Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២០

ភ្នំពេញ៖ជុំវិញករណីមេបញ្ជាការកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ផ្ទុះអាវុធ ក្នុងជម្លោះផឹកស៊ីជាមួយមន្ត្រីពន្ធដារ នៅខេត្តឧត្តរមានជ័យ ត្រូវបាន លោកនាយឧត្តមសេនីយ៍ សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាឲ្យមន្ត្រីអធិការកិច្ច ចុះត្រួតពិនិត្យហើយ លើសំណុំរឿងនេះហើយ។

នេះបើយោងតាមការបញ្ជាក់ របស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានបញ្ជាក់ប្រាប់បណ្ដាញ សៀមរាបប៉ុស្តិ៍។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា អរគុណណាស់ ចំពោះរឿងអាវុធហត្ថហ្នឹងគឺ ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា គាត់បានឱ្យខាងអធិការកិច្ច ចុះត្រួតពិនិត្យ  ហើយមេបញ្ជាការខេត្ត ក៏គាត់ក៏បានធ្វើរបាយការណ៍ មោ ហើយហៅបុគ្គលនោះមកអង្គភាព ផងដែរ។ សម្លេងលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី៖

https://www.srpostnews.com/wp-content/uploads/2020/12/សម្លេង-លោក-អេង-ហ៊ី.ogg

សូមរំលឹកថាមន្ត្រីពន្ធដារ និងប៉េអឹម ឈ្លោះគ្នាឈានដល់ផ្ទុះអាវុធ ដោយសារទំនាស់ មិនព្រមផឹកស្រា។ យោងតាមរបាយការណ៍ ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទទួលបាន បានសរសេរថា៖នៅម៉ោងប្រមាណ១៩’៣០នាទី ថ្ងៃទី០៤-១២- ២០២០ នៅចំណុច ហាង តារា ស្ថិតនៅភូមិ ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ មានករណី បាញ់គំរាម បង្ក ឡើង ដោយឈ្មោះ គង់ តារា ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរ មេបញ្ជាការ មូលដ្ឋាន អ ហ ស្រុកត្រពាំងប្រាសាទ បានដកកាំភ្លើងខ្លី ម៉ាកឡុក ១៩ បាញ់ចំនួន០១ គ្រាប់ គំរាម បង្ហើ ខាងលើក្បាលជនរងគ្រោះ ឈ្មោះនូវ  សារ៉ាវ័ន្ត ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរ ប្រធានការិយាល័យ ពន្ធដារ ខេត្តឧត្ដរមានជ័យ មានទីលំនៅ ភូមិបុរីរដ្ឋបាល សង្កាត់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

«មូលហេតុទាស់សម្ដី» ជាមួយឈ្មោះ នូវ សារ៉ាវន្ត័  ដោយ គង់ ដារ៉ា បង្ខំឲ្យផឹកស្រា ប៉ុន្តែ នូវ សារ៉ាវ័ន្ត មិនព្រមផឹក ពេលនោះ គង់ ដារ៉ា គំរាមបិទហាង ហើយក៏មានការ ឈ្លោះប្រកែកគ្នា រួចមក គង់ ដារ៉ា ក៏បានដក កាំភ្លើងខ្លី ម៉ាកឡុក១៩ បាញ់០១គ្រាប់ បង្ហើទៅ លើក្បាល ឈ្មោះ នូវ សារ៉ាវ័ន្ត តែម្ដង។

ពេលនោះ ក៏មានជម្លោះកើតឡើង រវាង គង់ ដារ៉ា ជាមួយ (ម្ចាស់ហាងតារា) ឈ្មោះ ទូច ពុទ្ធា ភេទប្រុស អាយុ៣៥ឆ្នាំ បានបោកចាន នៅកន្លែង គង់ ដារ៉ា ផឹក បន្ទាប់មក ឈ្មោះ ម៉ៅស៊ី ណាត ហៅ ក្តាម ដែលជាមិត្តភក្កិ គង់ ដារ៉ា បានបោកកែវ ចំនួន០២ទៀត ដែលបណ្ដាល ខ្ទៀតអំបែងកែវទៅមុតដៃ គង់ ដារ៉ា មេអាវុធហត្ថស្រុកត្រពាំងប្រាសាទ ផងដែរ។

ជុំវិញហេតុការណ៍នេះ បណ្ដាញ សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺ ពីលោក គង់ ដារ៉ា មេអាវុធហត្ថស្រុកត្រពាំងប្រាសាទ និងលោកឈ្មោះនូវ  សារ៉ាវ័ន្ត ប្រធានការិយាល័យ ពន្ធដារ ខេត្តឧត្ដរមានជ័យ នៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ចុះទៅមើលមង បែរជាលង់ទឹកស្លាប់។

ហេតុការណ៍បានឡើង នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចត្រពាំងខ្ទីង ស្ថិតនៅភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ខាត់ អាយុ៤៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ ជនរងគ្រោះ ស្រវឹងស្រា ចុះទៅមើលមង ក្នុងត្រពាំង ហើយលង់ទឹកស្លាប់នៅទីនោះ តែម្ដង។

តាមការពិនិត្យរបស់លោកគ្រូពេទ្យមណ្ឌលសុខភាពពាក់ស្នែងនិងកម្លាំងជំនាញនិងក្រុមគ្រួសារបានបញ្ជាក់ថាជនរងគ្រោះ ស្លាប់ពុំជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២០

ខេត្តសៀមរាប៖អាជ្ញាធរស្រុករាយការណ៍ថានៅម៉ោង០៩នឹង៣០នាទី ថ្ងៃទី០៧ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិរកា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ មានករណីលង់ទឹកស្លាប់ម្នាក់។

ជនរងគ្រោះ មានឈ្មោះ វុឹក ដូង ភេទប្រុស អាយុ៥៤ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរធ្វើស្រែ។

អាជ្ញាធរបានបន្តថាមូលហេតុ ជនរងគ្រោះ ស្រវឹងស្រា បានដើរឆ្លងស្ពានទៅផ្ទះ កើតខ្យល់គ ហើយបណ្ដាលអោយធ្លាក់ទឹកលង់ស្លាប់តែម្ដង។

តាមការពិនិត្យលើ សាកសព របស់សមត្ថកិច្ច ជំនាញពុំមានពាក់ពន្ធ័និងបទល្មើសព្រហ្មទណ្ឌឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២០
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេច ស ខេង

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេច ស ខេង បានចេញបទបញ្ជា ស្ដីពី ការផ្អាកការចូលមកបំពេញការងារជាបណ្ដោះអាសន្ន ចំពោះ មន្រ្តីរាជការដែលបំរើការងារនៅក្នុងបរិវេណទីស្ដីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារដែលបំរើការងារក្នុងបរិវេណទីស្ដីការក្រសួង និងដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២០

ខេត្តសៀមរាប៖លោកយាយម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតដោយចងកធ្វើអត្តឃាត។

 

ហេតុការណ៍បានកើតឡើង វេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី០៧ខែធ្នូ ឆ្នាំ២០២០ នៅចំណុច ដីគោកវាលស្រៃខាងលិចវត្តរស្មីព្រះត្រពាំង ចម្ងាយពីរព្រំរបងវត្តខាងលិច ប្រហែល៥០ម៉ែត្រក្នុងភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយជនរងគ្រោះ ចងកនឹង ក្រម៉ាជាប់នឹងដើមស្នាយសម្លាប់ខ្លួន។

សមត្ថកិច្ចបានដឹងថា ជនរងគ្រោះ មានឈ្មោះ ឈុប សាមាន ភេទស្រីអាយុ៥៨ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ មូលហេតុសង្ស័យ មានជម្ងឺប្រចាំកាយ យូឆ្នាំមកហើយ។ ករណីនេះ ជំនាញបានធ្វើកោសល្យវិច័យ ទៅលើសព មិនមានជាប់ពាក់ព័ន្ធនិងបទល្មើសឡើយ នឹងបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២០

លោក ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិការ សម្តេច តេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅអគារដ្ឋបាល មជ្ឈមណ្ឌល អភិវឌ្ឍន៍ វត្តមានចូលរួមពី នាយករង នាយ នាយរងផ្នែក និងមន្រ្តីជំនាញចំណុះជាច្រើនរូប បានចាត់តាំងតាមផ្នែក និងតាមក្រុម ត្រូវផ្សព្វផ្សាយបន្ថែម អោយបានទូលំទូលាយ ដល់បងប្អូនយោធិនពិការ ដែលរស់នៅក្នុង មជ្ឈមណ្ឌល សូមឱ្យបងប្អូនបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនជានិច្ចនូវការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្កា ទប់ស្កាត់ និងការពារខ្លួនពីការឆ្លងជំងឺកូវីត១៩។

លោក ឧត្តមសេនីយ៍ឯក ពៅ ស៊ា បានថ្លែងក្នុងកិច្ចប្រជុំថា៖ បញ្ហាកូវីដ១៩ នៅតែជាបញ្ហាកង្វល់របស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ហើយ វាតែងតែនៅក្បែៗយើងនិងបង្ករផលប៉ះពាល់ដល់សុខភាពយើងភ្លាមបើសិនជាយើងមានការធ្វេសប្រហែស។

សូមបងប្អូន រួមគ្នាបង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ អោយបានខ្លាំងក្លាដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នេះ កុំឱ្យមានការរីករាលដាលជំងឺនេះនៅក្នុងសហគមន៍។

ពលរដ្ឋត្រូវតាមដានសកម្មភាព ប្រជាពលរដ្ឋចេញចូលក្នុងសហគមន៍ ជួបប្រាស្រ័យទាក់ទង ត្រូវរក្សាគម្លាតពីគ្នាយ៉ាងតិច មួយម៉ែត្រកន្លះពីគ្នា និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោបានជាប់ជាប្រចាំ។

ចំពោះពលរដ្ឋដែលចូលមកស្នាក់នៅថ្មី ក្នុងសហគមន៍ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើចត្តាឡីស័គ ១៤ថ្ងៃជាមុនសិន ។

ពលរដ្ឋទាំងអស់គ្នា សូមចូលរួមអនុវត្តន៍ជាប្រចាំ នូវគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាព ដើម្បីភាពសុខសាន្តក្នុងមូលដ្ឋាន និង បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនជានិច្ចនូវការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្កា ទប់ស្កាត់ និងការពារខ្លួនពីការឆ្លងជំងឺកូវីត១៩នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២០

ខេត្តកំពង់ចាម៖យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំ រួមនឹងវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ កូវីដ-១៩ ក្នុងសហគមន៍ នៅខេត្តកំពង់ចាម។

រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការរំលឹក និងណែនាំដល់លោក អភិបាលនៃគណៈអភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំ-សង្កាត់ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម អំពីវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅភូមិសាស្ត្រខេត្តកំពង់ចាម ដូចខាងក្រោម៖

១- លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ត្រូវចាត់តាំងដឹកនាំកិច្ច ការងារនេះដោយផ្ទាល់ក្នុងការចុះតាមដាន ត្រួតពិនិត្យជាប្រចាំ នៅតាមទីតាំងដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ទីផ្សារ ទីប្រជុំជន គ្រឹះស្ថានសាធារណៈ និងឯកជន ទីកន្លែង សាសនានានា មន្ទីរសម្រាកព្យាលបាលជំងឺ កន្លែងលក់ដូរគ្រប់ប្រភេទ ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុង-ស្រុក​ ក្នុងការអនុវត្តនូវវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

២- លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំ-សង្កាត់ ត្រូវចុះអប់រំផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់អាជីវកម្ម បងប្អូនប្រជាពលរដ្ឋ អំពីវិធានការអនាម័យ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយរក្សាគម្លាតសុវត្ថិភាព តាមវិធានរបស់ក្រសួង សុខាភិបាល នៅតាមមន្ទីរ -អង្គភាព គ្រឹះស្ថានសាធារណៈ និងឯកជន ទីកន្លែងសាសនានានា កន្លែងផ្តល់សេវាគ្រប់ប្រភេទ ភោជនីយដ្ឋាន អាហារដ្ឋាន ទីផ្សារ និងកន្លែងលក់ដូរគ្រប់ប្រភេទ។

៣-ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ទាំង អស់ ត្រូវចូលរួមអនុវត្តនូវវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រួមនឹង វិធានការអនាម័យនានា មុននិងក្រោយពេលចេញ-ចូលតាមទីតាំង ដូចមានក្នុងចំណុចទី១ ដោយតម្រូវឱ្យពាក់មាស់ បាញ់អាល់កុល និងប្រើជែលឬសាប៊ូលាងដៃឱ្យបានញឹកញាប់។

៤-ក្នុងករណីរកឃើញម្ចាស់ទីតាំង មិនបានបំពេញកាតព្វកិច្ចក្នុងការអនុវត្ត ឬ​បំពាន​លើវិធានការវិធានការចាំបាច់នានា ក្នុងការការពារទប់ស្កាត់ ការរក្សាគម្លាតបុគ្គល គម្លាតសង្គម ការពាក់ម៉ាសទាំងអ្នកលក់ -អ្នកទិញ និងមិនបានចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត រួមនឹង វិធានការចាំបាច់នានា ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាល ខេត្តកំពង់ចាមនឹងផ្អាកអាជីវកម្មនោះជាបណ្តោះអាសន្ន។

៥- រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសមាជិក ឬក្រុមគ្រួសារ ឬអ្នក ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ប្រញាប់ប្រញាល់ ទៅធ្វើតេស្តសំណាកនៅតាមមន្ទីរពេទ្យ និងអនុវត្តនូវវិធានការចត្តាឡីស័ក រយៈពេល១៤ថ្ងៃឱ្យបានត្រឹមត្រូវប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

៦- សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដែលមានសមាជិក ឬក្រុមគ្រួសារ ឬអ្នកដែលបាន ប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» សូមរាយការណ៍ បន្ទាន់ដល់អាជ្ញាធរមូលដ្ឋានរបស់ខ្លួនដើម្បីមានវិធានការបានទាន់ពេលវេលា។

និង​ ៧- គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវចាត់តាំងកម្លាំងចុះតាមដាន ត្រួតពិនិត្យការ អនុវត្តរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងអនុវត្តការធ្វើចត្តាឡីស័កនៅតាមផ្ទះ និងនៅមណ្ឌល ចត្តាឡីស័កកម្រិត២របស់រដ្ឋបាលខេត្ត ដោយមិនត្រូវបានអនុញ្ញាតឱ្យមានការចេញដើរដោយសេរីក្នុងអំឡុងពេលធ្វើចត្តាឡីស័កនោះឡើយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បាន ចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹករបស់ខ្លួន។

ហេតុការណ៍បានកើតឡើង ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២០ នាព្រឹកមិញនេះ នៅចំណុចក្នុងបន្ទប់ទឹកក្រោមផ្ទះ ស្ថិតនៅភូមិក្រូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

អាជ្ញាធរស្រុកជីក្រែងបានរាយការណ៍ថាជនរងគ្រោះ មានឈ្មោះ វន់ វឿត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិក្រូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

បើតាមអាជ្ញាធរបានបញ្ជាក់ថា មូលហេតុ តាមការបំភ្លឺ របស់ក្រុមគ្រួសារ ជនរងគ្រោះ មានជំងឺវង្វេងស្មារតី ដេីរទៅចងក បណ្តាលអោយស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២០

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការរដ្ឋានសាងសង់ សំណង់លូ រំដោះទឹក ចេញពីក្រុងកំពង់ចាម ក្នុងសង្កាត់កំពង់ចាម បន្ទាប់ពីលូវ័យចំណាស់មួយនេះ បានទទួលរងការបាក់ស្រុត កាលពីពេលថ្មីៗកន្លងទៅដោយសារជំនន់ទឹកភ្លៀងហូរច្រោះ។

បើតាមមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ចាម បានឲ្យដឹងថា៖ សំណង់ខាងលើ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ ហើយរហូតមកដល់ពេលនេះ សម្រេចការសាងសង់បានប្រមាណ ៨០%ហើយ ដោយបន្តនឹងធ្វើការបុកគ្រិះនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយរងចាំទឹកទន្លេមេគង្គស្រកផុតច្រាំងសិន។
ជំនាញរំពឹងថា សំណង់នេះ អាចសម្រេចការសាងសង់១០០% នៅពាក់កណ្តាលខែមករា ឆ្នាំ២០២១ ខាងមុខ ដោយប្រើប្រាស់ប្រភពថវិការបស់រដ្ឋបាល ខេត្តកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសជាអ្នកបើកម៉ូតូម្នាក់បានស្លាប់ភ្លាមៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងនៅម៉ោងជាង០៨យប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង លើផ្លូវជាតិលេខ ៦ ទល់មុខស្ថានីយ៍ជញ្ចីងថ្លឹងរថយន្តរលួស។

អាជ្ញាធរស្រុកប្រាសាទបាគង បានរាយការណ៍ថា ករណីនេះ កើតឡើងរវៀងរថយន្ត នឹងម៉ូតូ ទិសដៅផ្ទុយគ្នា រថយន្តម៉ាកបាឡែនពណ៌ទឹកមាស ពាក់ស្លាក លេខសៀមរាប «២C៥២១៦» បើកពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានទៅបុកជាមួយនឹងម៉ូតូម៉ាកMSX.ពណ៌ស ពាក់ស្លាកលេខសៀមរាប ១AJ៧៩៧៥» បើកបរដោយឈ្មោះព្រីង សុភេទ អាយុ៣៦ឆ្នាំរស់នៅភូមិគោគស្រុក ឃុំរលួស ស្រុកប្រាសាទបាគង (ស្លាប់នៅនឹងកន្លែង ហើយអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។មូលហេតុ សង្ស័យការបើកម៉ូតូ មិនប្រកាន់ស្តាំ។

សមត្ថកិច្ចបានចុះធ្វើការវាស់វែងប្រគល់សាកសព អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនឹងម៉ូតូ យកទៅរក្សាទុកនៅអធិការនគបាលស្រុក ដើម្បីរងចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២០

ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា៖ ព្រឹកមិញ ខ្ញុំបាននិយាយដល់ការត្រៀមបម្រុង ទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេក ដល់សេដ្ឋកិច្ចនិងជីវភាព ប្រជាជន ដែលខ្ញុំស្នើរសុំ ឱ្យមានការចូលរួម ពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំង ជាមួយកូវីដ១៩ ជំនួសវិញ។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ពេញមួយថ្ងៃនេះ ការបំភ្លើសនានា បានកើតឡើងថា នឹងមានការបិទប្រទេស ឬបិទរាជធានីភ្នំពេញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្ស ទិញទំនិញ ត្រៀមទុក។

សម្ដេច ហ៊ុន សែន បានអះអាងថា៖ចំពោះមុខ ពាក្យភូតកុហក បែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខ នៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការ ស្នើរសុំដាក់ ប្រទេស ក្នុងគ្រាមានអាសន្ន ទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការ ចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញ ដូចការឃោសនា ភូតកុហក របស់ជនអាក្រក់ នោះដែរ។ ខ្ញុំសូមអំពាវនាវ ប្រជាពលរដ្ឋ ស្ងប់ស្ងាត់ កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ជាមួយកូវីដ១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២០

ខេត្តសៀមរាប៖ដោយមានការណែនាំពី លោក ម៉ឹង ពន្លក ប្រធានសមាគម ចលនាយុវជនកម្ពុជា «ក្រុម១៥៧» តំណាងសាខាខេត្តសៀមរាប លោក សឹង្ហ សំរឹទ្ធិ បានដឹកនាំក្រុមការងារ បានផ្តល់អាល់កុល ចំនួនពីរកានស្មើរ៦០លីត្រនិងម៉ាសចំនួន១០០០០ម៉ាស ជូនដល់ មជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ សម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ។

ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការសម្តេចតេជោហ៊ុនសែន គូលេន ៣១៧ សៀមរាប បានថ្លែងអំណរគុណចំពោះ ក្រុម១៥៧ ដែលបានជួយ ឧបត្ថមជាម៉ាស និងអាល់កុល ដល់ មជ្ឈមណ្ឌល សម្រាប់ប្រើប្រាស់លើកិច្ចការងារ ចូលរួមបង្ការទប់ស្កាត់ ការឆ្លង រីករាលដាល នៃជំងឺកូវិដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។

ឧត្តមសេនីយ៍ឯក ពៅ ស៊ា ក៏បានកោតសរសើរ ចំពោះ សកម្មភាព ដ៏គំរូ របស់ក្រុមចលនាយុវជនកម្ពុជា ក១៥៧ នាពេល កន្លងមក និង សូមជូនពរ ដល់ ក្រុមការងារ ចលនាយុវជនកម្ពុជា ក១៥៧ ទាំងអស់ សូមមានសុខភាពល្អ ជោគជ័យ ការងារគ្រប់ភារកិច្ច ចៀសផុតពីការឆ្លងជំងឺកូវីដ១៩និងជំងឺផ្សេងៗ។

លោក សឹង សំរិទ្ធ បានថ្លែងថា៖ ចលនាយុវជនកម្ពុជា ក្រុម១៥៧ ត្រូវបានមជ្ឈដ្ឋាន ទូទៅចាត់ទុកថា ជាចលនាមនុស្សធម៌ ដែលសកម្មនៅក្នុងសង្គម ក្រុមយុវជន បានធ្វើសកម្មភាពមនុស្សធម៌ របស់ខ្លួន គ្រប់ច្រកល្ហក នៅទីជនបទដាច់ស្រយាល ទូទំាងប្រទេស ដើម្បីជួយប្រជាពលរដ្ឋ ដែលកំពុង ប្រឈមមុខនិងការខ្វះខាត ដូចជាចាស់ជរា ជនក្រីក្រ ទុរគតជន ស្រ្តីមេម៉ាយ ជនពិការ មជ្ឈមណ្ឌលក្មេងកំព្រា និងជួយដល់ ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយធម្មជាតិ (ទឹកជំនន់ ខ្យល់ព្យុះ) ជួយព្យាបាលជំងឺ ដល់ ប្រជាពលរដ្ឋ និងបងប្អូនកងទ័ព ព្រមទំាងប្រជាពលរដ្ឋ ដែលជួប ហេតុការផ្សេងៗ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page493 Page494 Page495 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×