Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ សីហា ២០២០

ខេត្តកំពង់ចាម៖ក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ចាប់​ពី​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២០​នេះ​​ ខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​ ជាង០៣ម៉ឺននាក់។

លោក​ស៊ាន​ សុគុន្ធ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ រយៈពេល៥ថ្ងៃនេះ គឺ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ មកទស្សនាកម្សាន្តនៅតាមរមណីយនានានៅ​ទូទាំង​ខេត្តកំពង់ចាម​ ​សរុប​ចំនួន​៣៥៤៣៦នាក់​ ក្នុង​នោះមាន​បរទេស​១៤៦នាក់​។

លោក​ស៊ាន​ សុគុន្ធ​ បន្តថានៅស្រុកព្រៃឈរ មានរមណីយដ្ឋាន​ ចំនួន​២កន្លែង​ ១-​រមណីយដ្ឋាន​ក្បាល​ហុង​ទឹក​ឆា​ មាន​ភ្លៀង​ទេសចរណ៍​ ចំនួន​២៥៩៧៩នាក់​ ២-​កសិទេសចរណ៏ គាត ខេង ថ្មដាទឹកឆា​​៣២៧១នាក់​។ ដោយឡែក​នៅ​ក្នុង​ស្រុក​កំពង់សៀម​ មាន​រមណីយដ្ឋាន​ចំនួន​៤កន្លែង​ ១-រមណីយដ្ឋាន​ភ្នំ​ប្រុស​ ភ្នំ​ស្រី​ ​មាន​ភ្ញៀវ​ទេសចរ​ ចំនួន​១៤៨៥​នាក់​ ២-រមណីយដ្ឋាន​ភ្នំ​ហាន់​ជ័យ​១៥១៣​នាក់​ ៣-រមណីយដ្ឋាន​ឬស្សី​៣៤១នាក់​​ និង​៤-រមណីយដ្ឋាន​នគរបាជ័យ​១១៤៩នាក់​ ។ ចំពោះ​​​​អាហារដ្ឋាន​ស្មៅ​ទន្លេ​ នៅក្រុង​កំពង់ចាម​ មាន​​១៦៩៨នាក់​ ពោល​គឺ​​ភ្ញៀវ​ទេសចរណ៍​​មក​ទស្សនា​កម្សាន្ត​នៅ​រមណីយដ្ឋាន​ក្បាល​ហុង​ទឹក​ឆា​​ មាន​ចំនួន​ច្រើន​ជាង​រមណីយដ្ឋាន​ដ៏ទៃ​ ។​ ដោយនៅតាមរមណីយដ្ឋាននីមួយៗ មានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ និង​មានការយាមប្រចាំការពីកម្លាំងសមត្ថកិច្ច ទៀត​ផង​។ ​លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានឲ្យដឹងថាថ្ងៃឈប់សម្រាករយ:ពេល៥ថ្ងៃ​ ខេត្ត​កំពង់ចាម​មាន​ភ្ញៀវទេសចរ​ចំនួន៣៥.៤៣៦នាក់​ មកលេងកំសាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្ត​ រួមជាមួយ​សន្តិសុខ​មានសភាពការណ៍ល្អប្រសេីរ​ គ្រោះថ្នាក់ចរាចរណ៍កេីតឡេីងតែ២ករណីប៉ុណ្ណោះ។ ទាំងនេះបានបង្ហាញអោយឃេីញពីការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋ បេីកបរមានការយោគយល់​ និងចេះអធ្យាស្រ័យអោយគ្នា។ ខ្ញុំ​សូមថ្លែងអំណរគុណចំពោះកងកម្លាំង​ អាជ្ញាធរមានសមត្ថិច្ច​ទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អ។ សូមអរគុណ​ភ្ញៀវទេសចរជាតិ​ អន្តរជាតិ​ ដែលបានមកលេងកំសាន្តសប្បាយក្នុងខេត្តកំពង់ចាម។សូមបញ្ជាក់ថាអាជ្ញាធរខេត្តកំពង់ចាម ក៏មានការយកចិត្តទុកដាក់ពី ក្នុង​ការ​អនុវត្ត​វិធានការ​​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ ផងដែរ​​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ សីហា ២០២០

ខេត្តសៀមរាប៖បុរសពីរនាក់ម្នាក់បានស្លាប់ម្នាក់ទៀតសន្លប់ករណីភ្លើងឆក់ខណ:ដើរឆ្លុះសត្វក្នុងវាលស្រែ។
ហេតុការណ៍បានកើតឡើងនៅម៉ោង០៩យប់ថ្ងៃទី២១ខែសីហាឆ្នាំ២០២០នៅចំណុចដីស្រែស្ថិតនៅក្នុងភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ៃ យឿត រស់នៅ ភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានតភ្ជាប់ខ្សែភ្លើងបណ្ដាញអគ្គិសនីពីផ្ទះរបស់ខ្លួនទៅដីស្រែកន្លែងកើតហេតុ នៅទិសខាងលិចចម្ងាយប្រហែល៧០ម៉ែត្រ និងដោយខ្សែលួសហ៊ុំព័ទ្ធដីធ្វើស្រែរបស់ខ្លួនដើម្បីដាក់ជាអន្ទាក់ឆក់សត្វកណ្ដុរ។
សមត្ថកិច្ចបន្តថាករណីនេះបណ្ដាលឲ្យឆ្លងឆក់មនុស្សពីរនាក់ស្លាប់ម្នាក់សន្លប់ម្នាក់។
ជនរងគ្រោះជាបងប្អូនបង្កើតនិងគ្នា ទី១,ឈ្មោះ ភួន ផង់ ភេទប្រុស អាយុ៣៥ឆ្នាំ ឆក់ស្លាប់។
ទី២,ឈ្មោះភួន ភិត ហៅចិន ភេទប្រុសអាយុ២១ ឆ្នាំ បណ្ដាលឱ្យរងរបួស(សន្លប់)។ អ្នកទាំងពីរនាក់រស់នៅក្នុងភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ បើតាមសមត្ថកិច្ចថាជនរងគ្រោះទាំងពីរនាក់ ខណៈពួកគាត់កំពុងដើរលើឆ្លុះបាញ់សត្វក្នុងបរិវេណដីស្រែខាងលើក៏ឆក់តែម្តង។
ទោះយ៉ាងណាជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរជុំវិញហេតុការណ៍នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ សីហា ២០២០

ខេត្តសៀមរាប៖ប្រជាពលរដ្ឋរួមទាំងព្រះសង្ឃ គង់នៅវត្តព្រៃធុតង្គព្រះនិព្វាន បានអះអាងថា នឹងលើកគ្នាទៅដកបង្គោល ហើយលុបប្រឡាយដែលកាយផ្តាច់ផ្លូវ ដើម្បីបើកផ្លូវចូលទៅវត្តវិញ ប្រសិនបើក្នុងពេលដ៏ខ្លីខាងមុខនេះ នៅតែគ្មានដំណោះស្រាយ។
ការអះអាងនេះ គឺធ្វើឡើងថ្ងៃទី២០ ខែ សីហាឆ្នាំ២០២០ម្សិលមិញ នៅចំណុចផ្លូវចូលវត្ត ដែលត្រូវកាត់ផ្តាច់ដោយបុគ្គលតាំងពីឆ្នាំ២០១៨។ ប៉ុន្តែករណីនេះអាជ្ញាធរស្រុកបានអះអាងថា នឹងរកវិធីសម្របសម្រួល មិនអោយមានហេតុការណ៍នោះទេ ព្រោះខ្លាចមានអំពើហិង្សាកើតឡើង។
ក្រុមអ្នកភូមិចំណុះជើងវត្ត បានលើកឡើងថា ផ្លូវចូលទៅវត្តព្រៃធុតង្គព្រះនិព្វាននេះ កសាងឡើងដោយព្រះសង្ឃ រួចជាមួយក្រុមអ្នកភូមិ។ ប៉ុន្តែនៅសុខ ៗ ក៏មានបុគ្គល ឈ្មោះ ធាម ម៉ៅដាណេ យកគ្រឿងចក្រមកកាយផ្តាច់ ហើយបោះ បង្គោលបិទមិនអោយចេញចូលវត្ត ដោយអះអាងថា ផ្លូវនេះជាដីរបស់ខ្លួន។ តាមពិតផ្លូវនេះជាផ្លូវរទេះតាំងពីបុរាណកាលមកម្លេះ។
ប្រភពបន្តថា ការកាយផ្តាច់ផ្លូវអស់រយ:ពេលជាង១ឆ្នាំ មិនទាន់ដោះស្រាយគ្នាផង ក៏លេចមុខបុគ្គលមួយក្រុមចូលមកកាប់បំផ្លាញព្រៃតាមដងផ្លូវចូលទៅវត្តទៀត។ នេះបង្ហាញថា បុគ្គលខាង លើកំពុងប្រើអំណាចបំផ្លាញផ្លូវហើយ បំផ្លាញព្រៃឈើទៀត។
ក្រុមអ្នកភូមិបានបញ្ជាក់ថា ក្នុងរយ:ពេល៧ថ្ងៃ ខាងមុខ ប្រសិនបើអាជ្ញាធរនៅតែមិនអាចដោះស្រាយ ហើយអ្នកស្រី ដា ណេ មិនបើកផ្លូវវិញទេ ពួកយើង (អ្នកភូមិ)រួមទាំងព្រះសង្ឃក្នុងវត្ត សម្រេចដកបង្គោលចេញ ហើយកាយដីលុបប្រឡាយ ដើម្បីបើកផ្លូវនេះវិញ។
ព្រះអង្គព្រះនាមស៊ិន សេត ព្រះចៅអធិការវត្ត ព្រៃធុតង្គព្រះនិព្វាន នៅរសៀលថ្ងៃដដែលបានមានសង្ឃដីកា ថាវត្តព្រៃធុតង្គព្រះនិព្វាន ស្ថិតក្នុងភូមិ ត្រ ពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។កសាងនៅខែធ្នូឆ្នាំ២០១៨ ដោយមានច្បាប់អនុញាតពីក្រសួងធម្មការនិងសាសនា លេខ៤៥/១៨.ក.ធ.ស ប្រ.ក។ ចំពោះផ្លូវចូលវត្ត ដែលកសាងដោយអ្នកភូមិនិងព្រះសង្ឃ ពីដើមឡើយជាផ្លូវរទេះតាំងពីបុរាណ ហើយក៏ជាក្បាលដីឈ្មោះលី គឿន ដែលបានប្រគេនដល់វត្តសម្រាប់ធ្វើផ្លូវផងដែរ។ តែបែជាលោកស្រី ដាណេ យកគ្រឿងចក្រមកឈូសផ្តាច់ហើយមិនមានដំណោះស្រាយទៅវិញ។
ព្រះអង្គបន្តថា នៅឆ្នាំ២០១៨ អ្នកស្រីដាណេ ឈូសផ្តាច់ផ្លូវហើយបោះបង្គោលថ្មរាំងមិនអោយចេញចូល។លុះខែឧសភា ឆ្នាំ២០១៩ ជួបប្រជុំដោះស្រាយ ព្រមព្រៀងថាវាស់ក្បាលដីរៀងៗខ្លួន សល់ប៉ុន្មាន ជាដីផ្លូវ។ តែមកទល់ថ្ងៃទី១៩ខែសីហាឆ្នាំ២០២០នេះ គ្មានដំណោះស្រាយហើយ បែជាលេចមុខ មនុស្សមួយក្រុមមកកាប់ដើមឈើដែលអ្នកភូមិនិងលោកខំដាំ តាមផ្លូវចូលវត្តទៅវិញ។ ចឹងទេនៅថ្ងៃទី២៧ខែសីហា ខាងមុខនេះ បើគ្មានដំណោះស្រាយទេអ្នកភូមិមកដកបង្គោលដើម្បីបើកផ្លូវវិញ អាត្មា ក៏មិនហាមឃាត់ ហើយក៏ចូលរួមផងដែរ ព្រោះជាផ្លូវសាធារណ:។
ទាក់ទងករណីនេះ លោកស្រេង សែនឧត្តម ជាកូនប្រុសរបស់លោក ស្រី ដាណេ បានផ្ញើសារប្រាប់ថា ដីរបស់លោកមានលិខិតកាន់កាប់។ បើចង់ដឹងសួរអាជ្ញាធរឃុំ.ស្រុកដឹងហើយ។ ប៉ុន្តែលោកមិនបានឆ្លើយតបថា ហេតុអីទើបកាប់ព្រៃនោះទេ។
ជុំវិញហេតុការណ៍កើតឡើងនេះ លោក វ៉ាន់ ប៉ុណ្ណា ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តសៀមរាប មិនអាចសុំការបកស្រាយបានទេ ចំពោះវិវាទនៅវត្តខាងលើ ថា តើមានវិធីណាដោះស្រាយ ដោយទូរស័ព្ទ ហៅចូលច្រើនដង តែគ្មានអ្នកទទួល។
ចំណែកលោកម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានមានប្រសាសន៍តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី២១ខែ សីហានេះថា លោកនិងរកវិធីសម្របសម្រួល មិនអោយមានហេតុការដកបង្គោលរបងថ្មនោះកើតឡើងទេ ព្រោះបើបណ្តោយអោយមានចឹង ហិង្សាអាចនឹងកើតឡើង។ លោកបន្តថា ក្បាលដីប៉ុន្មានប្លង់នៅចំណុចកើតហេតុនោះ មានការទិញលក់តៗគ្នាច្រើនមកហើយ ចឹងទេការចុះវាស់វែងជាថ្មី ពិបាករកម្ចាស់ណាស់។ ប៉ុន្តែដីលោកស្រីដាណេ គឺមានលិខិតកាន់កាប់។ រឿងនេះបានប្រជុំដោះស្រាយគ្នាម្តងហើយ តែពិបាកម្ខាងមានលិខិតកាន់កាប់ ម្ខាងថាជាដីផ្លូវពីបុរាណ។ ប៉ុន្តែ ក្នុងនាមអាជ្ញាធរ នឹងរកវិធី មិនអោយមានហេតុការណ៍មិនល្អកើតឡើងក្នុងមូលដ្ឋានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ សីហា ២០២០

ខេត្តកំពង់ធំ៖បុរសចំនួន០៤នាក់ត្រូវបាននគរបាលស្រុកស្ទោងឃាត់ខ្លួននៅភូមិវាល ឃុំទ្រា ស្រុកស្ទោង នាព្រឹកមិញនេះករណីហិង្សា។

ជនសង្ស័យទី១ឈ្មោះ វន វួច ភេទប្រុស អាយុ២៦ឆ្នាំ
ទី២ឈ្មោះ រ៉ុង សុជា ហៅសុខ ភេទប្រុស អាយុ២១ឆ្នាំ
ទី៣ឈ្មោះ លឹម ចិន ភេទប្រុស អាយុ២៧ឆ្នាំ
ទី៤ឈ្មោះ វន តុលា ភេទប្រុស អាយុ ២៣ឆ្នាំ។
អ្នកទាំង៤នាក់នៅភូមិវាល ឃុំទ្រា ស្រុកស្ទោង ដែលបានប្រព្រឹត្តិ អំពើរហិង្សា កាលពីយប់ថ្ងៃទី២០ខែសីហាឆ្នាំ២០២០វេលាម៉ោង២០និង៥នាទី នៅភូមិទ្រា ឃុំទ្រា ស្រុកស្ទោង។ជនរងគ្រោះ ឈ្មោះ រតនា ម៉ៃសោភ័ណ្ឌ និងឈ្មោះ ឈី។
នគរបាលស្រុកស្ទោងបានបញ្ជាក់ថា ករណីនេះកម្លាំងកសាងសំណុំរឿងទៅតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ សីហា ២០២០

ខេត្តព្រៃវែង៖សាកសពស្ត្រីម្នាក់ត្រូវបាន គេប្រទះឃើញនៅប្រឡាយទឹកមានលក្ខណ:ហើម សង្ស័យថាជាអំពើឃាតកម្ម។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ៧នឹង៣០ នៅចំណុចប្រឡាយទឹកស្ថិតភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ឌឹម ផង់ ភេទស្រី អាយុ២៦ឆ្នាំ ជាមនុស្សមិនពេញលក្ខណៈ រស់នៅភូមិតាពេជ្រត្បូង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថាតាមបណ្ដឹង របស់ឈ្មោះ អ៉ឹម ប៉ាង ភេទស្រី អាយុ៦៥ឆ្នាំ ជាម្ដាយជនរងគ្រោះ បានប្ដឹងរាយការណ៍ថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល១៩និង៣០នាទី ឈ្មោះ អ៉ឹម រត្ន័ ហៅឆ្អឹង ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ និងបក្ខពួកពីរនាក់ទៀត បានឌុប ជនរងគ្រោះ ជាមួយនិងម៉ូតូមួយគ្រឿង ឆ្ពោះ ទៅទិសខាងកើតបាត់ទៅ។ គាត់ជាម្ដាយតាមរកជនរងគ្រោះ តែរកមិនឃើញ លុះដល់ថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២០នេះ ប្រទះឃើញសាកសពតែម្ដង។

យោងតាមការពិនិត្យសាកសព ឃើញ មានស្នាមរបួស ចំនួន០៣កន្លែង ៖
១-ក្រោមភ្នែកខាងស្ដាំ
២-ចំកញ្ចប់មាត់
៣-ចំម្រមុះ
តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម ។ បច្ចុប្បន្នករណីនេះសមត្ថកិច្ចបានកំណត់បានមុខសញ្ញាសង្ស័យម្នាក់ហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ សីហា ២០២០

ខេត្តកំពង់ស្ពឺ៖ប៉ូលិសស្នងកាខេត្តកំពង់ស្ពឺ បានឃាត់ខ្លួន លោក កង ភារី អធិការរងនគរបាលស្រុកសំរោងទង បន្ទាប់ពីមានការបាញ់បោះសេរី។
ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង២២និង៣០នាទីថ្ងៃទី១៩ខែសីហាឆ្នាំ២០២០ ក្នុងទឹកដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកសំរោងទង ផ្ញើជូនស្នងការនគរបាលខេត្តកំពង់ស្ពឺ
ចុះថ្ងៃទី២០ខែសីហាឆ្នាំ២០២០បានរៀបរាប់ថា កាលពីថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០ វេលាម៉ោង៩ និង០០ នាទីលោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានយកអាវុធខ្លី របស់ខ្លួនមួយដើមម៉ាកឡុកធ្វើសកម្មភាពឈរបាញ់នៅចំណុចបរិវេណសាលាស្រុកមាត់ស្រះទឹកខាងត្បូង។

ក្នុងរបាយការណ៍បន្តថាលុះមកដល់ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៨ និង៣០ នាទីលោកវរសេនីយ៍ទោ កង ភារី បាននាំកូនចៅក្រោមឱវាទផឹកស៊ីរហូតស្រវឹងនិយាយអួតក្អេងក្អាង ហើយឈរបាញ់នៅក្នុងបរវេណសាលាស្រុកចំណុចមាត់ស្រះទឹកដដែល ក្នុងនោះកូនចៅរបស់ខ្លួនជាច្រើនដែលផឹកស៊ីក៏បានចូលរួមក្នុងការបាញ់ដែរ។
រួមមានលោកអនុសេនីយ៍ឯក ដន សុខុម ឋានៈនាយរងផ្នែកសន្តិសុខបាញ់ចំនួន២គ្រាប់លោកអនុសេនីយ៍ត្រី ព្រីង ឡងឌី ឋានៈនាយរងប៉ុស្តិ៍វល្លិ៍សបាញ់ចំនួន២ គ្រាប់លោកអនុសេនីយ៍ត្រី តាន់ សៅលី ឋានៈនាយរងផ្នែកគ្រឿងញៀនបាញ់ចំនួន ២គ្រាប់ លោកអនុសេនីយ៍ត្រីម៉ាន់ ប៊ុណ្ណារ៉ា ឋានៈនាយរងផ្នែកគ្រឿងញៀនបាញ់ចំនួន០២គ្រាប់ លោកព្រិន្ទបាលទោ ឌី សូភក្តិ ឋានៈមន្ត្រីប៉ុស្តិ៍ទំព័រមាសបាញ់ចំនួន០២ គ្រាប់។
ជុំវិញហេតុការណ៍នេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការប៉ូលិសខេត្តកំពង់ស្ពឺ បានប្រាប់អ្នកយកព័ត៌មានថា ករណីខាងលើ
លោកបានរាយការណ៍ទៅថ្នាក់លើដើម្បីអោយដាក់តាមវិន័យរបស់កងកម្លាំងអគ្គស្នងការនគរបាលជាតិលេខ០០៦ អោយសមទោសកំហុសដែលមន្ត្រីនគរបាលយុត្តិធម៌បានប្រព្រឹត្ត។
បើតាមសេចកក្ដីរាយការណ៍ថាពេលនេះកម្លាំងនគរបាលជំនាញប៉ូលិសស្នងការខេត្តកំពង់ស្ពឺ កំពុងតែធ្វើការសាកសួរលោកអធិការរងរូបនេះ ដើម្បីរកមូលហេតុដែលបានបាញ់បោះនេះ។
សូមបញ្ជាក់ថារបាយការណ៍ គោរពផ្ញើជូនលោកស្នងការខេត្ត ចុះហត្ថលេខា ដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង និងអភិបាលស្រុកសំរោងទង ករណីបាញ់បោះនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ សីហា ២០២០

ខេត្តសៀមរាប៖មនុស្សចំនួន០៦នាក់ត្រូវបាននគរបាលខេត្តសៀមរាបឃាត់ខ្លួនពីបទរក្សាទុកចាត់ចែងជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខុសច្បាប់។

ហេតុការណ៍ឃាត់ខ្លួននៅថ្ងៃព្រហស្បតិ៍ ទី២០ខែ សីហា ឆ្នាំ២០២០ វេលាម៉ោង២យប់ នៅចំណុចបន្ទប់ជួលស្ថិតនៅភូមិតាភុលសង្កាត់ ស្វាយដង្គំ ក្រុងសៀមរាបដោយឃាត់ខ្លួនបាន០៤នាក់ ស្រី០២នាក់ និងនៅចំណុចលំនៅដ្ឋានស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប០២នាក់ទៀត។

មន្ត្រីនគរបាលខេត្តសៀមរាបបានប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍នៅរសៀលថ្ងៃនេះថាជនសង្ស័យទាំង០៦នាក់ ស្រី០២នាក់

១–ឈ្មោះ ឡឹក សុភ័ក្ត្រ ភេទ ប្រុស ឆ្នាំកំណើត ២០០២  មុខរបរបុគ្គលិកខារ៉ាឣូខេ មានទីលំនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។

២–ឈ្មោះ រឿន ធានុត ភេទ ប្រុស ឆ្នាំកំណើត ២០០៥  មុខរបរគ្មាន  មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

៣–ឈ្មោះ ម៉យ ម៉ាប់ ភេទ ប្រុស ឆ្នាំកំណើត ២០០១ មុខរបរបុគ្គលិកក្រុមហ៊ុនស្រាបៀរ មានទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

៤–ឈ្មោះ រឿន សុជាតិទី ភេទ ស្រីឆ្នាំកំណើត ២០០១មុខរបរជាងឣ៊ុតសក់  មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំក្រុងសៀមរាប។

៥–ឈ្មោះ ប៉ក់ លីហ្សា ភេទ ស្រី ឆ្នាំកំណើត២០០៤មុខរបរ បុគ្គលិកហាង មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
៦–ឈ្មោះ ប៉ាន់ វិសា ហៅ ទូច ភេទ ប្រុស ឆ្នាំកំណើត ២០០០ មុខរបរចុងភៅ មានទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ក្នុងហេតុការណ៍នេះដកហូតវត្ថុតាងម្សៅមេតំហ្វេតាមីនចំនួន១១កញ្ចប់ ស្មើនិងទំងន់១,៧ក្រាមទាំងសំបកទូរស័ព្ទដៃចំនួន០៣គ្រឿង និងម៉ូតូចំនួន០២គ្រឿង។ ក្រោយសាកសួរបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី២១ខែ សីហានេះដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ សីហា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានទៅដកព្រលិតបែរជាលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង៤០នាទីថ្ងៃទី២១ខែសីហាឆ្នាំ២០២០ចំណុចស្រះទឹកក្រោយផ្ទះក្នុងភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ជនរងគ្រោះមានឈ្មោះព្រះ វៀច ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិ កេីតហេតុខាងលេី។

សមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកេីតហេតុជនរងគ្រោះ បាននាំកូនស្រី០២នាក់ទៅដកព្រលិតខាងក្រោយផ្ទះចម្ងាយប្រហែលជា៣០០ម៉ែត្រពីផ្ទះ នៅពេលដកបាន០១ដេីមជនរងគ្រោះបានធ្វេីជាលង់ទឹកអោយកូនស្រីទាំងពីរមេីល តែមិនឃើញមកវិញ កូនក៏រត់មកប្រាប់ម្តាយនិងអ្នកជិតខាងអោយទៅជួយប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។

សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះមានប្រពន្ធឈ្មោះ សាន សុវ៉ាតភេទ ស្រី អាយុ៤៩ឆ្នាំ នៅភូមិខាងលេី និង មានកូន០៦នាក់ ប្រុស០៣នាក់។ បើតាមសមត្ថកិច្ចថាក្រោយបានពិនិត្យសាកសពរួចបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ សីហា ២០២០

ខេត្តសៀមរាប៖ក្នុងឱកាសនៃថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ មានភ្ញៀវប្រមាណជាង១៨ម៉ឺននាក់ បានមកកម្សាន្តនៅក្នុងទឹកដីអង្គរសៀមរាប ក្នុងរយ:ពេល៥ថ្ងៃចាប់តាំងពីថ្ងៃទី១៦រហូតដល់ថ្ងៃទី២០ខែសីហាឆ្នាំ២០២០ម្សិលមិញ។

យោងតាមរបាយការណ៍ចេញដោយមន្ទីរទេសចណ៍ខេត្តសៀមរាបបានឲ្យដឹងថា រយៈពេល 05ថ្ងៃ ចាប់ពីថ្ងៃទី 16ខែសីហាឆ្នាំ2020រហូតដល់ថ្ងៃទី20ខែសីហា 2020 មានភ្ញៀវសរុបចំនួនសរុប 181.868 នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេស1.868 នាក់ ថយចុះ92,85% (បើធៀបនឹងឆ្នាំ2019 មានភ្ញៀវ 26.144 នាក់)។ ចំណែកភ្ញៀវជាតិ មានចំនួនប្រមាណ18ម៉ឺននាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ សីហា ២០២០

ខេត្តសៀមរាប៖ពិតជាសង្វេគណាស់ក្មេងចំនួនពីរនាក់បានស្លាប់បាត់បងជីវិតដោយសារតែលង់ក្នុងទឹកស្រះ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២០ខែសីហា ២០២០នៅភូមិព្រលឹត ឃុំរើល ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទី១ឈ្មោះ ខា បូផាន់ ភេទស្រី អាយុ១០ឆ្នាំ មុខរបរសិស្ស។
ទី២ឈ្មោះកុសល សាន ភេទប្រុស អាយុ០៦ឆ្នាំ សិស្សមត្តេយ្យ អ្នកទាំងពីររស់នៅភូមិ ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុក្មេងរងគ្រោះពីរនាក់ បានដើរទៅរកជីកក្តាមជាមួយឈ្មោះសែប កុសល ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវជាឪពុករបស់សព(កុសល សាន)និងសព(ខា បូផាន់)ត្រូវជាក្មួយ ដោយបានរកក្តាមនៅវាលស្រែខាងលិច ឆៀងខាងជើងផ្ទះ ចម្ងាយប្រហែល៣០០ម៉ែត្រ លុះពេលត្រឡប់មកផ្ទះវិញ ពេលដើរដល់ចំណុចស្រះគាត់ប្រាប់កូន អោយដើរម្ខាងផ្លូវម្នាក់ទឹករាក់ៗ ដោយគាត់មិនចាប់អារម្មណ៍មើលកូននិងក្មួយទេ ពេលគាត់ជិតដល់ផ្ទះស្រាប់តែអត់ឃើញមក។ គាត់ក៏បានត្រឡប់ទៅរកវិញ ចុះរាវរកក្នុងទឹកស្រះទើបប្រទះឃើញកូននិងក្មួយលង់ទឹកស្លាប់ទាំង០២នាក់តែម្ដង។
យោងតាមការសន្និដ្ឋាន របស់លោកគ្រូពេទ្យថាជនរងគ្រោះបានស្លាប់ដោយសាលង់ទឹកពិតប្រាកដមែនមិនមានពាក់ពន្ធ័បទល្មើសឃាតកម្មឡើយ។សមត្ថកិច្ចបានបន្តថាក្រោយបានពិនិត្យសាកសពរួច ប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ សីហា ២០២០

ខេត្តសៀមរាប៖មនុស្សពីរនាក់កំពុងជិះម៉ូតូត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល។
ហេតុការណ៍បានកើតឡើងនៅរសៀល
ថ្ងៃទី២០ខែសីហាឆ្នាំ២០២០នេះលើផ្លូវជាតិលេខ៦ចំណុចភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ រវាងរថយន្តនិងម៉ូតូ។
សមត្ថកិច្ចថារថយន្ត HYUNDAI ពណ៌ ស ពាក់ស្លាកលេខសៀមរាប3A1051 បើកបរដោយឈ្មោះ ចាន់ ប៊ុនរិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បើកបរទិសដៅមកពីខាងត្បូង បានបុកជាមួយនិងម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅ សេរី២០១២ ស្លាកលេខបន្ទាយមានជ័យ1G 0086បើកបរដោយឈ្មោះព្រឿន កុង ភេទប្រុស អាយុ១៦ឆ្នាំ នៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បើកទិសដៅពីលិចទៅកើតបណ្តាលអោយរបួសធ្ងន់និងអ្នកជិះជាមួយ ឈ្មោះដួង ស៊ីម ភេទប្រុសអាយុ២៧ឆ្នាំនៅភូមិឃុំជាមួយគ្នារបួសស្រាល។ទោះជាយ៉ាងណាករណីនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់មូលហេតុនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ សីហា ២០២០

ខេត្តសៀមរាប៖មនុស្សពីរនាក់កំពុងជិះម៉ូតូត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល។

ហេតុការណ៍បានកើតឡើងនៅរសៀល
ថ្ងៃទី២០ខែសីហាឆ្នាំ២០២០នេះលើផ្លូវជាតិលេខ៦ចំណុចភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ រវាងរថយន្តនិងម៉ូតូ។

សមត្ថកិច្ចថារថយន្ត HYUNDAI ពណ៌ ស ពាក់ស្លាកលេខសៀមរាប3A1051 បើកបរដោយឈ្មោះ ចាន់ ប៊ុនរិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បើកបរទិសដៅមកពីខាងត្បូង បានបុកជាមួយនិងម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅ សេរី២០១២ ស្លាកលេខបន្ទាយមានជ័យ1G 0086បើកបរដោយឈ្មោះព្រឿន កុង ភេទប្រុស អាយុ១៦ឆ្នាំ នៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បើកទិសដៅពីលិចទៅកើតបណ្តាលអោយរបួសធ្ងន់និងអ្នកជិះជាមួយ ឈ្មោះដួង សិុម ភេទប្រុសអាយុ២៧ឆ្នាំនៅភូមិឃុំជាមួយគ្នារបួសស្រាល។
ទោះជាយ៉ាងណាករណីនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់មូលហេតុនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page553 Page554 Page555 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×