ខេត្តបាត់ដំបង៖មនុស្សចំនួន៨នាក់ត្រូវបាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួនករណី លួចមានស្ថានទម្ងន់ទោស ( ប្រេីប្រាស់កាំបិតកាប់យកស្លាកលេខម៉ូតូ និង ទូរស័ព្ទដៃ )។
ការឃាត់ខ្លួនធ្វើឡើង ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៣ នៅចំណុចបន្ទប់ជួលស្ថិតនៅក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង និងនៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៣ នៅចំណុចភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
ជជនសង្ស័យ 1ឈ្មោះ សឿប ម៉េងសឺ ហៅ សឺ ធំ ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
2 ឈ្មោះ ម៉េង សឺ ហៅ សឺ តូច ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិវត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
3 ឈ្មោះ អឿង រ៉ាវីត ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិបល្ល័ង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
4 ឈ្មោះ យឹម ដារ៉េ ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
5 ឈ្មោះ នឿត ប្រុសវីត ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិវត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
6 ឈ្មោះ ឆៃ សុធា ហៅ អេន ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិបល្ល័ង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
7 ឈ្មោះ ម៉ឹង សីហា ហៅ ប៉ែត ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
8 ឈ្មោះ ម៉ឹង កក្កដា ហៅ ប៉ឹក ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមចម្លេីយសារភាពរបស់ជនសង្ស័យទាំង ០៨ បានឆ្លេីយសារភាពថា កាលពីថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ប្រហែល ០១:១០ នាទី រំលងអាធ្រាត្រ នៅចំណុចជិតផ្សារវត្តតាមិម ស្ថិតនៅក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វេីសកម្មភាព ជិះម៉ូតូដេញកាប់ទៅលេីជនរងគ្រោះឈ្មោះ ច. ស.ល. ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង រួចយកស្លាកលេខម៉ូតូ និង ទូរស័ព្ទដៃ របស់ជនរងគ្រោះ ហេីយរត់គេចខ្លួន រហូតសមត្ថកិច្ចនាំខ្លួនតែម្ដង។
ករណីនេះដកហូត វត្ថុតាងរួមមាន៖
- កាំបិត ចំនួន ០៧ ដេីម
- ស្លាកលេខម៉ូតូ ចំនួន ០១ ដែលមានលេខ ភ្នំពេញ 1JK-4582 ដែលជារបស់ជនរងគ្រោះ
- ទូរស័ព្ទដៃ ម៉ាក Iphone 11 ពណ៌ បៃតង ចំនួន ០១ គ្រឿង ដែលជារបស់ជនរងគ្រោះ
– ម៉ូតូ ចំនួន ០៤ គ្រឿង។
បច្ចុប្បន្នការិយាល័យជំនាញកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕SRP
ភ្នំពេញ៖សម្តេច ហ៊ុន សែន បានថ្លែងថា «សូមកុំមានការបកស្រាយណា លើសពីសេចក្ដីប្រកាសរបស់ក្រសួងព្រះបរមរាជវាំង»។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសនៅ ថ្ងៃព្រហស្បតិ៍ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យបៀលប្រា(BBU)ថា «គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរនៃព្រះរាជាណាចក្រកម្ពុជា»។ ដែលការផ្លាស់ប្ដូរនោះមាន ៖


ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានពន្យល់ទៅលោក សម រង្សី មនុស្សចាស់អាយុជាង៧០ឆ្នាំម្នាក់ ដែលតាំងខ្លួនជាអ្នកនយោបាយជើងចាស់។