Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មីនា ២០២៤

ខេត្តសៀមរាប៖យោងតាមសេចក្ដីប្រកាសរបស់អាជ្ញាធរខេត្តសៀមរាប ដែលអង្គភាព សៀមរាប ប៉ុស្ដិ៍ ទទួលបានបង្ហាញថានៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៥៖៥០នាទី មានករណីឆេះផ្ទុះរថយន្តដឹក ភ្ញៀវទេសចរ ៤៥កៅអី ១គ្រឿង នៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត។

តាមរយៈរបាយការណ៍ស្រាវជ្រាវ បឋមរបស់សមត្ថកិច្ច រដ្ឋបាលខេត្តសូមជម្រាបជូនថា រថយន្ត ៤៥កៅអី មួយគ្រឿង ខាងលើ នេះ បានដឹកភ្ញៀវទេសចរឱ្យចូលមើលថ្ងៃរះ ក្នុងបរិវេណប្រាសាទអង្គរវត្ត រួចចូលចំណតចតជាធម្មតា ដោយមានរថយន្តចតក្បែរផងដែរ។ មូលហេតុនៃការឆេះផ្ទះនេះ គឺជាឧបទ្ទវ ហេតុបណ្តាលមកពីលក្ខណៈបច្ចេកទេស របស់រថយន្ត ៤៥កៅអីមួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 3E-4674 រហូតដល់ឆេះរាលដាល ដល់រថយន្តចតក្បែរ ២គ្រឿងទៀត។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាននឹងកំពុងសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់សមត្ថកិច្ច ជំនាញ របស់ រដ្ឋបាលខេត្ត ដើម្បីស្រាវជ្រាវ បន្ថែមទៀតអំពីហេតុការណ៍ដែលបានកើតឡើងនេះ។

រដ្ឋបាលខេត្តសូមជម្រាបជូនបន្ថែមថា ករណីគ្រោះថ្នាក់ នេះ មិនបានបង្កឱ្យរងរបួសដល់ភ្ញៀវ- ទេសចរនោះទេ ដោយបានបង្កការខូចខាតរថយន្តចំនួន ៣គ្រឿង ក្នុងនោះរថយន្តប្រភេទ ៤៥កៅអី ២ គ្រឿង រថយន្ត ២៤កៅអី ១គ្រឿង និងបណ្តាលឱ្យរងរបួសមនុស្ស ២នាក់។

រដ្ឋបាលខេត្ត សូមស្នើដល់សារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចៀសវាងការ ផ្សព្វផ្សាយព័ត៌មាន ដោយធ្វើការសន្និដ្ឋាន ឬដោយការយល់ឃើញណាមួយផ្ទាល់ខ្លួន មិនមានមូលដ្ឋាន ច្បាស់លាស់ ឬមានចេតនាញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការ ទទួលខុសត្រូវ ចំពោះមុខច្បាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តា ជ្រាបជាព័ត៌មានុះ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មីនា ២០២៤

ខេត្តព្រះវិហារ៖ទីតាំងច្រក​ទ្វារ​ព្រំដែន​អានសេះ កំពុងក្លាយជាកន្លែងឈ្មួញនាំចូលទំនិញគេចពន្ធ ពីប្រទេសថៃចូលមកចែកចាយ តាមបណ្ដាខេត្តនានាយ៉ាងគ្រឹកគគ្រេង។ ដោយករណីនេះគេមានការសង្ស័យថាមន្ត្រីជំនាញគយខេត្តព្រះវិហារនិងច្រកអានសេះមានការឃុបឃិតគ្នាជាមួយក្រុមឈ្មួញ។

ការ​លួច​បើក​ឲ្យ​ទំនិញគេចពន្ធ​ នាំ​ចូល​មាន​ដូច​ជា​ចំណីអាហារ​ជា​ច្រើន​ប្រភេទ​ មាន​បន្លែ​ផ្លែ​ឈើ​ទឹកក្រូច​ទឹកដោះគោ និង​ទឹក​សុទ្ធ​ជាដើម​។​ល​។ ជា​ពិសេស គឺ​មាន់​ដឹក​ទាំង​រថយន្ត​តែ​ម្តង​ក្រុម​ឈ្មួញ នាំ​ចូល​បាន​យ៉ាង​រលូន​ ដោយ​គ្មាន​ការ​ឆែកឆេរ និង​រឹត បន្តឹង​ពី​មន្ត្រី​គយ​ទល់ដែន​ដោយសារ​គេ​បង់​សេវា​ឲ្យ​ដោយ​មិន​ចេញ​វិ​ក័យ​ប​ត្រ​ប្រមូល​លុយ​ ដាក់​ហោប៉ៅ​ចែក​គ្នា​យ៉ាង​ងាយគិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន។

ទំនិញគេចពន្ធ​ទាំងនោះ​ពី​ប្រទេស​ថៃ មាន​ដូច​ជា ស្រា​បៀរ​ជា​ច្រើន​ប្រភេទ​, ភេសជ្ជៈ​កំប៉ុង ឬ​ដប និង ទំនិញ​ចាប់ហួយ និង​គ្រឿងសម្អាង​ការ​ជាដើម។

អង្គភាពសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោក​ម៉ក់ ស៊ី​សា​វុ​ធ ប្រធាន​សាខា​គយ និង​រដ្ឋ​ករ​ខេត្តព្រះវិហារ និង​ការិយាល័យ​គយ និង​រដ្ឋាករ​អានសេះ នៅឡើយទេជុំវិញព័ត៌មាននេះ ដោយមិនមានលេខទំនាក់ទំនង។ ទោះជាយ៉ាងណា មានអ្នកបើកបរ​រថយន្ត​ម្នាក់​ឈ្មោះ​ម៉ា​ន សេត ដែល​មិនមែន​ជា​មន្ត្រី​គយ​ផង​នោះ មក​ឈរ​ចាំ​ទា​លុយ​ពី​ឈ្មួញ​តាម​អំពើ​ចិត្ត​ទៀត​ផង៕

 

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មីនា ២០២៤

ភ្នំពេញ៖សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ចំនួន៣០០ទីតាំង លើ១៩រាជធានីខេត្ត ដោយឃាត់ខ្លួនមនុស្សសរុបចំនួន៤៩៦នាក់។ នេះបើគិតពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

តាមការគូសបញ្ជាក់របស់លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថា ក្នុងចំណោមទាំង៣០០ទីតាំង ដែលបង្ក្រាបបាននោះ សមត្ថកិច្ចនគរបាលបានចាត់វិធានការច្បាប់ចំនួន៦៩ទីតាំង លើ១៥រាជធានី-ខេត្ត ពោលគឺកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការ ដែលមានជនសង្ស័យ១៩៤នាក់ផងដែរ។

លោក ទូច សុឃៈ (សុខៈ) អះអាងថា ក្នុងចំណោម៦៩ទីតាំងដែលបញ្ជូនទៅតុលាការនេះ ក៏មាន Game Online ខុសច្បាប់ចំនួន១ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។ ការលេងល្បែងភ្នាល់តាម Internet ជ្រកក្រោមផ្លាកអាជីវកម្ម ឬអាជ្ញាប័ណ្ណចំនួន៧ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន៣១នាក់។ ក្រៅពីនេះ មានល្បែងផ្សេងៗដែលកើតតាមមូលដ្ឋានចំនួន៦១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៥៧នាក់។

អ្នកនាំពាក្យរង លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ទៀតថា ក្រៅពីការចាត់វិធានច្បាប់ នគរបាលក្រសួងមហាផ្ទៃ ក៏បានចាត់វិធានការរដ្ឋបាលផងដែរនៃចំនួនទាំង៣០០ទីតាំងដែលបង្ក្រាប។ ក្នុងនោះ ចាត់វិធានការរដ្ឋបាល បានចំនួន២៣១ទីតាំង លើ១០រាជធានី-ខេត្ត ដោយបានអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តិ លើមនុស្សចំនួន៣៣៩នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តថា អនុវត្តតាមបទបញ្ជា និងគោលការណ៍«សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាដឹកនាំកម្លាំងជំនាញតាំងពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ស្នងការដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងជាប្រចាំ ដើម្បីប្រសិទ្ធផលនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យស្របតាមទស្សនៈ«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។

ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺជាមុខសញ្ញាមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីកាលពីដើមអាណត្តិទី៧ រួមមាន បញ្ហាគ្រឿងញៀន បញ្ហាចរចារណ៍ បទល្មើសព្រហ្មទណ្ឌទូទៅ បញ្ហាក្រុមក្មេងទំនើង ការជួញដូរមនុស្ស និងការដោះស្រាយបញ្ហាតាមព្រំដែនទាំងគោកនិងទឹក៕

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មីនា ២០២៤

ភ្នំពេញ៖ជនជាតិកូរ៉េចំនួនពីរនាក់ត្រូវបានសមត្ថកិច្ចគយឱកាសយានដ្ឋានអន្តរជាតិភ្នំពេញធ្វើការចាប់ខ្លួន ករណីរត់ពន្ធគ្រឿងញៀនទៅប្រទេសកូរ៉េ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ការចាប់ខ្លួនធ្វើឡើង នៅនៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមន្ត្រីនៃនាយកដ្ឋានគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ។

ការឃាត់ក្នុងពេលត្រួតពិនិត្យអ្នកដំណើរ សញ្ជាតិកូរ៉េចំនួន ២នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះ ZA215 ក្នុងគោលដៅឆ្ពោះទៅប្រទេសកូរ៉េ។ តាមការត្រួតពិនិត្យលើដងខ្លួន មន្ត្រីគយនិងរដ្ឋាករបានរកឃើញម្សៅពណ៌សជាច្រើនកញ្ចប់ រុំជាប់នឹងដងខ្លួនរបស់អ្នកដំណើរទាំងពីរ។

តាមលទ្ធផលតេស្តបឋម ដោយមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ម្សៅពណ៌សទាំងនោះជាគ្រឿងញៀនប្រភេទ Methamphetamine ទម្ងន់ ១ ២៩០,៧៩ ក្រាម និងប្រភេទ Katamine ទម្ងន់ ៩៨៧,៤២ ក្រាម។ បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង និងសម្ភាររបស់ជនសង្ស័យ ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មីនា ២០២៤

ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតដោយសារលង់ទឹក។

ហេតុការណ៍បានកើតឡើង ម៉ោង៨និង៣០នាទីថ្ងៃទី០៣ខែមីនា ឆ្នាំ ២០២៤ ស្ថិតនៅទឹកអូរ ខាងមុខផ្ទះជនរងគ្រោះ ប្រហែល៥០ម៉ែត្រ នៅភូមិស្ពានក្អែក ឃុំ កណ្តែក ស្រុកប្រាសទបាគង ខេត្តសៀមរាម។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះ កាយ កន ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរសំណង់ រស់នៅភូមិ ស្ពានក្អែក ឃុំ កណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ បានបាត់ខ្លួនប្រហែលម៉ោង១៨.០០នាទីល្ងាច ថ្ងៃទី០២ ខែមីនាឆ្នាំ២០២៤ ហើយបានរកឃើញ៨.៣០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។ មូលហេតុៈដោយសារអង្គុយលេងទូរស័ព្ទនៅមាត់ទឹក ខ្យល់គរបណ្ដាលឲ្យរអិលជើងធ្លាក់ទឹកលង់ទឹកស្លាប់។

តាមការធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញជនរងគ្រោះ ពិតជាស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មីនា ២០២៤

ខេត្តសៀមរាប៖ ជនសង្ស័យជំនួន 5 នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្ល ពាក់ព័ន្ធគ្រឿងញៀន។

ការឃាត់ខ្លួនធ្វើឡើង ត្រង់ចំណុចភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ដសៀមរាប នៅវេលាម៉ោង២២:០០នាទី ថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤។

ជនសង្ស័យចំនួន០៥នាក់៖
១.ឈ្មោះ ហេង ហៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងដែក ទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប(ធ្វើតេស្តរកឃើញមានសារធាតុញៀនក្នុងខ្លួន)។
២.ឈ្មោះ ប្រាក់ សុធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរអ្នកលក់ទឹក ទីលំនៅបច្ចុប្បន្ន ភូមិរការ សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្ដសៀមរាប(រកឃើញមានគ្រឿងញៀនក្នុងខ្លួន០១កញ្ចប់)។
៣.ឈ្មោះ កន សំនិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប(ធ្វើតេស្តរកឃើញមានសារធញៀនក្នុងខ្លួន)។
៤.ឈ្មោះ ពេជ្រ រាជ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងដែក ទីលំនៅបច្ចុប្បន្នភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប(ធ្វើតេស្តរកឃើញមានសារធាតុញៀនក្នុងខ្លួន)។
៥.ឈ្មោះ សេរី វិច្ឆ័យ ភេទប្រុស អាយុ២៥ មុខរបរបុគ្គលិកធនាគា រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប(មានសម្ភារប្រើប្រាស់គ្រឿងញៀននៅក្នុងកែបម៉ូតូ)។
+ដកហូតវត្ថុតាងរួមមាន៖
-ម៉្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន០២កញ្ចប់។
-ម៉ូតូចំនួន០៣គ្រឿង។
-ទូរស័ព្ទដៃចំនួន០៣គ្រឿង៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២៤

ខេត្តសៀមរាប៖ម៉ូតូចំនួន 2 គ្រឿងបានបុកគ្នាបណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ០២និង៥០នាទី ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៤ នៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស្លាកលេខសៀមរាប 1K-2277   បេីកបរ ដោយឈ្មោះ ឃ្លោក រ៉ាណេត ភេទប្រុស អាយុ ២៤ឆ្នាំ និងម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស្លាកលេខសៀមរាប 1B2822 បើកបរដោយឈ្មោះ ពេជ វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថា ករណីនេះ បណ្តាលឲ្យ មនុស្សស្លាប់ឈ្មោះ ពេជ វាសនា ឯ ឃ្លោក រ៉ាណេតរបួសធ្ងន់១នាក់។ ខូចខាត ម៉ូតូចំនួន០២គ្រឿង។ មូលហេតុ នាក់ទាំងពីរបើកបរខ្វះការប្រយ័ត្ន៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២៤

ខេត្តបាត់ដំបង៖បុរសម្នាក់ព្រោះតែជីវភាពខំដើររើសអេតចាយបែជាត្រូវលង់ស្ទឹងសង្កែស្លាប់។

 

ហេតុការណ៍បានកើតឡើងនៅរសៀល ថ្ងៃទី 1 ខែមីនា ឆ្នាំ 2024 ស្ថិតនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។

 

ជនរងគ្រោះឈ្មោះ មៀត ថា អាយុ 58 មានទីលំនៅ នៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង មុខរបរដេីររេីសអេតចាយ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២៤

ខេត្តបាត់ដំបង៖ មនុស្សចំនួនបីនាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តបាត់ដំបងធ្វើការចាប់ខ្លួន ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស។

ការចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង០៤ និង០០នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្សារថ្មី ភូមិបែកចាន់ថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ការបង្ក្រាបធ្វើឡើង យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជវុធហត្ថខេត្តបាត់ដំបង ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន ០៣ នាក់៖
១-ឈ្មោះ ផល វិចិត្រ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ។
២-ឈ្មោះ ឈីវ ភីរ័ត្ន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រកដ។
៣-ឈ្មោះ ថន ស៊ីវហេង ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ។

-ចាប់យកវត្ថុតាងរួមមាន ៖
-ម៉ូតូចំនួន ០១ គ្រឿង
-រទេះចំនួន ០១ គ្រឿង
-អាគុយចំនួន ០២ គ្រឿង កម្លាំង ១៥០ អំពែ-ស្នប់ចាញ់ខ្លាញ់គោចំនួន ០២ គ្រឿង-ច្រវាក់ចំនួន ០១ ខ្សែ
-កន្ត្រៃកាត់ដែចំនួន ០២ (តូច១)
-ធ្មេញអេស្កាចំនួន ០៤ គ្រាប់
-ម៉ាឡេតចំនួន ០១ ដើម
-ទុយយោអេស្ការចំនួន ០១ ខ្សែ ។

សូមបញ្ជាក់ ករណី លួចវេលាម៉ោង ០៣និង០០នាទី នៅចំណុចដីវាលមួយកន្លែង ស្ថិតនៅភូមិរំចកេ៤ សង្កាត់រតនះ ក្រុបាត់ដំបង ខេត្តបាត់ដំបង របស់ជនរងគ្រោះឈ្មោះ នុន ប៊ុនណ្ណា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរបើកបរ ទីលំនៅបច្ចុប្បន្នភូមិរំចេក៤ សង្កាត់រតន ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២៤

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បាន ចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេ លើកទី៨ នៅខេត្តសៀមរាប៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២៤

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានប្រកាស សូមអបអរសាទរខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១ចំនួន ៨៣ឃុំ សង្កាត់ ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”​ ឆ្នាំ២០២៣។

សូមជម្រាបថា ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង​ ស្រុក ឃុំ សង្កាត់បានធ្វេីឱ្យខេត្តសៀមរាបទទួលបាននូវសុខសន្តិភាព​ និងសណ្តាប់ធ្នាប់របៀបរយបានទូទាំងខេត្ត​។ កត្តានេះបានធ្វេីឱ្យខេត្តទទួលបានការកោតសរសេីរពីរាជរដ្ឋាភិបាល​ តាមរយៈក្រសួងមហាផ្ទៃ ដែលបានវាយតម្លៃការអនុវត្តការងារ​ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”​ ប្រចាំឆ្នាំ២០២៣​ របស់ខេត្តសៀមរាបទទួលបានលទ្ធផលដូចខាងក្រោម​ :
-ចំណាត់ថ្នាក់លេខ១ ទទួលបាន​ ៨៣ ឃុំសង្កាត់ កើន ១៦​ ធៀបនឹងឆ្នាំ២០២២
– ចំណាត់ថ្នាក់លេខ២ ទទួលបាន​ ១៥ ឃុំ​ សង្កាត់
– ចំណាត់ថ្នាក់លេខ៣ ទទួលបាន​ ២ឃុំ​ សង្កាត់។

ជាមួយនឹងលទ្ធផលល្អប្រសើរជាងឆ្នាំ២០២១ និង២០២២នេះ ​ រដ្ឋបាលខេត្តសូមថ្លែងអំណរគុណ ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត​ ក្នុងការបង្រ្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មេីសនៅមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសេីរ​ដែលធ្វេីឱ្យខេត្តសៀមរាប ទទួលបានលទ្ធផលល្អប្រសេីរគួរជាទីមោទក៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២៤

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប បានចាប់ខ្លួនបុរសម្នាក់និងបញ្ជូនទៅកាន់តុលាការខេត្តសៀមរាបដើម្បីអនុវត្តតាមផ្លូវច្បាប់។

ការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នេះដើម្បីចាត់វិធានការតាមនីតិវីធីច្បាប់ ក្រោយពីបានសាកសួរពាក់ព័ន្ធនឹងការផលិតឧបករណ៍នេសាទខុសច្បាប់។

សូមជម្រាបថា ប្រតិបត្តិការ បង្ក្រាបធ្វើឡើង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីតាំងរោងសិប្បកម្មកែច្នៃ ផលិត ទិញ-លក់ ដឹកជញ្ជូន និងរក្សាទុកឧបករណ៍ ឆក់ត្រីខុសច្បាប់ នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយកម្លាំងចម្រុះ តាមបញ្ជារបស់ព្រះរាជអាជ្ញារង។

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា
នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារ បានរកឃើញវត្ថុតាងពាក់ព័ន្ធ នឹងការផលិត នឹងទិញលក់ឧបករណ៍ឆក់ត្រី រួមមាន ត្រង់ស៊ីសស្ទឺ ដមអេកូបំលែងភ្លើង កង់ដង់ ដុំភ្លើង គ្រឿងបង្គុំ ខ្សែលួសសម្រាប់រំដុំភ្លើង ប្រអប់ផ្គុំ (ដុំស្នួក) និងទូរស័ព្ទដៃ។ ម្ចាស់ទីតាំងឈ្មោះ មុត វ៉ា ភេទប្រុស អាយុ ៥១ឆ្នាំ។

សូមជម្រាបថា ជនសង្ស័យ ឈ្មោះ មុត វ៉ា រូបនេះ បានផលិត លក់ ចែកចាយឧបករណ៍ឆក់ត្រីខុសច្បាប់ទៅតាមបណ្តាខេត្តចំនួន៦ ដូចជា ខេត្តកំពង់ធំ ពោធិសាត់ បាត់ដំបង ក្រចេះ ព្រៃវែង និងត្បូងឃ្មុំ៕

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page94 Page95 Page96 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×