ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្តែងការគាំទ្រ យ៉ាងពេញទំហឹង ចំពោះការរៀបចំការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២២ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្នុងទិសដៅ ដើម្បីជ្រើសរើស រកក្រុមកីឡាករ ឆ្នើម ដែលមានបទពិសោធន៍ បច្ចេកទេស សមត្ថភាព ទេពកោសល្យ និងគោរពនូវក្រមសីលធម៌ បានល្អក្នុងពេលប្រកួត ដើម្បីត្រៀមខ្លួនចូលរួមប្រកួត ជាបន្តបន្ទាប់ទៀតនៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ ការប្រកួតដណ្ដើម ពានរង្វាន់នានា និងថ្នាក់តំបន់ (ស៊ីហ្គេមឆ្នាំ២០២៣) ខាងមុខនេះផងដែរ។
លោក អ៊ុន ចាន់ដា មានប្រសាសន៍គាំទ្រ យ៉ាងដូច្នេះក្នុងពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើស ជើងឯកទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២២ នៅទីលានបាល់ទះ (កីឡដ្ឋាន) ការិយាល័យអប់រំកាយក្រុងកំពង់ចាម នៅថ្ងៃសុក្រនេះ។
អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវ បានអំពាវនាវដល់ស្រទាប់យុវជនគ្រប់រូប ឲ្យបង្វែចិត្តគំនិតមកលេងកីឡា ដើម្បីសុខភាព និងអភិវឌ្ឍផ្នែករាងកាយ បញ្ញាស្មារតី និងសូមឲ្យមនុស្សម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទផងដែរ។
អភិបាលខេត្តបានបន្តថា ជាការពិតណាស់វិស័យអប់រំ កាយ និងកីឡា គឺជាវិស័យមួយ ដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាគ្រប់ប្រភេទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងចាត់ទុកថា ជាវិស័យមួយដ៏មានសារៈសំខាន់បំផុតក្នុងការអភិវឌ្ឍ ប្រទេសជាតិ សម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង និងច្រើនសន្ធឹកសន្ធាប់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សាសនា ការកាត់បន្ថយភាពក្រីក្រ ការពារសិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូររបស់មនុស្ស លទ្ធិប្រជាធិបតេយ្យ រស់នៅសុខសាន្តក្រោមដំបូលសុខសន្តិភាព សុខដុមរមនាត្រជាក់ត្រជុំ ប្រកបដោយសិរីមង្គលវិបុលឧត្ដមថ្លៃថ្លាបំផុត។
លោក អ៊ុន ចាន់ដា ក៏បានសំណូមពរដល់ក្រុមកីឡាករ កីឡាករ កីឡារិនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុ សិស្ស ទាំងអស់ សូមកុំភ្លេចការពារខ្លួន ដើម្បីឲ្យចៀសផុតពីជំងឺកូវីដ-១៩ ដោយបន្តអនុវត្តភិក្រម “៣កុំ និង ៣ការពារ” ព្រមទាំងចូលរួមទប់ស្កាត់ ការឆ្លងចូល ក្នុងសហគមន៍ ផងដែរ៕SRP
ភ្នំពេញ៖ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះបានចេញសេចក្តីណែនាំ ស្តីពីការត្រៀម និងឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់។ នេះបើយោងតាមលិខិត ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង៕SRP

