លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ផ្លូវ១ខ្សែនេះ គឺជាផ្លូវយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ ក្នុងការបម្រើដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើង។ ដូច្នេះហើយ ទើបរដ្ឋបាលខេត្តកំពង់ចាម បានដាក់សំណើសុំទៅសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីធ្វើការកសាងផ្លូវនេះឡើង ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ប្រើប្រាស់។ អ្វីដែល ពុកម៉ែបងប្អូនទន្ទឹងរង់ចាំ ពេលនេះបានក្លាយទៅជាការពិតហើយ ពីព្រោះថា សម្ដេចតេជោ បានសម្រេចផ្ដល់ផ្លូវ១ខ្សែខាងលើនេះហើយ។
អភិបាលខេត្តបញ្ជាក់ថា តាមការគ្រោងទុក គម្រោងស្ថាបនាផ្លូវនេះ នឹងក្រាលនូវកៅស៊ូ មានកម្ពស់ ២ជាន់ រួមជាមួយនឹងការរៀបចំ នូវប្រព័ន្ធលូរំដោះទឹក ជាច្រើនកន្លែង ទៅតាមលក្ខណៈបច្ចេកទេស ក្នុងគោលបំណងធ្វើយ៉ាងណា ទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ បានយូរអង្វែង តទៅអនាគត។
លោកបញ្ជាក់យ៉ាងដូច្នេះ នៅថ្ងៃសៅរ៍នេះ ក្នុងឱកាស រួមលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកការដា្ឋនសាងសង់ផ្លូវក្រាលកៅស៊ូ ១ខ្សែ ប្រវែង ១.៣០០ម៉ែត្រ និងប្រព័ន្ធលូ ២៦០០ម៉ែត្រ នៅស្រុកជេីងព្រៃ។
លោកឌិត ទីណា បានថ្លែងថា សមិទ្ធផល នាថ្ងៃនេះ កើតឡើងដោយសារលទ្ធផល នៃការបោះឆ្នោត នាឆ្នាំ២០១៨ ជាពិសេស ការផ្ដល់នូវជំនឿទុកចិត្ត របស់បងប្អូនប្រជាពលរដ្ឋ នៅទីនេះផ្ទាល់ សម្រាប់ថ្នាក់ដឹកនាំ ក៏ដូចជា ក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ ជាពិសេស ការគាំទ្រដល់សម្ដេចតេជោ ក្នុងការដឹកនាំប្រទេស។
រដ្ឋមន្ត្រី លើកឡើងថា អ្វីៗដែលធើ្វទៅបាន អាស្រ័យ ទៅលើការគាំទ្រ មានការគាំទ្រ គឺមានការអភិវឌ្ឍ។ យ៉ាងណាមិញ ផ្លូវនេះ ចំណាយថវិកាប្រមាណជាង ៣ពាន់លានរៀល ក្នុងការស្ថាបនា ដែលថវិកានោះ បានមកពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការគិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋយើង ដើម្បី ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយឡែកក្រៅអំពីការស្ថាបនាផ្លូវនេះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសន្យានឹងជួយគាំទ្រ ទៅលើផ្នែកកសិកម្ម នៅក្នុងស្រុកជើងព្រៃ លើកិច្ចការជាច្រើនទៀត ប្រសិនបើ បងប្អូនប្រជាពលរដ្ឋ នៅតែបន្តការគាំទ្រ។
សូមជម្រាបថា ការដា្ឋនសាងសង់ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ១ខ្សែ ប្រវែង ១.៣០០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងប្រព័ន្ធលូអមសង្ខាង ពីភូមិដូនដុំ ដល់ភូមិបឹងជ្រោយ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៕SRP


នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា៖សូមកូនស្រី ប៉ី ប៉ីលី ទុករឿងអតីតកាលមួយអន្លើ និងខិតខំរួមគ្នា ធ្វើដំណើរឆ្ពោះទៅមុខ ដើម្បីសេចក្តីសុខរបស់ជាតិ និងការរីកចម្រើន ក្នុងគ្រួសារក៏ដូចជាសង្គមជាតិ។
ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា ខ្ញុំសូមយកឱកាសនេះបញ្ជាក់ជូនជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្ដេជ្ញាចិត្ត ក្នុងការគាំពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕SRP
សូមអានលិខិតខាងក្រោម៖
ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Mahyeldi Ansharullah អភិបាលខេត្ត សូម៉ាត្រាខាងលិច នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។
ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យប្រតិភូអង្គការពុទ្ធសាសនិក ពិភពលោក ដឹកនាំដោយឯកឧត្ដម Phallop Thaiarry ជាប្រធានអង្គការពុទ្ធសាសនិកពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅរសៀលថ្ងៃអង្គារម្សិលមិញ។