Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២២

ខេត្តកំពង់ចាម​៖លោក អ៊ុន​ ចាន់ដា​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង​ជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បាន​ថ្លែងប្រាប់ប្រជាពលរដ្ឋថា​៖ ដល់រដូវ​ភ្លៀង​ធ្លាក់​​ហើយ​ ផ្សិត​ក៏ដុះ​ច្រើន​ដែរ ដូច្នេះ​សូមពុកម៉ែ​បងប្អូន​ ត្រូវ​គិត​ឲ្យ​បាន​ច្បាស់លាស់​​ មុន​នឹង​​​ជ្រើសរើស​យកមក​ធ្វើ​ម្ហូប​ ប្រយ័ត្ន​​ប៉ះ​ចំផ្សិត​ពុល​ នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព​។

លោកបញ្ជាក់បែបនេះ ក្នុង​ពិធី​ប្រកាស​​បញ្ចូល​សមាជិក​​គណបក្សប្រជាជន​កម្ពុជា​ ឃុំ​រកាគយ​ ស្រុកកងមាស​ ចំនួន​៣៦៧នាក់​ នៅថ្ងៃព្រហស្បតិ៍នេះ។

លោកបន្តថា ការដែល​បងប្អូន​ជ្រេីសរេីស​ យក​គណបក្សប្រជាជន​កម្ពុជា​ នៅពេលនេះ​គឺ​ពិត​ជា​ត្រឹមត្រូវ​ណាស់​ ព្រោះ​គណបក្ស​នេះបាន​រំដោះ​ និង​ការពារ​អាយុជីវិត​ប្រជាជន​ ព្រមទាំង​​នាំមក​នូវ​ សុខ សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​​ រីកចម្រើន​លើ​គ្រប់​វិស័យ​។

លោកអ៊ុន​ ចាន់ដា​​ ក៏បាន​ថ្លែង​នូវគោលនយោបាយ សំខាន់ៗ​ របស់គណបក្សប្រជាជនកម្ពុជា​ ដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនជាយូរអង្វែង​ ដោយប្រមូល​កម្លាំង​គ្រប់និន្នាការ​ នយោបាយ​រួបរួម​គ្នា​ កសាងប្រទេស​ជាតិ​​ឲ្យ​កាន់តែមានភាព​រីកចម្រើន​ឡើង​ សំបូររុងរឿងស្ថិតស្ថេរគង់វង្ស​ ឲ្យ​ប្រទេស​យើង​ដែលស្ថិតក្នុងឯករាជ្យជាតិ អធិតេយ្យ បូរភាព អព្យាក្រឹត្យ វឌ្ឍនៈភាព​ នឹងទទួលបាននូវសុភមង្គលជាតិខ្មែរតែមួយ។​

គួរ​បញ្ជាក់​ថា​ សមាជិក​ថ្មី​ ចំនួន​៣៦៧នាក់​ ដែល​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​ ឃុំ​រកាគយ​ ស្រុកកងមាស​ ក្នុង​នោះ​សាខា​គណបក្ស​ភូមិ​រកាគយ​ (ក​)​ ចំនួន​២៩នាក់​ សាខា​គណបក្ស​ភូមិ​រកាគយ​ (ខ​)​ ចំនួន​៥៨នាក់​ សាខា​គណបក្ស​ភូមិ​ថ្មី​ (ក​)ចំនួន​១៣៦នាក់​ និងសាខា​គណបក្ស​ភូមិ​ថ្មី​ (ខ​)ចំនួន​១៤៤នាក់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២២

ខេត្តសៀមរាប៖ពលរដ្ឋខ្លះ​រស់​នៅ​ក្នុងក្រុង​សៀមរាប និង​អ្នក​ខ្លះ​រស់​នៅ​រាជធានីភ្នំពេញ ចំនួន៨គ្រួសារ បានសម្តែង​នូវ​ការ​ខកចិត្ត​ស្ទើរ​យំមិនចេញ ក្រោយពីបានបង់លុយ​ទិញផ្ទះ​ល្វែង​ បែបអាជីវកម្ម​ របស់​លោក លី ហាំងសេង ដែលមួយ​ល្វែង​មានតម្លៃ​រហូត​ទៅ​ដល់ជិត៣០ម៉ឺនដុល្លារ តែមិនទទួលបានប្លង់កាន់កាប់ ខណៈ​សំណង់​នោះសាងសង់ក៏​មិនរួចរាល់ទៀត។

ទីតាំងគម្រោងផ្ទះល្វែង លី ហាំងសេង មានទីតាំងស្ថិត​នៅ​ភូមិ​ជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។«លោក លី ហាំងសេង ម្ចាស់គម្រោងដែលរងការចោទប្រកាន់»

យោងតាមប្រភពពីអ្នកទិញ បានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់ខ្លះបានបង់ប្រាក់ចំនួន៥០ភាគរយ ហើយ​ខ្លះទៀត៧០ ភាគរយ និងមានអ្នកដែលបង់​ផ្តាច់១០០ភាគ​រយថែមទៀត ប៉ុន្តែគិត​ពីពេលដែលបានបង់ប្រាក់ទិញ​តាំងពីដើមឆ្នាំ​២០២០ មក​ទល់ពេលនេះ មានរយៈពេល​ប្រមាណ២ឆ្នាំទៅហើយ ផ្ទះ​នោះ​ធ្វើ​មិនទាន់រួចរាល់ ដោយ​បានត្រឹមតែចាក់ជាសរសេរ និង​ប្លង់សេប៉ុណ្ណោះ ខណៈដែលប្លង់ផ្ទេរ​កម្មសិទ្ធិ ក៏​លោក លី ហាំងសេង ដែលជាម្ចាស់គម្រោង ក៏​មិនបានកាត់ឲ្យ​ពួក​គាត់ទៀត។

ប្រភពបន្តថា តាមកិច្ចសន្យា​ទិញលក់ផ្ទះ ដែលបានផ្តិតមេដៃកាលពីខែមករា ឆ្នាំ​២០២០ និង​ដែលយើងទទួលបាន បានបញ្ជាក់យ៉ាងច្បាស់ថា៖ នៅ​ពេលភាគីអ្នកទិញទូទាត់ប្រាក់ដំណាក់កាលទី១រួច ពោលគឺប្រាក់៣០ភាគរយ នៃតម្លៃផ្ទះ ភាគីអ្នកលក់ ត្រូវ​ចាប់ផ្តើម​ធ្វើ​បែបបទ​ចុះបញ្ជី​ផ្ទេសិទ្ធិ ផ្ទះ និង​ដី ដែលបានលក់​នោះ​ទៅ​ឲ្យ​ភាគីអ្នកទិញ​ស្របទៅតាមច្បាប់។ ហើយ​ត្រូវ​សាងសង់ផ្ទះឲ្យចប់សព្វ​គ្រប់​ ១០០ភាគរយ ក្នុងរយៈពេល ១៨ខែ ដោយ​គិតចាប់ពីថ្ងៃចុះកិច្ចសន្យាតទៅ។កិច្ចសន្យាក៏បានលើកឡើងដែរថា ក្នុងករណីអ្នកលក់ផ្ទះ សាងសង់ផ្ទះមិនទាន់ពេលវេលា​ តាមការ​កំណត់ទេ គឺភាគីអ្នកលក់ ត្រូវទូទាត់​សងការ​ខូចខាត​ឲ្យ​ភាគីអ្នកទិញ។ ជាមួយ​គ្នានេះ ប្រសិនបើ​ភាគីអ្នកលក់ ឈប់លក់ផ្ទះ ឬ​បំពេញ​កាតព្វកិច្ច​តាមកិច្ចសន្យា​មិនបាន គឺភាគីអ្នកលក់ត្រូវទូទាត់​សងប្រាក់​ដែលបានទទួល​ពីភាគីអ្នកទិញ​ទាំងប៉ុន្មាន ក្នុងចំនួន​មួយ​ទ្វេរជាពីរ​ដងឲ្យ​ទៅភាគីអ្នកទិញវិញ។

ជុំវិញការលើកឡើងបែបនេះ អង្គភាពសៀមរាបប៉ុស្តិ៍ នៅ​មិន​ទាន់ទទួលបានការបំភ្លឺពីលោក លី ហាំងសេង បាននៅឡើយទេនៅរសៀលថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២២

ភ្នំពេញ៖សម្ដេចហ៊ុន សែន បានសំដែងនូវការស្វាគមន៍ ចំពោះការដំឡើងរោងចក្រ ដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ ហើយបានលើកទឹកចិត្តឲ្យក្រុមហ៊ុនទាំងអស់បន្តវិនិយោគ និងស្វែងរកសក្តានុពលផ្សេងៗទៀត ដើម្បីវិនិយោគនៅកម្ពុជានាពេលខាងមុខ។

សម្ដេចហ៊ុន សែន ក៏បានអរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ John son &John son និង Pfizer ដល់កម្ពុជា ហើយបានជម្រាបជូនប្រតិភូទាំងមូល នូវស្ថានភាពថាមពល របស់កម្ពុជា ដែលក្នុងនោះកម្ពុជា កំពុងតែប្រើប្រាស់អគ្គិសនី ផលិតដោយវារីអគ្គិសនី សរុបទាំងអស់មាន ៦៤,៣៩% អំពីសូឡា៤.១% និងជីវឧស្ម័នចំនួន ០,២៨%។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះ នៅវិមានសន្តិភាព នាថ្ងៃព្រហស្បតិ៍​ នេះ ក្នុងឱកាសពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក ឯកអគ្គរដ្ឋទូត ឯកឧត្តម ម៉ៃខើល មីចាឡាក់ ( Michael Michlalk ) អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។

ក្នុងជំនួបនោះ លោក Michael Michlalk បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានជួយគាំទ្រក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ហើយបានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។

លោក Michael Michlalk បានបន្ថែមថា ភាពដឹកនាំរបស់សម្ដេចតេជោ បានដើរតួនាទីបានយ៉ាងល្អសម្រាប់តំបន់ ជាពិសេសសម្រាប់បញ្ហានៅមីយ៉ាន់ម៉ា។ លោក បានវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជាដែលទទួលបានជោគជ័យ និងនាំទៅដល់ការបើកឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងអនុញ្ញាតឲ្យមានជំនួបដោយផ្ទាល់នាថ្ងៃនេះ។

នៅក្នុងជំនួបនេះ លោក Michael Michlalk បានដឹកនាំក្រុមហ៊ុនចំនួន១៣ ហើយបានបែងចែកចេញជា០៣ក្រុម និងបានលើកមកពិភាក្សាលើបញ្ហាថាមពល ការបង្កើតរោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ ការជំរុញសេដ្ឋកិច្ច ឌីជីថល និងវិស័យសុខាភិបាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២២

ខេត្តសៀមរាប៖ក្មេងអាយុ ៦ឆ្នាំម្នាក់ ត្រូវបានរថយន្តដឹកដីបុកស្លាប់យ៉ាងអណោចអាធម៌។

ហេតុការណ៍បានកើតឡើង នៅល្ងាចថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ នៅលេីផ្លូវលេខ ២៦៦ ស្ថិតនៅភូមិគ្រាំង ឃុំពង្រលេី ស្រុកជីក្រែង។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកHyundai ពណ៌សរ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A- 1712 (ទិសដៅពីជេីងទៅត្បូង) បានបុកក្មេងដេីរ ស្របទិសគ្នាបណ្តាលអោយស្លាប់តែម្ដង។

សមត្ថកិច្ចបន្តថា ជនរងគ្រោះ ឈ្មោះ សឿន ទីន ភេទស្រី ទីលំនៅស្ថិតនៅភូមិគ្រាំង ឃុំពង្រលេី ស្រុកជីក្រែង។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបេីកបររថយន្ត គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត។ ករណីនេះសមត្ថកិច្ចបានយករថយន្តទៅរក្សាទុកនៅអធិការនគរបាលស្រុកជីក្រែងដើម្បីធ្វើការស្រាវជ្រាវបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ឧសភា ២០២២

ខេត្តសៀមរាប៖ ខេត្តសៀមរាប គឺជាខេត្តប្រវត្តិសាស្រ្តមួយរបស់ប្រទេសកម្ពុជា ហេីយក៏ត្រូវបានគេស្គាល់ទូទាំងពិភពលោកថា​ ជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ និង ជាតំបន់ទេសចរណ៍ វប្បធម៌​ និងប្រវត្តិសាស្រ្តផងដែរ។ ហេីយថ្មីៗនេះ​ ក្រុងសៀមរាប កំពុងតែប្រែក្លាយរូបរាងទៅជាទីក្រុងទំនេីប តាមរយ:កំណេីន សណ្ឋាគារ ភោជនីយដ្ឋាន ហាងទំនិញ ផ្សារទំនេីប​ និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាដេីម។អ្នកជំនាញអចលនទ្រព្យមួយរូប​ របស់គម្រោង សាលាកំរេីក​ រ៉េសុីដេន បានលេីកឡេីង ពីសក្តានុពលធំៗ ចំនួន៤របស់ ខេត្តសៀមរាបដែលអ្នកវិនិយោគ​ មិនគួរមេីលរំលង។ .1 សក្តានុពលទី១: ហេដ្ឋារចនាសម្ព័ន្ធ ៖​  ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ និង ការកែលំអដងស្ទឹងសៀមរាប រួចជាស្ថាពរ​ និងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី កាល ពីថ្ងៃទី ៤ មេសា ឆ្នាំ ២០២២ កន្លងទៅនេះ ហេីយក៏ត្រូវ​បានប្រសិទ្ធិនាមថា ជា  “តារារះនាទិសឧត្តរ” ដោយសម្តេចផ្ទាល់ផងដែរ។  ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ​ និងការកែលំអ​ដងស្ទឹងសៀមរាប នេះ​ កំពុងលេីកមុខមាត់ខេត្តសៀមរាប ជាពិសេសប្រែក្លាយក្រុងសៀមរាប ទៅជាទីក្រុងឆ្លាតវៃ ( Smart City ) ដែលជាគោលដៅ ទេសចរណ៍ វប្បធម៌ រម្មណីយដ្ឋាន ប្រវត្តិសាស្រ្ត និងធម្មជាតិ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច យ៉ាងសម្បូរបែប​ ដែលរឹតតែជំរុញក្នុងការវិនិយោគ និងសម្រួលដល់ការធ្វេីដំណេីរ របស់វិនិយោគិនជាតិ និង អន្តរជាតិផងដែរ​។II. សក្តានុពលទី២:​ តំបន់រម្មណីយដ្ឋានប្រវត្តិសាស្រ្ត ៖​ ជាតំបន់ទេសចរណ៍ វប្បធម៌​ ប្រវត្តិសាស្រ្ត​ ដោយមាន​ ប្រាសាទអង្គរវត្តដ៏ល្បីល្បាញ, ប្រាសាទបុរាណ និងរម្មណីយដ្ឋានជាច្រេីនទៀត។ ម្យ៉ាង​ ក្រុងសៀមរាប​ កំពុងប្រែក្លាយជាទីក្រុងឆ្លាតវៃ ស័ក្កសម្ស ជាទីក្រុង បេតិកភណ្ឌ​ ទេសចរណ៍​ ប្រវត្តិសាស្រ្ត​ និងធម្មជាតិ កម្រិតអន្តរជាតិ ដែលអាចទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនជាតិ​ និងអន្តរជាតិ ជាច្រេីនចូលមកទស្សនា ដែលនឹងជំរុញឲ្យសេដ្ឋកិច្ចខេត្ត​ រីកចម្រេីនថែមមួយកម្រិតទៀត។ III. សក្តានុពលទី៣: អាកាសយាន្តដ្ឋានអន្តរជាតិ​សៀមរាប-អង្គរ​៖​ អាកាសយាន្តដ្ឋានដ៏ធំនេះ​ មានទីតាំងស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលអាចទទួលភ្ញៀវជាតិ​ និងអន្តរជាតិ​ បានរាប់លាននាក់ ក្នុងមួយឆ្នាំៗ​ ហេីយកំណេីននៃ​ ភ្ញៀវទេសចរណ៍​ និងវិនិយោគិនអន្តរជាតិ មកកាន់ ខេត្តសៀមរាបនឹងកាន់តែកើនឡើងជាលំដាប់​។IIII. សក្តានុពលទី៤: តម្លៃអចលនទ្រព្យមានតម្លៃទាប៖​យោងតាមព័ត៌មានពីភ្នាក់ងារវាយតម្លៃ​អចលនទ្រព្យ​មួយ​ បានអោយដឹងថា​ តម្លៃអចលនទ្រព្យ ក្នុងក្រុងសៀមរាប មានតម្លៃទាបនៅឡេីយ​ បេីធៀប​នឹងរាជធានីភ្នំពេញ ឬក្រុងកំពង់សោម ដែលជាឱកាសសម្រាប់វិនិយោគិន អាចទិញទុកចំណេញ​ សាងសង់​ជាសណ្ឋាគារ ផ្ទះសំណាក់ ប៊ូទិច ផ្សារទំនេីប​ ឬគម្រោងលំនៅដ្ឋានជាដេីម។អ្នកជំនាញបានបន្តទៀតថា​៖​ ដោយមេីលឃេីញពីតម្រូវការវិនិយោគ យ៉ាងច្រេីននៃ​ លំនៅដ្ឋាន​ និងចូលរួមអភិវឌ្ឍ ក្រុងសៀមរាប អោយទៅជា​ Smart City បានជា​ គម្រោង Sala Kamreuk Residence​ ដែលជាគម្រោង​អភិវឌ្ឍន៍​ ដ៏ធំមួយក្នុងក្រុងសៀមរាប​ កំពុងអភិវឌ្ឍជាលំនៅដ្ឋាន​ មានទីតាំងស្ថិតនៅភូមិសាលាកំរេីក សង្កាត់សាលាកំរេីក ក្រុងសៀមរាប ដែលជាតំបន់កំពុងអភិវឌ្ឍស្រាប់ ហ៊ុំព័ទ្ធ​ទៅដោយសណ្ឋាគារ ប៊ូទិច សាកលវិទ្យាល័យ កន្លែងកំសាន្ត និងតំបន់ពាណិជ្ជកម្ម​ជាច្រេីន​ ពិសេសចំងាយត្រឹមតែ​៣នាទីពីវិទ្យាល័យអង្គរ, ៥នាទីពីតំបន់ Pub Street ផ្សារចាស់ ឬ ៧នាទីពីផ្សារលេីធំថ្មី ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ ឬវិនិយោគទុកចំណេញ​ ព្រោះតម្លៃទាបជាងទីផ្សារស្រាប់ និងមានលក្ខខណ្ឌ បង់ប្រាក់ងាយស្រួលមែនទែន​ ឯម៉ូតផ្ទះរឹតតែពិសេស មានទាំងផ្ទះអាជីវកម្ម និងលីងហោសន៍ យ៉ាងប្រណិត អមជាមួយនិង​ រចនាបថថ្មី​ ស្រស់ស្អាត រឹងមាំ ទាន់សម័យ ដោយ​មានសួនផ្កា​ និងរុក្ខជាតិលំអ​បែបធម្មជាតិ​ ស័ក្តសម​បំផុត​ សម្រាប់ការរស់នៅបែបសម័យថ្មី​។ គម្រោង​ Sala Kamreuk Residence ក៏នឹង បេីក​លក់ជាផ្លូវការក្នុងពេលឆាប់ៗ​ ខាងមុខនេះផងដែរ​ ជាមួយនឹងការបញ្ចុះតម្លៃ​ និងប្រម៉ូសិនពិសេស​ៗ​ ជាច្រេីនផងដែរ​៕សូមទំនាក់ទំនង​ ព័ត៌មានផ្លូវការរបស់គម្រោងផ្ទាល់​ :  Facebook Page:h ttps://www.facebook.com/salakamreukresidence 👉 Google Map: https://goo.gl/maps/3V4sXoEa7tf36AfD6  Telegram Channel : https://t.me/salakamreukresidence 👉 Call Us: 017 711 956

Like 195
Comment 0
Share ចែកចាយ
Views 4K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ឧសភា ២០២២

ខេត្តសៀមរាប៖បែកធ្លាយ ភាពមិនប្រក្រតី របស់មីក្រូហិរញ្ញវត្ថុ មួយនៅក្រុងសៀមរាប ឈ្មោះ(CMK)។ នេះបើយោងតាមការបង្ហោះផ្សព្វផ្សាយតាមហ្វេសប៊ុករបស់លោកផ្លុង រ៉េត ចាងហ្វាងការផ្សាយសារព័ត៌មានកម្ពុជាសុវណ្ណភូមិ។

លោកផ្លុង រ៉េត ចាងហ្វាងការផ្សាយសារព័ត៌មានកម្ពុជាសុវណ្ណភូមិ នៅល្ងាចថ្ងៃទី ៣ ខែឧសភាឆ្នាំ ២០២២ ម្សិលមិញ បានបើកបង្ហោះថា៖ សូមរាយការណ៍: សូមលោកប្រធានធនាគារជាតិខេត្តសៀមរាប មេត្តាសិក្សាស្រាវជ្រាវអំពីមីក្រូហិរញ្ញវត្ថុមួយនេះ (CMK) កំពុងតែគេងបន្លំអតិថិជនរបស់ខ្លួន យ៉ាងធ្ងន់ធ្ងរបំផុត។ អាសយដ្ឋានគឺនៅខាងលិចគល់ស្ពានវត្តរាជបូព៌ ជាប់ធនាគារអេអិនហ្សិតរ៉ូយ៉ាល។ ព័ត៌មានបឋម

នៅព្រឹកថ្ងៃទី ៤ខែឧសភានេះ លោកផ្លុង រ៉េត បានបង្ហោះសារបន្ថែមទៀតថា៖ មីក្រូហិរញ្ញវត្ថុឈ្មោះ CMK នៅខាងលិចគល់ស្ពានវត្តបូព៌ ជាប់ធនាគារអេអិនហ្សិតរ៉ូយ៉ាល់ បង្ខំឲ្យអតិថិជនរបស់ខ្លួនបង់ប្រាក់ពិន័យជាង 1 ពាន់ដុល្លារ ខុសពីលក្ខន្តិកៈនៅក្នុងកិច្ចសន្យាខ្ចីប្រាក់។

ជនរងគ្រោះបានពឹងពាក់ឱ្យខ្ញុំបាទ ផ្លុង រ៉េត ទៅជួយដោះស្រាយជាមួយនឹងធនាគារខាងលើនេះ ទើបចុងក្រោយធនាគារនេះព្រមធ្វើការបន្ធូរបន្ថយ។ បើយោងតាមកិច្ចសន្យាខ្ចីប្រាក់ដែលខ្ញុំបាទទទួលបាន គ្មានចំណុចខ្វះខាតណាមួយដែលអតិថិជនត្រូវបង់ប្រាក់ពិន័យនោះទេ។

អ្វីដែលខ្ញុំសរសេរបង្ហោះនេះ គ្មានចេតនាធ្វើឱ្យធនាគារមួយនេះខូចកិត្តិយសនោះទេ តែវាគ្រាន់តែជាការព្រមាន ថ្ងៃក្រោយកុំឲ្យជិះជាន់គាបសង្កត់ ទារប្រាក់ពិន័យពីអតិថិជន ខុសពីកិច្ចសន្យាខ្ចីប្រាក់។

សំណួរសួរថា តើមានអតិថិជនប៉ុន្មាននាក់កន្លងទៅហើយ ដែលធនាគារមួយនេះបង្ខំទារប្រាក់ពិន័យ ខុសពីកិច្ចសន្យាខ្ចីប្រាក់?

សូមលោកប្រធានធនាគារជាតិខេត្តសៀមរាប សិក្សាស្រាវជ្រាវអំពីធនាគារ CMK ខាងលើនេះផង។ ដោយ: ផ្លុងរ៉េត

ជុំវិញការលើកឡើងបែបនេះ អង្គភាពសៀមរាបប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីមីក្រូហិរញ្ញវត្ថុឈ្មោះ CMK នៅឡើយទេ រហូតដល់ម៉ោង១២ ជាងនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ឧសភា ២០២២

ខេត្តសៀមរាប៖អ្នកជិះម៉ូតូចំនួន២ នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើង វេលសម៉ោង២២ និង៥០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវបំបែកជាបួនស្តុបសាលារៀនគ្រួស ចន្លោះគីឡូម៉ែត្រលេខ ៣១៦និ៣១៧ ស្ថិតនៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប លើផ្លូវជាតិលេខ៦។

របាយការណ៍របស់នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះរវាងរថយន្ត និង ម៉ូតូ ដែលបង្កឡើងរថយន្ត។ រថយន្តម៉ាក HYUNDAI AERO QUEEN (45កៅអី) ប្រភេទដឹកអ្នកដំណើរធុនធំ ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ 3C.9774 បើកបរមានទិសដៅពីលិច ទៅកើត បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA DREM ពណ៌ ខ្មៅពាក់ស្លាកលេខ សៀមរាប1Q.8289 អ្នកបើកបរឈ្មោះ អ៊ុយ សុភ័ក្រ្ត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប និងមានអ្នករួមដំណើរម្នាក់ ឈ្មោះសុខ ផាត់ ប្រុសអាយុ៦៦ឆ្នាំ រស់ នៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប បើកបរមានទិសដៅពីកើត បត់ឆ្វេងទៅត្បូង។

របាយការណ៍បន្តថា ករណីនេះបណ្តាលអោយស្លាប់មនុស្ស០២នាក់៖ ១.ឈ្មោះ អ៊ុយ សុភ័ក្រ្ត អ្នកបើកបរម៉ូតូ(អត់ពាក់មួកសុវត្ថិភាព) ស្លាប់នៅមន្ទីរពេទ្យ ២.ឈ្មោះ សុខ ផាត់ អ្នករួមដំណើរម៉ូតូ(អត់ពាកមួកសុវត្ថិភាព) ស្លាប់នៅកន្លែងកើតហេតុ។ ក្នុងនោះខូតខាតម៉ូតូធ្ងន់១គ្រឿង និងរថយន្តធ្ងន់ ១គ្រឿង។ មូលហេតុ៖ អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន។

របាយការណ៍បញ្ជាក់ថាក្រោយពេលកើតហេតុអ្នកបើកបររត់គេចខ្លួន ក្នុងនោះកម្លាំងជំនាញកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាម នីតិវិធី ដើម្បីបញ្ជូនទៅតុលាការ។ ចំណែកវត្ថុតាងរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២២

លោកហ៊ុន ម៉ាណែត បានប្រកាសថា លោកមិនគាំទ្រការបៀតបៀនដល់អ្នកសារព័ត៌មាន ជាស្ត្រីនោះទេ រួមទាំងអ្នកសារព័ត៌មានជាបុរសផងដែរ។

លោក ហ៊ិន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបញ្ជាក់នេះបាន ធ្វើឡើងនៅក្នុងពិធីអបអរសាទរទិវាសេរីភាពសសារព័ត៌មានសកលលោក ៣ ឧសភានៅថ្ងៃទី៣ ខែឧសភាឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់។

លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ខ្ញុំមិនគាំទ្រចំពោះការបៀតបៀនដល់ អ្នកសារព័ត៌មានជាស្ត្រី អ្នកដែលប្រព្រឹត្តអាហ្នឹង គឺវាខុសច្បាប់រួចទៅហើយ សិទ្ធិរបស់អ្នក​កាសែត មិនថាគាត់ជាអ្នកកាសែតទេ គាត់​ជា​ប្រជាពលរដ្ឋធម្មតាក៏សិទ្ធិរបស់​ប្រជា​ពលរដ្ឋជាស្ត្រីមិនត្រូវ​បៀតបៀន​ដែរ។ ហើយមិនមែនតែសិទ្ធិនារីទេ អ្នក​កាសែតជាបុរសក៏ដោយបើសិនជាត្រូវការបំពានបៀតបៀនកម្រិតណា អ្នក​ដែលបៀតបៀនត្រូវទទួលខុសច្បាប់តាមច្បាប់ គ្មានគោលនយោបាយ ណាដែលអនុវត្តហើយបើកសិទ្ធិ បើកច្រកឲ្យអាជ្ញាធរធ្វើបាបប្រជា​ពលរដ្ឋ បិទសិទ្ធិប្រជា​ពលរដ្ឋ ដែល​ធ្វើ​​នៅក្នុងកន្លងច្បាប់”៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២២

ខេត្តសៀមរាប៖ក្រុមចល័តខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ផ្នែករដ្ឋបាលព្រៃឈើជីក្រែងនិងសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង បានសហការណ៍ គ្នាចុះបង្ក្រាបរ៉ឺម៉កដឹកធ្យូងចំនួន៤គ្រឿង។

ការបង្ក្រាបធ្វើឡើងថ្ងៃ អង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ផ្លូវជាតិលេខ៦ ក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែងខេត្តសៀមរាប។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការគ្រាប់ខាងលើនេះ ជំនាញបានរកឃើញ ធ្យូងសុរបមានចំនួន៦១៧ ការុងស្មើនិង ១២៣៤០ គីឡូក្រាម។ ធ្យូង និង រ៉ឺម៉កបានយកមករក្សាទុកនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើជីក្រែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២២

ខេត្តបាត់ដំបង៖អាជ្ញាធរបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលក្រុងបាត់ដំបង និងផ្លាស់ប្តូរទីតាំងឃ្លាំងស្តុកទំនិញទៅនៅក្រៅក្រុងវិញ។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលចុះហត្ថលេខាដោយ លោកសុខ លូ អភិបាលខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២២

ភ្នំពេញ៖មានប្រសាសន៍សំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា ២០២០-២០២១ ជាង១ពាន់នាក់ នៅសាលពិព័រណ៍ OCIC ជ្រោយចង្វារ នៅថ្ងៃអង្គារនេះ  សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកពីភាពខ្ទេចខ្ទាំ នៃវិស័យអប់រំ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពេលនោះធនធានអ្នកចេះដឹងជាច្រើន ត្រូវបានសម្លាប់ចោល ហើយសាលារៀនមួយចំនួនក៏ត្រូវបានក្លាយទៅជាគុក និងជាកន្លែងឃុំឃាំងដាក់មនុស្ស។ ក៏ប៉ុន្តែក្រោយពីយើងបានរំដោះប្រទេសនិងទទួលបាននូវសុខសន្តិភាព គឺយើងបានខិតខំបណ្តុះបណ្តាលធនធានមនុស្ស ដែលបានកើនមានឡើងជាបន្តបន្ទាប់ ជាពិសេសរាជរដ្ឋាភិបាលបានពង្រាយសាលារៀនតាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាលរាប់ពាន់ខ្នង ដើម្បីទុកអោយកូនចៅ ប្រជាពលរដ្ឋបានសិក្សារៀនសូត្រគ្រប់ៗគ្នា ក្នុងនោះថែមទាំងយើងបានកំណត់ថា ឃុំ១មានអនុវិទ្យាល័យ១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២២

ខេត្តសៀមរាប៖រថយន្តលុចស៊ិស១គ្រឿងតៃកុងបើកក្នុងល្បឿនលឿន រត់ទៅត្របាក់ខាំ ម៉ូតូហុងដា មួយគ្រឿងពីក្រោបណ្ដាឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ២២និង៥០នាទី ថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២២ លើផ្លូវ៧មករា ហៅផ្លូវជន្លង់ ត្រង់ចំណុចទល់មុខ ផ្លូវចូលសាលារៀនបឋមសិក្សាជន្លង់ ស្ថិតនៅភូមិជន្លង់ សង្កាត់ សាលាកំរើក ក្រុងសៀមរាប។

របាយការណ៍បឋមរបស់ជំនាញចរាចរណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះ រវាង រថយន្ដនិងម៉ូតូ៖ រថយន្តម៉ាក Lexus Rx 300 ពណ៌ខ្មៅពាក់ផ្លាកលេខ (សៀមរាប 2B 2069 ) បើកបរដោយឈ្មោះ ញ៉ុក វិសិដ្ឋ ភេទប្រុសអាយុ៥៧ ឆ្នាំ រស់នៅភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប បើកបរទិសដៅពីលិច ទៅកើត បុកនឹងម៉ូតូ ហុងដាឌ្រីមពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយ ឈ្មោះ ហូន អុល ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងថ្មីឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាបទិសដៅពីលិចទៅកើត បណ្ដាលឲ្យរបួសធ្ងន់ ហើយត្រូវបានគេដឹកយកទៅសង្រ្គោះ។ ក្នុងនោះម៉ូតូនិងរថយន្តរងការខូចខាត(ធ្ងន់)។

របាយការណ៍បន្តថា ករណីនេះសមត្ថកិច្ចបានឃាត់ខ្លួននិងបញ្ជូនអ្នកបើកបររថយន្តទៅការិយាល័យជំនាញដើម្បីសាកសួរ។ ចំណែកវត្ថុតាងនាំយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តតាមនីតិវិធី។ មូលហេតុរថយន្ត​ បើកបរមានល្បឿនលឿន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page250 Page251 Page252 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ចុះផ្សាយថ្ងៃទី ១២ កុម្ភៈ ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×