ខេត្តសៀមរាប៖សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនឈ្មួញឈើ២នាក់រួមនឹងរថយន្តដឹកឈើមួយគ្រឿង។
ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទី ព្រឹក ដោយ កំលាំងអធិការរដ្ឋាននគបាល ស្រុកប្រាសាទបាគង សហការជាមួយរដ្ឋបាលព្រៃឈើសៀមរាបនៅលើដងផ្លូវភូមិគោកចាន់ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
យោងតាមរបាយការណ៍របស់ប៉ូលិសស្រុកប្រាសាទបាគង បានបញ្ជាក់ថា ប្រតិបត្តិការនេះ សមត្ថកិច្ច ក៏បានឃាត់ខ្លួនមនុស្ស២នាក់ផងដែរ។
ទី១ឈ្មោះកែវ ឧត្ដមហៅធារ៉ា ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិគោកធ្លក ឃុំកណ្តែកស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ទី២ឈ្មោះទុយ វុទ្ធីហៅចៀន ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិដើមផ្តៀក ឃុំព្រៃស្លឹកស្រុកទ្រាំងខេត្តតាកែវ។
ដោយដកហូតវត្ថុតាងឡានម៉ាក REVO ពណ៌សសេរីឆ្នាំ២០១៦ចំនួន១គ្រឿង។ឈើផ្ចឹក ចំនួន2,92ម៉ែត្រគូប។
ចំពោះមនុស្សនិងសម្ភារៈ បានប្រគល់ជូន រដ្ឋបាលព្រៃឈើសៀមរាបដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។
ជុំវិញការឃាត់ខ្លួន មនុស្សពីរនាក់ ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនឈើនេះ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានបញ្ជាក់ថា «សម្លេង»
សូមបញ្ជាក់ថាឈ្មួញឈើខាងលើកន្លងទៅ ត្រូវបានបណ្ដាញសារព័ត៌មាន មួយចំនួន បានធ្វើការផ្សព្វផ្សាយ ថាបានដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគ្រេង ពីខេត្តព្រះវិហារ ចូលនៅក្រុងសៀមរាប ឆ្លងកាត់មុខស្នាក់ការ សមត្ថកិច្ច ជាច្រើនស្ថាប័ន មិនដែលមានសមត្ថកិច្ច ណា បង្ក្រាបទេ ទើបតែលើកនេះ ត្រូវបានអស់ល័ក្ខ៕SRP


ខេត្តព្រះវិហារ៖សមត្ថកិច្ច ខេត្តព្រះវិហារបានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើអត់ច្បាប់មួយកន្លែង។





