ភ្នំពេញ៖ព្រះមហាក្សត្របានចេញព្រះរាជក្រឹតត្រាស់បង្គាប់ ផ្ទេរក្របខ័ណ្ឌលោកលឹម ម៉ៅ ពីឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៥នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃមកឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រីអត្តលេខ៨៧៥៥៤នាយនគរបាលថ្នាក់ឧត្តមសេនីយ៍នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាក្រសួងមហាផ្ទៃ។នេះបើយោងតាមព្រះរាជក្រឹតចុះថ្ងៃទី២២ខែឧសភាឆ្នាំ២០២០។
សូមបញ្ជាក់ថាបើយោងតាមលិខិតចុះថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៩របស់លោកលឹម ម៉ៅ អភិបាលរងស្រុងត្បែងមានជ័យ ដោយមានការឯកភាពពីលោកនុត សោភ័ណ្ឌ អភិបាលស្រុងត្បែងមានជ័យ ចុះថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៩ និងមានការឯកភាពពីស្នងការនគរបាលខេត្តព្រះវិហារចុះថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៩ ដោយឧត្តមសេនីយ៍ទោ សួស សុខដារ៉ា សូមគោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សំណើសុំផ្ទេរក្របខ័ណ្ឌ របស់លោកលឹម ម៉ៅ ឆ្នាំកំណើត១៩៧១អត្តលេខមន្ត្រីរាជការ១៧១០៧០០០៥៥ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ឋាន:ជាអភិបាលរងស្រុកត្បែងមានជ័យនៃខេត្តព្រះវិហារ មកបម្រើការងារក្រមខ័ណ្ឌនគរបាលជាតិនៃក្រសួងមហាផ្ទៃនិងជាសូមតែងតាំងមុខតំណែងជាស្នងការរងនៃស្នងការនគរបាលខេត្តព្រះវិហារ។
ទោះយ៉ាងណាគេមិនទាន់ដឹងថាលោកឧត្តមសេនីយ៍ត្រីលឹម ម៉ៅ បានមុខតំណែងជាស្នងការរងខេត្តព្រះវិហារ ហើយឬយ៉ាងណានោះទេ។ ប៉ុន្តែបើលោក លឹម ម៉ៅ មានឋាន:ផ្កាយមួយរួចហើយនោះ ការចង់បានមុខតំណែងជាស្នងការរងខេត្តព្រះវិហារ ងាយដូចបកចេកទុំអីចឹង? ។ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកឧត្តមសេនីយ៍ត្រីលឹម ម៉ៅ នៅឡើយទេជុំវិញករណីនេះ៕SRP


