Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ធ្នូ ២០២៣

ខេត្តសៀមរាប៖ក្មេងប្រុសម្ហាក់ជិះកង់ឆ្លងផ្លូវត្រូវត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង វេលាម៉ោង 20និង30នាទី ថ្ងៃទី 27 ខែធ្នូ ឆ្នាំ2023 នៅលេីផ្លូវជាតិលេខ 6 ស្ថិតក្នុងភូមិដំរីឆ្លង ឃុំសង្វេីយ ស្រុកជីក្រែង ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថាគ្រោះថ្នាក់ចរាចណ៍នេះរវាងរថយន្ត មិនស្គាល់ម៉ាកនិងមនុស្សបេីកបរកង់ប្រេីអាគុយ(ទិសដៅពីកេីតបត់ឆ្លងថ្នល់ទៅត្បូង)។

ជនរងគ្រោះ មានឈ្មោះ បូ រ៉ាផាត់ ភេទប្រុសអាយុ 9ឆ្នាំ មានទីលំនៅភូមិសំបូរជេីង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ អ្នកបេីកបរកង់ប្រេីអាគុយស្លាប់។ ចំណែកអ្នកបេីកបររថយន្តបេីកគេចខ្លួនបាត់សមត្ថកិច្ចកំពុងស្រាវជ្រាវ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២៣

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើការគូសបញ្ជាក់ជូនដល់ប្រជាជន កម្ពុជា អំពីភាពត្រឹមត្រូវ និងហ្មត់ចត់របស់រាជរដ្ឋាភិបាល ក្នុងការគិតគូរលើការអភិវឌ្ឍជាតិ ជាពិសេសការប្រើប្រាស់ថវិកាប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ និងស្របតាមច្បាប់​ថវិកា​យ៉ាងគត់មត់បំផុត។ ជាក់ស្តែងមានសារព័ត៌មានក្រៅប្រទេស ដែលតែងសរសេរព័ត៌មានមិន​ពិត ប្រាសចាកពីវិជ្ជាជីវៈសារព័ត៌មាន និងគ្មានក្រមសីលធម៌ បានយកស្លាកសារព័ត៌មាន​ជាទីជម្រកក្នុងការធ្វើសកម្មភាពកុហក បំភ្លៃ និងប្រឌិតរឿងវាយប្រហាររាជរដ្ឋាភិបាល។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដែលបង្កើតឡើង ដើម្បីតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេសាបទៅកាន់សមុទ្រ ហើយមានគោលដៅសំខាន់តែមួយគត់ គឺបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ គម្រោងនេះ បានប្រើប្រាស់រូបមន្ត BOT (កសាង ដំណើរការ និងផ្ទេរ) ដែលវិនិយោគដោយក្រុមហ៊ុនឯកជនមួយរយភាគរយ និងមិនប្រើប្រាស់ថវិការបស់ជាតិឡើយ គឺមានលក្ខណៈដូចគ្នាទៅនឹង​គម្រោង​ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ប៉ុន្តែបែរជាត្រូវបានសារព័ត៌មានមួយចំនួន បានកុហកប្រជាជនថា រាជរដ្ឋាភិបាលទៅខ្ចីថវិកាបរទេស មក​ធ្វើ​គម្រោងព្រែកជីហ្វូណន រួមនឹងធ្វើការស្តារសេដ្ឋកិច្ចទៅវិញ។ ក្នុងន័យនេះ អ្វីដែល សម្តេច​ធិបតី បានធ្វើការបកស្រាយ គឺក្នុងគោលបំណងជម្រាបទៅសាធារណជនអំពីការពិត ហើយក៏ដើម្បីការពារ​នូវ​សេចក្តីថ្លៃថ្នូរ ភាពត្រឹមត្រូវរបស់មន្ត្រីរាជការគ្រប់កម្រិត រួមទាំងថ្នាក់ដឹកនាំ ដែលបានខិតខំគ្រប់បែបយ៉ាង ដើម្បីបង្កើត និងកសាងសមិទ្ធផលថ្មីៗជូនជាតិ និងពង្រីកផលប្រយោជន៍ជូនប្រជាជន។ សម្តេចធិបតី តែងបញ្ជាក់ច្បាស់ ក្នុងការទទួលយកនូវមតិរិះគន់ស្ថាបនា ប៉ុន្តែជំទាស់ទៅនឹងការបង្កើតព័ត៌មាន​ប្រឌិត បង្កើតបញ្ហា ដោយផ្ទុយទៅនឹងច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

ការបញ្ជាក់ធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើង​ឯក នៃគម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២៣

ខេត្តសៀមរាប៖ក្រោយមានប្រជាពលរដ្ឋបានស្រែកទ្រហោយំរឿងកម្លាំងអាជ្ញាធរជាតិអប្សរាចុះរុះរើផ្ទះរបស់ពួកគាត់ ហើយត្រូវបានបណ្ដាញសង្គមព័ត៌មាន ធ្វើការផ្សព្វផ្សាយ ខណៈពេលនេះអាជ្ញាធរជាតិអប្សរាបានចេញសេចក្ដីប្រកាសបំភ្លឺព័ត៌មានរបស់ខ្លួន។

រយៈលិខិតចំនួនពីរទំព័រ អាជ្ញាធរជាតិអប្សរា បានលើកឡើងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មានការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពីសកម្មភាពរុះរើសំណង់ មិនស្របច្បាប់ របស់ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ដោយបង្ខំ ស្ថិតនៅក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ការផ្សព្វផ្សាយទាំងនេះគឺបានផ្ទុយពីការពិតជាក់ស្តែង បង្កេីតឱ្យមានការយល់ច្រឡំពីសាធារណជនមកលេីអាជ្ញាធរជាតិអប្សរា។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាសូមជម្រាបជូនសាធារណៈជន ឱ្យបានជ្រាបច្បាស់អំពីករណីនេះដូចខាងក្រោម៖

១- សំណង់ដែលជាកម្មវត្ថុនៃការរុះរេី គឺជាប្រភេទសំណង់មិនស្របច្បាប់ដែលសាងសង់គ្មានការអនុញ្ញាត កើតឡើងតាំងពីខែឧសភា ឆ្នាំ២០២៣ មកម៉្លេះ។
២- ជាវិធានការណ៍ទប់ស្កាត់ ក្រុមការងារបានប្រគល់លិខិតជូនដំណឹងតម្រូវឱ្យម្ចាស់រុះរើចេញវិញដោយខ្លួនឯង ក្នុងនោះបានទុកពេលវេលាចំនួន០៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២៥ដល់២៧ ខែ ឧសភា ឆ្នាំ២០២៣ ជាកំហិត។ កិច្ចការនេះមាន លោកមេភូមិសណ្ដាន់ បានដឹងលឺ។
៣- ក្រោយមកដោយមានការស្នើសុំ ពីម្ចាស់សំណង់មិនស្របច្បាប់ខាងលេី ថានឹងរុះរើសំណង់ទាំងនេះដោយខ្លួនឯង ក្រុមការងារទប់ស្កាត់សំណង់មិនស្របច្បាប់បានឱ្យម្ចាស់សំណង់ចុះកិច្ចសន្យារុះរើស័្មគ្រចិត្ត ដោយទុកពេលវេលា ចំនួន០៣ ថ្ងៃ គិតចាប់ពីថ្ងៃទី ១០ដល់១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
៤- តាមរយ:នេះ អាជ្ញាធរជាតិអប្សរាបានទុកពេលវេលាសមស្រប សម្រាប់ម្ចាស់សំណង់ធ្វើការរុះរើដោយខ្លួនឯងអស់រយៈពេលជាច្រេីនខែមកហេីយ។
៥- បុគ្គលម្នាក់ដែលបានយំសោកក្នុងព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គមនោះ មិនមែនជា ម្ចាស់ផ្ទះខាងលើឡើយ។

ទង្វើរបស់ជននេះពិតជាមានបំណងបង្កាច់បង្ខូចកិត្តិយសមន្ត្រីអាជ្ញាធរជាតិអប្សរា ក្នងសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ មរតកដូនតា ព្រលឹងជាតិខ្មែរ។​ សកម្មភាពនេះពិតណាស់ ធ្វេីឡេីងដេីម្បីប្រយោជន៍បុគ្គលខ្លួនឯងផ្ទាល់ និងបានធ្វេីឱ្យប៉ះពាល់ផងដែរដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ:។

សេចក្តីដូចបានបញ្ជាក់ជូនខាងលេី សូមសាធារណជនទាំងអស់មេត្តាជ្រាប និងសូមមេត្តាបញ្ឈប់ការចូលរួមផ្សព្វផ្សាយព័ត៌មានមិនពិតនេះ​៕

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២៣

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួនបីនាក់បានស្លាប់ បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះអគ្គីភ័យ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៤និង៥០នាទីព្រឹក ត្រង់ចំណុចតូបលក់ដូរមុខផ្សារក្រោម (ចាស់) ស្ថិតនៅ ក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

របាយការណ៍លោកដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានបញ្ជាក់ថា ករណីអគ្គីភ័យឆាបឆេះនេះ បណ្ដាលអោយឆេះតូបលក់ដូរអស់ចំនួន 4តូប ផ្ទះចំនួន ០១ខ្នង (ខូចខាតទាំងស្រុង)។ ម្ចាស់ផ្ទះជួលតូបឈ្មោះ លី ដារី ភេទស្រី អាយុ៣២ ឆ្នាំមុខរបរលក់ដូរ។

របាយការណ៍បន្តថា៖ ក្នុងនោះបណ្ដាលអោយមនុស្សស្លាប់ចំនួន ០៣នាក់៖ ១,ឈ្មោះ វ៉ឹក ឡាន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ លក់ដូរ។
២,ឈ្មោញ ង៉ិក ឌី ភេទប្រុស អាយុ៤ឆ្នាំ។
៣,កូននៅក្នុងផ្ទៃ អាយុ២ខែ។

ក្នុងនោះដែលយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៦គ្រឿង (រថយន្តស្នងការខេត្តចំនួន ០៣គ្រឿង។
.រថយន្តអាជ្ញាធរអប្សរាចំនួន ០២គ្រឿង
.រថយន្តបុរីទេសចរណ៍ចំនួន ០១គ្រឿង) ។
-ប្រេីប្រាស់ទឹកអស់ចំនួន​ ៦​ ឡាន​។

អគ្គិភ័យបានរលត់វិញនៅវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល។ បើតាមរបាយការណ៍បឋម មូលហេតុមិនទាន់ដឹងច្បាស់ច្បាស់លាស់នៅឡើយ។

ឯកឧត្តម ប្រាក់ សោភ័ណ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នៅព្រឹកមិញនេះបានអញ្ជើញចុះពិនិត្យផ្ទាល់ ទីតាំងកើតហេតុផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២៣

ឯកឧត្តមស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសព្រមានអនុវត្តវិធានការបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង លើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃរូបណា ទាំងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបើបន្តបើកយានយន្តរត់គេចខ្លួនដោយមិនព្រមចូលសារភាពកំហុស។

ការព្រមានធ្វើឡើង នៅក្រុងព្រះសីហនុ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នេះ ក្នុងវេទិកាអធិបតី នៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៨។

ឯកឧត្តមបានមានប្រសាសន៍ថា “ចំពោះអ្នកដែលបុករត់ បុកជារឿងមួយ ប៉ុន្តែបើបុកហើយរត់ ខ្ញុំសូមប្ដេជ្ញាចិត្ត ឬមួយប្រកាសពីទីនេះទៅតែម្ដង បើខ្លួនជាសមត្ថកិច្ច ឬជាមន្រ្តីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ ហើយអត់មកសារភាពទេ ក្របខ័ណ្ឌខ្ញុំគិតថា មិនគួរទុកទេ។ យើងជាកម្លាំងប្រដាប់អាវុធ យើងត្រូវធ្វើជាគម្រូឱ្យប្រជាពលរដ្ឋមើល និងរៀនសូត្រតាម។ បើកាយវិការយើងមិនគួរឱ្យគេគោរព មិនគួរឱ្យគេធ្វើតាមផង ខ្ញុំគិតថា អាហ្នឹងមិនអាចទៅរួចទេ!”។

ការព្រមានបណ្ដេញពីក្របខ័ណ្ឌលើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃដែលគ្មានទំនួលខុសត្រូវលើករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានឯកឧត្តមសង្កត់ធ្ងន់ បន្ទាប់ពីបានទាញចំណាប់អារម្មណ៍អង្គពិធីអំពីករណីគ្រោះថ្នាក់ចរាចរណ៍នាមួយរយៈចុងក្រោយ ដែលជនបង្កបានព្យាយាមបើករត់ ហើយបន្តគេចខ្លួន។ ឯកឧត្តមបន្ថែមថា “ទទួលស្គាល់ថា បើគាត់នៅ សុវត្ថិភាពគាត់អាចមានហានិភ័យខ្ពស់ ប៉ុន្តែកម្ពុជាយើង ខ្ញុំគិតថា គួរតែចាប់ផ្ដើមកាយវិការទទួលខុសត្រូវចំពោះផ្លូវច្បាប់”។

ភ្ជាប់នឹងការរម្លឹកករណីជាក់ស្ដែងចុងក្រោយមួយ ដែលមន្រ្តីនគរបាលជាតិម្នាក់បើករថយន្តបុកអត្តពលិកជាតិបណ្ដាលឱ្យស្លាប់ ហើយបើករត់ទៅសំងំលាក់ខ្លួននៅក្បែរព្រំដែនកម្ពុជា វៀតណាម ឯកឧត្តមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កត់ធ្ងន់ថា “ឱ្យតែគេចង់រក គឺមិនពិបាកទេ! ដូច្នេះហើយយើងបានដាក់ពេលវេលាឱ្យក្រុមគ្រួសារថា បើមិនចង់ឱ្យខូចអនាគតកូនខ្លួនឯងទេ ត្រូវតែនាំមកសារភាពទោសកំហុស…”។

ភ្ជាប់នឹងករណីបុករត់នេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានផ្ញើសារទៅកាន់មន្រ្តីមានសមត្ថកិច្ច យកចិត្តទុកដាក់ក្ដាប់ព័ត៌មាននេះឱ្យជាប់ ហើយចុះទៅអនុវត្តវិធានការច្បាប់ឱ្យបានរហ័ស និងប្រកបដោយប្រសិទ្ធភាព ពីព្រោះករណីខ្លះ ឯកឧត្តម បានកត់សម្គាល់ថា មន្រ្តីគ្រាន់តែចុះបំពេញកាតព្វកិច្ច ប៉ុន្តែមិនបានឃាត់ជនដែលប្រព្រឹត្តបទល្មើសឡើយ។ ឯកឧត្តម បានបន្ថែមថា “សម្ដេចមហាបវរធិបតី បានលើកឡើងហើយ ឱ្យតែបុកស្លាប់ ឬមួយមានជាតិស្រវឹង គឺត្រូវតែវាយខ្នោះ”។

ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានបណ្ដាលឱ្យមានមនុស្សស្លាប់ប្រមាណ១ពាន់នាក់ និងរបួសជាង ២,៧០០នាក់ ថយចុះ ៩% ធៀបនឹងឆ្នាំ២០២២។ ដោយឡែកសម្រាប់ខេត្តព្រះសីហនុដែលប្រារព្ធទិវារំលឹកដល់ជនរងគ្រោះនៅថ្ងៃនេះវិញ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៥០លើក ថយចុះ៣៥លើក ធៀបនឹងឆ្នាំ២០២២ បណ្ដាលឱ្យស្លាប់ចំនួន១០៩នាក់ និងរបួស១៦៨នាក់។ នេះបើតាមរបាយការណ៍របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីនុ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២៣

លោកប្រាក់​ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងថា ក្នុងឆ្នាំ២០២៤ យើងនឹងត្រៀមរៀបចំ ផែនការដើម្បីអនុវត្តការ ដាក់ចេញនូវកម្មវិធីពិសេស មួយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ទស្សនាសៀមរាបឆ្នាំ២០២ ៤”​ ដែលកម្មវិធីនេះ សំដៅជំរុញវិស័យទេសចរ ណ៍នៅក្នុងខេត្តសៀមរាបឱ្យមានសន្ទុះឡើងវិញ។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤​ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃចន្ទ
ទី ២៥​ ខែ ធ្នូ​ ឆ្នាំ២០២៣ នេះ លោក ប្រាក់​ សោភ័ណ
បានបញ្ជាក់ថា ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង លើកទិសដៅ អនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាបនាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវឱ្យឃើញពីស្នាដៃ លទ្ធផល ការងារគ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្តសម្រេចបាន ក្នុងរយៈពេល មួយឆ្នាំមកនេះ ក្នុងអនុវត្តយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ ផង និងឆ្លងចូលការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ -ដំណាក់កាលទី១ ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញដោយផ្តោតលើបាវចនាប្រាំ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជារបៀបវារៈគោលនយោបាយ សង្គម សេដ្ឋកិច្ច។ ម៉្យាងទៀតដើមី្បទាក់ទាញយកនូវការសន្និដ្ឋានមួយ ប្រកបដោយ ចក្ខុវិស័យ និង ទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះ ក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាល គ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការយុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ និងត្រូវពុះពារអនុវត្ដយ៉ាងសកម្មនូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំង កម្មវិធីជាតិរបស់ក្រសួង-ស្ថាប័ នពាក់ព័ន្ធ ដោយបន្ស៊ីគ្នានឹងស្ថានភាពជាក់ស្ដែងនៅមូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។

លោកបានបន្តទៀតថា សន្និបាតនាពេលនេះ គឺជាយន្តការការងារមួយសម្រាប់យើងធ្វើការរួមគ្នាត្រួតពិនិត្យ វាយតម្លៃអំពី លទ្ធផលការងារ ដែលសម្រេចបាន និងដឹងអំពីបញ្ហាប្រឈម នៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ ការងារកំណត់ជាទិសដៅអនុវត្តក្នុងឆ្នាំ២០២៤ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

អភិបាលខេត្តសៀមរាប ក៏បានសូមឱ្យអង្គសន្និបាតទាំងមូល ផ្ដោតការយកចិត្តទុកដាក់ ក្នុងការចូលរួម ពិនិត្យ ពិភាក្សា លើបញ្ហានានា និង ផ្ដល់ជាធាតុចូលទាំងឡាយ ទៅក្នុងក្រុមពិភាក្សានីមួយៗ ដើម្បីធានាបាននូវផែនការ និង វិធានរួមលម្អិតមួយ ដែលមានភាពប្រាកដប្រជា ធានាបាននូវភាពជាម្ចាស់របស់ស្ថាប័ន ព្រមទាំងអាចអនុវត្តបានប្រកបដោយជោគជ័យនា ឆ្នាំ២០២៣នេះ៕

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២៣

ស្ដ្រីម្នាក់ ត្រូវជនដៃដល់នាំទៅដេកផ្ទះសំណាក់ រួចរឹតកសម្លាប់ចោលបង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើង នៅផ្ទះសំណាក់១កន្លែង ក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ទើបនិងភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារ រងគ្រោះ នៅរសៀលថ្ងៃទី២៤ម្សិលមិញ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ប្រាក់ ពៅ ភេទស្រីអាយុ៥៤ឆ្នាំ នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ករណីនេះ ជនដៃដល់ជាមនុស្សប្រុស ដែលស្និតស្នាលជាមួយជនរងគ្រោះ នៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

គួរំលឹកថា កាលពីកន្លងទៅថ្មីៗនេះ នៅមូលដ្ឋាន ភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល មានអំពើឃាតកម្មដ៏សារហាវព្រៃផ្សៃមួយ ដោយខ្មាន់កាំភ្លើង បាញ់សម្លាប់ប្ដីប្រពន្ធ២នាក់ ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់ចាប់ខ្លួនជនដៃដល់បាននៅឡើយទេ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ធ្នូ ២០២៣

ភ្នំពេញ៖អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់យ៉ាងច្បាស់ថា ប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពគ្រូចូលរូបមួយចំនួន គឺមិនបានសំដៅទៅលើព្រះអង្គចន្ទមុនីនោះឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ធ្នូ ២០២៣

មានការលើកឡើងថា ទីតាំងល្បែងស៊ីសងមួយកន្លែងបានបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយមិនទាន់មានអាជ្ញាធរសមត្ថកិច្ច ចុះទៅទប់ស្កាត់បង្ក្រាបឡើយ ករណីបែបនេះគេមានការសង្ស័យថា អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកដៃឲ្យមានល្បែងស៊ីសងជាថ្នូរទៅនឹងផលប្រយោជន៍ ដោយមិនខ្លាចអស់តួនាទីតំណែងឡើយ។

សេចក្ដីរាយការណ៍ព័ត៌មានបានអោយដឹងថា នៅក្រុងសំពៅពូន ខេត្តកណ្តាល សព្វថ្ងៃនៅក្នុងទីតាំងក្លឹបល្បែង «កាឡាក់ហ្ស៊ីមេហ្កា១៦៨ » ដែលមានប្រភេទល្បែងមាន់ជល់ អាប៉ោង តៃស៊ីវ ល្បែងបៀគ្រប់ប្រភេទ បានបើកអោយមានជនជាតិវៀតណាម និងប្រជាពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេងដោយគ្មានវិធានការហាមឃាត់ទប់ស្កាត់នោះទេ។

សេចក្ដីរាយការណ៍បានបន្តថា ទីតាំងកាឡាក់ហ្ស៊ីមេហ្កា១៦៨ មានល្បែងស៊ីសង ដែលមានដូចជា៖ មាន់ជល់ អាប៉ោង យូគី តៃស៊ីវ បៀរបុកឌាំង ចាក់លុយដុងវៀតណាម និងលុយរៀលខ្មែរ ព្រមទាំងហ្គេមបាញ់ត្រី មាន់ជល់អនឡាញប្រភេទ អេឡិចត្រូនិច៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២៣

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានបណ្ដាញសារព័ត៌មាននិងបណ្ដាញសង្គមជាច្រើនបានធ្វើការផ្សព្វផ្សាយ ជុំវិញស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ១ ថាបានឃុបឃិតគ្នាជាមួយម្ដាយក្រុមហ៊ុនដឹកទំនិញលើសទម្ងន់ ឬមិនលើសទម្ងន់ ឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្ត ដើម្បីផលប្រយោជន៍។

យោងតាមប្រភពដែលបានចែករំលែកតាមបណ្ដាញសង្គម បានលើកឡើងថា ស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេក ស្រុកព្រះស្ដេច បានប្រមូលលុយពីរថយន្តដឹកទំនិញឆ្លងកាត់ ដោយករណីខ្លះរថយន្តមិនបានចូលថ្លឹងនោះទេ ហើយបើទោះបីជាថ្លឹងទៅ ឃើញថាមានករណីមិនលើសទម្ងន់ក៏អាចជាការឱ្យបង់លុយផងដែរ។

យោងតាមប្រភពបានឱ្យដឹងថា លោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង ជាអ្នកទទួលមើលការខុសត្រូវ ឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ1 បានឃុបឃិតគ្នា ជាមួយមន្ត្រីស្ថានីយ៍បណ្ដែតបណ្ដោយឲ្យរថយន្តជាច្រើនគ្រឿងឆ្លងកាត់ផ្លូវជាតិខាងលើដោយមិនបាច់ចូលថ្លឹងរថយន្ត ដោយគ្រាន់តែបង់លុយក្បាលរថយន្តជាការស្រេច។

ប្រភពបានបន្តថា ក្រុមអ្នកបើករថយន្តភាគច្រើន បានព្យាយាមបើកគេចស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេក ស្រុកព្រះស្ដេច វៀងតាមផ្លូវផ្សេង ពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។

ជុំវិញករណីនេះ អង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពីស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ1 ខាងលើបាននៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២៣

ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានគេរាយការណ៍ថា មានល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យ ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរជំនាញពាក់ព័ន្ធឡើយ កត្តាបែបនេះធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភយ៉ាងខ្លាំងពីភូមិឃុំមានសុវត្ថិភាព។

សេចក្ដីរាយការណ៍ព័ត៌មានបានអោយដឹងថាល្បែងស៊ីសងគ្រប់ប្រភេទជល់មាន់នឹងយូគី តាមប្រព័ន្ធអនឡាញ ជ្រោកក្រោមស្លាកអាជ្ញាប័ណ្ណឆ្នោតឡូតូ បានបើកលេងយ៉ាងអនាធិបតេយ្យនៅតាមហាងលក់កាហ្វេ ពាសពេញក្នុងស្រុកត្រពាំងប្រាសាទ។

យោងទៅតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ននៅស្រុកត្រពាំងប្រាសាទ បានប្រាប់ឲ្យដឹងថា ការបើកឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ មាន់ជល់នឹងយូគី តាមប្រព័ន្ធអនឡាញ បន្លំលួចបើកលេងជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូជាច្រើនកន្លែង បានកំពុងតែពង្វក់អារម្មណ៍និងស្មារតីពលរដ្ម អោយញៀនល្បែងស៊ីសងយ៉ាងងប់ងល់។

ចំណែកអាជ្ញាធរដែនដីនឹងសមត្ថកិច្ចពាក់ព័ន្ធដែលកំពុងតែគ្រប់គ្រងនៅក្នុងមូលដ្ឋាន ហាក់មិនអើពើទប់ស្កាត់បង្ក្រាបឡើយ ធ្វើឲ្យល្បែងស៊ីសងយ៉ាងអនាធិបតេយ្យ រីករាលដាលដូចផ្សិតនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ប្រជាពលរដ្ឋ បានលើកឡើងបន្ដទៀតថា ជារៀងរាល់ថ្ងៃនេះ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយពួកគាត់ខ្លាចកើតមាននូវអំពើហិង្សា នៅក្នុងក្រុមគ្រួសារ អំពើចោរកម្មផ្សេងៗដែលបណ្ដាលមកពីការចាញ់ល្បែងស៊ីសងជាដើម។ល។

ប្រជាពលរដ្ឋ សង្ឃឹមថាអាជ្ញាធរសមត្ថកិច្ច និងចាត់វិធានការ បង្ក្រាបការបើកលេងល្បែងស៊ីសងជល់មាន់នឹងយូគី តាមប្រព័ន្ធអនឡាញ ដែលកំពុងតែកើតមានឡើងយ៉ាងពេញបន្ទុក នៅតាមបណ្ដាហាងលក់កាហ្វេនានា នៅក្នុងស្រុកត្រពាំងប្រាសាទ ជាក់ជាពុំខានឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២៣

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោកកែវ រតនៈ បានចេញលិខិត ដកតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល និងប្រធានការិយាល័យ នៃមន្ទីររ៉ែ និងថាមពល មកជាមន្រ្តីបម្រើការងារនៅទីស្តីការក្រសួង។

ការដកតំណែងមន្រ្តីទាំង២រូបនេះ ត្រូវបានប្រភពមួយចំនួនលួចបង្ហើបថា អាចបណ្ដាលមកមានភាពមិនប្រក្រតីបានកើតឡើង ជាពិសេសពាក់ព័ន្ធសួយសារអាករចូលរដ្ឋ៕

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page108 Page109 Page110 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥ ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×