ខេត្តកំពង់ចាម៖គម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២១ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ក្នុងការស្ថាបនាហេដ្ឋារចនាសម្ពន្ធ័ ក្នុងភូមិសាស្ត្រស្រុកជើងព្រៃ ចំនួន៦គម្រោង ត្រូវបានដាក់ឲ្យដេញថ្លៃ។
ការដាក់ដេញថ្លៃធ្វើនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមវត្តមាន លោកឡី មិច នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម លោកអូត ឈាងលី អភិបាលស្រុកជើងព្រៃ ដោយមានការចូលរួមពីគណៈកម្មការលទ្ធកម្ម ក្រុមការងារសម្របសម្រួលខេត្ត និងស្រុក ព្រមទាំងតំណាងក្រុមហ៊ុន ទទួលការ ជាច្រើនរូបផងដែរ។
លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ បានលេីកឡេីងថា ទោះស្ថិតក្នុងបរិបទកូវីដ-១៩ ស្រុកជើងព្រៃ នៅតែបន្តធ្វើការអភិវឌ្ឍន៍ ជាក់ស្ដែងថ្ងៃនេះ គម្រោងមូលនិធិឃុំចំនួន៥គម្រោងត្រូវបានដាក់ឲ្យដេញថ្លៃដើម្បីអនុវត្តការងារសាងសង់ ក្នុងនោះមាន ៖
១-ឃុំខ្នុរដំបង សាងសង់ផ្លូវបេតុអាមេ ប្រវែង ០.៤១៤គ.ម ទទឹង ៤ម នៅភូមិខ្នុរដំបង ។
២-ឃុំគោករវៀង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤៨៥ គ.ម ទទឹង៤ម នៅភូមិឈូក ។
៣-ឃុំស្តេីងជ័យ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ២.២៧០ គ.ម ទទឹង ៥ម នៅភូមិក្តុយ ។
៤-ឃុំស្តេីងជ័យ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៤០ គ.ម ទទឹង៦ម នៅភូមិពង្រ-ស្តើងជ័យ។
៥-ឃុំស្រម៉រ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៨០ គ.ម ទទឹង ៤ម នៅភូមិស្រាមជើង ។
៦-ឃុំត្រពាំងគរ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ២.២៥០ គ.ម ទទឹង ៣.៥ម និងសាងសង់លូចំនួន៤កន្លែង នៅភូមិកណ្តាល -ក្ងោក។
ជាមួយគ្នានោះ លោក ឡី មិច នាយករងរដ្ឋបាលខេត្ត បានសំណូមពរដល់បងប្អូនជាអ្នកទទួលការទាំងអស់ ឲ្យចូលរួមជាមួយអាជ្ញាធរ ដេីម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងថ្លែងអំណរគុណចំពោះអាជ្ញាធរស្រុកជើងព្រៃ ដែលបានរៀបចំការដេញថ្លៃនេះ ឲ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយផងដែរ ៕SRP
ភ្នំពេញ៖ក្រសួងរ៉ែ និងថាមពល បានបង្ហាញទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរកអស់រយៈពេលប្រមាណ ១៤ឆ្នាំ កន្លងមកនេះ ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី។


ភ្នំពេញ៖មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីភាពជោគជ័យ លើអាជីវកម្មរ៉ែមាស លើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធ បានចំនួន ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ ឆ្នាំ ដំបូង។តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ ដែលបានចេញនៅថ្ងៃទី ១០ ខែមិថុនាឆ្នាំ ២០២១ ម្សិលមិញ៕SRP




