ខេត្តសៀមរាប៖ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចេញផ្សាយលាតត្រដាងរឿងអាស្រូវ របស់លោក សាធ ពៅ អភិបាលរងស្រុកស្វាយលើ ផឹកស៊ីស្រវឹងជោគជាំ មានកំហឹងក្រេវក្រោធ បាននាំកូនប្រុសរបស់ខ្លួន មកប្រើអំពើហិង្សាលើ លោក ឆោម ស៊ីថា ភេទប្រុស ចាងហ្វាងកាសែតកម្ពុជា ដោយសារខឹងសម្បានឹងចាងហ្វាងអ្នកកាសែតរូបនេះ បានចុះផ្សាយអំពីឈ្មោះ វៃ ដែលជាកូនប្រុសរបស់ខ្កួន បានឈូសឆាយដីព្រៃរបស់រដ្ឋអស់រាប់រយហិកតា។
ការប្រើអំពើហិង្សានេះកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។
ប្រភពពីពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានលួចខ្សឹបប្រាប់ថា លោក ឆោម ស៊ីថា រងការវាយដំពី លោកអភិបាលរងស្រុកស្វាយលើ និងគូកន (កូនប្រុសពីរនាក់) ពិតប្រាកដមែន ដោយមានអ្នកវាយ មានអ្នកថតរូបទុកទៀតផង តែសំណាងល្អ បានបងប្អូនពលរដ្ឋ ដែលនៅក្បែរនោះ ទៅជួយអន្តរាគមន៍ ចាប់ឃាត់បំបែក។
លោក ឆោម ស៊ីថា បានប្រាប់កាសែតក្នុងស្រុកមួយថា៖ រូបលោកពិតជាត្រូវបាន លោកអភិបាលស្រុកស្វាយលើ និងកូនៗរបស់គាត់ ប្រើហិង្សាពិតប្រាកដមែន។
លោក ឆោម ស៊ីថា បន្តថា បន្ទាប់ពីមានការប្រើអំពើហិង្សាយ៉ាងដូច្នោះ លុះព្រឹកឡើងខាងស្រុក បានមកសុំទោស សូមសម្របសម្រួលបញ្ចប់រឿងអស់ហើយ។
លោកឆោម ស៊ីថា បានបន្ថែមថា លោករស់នៅក្រោមការគ្រប់គ្រងរបស់គេ ហើយគេជាអភិបាលរងស្រុកផង លោកមិនហ៊ានតតាំងជាមួយគេទេ សុំតែរស់ សុំតែសុខ ទៅបានហើយ។
សូមជម្រាបថា ថ្មីៗនេះមានបណ្ដាញសារព័ត៌មាន បានចុះផ្សាយថា ឈ្មោះ វៃ កូនលោក សាធ ពៅ អភិបាលរងស្រុកស្វាយលើបានយកគ្រឿងចក្រអេស្កា ទៅឈូសឆាយដីព្រៃបម្រុងរបស់រដ្ឋ នៅឃុំកន្ទួតនិងឃុំតាសៀម រាប់រយហិកតា។
អង្គភាព សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលការបកស្រាយបំភ្លឺ ពីលោក សាធ ពៅ អភិបាលរងស្រុកស្វាយលើ និងលោក វៃ កូនប្រុសខ្លួនបាននៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះដោយមិនមានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងភូមិសាស្ត្រឃុំកន្ទួត ស្រុកស្វាយលើ ត្រូវបានក្រុមឈ្មួញមានអំណាចឃុបឃិតគ្នា ជួលគ្រឿងចក្រឈូសឆាយដីរបស់រដ្ឋ អស់រាប់រយហិកតា ដើម្បីវាទយកធ្វើជាកម្មសិទ្ធិ។
ករណីនេះមន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានប្រាប់សៀមរាប ប៉ុស្ដិ៍ ថា ការឈូសឆាយដីព្រៃនៅតំបន់ស្រុកស្វាយលើ គ្រប់គ្រងដោយខាងបរិស្ថាននិងតំបន់ខ្លះគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ។
នៅក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តសៀមរាប សម្ដេចពិជ័យសេនាទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាប ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព៕SRP
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា៖សូមកូនស្រី ប៉ី ប៉ីលី ទុករឿងអតីតកាលមួយអន្លើ និងខិតខំរួមគ្នា ធ្វើដំណើរឆ្ពោះទៅមុខ ដើម្បីសេចក្តីសុខរបស់ជាតិ និងការរីកចម្រើន ក្នុងគ្រួសារក៏ដូចជាសង្គមជាតិ។

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា ខ្ញុំសូមយកឱកាសនេះបញ្ជាក់ជូនជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្ដេជ្ញាចិត្ត ក្នុងការគាំពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕SRP
សូមអានលិខិតខាងក្រោម៖
ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Mahyeldi Ansharullah អភិបាលខេត្ត សូម៉ាត្រាខាងលិច នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។
ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យប្រតិភូអង្គការពុទ្ធសាសនិក ពិភពលោក ដឹកនាំដោយឯកឧត្ដម Phallop Thaiarry ជាប្រធានអង្គការពុទ្ធសាសនិកពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅរសៀលថ្ងៃអង្គារម្សិលមិញ។
ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហ្កាណេស ប្រាសាដ ទីមីលស៊ីណា (Ganesh Prasad Timilsina) ប្រធានរដ្ឋសភានេប៉ាល់។