Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២០

ខេត្តសៀមរាប៖សំណង់អត់ច្បាប់មួយកន្លែងត្រូវបានសមត្ថកិច្ចក្រុងសៀមរាបចុះហាមឃាត់។
ហេតុការណ៍ធ្វើឡើងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាប្រតិបត្តិការនេះដឹកនាំបញ្ជាផ្ទាល់ដោយលោក ពៅ សារ៉ាវុធ អភិបាលរងក្រុងសៀមរាប និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ដឹកនាំដោយ លោក អនុសេនីយ៍ ឯក សំ សារ៉ូ មេបញ្ជាការ រង ក្រុងរួមនិងចៅសង្កាត់ អធិការរង ក្រុងសៀមរាប ។
បើតាមសមត្ថកិច្ចថាការចុះហាមឃាត់ សំណង់អត់ច្បាប់ ខាងលើសមត្ថកិច្ចបានដកហូតសម្ភារសាងសង់ មួយចំនួនផងដែរ។
ទីតាំងខាងលើមានម្ចាស់សំណង់ឈ្មោះ លឹង សង់ប៊ុន ភេទប្រុស អាយុ ៣៤ ឆ្នាំ ទីកន្លែងកំណេីត សង្កាត់ទួលទំពូង ក្រុងភ្នំពេញ រាជធានី ភ្នំពេញ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២០

ខេត្តសៀមរាប៖ជារឿងអកុសលបំផុតនិងគួរឲ្យសង្វែកណាស់ក្មេងម្នាក់ បានគាំងបេះដូងស្លាប់ នៅខាងមុខព្រះអង្គចេក ព្រះអង្គចម ពេលឪពុកម្ដាយ ជូនមកមន្ទីរពេទ្យគន្ធបុប្ផា តែចូលមកអុជធូប ហើយចេញមកវិញ។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០វេលាម៉ោង
វេលាម៉ោង ១៥:០០នាទី នៅខាងមុខព្រះអង្គចេក ព្រះអង្គចម ស្ថិតនៅចំនុចភូមិ មណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាកុមារីម្នាក់ឈ្មោះ ទៀង ចរិយា អាយុ ១០ឆ្នាំ មានទីលំនៅភូមិ ផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះបានគាំងបេះដូងស្លាប់(មានជំងឺបេះដូងជំហរ)នៅខាងមុខព្រះអង្គចេក ព្រះអង្គចម ដោយឪពុកម្តាយជូនមកមន្ទីរពេទ្យគន្ធបុប្ផា តែពេលមកដល់ព្រះអង្គចេក ព្រះអង្គចម ឪពុកម្តាយក៏ចូលមកអុជធូប ពេលចេញមកវិញកុមារីខាងលើក៏ដង្ហក់ដាច់ខ្យល់ស្លាប់តែម្តង ។មូលហេតុ ជនរង្រោះមានជំងឺបេះដូងចំហ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២០

ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយានៅថ្ងៃនេះបានទទួល ចៅស្រីម្នាក់ទៀតហើយ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រផេកហ្វេសប៊ុកអមនឹងរូបភាពជាច្រើនសន្លឹកដោយបង្ហាញនូវការស្វាគមន៍រីករាយដែលទទួលបាននូវចៅស្រីដ៏ស្រស់ស្អាតបន្ថែមមួយទៀត។
សារនៅលើទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖
បន្ទាប់ពីការបាត់បង់មាតាក្មេក
នាសប្តាហ៍កន្លងទៅ ថ្ងៃនេះខ្ញុំទទួលបាន
ចៅស្រីមួយរូបទៀតដែលជាចៅទី២១
របស់ខ្ញុំនិងភរិយា។
ស្វាគមន៍និងជូនពរចៅទទួលបានសេចក្តី
សុខ។សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា៖
តាមិនបានទៅបីចៅចេញពីមន្ទីរពេទ្យដូចចៅមុនៗឡើយដោយសារតែជំងឺ
ឆ្លងកូវីត១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២០

ខេត្តកំពង់ចាម​៖លោកស្រី​ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍សាខាកាកបាទក្រកម្ពុជាខេត្តកំពង់ចាម តំណាងលោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន នាព្រឹក​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ បាន​នាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនក្រុមគ្រួសារ​ជនរងគ្រោះ​ ចំនួន៣គ្រួសារ នៅភូមិទី២ ឃ៉ំកោះសំរោង ស្រុកកំពង់សៀម ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក។ គួររំលឹកផងដែរថា មនុស្ស​ចំនួន​៣នាក់​ ក្នុង​ចំណោម​១០នាក់​ ត្រូវ​បានបាត់ខ្លួន​ និងម្នាក់​ទៀត​ត្រូវ​រងរបួស ខណៈ​ទូក​អូស​យ៉ាងកាវ​ បេីកបុក​ជាមួយ​ទូក​ប្រជាពលរដ្ឋ​ ដែល​ជិះ​​ឆ្លង​ទន្លេ​ គ្រា​ដែល​​ជនរងគ្រោះ​​ត្រឡប់​មក​ពី​ពិធី​មង្គលការ​មួយ​ ហើយ​ឆហើយឆ្ពោះទៅកាន់លំនៅឋានរបស់ខ្លួន កាលពីយប់ថ្ងៃទី១០ ខែឧសភា ​ ខណៈ​ដែលជន​រងគ្រោះ​ធ្វើដំណើរត្រឡប់មកពីពិធីមង្គលការនៅឃុំរំចេកវិញ។គួរ​បញ្ជាក់​ផង​ដែរ​ថា ជនរងគ្រោះ​ទាំង០៣នាក់នោះ ទី១-ឈ្មោះ រិន ជា ភេទប្រុស អាយុ៥៣ឆ្នាំ។ ទី២-ឈ្មោះ ធីម ថាន ភេទប្រុស អាយុ៥២ឆ្នាំ​ ។ ទី៣-ឈ្មោះ ឡាង ប៉េងហ៊ត់​ ភេទប្រុស អាយុ៣៣ឆ្នាំ​ ។ រហូត​មក​ដល់​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ សព​ជនរងគ្រោះ​ទាំង​៣នាក់​ ត្រូវ​បានរក​ឃើញ​ ហើយ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ផងដែរ​ ខណៈ​ដែល​ក្រុម​គ្រួសារ​សព​ បាន​ទទួល​អំណោយ​មនុស្សធម៌​ ពី​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២០

ខេត្តកំពង់ធំ៖ រថយន្តយីឌុបមួយគ្រឿង ដឹកឈើចាស់ បន្លំដឹកឈើថ្មី ចេញ ពី ស្រុកសណ្តាន់ ខេត្ត កំពង់ធំ ត្រូវបាន កម្លាំង រាជអាវុធហត្ថខេត្តកំពង់ធំ បង្ក្រាបបាន។

ហេតុការណ៍បានធ្វើឡើងនៅយប់ថ្ងៃទី១១ខែឧសភា ឆ្នាំ ២០២០ នៅភូមិសាស្ត្រស្រុកបន្ទុកខេត្តកំពង់ធំ។
រថយន្តនេះ ទ្រុងពណ៌ ខៀវ ពាក់ ស្លាក លេខ ព្រះសីហនុ ៤A_៣០៤៣ ដឹកប្រភេទលេខ០២ ប្រមាណជាង៤០ម៉ែត្រគូប។

យោង តាម កំណត់ហេតុ ជាឈើលក់ឡៃឡុង របស់ ក្រុមហ៊ុន ទី្រភាព តែត្រូវបានប្រគល់ផ្ទេរសិទ្ធ នៅ ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៩ ពី ក្រុមហ៊ុន អង្គ រផ្លាយវូត ឱ្យឈ្មោះ អ៊ុន ម៉ៅ ភេទ ប្រុស ក្នុងការទំនាក់ទំនង សមត្ថកិច្ច ដឹកជញ្ជូន ដែល មាន សុពលភាព ត្រឹម ថ្ងៃ ទី ៣១ខែមីនា ឆ្នាំ ២០២០ តែឈ្មួញបាន ប្រើប្រាស់ លិខិត នេះ ដឹកជញ្ជូន រហូតដល់ ថ្ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ ទើបសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ ចាប់បាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២០

ខេត្តសៀមរាប៖បុរស០២នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួន ករណីគ្រឿងញៀន។
ហេតុការណ៍បានកើតឡើងម៉ោង០៧និង០០នាទីថ្ងៃទី១១ខែឧសភាឆ្នាំ២០២០ នៅចំណុចភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។
សមត្ថកិច្ចថាករណីនេះដកហូតម្សៅក្រាមពណ៌ស(មេតាំហ្វេតាមីន)ចំនួន១៥កញ្ចប់ ស្មេីនិង០៦,២៤ក្រាម,ទូរស័ព្ទ០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២០

ខេត្តសៀមរាប៖ជនជាតិបារាំងម្នាក់ បានដេកស្លាប់ ក្នុងបន្ទប់ជួល។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ៧និង១០នាទីព្រឹកថ្ងៃទី១២ខែឧសភា២០២០នៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិទ្រាំង ក្រុមទី៤ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សមត្ថកិច្ចថាជនរងគ្រោះជាភ្ញៀវជនជាតិបារាំងឈ្មោះ DUVIGNEAU JEN LOUIS ភេទប្រុស កើតថ្ងៃទី២១.០២.១៩៥៦កាន់លិខិតឆ្លងដែនលេខ១២DD៨២៩៤៧ ផុតកំណត់០២.១១.២០២២
ទិដ្ឋការលេខ EB ០១៣៧៨៦០៦ផុតកំណត់២០.EFB.២០២០។
ក្រោយពីក្រុមជំនាញបច្ចេកទេសនិងលោកគ្រូពេទ្យ អិត ឆបឆរត្ថ័ គ្រូពេទ្យអមតុលាការបានសនិ្នដ្ឋានថា÷ ជនរងគ្រោះស្លាប់ដោយសារមានជម្ងឹមហារីកថ្លើមដំណាក់កាលចុងក្រោយ។
សាកសពរក្សាទុកនៅកន្លែង កើតហេតុរង់ចាំស្ថានទូតទាក់ទងក្រុមគ្រួសារបាន ទើបសំរេចតាមក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២០

ខេត្តសៀមរាប៖ទីតាំងការដ្ឋានបូមខ្សាច់មួយកន្លែងបានកំពុងតែធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងបំផុត មិនទាន់មានអាជ្ញាធរឬសមត្ថកិច្ចជំនាញណាចុះទប់ស្កាត់បង្ក្រាបនោះឡើយ។ ទីតាំងបូមខ្សាច់នេះស្ថិតនៅឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

យោងតាមលិខិតបានបញ្ជាក់ថាទីតាំងបូមខ្សាច់នេះ មានអាជ្ញាបណ្ណចេញដោយក្រសួងរ៉ែនិងថាមពល បានអនុញាតឲ្យក្រុមហ៊ុនយុវពាណិជ្ជ ដែលមានអាសយដ្ឋាននៅភ្នំពេញ ធ្វើអាជីវកម្មខ្សាច់សំណង់នៅតំបន់ស្ទឹងរលួស ភូមិត្រាច ឃុំបល្ល័ង្កនិងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចុះហត្ថលេខាដោយលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី០២ខែមេសាឆ្នាំ២០២០ ដោយមានសុពលភាពមួយឆ្នាំ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានទទួលស្គាល់ក្រុមហ៊ុនយុ វពាណិជ្ជ ធ្វើអាជីវកម្មតំបន់ខាងលើផងដែរ។ ដោយបានចុះហត្ថលេខាដោយលោកស៊ុំ ម៉ាប់ អតីតប្រធាអាជ្ញាធរជាតិអប្សរា។

សេចក្ដីរាយការណ៍បបានឲ្យដឹងថាទីតាំងអាជីវកម្មបូមខ្សាច់ខាងលើ បានឈូសឆាយពព្រៃឈើផងដែរ ដើម្បីវាទយកកន្លែងកាយបូមខ្សាច់។​ ពាក់ព័ន្ធករណីនេះលោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់តាមប្រព័ន្ធតេលេក្រាមថាចាំមើលលោកសួរនាំសិន ប៉ុន្តែនេះមិនមែនជាគម្រោងរបស់អាជ្ញាធរជាតិអប្សរានោះទេ ការបូមស្ដារប្រហែលជាគម្រោងសំណូមពរ។ ទោះយ៉ាងណាលោកឡុង កុសល នៅមិនទាន់បញ្ជាក់លំអិតនៅឡើយ ជុំវិញការធ្វើអាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុន យុវ ពាណិជ្ជ នេះ។ ដោយឡែកលោកង៉ាន ភិរុណ អភិបាលរង ខេត្តសៀមរាប បានបញ្ជាក់ថាករណីនេះ ក្រុមហ៊ុន មានច្បាប់តាំងពីជំនាន់លោកឃឹម ប៊ុន សុង អតីតអភិបាលខេត្តសៀមរាប។

ទោះយ៉ាងណាប្រជាពលរដ្ឋ រស់នៅតំបន់ខាងលើ សង្ឃឹមថាអាជ្ញាធរគ្រប់ពាក់ព័ន្ធនិងចុះត្រួតពិនិត្យ ទីតាំងខាងលើជាក់ជាមិនខាន។ក្នុងនោះរថយន្តដឹកខ្សាច់បានបំផ្លាញផ្លូវផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២០

ភ្នំពេញ៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថានៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មន្ត្រីគយចល័ត សហការជាមួយកម្លាំងអាវុធហត្ថបានចុះឃាត់រថយន្តអត់ពន្ធ បានចំនួន០៣គ្រឿងរួមមាន៖
១/- នៅវេលាម៉ោង១០និង០០ព្រឹក ឃាត់រថយន្ត១គ្រឿងម៉ាក AUDI Q7 ស្លាកលេខ ភ្នំពេញ 2AB-8621ឆ្នាំ២០០៨ នៅចំណុចសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
២/- នៅវេលាម៉ោង១១និង០០ព្រឹក ឃាត់រថយន្ត១គ្រឿងម៉ាក Toyota Camry ស្លាកលេខ កំពង់ស្ពឺ 2A-2342 ឆ្នាំ២០១២ នៅចំណុចសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ រួចអូសរថយន្តទាំង២គ្រឿងខាងលើ យកទៅរក្សាទុកនៅឃ្លាំងគយចល័ត ម្តុំទំនប់កប់ស្រូវ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ។
៣/- នៅវេលាម៉ោង១និង១០រសៀល ឃាត់រថយន្ត១គ្រឿងម៉ាក IZUSU DEMEX ចង្កូតស្តាំ ស្លាកលេខ ចង្កូតស្តាំ MBC-2872 ឆ្នាំ២០១៥ នៅចំណុចផ្លូវជាតិលេខ៥ ភូមិអូរប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ រួចអូសរថយន្តខាងលើ យកទៅរក្សាទុកនៅឃ្លាំងគយចល័ត ខេត្តបន្ទាយមានជ័យ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២០

ខេត្តសៀមរាប៖ផ្ទះមួយខ្នងលក់គ្រឿងសំណង់នៅឃុំស្រែណូយ បានរងការឆាប់ឆេះ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៨និង១២នាទីថ្ងៃទី១២ខែឧសភាឆ្នាំ ២០២០នៅចំណុចភូមិវត្តឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាផ្ទះរងគ្រោះមានទំហំ៨x១២ធ្វើអំពីឈើប្រក់ស័ង្កសីដែលមានម្ចាស់ផ្ទះឈ្មោះសូ សារិន ភេទប្រុសអាយុ៤០ឆ្នាំនិងមានប្រពន្ធឈ្មោះ ភឿន សុភាន់ ភេទស្រីអាយុ៣៧ ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។

បើតាមសមត្ថកិច្ចមូលហេតុដែលឆេះតាមការបញ្ជាក់ពីម្ចាស់ផ្ទះមកពីទុស្សេខ្សែភ្លើង។ ក្នុងនោះទ្រព្យសម្បត្តិដែលខូចខាតរួមមាន គ្រឿងសំណង់ដែលដាក់លក់សរុបទឹកប្រាក់ជាង០៤ម៉ឺនដុល្លាឆេះអស់និងប្រាក់ដែលទុកចាយវាយផ្សេងៗ(ដែលមិនដឹងចំនួន) នឹងឯកសារពាក់ពន្ធ័ផ្សេងៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២០

ខេត្តកំពង់ធំ៖រថយន្តមួយគ្រឿងដឹកស្រាបៀរកម្ពុជាបានក្រឡាប់បានក្រឡាប់ផ្ញាជើង។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១២ខែឧសភាឆ្នាំ២០២០ វេលាម៉ោង៥និង៤០នាទីព្រឹកចំណុចភូមិព្រៃតាហ៊ូសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន។
សមត្ថកិច្ចបានឲ្យដឹងថា
រថយន្តដឹកស្រាបៀរម៉ាកហុីយាន់ដាយ ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ៣E.៣៥២២ សណ្តោងសុឺមីរុឺម៉កផ្លាកលេខភ្នំពេញ៤A.៤៨៨៩ផ្ទុក(បើកបរទិសដៅពីត្បូងទៅជើង)ដឹកស្រាបៀរកម្ពុជា។
អ្នកបើកបរឈ្មោះ សារាត់ ពិសិត
ប្រុស២២ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុបង្កដោយខ្លួនឯងដោយអ្នកបើកបររបើកបរ ក្នុងស្ថានភាពងងុយដេក។ ទោះយ៉ាងណាករណីនេះមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២០

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាប៊ូ ប៊ុនណា បានក្លាយជាឈ្មួញឈើ ដ៏សកម្មនៅទឹកដីស្រុកសន្ទុក ខេត្តកំពង់ធំ ដោយបុគ្គលរូបនេះប្រើអំណាចរបស់ខ្លួនដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យបំផុត។

សេចក្ដីរាយការណ៍បានបន្តថាលោក ប៊ូ ប៊ុនណា បានដឹកឈើចេញពីភូមិត្បែងស្រុកសន្ទុក ខេត្តកំពង់ធំ ឆ្ពោះទៅ ភូមិអូរពីរស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ការដឹកជញ្ជូនឈើ ត្រូវបានគេរាយការណ៍ថាដឹកឈើមិនសូវលោះថ្ងៃតាមមធ្យោបាយគោយន្តបុកស័រ ជាឈើលេខ០២ដែលគេសង្ស័យថាការដឹកជញ្ជូនមិនមានលិខិតអនុញាតនោះទេ។
ជុំវិញករណីនេះអង្គភាព សៀមរាបប៉ុស្ដិ៍ មិនទាន់់ទទួលបានការបកស្រាយបំភ្លឺពីលោកប៊ូ ប៊ុនណា បាននៅឡើយទេ នៅព្រឹកនេះ។
បើតាមសេចក្តីរាយការណ៍ បន្ថែមថា
លោកប៊ូ ប៊ុនណា ជាមន្ត្រីសមត្ថកិច្ចមួយរូបទៅប្រចាំការ នៅភូមិកំពប់អំបិលស្រុកសន្ទុក ខេត្តកំពង់ធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page611 Page612 Page613 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×