូមរំលឹកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រកាសថា បិទល្បែងភ្នាល់ ចាក់បាល់ ឡូតូតាមប្រព័ន្ធអុិនធើណេត គ្រប់ប្រភេទ ប៉ុន្តែទីតាំងខាងលើបែរជាបើកលេងដោយសេរី ដោយមិនកោតខ្លាចញញើតអ្វីទាំងអស់។

ជុំវិញករណីទីតាំងរោង ដែលបើកឲ្យមនុស្សចូលលេងបោះប៊ូលនិងដាក់ឡូតូ តាមប្រព័ន្ធអុិនធើណេត ពុំអាចសុំការបកស្រាយ

ពីម្ចាស់នៅឡើយទេដោយមិនមាន លេខទំនងទំនង៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ វិច្ឆិកា ២០២០

ភ្នំពេញ៖លោក ដួង តារា អនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការ ផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី។

លោកដួងតារា បានបញ្ជាក់ថាខ្ញុំបាទ ដួង តារា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច បានផ្តល់តំណែងដល់រូបខ្ញុំបាទជា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន ដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះ។

ក្នុងឱកាសមាសនេះ ខ្ញុំបាទនឹងបន្តខិតខំប្រឹងប្រែងបម្រើការងារជូន សម្តេចនាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋ របស់សម្តេចអោយបានល្អបំផុត។

ខ្ញុំបាទសូមលើកដៃគោរពជូនពរសម្តេចទាំងទ្វេមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរបំផុត ដើម្បីជាម្លប់ដឹកនាំដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ វិច្ឆិកា ២០២០

ខេត្តកំពង់ចាម​៖ស្ពានឆ្លងកាត់ ទន្លេមេគង្គ ស្រុកស្ទឹងត្រង់ ខេត្ត​កំពង់ចាម​ និង​ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ គ្រោងនឹងការតភ្ជាប់
ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ ក្រោមវត្ត នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សូមជម្រាបថា នៅព្រឹកមិញនេះ
លោក​ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រូមនឹងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ បានចុះពិនិត្យទីតាំង និងប្រជុំពិភាក្សា​ជា​លេីក​ទី​២​ ដេីម្បី​ត្រៀមផែនការបែងចែកភារកិច្ចរៀបចំពិធី តភ្ជាប់
ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្រុកស្ទឹងត្រង់-ក្រូចឆ្មារ នេះ ដោយ​មានការ​អញ្ជើញ​ចូលរួមពី​លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ​លោក​​ ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ។

គួររំលឹកថា ស្ពាន​ស្ទឹង​ត្រង់-ក្រូចឆ្មារ​នេះ ត្រូវបាន​បើកការដ្ឋាន​សាងសង់​ជាផ្លូវការ​កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០១៨​ ក្រោមអធិបតី​ភាព​សម្តេច​ហ៊ុន សែន។ ស្ពាននេះមានប្រវែងសរុប ១១៣១ ម និង ទទឹង​១៣,៥០ ម ជា​ប្រភេទ​ស្ពាន​បេតុង​សរសៃ​ដែក គ្រោង​ចំណាយ​ថវិកា​សរុប ៥៦,៩៩៨ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ ប្រជាមានិតចិន រួម​ជាមួយ​ថវិកា​បដិភាគ របស់​រាជរដ្ឋាភិបាល​ កម្ពុជា សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់ និង​បោស​សម្អាត​យុទ្ធភ័ណ្ឌ​ មិនទាន់ផ្ទុះ។ គម្រោង​ស្ពាននេះ​ ត្រូវបាន​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​សំណង់​សៀងហៃ​គ្រុប (Shanghai Construction Group) និង​ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស ក្វាង​ចូវវ៉ានអាន។ តាម​គម្រោង​ការ​ស្ថាបនា​នេះ នឹងត្រូវ​ចំណាយ​រយៈពេល​ចំនួន ៤២​ខែ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៨ ដែលគ្រោង​បញ្ចប់​ការសាងសង់​នៅដើមឆ្នាំ២០២១​ខាងមុខ។

គួរកត់​សម្គាល់​ថា កន្លងមក​ ប្រជាពលរដ្ឋ ទាំងនៅត្រើយខាងកើត និងត្រើយ​ខាងលិច អាច​ធ្វើដំណើរ និង​ទំនាក់ទំនង​គ្នា​ទៅវិញ​ទៅមក​ ​តាម​រយៈ​ការ​ជិះ​ទូកដ ឬសាឡាង​ចម្លង​កែច្នៃ​តូចៗ ដែល​ពួកគាត់តែង​តែជួប​នូវការ​លំបាក គ្រោះថ្នាក់ និង​មិនសូវ​មាន​ប្រសិទ្ធភាព ក្នុងការ​ដឹកជញ្ជូន​ទំនិញ។ បន្ទាប់​ពី​ការ​សាងសង់​ត្រូវ​បាន​បញ្ចប់​ស្ពាន​នេះ​នឹងបង្កលក្ខណៈប្រសើរ បន្ថែមទៀតក្នុងការជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៧ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប  បានចាប់ខ្លួន សន្តិសុខម្នាក់ «ករណីកាច់សោរក ម៉ូតូ» នឹងធ្លាប់ជាប់គុក ១០ឆ្នាំ ពីបទប្លន់។ យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាបបានដឹងថា៖ ជនសង្ស័យ មានឈ្មោះ ទី ណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកសន្តិសុខ ទីលំនៅបច្ចុប្បន្នភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

ពាក់ព័ន្ធករណីអំពើលួចមានស្ងានទម្ងន់ទោស(កាច់សោរកម៉ូតូមិនបានសម្រេច) កើតហេតុកាលពីវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ របាយការណ៍បន្តថាកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០ជាង ជនរងគ្រោះបានបណ្តើម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១L.២២២៣ ជាកម្មសិទ្ធរបស់ជនរងគ្រោះទុកនៅក្រោមផ្ទះ ដោយបានចាក់សោរក មិនបានចាក់សោរជន្ទល់ទេ ដាក់ជន្ទល់ចំហៀង រួចក៏ប្រពន្ធកូនឡើងដេកនៅលើផ្ទះលង់លក់ រហូតដល់វេលាម៉ោងថ្ងៃខែកើតហេតុខាងលើ ស្រាប់តែលឺសម្លេងប្រពន្ធស្រែកថា”ចោរៗ” ក៏ងើបឡើងស្ទះចុះពីលើផ្ទះរត់រកប្រពន្ធ ឃើញម៉ូតូបញ្ឈរនៅមុខផ្ទះចម្ងាយប្រហែល០៥ម៉ែត្រ ក៏យកទូរស័ព្ទពីដៃប្រពន្ធបើកភ្លើងពិលដើរឈួលរហូតដល់ថ្នល់កៅស៊ូក៏ត្រឡប់មកផ្ទះវិញយកពិល ដើរចេញឈួលទៅក្រៅតាមផ្លូវមុខផ្ទះចម្ងាយប្រហែល០៥ម៉ែត្រពីកន្លែងដែលចោរអូសម៉ូតូខាងលេីបម្រុងលួច​ ក៏ឃើញទូរស័ព្ទ០១គ្រឿងម៉ាកណូគា១២៨០(ចុចពិល) មានស៉ីមលេខ០៩៧ ២៩៦២១៩៤ ពណ៌ខ្មៅ និងខ្សែសាកថ្មទូរស័ព្ទជ្រុះក្បែរកន្លែងដែលចោរអូសម៉ូតូបម្រុងលួច។ លុះព្រឹកឡើងជនរងគ្រោះបានមកប្តឹងរាយការណ៍អោយសមត្ថកិច្ចបានដឹង។

ជាក់ស្តែងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរធំ ស្រាវជ្រាវតាមរយះទូរស័ព្ទ លេខដែលជនរងគ្រោះរើសបានប្រគល់ជូនសមត្ថកិច្ចយើង ក្រោយពីយើងកំណត់មុខសញ្ញាបាន កម្លាំងយើងបានសហការជាមួយកម្លាំងការិយាល័យគ្រប់គ្រងសន្តិសុខឯកជន បន្តយកបានមុខសញ្ញាសង្ស័យឈ្មោះ ទី ណាក់ ខាងលើ ក្រោយពីបានធ្វើការសាកសួររួចឈ្មោះ ទី ណាក់ បានឆ្លើយសារភាពថា ទូរស័ព្ទម៉ាកណូគា១២៨០(ចុចពិល)មានស៉ីមលេខ០៩៧ ២៩៦២១៩៤ ពណ៌ខ្មៅ និងខ្សែសាកទូរស័ព្ទ ពិតជារបស់គេពិតមែន ។ ការធ្វេីតេស្តទឹកនោមរកសារធាតុញៀនលិទ្ធអវិជ្ជមាន។

សូមបញ្ញាក់: ជនសង្ស័យឈ្មោះ ទី ណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកសន្តិសុខ ធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប រយះពេល១០ឆ្នាំ ពីឆ្នាំ២០០៥ដល់ឆ្នាំ២០១៥ ពីបទលួចមានស្ងានទម្ងន់ទោស។  លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា បុគ្គលនេះមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារអស់រយៈពេល ១០ ឆ្នាំពីបទប្លន់ឥឡូវធ្វើសកម្មភាពកាច់កម៉ូតូទៀតត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយការិយាល័យគ្រប់គ្រងសន្តិសុខឯកជននិងអធិការនគរបាលស្រុកអង្គរធំស្រាវជ្រាវបង្ក្រាបបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page497 Page498 Page499 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×