Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៦

ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត

ប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថា មានករណីអគ្គីភ័យ (ភ្លើងឆេះផ្ទះ) ស្ថិតនៅចំណុចភូមិឈើទាលស្រុតក្រោម ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ វេលា ម៉ោង ០៧:១៥នាទី។

ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាល ខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យ លោកអធិការ ដឹកនាំកម្លាំងអន្តរាគមន៍ស្នងការដ្ឋាន នគរបាលខេត្ត សហការកម្លាំងអន្តរាគមន៍ អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុ ដោយមានកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងដែរថា ក្រោយពីកម្លាំងអន្តរាគមន៍ ស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលរំចេក និងប្រជាការពារជាជំនួយធ្វើការពន្លត់ ដោយប្រើប្រាស់ឡានពន្លត់អគ្គីភ័យ ០៥គ្រឿង និងប្រើទឹកអស់ចំនួន ១០ស៊ីទែន រួចមក អគ្គីភ័យខាងលើ ក៏បានរលត់ជាស្ថាពរ១០០% ទៅវិញ នៅវេលាម៉ោង ៨:១០នាទី។

តាមការសន្និដ្ឋានបឋម ករណីអគ្គីភ័យ ខាងលើនេះ ដោយសារ ឆ្លងចរន្តអគ្គីសនី បណ្តាលឱ្យខូចខាតផ្ទះចំនួន ០២ខ្នង សង់អំពីឈើប្រក់ក្បឿង ៖ ម្ចាស់ផ្ទះទី១.ឈ្មោះ ប៉ាត់ ឆៃលាង ភេទស្រី អាយុ ៦០ឆ្នាំ ជាតិខ្មែរ មានផ្ទះទំហំ ៧មx១២ម លុយដុល្លារចំនួន ៧.០០០ដុល្លារ រួមជាមួយសម្ភារៈមួយចំនួន និងម្ចាស់ផ្ទះទី២.ឈ្មោះយ៉េង នាង ភេទប្រុស អាយុ ៦៣ឆ្នាំ ជាតិខ្មែរ ផ្ទះទំហំ ៦មx១៦ម លុយដុល្លារចំនួន ៣០.០០០ដុល្លារ រួមនឹងសម្ភារ:មួយចំនួនទៀត ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 23.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៦

អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!

រយៈពេលពីថ្ងៃនេះមានអ្នកសារព័ត៌មានជាច្រើនបានសម្ដែងនូវការប្រតិកម្មក្រោយពីលើឮការថ្លែង
របស់អភិបាលខេត្តតាកែវ ដែលលើកឡើងមានអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ។

ខាងក្រោមនេះជាសំណេរ របស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ៖

បង ទំនេរមកផឹកកាហ្វេនៅទួលគោគលេង?

*** ប្រធានបទ ដែលកំពុងល្បីល្បាញនៅក្នុងបណ្ដាញសង្គម វែកញែក វាយប្រហារ ក្នុងខណៈដែលខ្លួនអត់ទាំងបានដឹងថា ខ្ញុំ ឆ្លើយជាមួយអ្នកកាសែតម្នាក់នោះយ៉ាងដូចម្ដេចផង🤯🤯🤯🤯

ខ្ញុំ បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារកាកបាទក្រហមកម្ពុជាឆ្នាំ២០២៥ លើកទិសដៅការងារឆ្នាំ២០២៦ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដោយគ្រាន់តែចង់បញ្ជាក់អំពីការទទួលខុសត្រូវរបស់បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្តតាមបណ្ដាភូមិ ស.ស.យ.ក ក្មួយៗអ្នកស្ម័គ្រចិត្តកាកបាទក្រហមតាមវិទ្យាល័យនានា ។ ដែលទាំងអស់គ្នាបានសកម្មការងារក្នុងការចូលរួមផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាជួយដល់ជនរងគ្រោះដែលត្រូវការជួយសង្គ្រោះ ។ ដូច្នេះយើងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ទៅលំហែ ឬ ក៏ទៅផឹកកាហ្វេឆ្ងាយពីកន្លែងការងារដែរ ។ ដោយ ខ្ញុំ បានលើកឧទាហរណ៍ ដូចអ្នកកាសែតម្នាក់គាត់បបួលខ្ញុំនោះទេ ខ្ញុំឆ្លើយថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!

អ្វីដែលខ្ញុំលើកខាងលើ គឺសំដៅលើកទឹកចិត្តដល់បងប្អូនទាំងអស់ ដែលគាត់ខិតខំធ្វើការតែប៉ុណ្ណោះ ។ សូមកុំមានការយល់ច្រឡំ រហូតដល់មិត្តភក្តិ ខ្លះលែងហ៊ានបបួលហូបបាយ😘

សូមរីករាយចុងសប្តាហ៍ ជួបគ្នានៅខេត្តព្រះវិហារល្ងាចនេះ😘😘😘

Like 195
Comment 0
Share ចែកចាយ
Views 10.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៦

ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន

ខេត្តសៀមរាប៖ដីរបស់រដ្ឋមួយចំនួននៅស្រុកជីក្រែងត្រូវបានគេពុះចែកគ្នាយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

យោងតាមប្រភពបានបង្ហើបថា ដីអតីតសាលាស្រុកជីក្រែង បច្ចុប្បន្នត្រូវបានគេកំពុងសាងសង់សំណង់ជារបស់ឯកជន ខណៈដីអតីតចំណុចអធិការនគរបាលស្រុកជីក្រែង ក៏ត្រូវបានក្លាយជារបស់ឯកជនដែរ។

គេបានលើកឡើងបន្តទៀតថា ប្រការដែលដីរបស់រដ្ឋក្លាយជារបស់ឯកជនបែបនេះបានកើតមានយូរមកហើយ ត្រូវបានគេសង្ស័យថាអាចជាមានការឃុបឃិតគ្នាណាមួយជាប្រព័ន្ធ។

ករណីមានការសាងសង់សំណង់ការ៉ាសសាំង ដែលគេដឹងថាជាដីអតីតសាលាស្រុកជីក្រែង ត្រូវបានបណ្ដាញព័ត៌មានចុះផ្សាយនៅថ្ងៃទី 23 ខែមករា ឆ្នាំ 2026។

តាមប្រភពបានបង្ហើមទៀតថា ប្រជាពលរដ្ឋ រស់នៅក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង មានការងើយឆ្ងល់ថា ទីតាំងដីដែលគេកំពុងសាងសង់សំណង់ជាប់នឹងប៉ុស្តិ៍រដ្ឋបាលកំពង់ក្តី ជាសាលាស្រុកចាស់ ម្ត៉េចបានជាគេអាចសាងសង់ការ៉ាស់សាំងបានទៅវិញ? ក្នុងនោះបើតាមប្រភពដីអតីតអធិការនគរបាលស្រុកជីក្រែង ត្រូវបានក្លាយជារបស់មន្ត្រីម្នាក់នៅខេត្តសៀមរាបផងដែរ។

ជុំវិញករណីនេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍នៅពុំទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 5.7K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៦

អភិបាលខេត្តតាកែវ សម្ដការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ !

ខេត្តតាកែវ៖អភិបាលខេត្តតាកែវ លោក វ៉ី សំណាង អាចទំនងជាមិនសូវសប្បាយចិត្តជាមួយអ្នកសារព័ត៌មាន បានសម្តែងការហួសចិត្តនឹងអ្នកសារព័ត៌មាន ដែលឆាតសួរលោកថា ទំនេរអត់ចង់បបួលផឹកកាហ្វេ។

លោកបានលើកឡើងរបៀបហួសចិត្តបែបនេះក្នុងវេទិកាសាធារណៈនិយាយជាមួយក្បាលមេក្រូចំពោះមុខមន្ត្រីជាច្រើនរូប ដោយលោកហាក់មិនសប្បាយចិត្តសោះចំពោះអ្នកសារព័ត៌មាន ដែលបបួលលោកផឹកកាហ្វេ ដែលលោកចាត់ទុកថា ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន បែបនេះមិនត្រឹមត្រូវនោះទេ។

ទោះជាបែបនេះក្ដី អភិបាលខេត្តតាកែវ រូបនេះមិនបាននិយាយចំឈ្មោះអ្នកសារព័ត៌មានដែលបបួលលោកផឹកកាហ្វេ នោះទេ។ ជាមួយនឹងការលើកឡើងរបស់អភិបាលខេត្តតាកែវរបៀបនេះអ្នកសារព័ត៌មានជាច្រើនបានសម្ដែងនូវការប្រតិកម្មចំពោះ ដោយលើកឡើងថាអភិបាលខេត្តរូបនេះហាក់បីមើលងាយចំពោះអ្នកសារព័ត៌មាន ឬអាចនិយាយបានថា ស្អប់ អ្នកសារព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មករា ២០២៦

ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានស្នើដល់អនុប្រធានក្រុមការងារចុះ មូលដ្ឋានក្រុងកំពង់ចាម លោក លោកស្រី ប្រធានចុះជួយសង្កាត់ទាំង៤ សុំបន្តធ្វើវេទិកាសាធារណៈ ឲ្យបានគ្រប់សង្កាត់ ដើម្បីស្រង់តំរូវការរបស់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋទាន់ ពេលវេលា ហើយ ក៏ជា ជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមរយៈវេទិកានេះ។

ការថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រាជរដ្ឋា ភិបាលប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការ ប្រចាំការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ,លោកជំទាវ ស៊ឹម ស៊ីថែ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម,ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអនុ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម,និង ឯកឧត្តម សេះ ពុនយ៉ាមីន សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុម ការងារចុះមូលដ្ឋានក្រុងកំពង់ចាម។

ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានលើកឡើងថា កន្លងមក ការងារដោះស្រាយនូវតំរូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា ចំគោលដៅ ដោះស្រាយមានប្រសិទ្ធ ភាពខ្ពស់ គឺការធ្វើវេទិកាសាធារណៈតាម ឃុំ សង្កាត់ ដែលប្រជាពលរដ្ឋអាចលើកឡើង ជួបផ្ទាល់ជាមួយក្រុមការងារ ចុះជួយតាមសង្កាត់ អាចបាន ដឹងសុខទុក្ខ លំបាករបស់ប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈនេះ ដូច្នេះ សូមឲ្យ អនុប្រធានក្រុមការងារចុះ មូលដ្ឋានក្រុងកំពង់ចាម ប្រធានក្រុមការងារ ចុះមូលដ្ឋាន សង្កាត់ បន្តធ្វើវេទិកា សាធារណៈឲ្យបាន ញឹកញាប់ ដើម្បីរួមចំណែក លើកស្ទួយ ជីវភាព រស់នៅ ប្រជាពលរដ្ឋ កាន់តែធូរធារ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ក្រុមការងារចុះមូលដ្ឋានសង្កាត់ ត្រូវតាមដាន ត្រួតពិនិត្យ លើការងាររបស់ចៅសង្កាត់ រាល់ការអភិវឌ្ឍតាមសង្កាត់ ទាំងអស់ និងការតាមដានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានលឿនរហ័សទាន់ពេលវេលា សម្រាប់ឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់។ ឯកឧត្តម បានណែនាំ ដល់ក្រុមការងារ ត្រូវធ្វើអំពើល្អ ចុះជួយ ផ្តល់ការឧបត្ថម្ភផ្សេងៗ ជាមួយ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ជីវភាព ឲ្យពួកគាត់រួចផុតពីភាពក្រីក្រ។

ឯកឧត្តម ក៏បានស្នើដល់ ក្រុមការងារ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាម ភូមិ សង្កាត់ ទាំងអស់ ពីការអភិវឌ្ឍក្នុងក្រុងកំពង់ចាម ដែលបច្ចុប្បន្ន ខាងក្រុមហ៊ុន កំពុងដុតដៃដុតជើង រួសរាន់ កសាងផ្លូវឡើងវិញ ក្នុងនោះ ការងារអភិវឌ្ឍនេះ ខាងក្រុមហ៊ុន នឹងបិទបញ្ចប់ ធ្វើផ្លូវទាំងអស់ក្នុងក្រុងកំពង់ចាម មុនពិធីចូលឆ្នាំខ្មែរ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ មានអធ្យាស្រ័យ មានការយោគយល់ អត់ធ្មត់ បន្តិច ដើម្បី យើងទាំងអស់គ្នា ទទួលបានទីក្រុងឆ្លាតវៃ ទីក្រុងដែលស្អាតជាងគេ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មករា ២០២៦

បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា

តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ៧៨នាក់ (ស្រី១២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែនចំនួន ១៤នាក់ (ស្រី ១នាក់), ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (online scam) ចំនួន ៦៤នាក់ (ស្រី១០នាក់), ករណីដឹកជញ្ជូនគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត គ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់) ចំនួន១នាក់ (ភេទប្រុស) និងករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គ្មានលិខិតឆ្លងដែនចំនួន ១នាក់ (ភេទស្រី)។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ៣នាក់ (ភេទប្រុស), ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ២នាក់ (ភេទប្រុស), ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ៧១នាក់ (ស្រី១១នាក់) និងទទួលពីពន្ធនាគារខេត្តព្រះសីហនុចំនួន ២នាក់ (ស្រី១នាក់)៕SRP

Like 197
Comment 0
Share ចែកចាយ
Views 2.3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មករា ២០២៦

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានជំរុញឱ្យអាជ្ញាធរក្រុង និងសង្កាត់ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ បើកផ្លូវឱ្យបានធំទូលាយនិងរៀបចំដាក់សឡាបំភ្លឺផ្លូវសាធារណៈដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម សុខ លូ មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវលេខ ៤០៩ ក្រាលកម្រាលបេតុងសរសៃដែកប្រវែង៨៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបង្ហាញការកត់សម្គាល់ថា បន្ទាប់ពីសាងសង់ប្រព័ន្ធលូក្រោមដីនៅពីក្រោមផ្លូវ៤០៩ រួចមកពិតជាបានជួយរំដោះទឹកភ្លៀងពីក្នុងក្រុងបាត់ដំបងលែងបង្កឱ្យមានការលិចលង់ទៀតហើយ។

ឯកឧត្តមអភិបាលខេត្ត ពន្យល់ប្រាប់ប្រជាពលរដ្ឋថា សម្រាប់ខេត្តបាត់ដំបង ជាពិសេសក្រុងបាត់ដំបងមានភ័ព្វសំណាងដែលបានទទួលគម្រោងធំៗ ចំនួន៣ ដែលជាថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តន៍គម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូនរួមមាន៖ទី១.ការសាងសង់ទីលានចាក់សំរាមស្ដង់ដារនៅឃុំតាគ្រាម ស្រុកបាណន់ ដែលបាននិងកំពុងប្រើប្រាស់ដែលជាទីលានចាក់សំរាមស្ដង់ដារធំជាងគេមួយនៅកម្ពុជា,ទី២.គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងបានសាងសង់រួចរាល់១០០ភាគរយ និងបានស្ថាបនាជួសជុលផ្លូវជាបន្តបន្ទាប់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ចំពោះការសាងសង់នៅខាងកើតស្ទឹងគឺមានភាពងាយស្រួលដោយសារមានប្រព័ន្ធរំដោះទឹកភ្លៀងនៅតាមបណ្ដាផ្លូវមួយចំនួនរួចហើយ។ បច្ចុប្បន្នទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែត្រូវបានប្រមូលយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ១០ហិកតា នៅស្រុកសង្កែមុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលឱ្យអាចប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ។ ទី៣.គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹង សម្រេចការសាងសង់រួចរាល់កាលពីខែធ្នូឆ្នាំ២០២៥ ដែលនឹងត្រូវប្រមូលទឹកកខ្វក់ពីផ្ទះបងប្អូនប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ហិកតា នៅស្រុកឯកភ្នំ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 2.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មករា ២០២៦

អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត បានណែនាំដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ក្រុមហ៊ុនអគ្គិសនីឲ្យបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ជួសជុលបង្គោល និងអំពូលភ្លើងចាស់ៗឡើងវិញ ស្ថិតក្រុងកំពង់ចាម ដើម្បីឲ្យការតែមានភាពស្រស់បំព្រងទ្វេរឡើង និងជួយ លើកសម្រស់ក្រុងកំពង់ចាមឲ្យកាន់តែទាក់ទាញភ្ងៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកលេងកំសាន្ត ដែលគម្រោងទាំងនេះ ត្រូវធ្វើឲ្យបានរួចរាល់មុនចូលឆ្នាំខ្មែរ។

ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា ក្នុងដំណាក់កាលទី១នេះ រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំបំពាក់អំពូលថ្មីបំភ្លឺសាធារណៈ ដោយចាប់ផ្ដើម ពីមុខភោជនីយដ្ឋាន ហាវអាន រហូតដល់ វេទិកាអ៊ុំទូក និង ចាប់ពី វេទិកាអ៊ុំទូក រហូតដល់មុខ វត្តដីក្រុងកំពង់ ចាម។ ឯកឧត្តម បានណែនាំ ដល់ក្រុមហ៊ុន មេគង្គអេមើជេទីខបភើរេសិន (MAC) ក៏ត្រូវចុះសិក្សាពីការត្រៀមបំពាក់អំពូលបំភ្លឺផ្លូវ ចាប់ពីរង្វង់មូលសេះហោះ ដល់រង្វង់មូលស្ពានគីហ្សូណា និងបំពាក់អំពូលភ្លើងដែលខូចៗ ឡើងវិញនៅវិមានឯករាជ្យ រហូតដល់ សាលាខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ លោកនាយករងរដ្ឋបាលសាលាខេត្ត ចុះសិក្សាជាមួយ ក្រុមហ៊ុន ធ្វើការវាយតម្លៃ ចំនួនដែលត្រូវបំពាក់អំពូលថ្មីចំនួនប៉ុន្មាន ជួលជុលឡើងចំនួនប៉ុន្មាន និងតំលៃនៃការធ្វើថ្មី និងជួសជុលអស់ចំនួនប៉ុន្មាន ដើម្បីឲ្យរដ្ឋបាលធ្វើការអនុម័ត ទូទាត់ឲ្យក្រុមហ៊ុន។

ឯកឧត្តមអភិបាលខេត្ត ក៏ណែនាំដល់ក្រុមហ៊ុនត្រូវធ្វើការបំពាក់អំពូលបំភ្លឺសាធារណៈថ្មី និងជួសជុលឡើងវិញឲ្យបានរួចរាល់នៅត្រឹមដំណាច់ខែមិនា ឆ្នាំ២០២៦ ដើម្បីរដ្ឋបាលខេត្តត្រៀមរៀបចំពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខ ឲ្យកាន់តែស្រស់ស្អាតសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ចាមផង និងភ្លៀវទេសចរណ៍ជាតិ ព្រមទាំង អរន្តជាតិ។

បើតាមការឲ្យដឹងពីក្រុមហ៊ុនមេគង្គអេមើជេទីខបភើរេសិន (MAC) ធ្វើការផ្លាស់ប្តូរអំពូលអគ្គិសនីបំភ្លឺ សាធារណៈពីការផ្ញើខ្លួនតាមបង្គោលបេតុងនានា មកបំពាក់លើបង្គោលដែក ជារបស់ក្រុមហ៊ុន ហើយអំពូលភ្លើងបំភ្លឺសាធារណៈសរុបមានចំនួន១.៧៣៨ អំពូល ក្នុងនោះអំពូលបំពាក់តាមបង្គោលបេតុង នានាមានចំនួន ១.១៣១បង្គោល និងបំពាក់លើបង្គោលដែក ជារបស់ក្រុមហ៊ុនមានចំនួន ៤១០បង្គោល៕SRP

Like 198
Comment 0
Share ចែកចាយ
Views 2.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២៦

អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ណែនាំបន្ថែមដល់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ណែនាំយ៉ាងដូច្នេះក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំរបស់រាជរដ្ឋាភិបាលជូនដល់អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក ដើម្បីធានាដល់ សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

ពិធីផ្សព្វផ្សាយនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ ដោយមានការអញ្ជើញចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការរង និងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត។

សូមជម្រាបថា អនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ មានវិសាលភាព អនុវត្តចំពោះប្រធានអង្គភាព ឬម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ និងអ្នកស្នាក់នៅ តាមទីតាំងរស់នៅប្រមូលផ្តុំនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែកន្លែងស្នាក់នៅប្រមូលផ្តុំ របស់កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ។

បើយោងតាមមាត្រា៤ នៃអនុក្រឹត្យនេះ បញ្ជាក់ថា ក្រសួងមហាផ្ទៃ គឺជាអ្នកមានសមត្ថកិច្ចដឹកនាំអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដោយរដ្ឋាភិបាលតម្រូវឱ្យក្រសួងមហាផ្ទៃធ្វើប្រតិភូកម្មការងារគ្រប់គ្រងការស្នាក់នៅ និងការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំជូនរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

បន្ថែមពីនេះ មាត្រា១២ នៃអនុក្រឹត្យតម្រូវឱ្យប្រធានអង្គភាព ឬមា្ចស់/អ្នកគ្រប់គ្រង ទីតាំងរស់នៅប្រមូលផ្តុំ កត់ត្រាការស្នាក់នៅទាំងអស់ចូលក្នុងបញ្ជី។ចំពោះមាត្រា ១៣ ១៤ និង១៥ មាត្រាទាំងអស់នេះ សុទ្ធតែបានចែងពីការស្នាក់នៅរបស់ជនបរទេស ដោយម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំត្រូវរាយការណ៍ អំពីវត្តមាន ស្នាក់នៅបណ្តោះអាសន្នរបស់ជនបរទេសក្នុងរយៈពេល២៤ម៉ោងយ៉ាងយូរ ដល់មន្ត្រីនគរបាលមានសមត្ថកិច្ច និងត្រូវទាមទារឱ្យជនបរទេសផ្តល់ឯកសារបញ្ជាក់អំពីការស្នាក់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា៕SRP

Like 198
Comment 0
Share ចែកចាយ
Views 3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២៦

ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា គ្មានគោលការណ៍ឲ្យមន្ត្រីចុះតាមផ្ទះនោះទេ បើមានគឺមានលិខិតអញ្ជើញម្ចាស់អាជីវកម្ម និងលិខិតបញ្ជាបេសកកម្មរបស់អង្គភាព បើមន្ត្រីណាមិនបង្ហាញលិខិតទាំងអស់នេះទេសូមម្ជាស់អាជីវកម្មកុំសហការហើយត្រូវរាយការណ៍មកលោកជាបន្ទាន់៕SRP

ដើម្បីទទួលបានព័ត៌មានថ្មីៗសូមចុចលីងខាងក្រោម https://www.facebook.com/share/17Sf7YHf5p/
https://t.me/srpeoplenews
https://t.me/srpostnews
www.srpostnews.com

SRP #ខេត្តសៀមរាប #សៀមរាបប៉ុស្ដិ៍

Like 197
Comment 0
Share ចែកចាយ
Views 2.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២៦

ខេត្តសៀមរាប៖ករណីការកាយភ្នំនៅក្នុងភូមិសាស្ត្រឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺមានអាជ្ញាប័ណ្ណពីក្រសួងរ៉ែនិងថាមពល។

អាជ្ញាប័ណ្ណនេះចេញដោយអតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ឯកឧត្តមស៊ុយ សែម នៅខែមេសា ឆ្នាំ 2023។ បើតាមប្រកាសរបស់ក្រសួងរ៉ែនិងថាមពល គឺបានផ្ដល់អាជ្ញាប័ណ្ណស្វែងរុករក (រ៉ែលោហៈ)។

សម្រេច
ប្រការ ១៖ ផ្ដល់អាជ្ញាបណ្ណស្វែងរុករកឱ្យក្រុមហ៊ុន វ៉ាន់
អេកូថេក (ខេមបូឌា) ឯ.ក (BAN ECOTECH (CAMBODIA) OO. LTD អាសយដ្ឋានផ្ទះពេល២២ ផ្លូវ៣៦០០ ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទូលគោក រាជធានីភ្នំពេញ ដើម្បី ធ្វើប្រតិបត្តិការស្វែងរុករករ៉ែលោហៈ ស្ថិតនៅតំបន់ដាំក្រវ៉ាញ ភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលកំណត់ដោយនិយាមកាតាមដំណាក់កាលសុពលភាព ដូចបានកំណត់ក្នុងផ្នែកនីមួយៗ នៃអាជ្ញាបណ្ណនេះ។

សូមជម្រាបថាក្រោមរូបភាពអាជ្ញាបណ្ណ (រុករករ៉ែលោហៈ) ភ្នំខ្ទុម នៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានរងការកាយទន្ទ្រានយ៉ាងធ្ងន់ធ្ងរបំផុត៕SRP

Like 199
Comment 0
Share ចែកចាយ
Views 8.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២៦

ខេត្តសៀមរាប៖កត្តាសន្ដិភាពក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា បានផ្ដល់ឱកាសឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ផ្ដល់ឱកាសឱ្យយុវជនបានកសាងសមត្ថភាពពេញ និងប្រជាពលរដ្ឋប្រកបរបរជីវភាពប្រចាំថ្ងៃ ក្នុងន័យនេះសូមឱ្យយុវជនយើងទាំងអស់ ត្រូវបន្ដការខិតខំសិក្សារៀនសូត្រ ពង្រឹង និងកសាងសមត្ថភាពឱ្យបានខ្លាំងពូកែ ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៏ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ។

ក្នុងកម្មវិធីយុវវ័យជិះកង់ដើម្បីសុវត្ថិភាពចំណាកស្រុក ក្រោមប្រធានបទ “មានជំនាញមានការងារធ្វើ យល់ដឹងសុវត្ថិភាពចំណាកស្រុក មានចំំណូលជីវភាពកាន់តែប្រសើរ” ដែលរៀបចំសហការដោយរដ្ឋបាលស្រុកអង្គរធំ សហការជាមួយអង្គការវីតាស្វីស និងអង្គការសម្រេចសុបិនកុមារកម្ពុជា នារសៀលថ្ងៃទី១៩ ខែមករានេះ លោក លី សារី អភិបាលរងខេត្ត បានបញ្ជាក់ថា កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ពិសេសយុវជន ដែលជាឱកាសផ្សព្វផ្សាយអំពីជំនាញ និងឱកាសការងារ ការចែករំលែកអំពីការចំណាកស្រុកដោយស្របច្បាប់ ដែលអាចទទួលបានឱកាសការងារល្អ ទទួលបានការអប់រំដ៏ប្រសើរ មានឱកាសបានរៀនជំនាញ និងទទួលបានបទពិសោធន៍ថ្មីៗ។

លោក លី សារី បានបន្តទៀតថា តាមរយៈការឈ្លានពានរបស់ថៃ មកលើបូរណភាពទឹកដីរបស់កម្ពុជា បានធ្វើឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងការបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់ និងធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់កុមារតាមព្រំដែន។ ដោយមានការយកចិត្ដទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ និងរដ្ឋបាលខេត្តសៀមរាប បានទទួលជនភៀសសឹកមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្ត និងបានជួយទំនុកបម្រុងជាសម្ភារ គ្រឿងឧបភោគបរិភោគ ដោយទទួលបានពីសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ផ្ដល់ជូនដល់ពួកគាត់។ ជាពិសេសកុមារតូចៗ ត្រូវបានរៀបចំឱ្យមានការបង្រៀននៅតាមមណ្ឌលភៀសសឹក ដែលនេះបានបង្ហាញពីការគិតគូរខ្ពស់លើការអប់រំ។

លោកស្រី រាត់ មេណី ប្រធានគម្រោងទំនាក់ទំនងយុវវ័យ បានឱ្យដឹងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងចំណោមឪពុកម្ដាយ យុវជន អំពីការចំណាកស្រុកប្រកបដោយសុវត្ថិភាព និងការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្ដោតសំខាន់លើការអប់រំ ការអភិវឌ្ឍជំនាញ ផ្ដល់សិទ្ធិអំណាចឱ្យយុវវ័យបង្កើត និងបង្ហាញមាតិកាក្នុងការលើកកម្ពស់ការចំណាកស្រុកដោយសុវត្ថិភាព។

លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ បានថ្លែងអំណរគុណដល់អង្គការដៃគូរ ដែលបានយកចិត្ដទុកដាក់លើការសិក្សារបស់សិស្សានុសិស្ស ដែលក្នុងឱកាសចុះចែករំលែកចំណេះដឹងល្អៗ អំពីជំនាញវិជ្ជាជីវៈផ្សេងៗ ដើម្បីឱ្យសិស្សានុសិស្សមានមូលដ្ឋានគ្រឹះក្នុងការចាប់យកជំនាញទៅតាមចំណង់ចំណូលចិត្ដរបស់ពួកគាត់៕SRP

Like 197
Comment 0
Share ចែកចាយ
Views 2.5K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 Page2 Page3 Page4 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×