Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២៣

ខេត្តបាត់ដំបង៖ជនសង័្សយចំនួន​០៣នាក់ត្រូវបានកម្លាំងនគរបាល ស្រុកបាណន់​ សហការជាមួយ នគរបាលក្រុងបាត់ដំបង​ និង កម្លាំងនគរបាលការិយាល័យនគរបាល​ព្រ​ហ្មទ័ណ្ឌកម្រិតស្រា​ល​ ធ្វើការឃាត់ខ្លួន មុខសញ្ញាប្រេី​ប្រា​ស់អាវុធខុសច្បាប់។

ជនសង្ស័យ
១-ឈ្មោះ​ ធុល​ សីហា​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ រស់​នៅភូមិបែកចានថ្មី​ សង្កាត់ព្រែកព្រះស្តេច​ ក្រុងបាត់​ដំបង​ ខេត្តបាត់ដំបង។
២-ឈ្មោះ​ ទៀង​ ច័ន្ទ​ឌីណា​ ភេទប្រុ​ស​ អាយុ៣៥ឆ្នាំ​ ភូមិចុងទំនប់​ សង្កាត់ក្តុលដួនទាវ ក្រុងបាត់ដំបង​ខេត្តបាត់ដំបង។
៣-ឈ្មោះ​ ស៉ីង​ កុកឃាង​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ រស់​នៅភូមិបវេល​ ឃុំបវេល​ ស្រុកបវេល​ ខេត្តបាត់ដំបង។

វត្ថុតាងដកហូតមាន៖
-អាវុធខ្លីម៉ាកRETAY​ ពណ៌ខ្មៅចំ នួន០២ដេីម​ បង់និងគ្រាប់មួយចំនួនផង ។
-រថយន្តម៉ាកPRUIS ពណ៌ខ្មៅ​ ស៊េរីឆ្នាំ2010​ ស្លាកលេខ ភ្នំពេញ​ 2BU-7671​ មួយគ្រឿង​។

ជនសង្ស័យ បានសារភាពថា​ ពួកគេប្រេីប្រាស់​អាអាវុធចំនួន០៤ដេីម បាញ់អស់ចំនួន៦០គ្រាប់ ដែលការបាញ់នេះ គឺជាការសាកអាវុធថ្មីរបស់ពួកគេ​ ដែលទេីបទិញបាន​ ហេី​យមូលហេតុដែលគេទិញអាវុធ មក​ប្រេីប្រាស់ដោយខុសច្បាប់បែប​នេះ គឺគេមានបំណងយកមកការពារខ្លួន។

សម​ត្ថកិច្ចបញ្ជូនពួកគេទៅវិនិច្ឆ័យទោសតាមផ្លូវច្បាប់ឯ បក្សពួកគេផ្សេង​ទៀត រួមទាំងអាវុធខ្លីផង​ សមត្ថកិច្ចនគរបាលកំណត់មុខសញ្ញាបានហេីយ​ កំពុងតាមប្រម៉ាញ់យកមកផ្តន្ទាទោស។

ហេតុការណ៍បាញ់បោះសេរីនេះកើតឡើងកាលពីថ្ងៃទី១០ ខែ​ឧ​សភា ឆ្នាំ២០២៣​ វេលាម៉ោងប្រ​មា​ណ១២ និង០០នាទី​ នៅវាលស្រែ ចំ​ណុចក្រុមទី០១ ភូមិប៉ោយស្វាយ ឃុំតាគ្រាមស្រុកបាណន់ ខេត្តបាត់ដំ​បង។

សូមជម្រាបថា ការឃាត់ខ្លួនធ្វើឡើង ថ្ងៃទី១១ខែ ឧសភា ឆ្នាំ២០២៣ ក្នុងក្រុងបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនី​យ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២៣

ប្រាសាទនាគព័ន្ធ ជាគោលដៅទេសចរណ៍មួយដ៏មានភាពទាក់ទាញ ក្នុងចំណោមប្រាសាទបុរាណជាច្រើន ដែលមានទិសដៅទស្សនា តាមផ្លូវវង់ធំ ដោយធ្វើដំណើរចេញពីខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ។

ក្រោយពេលអាជ្ញាធរជាតិអប្សរា បានធ្វើការសាងសង់ស្ពានថ្មី ជំនួសស្ពានចាស់ សម្រាប់ធ្វើដំណើរឆ្លងកាត់ចូលទស្សនាប្រាសាទ និងការរៀបចំកែលម្អរ ជាពិសេសវង់ទស្សនា នៅបរិវេណផ្នែកខាងក្នុងនៃប្រាសាទនាគព័ន្ធ។ ធ្វើឱ្យប្រាសាទនាគព័ន្ធកាន់តែមានសម្រស់ស្រស់ស្អាត គ្រប់រដូវកាល ដោយភ្ញៀវទេសចរអាចទស្សនា និងផ្តិតយករូបភាព រុក្ខជាតិបៃតងខៀវខ្ចីដ៏ស្រស់បំព្រង នៅលើស្ពានឆ្លងកាត់បារាយណ៍ខាងជើង ទស្សនាសត្វស្លាបទឹកជាច្រើនប្រភេទហោះហើរស្វែងរកចំណី គួរជាទីគយគន់។ ចំណែកនាបរិវេណផ្នែកខាងក្នុងនៃប្រាសាទ ក្រុមការងារប្រចាំការនៅទីនោះ តែងកាប់ឆ្ការព្រៃឬមែកឈើ ដែលដុះស៊ុបត្រុប ធ្វើឱ្យភ្ញៀវទេសចរអាចទស្សនាជុំវិញប្រាសាទនាគព័ន្ធ តាមរយៈវង់ទស្សនាថ្មី។

លោកង៉ោ ពេជ្រ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មិនត្រឹមតែមានទេសភាពស្រស់ស្អាតនៃប្រាសាទនាគព័ន្ធ ប៉ុណ្ណោះទេ។ ថ្មីៗនេះ ក្រុមការងារបានរៀបចំ ឱ្យមានសួនស្មៅ ការបោសសម្អាតនាបរិវេណខាងក្រៅ និងខាងក្នុងបានស្អាតជាប្រចាំ។ ចំណតសម្រាប់ចតរថយន្ត និងម៉ូតូ មានរបៀបរៀបរយ ធ្វើឱ្យភ្ញៀវទេសចរ ដែលចូលមកទស្សនាប្រាសាទនាគព័ន្ធតែងបង្ហាញស្នាមញញឹមមិនចេះដាច់។

លោកបន្តថា នៅប្រាសាទនាគព័ន្ធមានប្លង់ សម្រាប់ផ្តិតយករូបភាពស្រស់ស្អាតជាច្រើនកន្លែង ដែលភ្ញៀវនិយមចូលមកថតរូបអនុស្សាវរីយ៍ មានដូចជា៖ នៅលើស្ពានសម្រាប់ឆ្លងចូលទៅទស្សនាប្រាសាទ ទិដ្ឋភាពថ្ងៃរះ ថ្ងៃលិច និងផ្តិតយករូបភាពជាមួយប្រាសាទជាដើម។

សូមជម្រាបថា ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះ ត្រូវបានសាងសង់នៅលើកោះទំហំ ៣៥០ម៉ែត្រ បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ៤ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីពេទ្យ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២៣

ភ្នំពេញ៖យោងតាមប្រភពបានបង្ហើបឲ្យដឹងថា ប្រធានគយចល័តតំបន់១ រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក អ៊ួន សុវណ្ណារ៉ា មិនបានទប់ស្កាត់ បទល្មើសទំនិញគេចពន្ធ និងការបង់ពន្ធមិនគ្រប់នោះទេ។ ដោយមិនខ្វាយខ្វល់ ពីការរកចំណូលបង់ពន្ធជូនរដ្ឋ តាមផែនការស្ថាប័នខ្លួនឡើយ។

ប្រភពបានបន្តទៀតថា កាលពីពេលថ្មីៗនេះ ក្រុមអនុលោម ឬ ក្រុមជំនួយការ សម្រាប់ចុះត្រួតពិនិត្យសាខាការិយាល័យគយ និងរដ្ឋាករកម្ពុជា តាមច្រកចេញចូលព្រំដែន និងនៅតាមផែស្ងួតនានា បានរកឃើញទំនិញគេចពន្ធ និងបង់ពន្ធគ្រប់ជាច្រើនប្រភេទស្ទើរគ្រប់កន្លែងទូទាំងប្រទេស។ ដោយក្រុមអនុលោម សេនាធិការនៃ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានធ្វើឱ្យ ប្រធានការិយាល័យគយ មួយចំនួនរត់ចែកជើងគ្នា។

ចំណែកនៅក្នុងដែនសមត្ថកិច្ច របស់ លោក អ៊ួន សុវណ្ណារ៉ា តំបន់១ រាជធានីភ្នំពេញ ត្រូវបានក្រុមអនុលោម ចាប់ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ នៅផែស្ងួត រាជធានីភ្នំពេញ កៀនស្វាយ ដោយផាកពិន័យជាប្រាក់ជាង ៦០ម៉ឺនដុល្លារ។

ប្រធានការិយាល័យគយ និងរដ្ឋាករកម្ពុជា ដែលរត់ខ្វែង ដៃជើង គ្នាទាំងយប់នោះ ក៏បានឡើងមកសុំជួបលោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ដើម្បីធ្វើការបកស្រាយ ការពារកំហុសរបស់ខ្លួន។ ខណៈនោះ អ្នកណាឡើងមកដោះស្រាយទាន់ពេលវេលាគឺរួចខ្លួន។ ឯអ្នកឡើងមកបកស្រាយ
មិនទាន់គឺប្រឈមត្រូវបានដកបញ្ឈរជើង។

ប្រភពដដែលបានបញ្ជាក់ថា ដោយការមើលឃើញករណី គយប្រចាំការិយាល័យ បង់ពន្ធជូនរដ្ឋ មិនគ្រប់តាមផែនការនោះ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ក៏បានចេញបញ្ជា ឱ្យ ក្រុមអនុលោម ចុះទៅត្រួតពិនិត្យទំនិញ ផែស្ងួតភ្នំពេញ រកឃើញថា ទំនិញគេចពន្ធរបស់ ក្រុមហ៊ុនសាំងហ្គាពួរ នៅផែស្ងួត ភ្នំពេញ ភាគច្រើន ជាផលិតផល មកពីប្រទេស លោកខាង លិចដែលត្រូវបង់ពន្ធថ្លៃជាងគេអស់។

ជុំវិញការលើកឡើងបែបនេះ សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក អ៊ួន សុវណ្ណារ៉ា ប្រធានគយចល័តតំបន់១ នៃរាជធានីភ្នំពេញ នៅឡើយទេដោយមិនមានលេខទំនាក់ទំនង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 2.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២៣

សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ ឈានដល់ការចាប់ខ្លួនមនុស្សចំនួន ៤នាក់ និងរឹបអូសថ្នាំញៀន ព្រមទាំងសារធាតុគីមីផ្សំជិត៨០គីឡូក្រាម។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅភូមិតាសូ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការសម្របសម្រួលពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញា នៃអយ្យការអមសសាលាដំបូងខេត្តតាកែវ។

ជនសង្ស័យចំនួន៤នាក់ :
ទី១.ឈ្មោះ ទួន សាស្រា្ត
ទី២.ឈ្មោះ ហ្វាង យ៉ាងណាម
ទី៣.ឈ្មោះ ចាន់ វាសនា
ទី៤.ឈ្មោះ ផាន វណ្ណារ៉ា

វត្ថុតាងគ្រឿងញៀន សារធាតុញៀនទម្ងន់ ១១៨.៦៤ក្រាម (មេតំហ្វេតាមីន), សារធាតុគីមីផ្សំ (មិនច្បាស់) ទម្ងន់៧៩,១៧៦ក្រាម (៧៩គីឡូ ១៧៦ក្រាម) និងរថយន្ត១គ្រឿង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម សូ ណារ៉ូ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ឧសភា ឆ្នាំ២០២៣៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២៣

ទីតាំងល្បែងស៊ីសងខុសច្បាប់ ដ៏ធំមួយកន្លែង នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងគណបញ្ជាការឯកភាព ខណ្ឌពោធិសែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៣នេះ ។

ក្នុងកិច្ចប្រតិបត្តិការ កម្លាំងបានចុះដល់ទីតាំង និងឃើញបុគ្គលិក និងអ្នកញៀនល្បែងកំពុងលេង ប៉ុន្តែបែរជាឃាត់មិនបានទៅវិញ រហូតបណ្ដោយឱ្យមានអ្នករើសម្ភារៈ និងរត់ចេញតាមច្រកក្រោយអស់ ដោយបន្សល់ត្រឹមតែវត្ថុតាងមួយចំនួនប៉ុណ្ណោះ។
ក្នុងនោះមានឧបករណ៍សម្រាប់លេងល្បែងមួយចំនួន តុបៀរបាល់ហ្គារ៉ាត់ ចំនួន ០៣តុ. ហ្គេមបាញ់ត្រី ចំនួន០២ទូធំ. បៀរចំនួន ៥កេះ និងហូតម៉ូតូចំនួន៣គ្រឿង។

បច្ចុប្បន្នសម្ភារៈត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌនិងធ្វើការបិទទីតាំងជាបណ្ដោះអាសន្ន ដើម្បីស្រាវជ្រាវម្ចាស់ចាត់ការតាមនីតិវិធី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២៣

សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានបង្ក្រាបរថយន្តម៉ាក់នីហ្សាន់មួយគ្រឿងដែលដឹកឈើ ល្មើសច្បាប់។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានប្រាប់សៀមរាប ប៉ុស្តិ៍ ថា ពិតជាមានករណីបង្ក្រាបរថយន្ត ដឹកគ្រឿងសង្ហារឹមនេះមែន បច្ចុប្បន្នត្រូវបានរឹបអូសទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើស្រុកសូទ្រនិគម នៅព្រឹកមិញនេះ។

ពាក់ព័ន្ធការបង្ក្រាបនេះ លោកនាយខណ្ឌមិនទាន់បញ្ជាក់លម្អិតនៅឡើយ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២៣

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ បានលើកឡើងថា​ បញ្ហា​គ្រោះថ្នាក់​ចរាចរ​ណ៍នៅ​តែ​ជា​ក្តី​កង្វល់​ របស់​យើង​ទាំង​អស់​គ្នា​។ ការអះអាងបែបនេះ ខណៈ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍កេីតឡេីង​ចំនួន​ ១៨ លើក​ កេីនជាង​ខែ​មុន​ចំនួន​ ២លើក​ បណ្ដាល​ឱ្យ​ស្លាប់​ប្រជាពលរដ្ឋ​ ចំនួន​ ៣នាក់​ និង​រងរបួស​ចំនួន​ ២៥នាក់​ កេីន​ជាង​ខែ​មុន​ចំនួន​ ៧នាក់​ ហើយ​កត្តា​ដែល​បណ្ដាល​ ឱ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កេីតឡេីង​ជា​បន្តបន្ទាប់​នេះ​ គឺ​មក​ពី​ការ​ធ្វេសប្រហែស​ របស់​អ្នក​ប្រេីប្រាស់​យានយន្ត​ និង​ការ​បេីកបរ​ដោយ​មិន​ប្រកាន់​ស្តាំ​ជាដើម​ ដែល​ទាមទារ​ត្រូវ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​។

លោកថ្លែង​បែប​នេះ​ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នៅថ្ងៃព្រហស្បតិ៍នេះ។

​ក្នុង​កិច្ច​ប្រជុំ​ លោក អ៊ុន​ ចាន់ដា​ បានលើក​ឡើង​ថា​ បទល្មើស​ព្រហ្មទណ្ឌ​ ក្នុង​ខែ​​ទៅ​នេះ​ កេីតឡេីង​ចំនួន​ ៤លើក​ ​កេីន​ជាង​ខែ​មុន​ចំនួន​ ២លើក​ ក្នុង​នោះ​មាន​ករណី​រំលោភ​សេពសន្ថវៈ​ ករណី​ចោរកម្ម​ ករណី​ឆក់​ និង​ករណី​អំពើ​ហិង្សា​ ដែល​សមត្ថកិច្ច​បង្ក្រាប​ បាន​ទាំង​ ៤ករណី​ ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ បទល្មើស​គ្រឿងញៀន​​ មាន​ចំនួន​ ២៤ករណី​ កេីនជាង​ខែ​មុន​ ១ករណី​ ក្នុង​នោះ​អាជ្ញាធរ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ អំពី​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន​ ហើយ​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ ដល់​កងកម្លាំង​សមត្ថកិច្ច​ ដែល​បាន​បង្ក្រាប​ក្នុង​ ១ករណី​ ចំនួន​ ១លានរៀល​ផងដែរ​។ ការឧបត្ថម្ភ​នេះ​យើង​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត​ ដើម្បី​លេីក​ទឹកចិត្ត​ដល់​កងកម្លាំង​ ឱ្យ​បន្ត​ការ​ខិតខំ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​​ ខណៈ​ដែល​គោលដៅ​ឈ្មោះ​មុខសញ្ញា​ទាំងអស់​​​ មាន​នៅ​ក្នុង​ដៃ​របស់​សមត្ថកិច្ច​យេីង​ហើយ​ ទាំង​មុខសញ្ញា​ឈ្មោះ​ក្នុង​ដីកា​ របស់​តុលាការ​ និង​មុខសញ្ញា​ស្ថិត​ក្នុង​ការ​តាមដាន​ផងដែរ​។ ​

ពាក់ព័ន្ធ​នឹង​បញ្ហា​ល្បែង​ស៊ីសង​ ក្នុង​ខែ​នេះ​ យើង​បង្ក្រាប​បាន​ចំនួន​ ៥ករណី​ កេីន​ជាង​ខែ​មុន​ចំនួន​ ២ករណី​ ក្នុង​នោះ​ជល់​មាន់​ ២ករណី​ លេងបៀរ​ ១ករណី​ និង​ចាក់​អាប៉ោង​ចំនួន​​ ២ករណី​។

ទោះជា​យ៉ាងណា​យេីង​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ ដើម្បី​ភូមិ​-ឃុំ​ មាន​សុវត្ថិភាព​ ប្រជាពលរដ្ឋ​រស់នៅ​បាន​សេចក្ដី​សុខ​ ដូច្នេះ​ទាមទារ​ធ្វេីយ៉ាងណា​ ឱ្យ​សមត្ថកិច្ច​យេីង​ដេីរ​លឿន​ ជាង​សភាពការណ៍​ ពោលគឺ​គ្រប់គ្រង​សភាពការណ៍​បាន​ទាន់ពេលវេលា​ និង​មាន​ប្រសិទ្ធភាព​ផងដែរ​។

បើតាមខ្លូត​ ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-បញ្ហាផ្សេងៗ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២៣

មេដឹកនាំអាស៊ាន បានអំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ផងដែរ ដើម្បីស្តារដំណើរការសន្តិភាពនៅក្នុងប្រទេស។ «មេដឹកនាំមានក្តីបារម្ភយ៉ាងខ្លាំង លើអំពើហិង្សានៅមីយ៉ាន់ម៉ា និងជំរុញឱ្យមានការបញ្ឈប់បទឈប់បាញ់រាល់ទម្រង់ និងការប្រើប្រាស់កម្លាំងទ័ព ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព និងអាចផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលា»។

មេដឹកនាំអាស៊ាន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី១០ ខែឧសភា។ លើសពីនេះ មេដឹកនាំអាស៊ាន បានបញ្ជាក់ពីការគាំទ្រប្រធានអាស៊ាន ក្នុងការរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់ និងការលើកទឹកចិត្តឱ្យអនុវត្តការឯកភាព ៥ចំណុច។

សូមជម្រាបថាសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ

នៅក្នុងកិច្ចប្រជុំកំពូលចង្អៀត មេដឹកនាំបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យជាថ្មីឱ្យមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សាគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន ក៏បានបង្ហាញការគាំទ្រលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរិះគន់លើការវាយប្រហារមន្រ្តីជំនួយមនុស្សធម៌អាស៊ាន នៅមីយ៉ាន់ម៉ា។

ចំណែកមេដឹកនាំអាស៊ាន នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១០ ខែឧសភា ក្រោយកិច្ចប្រជុំកំពូលលើកទី៤២ នៅក្នុងក្រុង Labuan Bajo ក៏បានគាំទ្រសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងបានជំរុញឱ្យអ្នកប្រព្រឹត្តិអំពើនោះ ត្រូវតែទទួលខុសត្រូវ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២៣

បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុង Labuan Bajo រួចមក នៅម៉ោង១០.៥០នាទីព្រឹក(ម៉ោងនៅ Labuan Bajo ប្រទេសឥណ្ឌូនេស៉ី) ត្រូវនឹងម៉ោង ៩.៥០នាទីម៉ោងនៅកម្ពុជា ព្រឹកថ្ងៃទី១១ ឧសភា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នៅអាកាសយានដ្ឋានអន្តរជាតិ កូម៉ូដូ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌូណេស៊ី និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី ជាច្រើនរូប។

តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញដឹកនាំគណៈប្រតិភូកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ១៣ និង៥០នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣៕ដោយនាគ ខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់មានវិបត្តិផ្លូវចិត្ត បានបញ្ចប់ជីវិត នៅក្នុងទឹកទក្សិណអង្គរ បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩:០០ នាទី ថ្ងៃទី​ ១០ ខែឧសភា ឆ្នាំ​២០២៣ នៅចំណុច​:​ ក្នុងទឹកទក្សិណអង្គរ   ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងខេត្ត សៀមរាប។

ជនរងគ្រោះ ឈ្មោះ សៅ ម៉ិច  ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរនៅផ្ទះ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

របាយការណ៍របស់សមត្ថកិច្ចក្រុងសៀមរាបបានបញ្ជាក់ថា ការ​ពិនិត្យ​សាកសព​:
-ផ្នែក​ក្បាល​÷ ពុំមានស្លាកស្នាមអ្វីគួរឲកត់សម្គាល់នោះទេ ។
-ផ្នែក ក ÷  ពុំមានស្លាកស្នាមអ្វីគួរឲកត់សម្គាល់នោះទេ ។
-ផ្នែកដងខ្លួន​÷ ពុំមានស្លាកស្នាមអ្វីគួរឲកត់សម្គាល់នោះទេ ។
-ផ្នែកអវយវះ÷ កដៃ ទាំងសងខាង មានស្នាមអារដាច់ស្បែកជាច្រើនកន្លែង (ស្នាមចាស់) ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌអ្វីនោះទេ។
ការសន្និដ្ឋាន:
-យោងតាមការបំភ្លឺឈ្មោះ វីរៈ ឬទ្ធី
-យោងតាមការបំភ្លឺរបស់បងថ្លៃឈ្មោះ  រ៉ម ខនថារ៉េត នឹង ផ្អែកតាមការពិនិត្យសាកសព ជាក់ស្ដែងនៅកន្លែងកើតហេតុយើងសន្និដ្ឋានថា : សាកសពបានលង់ទឹកបណ្ដាលអោយស្លាប់ (វិបត្តិផ្លូវចិត្ត) ។
-សាកសពយើងបានប្រគល់អោយទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នឹងបូជានៅឈាប្បន្នដ្ឋានវត្តដំណាក់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២៣

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលលើកទី៤២ នៅក្រុងលំហែរកាយមាត់សមុទ្ទ ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី ពេញរយៈពេល២ថ្ងៃ ក្នុងនោះមេដឹកនាំនៃប្រទេសអាស៊ាន បានឈានទៅចេញសេចក្តីថ្លែងការណ៍ របស់ប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដោយបានបញ្ជាក់នូវការគាំទ្រចំពោះភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន និងវឌ្ឍនភាពក្នុងការសម្រេចបាន នូវអាទិភាពរបស់អាស៊ានឆ្នាំ២០២៣ ដែលមានគោលដៅពង្រឹងអាស៊ាន ជាអង្គការមួយដែលមានភាពរឹងមាំ និងសកម្ម ប្រកបជាមួយនឹងសមត្ថភាព ដែលត្រូវបានពង្រឹងនិងប្រសិទ្ធភាពស្ថាប័ន។

នៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃ មេដឹកនាំអាស៊ានបានស្វាគមន៍ ចំពោះការចូលរួមជាលើកដំបូង របស់នាយករដ្ឋមន្ត្រីទីម័រឡេស្តេ ក្នុងកិច្ចប្រជុំកម្រិតប្រមុខដឹកនាំអាស៊ាន នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នេះ ដែលជាគោលការណ៍ក្នុងនាមជាសមាជិកទី១១ របស់អាស៊ាន។

មេដឹកនាំអាស៊ានបានធ្វើការអះអាងជាថ្មី នូវការប្តេជ្ញាបន្តពង្រឹងសហគមន៍អាស៊ាន មជ្ឈភាព និងការឯកភាពអាស៊ាន ព្រមទាំងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន។ លើការកសាងសហគមន៍អាស៊ាន – មេដឹកនាំអាស៊ាន បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងដ៏មោះមុត ដើម្បីរក្សាសន្ទុះនៃការកសាងសហគមន៍អាស៊ាន និងធានា នូវការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

មេដឹកនាំអាស៊ាន បានគាំទ្រការសម្រេចលើក្របខ័ណ្ឌពេលវេលារយៈពេល២០ឆ្នាំ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ និងលើកទឹកចិត្តឱ្យក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ បន្ត រៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ដែលប្រកបដោយទស្សនវិស័យ ការបំផុសគំនិត ភាពរឹងមាំ គ្រប់ជ្រុងជ្រោយ មានបរិយាបន្ន និងការសម្លឹងឆ្ពោះទៅមុខ។

នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបាន អនុម័ត លើសេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលបង្កដោយការរំលោភបច្ចេកវិទ្យា។ សេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីការគាំពាពលករចំណាកស្រុក និងសមាជិកគ្រួសារស្ថិតក្នុងស្ថានភាព។

សេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីគំនិតផ្តួចផ្តើមសុខភាពតែមួយ។ សេចក្តីប្រកាសព័ត៌មានរួមគ្នារបស់មេដឹកនាំអាស៊ាន ស្ដីពីការបង្កើតបណ្តាញភូមិ អាស៊ាន។ សេចក្តីថ្លែងការណ៍រអាស៊ាន ស្ដីពីការបញ្ជូននិងការគាំពាអ្នកនេសាទចំណាកស្រុក។ សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីតំបន់។ សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការពន្លឿនការតភ្ជាប់ទូរទាត់តំបន់ និងការលើកកម្ពស់ការផ្ទេររូបីយវត្ថុក្នុងស្រុក។ផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាពអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្ត។ សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការពង្រឹងសមត្ថភាពអាស៊ាន និងប្រសិទ្ធភាពស្ថាប័ន។ សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ានស្តីពីការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក សសើរការងារដែលកំពុងបន្តដោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្នុងការរៀបចំឯកសារទស្សនទាន ស្តីពីការអនុវត្តទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ខាងទិដ្ឋភាពការពារប្រទេស ដោយមានគោលដៅ លើកកម្ពស់តួនាទីស្នូលនិងយុទ្ធសាស្ត្ររបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួម ក្នុងតំបន់ ក៏ដូចជា ពង្រឹងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដើម្បីជំរុញវិធានការកសាងជំនឿទុកចិត្តគ្នា។ លើសហគមន៍នយោបាយ-សន្តិសុខអាស៊ាន មេដឹកនាំអាស៊ាន បានបញ្ជាក់សារជាថ្មី អំពីសារៈសំខាន់នៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ដែលជាក្រមប្រតិបត្តិដ៏សំខាន់ ក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋក្នុងតំបន់ និងជាមូលដ្ឋានគ្រឹះសម្រាប់រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបានកត់សម្គាល់នូវការយល់ព្រមលើសំណើរបស់អារ៉ាប៊ីសាអូឌីត និងប៉ាណាម៉ា ចូលជាភាគីនៃ TAC។

មេដឹកនាំអាស៊ាន បានស្វាគមន៍ចំពោះវឌ្ឍនភាពដ៏ធំនៃដំណើរការចរចាលើសន្ធិសញ្ញាបត្យាប័នអាស៊ាន និងរំពឹងដល់ការបញ្ចប់ របស់ខ្លួន ដែលនឹងរួមចំណែកដល់សន្ធិសញ្ញាស្ដីពីជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងបញ្ហាឧក្រិដ្ឋកម្ម។ លើសហគមន៍សេដ្ឋកិច្ចអាស៊ាន មេដឹកនាំអាស៊ានបានស្វាគមន៍សមិទ្ធផលសេដ្ឋកិច្ចជាអាទិភាពរបស់ឥណ្ឌូនេស៊ី និងគំនិតផ្តួចផ្តើមក្រោមភាពជាប្រធានអាស៊ានរបស់ខ្លួន រួមមាន១ ការស្តារនិងការកសាងឡើងវិញ២ សេដ្ឋកិច្ចឌីជីថល និង ៣ចីរភាព ដើម្បី ដោះស្រាយការប្រឈមបន្ទាន់នានា ក្នុងការធានានូវការស្តារនិងការកសាងឡើងវិញរបស់តំបន់ និងជំរុញសន្ទុះបន្ថែមទៀតសម្រាប់អាស៊ានដែលជាស្នូលនៃកំណើន តាមរយៈសមាហរណកម្មសេដ្ឋកិច្ចឌីជីថលដែលប្រកបដោយបរិយាប័ន្ន កំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព ស្ថិរភាពហិរញ្ញវត្ថុ ថាមពល និងសន្តិសុខស្បៀងអាហារ ព្រមទាំងពន្លឿនការអនុវត្តទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។

មេដឹកនាំអាស៊ាន ក៏បានអះអាងជាថ្មី នូវការប្តេជ្ញាចំពោះការអនុវត្តដោយពេញលេញនិងប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសឹប) ក្នុងគ្រប់ទិដ្ឋភាព ព្រមទាំងការបង្កើតលេខាធិការដ្ឋានអាសឹប បណ្តោះអាសន្នជាអង្គភាពគាំទ្រ នៅលេខាធិការដ្ឋានអាស៊ាន ដែលនឹងអាចប្រែក្លាយជាលេខាធិការដ្ឋានអាសឹបដាច់ដោយឡែក ដើម្បីពង្រឹងចង្វាក់ផ្គត់ផ្គង់តំបន់ និងរួមចំណែកដល់របៀបវារៈសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក៏ដូចជារក្សានូវមជ្ឈភាពអាស៊ាន នៅក្នុងអាក្លឹប។ សហគមន៍សង្គម-វប្បធម៌អាស៊ាន ប្តេជ្ញាធ្វើឱ្យអាស៊ានក្លាយជាចំណុចស្នូលនៃកំណើន តាមរយៈការបង្កើនការវិនិយោគក្នុងការអភិវឌ្ឍ ធន ធានមនុស្ស ឱ្យកាន់តែមានភាពប្រកួតប្រជែងនិងមុតស្រួច ឆ្ពោះទៅរកអនាគតនៃការងារ និងត្រៀមខ្លួនរួចជាស្រេចចំពោះការវិវឌ្ឍឌីជីថលដ៏លឿនរហ័ស។ មេដឹកនាំអាស៊ាន ក៏បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មីយ៉ាន់ម៉ា ក្នុងការនាំមកនូវសន្តិភាពនិងភាពសុខដុមរមនា ក្នុងចំណោមសហគមន៍នានាដែលពាក់ព័ន្ធ និងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពក្នុងរដ្ឋរ៉ាឃីន។ ចំពោះទំនាក់ទំនងខាងក្រៅតំបន់ មេដឹកនាំអាស៊ាន បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃមជ្ឈភាពនិងឯកភាពអាស៊ាន ក្នុងភ្ជាប់ទំនងទំនងជាមួយដៃគូខាងក តាមរយៈយន្តការអាស៊ានបូកមួយ អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។

ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានទន្ទឹងរង់ការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុនសម្រាប់ ៥០ឆ្នាំនៃសហប្រតិបត្តិការនិងមិត្តភាពអាស៊ាន-ជប៉ុន ថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ, ជាមួយគ្នានេះ មេដឹកនាំអាស៊ាន បានស្វាគមន៍សំណើអូស្ត្រាលី ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេស ដើម្បីប្រារព្ធខួប ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី នៅប្រទេសអូស្ត្រាលី ក្នុងខែមីនា ឆ្នាំ២០២៤ និងរង់ចាំការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅពាក់កណ្ដាលឆ្នាំនេះ នៅទីក្រុងរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ មេដឹកនាំអាស៊ានក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើបញ្ហាតំបន់និងអន្តរជាតិ រួមមានបញ្ហាសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ តំបន់មជ្ឈិមបូព៌ា បញ្ហាមីយ៉ាន់ម៉ា និងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។

សូមបញ្ជាក់ដែរថា មេដឹកនាំអាស៊ានក៏បានធ្វើជំនួបពិភាក្សាជាមួយតំណាងអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥។ ក្នុងជំនួបជាមួយនិងតំណាងទាំងអស់ បានជជែកពិភាក្សាអំពីបញ្ហាប្រឈមនានាដែលវិស័យរបស់តំណាងអន្តរសភា តំណាងយុវជន និងផ្នែកឯកជនទូទាំងតំបន់អាស៊ាន ដែលកំពុងជួបប្រទះ។

ជាមួយគ្នានេះតំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ទាំងអស់ រួមទាំងផ្នែកធុរកិច្ចអាស៊ាន បានដាក់ជូននូវរបាយការណ៍អនុសាសន៍ និងវឌ្ឍនភាពការងារជូនប្រមុខដឹកនាំអាស៊ានទាំង១០ប្រទេស ជាពិសេសការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ឲ្យខ្លាំងក្លាជាងមុន។ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន។

ក្រុមប្រឹក្សានេះ មានកាត្វកិច្ចផ្តល់នូវធាតុចូល និងរបាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ានឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច។ ក្រៅពីនេះ ក្រុមប្រឹក្សាក៏ផ្តល់ជាមតិយោបល់ផងដែរអំពីការអនុវត្តកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើនូវវិស័យអាទិភាពជូនថ្នាក់ដឹកនាំពិចារណា។ សកម្ម ភាពជាចម្បងៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ផ្តោតលើការពិនិត្យ និងការកំណត់ បញ្ហាប្រឈមនានា សំដៅសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មសេដ្ឋកិច្ច។ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលនៅថ្ងៃទី១ មេដឹកនាំអាស៊ានបានអញ្ជើញធ្វើដំណើរតាមទូក កំសាន្តថ្ងៃលិចលើផ្ទៃសមុទ្រ នៃក្រុង Labuan Bajo ខេត្ត East Nusa Tenggara ។ មេដឹកនាំអាសានបានសំដែងនូវភាពស្និទ្ធស្នាល រ៉ាក់ទាក់ចំពោះលទ្ធផលដែលសំរេចបានក្នុង កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលបានឈានទៅចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន៕«ដោយនាគខៀវ»

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page161 Page162 Page163 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា ចុះផ្សាយថ្ងៃទី ៣ កុម្ភៈ ២០២៦
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×