Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្តត្បូងឃ្មុំ បដិសេធចោលការដួលរលំ ដើមពោធិ៍ជើងខាល «ប្រវត្តិស្នេហ៍ ទុំ និងទាវ »។

សេចក្ដីប្រកាសបដិសេធនេះ ក្រោយមានបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅល្ងាចថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ បានបង្ហោះថា«ពីដើមពោធិ៍ជើងខាល “ ប្រវត្តិស្នេហ៍ទុំ និងទាវ “ ត្រូវបានខ្យល់កន្ត្រាក់ បណ្ដាលឲ្យដួលរលំ។

បើតាមអាជ្ញាធរបញ្ជាក់ថាការដួលរលំដើមពោធិ៍នេះ គឺជាករណីដួលរលំដើមពោធិ៍ ដោយខ្យល់កន្ត្រាក់ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ គឺជាដើមពោធិ៍ “ លោកតាក្រហមក “ មានចម្ងាយ ៧០ម៉ែត្រ ពី ដើមពោធិ៍ជើងខាល “ ប្រវត្តិស្នេហ៍ ទុំ និងទាវ “ មិនមែនដើមពោធិ៍ជើងខាល “ ប្រវត្តិស្នេហ៍ ទុំ និងទាវ “ នោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២១

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន៣នាក់បានស្លាប់នៅស្រុកសូទ្រនិគម ដោយគ្រោះធម្មជាតិ ក្នុងករណី២ផ្សេងគ្នា។ ករណីទី១ មនុស្សពីរនាក់ បានស្លាប់ដោយរន្ទះបាញ់ នៅព្រលប់ថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិសំរោង ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានស្រុកសូទ្រនិគម បានឲ្យដឹងថាជនរងគ្រោះទី១ឈ្មោះពុធ ធ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ២ឈ្មោះពុធ ថាន់ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប «ជាបងប្អូនបង្កើត»។ សមត្ថកិច្ចបន្តថា ករណីនេះមូលហេតុជនរងគ្រោះទាំង០២នាក់ និងគ្រួសារ ទៅផ្ជួដីដាំដំឡូង នៅចំការ។

ករណីទី២នៅវេលាម៉ោង៩យប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចវាលស្រែអូដាច់ពោះខាងជើង ឈាងខាងកើត ភូមិក្រៀលពង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីខ្យល់កន្ត្រាក់ បណ្ដាលអោយរលំដើមស្នួល សង្កត់ខ្ទមស្រែ បណ្ដាលឲ្យមនុស្សស្លាប់១នាក់។ ជនរងគ្រោះមានឈ្មោះដា វណ្ណា ភេទប្រុស អាយុ១៥ឆ្នាំ នៅភមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២១

ខេត្តសៀមរាប៖ស្ត្រីជនបរទេសម្នាក់ត្រូវបានមិត្តរបស់ខ្លួនសម្លាប់រួចជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង ១៥និង៣០ នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិទ្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានថ្លែងប្រាប់«បណ្ដាញសៀមរាបប៉ុស្ដិ៍»នៅព្រឹកថ្ងៃទី៧ខែឧសភានេះថាករណី«មិត្តប្រុសសម្លាប់មិត្តស្រី» នេះ ជនរងគ្រោះឈ្មោះ ចន្ថា ហ្គោរ៉េត (CHANTHA GORRET) ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិស្វីស កាន់លិខិតឆ្លងដែនលេខ X១៨៥៧៩៩៨ មុខរបរចូលនិវត្តន៍ បានមកជួលផ្ទះនៅចំណុចកើតហេតុខាងលើ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យអមសាលាដំបូងខេត្តសៀមរាប បានសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់ដោយសារបែកលលាដ៏ក្បាល «ករណីឃាតកម្ម ចាក់និងវត្ថុមុតស្រួច វាយនិងវត្ថុរឹងផ្នែកក្បាល រួចអូសទៅផ្កាប់មុខនិងខ្នើយខ្ទប់បណ្តាលឲ្យចេញលាមកស្ទះដង្ហើមស្លាប់»។

សមត្ថកិច្ចដដែលបានបន្តថាតាមការអង្កេតស្រាវជ្រាវ គឺជនដៃដល់ គឺជាមិត្តប្រុសរបស់ជនរងគ្រោះ  ដោយជនដៃដល់មានឈ្មោះ ម៉ឺន វិមុល «មិត្តប្រុសដែលស្នាក់នៅជាមួយគ្នា» ភេទប្រុសអាយុប្រហែល ៣៦ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ (រត់គេចខ្លួនបាត់)។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថាករណីឃាតកម្មនេះ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប កំពុងតែស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះ រក្សាទុកនៅកន្លែងកើតហេតុរង់ចាំក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២១

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប បានថ្លែងថា យើងមិនអាចធ្វេសប្រហែសបានឡើយ រហូតមកទល់ពេលនេះ ខេត្តសៀមរាបយើង មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងចំនួន៦១នាក់ហើយ បានព្យាបាលជាសះស្បើយចំនួន១៧នាក់ ស្លាប់១នាក់ និង៤៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅឡើយទេ។

ដូច្នេះក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ត្រូវបន្តតាមដាន ស្រាវជ្រាវបន្ថែមទៀត ដើម្បីចាត់វិធានការឆ្លើយតបបន្ទាន់ ក្នុងការទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង។
លោកក៏បានបង្ហាញថា នៅខេត្តយើង ប៉ុន្មានថ្ងៃចុងក្រោយនេះ ការរកឃើញអ្នកវិជ្ជមានកូវីដ.១៩ កាន់តែច្រើនឡើងៗ ការបិទខ្ទប់ទីតាំងដែលពាក់ព័ន្ធ ឱសថស្ថាន មន្ទីរពេទ្យឯកជន ផ្ទះសំណាក់ ហាង ភោជនីយដ្ឋាន និងផ្សារនានា ក្នុងខេត្តបានបិទខ្ទប់ជាបន្តបន្ទាប់កន្លងមកហើយដែរ។ ចំពោះការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩នេះ ប្រសិនបើមិនថបថយទេនោះ ទាំងភូមិសាស្ត្រពាក់ព័ន្ធនិងផ្សារតូចធំមួយចំនួនទៀតនៅក្នុងក្រុងសៀមរាប ត្រូវតែបិទខ្ទប់តែម្តង គឺដើម្បីទប់ស្កាត់នូវការឆ្លងរីករាលបន្តទៀត។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តសៀមរាប សូមចូលរួម នឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការអនុវត្តវិធានការការពារជាពិសេសគឺ.៣.ការពារ .៣.កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ត្រូវអនុវត្តវិធានការរដ្ឋបាលខេត្ត និងវិធានការឲ្យធ្វើចត្តាឡីស័ករយ:ពេល១៤ ជាកំហិត។ ចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តការណ៍ ឬផ្តន្ទាទោសតាមច្បាប់ ជាធរមាន។

លោកទៀ សីហា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ នាព្រឹកមិញនេះ នៅរដ្ឋបាលខេត្តសៀមរាប ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០កុម្ភៈ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះ មានរបៀបវារ:ចំនួន៦ រួមមាន៖
១- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។
២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប។ ៦- បញ្ហាផ្សេងៗ ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះ។ ក្នុងកិច្ចប្រជុំនោះ ក៏បានពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហានានា ដែលកើតមានឡើងជុំវិញការអនុវត្តការងាររបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព អាជ្ញាធរក្រុង-ស្រុកផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២១

ខេត្តឧត្ដរមានជ័យ៖មានការលើកឡើងថា ដីបឹងរមណីយដ្ឋាន ផ្ទះតាម៉ុក កំពុងត្រូវបានអ្នកមានប្រាក់ និងមានអំណាច បានរំលោភកាយយកធ្វើកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ។

សេចក្ដីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ដីបឹងរមណីយដ្ឋានផ្ទះតាម៉ុក មួយកន្លែងស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ កំពុងត្រូវបានបុគ្គលមានប្រាក់ និងអំណាចមួយក្ដាប់តូច បានឃុបឃិតគ្នា ជីកកកាយហ៊ុព័ទ្ធយកធ្វើជាកម្មសិទ្ធិទៅតាមទំនើងចិត្ត រំលោភទៅលើដីអនុក្រឹត្យ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចហ៊ុន សែន។

សេចក្ដីរាយការណ៍ បានបន្តថា ដីនៅទីតាំងខាងលើនេះ ជាច្រើនឆ្នាំមកហើយ គ្មាននណាម្នាក់ ហ៊ានទៅប៉ះពាល់ អាស្រ័យផល ឬ អះអាងថា ជាកម្មសិទ្ធិរបស់ខ្លួនឡើយ ស្រាប់តែនៅដើមខែឧសភា នេះ មានគ្រឿងចក្រចូល ឈូសឆាយ កាយពេញដីបឹង ដើម្បីហ៊ុព័ទ្ធយកធ្វើកម្មសិទ្ធិតែម្ដង។

ជុំវិញករណីទន្ទ្រានយកដីបឹងនេះ បណ្ដាញសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពីអាជ្ញាធរជំនាញពាក់ព័ន្ធនៅឡើយទេ។ ប៉ុន្តែប្រធានមន្ទីរធនធានទឹក លោក ញ៉ឺន គួន បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ៖ លោកមិនបានដឹងទេ លោកថាហ្នឹងអោយមន្ត្រីទៅមើល បើរកឃើញថា ដីនោះនៅក្នុងដីអនុក្រឹដ្ឋ លោកនឹងអោយកាយលុបវិញ ដើម្បីការពារទ្រព្យសម្បត្តិរដ្ឋ ។ ទោះជាយ៉ាងណា មជ្ឈដ្ឋាននានានៅក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ រំពឹងថាចំណាត់ការរបស់ប្រធានមន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ និងរកមុខជនរំលោភយកដីបឹងតាម៉ុកឃើញជាក់ជាពុំខានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២១

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម​លោក អ៊ុន​ ចាន់ដា​ បាន​ប្រាប់ដល់មេឃុំ​ចៅសង្កាត់​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ មេភូមិអនុភូមិ​ និង​មន្ត្រី​សុខាភិបាល​ ដែលជាតួរអង្គយ៉ាងសំខាន់ទាំង៤​ ក្នុងការ​ដេីរតួរ​គ្រប់គ្រង​ពលរដ្ឋ​ចំណូល​ស្រុក ដើម្បី​បញ្ជូន​​ពួកគាត់ទៅ​ធ្វើ​ចត្តាឡីស័ក​ តាម​ការ​កំណត់​ ​ដូច្នេះ​យើង​ត្រូវ​ទាមទារ​ធ្វេីយ៉ាងណា​ ត្រូវ​ជំរុញ​ឲ្យ​តួរអង្គ​ទាំង៤នេះ​ បន្ត​សហការ​គ្នា​ ដើម្បី​ដាក់​ចេញ​ជា​សកម្មភាព​មកភ្លាម​ដឹងភ្លាម​ និង​គ្រប់គ្រង​ទាន់​សភាពការណ៍​។

លោកលើកឡើងយ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២៤ អាណត្តិ​ទី​៣​ របស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះ។

​អភិបាលខេត្តកំពង់ចាម​ បានថ្លែង​ថា​ ក្រៅពី​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​មូលដ្ឋាន​ ប្រជាពលរដ្ឋ ជា​ម្ចាស់​មូលដ្ឋាន​​ ក៏ជា​តួរអង្គ​មួយ​យ៉ាង​សំខាន់​ផងដែរ​ ក្នុង​ការ​រាយការណ៍​ទៅ​អាជ្ញាធរ​ នៅពេល​មាន​ពលរដ្ឋ​ចំណូល​ស្រុក​ ឬ​អ្នក​ចំឡែកចូល​មក​​ ព្រោះ​គាត់​យល់ថា​ការចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីករាលដាលនៃ​ជំងឺ​កូវីដ​-១៩​ ជា​កតព្វកិច្ច​មួយ​ ដែល​អាច​រួចផុត​ពី​ការបិទខ្ទប់ភូមិទាំងមូលរបស់​គាត់​​ទៀត​ផង។ ​

អភិបាលខេត្ត​ ក៏បាន​ណែនាំ​​ ឲ្យ​រដ្ឋបាល​ក្រុង​-ស្រុក​ ក៏ដូចជា​ឃុំ​-សង្កាត់​ ទាំង​អស់​ ត្រូវ​​បន្ត​ពង្រឹង​​ការ​គ្រប់គ្រង​ពលរដ្ឋ​ចំណូល​ស្រុក​ និង​បន្ត​ការ​ផ្សព្វផ្សាយ​អំពី​សារ​អប់រំ​នានា​របស់​ក្រសួង​​សុខាភិបាល​ ជាពិសេស​វិធានការ​​ ៣ការពារ​ ៣កុំ​ និង​២ចូលរួម​ ឲ្យ​បាន​ទូលំទូលាយដល់​គ្រប់​មូលដ្ឋាន​ផងដែរ​។ ​

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ លោក ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​ បានលើកជារបៀបវារៈធំៗចំនួន៤ រួមមាន៖​
១.​ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២.​ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការក្របខ័ណ្ឌប្រចាំឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម។ ​៤. បញ្ហាផ្សេងៗ​ ពាក់ព័ន្ធ​ការងារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២១

ភ្នំពេញ៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្នើឲ្យជនទាំងអស់បញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សព្វផ្សាយបំផុសព័ត៌មានញុះញង់ និងបង្កើតចលាចល នៅក្នុងស្ថានភាពប្រជាជាតិកំពុងប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា ខ្ញុំពុំមានកូវីដ១៩នោះទេ។

នេះបើយោងតាមទំព័រ page ផ្លូវការរបស់នាយករដ្ឋមន្ត្រី ដែលបានបង្ហោះសារមុននេះបន្តិច។

ក្នុងសារលើទំព័រ page facebook របស់នាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហាញថា៖ ថ្ងៃនេះខ្ញុំបញ្ចប់ការធ្វើចត្តាឡីស័ក រយ:ពេល១៤ថ្ងៃបន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យនិងបញ្ជាក់ថាខ្ញុំពុំមានកូវីដ១៩នោះទេ។

នាយករដ្ឋមន្ត្រីបន្តថា៖ មុនទៅឥណ្ឌូនេសុីនិងក្រោយត្រឡប់មកវិញ ខ្ញុំត្រូវធ្វើតេស្តរហូត៤ដងនិងត្រូវរស់នៅម្នាក់ឯងរយ:ពេល១៤ថ្ងៃដែលនេះជាវិធានការសុខាភិបាលដែលគ្រប់គ្នាត្រូវតែគោរព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២១

ខេត្តសៀមរាប៖ចៅហ្វាយស្រុកប្រាសាទបាគង លោកសូរ ប្លាតុង បានអះអាងថានឹងបើកការស្រាវជ្រាវ រកជនល្មើស លួចឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់អោយបាន​។

ការអះអាងនេះនៅថ្ងៃទី០៥ខែឧសភា ម្សិលមិញ ក្នុងពេលលោកបានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំង នៃតំបន់ព្រៃលិចទឹក ដែលមានជនល្មើសមិនស្គាល់អត្តសញ្ញាណ លួចឈូសឆាយទន្ទ្រានយក នៅចំណុចស្បែកខ្លាក់ ​ភូមិគោកធ្លក និងនៅក្រោមចំណុច ទំនប់ទឹកថ្លា ស្ថិតក្នុងភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកអភិបាលស្រុកបានបន្តថា ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នឺងរៀបចំ​ផែនការដាំដើមឈើ​ជួសឡើងវិញ កំណត់ទីតាំងនិងទំហំ ដើម្បីរក្សាផ្ទៃដីព្រៃលិចទឹក អោយបានគង់វង្ស ធ្វើជាជម្រកសម្រាប់ត្រីពងកូននារៀងរាល់រដូវវស្សាទឹកឡើង។

ចំណែកអាជ្ញារធរភូមិ ឃុំ ត្រូវរៀបចំក្រុមការងារ ធ្វើការ​ល្បាត​ ទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រាន ឈូសឆាយព្រៃលិចទឹកនេះ​ អោយខ្លាំងក្លាជាងមុន ជាពិសេស​រួមគ្នា​រកវិធីបង្ការកុំអោយមានភ្លើងឆេះព្រៃនិងត្រៀមលក្ខណៈពន្លត់ផងដែរ។

ជាមួយគ្នានេះ អភិបាលស្រុកក៏បានស្នើអោយបងប្អូនប្រជាកសិករ ដែលអាស្រ័យក្បែរទីតាំងនេះ ជួយសហការណ៍ ផ្តល់ព័ត៌មាន មកអាជ្ញាធរ ក្នុងករណីបង្ក្រាបបាន រដ្ឋបាលស្រុកនឹងផ្តល់រង្វាន់លើកទឹកចិត្តជូនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២១

ខេត្តសៀមរាប៖ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខត្តសៀមរាប អំពាវនាវសូមសមាជិក ចូលរួមអនុវត្ត ឲ្យបានម៉ឺងម៉ាត់ នូវវិធានការសុខាភិបាល។

នេះបើយោងតាមសេចក្ដីជូនដំណឹង របស់លោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម ១៥៧) សាខាខត្តសៀមរាប ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទទួលបាននៅមុននេះបន្តិច។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ការអនុវត្តនូវវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ -១៩។ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូដ-១៩ ចូលក្នុងសហគមទ្រង់ទ្រាយធំ និង ដោយផ្អែកលើស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការ សហគមន៍ ២០កុម្ភៈនៅ មិនទាន់មានភាពធូរស្រាលនៅឡើយ។ ក្នុងកាល:ទេស:នេះដើម្បីធានាការពារអាយុជីវិតរបស់បងប្អូន ក្នុងសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាបនិងបងប្អូនប្រជាពលរដ្ឋទាំងអស់។ សូមលោកលោកស្រី អនុប្រធាន ប្រធានតាមបណ្តាក្រុងស្រុក និង សមាជិកទាំងអស់ទូទាំងខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល និង រដ្ឋបាលខេត្ត ដោយអនុ វត្តឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង ត្រូវប្រកាន់ខ្ជាប់នូវវិធានការ (៣កុំ ពាការពារ) ដើម្បីក្រុមគ្រួសារនិងការពារសហគមន៍ឱ្យចៀសផុត ពីជំងឺកាចសាហាវនេះ។

ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ សូមកាត់បន្ថយអោយបានជាអតិបរមានូវការជួបជុំនានាដែលមាន ការប្រមូលផ្តុំមនុស្សច្រើន មិនត្រូវចេញទៅក្រៅផ្ទះប្រសិនបើមិនមានករណីចាំបាច់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២១

ខេត្តសៀមរាប៖មរណភាព គ្មាននរណាម្នាក់អាចគេចផុតបានទេ មានជីវិតតែងតែ លាចាករលត់ទៅវិញ នោះគឺជាច្បាប់នៃធម្មជាតិ ។
ប៉ុន្តែយើងលំបាកទទួលយក នៅពេលដែលយើងបាត់បង់ មនុស្សជាទីស្រលាញ់ គោរព រាប់អាន ជាពិសេស ការប្រព្រឹត្តអំពើល្អ ដល់មនុស្សជុំវិញខ្លួន ព្រមទាំងក្នុងសង្គមជាតិផងដែរ។

លោក ភន់ គៅ អាយុ 72 ឆ្នាំ ជាប្រធានភូមិ
ប្រម៉ា សង្កាត់ក្របីរៀល ក្រុងសៀមរាប បានទទួលមរណៈភាព នៅថ្ងៃទី4 ខែ ឧសភា ឆ្នាំ 2021 ដោយ រោគគាពាធ លោកបានបម្រើ ជាប្រធានភូមិ នៅក្នុងភូមិប្រម៉ា ដែលជា ទីកន្លែងដែលគាត់បានកើត និង ជាទីកន្លែងដែលលោក បានលះបង់ចូលរួម បម្រើពលរដ្ឋក្នុងភូមិរបស់លោក ដោយ ការស្រលាញ់ និងគោរព។
មរណៈភាពរបស់លោក បានបន្សល់នូវ ការស្ដាយស្រណោះ នៃទង្វើ ភាពជាឪពុកម្ដាយ ដល់ប្រជាពលរដ្ឋ ក្នុងភូមិទាំងមូល ។ ភាពអត់ធ្មត់ ភាពខន្តី សន្តោសប្រណី និងភាពស្ងៀមស្ងាត់ បានសម្រួល ឲ្យពលរដ្ឋ រស់នៅក្នុងភូមិ
ដោយភាពសុខសាន្ត មិនមានការប្រើអំពើហិង្សា ដាក់គ្នាទៅវិញទៅមក ព្រមទាំង គោរពនូវបែបបទ ការរស់នៅថ្លៃថ្នូរគោរពគ្នាទៅវិញទៅមក ជាពិសេសនោះ លោកតែងតែ បានបំផុស ឱ្យប្រជាពលរដ្ឋចូលរួមកិច្ចការផ្សេងៗ ដើម្បីអភិវឌ្ឍន៍ ភូមិរបស់លោក នៅក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដោយមោទនភាពចេញពីក្នុងខ្លួនរបស់លោក។
នៅចម្ងាយ ប្រមាណប្រហែល 10 គីឡូម៉ែត្រ ចេញពីតំបន់ប្រជុំជនក្រុង សៀមរាប នៃទិស និរតី យើង នឹងមកដល់ ភូមិប្រម៉ា ដែលស្ថិតក្នុងសង្កាត់ក្របីរៀល។ នៅគេហដ្ឋានរបស់សព យើងបានឃើញ ក្រុមការងារ របស់យុវជន ប្រចាំតំបន់ មិត្តភក្កិរួមការងារ សាលាសង្កាត់ និងក្រុង បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ របស់លោក ភន់ គៅ និង ជាការដឹងគុណ ចំពោះកិច្ចការដ៏ថ្លៃថ្លា ដែលលោកបានបំពេញ។

អ្វីដែលបន្សល់នៅក្នុងភូមិប្រម៉ា គឺប្រជាពលរដ្ឋបានចងចាំ នៅភាពចាស់ទុំ ដែលលោក ភន់ គៅ បានបំរើពួកគាត់ ជាមួយនិង ជម្រៅនៃការស្រលាញ់ ភាពថ្លៃថ្នូរ អត់ធ្មត់ និងភាពអាធ្យាស្រ័យ ដល់គ្នាទៅវិញទៅមក សូមឲ្យវិញ្ញាណក្ខន្ធរបស់លោក ឆ្ពោះទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
រាយការណ៍ជូនដោយ :
លោក សឿន តុលា

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២១

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះចែកអង្ករជំនួយសង្គ្រោះបន្ទាន់ របស់រាជរដ្ឋាភិបាលជប៉ុន ចំនួន៩តោន ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ ៣០០គ្រួសារ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ព្រមទាំងផ្តល់ថវិការលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ និងមេភូមិផងដែរ។

មានប្រសាសន៍សំណេះសំណាល លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា យើងទាំងអស់គ្នាដឹងហើយថា ជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺជីវភាពប្រជាពលរដ្ឋ ដែលងាយរងគ្រោះ។ ដូច្នេះយើងត្រូវអនុវត្តឲ្យបានដាច់ខាតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ និង៣ការពារ ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់នៃការឆ្លងរីករាលដាលក្នុងសហគមន៍ នៅខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ បានធ្វើការជម្រុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងស្រុកអូររាំងឳ ពិសេសក្នុងខេត្តត្បូងឃ្មុំទាំងមូល សូមបន្តដាំដំណាំរួមផ្សំ និងបន្លែបង្ការផ្សេងៗដោយយ៉ាងហោចណាស់ក្នុង១ភូមិ មាន២គ្រួសារ ក្នុងនោះមន្រ្តីជំនាញនៃមន្ទីកសិកម្ម ត្រូវជួយលើផ្នែកបច្ចេកទេស និងសិក្សាលើទីផ្សារ ដើម្បីឲ្យពួកគាត់អាចរកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

ឆ្លៀតក្នុងឳកាសនោះ លោក អភិបាលខេត្ត ក៏បានក្រើនរំលឹកផងដែរដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនបើមានបញ្ហាអ្វី ត្រូវរាយការណ៍ជូនថ្នាក់លើ ដើម្បីសិក្សាដោះស្រាយជូនពួកគាត់។

លោក ជាម ច័ន្ទសោភ័ណ ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងក្រុមគ្រូពេទ្យ ចំនួន ២ទីតាំងក្នុងស្រុកអូររាំងឪ ដោយចែកជូនថវិការក្នុងម្នាក់២មុឺនរៀល និងសំណេះសំណាលកោតសរសើរដល់អាជ្ញាធរស្រុក ដោយក្នុងនោះឧបត្តម្ភលើកទឹកចិត្តដល់កងម្លាំងចំនួន៤០នាក់ អង្ករ៤បេ ត្រីខ២កេសធំ មី១០កេស ទឹកសុទ្ធ២០កេស ម៉ាសនិងអាល់កុល ៤០កញ្ចប់ ព្រមទាំងថវិការចំនួន៨០ម៉ឺនរៀលផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page404 Page405 Page406 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×