ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួនន់6នាក់ បានរបួសធ្ងន់ស្រោល និងក្មេងអ្នកបានស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ចំនួន 3 ករណីនៅថ្ងៃអាទិត្យម្សិលមិញ។
ករណីទី 1 នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៥៥នាទី លើផ្លូវជាតិលេខ៦ ចំណុចផ្លូវបំបែកសាលា JPA ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បង្កខ្លួនឯងបុករនាំងដែកអមផ្លូវ)។
ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ព៌ណខ្មៅ ពាក់ផ្លាកលេខ សៀមរាប1AP-4806 បើកបរដោយ ឈ្មោះ បុង យី ភេទប្រុស អាយុ២៣ឆ្នាំ (មានពាក់មួកសុវត្ថិភាព) នៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដឹកមនុស្ស ០២នាក់ ១/ឈ្មោះ សា សួន ភេទស្រី អាយុ២៤ឆ្នាំជាប្រពន្ធ (គ្មានមួកសុវត្ថភាព) ២/ឈ្មោះ យី សាយ័ន្ត ភេទស្រី អាយុ០៣ខែ ជាកូន បើកបរទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុករនាំងដែកអមផ្លូវខាងត្បូង។
* ករណីនេះបណ្តាលអោយ៖
-ស្លាប់ មនុស្ស១នាក់ឈ្មោះ យី សាយ័ន្ត ពេលបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកពួក។
-របួសស្រាល ០២នាក់
១.ឈ្មោះ បុង យី
២.ឈ្មោះ សាន សួន
ខូចខាត៖ម៉ូតូ០១គ្រឿង(ស្រាល) ។មូលហេតុ៖ អ្នកបើកបរម៉ូតូបើកបរក្នុងស្ថានភាពងងុយដេក។
ទី2 វេលាម៉ោង១៥និង៥០នាទីរសៀល
ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ រវាងម៉ូតូ និងម៉ូតូ ត្រង់ចំណុចលូខាងត្បូងភូមិតាពេជ ចម្ងាយ២០មែត្រ ស្ថិតនៅភូមិតាពេជ ឃុំស្នួល បើកបរក្នុងទិសដៅបញ្ចា្រស់ទិសគ្នា។ ម៉ូតូមួយគ្រឿង ម៉ាកហុងដាទ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2022 គ្មានស្លាកលេខ បើកបរដោយឈ្មោះ ដឿប សីហាភេទប្រុស អាយុ19ឆ្នាំ និងអ្នកជិះពីក្រោយឈ្មោះប៊ៀន ខុង ភេទប្រុស អាយុ10ឆ្នាំ អ្នកទាំងពីរនាក់ខាងលើរស់នៅភូមិសង្កែ ឃុំស្នួល (ពុំបានពាក់មួកសុវត្ថិភាពទាំងពីរនាក់) បើកបរក្នុងទិសដៅពីជើង ទៅត្បូង បានបុកម៉ូតូ ម៉ាកហុងដាទ្រីម C110 ពណ៌ខ្មៅ ស៊េរី1999 គ្មានស្លាកលេខ បើកបរដោយឈ្មោះ ផៃ ភឿយ ភេទប្រុស អាយុ42ឆ្នាំ រស់នៅភូមិសង្កែ ឃុំស្នួល (ពុំបានពាក់មួកសុវត្ថិភាព ) ក្នុងទិសដៅពីត្បូងទៅជើង។
បណ្តាលអោយ រងរបួសធ្ងន់០១នាក់ និងស្រាល០១នាក់៖
១.ឈ្មោះដឿប សីហា រងរបួសធ្ងន់ បាក់កជើងស្តាំ និងបែកចិញ្ចើមខាងឆ្វេង
២.ឈ្មោះផៃ ភឿយ រងរបួសបែកក្បាលផ្នែកខាងក្រោយ និងហើមថ្ពាល់ស្តាំ
– ខូចខាតស្រាល ម៉ូតូ ០២គ្រឿង។មូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបរម៉ូតូ ម៉ាកហុងដាគ្មានស្លាកលេខ មានល្បើនលឿន និងមិនប្រកាន់ស្តាំ។
ទី3 នៅវេលាម៉ោង១៣និង២០នាទីថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២៤ នៅភូមិថ្នល់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប លើផ្លូវកៅស៊ូលេខ ២០២ ពីស្រុកអង្គរជុំ ទៅស្រុកពួក រវាងម៉ូតូនិងរថយន្ត។
ម៉ូតូម៉ាក ហុងដាឌ្រីមឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1AD-7172 បើកបរដោយឈ្មោះ ឈំ ខ្វាង ភេទ ប្រុស អាយុ២៤ឆ្នាំ (បាក់ដៃឆ្វេង) ទីលំនៅភូមិ ល្អក់ ឃុំ កណ្តែក ប្រាសាទបាគង ខេត្តសៀមរាប (មានពាក់មួកការពារ មានផឹកគ្រឿងស្រវឹង) ទិសដៅពីជើងទៅត្បូង រួមដំណើរដោយមនុស្ស០២នាក់ ឈ្មោះ ឈួន ស្រីពៅ ភេទស្រី អាយុ ២៤ឆ្នាំ (បាក់ជើងឆ្វេង) (មានពាក់មួកការពារ ត្រូវជាប្រពន្ធ) និងឈ្មោះ ខ្វាង កញ្ចនា ភេទ ស្រី អាយុ០២ឆ្នាំ(កូន) បានបុក
រថយន្ត០១គ្រឿងម៉ាក TOYOTA PRIUS ឆ្នាំ ២០០៤ ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2AC-6236 បើកបរដោយឈ្មោះ ស៊ឹង ហ៊ន់ ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិតាម៉ៅ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ទិសដៅពីត្បូង ទៅជើង រួមដំណើរដោយមនុស្ស០៣នាក់៖
ឈ្មោះ រ៉ា ឡាត់ ភេទស្រី អាយុ ៤៣ ឆ្នាំ(ត្រូវជាប្រពន្ធ) ឈ្មោះ ហ៊ន់ សីហាក់ ភេទប្រុស អាយុ១៥(ត្រូវជាកូន) ឈ្មោះ ហ៊ន់ សីឡាក់ ភេទស្រី អាយុ១១ឆ្នាំ(ត្រូវជាកូន។
មូលហេតុ៖ អ្នកបើកបរម៉ូតូ បើកបរក្នុងស្ថានភាពស្រវឹង(ជាតិអាកុល 0.54mg/L)និង ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕SRP




កាយវិការនេះ ជាការបញ្ជាក់ពី ទឹកចិត្តស្រឡាញ់ គាំទ្ររបស់បងប្អូនសមាជិកសមាជិកាសមាគមខ្មែរ-ចិនទាំងអស់ ចំពោះ លោក និងមន្រ្តីរាជការរដ្ឋបាលខេត្ត និងជាការលើកទឹកចិត្តបន្ថែមទៀតដើម្បីខិតខំបំពេញតួនាទី ក្នុងការបម្រើសេវាសាធារណៈ ឱ្យបានរិតតែល្អទ្វេឡើងថែមទៀត និងសូមរួមគ្នាអភិវឌ្ឍ សង្គមរបស់យើង ឱ្យបានរីកចម្រើនសម្រាប់ខ្លួនយើង និងកូនចៅរបស់យើងតជំនាន់៕SRP




