Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២៣

ខេត្តរតនគិរី៖សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយបានប្រើពូថៅ កាប់ទៅលើមិត្តភក្តិរបស់ខ្លួន ក្នុងពេលផឹកស៊ី។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល ឆោឡោឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២៣ នៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ចបានស្រង់សម្ដីប្រពន្ធជនរងគ្រោះ ថា នៅល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ប្តីគាត់បានសុំទៅផឹកសុី ដោយបាត់មួយយប់ លុះព្រឹកឡើងម៉ោង០៨ គាត់ជាប្រពន្ធ បានតាមរកក៏ប្រទះឃើញសព ប្ដីដេកស្លាប់នៅក្នុងចម្ការដំឡូងក្រោយផ្ទះមិត្តភក្តិ ទៅហើយដោយមានស្នាមរបួសត្រង់ថ្គាម។

សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ សឿន ប៉េងហោង ហៅទូចភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ជនសង្ស័យ ឈ្មោះ ណុប ណាវីត ហៅប៉េស ភេទប្រុសអាយុ២៥ឆ្នាំ ពួកគេជាកសិករ មានរស់នៅភូមិជាមួយគ្នា។

ករណីនេះសមត្ថកិច្ច បានធ្វើការពីនិត្យឃើញលើសាកសព ជនរងគ្រោះ ត្រូវរងការកាប់មួយពូថៅចំថ្គាមខាងឆ្វេង ស្លាប់នៅមុខផ្ទះជនសង្ស័យ ឃើញមានស្នាមអូសសព ទៅចោលក្នុងចម្ការដំឡូងខាងក្រោយផ្ទះប្រហែល៣០ម៉ែត្រ។ ពេលសមត្ថកិច្ចទៅដល់ជនសង្ស័យ បានកាន់ពូថៅមួយជាប់នៅដៃ រួចក្រវីចុះក្រវីឡើង មិនឲ្យចូលទៅក្បែរសាកសួរជុំវិញឃាតកម្មមនុស្សស្លាប់ នៅខាងក្រោយផ្ទះខ្លួននោះទេ។

ហេតុការណ៍នេះកម្លាំងកងរាជអាវុធហត្ថស្រុក សហការជាមួយនគរបាលស្រុកកូនមុំ បានព្យាយាមចូលទៅចាប់ខ្លួនជនសង្ស័យ នោះបានភ្លាមៗនិងស្រាវជ្រាវ រកអ្នកពាក់ព័ន្ធបញ្ជូន ទៅអធិការស្រុកកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់។

បើតាម ឈ្មោះ ព្រឹប ដែលបានចូលរួមផឹកសុី បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុម៉ោង ៤រសៀលជនរងគ្រោះ បានជិះម៉ូតូទៅផ្ទះគាត់ (ព្រឹប) ហើយបានជួបជុំគ្នាពីរបីនាក់ ផឹកសុីលុះដល់ម៉ោង៥ល្ងាច ក៏សុំទៅផ្ទះមុន ជិះម៉ូតូម្នាក់ឯងកាត់មុខផ្ទះជនសង្ស័យខាងលើ។

ជនរងគ្រោះ មិនបានទៅដល់ផ្ទះនោះទេ លុះព្រឹកឡើង ប្រពន្ធឆោឡោ ដើសួរគេឯង រកប្ដីគ្រប់ច្រកល្ហកហើយមានគេប្រាប់ថា យប់មុិញឃើញទៅជួបជុំផឹកសុីនៅចំណុចភូមិកើតហេតុ។ ពេលនោះប្រពន្ធជនរងគ្រោះ បានទៅដល់កន្លែងផឹកសុី ក៏ប្រទះឃើញសពប្ដីដេកស្លាប់ស្ដូកស្ដឹងក្នុងចម្ការដំឡូងរបស់ជនសង្ស័យឈ្មោះណុប ណាវីត រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២៣

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោកឌិត ទីណា បានអះអាងថា តម្លៃស្រូវនៅខេត្តបាត់ដំបង ហាក់មានតម្លៃខ្ពស់។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកឌិត ទីណា បានអះអាងតាមបណ្ដាញសង្គមថា ៖ ថ្លៃស្រូវនៅបាត់ដំបង ជាក់ស្តែង ធៀបនឹងចលនាបំភ្លៃលើបណ្ដាញសង្គម។

រដ្ឋមន្ត្រីបន្តថា ស្រូវបានឡើងថ្លៃខ្ពស់ ហើយក៏បានចុះមកវិញ តែនៅតែជាតម្លៃខ្ពស់សម្រាប់ស្រូវស្រង៉ែ សមរម្យ ជូនកសិករមានប្រាក់ចំណេញ។ លោកថាទៅមុខ ស្រូវពូជសែនក្រអូប និងផ្ការំដួលរបស់ខ្មែរយើង នឹងទទួលការគាំទ្រខ្ពស់ ពីគោលនយោបាយពូជសុទ្ធ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងកសិកម្ម លោកឃឹម ហ្វីណង់ ក៏បានបញ្ជាក់ផងដែរថា ៖ ថ្លៃស្រូវខែនេះ ឆ្នាំនេះ ថ្លៃជាងថ្លៃស្រូវខែនេះឆ្នាំមុន និងឆ្នាំណាៗទាំងអស់ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ សូម្បីតែថ្លៃជីឆ្នាំនេះ ក៏ថោកជាងឆ្នាំ២០២១ និង២០២២ដែរ។

អ្នកនាំពាក្យបន្តថា នេះគឺជាទិន្នន័យជាក់ស្តែង ចេញពីសហព័ន្ធស្រូវអង្ករកម្ពុជា។ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ ដែលមិនស្ថិត នៅក្នុងវិស័យកសិកម្មនឹងអាចទទួលបានព័ត៌មានពិត ពីឯកឧត្តមរដ្ឋមន្ត្រី៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២៣

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាឲ្យអគ្គ​ស្នងការ​នគរបាល​ជាតិ​ ពិនិត្យ​ស្រាវជ្រាវ​ ករណី​តែងតាំង​មេប៉ុស្តិ៍​ហាក់បីមិន​ប្រក្រតី​។

តាមរយៈទំពកហ្វេសប៊ុកផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​ ១០​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៣​ នេះ ​សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ បានសរសេរថា៖
ក្រោយពីបានទទួលព័ត៌មាន តាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំង បុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។

សម្ដេចនាយករដ្ឋមន្ត្រី បន្តថាខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃ ឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈ របស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់ មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ៕

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២៣

ភ្នំពេញ៖ឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស (Miguel Diaz-Canel Bermudez) ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា បានអញ្ជើញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើទស្សនកិច្ចផ្លូវការ នៅ សាធារណរដ្ឋគុយបា ក្នុងពេលសមស្របណាមួយ។ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងបានគូសបញ្ជាក់ថា សាធារណរដ្ឋគុយបា ជាប្រទេសដែល សម្តេចធិបតី មានបំណងចង់អញ្ជើញទៅ ហើយ សម្តេចធិបតី នឹងកំណត់ពេលវេលាសមស្របណាមួយ ក្នុងពេលឆាប់ខាងមុខ។

ការអញ្ជើញធ្វើឡើងក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទរវាង សម្តេច ហ៊ុន ម៉ាណែត និង ឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស។

នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រុងតាខ្មៅ
នាល្ងាច ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារតាមទូរស័ព្ទ ជាមួយ ឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស ស្របពេលដែលចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹង និងលើកកម្ពស់ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចដែលឆ្លុះបញ្ចាំងតាមរយៈ ការផ្លាស់ប្តូរទស្សនកិច្ច និងការជួបពិភាក្សាការងារ ជាញឹកញាប់ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ប្រធានាធិបតីគុយបា បានសម្តែងនូវការអបអរសាទរ ជូនចំពោះ
សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។

ក្នុងជំនួបនេះ, ឯកឧត្តម ប្រធានាធិបតី ក៏បានគូសបញ្ជាក់ឡើងវិញ អំពីការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយផ្អែកលើទំនាក់ទំនង ជាប្រវត្តិសាស្ត្រដ៏យូរលង់ និង អំពីការបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីនានា។ ទន្ទឹមគ្នានេះ, ឯកឧត្តម ប្រធានាធិបតី ក៏បានរំឭកនូវអនុស្សាវរីយ៍ល្អៗ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការ របស់ សម្តេចតេជោ នៅសាធារណរដ្ឋគុយបា កាលពីខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវបានចាត់ទុកថា ជាឆ្នាំដ៏សំខាន់នៃការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចស្តែងឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យជាច្រើន ដូចជា កសិកម្ម, សុខាភិបាល, អប់រំ និងកីឡា ជាដើម។

សម្តេចហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការផ្តួចផ្តើម ឱ្យមានជំនួបតាមទូរស័ព្ទ, ការអបអរសាទរ និងបានជម្រាបជូន ឯកឧត្តម ប្រធានាធិបតី ផងដែរ នូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ។ បន្ថែមលើទំនាក់ទំនងប្រវត្តិសាស្ត្រល្អៗ, សម្តេចហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណចំពោះ ជំនួយឧបត្ថម្ភ និងការគាំទ្រ របស់គុយបា ក្នុងអំឡុងពេលដែលកម្ពុជា ជួបប្រទះនូវការលំបាកបំផុត ជាពិសេសនៅក្រោយថ្ងៃរំដោះចេញពីរបបខ្មែរក្រហម ដែលទាំងអស់នេះពិតជាបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងប្រកបដោយសាមគ្គីភាព និង មិត្តភាពដ៏រឹងមាំ រវាងប្រទេស និងប្រជាជនទាំងពីរ។

ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេច ហ៊ុន ម៉ាណែត បានអះអាងអំពីស្មារតីនៃការបន្ត និងពង្រឹងកិច្ចសហប្រត្តិការល្អនៅក្នុងវិស័យ ដែលមានស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀត។ ក្នុងន័យនេះ, សម្តេចធិបតី បានគាំទ្រ និងជំរុញឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់នយោបាយ លើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះហត្ថលេខា រួច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កញ្ញា ២០២៣

ខេត្តបន្ទាយមានជ័យ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា លោកវរសេនីយ៍ទោ លី ដារ៉ាវុធ នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិស្តឹងបត់ មានវ័យខ្ទង់៤០ឆ្នាំ បានចងក.សម្លាប់ខ្លួន។

ការបញ្ចប់ជីវិតបែបនេះនៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។ នេះបើតាមព័ត៌មានបឋម។ទោះជាយ៉ាងណាករណីនេះសមត្ថកិច្ចមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កញ្ញា ២០២៣

ថ្លែងក្នុងខេត្តកំពង់ស្ពឺ នៅសៅរ៍នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំ ឱ្យមានការធ្វើលិខិតឆ្លងដែន នៅក្រៅប្រទេស ដោយត្រូវបង្កើតការិយាល័យអនុព័ន្ធ ដើម្បីចាត់បញ្ជូនមន្ត្រីទៅប្រចាំការ និងរៀបចំប្រតិបត្តិការ និងគ្រប់គ្រងទិន្នន័យ។ លើសពីនេះ ចំពោះលិខិតថ្កោលទោស គឺត្រូវរៀបចំធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយមានក្រសួងយុត្តិធម៌ ទទួលបន្ទុករៀបចំ និងអនុវត្ត។ បន្ថែមលើនេះផងដែរ សម្តេច ហ៊ុន សែន បានប្រគល់ភារកិច្ចជូនលោកនេត សាវឿន ឧបនាយករដ្ឋមន្ត្រី ដើម្បីធ្វើកិច្ចការជាមួយច្រកព្រំដែនចេញ-ចូលទាំងអស់ ដោះស្រាយរឿងកម្រៃក្រៅសេវា ពាក់ព័ន្ធការធ្វើលិខិតស្នាម សម្រាប់ការឆ្លងដែនទៅប្រទេសជិតខាង ដើម្បីសម្រួលការលំបាកក្នុងការឆ្លងកាត់ និងចេញ-ចូល របស់ប្រជាពលរដ្ឋ។

ក្នុងពិធីសំណេះសំណាល ជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាស នៅស្រុកសំរោងទង
សម្តេចហ៊ុន ម៉ាណែត បានណែនាំឱ្យផ្អាកជាបណ្តោះអាសន្ន ចំពោះការរៀបចំការប្រឡង ក្របខណ្ឌដាច់ដោយឡែក ក្នុងការជ្រើសរើស មន្ត្រីគ្រប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល  ដើម្បីទុកពេលឱ្យមានការរៀបចំយន្តការរួម តាមរយៈគណៈកម្មាការ ដែលមានក្រសួងមុខងារសាធារណៈ ទទួលបន្ទុកក្នុងការដឹកនាំរៀបចំ ដោយនឹងមានការប្រឡងព្រមគ្នា ក្នុងក្របខណ្ឌថ្នាក់ជាតិតែម្តង។ នេះជាគោលការណ៍ ក្នុងការធ្វើកំណែទម្រង់លើការប្រឡង ចូលបម្រើការជាមន្ត្រីរាជការក្នុងក្របខណ្ឌទូទាំងប្រទេសដោយប្រកាន់គោលការណ៍​ “អ្នកចេះ​ គឺជាប់”។

សម្តេចហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលថ្មី គឺនៅតែបន្តគោលនយោបាយ ការទូតរបស់ គណបក្សប្រជាជនកម្ពុជា គឺឈរលើភាពស្មើមុខស្មើមាត់គ្នា អព្យាក្រឹត្យ ស្របតាមរដ្ឋធមនុញ្ញ ផ្អែកលើច្បាប់ និងបម្រើផលប្រយោជន៍ជាតិ ដែលជាអាទិភាពចម្បង។

សម្ដេចហ៊ុន ម៉ាណែត ថ្លែងថា អំពីការងារសំខាន់ចំនួន ៣ ដែលសម្តេចបានធ្វើចំពោះជាតិ និងប្រជាជនគឺ៖ ទី១. ការងារការទូត ដើម្បីបន្តរក្សាកម្រិតស្មើភាព និងស្មើមុខស្មើមាត់លើការងារទំនាក់ទំនងការទូត ក្នុងនាមជាប្រទេស ដែលមានអធិបតេយ្យភាពពេញលេញ ទី២. ការជួបទ្វេភាគី ដើម្បីបន្តរក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេស ជាមិត្តបន្ថែមទៀត ដែលក្នុងនោះបណ្តាប្រទេសជាមិត្ត បានទទួលស្គាល់ និងធ្វើការសាទរចំពោះរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ដែលប្រសូត្រចេញពីការបោះឆ្នោត ដែលមានប្រជាជនជាង ៨២% បានបោះឆ្នោតគាំទ្រ និងទី៣. ការងារសេដ្ឋកិច្ច ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគមកកម្ពុជា តាមរយៈការ ផ្សព្វផ្សាយពីវិស័យ សំខាន់ៗមួយចំនួន ជាអាទិ៍ វិស័យកសិកម្ម, វិស័យទេសចរណ៍, វិស័យថាមពល និងវិស័យការងារជាដើម ទៅកាន់ឆាកអន្តរជាតិ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កញ្ញា ២០២៣

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានចេញសេចក្ដីសម្រេចចាត់តាំង លោក ឃឹម ហ្វីណង់ និងលោកស្រី អ៉ឹម រចនា ជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមសេចក្សីសម្រេច ចុះហត្ថលេខាដោយ លោក ឌិត ទីណា៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កញ្ញា ២០២៣

ភ្នំពេញ៖ឯកឧត្តម គីម ជីន ព្យូ បានសម្តែងនូវការអបអរសាទរជូនចំពោះ សម្ដេចធិបតី ដែលត្រូវបាន ជ្រើសតាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ហើយ ឯកឧត្តម ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី កម្ពុជានឹងអាច សម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់។

នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កញ្ញា ២០២៣

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន២នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតបានរងរបួសធ្ងន់ រវៀងម៉ូតូនិងម៉ូតូបុកគ្នា។

ហេតុការណ៍បានកើតឡើងនៅម៉ោង​ ១១ និង៤០នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រ លេខ ៣៨-៣៩  ស្ថិត​ក្នុង​ភូមិខ្នាររង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប លើផ្លូវជាតិលេខ៦៧។

អាជ្ញាអាជ្ញាធរស្រុកបន្ទាយស្រីបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូមួយគ្រឿងម៉ាក ហុងដា HExcitor ពណ៌ខ្មៅ ផ្លាកលេខគ្មាន បើកបរដោយឈ្មោះ  ក្រង់ រ៉ាភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិគោក ស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ស្លាប់នៅនឹងកន្លែងកើតហេតុ) ជាអ្នកបើកបរ។ ២. អ្នករួមដំណើរម្នាក់ឈ្មោះ រ៉ាត់ ស្រ៊ី ភេទប្រុស អាយុ ២២ឆ្នាំ (របួសធ្ងន់) ជាអ្នករួមដំណើរជាមួយ បានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1R-9802 បេីកបរដេាយឈ្មោះ ស៊ុន រិច ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្លាប់នៅនឹងកន្លែងកើតហេតុ) ជាអ្នកបើកបរម៉ូតូ។ ចំណែកម៉ូតូ ០២គ្រឿង (ធ្ងន់)។

បើតាមអាជ្ញាធរបន្តថា គ្រោះថ្នាក់នេះ មូលហេតុ​ អ្នកបើកបរម៉ូតូផ្លាកលេខកំពង់ស្ពឺ 1R-9802 បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបរផ្លាកលេខ គ្មាន បើកបរក្នុងល្បឿនលឿន។ វត្ថុតាងត្រូវបានកម្លាំងជំនាញចរាចរណ៍ បានទៅមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីដើម្បីចាត់ការតាមនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កញ្ញា ២០២៣

ខេត្តសៀមរាប៖យ៉ាងហោចមនុស្សម្នាក់បានស្លាប់និងបីនាក់ទៀតបានរងរបួស ខណៈជិះម៉ូតូបុកម៉ូតូរ៉កង់បី។

ហេតុការណ៍បានកើតឡើង នៅម៉ោង១៩ លើផ្លូវជាតិលេខ៦  ចំណុចបង្គោលគីឡូម៉ែត្រ លេខខ៣៣៧- ៣៣៨ ភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួកខេត្តសៀមរាប រវាងម៉ូតូ២គ្រឿង និងម៉ូតូកង់៣ ឈប់ចតនៅចញ្ចើមផ្លូវគ្មានភ្លើងសញ្ញា។

អាជ្ញាធរមូលដ្ឋាន បានប្រាប់សៀមរាប ប៉ុស្តិ៍ ថា
គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅផលិត ឆ្នាំ2015 ពាក់ផ្លាក1លេខសៀមរាប 1T-7879 បើកបរដោយឈ្មោះ អឿ អាត ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិប្របម៉ៃ
ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប មុខរបរ កសិករ (គ្មានមួកសុវត្តិភាព ស្លាប់នៅកន្លែងកាត់ហេតុ) បើកបរទិសដៅពីកើត ទៅលិច និងម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅផលិត ឆ្នាំ2012ពាក់ផ្លាកលេខសៀមរាប 1M-7257 បើកបរដោយឈ្មោះ ហាវ សីហា ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិពង្រចាស់ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាបមុខរបរកសិករ (គ្មានមួកសុវត្តិភាព) ដឹកមនុស្ស២នាក់៖
១/ឈ្មោះ ទិន នាង ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិយាង ឃុំយាងស្រុកពួក ខេត្តសៀមរាប មុខរបរកសិករ(គ្មានមួកសុវត្តិភាព រងរបួស)
២/ឈ្មោះ សោម សំណាង ភេទប្រុសអាយុ៤០ឆ្នាំ នៅភូមិចុងថ្នល់ ឃុំយាង ស្រុកពួក ខេត្តសៀមរាប មុខរបរកសិករ (គ្មានមួកសុវត្តិភាពរងរបួស) បើកបរទិសដៅពីកើត ទៅលិច បានបុកនឹងម៉ូតូកង់បី ពណ៌ខៀវពាក់ផ្លាកលេខព្រៃវែង 1S- 5678 ដែលឈប់ចតនៅលើចិញ្ចើមផ្លូវ ចំហៀងខាងជើងបែរក្បាល ទៅទិសខាងលិច (បែកកង់មុខ) អ្នកបើកបរមិនស្គាល់់អត្តសញ្ញាណរត់គេចខ្លួនបាត់។

អាជ្ញាធរបានបន្តថា ករណីនេះបណ្តាអោយស្លាប់មនុស្សម្នាក់នាក់ឈ្មោះ អឿ អាត និងរបួសមនុស្សចំនួន០៣នាក់
១/ឈ្មោះ ហាវ សីហា(មធ្យម)
២/ឈ្មោះ ទិន នាង(មធ្យម)
៣/ឈ្មោះសោមសំណាង(ស្រាល)
ខូចខាត:ម៉ូតូ ០២គ្រឿង (ធ្ងន់)
និងម៉ូតូកង់បី១គ្រឿង(ស្រាល)។

បើតាមអាជ្ញាធរ ហេតុការណ៍នេះ មូលហេតុ ម៉ូតូកង់បីឈប់ចតដោយគ្មានភ្លើងសញ្ញា… និងអ្នកបើកបរម៉ូតូទាំង២គ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញសហការជាមួយនគរបាលរដ្ឋបាលសសរស្តម្ភចុះទៅវាស់វែង និងសង្គ្រោះជនរងគ្រោះ យកទៅមន្ទីរពេទ្យ និងប្រគល់ឯសាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅដើម្បីចាត់ការតាមនីតិវិធី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កញ្ញា ២០២៣

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម ស សុខា បានលើកឡើងថានឹងមានការស្នើសុំទៅ ឯកឧត្តម រដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការសម្របសម្រួល ការផ្ទេរកម្មសិទ្ធិ ពីឪពុកម្តាយមកកូន តាមប្រព័ន្ធឌីជីថល ដោយប្រើពេលយ៉ាងយូរ៥នាទី ដោយមិនអស់ថវិកាអ្វីទាំងអស់។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្តទៀតថា ការស្នើសុំនេះ ឯកឧត្តម សាយ សំអាល ក៏បានឯកភាព ដើម្បីធ្វើការងារនេះ ឱ្យបានលឿនហើយដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បានលើកឡើងផងដែរថា បច្ចុប្បន្ននេះ ប្រទេសនៅក្នុងពិភពលោក កំពុងតែមានការអភិវឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យា។ ដូច្នេះ ប្រទេសកម្ពុជា ក៏កំពុងតែធ្វើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យានេះដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានអះអាងថា នៅថ្ងៃអនាគតយើងចង់ប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសឌីជីថល ដោយយើងត្រូវការប្រើកត្តាពីរសំខាន់៖ ទី១ កត្តាសម្ភារ ទី២ កត្តាធនធានមនុស្ស ឬបុគ្គល។ រដ្ឋមន្ត្រីបានថ្លែងទៀតថា ក្រសួងនឹងផ្ដល់ឱកាសជាអាទិភាព សម្រាប់ជ្រើសរើសមន្ត្រីរាជការផ្នែកឌីជីថលនាពេលខាងមុខឆាប់ៗនេះ។

ឯកឧត្ដម ស សុខា ក៏បានណែនាំឱ្យឯកឧត្តមអភិបាលខេត្តសៀមរាប ថ្មី ត្រូវយកចិត្តទុកដាក់ ក្នុងការដោះស្រាយ នូវបញ្ហាដែលកើតមានឱ្យបានលឿន ដោយយកកត្តាឈ្នះ ឈ្នះទាំងអស់គ្នាជាគោល។

ក្នុងពេលដែលចូលកាន់មុខតំណែងជាអភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ បានប្តេជ្ញាថា នឹងខិតខំអស់កម្លាំងកាយ កម្លាំងចិត្ត ចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកសាមគ្គីផ្ទៃ ក្នុងបង្កើនកិច្ចសហប្រតិបត្តិការ និងសហការឱ្យបានល្អប្រសើរជាមួយថ្នាក់ដឹកនាំ នៃគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្រសួង ស្ថាប័នទាំងអស់ ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្តសៀមរាប ទាំងមូលឱ្យមានការរីកចម្រើនថែមទៀតសំដៅកាត់បន្ថយភាពក្រីក្រ។

សូមជម្រាបថាពិធីប្រកាស ឯកឧត្តម ប្រាក់ សោភ័ណ ចូលកាន់មុខតំណែងអភិបាលខេត្តសៀមរាប ជំនួសឯកឧត្តម ទៀ សីហា ដែលបានឡើងមុខតំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិនៅរដ្ឋបាលខេត្តសៀមរាបថ្ងៃម្សិលមិញ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កញ្ញា ២០២៣

ខេត្តសៀមរាប៖ឯកឧត្តម​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់​ ប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ប្រាក់ សោភ័ណ ជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

ពិធីប្រកាសនេះធ្វើឡើង នៅរដ្ឋបាលខេត្តសៀមរាប
នៅរសៀល ​ថ្ងៃអង្គារ​ ទី០៥ ខែកញ្ញា ឆ្នាំ២០២៣​ ដោយមានការចូលរួមពីរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសៀមរាបជាច្រេីនរូបផងដែរ​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page131 Page132 Page133 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×