Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៤

ខេត្តកំពង់ចាម៖ តៃកុងឡានម្នាក់បានបាត់បង់ជីវិត ខណ:បើកឡានធំទៅបុកនឹងឡាន១គ្រឿងទៀតដែលកំពុងចតស្ងៀម។

ហេតុការណ៍បានកើតឡើងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ០២-២០២៤ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៦៦-៦៧ ស្ថិតនៅភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

គ្រោះថ្នាក់ចរាចរណ៍ នេះ រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉ក (ចង្គូតស្តាំ) ពាក់ស្លាកលេខ KCH-0215 អ្នកបើកបរឈ្មោះ មឿន សំនាត់ (ស្លាប់នៅនឹងកន្លែង) ភេទប្រុស ទីលំនៅភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង បើកទិសដៅ ពីលិច ទៅកើត បានទៅបុកពីក្រោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3A-7128 (អ្នកបើកបរគេចខ្លួនបាត់) ជារថយន្តកំពុងឈប់នៅស្ងៀម។

មូលហេតុ: រថយន្តម៉ាកហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ KCH-0215 និងលេខរ៉ឺម៉កកំពង់ចាម 4A-2157 ប្រើប្រាស់ល្បឿនលឿន ទៅបុកពីក្រោយរថយន្តកំពុងឈប់ស្ងៀម។ ករណីនេះបណ្ដាលឱ្យ ស្លាប់មនុស្សប្រុស ០១នាក់,ខូចខាតរថយន្ត ០២គ្រឿង៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖មនុស្សចំនួន៣នាក់ត្រូវបានមូលដ្ឋានអាវុធហត្ថស្រុកជីក្រែង ចាប់ខ្លួនករណីជួញដូរថ្នាំញៀន។

ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង៩និង៣៥នាទី ថ្ងៃទី២២ កុម្ភះ ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រាច
ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។

ជនសង្ស័យ១- ឈ្មោះ លូយ ប៊ុនលេង ( ហៅលាក់ ) ភេទប្រុស អាយុ ៣៥ឆ្នាំទីលំនៅ  ភូមិច្រាំងខ្ពស់ ឃុំកំពងក្ដី ស្រុកជីក្រែង ខេត្តសៀមរាប(+ វិជ្ជមាន )។
២-ឈ្មោះ អ៊ន់ មិនា (ហៅពេញ) ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅ ភូមិច្រាំងខ្ពស់ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប (+វិជ្ជមាន )
៣- ឈ្មោះ តេះ ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំទីលំនៅ ភូមិប្រាសាទ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប (+វិជ្ជមាន )។

ករណីនេះដកហូតវត្ថុតាង
– ម្សៅក្រាមពណ៌សថ្លា១កញ្ចប់ធំ
– ទូរស័ព្ទចំនួន ០២គ្រឿង
– ម៉ូតូ ចំនួន ០២គ្រឿង
– កង់អាគុយចំនួន ០១គ្រឿង
បច្ចុប្បនជនសង្សយ័និងវត្ថុតាងបានបញ្ជូនទៅការិ.ជំនាញ អ ហ ខេត្តសៀមរាបដើម្បី អនុវត្ត
និតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ក្មេងម្នាក់ត្រូវបានសមត្ថកិច្ចស្រុកវ៉ារិនរាយការណ៍ថា បានលង់ទឹកស្រះបណ្ដាលឲ្យស្លាប់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៩ ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចកោះថ្ម ស្ថិតនៅភូមិកញ្ចន់រុនឃុំប្រាសាទ ស្រុកវ៉ារិន។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះចិន បណ្តូល ភេទប្រុស អាយុ៥ឆ្នាំ។ មូលហេតុ ទៅមើលសន្ទូច ក៏រអិលធ្លាក់ទឹកស្រះ៕

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖សមត្ថកិច្ចអាវុធហត្ថស្រុកវ៉ារិន បានសហការជាមួយសង្កាត់រដ្ធបាលព្រៃឈើស្រែណូយ ធ្វើការបង្ក្រាបរថយន្តដឹកឈើ១គ្រឿង។

ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង 19និហ30នាទីថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ
2024 នៅភូមិអូរំចេក ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ត្រី ហេ យ៉ែម មេបញ្ជាការរងស្រុក។

រថយន្តដែលបង្ក្រាបម៉ាក អ៊ីស៊ុយស៊ុយទ្រុបភើ ពណ័ត្រីអ៊ី ពាក់ស្លាកលេខ ភ្នំពេញ 2F- 5813 បើកបរដោយឈ្មោះ សេង សួង ភេទប្រុស អាយុ42ឆ្នាំ រស់នៅ ភូមិព្រៃលាន ឃុំពពែល ស្រុកសូនិគម ខេត្តសៀមរាប។ មានឈើធ្នង់ប្រភេទឈើប្រណិត គ្មានច្បាបអនុញត្ត ចំនួន25ដុំ ស្មើនឹង 0,6975ម៉ែត្រគូប។

បច្ចប្បន្ន តៃកុងនឹងរថយន្តដឹកឈើ ត្រូវប្រគល់ជូន សង្កាត់រដ្ធបាលព្រៃឈើស្រែណូយ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ជនសង្ស័យឈ្មោះ សំ ស៊ី ហៅ ស៊ីន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរធ្វើចំការបានចម្លើយសារភាពថា៖ ពិតជាបានធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះ ពិតប្រាកដមែន ដោយកន្លងមកធ្លាប់មានទំនាស់ពាក្យសំដីនឹងគ្នា ពុំមាននរណាបានដឹង ប៉ុន្តែខ្លួនបានគុំគួន និងជនរងគ្រោះ រហូតដល់ថ្ងៃទី ២០ខែកុម្ភៈឆ្នាំ២០២៤ ម៉ោងប្រហែល១៣ និង៣០នាទី បានផឹកស្រាសអស់ចំនួន២លីត្រ បន្ទាប់មកក៏ដើរទៅក្រោយផ្ទះជនរងគ្រោះ ដោយកាន់កាំបិតដាវ១ដើម ពេលនោះជនសង្ស័យ បានឃើញជនរងគ្រោះ កំពុងនៅក្នុងចម្ការដំឡូងម្នាក់ឯង ក៏ធ្វើសកម្មភាព ចូលទៅកាប់ជនរងគ្រោះ ១កាំបិត ចំក្បាល បណ្តាលឲ្យជនរងគ្រោះដួលទៅនិងដី ហើយបន្តធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ចំកចំនួន៣កាំបិតទៀត បណ្តាលឲ្យជនរងគ្រោះស្លាប់ ហើយក៏កាច់ដើមដំឡូងគ្របពីលើ សាកសពជនរងគ្រោះ កុំឲ្យគេឃើញ ក្រោយពេលធ្វើសកម្មភាព បានគេចខ្លួនតែម្តង។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតក្នុងភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ដោយចំណាយ ពេលត្រឹមតែ២០ម៉ោង។

ករណីឃាតកម្មនេះ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិក្របៅ ឃុំសង្វើយ  ស្រុកជីក្រែង។ ជនរងគ្រោះ ឈ្មោះ នាវ ស្រីហ៊ុច (ជនរងគ្រោះ) ភេទស្រី អាយុ៣៣ឆ្នាំ។ ដកហូតវត្ថុតាងពីជនសង្ស័យ រួមមាន៖ ១.ដាវដែលធ្វើសកម្មភាព កាប់ជនរងគ្រោះ ១ដើម មានប្រវែង០,៦២ម៉ែត្រ។ ២.ខោប៉ារ៉ាជើងវែងស្លៀកធ្វើសកម្មភាព០១ (មានប្រឡាក់ឈាម)។ ៣.អាវផ្កាក្រហមសាច់ក្រណាត់ដៃវែងពាក់ធ្វើសកម្មភាព១។

កម្លាំងនគរបាលជំនាញបានធ្វើតេស្តទឹកនោមដើម្បីស្វែងរកសារធាតុញៀនជាលទ្ធផល វិជ្ជមាន។ បច្ចុប្បន្នត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ បើតាមសមត្ថកិច្ច ករណីនេះផ្តើមចេញ ពីទំនាស់ពាក្យសំដីឈានដល់ការលបកាប់សម្លាប់ស្ត្រីឲ្យស្លាប់តែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖មនុស្សចំនួន២នាក់ត្រូវបានសមត្ថកិច្ចស្រុកសូទ្រនិគមចាប់ខ្លួនករណីចែកចាយគ្រឿងញៀន។

ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤ នៅចំណុចមុខផ្សារដំដែក ភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគមខេត្តសៀមរាប ដោយកម្លាំងមូលដ្ឋានស្រុកសូទ្រគម ដឹកនាំដោយលោកវរសេនីយ៍ត្រីអុឹម មុន្នី មេបញ្ជាការមូលដ្ឋានស្រុក។

ជនសង្ស័យចំនួន០២នាក់៖
១/ឈ្មោះម៉េង រំហ៊ាង ភេទប្រុស អាយុ ៣៨ឆ្នាំរស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
២/ឈ្មោះមាស រ៉ាឌី ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ករណីនេះចាប់យកវត្ថុតាងរួមមាន៖
_ម្សៅក្រាមពណ៌សថ្លា១កញ្ចប់ធំ ទម្ងន់៣០,៨៧ក្រាម។
_ផាសស្អាប់១គ្រឿង ពណ៌ស ពាក់ស្លាកលេខសៀមរាប1AI 3778។
_ទូរសព្ទដៃចំនួន០២ គ្រឿងម៉ាក(OPPO ១គ្រឿង.VIVO ០១គ្រឿង។
-កូនកាបូបដៃដាក់លុយមួយមានប្រាក់ខ្មែរចំនួន ១៩០០ រៀល (មួយពាន់ប្រាំបួនរយរៀល)។
ឧបករណ៍ច្រកថ្នាំញៀន និងជក់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ប្រគល់អោយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តសៀមរាបបន្តនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានយុវជនមួយរូបបានធ្វើសកម្មភាពកាប់សម្លាប់បណ្ដាលស្លាប់ក្នុងថ្លុកឈាម។

សមត្ថកិច្ចខេត្តសៀមរាបបានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ នៅល្ងាចថ្ងៃពុធនេះថា ហេតុការណ៍បានកើតឡើង វេលាម៉ោង ១៣និង៣០នាទី  ថ្ងៃទី ២០ខែកុម្ភ: ឆ្នាំ២០២៤ ស្ថិតក្នុង ភូមិក្របៅ ឃុំសង្វេីយ ស្រុកជីក្រែងខេត្តសៀមរាប។

សមត្ថកិច្ចបានថ្លែងថាករណី ឃាតកម្មនេះ ដោយ (អារក +កាប់ចំក្បាលនិងកាំបិត ) នៅចំណុចចំការដាំដំឡូង ខាងក្រោយផ្ទះបង្កតែម្ដង។ ជនសង្ស័យឈ្មោះ សំ ស៊ី ភេទប្រុសអាយុ២៣ឆ្នាំមុខរបរ : មិនពិតប្រាកដទីលំនៅ ក្នុងភូមិក្របៅ ឃុំសង្វេីយ ស្រុកជីក្រែងខេត្តសៀមរាប។

សមត្ថកិច្ចបានបន្ថែមថា ជនសង្ស័យបានធ្វើសកម្មភាព ដោយយកដាវកាប់ទៅលើជនរងគ្រោះ បណ្ដាលអោយស្លាប់នៅក្នុងថ្លុកឈាម ដោយមានស្នាមអាកកនិងកាប់ចំក្បាល។

ជនរងគ្រោះ ឈ្មោះ ហ៊ាវ ហ៊ុច ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅ ភូមិ ឃុំ កេីតហេតុខាងលេី។

បើតាមសមត្ថកិច្ច ករណីនេះក្រុមសមត្ថកិច្ច បានចុះទៅអង្កេតស្រាវជ្រាវ នៅចំណុចកើតហេតុ លុះដល់ម៉ោង១០និង៤០នាទីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤ កំលាំងនគរបាលបានឃាត់ខ្លួនុំបានជនសង្ស័យបាន។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដពិតប្រាកដមែន។ មូលហេតុ : ដោយជនរងគ្រោះ បានជេម៉ែជនសង្ស័យនិងមានទំនាស់ពាក្យសំដីនិងគ្នា។ សមត្ថកិច្ចបានដកហូតវត្ថុតាងដាវ ១ដើម។ បច្ចុប្បន្ន ករណីនេះនគរបាលអនុវត្តតាមផ្លូវច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២៤

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​​ បានស្នេី​ដល់​​មន្ទីរអប់រំយុវជន និងកីឡា​ ឱ្យ​ជម្រុញដល់គ្រប់សាលារៀន​ ធ្វើយ៉ាងណា​ត្រូវ​បង្ហាត់​បង្រៀន​ ឱ្យ​សិស្សានុសិស្ស បានយល់ដឹង អំពី​វិធីបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះជនរងគ្រោះ ដោយ​អគ្គីភ័យ​ផងដែរ​។

លោកថ្លែងបែបនេះ​ក្នុង​ឱកាស​ប្រារព្ធ​ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៨ នៅព្រលានយន្តហោះ ស្ថិតក្នុង​ភូមិប្រស់ ឃុំរអាង​ ស្រុកកំពង់សៀម​​​ នៅថ្ងៃទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៤។

អភិបាលខេត្តកំពង់ចាម​ ក៏បានអំពាវនាវសូម​ឱ្យ​បងប្អូនប្រជាពលរដ្ឋ គ្រប់រូប ត្រូវមានស្មារត​ប្រុងប្រយ័ត្ន​ខ្ពស់​ ក្នុងការចូមរួម បង្ការទប់ស្កាត់​គ្រោះ​អគ្គីភ័យ​ ព្រោះការងារបង្ការទប់ស្កាត់ គ្រោះ​អគ្គីភ័យ​ មិន​មែន​ជា​កាតព្វកិច្ច​ របស់នណា​ម្នាក់​នោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ច​របស់​យេីង​ទាំង​អស់​គ្នា​ ដូច្នេះ​នៅគ្រប់លំនៅដ្ឋានរបស់បងប្អូនទាំងអស់គ្នា គួរ​តែ​មាន​ឧបករណ៍​បង្ការ​ ពន្លត់​អគ្គីភ័យ និងត្រូវត្រៀមឧបករណ៍សម្ភារៈ​ សាមញ្ញៗ​ មាន​ដូចជា​ភួយ​ ខ្សាច់​ មាន​ទឹក​បំរុងទុកពេញពាង​ បេី​មាន​ទុយយោ​ទឹក​ ម៉ូទ័រ​បូម​ទឹក​ ម៉ាស៊ីនបូមបាញ់ទឹក​កាន់តែ​ប្រសើរ​ សម្រាប់ពេលដែលមានភ្លេីងឆេះគ្រាដំបូង។ ​

អភិបាលខេត្ត​ ក៏បាន​សង្កត់​ធ្ងន់​ឱ្យ​មាន​ការប្រុងប្រយ័ត្ននូវបញ្ហាភ្លើងផ្សែង តាមរយៈការប្រើប្រាស់ភ្លើង ចង្ក្រាន ការដុតទៀន ធូប ចរន្តអគ្គិសនី ជាតិគីមី ឧស្ម័នផ្ទុះ (ចង្ក្រានហ្គាស និងកំប៉ុងហ្គាស) ជាដើម។ ជា​ពិសេស​ត្រូវ​ពិនិត្យ​មេីល​ប្រព័ន្ធ​បច្ចេកទេស​ ខ្សែ​បណ្តាញ​អគ្គិសនី​ផងដែរ​។

លោកឧត្តមសេនីយ៍ទោ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានធ្វេីសេចក្តីរាយការណ៍ អំពីសភាពការណ៍គ្រោះអគ្គីភ័យ ដែលកើតមានឡើង នៅក្នុងភូមិសាស្ត្រ​ខេត្តកំពង់ចាម​ ក្នុងឆ្នាំ២០២៣ កន្លងទៅ​ មានរហូតដល់ទៅ​ ២៧លើក​ បណ្តាល​ឱ្យ​ឆេះផ្ទះ​អស់​ ២៥ខ្នង ស្លាប់​មនុស្ស​​ ៣នាក់​ របួស​ ៥នាក់​ និងខូចខាតជាទឹកប្រាក់សរុបចំនួន ៣៨៣,៤០០,០០០ រៀល (បីរយប៉ែតសិបបីលាន បួនរយពាន់រៀលគត់)​។ ​បើធៀបក្នុងឆ្នាំ២០២២ មានការថយ ចុះ២លើក។

គួរ​បញ្ជាក់​ផង​ដែរថា​ ក្នុង​ពិធី​​នេះក៏មានការបង្ហាញពីសកម្មភាពជួយ អន្តរាគមន៍ពន្លត់អគ្គីភ័យមានលក្ខណៈសាមញ្ញៗ​ ដោយប្រើប្រាស់ភួយជ្រលក់ទឹក បាល​ប្រភេទ​ពន្លត់​អគ្គីភ័យ​ បំពង់ពន្លត់អគ្គីភ័យ ដែលជាវិធី​សាស្ត្រ​សង្គ្រោះបឋម​ ក្នុងពេលមានគ្រោះអគ្គីភ័យ និងការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចេញជួយអន្តរាគមន៍ពេលមានគ្រោះអគ្គីភ័យកេីតឡេីងផងដែរ​៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២៤

ភ្នំពេញ៖ខុទ្ទកាល័យសម្តេចធិបតីហ៊ុន ម៉ាណែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ស្តីពីការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដែលគ្មានប្រភព គ្មានមូលដ្ឋានច្បាស់លាស់ និងបំភ្លៃ ដែលបានលើកឡើងថា សម្តេចធិបតី នាយករដ្ឋមន្ត្រី មានជាប់ពាក់ព័ន្ធនឹង ក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី៕

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២៤

សម្ដេច ហ៊ុន សែន ស្នើអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យ ឬមួយអ្នកនាង ចន ច័ន្ធលក្ខិណា បន្ត ឬមួយរកបេក្ខភាពផ្សេងធ្វើប្រធានសមាគមសិន

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នៅមុននេះបន្តិចបានស្នើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យ ឬមួយអ្នកនាង ចន ច័ន្ធលក្ខិណា បន្តឬមួយរកបេក្ខភាពផ្សេងធ្វើប្រធានសមាគមសិន។

តាមរយៈ page facebook ផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន នៅយប់ថ្ងៃទី 20 ខែកុម្ភៈឆ្នាំ 2024 នេះ បានសរសេរថា៖

បន្ទាប់ពីបានអានយោបល់របស់បងប្អូនលើការដាក់បេក្ខជនអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ជាប្រធានសមាគម
សិល្បៈ ខ្ញុំសូមបញ្ជាក់និងលើកជាគំនិត
មួយចំនួនដូចខាងក្រោម៖
១.ខ្ញុំបញ្ចេញមតិផ្ទាល់ក្នុងនាមជាពលរដ្ឋម្នាក់ដែលពុំមានសិទ្ធិបោះឆ្នោតរើសប្រធានសមាគមនោះ
ទេ។
២.សន្លឹកឆ្នោតស្ថិតនៅលើដៃរបស់
សិល្បករសិល្បការីនីដែលមានសិទ្ធិ
បោះឆ្នោតឯណោះវិញទេ។
៣.រវាងសិល្បៈនិងជំនួញមិនគួរផ្សាភ្ជាប់គ្នាទេ។ ខ្ញុំដឹងពីការយឺតយ៉ាវរបស់
ក្រុមហ៊ុនក្នុងការប្រគល់ផ្ទះដោយសារ
កប់ទុនលើដីចំនួនច្រើន តែក្រុមហ៊ុន
មិនទាន់ក្ស័យធនរហូតមិនអាចមកធ្វើ
ប្រធានសមាគមនិងជួយដល់សិល្បៈបានដែរ។
៤.មិនតម្រូវថាទាល់តែចេះសិល្បៈទើបធ្វើប្រធានសមាគមសិល្បៈបាន
នោះទេ។ ដូចគ្នានេះដែរ រដ្ឋមន្ត្រីក្រសួង
វប្បធម៍យើងមិនមែនជាអ្នកសិល្បៈទេ
តែគាត់អាចគ្រប់គ្រងបានលើគ្រប់ផ្នែក។ នៅប្រទេសថៃពេលនេះរដ្ឋមន្ត្រីក្រសួងការពារជាតិមិនមែនជាទាហាន
ទេ គឺជាជនស៊ីវិលសុទ្ធសាធ តែគាត់អាចគ្រប់គ្រងទាហានបាន។ ប្រទេសមួយចំនួនរដ្ឋមន្ត្រីក្រសួងសុខាភិបាល
មិនមែនជាវេជ្ជបណ្ឌិតឬគ្រូពេទ្យទេ
តែគេគ្រប់គ្រងលើវិស័យសុខាភិបាលបាន។
ដើម្បីងាយស្រួល ខ្ញុំស្នើអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យ ឬមួយអ្នកនាង
ចន ច័ន្ធលក្ខិណា បន្ត ឬមួយរកបេក្ខភាព
ផ្សេងធ្វើប្រធានសមាគមសិន។
គំនិតរបស់របស់ខ្ញុំមិនចង់ឃើញការ
លំបាករបស់សមាគមក្នុងការស្វែងរក
ថវិកាជួយសិល្បករសិល្បការិនីជួបការលំបាក។
ឧកញ៉ា ហេង ឡុង និងអ្នកនាងចន
ចន្ធ័លក្ខិណា បានប្រឹងប្រែងជាមួយខ្ញុំប៉ុន្មានឆ្នាំមកនេះអស់ថវិកាច្រើនដើម្បីជួយសិល្បករសិល្បការិនីដែល
ជួបការលំបាក។ខ្ញុំសង្ឃឹមថាសមាគមនឹងរកបានប្រធានល្អមានលទ្ធភាពជួយសិល្បករសិល្បការិនីបាន។សម្រាប់ឧកញ៉ា ឡេង ណាវ៉ាត្រា រង់ចាំពេលក្រោយក៏មិនយឺតពេលដែរ។

សូមជម្រាបថា នៅថ្ងៃមិញនេះ សម្ដេចហ៊ុន សែន បានសរសេរសារមួយ ក្រោយឃើញអ្នកឧកញ៉ា​ ឡេង

ណាវ៉ាត្រាបង្ហាញពីបំណងចង់ឈរ
ឈ្មោះជាប្រធានសមាគមសិល្បៈ
រួចមកខ្ញុំមានអារម្មណ៍កក់ក្តៅសម្រាប់
អនាគតសមាគមមួយនេះ។

សម្ដេចហ៊ុន សែន បានសរសេរថា៖
បន្ទាប់ពីបានឃើញអ្នកឧកញ៉ា​ ឡេង
ណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរ
ឈ្មោះជាប្រធានសមាគមសិល្បៈ
រួចមកខ្ញុំមានអារម្មណ៍កក់ក្តៅសម្រាប់
អនាគតសមាគមមួយនេះ។
កន្លងមកក៏ដូចជាបច្ចុប្បន្នខ្ញុំក៏បានរួម
ចំណែកជួយដល់សិល្បករសិល្បការីនីដែលជួបការលំបាកតាមរយៈសមាគមផងនិងតាមបុគ្គលផងខ្ញុំគិតថាបញ្ហាថវិកាទ្រទ្រង់សមាគមដើម្បីជួយ
ដោះស្រាយការលំបាករបស់សមាគម
នៅតែជាបញ្ហាប្រឈមធំ។
ដូចនេះប្រសិនបានអ្នកឧកញ៉ា
ឡេង ណាវ៉ាត្រា​ ជាប្រធានសមាគម
យើងពិតជាដោះស្រាយបានមួយផ្នែក
ធំរាប់ទាំងស្នាក់ការធ្វើការរបស់សមាគមផង។
ខ្ញុំមិនជ្រៀតជ្រែតលើការបោះឆ្នោត
រើសប្រធានសមាគមទេតែដោយសារយើងត្រូវការសិល្បៈដែល
មានការសាមគ្គីភាពនិងរីកចម្រើនទៅ
មុខទើបខ្ញុំផ្តល់ការគាំទ្របែបនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំត្រួតពិនិត្យ​ រៀបចំសោភ័ណ​ និងសណ្តាប់ធ្នាប់សាធារណៈក្នុងតំបន់ផាប់ស្ទ្រីត បានសម្រេចណែនាំដល់ម្ចាស់ភោជនីយដ្ឋាន នៅតំបន់ផាប់ស្ទ្រីតទាំងអស់ពេលព្រឹក សូមរៀបចំទុកដាក់សម្ភារដោយត្រូវរក្សាចិញ្ចេីមផ្លូវសម្រាប់ភ្ញៀវថ្មេីជេីង។

-ណែនាំដល់ម្ចាស់ភោជនីយដ្ឋាន​ ឬក្រុមហ៊ុនដែលបានការអនុវត្តឱ្យតុបតែងភ្លេីងកាត់ទទឹងផ្លូវត្រូវពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ​ និងល្អិតល្អន់ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុដល់ភ្ញៀវ។
-ត្រូវកំណត់រយៈពេល​ នៃការតុបតែងភ្លេីងលម្អនៅតំបន់ផាប់ស្ទ្រីត។

កិច្ចប្រជុំនៅថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ នៅក្លឹបកម្សាន្តមនុស្សពេញវ័យ Cheer Club ក្រោមវត្តលោក​ នាក់​ ណេរ៉ុន​ អភិបាលរងខេត្តតំណាងលោកប្រាក់​ សោភ័ណ​ អភិបាល​ និងសណ្តាប់ធ្នាប់សាធារណៈក្នុងតំបន់ផាប់ស្ទ្រីតដោយមានការចូលរួមពីលោក​ នាយករដ្ឋបាល​ តំណាងមន្ទីរ​ អង្គភាព​ ទីចាត់ការ​ និងក្រុងសៀមរាប៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២៤

សម្ដេចធិបតីហ៊ុន ម៉ាណែត បានព្រមានប្រាប់មន្ត្រីគ្រប់ក្រសួងស្ថាប័ន ទាំងអស់ពាក់ព័ន្ធគ្រឿងញៀន ត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង។

នេះបើតាមបទបញ្ជា ស្តីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ”។

រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម៖
១, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
២, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
៣, ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page96 Page97 Page98 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×