Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ធ្នូ ២០២០

ខេត្តកំពង់ចាម​៖ខណៈ​ពេលដែល​សម័យកាល​ឆ្ពោះ​ទៅ​រក​ភាព​ជឿនលឿន​យ៉ាងណា​ក្តី​ ប្រជាពលរដ្ឋ​ មួយចំនួន នៅក្នុងភូមិដៃបួន ឃុំជ្រៃវៀន​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ នៅតែបន្ត​ប្រកប​មុខរបរ​​តពីដូនតា​ ក្នុង​ការដាប់ថ្ម​ ផលិត​ត្បាល់កិនម្សៅ​ និង​ត្បាល់​បុកគ្រឿង​ ដើម្បី​រក​ប្រាក់​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

លោកពូ​ សម​ ភី​ ដែល​ជា​អ្នក​ប្រកប​មុខរបរ​ដាប់​ថ្ម​តាំងពី​ជំនាន់​ឪពុករបស់​គាត់​​ បានឲ្យដឹងថា​ បបច្ចុប្បន្ន ការដាប់ថ្ម ផលិតជាត្បាល់កិនម្សៅនេះ គឺក្នុង​១សម្រាប់​បាន​ប្រាក់​កម្រៃ​ ចំនួន​១៦០០០រៀល​ ដោយគាត់​ប្រេីប្រាស់​ម៉ូទ័រ​ផង​ ​ផលិត​​បាន​តែ២​សម្រាប់​ប៉ុណ្ណោះ​ ​ក្នុង​១ថ្ងៃ​​ ព្រោះ​​ក្នុង​រយៈពេល​១ខែ​កន្លងមក​នេះ គឺចរន្ត​អគ្គិសនី​ខ្សោយផង​ ដែល​ជា​ផលលំបាក​មួយ​ក្នុង​ការ​ផលិត​​ផង​ដែរ​។ ​ ​

ដោយឡែក​លោក​ហ៊ល​ រ៉េត​ បាន​ឲ្យដឹងថា​ ការ​ស៊ីឈ្នួល​ដាប់​ថ្ម​ត្បាល់​បុក​គ្រឿងនេះ​ ក្នុង​ត្បាល់​១តម្លៃ​២៥០០រៀល​ ដោយ​ក្នុង​១ថ្ងៃគាត់​ផលិត​បាន​ចាប់​ពី​​១០ទៅ១៥ត្បាល់​​​ ។

ចំណែក​លោកស្រី​ យ៉ុន​ ផល្លី​ បានឲ្យដឹងថា​ ការ​ស៊ីឈ្នួល​ខាត់សំអាត​ត្បាល់​បុក​គ្រឿង​នេះ គឺក្នុង​១ត្បាល់​១អា​តូច​តម្លៃ​១២០០រៀល​ និង​ធំ​៣០០០រៀល​ ដោយ​ក្នុង​១ថ្ងៃ​ គាត់​ទាំង​២នាក់​ប្តីប្រពន្ធ​ សំអាត​បាន​ចាប់​ពី​៥០ទៅ​៦០ត្បាល់​។

ជួប​ជាមួយ​បុរស​ឈ្មោះ​ ឌី​ ដែល​ជា​ឈ្មួញ​កណ្ដាល​ម្នាក់​ ដែល​រស់នៅ​ក្នុង​ភូមិ​ដៃបួន​ ឃុំ​ជ្រៃវៀន​ នេះ​ដែរ​ បានឲ្យដឹងថា​ ការ​ប្រកប​មុខរបរ​នេះ​ ដំបូងគឺ​គេ​ត្រូវទិញ​​ថ្ម​មក​ពី​តំបន់​​មួយ​ ស្ថិត​នៅ​ក្នុង​​ភូមិ​ទួល​ថ្ម​ ឃុំ​ថ្មពូន​ ស្រុក​ព្រៃឈរ​ និង​តំបន់​ទំនប់​តាកុច​ ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែក​ក្របៅ​ ស្រុក​កងមាស​ ខេត្ត​កំពង់ចាម​ ​ដែល​គេ​ផលិត​ជា​រូបរាងត្បាល់​កិន​ម្សៅ​ ក្នុង​១សម្រាប់​ តម្លៃ​១០០០០រៀល​ និង​ជួល​ឲ្យ​គេ​ផលិត​១សម្រាប់​​ តម្លៃ​១៦០០០រៀល​​ ហេីយ​​ម៉ូយមក​ទិញ​ដល់​ផ្ទះ​ ក្នុង​១សម្រាប់​បាន​តម្លៃ​៣០០០០រៀល​ ។

ចំពោះ​ត្បាល់​បុក​គ្រឿង​ ជួល​ឲ្យ​គេ​ផលិត​​រួចរាល់​ ក្នុង​១សម្រាប់​ តម្លៃ​​៩៥០០រៀល​ និង​លក់​បន្ត​ឲ្យ​ម៉ូយ​ក្នុង​១សម្រាប់​​ អាតូចតម្លៃ​១២០០០រៀល​ ផង​ដែរ​​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ធ្នូ ២០២០

ខេត្តសៀមរាប៖ពីបងប្រុស ប៊ូ សុភាព គាត់បានបាត់ប្អូនប្រុសម្នាល់ ដែលមានបញ្ហាសតិមិនគ្រប់គ្រាន់ ឈ្មោះ ហុក អាយុ ៤១ឆ្នាំ ភិនភាគដូចរូបខាងក្រោម។ គាត់បាត់ចេញពី រមណីយដ្ឋានចំការកាហ្វេ ភូមិចំការតែ ខេត្តមណ្ឌលគិរី កាលពី ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ បានដឹងដំណឹងមកបានឃើញគេ Live នៅក្នុងខេត្តសៀមរាប។ តែប្អូនបានជិះ រ៉ឺម៉កកង់៣បន្តទៀត ចេញពីបេនឡានបុរីសៀង ណាំ ប៉ុន្មានថ្ងៃនេះ បងប្អូនក្នុងខេត្តសៀមរាប រកដែរ តែរកមិនទានើឃើញ។
មកដល់សព្វថ្ងៃនេះៗមិនទាន់បានរកឃើញប្អូនប្រុសដែលបានបាត់ខ្លួននោះទេបើបងប្អូនណា បានឃើញនឹងឃាត់គាត់ទុក យើងដែលត្រូវជាបងប្អូន នឹងជូន សគុណ ១លានរៀល។សូមទំនាក់ទំនងលេខទូរស័ព្ទ 011362252 /017523 777 / 012 567 567

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ធ្នូ ២០២០

ខេត្តបាត់ដំបង៖លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញ ប្រគល់ពានរង្វាន់ ជូនជ័យលាភីកីឡាករ កីឡាការីប្រកួតកីឡាបាល់ទះ ក្នុងក្លិបភូមិសុខភាព ស្ថិតក្នុងស្រុកកំរៀង។

ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរក៏បានលើកទឹកចិត្ត ចំពោះយុវជន យុវនារី ដែលមានស្មារតីលើកស្ទួយវិស័យកីឡា។  លោកក៏បានកោតសរសើរ ដល់ម្ចាស់ក្លិបភូមិសុខភាព ដែលបានរៀបចំការប្រកួតកីឡានេះឡើង ក្នុងគោលបំណង លើកកម្ពស់មិត្តភាព សុខភាព សាមគ្គីភាពជាប្រចាំ។

លោកប្រធាន ក៏បានផ្តាំផ្ញើដល់ ក្រុមកីឡាករ និងយុវជន ទាំងអោយចូលរួមហាត់កីឡា ដើម្បីសុខភាព ពង្រឹងការអនុវត្តអនាម័យ រស់នៅតាមគន្លងថ្មី (New Normal)ដើម្បីការពារជំងឺកូវីដ១៩ និងខិតខំរៀនសូត្រដើម្បីជាទំពាំងស្នងឬស្សី និងចៀសឆ្ងាយពីគ្រឿងញៀនផងដែរ៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ធ្នូ ២០២០

 

ខេត្តឧត្តរមានជ័យ៖បុរស២នាក់ត្រូវបាននគរបាលខេត្ត ចាប់ខ្លួន ពាក់ព័ន្ធគ្រឿងញៀន។ ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ ដោយនគរបាលការពារព្រំដែន ៩០៥ សហការ ជាមួយកំលាំងយោធា (គ២) ក្រុងសំរោង នៅចំណុចព្រៃសង្ឃរុក្ខវ័ន្ត ស្ថិតក្នុងភូមិអូអំពិល ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ជនសង្ស័យទី១ មានឈ្មោះ ប៉ុល សុវីន អាយុ១៨ឆ្នាំ រស់នៅភូមិទួលធំ ឃុំ គោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

២ឈ្មោះ សារ៉ាត់ បញ្ញា អាយុ ២៤ ឆ្នាំ រស់នៅភូមិគោកស្វាយ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ក្នុងកិច្ចប្រតិបត្តិការនេះ បានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន ១០ កញ្ចប់ធំ ស្មើរនឹង ៤១,៧៥ ក្រាម ,ម៉ូតូ ១គ្រឿង, ទូរស័ព្ទដៃចំនួន ២គ្រឿង,កាបូបដាក់លុយ១។
បច្ចុប្បន្ន ត្រូវបានការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ បើកម៉ូតូ ទៅបុកនឹងរថយន្តពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩និង៤៥នាទី ថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០ តាមដងផ្លូវជាតិលេខ៦ បង្គោលគីឡូម៉ែត្រលេខ៣៤៨-៣៤៩
ភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួកបានរាយការណ៍ថាគ្រោះថ្នាក់ចរាចណ៍ នេះ ម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៨ពណ៌ខ្មៅពាកស្លាកលេខសៀមរាប២AB០៧៦០ បើកបរដោយឈ្មោះសាំ សីហា អាយុ១៦ឆ្នាំនៅភូមិជ្រាស់ ឃំុល្វា ស្រុកពួក ខេត្តសៀមរាប( ស្លាប់) ទិសដៅពីកើតទៅលិច បានបុក រថយន្តមិនស្គាល់ម៉ាក ពីក្រោយ ស្របទិសគ្នា។ ករណីនេះ រថយន្តបើកគេចបាត់។ ក្នុងនោះម៉ូតូរងការខូចខាតគ្រឿងធ្ងន់។

បើតាមសមត្ថកិច្ចបញ្ជាក់ថាមូលហេតុ សង្ស័យ អ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២០

ខេត្តឧត្ដរមានជ័យ៖ប្រជាពលរដ្ឋ បានលើកឡើងថា ល្បែងស៊ីសង ប្រភេទឆ្នោត កន្ទុយលេខ និងឆ្នោតឡូតូ បានកើតមាន យ៉ាងអនាធិបតេយ្យ នៅ ក្នុងភូមិសាស្ត្រ ស្រុកអន្លង់វែង
ខេត្តឧត្តរមានជ័យ តែសមត្ថកិច្ច បង្ក្រាបបាន តិចតួច ប៉ុណ្ណោះ។

ប្រជាពលរដ្ឋបន្តថា នៅក្នុងទឹកដីស្រុកអន្លង់វែង មានល្បែងឆ្នោតវៀតណាម និងឆ្នោតក្រុមហ៊ុនស្របច្បាប់ កំពុងរីកដូចផ្សិត ប្រជែងគ្នា យ៉ាងគគ្រឹកគគ្រេង បំផុត ក៏ប៉ុន្តែអាជ្ញាធរសមត្ថកិច្ច ហាក់បីបង្រ្កាប លំៗ។

យោងតាមសេចក្តីរាយការណ៍មកថា មានស្ត្រីម្នាក់ជិះរថយន្ត ចុះផ្សព្វផ្សាយ ប្រមូលអតិថិជន លក់ឆ្នោតខ្មែរ ប៉ុន្តែ ពួកគេបាន បង្កប់ឆ្នោតវៀតណាម ខុសច្បាប់។ ករណីនេះពលរដ្ឋសង្ស័យថាប្រសិនបើគ្មានការឃុបឃិត ជាមួយអាជ្ញាធរសមត្ថកិច្ចទេ ស្ត្រីរូបនេះ មិនអាចធ្វើអ្វីតាមអំពើចិត្តបានឡើយ។

ជុំវិញព័ត៌មាននេះ ស្ត្រីរូបនោះ ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីពិត ជាបានពឹង ស្វាមី ឲ្យជូនទៅខេត្តឧត្តរមានជ័យ ធ្វើដំណើរជិះរថយន្តស្លាកលេខនគរបាលមែន។ ដោយឡែក ក្រុមការងារ ជិះរថយន្តតូរីស១គ្រឿងផ្សេងទៀត បានចុះទំនាក់ទំនងនិងផ្សព្វផ្សាយលក់ឆ្នោតខ្មែរ និង ឆ្នោត មហាលាភឡូតូ ដែលជាឆ្នោតមានក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវ ស្របតាមច្បាប់រដ្ឋ។

ស្ត្រីរូបនោះបន្ថែមថា ក្នុងពេលចុះផ្សព្វផ្សាយនោះ ក៏បានប្រទះឃើញ ការលក់ឆ្នោតវៀតណាមខុសច្បាប់ ជាច្រើនទីតាំង ដែលមានមេធំម្នាក់ជាអ្នកកាង ឈ្មោះ មេខ្លា ដែលគេស្គាល់ថា ជាអ្នកមានប្រាក់ គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប កូនកញ្ច្រែងរបស់គាត់ឡើយ និងតែងគំរាមឲ្យសមត្ថកិច្ច ចុះចាប់ បើមិនកត់ឆ្នោតនិងបញ្ជូនឲ្យក្រុមខ្លារបស់គេ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ល្បែងឆ្នោតស្របច្បាប់ កំពុងកើតមានយ៉ាងព្រោងព្រាត នៅក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។ បញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភ យ៉ាងខ្លាំង អំពីសន្តិសុខសុវត្ថិភាព ជាពិសេស គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។

ពាក់ព័ន្ធទៅនឹងល្បែងឆ្នោត ស្របច្បាប់នេះ ស្នងការនគរបាល ខេត្តឧត្តរមានជ័យ ធ្លាប់បាន
ចេញសេចក្ដីបំភ្លឺថា៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ សារព័ត៌មានមួយ បានចុះផ្សាយនូវអត្ថបទព័ត៌មានពាក់ព័ន្ធនឹងឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដែលបម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងភរិយាកំពុងពង្វក់ពង្វីប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យឲ្យលេងល្បែងស៊ីសង (លក់ឆ្នោតវៀតណាម-ខ្មែរ) ដោយធានាទាំងផ្លូវច្បាប់ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ ពាក់ព័ន្ធដល់ព័ត៌មានខាងលើ ស្នងការនគរបាលខេត្តឧត្តរមានជ័យបានចាត់មន្ត្រីជំនាញបើកការស្រាវជ្រាវ ទទួលលទ្ធផលដូចខាងក្រោម៖
១-លោកឧត្តមសេនីយ៍ឯក (ផ្កាយ៣) មានឈ្មោះ ទូច សុភា អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងភរិយាឈ្មោះ លី លីង (LY LING) ឆ្នាំកំណើត ១៩៨១ ជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន អេវើរី ប្រាយ រិច ត្រេឌីង ខមភេនី អិលធីឌី ( Every Bright Rich Trading Company., LTD) ។
២-ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន អេវើរី ប្រាយ រិច ត្រេឌីង ខមភេនី អិលធីឌី ( Every Bright Rich Trading Company., LTD) ក្នុងការផ្សព្វផ្សាយ ចែកចាយ លក់ឆ្នោតមហាលាភឡូតូ និងលាភសម្បត្តិ ព្រមទាំងទទួលបានការអនុញ្ញាតធ្វើអាជីវកម្មឆ្នោតបន្ថែមមួយចំនួនទៀតដូចជា ឆ្នោតសន្លឹក ឆ្នោតកោសសន្លឹក ឆ្នោតកោសឌីជីថល (កោសភ្លាមឈ្នះភ្លាម) ឆ្នោតឡូតូ ៥ខ្ទង់ ៦ខ្ទង់ និង៧ខ្ទង់ (រួមមានរង្វាន់លួងចិត្ត ៥ខ្ទង់ ៤ ខ្ទង់ ៣ខ្ទង់ និង២ខ្ទង់) ដោយចេញលទ្ធផល២ដងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ប្រចាំខេត្តឧត្តរមានជ័យ គឺបានទទួលអាជ្ញាបណ្ណអនុញ្ញាតឲ្យធ្វើអាជីវកម្មពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តត្រឹមត្រូវ។
៣-លោកឧត្តមសេនីយ៍ឯក ទូច សុភា បានបំភ្លឺថា រថយន្តពាក់ស្លាកលេខនគរបាល 2-7712 ជារថយន្តស្ថិតក្នុងបញ្ជីគ្រប់គ្រងយានយន្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោកទទួលបានការអនុញ្ញាតប្រើប្រាស់រថយន្តនេះជាមធ្យោបាយធ្វើដំណើរបំពេញភារកិច្ចប្រចាំថ្ងៃ និងម្តងម្កាលធ្លាប់បានប្រើប្រាស់ជូនក្រុមគ្រួសារធ្វើដំណើរកម្សាន្ត ប៉ុន្តែពុំធ្លាប់បានប្រើប្រាស់រថយន្តនេះជាមធ្យោបាយក្នុងប្រតិបត្តិការអាជីវកម្មរបស់ភរិយានោះទេ។

ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខេត្តឧត្តរមានជ័យ បានលើកឡើងថា ចាប់តាំងពីមានល្បែងឆ្នោតខាងលើ នោះមក នៅក្នុងមូលដ្ឋានរបស់ពួកគាត់តែងតែមានអំពើចោរកម្ម ជាញឹកញាប់ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ យ៉ាងខ្លាំង។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋ សង្ឃឹមថា លោកឧត្តមសេនីយ៍ហួត សុធី ស្នងការខេត្ត នឹងចុះបង្ក្រាបនូវល្បែងស៊ីសង ខាងលើជាក់ជាមិនខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២០

ខេត្តព្រៃវែង៖លោក ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រៃព្នៅ នៅថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០២០នេះ តំណាង សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ មានបញ្ហាជីវភាព ក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

នៅក្នុងឱកាស នេះដែរ លោកចាន់ អ៊ាន បានផ្ដល់អំណោយ របស់ សម្ដេច ស ខេង ជូនផ្ដល់គ្រួសារ ប្រជាពលរដ្ឋ មានបញ្ហាជីវភាពចំនួន៨៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូ មី១កេស និងថវិកា៤០០០០រៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២០

ភ្នំពេញ៖ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ប្រោសប្រទានសារលិខិតថ្លែងអំណរគុណ​ ជូនសម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ដែលបានថ្វាយព្រះពរ​ព្រះអង្គ​ ក្នុងឱកាសចូលឆ្នាំថ្មី​ ឆ្នាំសកល​ ២០២១​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ បានស្លាប់ភ្លាមៗ ដោយសារជិះម៉ូតូបុកឆ្កែ។

ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង១១និង៣០នាទីថ្ងៃ​សៅរ៍ ទី២៦ ខែធ្នូ​ ឆ្នាំ​២០២០ នៅចំណុចខាងកើតរង្វង់មូលផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចក្រុងសៀមរាប បានរាយការណ៍ថា គ្រោះថ្នាក់ចរាចណ៍នេះ បង្កឡើង ដោយម៉ូតូម៉ាក់WAVE ស្លាកលេខ សៀមរាប 1P6485
បើកបុក និងឆ្កែ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ សុន សី អាយុ១៨ឆ្នាំ ទីកន្លែងកំណើត ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប (ជាកូនកំព្រា និងធ្លាប់បូសជាសង្ឃនៅវត្តប្រាសាទត្រាំនាគ។

បើតាមសមត្ថកិច្ច ថា មូលហេតុ តាមការបញ្ជាក់ របស់សាក្សី ថា ជនរងគ្រោះ បើកបរ ក្នុងល្បឿនលឿន មកដល់ចំណុចខាងលើ ក៏បានបុកឆ្កែ ដួលបុក និងឃឿនផ្លូវស្លាប់តែម្ដង។

ករណីនេះសមត្ថកិច្ច បានប្រគល់
សាកសព ជូនព្រះចៅអធិការវត្តប្រាសាទត្រាំនាគ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២០

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ស្តីពី នីតិវិធីនៃការជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ សង្កាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២០

ខេត្តឧត្ដរមានជ័យ៖លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២០ នេះ បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន 24,០០០,០០០ រៀល(ម្ភៃបួនលានរៀលគត់) ជូនដល់គ្រួសារសព ចំនួន០៤គ្រួសារ។

ពិធីនេះធ្វើនៅស្នងការនគរបាលខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពី លោក នាយ-នាយរងការិយាល័យបុគ្គលិក នាយ-នាយរងផ្នែក និងក្រុមគ្រួសារ នៃសពមិត្តនគរបាលជាច្រើនរូប។

នាឱកាសនោះផងដែរ លោកស្នងការ ក៏បានសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចូលរួមជួយលើកទឹកចិត្តដល់ក្រុមគ្រួសារ និងសម្តែងនូវការសោកស្តាយចំពោះបងប្អូនមិត្តនគរបាល ដែលបានពលីក្នុងបុព្វហេតុបំរើជាតិមាតុភូមិផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២០

ខេត្តឧត្ដរមានជ័យ៖បុរសម្នាក់ ត្រូវបានប៉ូលិសខេត្តឧត្តរមានជ័យ ឃាត់ខ្លួននិងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី កត់ឆ្នោត ល្បែងស៊ីសង ឆ្នោតយួន។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការប៉ូលិស ខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៦ ខែធ្នូ នេះថា៖ ក្រោយពីបានឃើញ បណ្ដាញព័ត៌មាន ចុះផ្សាយព័ត៌មានករណី ល្បែងស៊ីសង ឆ្នោតខុសច្បាប់ នៅស្រុកអន្លង់វែង ជាញឹកញាប់។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បន្តថានៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២០ លោកបានចេញបញ្ជាអោយ កម្លាំងអធិការដ្ឋាននគរបាល ស្រុកអន្លង់វែងស្រាវជ្រាវ នឹងបង្ក្រាបល្បែងស៉ីខុសច្បាប់(ឆ្នោតយួន) ០១ករណី នៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដោយឃាត់ខ្លួនមនុស្សម្នាក់។

ជនសង្ស័យមាន ឈ្មោះ ចែម វេហា អាយុ ៣៤ ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ។

ដកហូតវត្ថុតាងរួមមាន៖ ក្រដាកត់លេខឆ្នោត ១១ សន្លឹក, សៀវភៅកត់លេខឆ្នោត ១ក្បាល, ស៉ីមីពណ៌ខ្មៅ០១, ប្រាក់រៀលចំនួន ១៥៩,៧៥០០៛ (មួយលានប្រាំសែនប្រាំបួនម៉ឺនប្រាំពីរពាន់ប្រាំរយរៀលគត់),
ទូរស័ព្ទ១គ្រឿង, ប៉ិច០៣ដើម, ហ្វឺតទឹកពណ៌លឿង១ដើម,បន្ទាត់ជ័រ១,កាស្យូម៉ាកCASIOពណ៌ខ្មៅ ១,ម៉ាស៉ីនឆ្នោតកីឡាជាតិពណ៌ខ្មៅ១ និងកាបូបស្ពាយចំហៀង១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page480 Page481 Page482 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ចុះផ្សាយថ្ងៃទី ១២ កុម្ភៈ ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×