Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២០

ខេត្តសៀមរាប៖ លោកជំទាវ ទាងអេង ទៀ សីហា ភរិយា លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញទីកន្លែងកម្សាន្តនានានៅក្នុងខេត្តសៀមរាប សម្រាប់ថ្ងៃឈប់សម្រាកថ្ងៃខាងមុខនាខែសីហានេះ។
លោកជំទាវទាងអេង ទៀ សីហា បានលើកឡើងថាតោះ!!!«ទៅកន្លែងដែលយើងប្រាថ្នា» តែមុននឹងទៅសូមជួយ share & Mention អោយបានច្រើនផងអ្នកទាំងអស់គ្នា 😘។

ថ្ងៃឈប់សម្រាកខាងមុខនេះ អត់ដឹងទៅឯណាមែនទេ??
មោះ! ចាំខ្ញុំបង្ហាញកន្លែងកម្សាន្តជាច្រើនក្នុងខេត្តសៀមរាប។
ដឹងអត់បងប្អូនថានៅខេត្តសៀមរាប មានរៀបចំកម្មវិធីអ្វីខ្លះ?? នៅថ្ងៃសម្រាកខាងមុខនេះ ខេត្តសៀមរាប បានរៀបចំកម្មវិធីសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាច្រើនដូចជា៖

១.ទៅលេងប្រាសាទស្វែងយល់ពីប្រវត្តិសាស្ត្រ

២.ជិះកង់មើលថ្ងៃរះ នាពេលព្រឹកព្រលឹមជាមួយមនុស្សជាទីស្រឡាញ់❤️🚴‍♂️🚴‍♀️.

៣.ជិះទូកកម្សាន្តតាមដងស្ទឹងបុរាណខេត្តសៀមរាប.

៤.ញាំម្ហូបអាហារឆ្ងាញ់ៗប្រចាំខេត្តសៀមរាប .

៥.កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ដែលមានលក់ផលិតផលធ្វើដោយសិប្បករខ្មែរ មានការប្រកួតមាន់អាំងឆ្ងាញ់ជាងគេក្នុងខេត្ត និងម្ហូបល្បីៗប្រចាំទាំង១២ក្រុង-ស្រុកផងដែរ ហើយក៏ដូចជាមាន «ផ្សារទឹក» ដែលមានលក់ម្ហូបអាហារ និងនំចំណីខ្មែរជាច្រើននៅលើទូក ទន្ទឹមនឹងនេះបងប្អូនក៏អាចជិះទូកលេងកម្សាន្តនៅតាមដងស្ទឹងបុរាណ ចំណែកបងប្អូនដែលគាត់ចូលចិត្តជិះកង់ មើលទេសភាពបែបស្រុកស្រែ និងមើលពីជីវភាពរស់នៅរបស់អ្នកភូមិ ក៏ដូចជាចង់ស្វែងយល់ពីប្រវត្តិសាស្ត្រនៃប្រាសាទវ័យចំណាស់ជាច្រើន អ្នកទាំងអស់គ្នា អាចចូលរួមក្នុងកម្មវិធី «ជិះកង់សប្បុរសធម៌កាកបាទក្រហមកម្ពុជា» បានដែលនឹងមានមគ្គទេសក៍ រងចាំរៀបរាប់ពីប្រវត្តិនៃប្រាសាទឲ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់។
លោកជំទាវបន្ថែមថាតែទោះបីជាយ៉ាង ក៏សូមក្រើនរំលឹកដល់ ពុកម៉ែ បងប្អូន សូមមានការទទួលខុសត្រូវខ្ពស់៖

1.កុំភ្លេចត្រៀមយកម៉ាស់មកពាក់ និងក្រម៉ា ។
2.កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណៈផងដែរ)
3.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នាណា!
មោះ!មោះ!មកសម្រាកនៅសៀមរាប  សៀមរាបផ្ទះខ្ញុំ នៅចាំណា… 😇🙏💙TEA Seiha/ទៀ សីហា។ សុំបញ្ជាក់ថាអាជ្ញាធរខេត្តសៀមរាបបានរៀបចំកម្មវិធីកម្សាន្ត ក្នុងខែសីហាឆ្នាំ ២០២០នេះ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ខែសីហាឆ្នាំ២០២០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២០

ខេត្តកំពង់ចាម ៖ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយផ្ដល់ជូនភ្លាមៗ ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន០៦គ្រួសារ នៅក្នុងឃុំព្រែកកក់ និងឃុំអូរម្លូ ស្រុកស្ទឹងត្រង់។

លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា មានប្រសាសន៍ថា ថ្វីត្បិតតែ អំណោយខាងលើនេះ មានចំនួនមិនច្រើនក្ដី ក៏ប៉ុន្តែ វាជាការចូលរួមចំណែក បរិច្ចាកនូវធនធានផ្ទាល់ខ្លួន ដែលជាវប្បធម៌ នៃការចែករំលែក ពីថ្នាក់ដឹកនាំ និងសហការី របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ខេត្តកំពង់ចាម ស្របតាមគោលនយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងការគិតគូអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។ ដូច្នេះ ចំពោះមុខ សូមបងប្អូនប្រឹងប្រែងរកទទួលទាន ដោយខ្លួនឯង តាមរយៈ ការដាំដុះនូវដំណាំរួមផ្សំផ្សេងៗ ដើម្បី ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ ។

លោកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នជានិច្ច ក្នុងការទប់ស្កាត់ហានិភ័យពីការឆ្លង នៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាម ការណែនាំ របស់ក្រសួងសុខាភិបាល ។ ទន្ទឹមនឹងនោះ រដូវនេះជារដូវវស្សា សូមឲ្យបងប្អូន ថែរក្សាអនាម័យលំនៅដ្ឋាន គេងនៅក្នុងមុង ដើម្បីការពារជំងឺរាតត្បាតផ្សេងៗ ជាពិសេស ជំងឺគ្រុនឈីក និងជម្ងឺគ្រុនឈាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២០

ខេត្តកំពង់ចាម​៖នារី​ម្នាក់ បាន​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​បញ្ចប់​ជីវិត​ ដោយ​ជិះ​ម៉ូតូ​មក​លោត​ទឹក​ពីលើ​ស្ពាន​កោះប៉ែន​។
ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២០​ ស្ថិតក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បេីតាមការអះអាងរបស់ឈ្មោះ ម៉ាង ម៉េងហួន ត្រូវជាឪពុកសាកសព បានអោយដឹងថា​ កូនស្រីរបស់ខ្លួនមាន​ឈ្មោះ ហួន និមល អាយុ៣០ឆ្នាំ មានទីលំនៅភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម មានជំងឺផ្លូវចិត្តប្រព័ន្ធ ប្រសាទ (ផ្លូវចិត្ត) ត្រូវ​លេបថ្នាំប្រចាំជារៀងរាល់ថ្ងៃផងដែរ​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋថា ​មានមនុស្សស្រីម្នាក់មកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានកោះប៉ែន លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម ​បាន​បញ្ជា​ឲ្យ​លោក​វរសេនីយ៍ឯក​ ឯក ប៉ាន់ដន អធិការ​នគរបាល​ស្រុក​កំពង់សៀម​ បានដឹកនាំកម្លាំង​ជំនាញ​ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យចាត់វិធានការជាបន្ទាន់ចុះដល់កន្លែងកើតហេតុ​ ដេីម្បី​បង្កើតគណៈកម្មការត្រួតពិនិត្យលើសាកសព ដោយ​ពុំ​មាន​ស្លាកស្នាម​អ្វី​ដែល​គួរឲ្យ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើសនោះទេ។ករណីនេះសាកសព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២០

ភ្នំពេញ៖ ខ្លឹមសារនៃសុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងនៅក្នុងមហាសន្និបាត នៃក្តីសង្ឃឹមក្រោមប្រធានបទ ៖ «ការកសាង និង បង្កើតជាតិយើង នៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩ ការពឹងពាក់អាស្រ័យ គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល» ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២០

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកសេនាធិការ ក្នុងពេលអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារសន្តិសុខនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបនារសៀលថ្ងៃទី០៨ ខែសីហា ម្សិលមិញ បានថ្លែងប្រាប់នគរបាលខេត្តសៀមរាបថា
១. ពង្រឹងឡេីងវិញលើការងារដឹកនាំ និងកែសម្រួលប្រព័ន្ធគ្រប់គ្រង ពិសេសភូមិឃុំមានសុវត្ថិភាព ។
២. ពង្រឹងសាមគ្គីផ្ទៃក្នុង ។
៣. តាមដានសភាពការណ៍ និងគ្រប់គ្រងបទល្មើសផ្សេងៗអោយខានតែបាន និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធ ។
៤. រៀបចំកម្មវិធីចុះត្រួតពិនិត្យតាមមូលដ្ឋានភូមិ ឃុំ ស្រុក ដេីម្បីដោះស្រាយរាល់បញ្ហា និងសំណូមពររបស់កងកម្លាំង មូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋអោយទាន់ពេល ដូចជាបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ជាដេីម ។
៥. ក្រុមការងារប្រតិកម្មរហ័សត្រូវតាមដានសភាពការណ៍ ព័ត៌មានដែលក្រុមជ្រុលនិយមបានបំពុលសង្គម និងត្រូវបន្សាបព័ត៌មាន និងបកស្រាយជូនមហាជនកុំអោយយល់ច្រឡំ ។
៦. ពង្រឹងការងារប្រចាំបញ្ជា និងត្រៀមកម្លាំងចុះល្បាត អន្តរាគមន៍អោយទាន់ពេលវេលា២៤/២៤។ ៧. រៀបចំលេខទំនាក់ទំនងទាន់ហេតុការណ៍ ដេីម្បីបងប្អូនប្រជាពលរដ្ឋងាយស្រួលទំនាក់ទំនង និងរាយការណ៍មកសមត្ថកិច្ច ។

៨. ប្រជុំផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន។
លោកក៏បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលខិតខំបំពេញភារកិច្ចកន្លងមក ដែលប្រឹងប្រែងបំពេញភារកិច្ចអោយកាន់តែល្អប្រសើរស័ក្តិសមជាខេត្តទេសចរណ៍។
សូមបញ្ជាក់ថាកិច្ចប្រជុំក៏មានវត្តមានលោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ ទទួលផែនយុត្តិធម៌ តំណាងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការអញ្ជេីញចូលរួមពីអនុប្រធាននាយកដ្ឋានទេសចរណ៍ បេតិកភណ្ឌ លោកស្នងការ ស្នងការរង នាយការិយាល័យ អធិការក្រុងស្រុកទាំង១២ សរុបចំនួន ៧៤នាក់ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២០

ខេត្តសៀមរាប៖មនុស្ស៩នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីឈូសឆាយរំលំដើមឈើទៅខុសច្បាប់។
ប្រតិបត្តិការធ្វើឡើងថ្ងៃសុក្រ ថ្ងៃទី០៧ ខែសីហា ម្សិលមិញ ត្រង់ចំណុចអូរដា ក្នុុងភូមិសាស្ត្រភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ។
មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថាការបង្ក្រាបបទល្មើសព្រៃឈើ នេះដឹកនាំដោយលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ
ក្រុមការងារបង្ក្រាបបទល្មីសព្រៃឈើខណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប សហការជាមួយអធិការរដ្ឌព្រៃឈើ ខាងជើងបឹងទន្លេសាបប៉ូលីសប៉ុស្តិ៍កន្ទួត និងកម្លាំងយោធាភូមិភាគ៤។
បើតាមមន្ត្រីរដ្ឋបាលព្រៃឈើ ហេតុការណ៍នេះក្រុងសមត្ថកិច្ចនាំខ្លួនមនុស្សចំនួន៩នាក់ ដែលបានធ្វើសកម្មភាពឈូសឆាយ រំលំដើមឈើនិងភ្ជួរដីព្រៃដោយប្រើប្រាស់ត្រាក់ទ័រម៉ាកគូបូតាចំនួន៨គ្រឿង ដែលឈូសឆាយដីព្រៃអស់ចំនួន៦,២២៥ហិកតា។
មន្ត្រីរបស់ព្រៃឈើបន្តថាកិច្ចការនេះ
សមត្ថកិច្ចបាននាំយកគ្រឿងចក្រ និងម៉ូតូ១គ្រឿងមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត
ខ្នារក្រៅ និងចងក្រងសំណុំរឿងតាមច្បាប់ស្តីពីព្រៃឈើបញ្ជូនទៅតុលាការ។ទោះបីយ៉ាងណាមន្ត្រីរដ្ឋបាលព្រៃឈើមិនបានបញ្ជាក់អត្តសញ្ញាណមនុស្សទាំង ០៩នាក់នោះទេ ហើយក៏មិនបានបញ្ជាក់ឈ្មោះថៅពួកគេដែរដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២០

ខេត្តកណ្តាល៖ឆ្នោតកន្ទុយលេខវៀតណាម កំពុងពេញនិយមខ្លាំង
នៅស្រុកខ្សាច់កណ្តាល ប៉ុន្តែគេមិនទាន់ឃើញសមត្ថកិច្ចចុះបង្ក្រាបនៅឡើយទេ។
សេចក្តីរាយការណ៍បានឱ្យដឹងថា មេកញ្ច្រែង និងមេឆ្នោតកន្ទុយលេខវៀតណាមដុះស្លែរធំៗ នៅម្តុំផ្សារព្រែកតាមាក់ស្ថិតក្នុងភូមិក្នុង,ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានដូចជា មីងថាច ស្រីខួច ចែលាភ ពូចេង មីងរាំង ពូឈាង និងលោកខេម៉ារិន ជាដើមដោយ
បានដាក់ពង្រាយកូនកញ្ច្រែងនៅតាមបណ្តាលភូមិ,ឃុំដើម្បីចុះកត់ និងប្រមូលកន្ទុយលេខវៀតណាមកឲ្យពួកខ្លួន មិនតែប៉ុណ្ណោះតម្រូវឱ្យដើរពង្វក់ស្មារតីពលរដ្ឋដល់ផ្ទះៗ និងនៅតាមទីប្រជុំជន ជាពិសេសនៅកន្លែងផ្សារត្រីជារៀងរាល់ថ្ងៃ ដោយគ្មានសមត្ថកិច្ចឬអាជ្ញាធរចុះហាមឃាត់នោះឡើយ។
គួររំលឹកថា អ្វីដែលជាទីចាប់អារម្មណ៍ និងពង្វក់ស្មារតីឱ្យពលរដ្ឋខ្មែរញៀននិងល្បែងកន្ទុយលេខវៀតណាមទាំងនេះគឺជាមេគុណសងមកវិញរាប់រយដង។
បើសិនយើងចាក់ត្រូវ១មុឺនរៀលដើមស្មើនឹង(១០,០០០*៨០០)=៨០មុឺនរៀល វាជាភាគរយត្រូវខ្ពស់បំផុតទើបនាំឲ្យពលរដ្ឋផ្សងសំណាងជាមួយឆ្នោតវៀតណាមឡើងភ្លុកទឹកភ្លុកដីបែបនេះ។
ប៉ុន្តែក្នុងនោះអ្នកខ្លះចាញ់អស់ទ្រព្យសម្បត្ដិ អាចកើតជាជម្លោះ ក្នុងគ្រួសារ និង អំពើចោរកម្មផងដែរ។ ការមានល្បែងកន្ទុយលេខបែបនេះបានផ្ទុយនិងលក្ខណៈភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច ទៀតផង។

ពាក់ព័ន្ធករណីខាងលើនៅល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០នេះ លោក ម៉ែន
សុខឃឿន អធិការនគបាលស្រុកខ្សាច់កណ្តាល មិនអាចសុំការបកស្រាយបានទេ ព្រោះទូរស័ព្ទចូលហើយបានចុចបិទ។ ប៉ុន្តែលោក សោម រ៉ាវុធ មេប៉ុស្តិ៍ព្រែកតាមាក់ បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា លោកចូលរួមសហកាណ៍ជាមួយអ្នកសារព័ត៌មានជានិច្ច បើសិនជាឃើញគេកត់ឆ្នោតសូមរាយការណ៍មក។

ទោះជាយ៉ាងណាក្ដីមជ្ឈដ្ឋាននានា ទាមទារឱ្យសមត្ថកិច្ចស្រុកខ្សាច់កណ្តាល ជាពិសេសគឺលោក ឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល មានវិធានការបង្ក្រាបល្បែងស៊ីសង នៅស្រុកខ្សាច់កណ្តាល ឱ្យមានប្រសិទ្ធភាពផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២០

ខេត្តសៀមរាប៖អភិបាលខេត្តបានថ្លែងថាខេត្តសៀមរាបបាននឹងកំពុងត្រៀមខ្លួន បណ្តើរៗហើយ ក្នុងការទទួលភ្ញៀវទេសចរក្នុងឱកាសឈប់សម្រាកខាងមុខនេះ (ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០) ដោយអាជ្ញាធរក៏បានរៀបចំកម្មវិធីជាច្រើនកន្លែងក្នុងការទទួលភ្ញៀវទេសចរមកកំសាន្ត។
ពាក់ព័ន្ធកម្មវិធីនេះក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ ពាក់ព័ន្ធលើការងារមួយចំនួនស្ដីពីការរៀបចំកម្មវិធី «សម្រាកសៀមរាប» ក្នុងថ្ងៃសងឈប់សម្រាកនិងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ នៅរដ្ឋបាលខេត្តនាថ្ងៃទី០៧ ខែសីហា ម្សិលមិញ លោកទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញនូវសេចក្តីព្រាងកម្មវិធីមួយចំនួន៖១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ

២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២
៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប
៤.ផ្សារទឹក
៥.ផាប់ស្ទ្រីត
៦.កម្មវិធីជិះកង់
៧.កម្មវិធីជិះទូកកម្សាន្ត
៨.កម្មវិធីកីឡាវាយកូនហ្គោល
៩.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន
១០.ផ្ទាំងទស្សនីយភាពសិល្បៈ។

ក្នុងកិច្ចប្រជុំលោកទៀ សីហា បានបញ្ជាល់ថាយើងមិនត្រឹមតែរៀបចំសោភ័ណភាពនិងកន្លែងកម្សាន្តនោះទេ ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនក៏បានត្រៀមសម្រាប់ភ្ញៀវទេសចរផងដែរ។ ដោយកន្លែងទាំងនេះ យើងមានជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីសម្រាប់អនុវត្តវិធានការការពារសុវត្ថិភាពសង្គមក្នុងការបម្រើសេវាភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ក្នុងអំឡុងវិបត្តជំងឺកូវីដ១៩ ឱ្យស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩។

ជាមួយគ្នានេះដែរលោកក៏បានថ្លែងថា សម្រាប់ប្រជាពលរដ្ឋដែលមានបំណងមកលេងខេត្តសៀមរាប សូមមានការទទួលខុសត្រូវខ្ពស់ ដោយកុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២០

ខេត្តកំពង់ធំ៖លោកសុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃសៅរ៍ទី០៨ខែសីហាឆ្នាំ២០២០ព្រឹកមិញ
បានដឹកនាំ មន្ត្រីដាំកូនឈើប្រណិតជាងពីរពាន់ដើម នៅទីទួលបុរាណព្រៃគូស្ថិតនៅភូមិត្បែងខ ឃុំត្បែង ស្រុកកំពង់ស្វាយ។
កម្មវិធីនេះរៀបចំព្រះអរិយរង្សី សាំ កុសល ព្រះរាជាគណ:ថ្នាក់កិត្តិយសនិងជានាយកប្រតិបត្តិវិទ្យុសំឡេងព្រះធម៌ខេត្តកំពង់ធំ ដោយមានការនិមន្តចូលរួមពីព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណ:ថ្នាក់ចត្វានិងជាព្រះសត្ថាបារមីព្រះមេគណខេត្តកំពង់ធំ ព្រះសង្ឃនិងបប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនផងដែរ។
លោកសុខ លូ បានលើកឡើងថា”រួមគា្នទាំងព្រះសង្ឃ មន្ត្រី ប្រជារាស្ត្រ ដាំដើមឈើដើម្បីកូនចៅជំនាន់ក្រោយយើង” ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២០

ភ្នំពេញ៖ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោកសេង ទៀង ជារដ្ឋលេខាធិការនៃទីស្តីការគណ:រដ្ឋមន្ត្រី។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្ដាញសៀមរាបប៉ុស្ដិ៍ ទើបទទួលបាននៅព្រលប់ថ្ងៃទី០៧ខែសីហាឆ្នាំ២០២០នេះ។សូមបញ្ជាក់ថាលោកសេង ទៀង ជាជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលបន្ទុកការងារកូនភ្លោះបីនាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២០

ខេត្តសៀមរាប៖ប្រធានក្រុមប្រឹក្សាក្រុង លោក ទេព ប៊ុនឆាយ បានថ្លែងថាអាជ្ញាធរក្រុងមិនលើកលែងចំពោះជនណាដែលបានកាប់ទន្ទ្រានព្រៃលិចទឹកឡើយ។

លោក ទេព ប៊ុនឆាយ បន្តថា១-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សង្កាត់ បន្តដឹកនាំបង្ក្រាបបទល្មើសឈូសឆាយព្រៃលិចទឹកអោយកាន់តែសកម្ម។
២-ស្នើសុំរដ្ឋបាលក្រុង សង្កាត់ និងមន្ត្រីរាជការ ប្រជាពលរដ្ឋ បន្តអនុវត្តយុទ្ធនាការនេះអោយបានច្រើនក្នុងក្រុង សង្កាត់។
៣-សូមប្រជាពលរដ្ឋ ចូលរួមបង្កា បង្រ្កាប និងទប់ស្កាត់ការរុករានទន្ទ្រានព្រៃលិចទឹក។
៤-យើងមិនលើកលែងអោយជនល្មើសឡើយ។
៥-សូមសហគមន៍ទាំងអស់ក្នុងក្រុងសៀមរាប បន្តបណ្តុះកូនឈើព្រៃលិចទឹក និងដឹកនាំអនុវត្តភារកិច្ចអោយកាន់តែសកម្ម។

លោកថ្លែងយ៉ាងដូច្នេះក្នុងយុទ្ធនាការដាំកូនឈើព្រៃលិចទឹកឡើងវិញ បន្ទាប់ពីមានការឈូសឆាយរុករានទន្រ្ទានដីព្រៃពីជនល្មើស នារដូវប្រាំងកាលពីកន្លងទៅ។

ការដាំកូនឈើព្រៃលិចទឹក នៅថ្ងៃទី០៧ខែសីហានាព្រឹកមិញនេះ ធ្វើនៅចំណុចខ្មោចហាំង ក្នុងភូមិសាស្រ្តសង្កាត់សៀមរាប នៅចំណុចភ្ញាជ័យ កន្រ្តក ក្នុងភូមិសាស្រ្តសង្កាត់ស្វាយដង្គំ និងនៅចំណុចរហាល ត្រស់ក្នុងភូមិសាស្ត្រ សង្កាត់ស្រង៉ែ ដោយមានការចូលរួមពីមន្ត្រីក្រុងសង្កាត់ភូមិនិងធនាគារABA ដោយកូនឈើព្រៃលិចទឹកចំនួន២០០០ដើម ដែលបានដាំគឺបានមកពីសហគមន៍បឹងពារាំង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២០

ខេត្តកំពង់ចាម​៖លោក​ ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា បាន​ដឹកនាំ​ប្រតិភូ​ អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពង់ចាម ដែល​មាន​ការដឹកនាំដោយ លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក​​ អ៊ុន ចាន់ដា អភិបាលខេត្ត​​ ដោយមានការអញ្ជើញចូលរួមពី​លោក​ លោកស្រី​ អភិបាលរងខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ជុំវិញខេត្ត​ជាច្រើន​រូប​ទៀត​ ។
កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ធ្វេី​ឡើង​នាព្រឹក​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២០​ នៅ​សាលា​ខេត្ត​កំពង់ចាម​ ដោយក្នុង​គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីស្វែងយល់ពីការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម និងវិធានការនានារបស់អាជ្ញាធរខេត្ត និងការងារពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៧​ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page560 Page561 Page562 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×