មនុស្សចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធ ករណី លួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ (យកកុំព្យូទ័រ+ទូរស័ព្ទ+កង់) និងប្រេីប្រាសដោយខុសច្បាប់នូវសារធាតុញៀន។
ការឃាត់ខ្លួន នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ខណ:បានចុះការងាររដ្ឋបាលចំហរ តាមបន្ទប់ជួលក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ជនសង្ស័យ១-ឈ្មោះលឿន ឡុង ហៅ លាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកម្មករ ឃុំស្វាយប៉ោ ស្រុក/ខេត្តបាត់ដំបង និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ( ជាប់មណ្ឌលស្តានីតិសម្បទាគ្រឿងញៀនចំនួន០៤ខែនិង១៥ថ្ងៃ និងជាប់ពន្ធនាគារខេត្តសៀមរាបចំនួន២ឆ្នាំកន្លះ ករណីគ្រឿងញៀន )
០២-ឈ្មោះធឿន ថៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្ត កំពង់ចាម និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប( ជាប់មណ្ឌលស្តានីតិសម្បទាចំនួន០៣លើកសរុបចំនួន១៥ខែ ករណីគ្រឿងញៀន )។
០៣-ឈ្មោះហឿន ជឿន ហៅវ៉ែប ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិ នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ( ជាប់មណ្ឌលស្តានីតិចំនួន០២លើកសរុបចំនួន១០ខែ ករណីគ្រឿងញៀន )។
នគរបាលក្រុងសៀមរាបបានឲ្យដឹងថាជនសង្ស័យ ទាំង៣នាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនបានឆ្លេីយសារភាពថា កាលពីអំឡុង ខែមិថុនា ឆ្នាំ២០២៣ ពួកខ្លួនព្រមទាំងបក្ខពួកផ្សេងទៀត (រត់គេច) ពិតជាបានធ្វេីសកម្មភាពលួច (គាស់ទម្លុះទម្លាយ) លួចកុំព្យូទ័រ+ទូរស័ព្ទដៃ+កង់ នៅក្នុងក្រុមហ៊ុនដឹកជញ្ជូន និងប៊ូទិច ក្នុងក្រុងសៀមរាប ពិតមែ។
ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី។ចំណែកឯ វត្ថុតាងផ្សេងទៀត កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរក៕ដោយនាគខៀវ


