Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន
អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ តុលា ២០២៤

ខេត្តសៀមរាប៖លោកណេប សាមុត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៏ទេសចរណ៏សៀមរាប-អង្គរ (គ.អ.ទ.ស) នៃទីស្តីការគណៈរដ្ឋមន្រ្តីបានជម្រាបជូនអង្គសិក្ខាសាលាថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាឱកាសនៃពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ថា «នៅឆ្នាំ២០២៥ពេញ១ឆ្នាំ ទាំងរដូវកាលភ្ញៀវតិច (Low season) និងរដូវកាលភ្ញៀវច្រើន (HighSeason) ត្រូវរៀបចំផែនការធ្វើយ៉ាងណា ដើម្បីផ្គុំកម្លាំងទាញឱ្យបានច្រើន ហើយដាក់ទិសដៅខេត្តសៀមរាប ទាញភ្ញៀវមកសៀមរាប គឺទាញមកស្រុកខ្មែរទាំងមូល នេះជាអ្វីដែលយើងត្រូវធ្វើនិងដាក់ទិសដៅជាក់ស្តែងតែម្តង» និងស្របតាមការប្រគល់ភារកិច្ចរបស់សម្ដេចមហាបវរធិបតី ជូនលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធាន គ.អ.ទ.ស. ក្នុងរៀបចំវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ ឱ្យបានឆាប់។

គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានរៀបចំនូវឯកសារសំខាន់ៗចំនួន២៖ ទី១. សេចក្តីព្រាងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពី «ការដាក់ឱ្យអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥» និងទី២. «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨»។

លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងសិក្ខាសាលាបច្ចេកទេសស្ដីពីការរៀបចំ «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥» និង «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨» នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤។

សូមជម្រាបថា សិក្ខាសាលានេះ មានគោលបំណងពិគ្រោះយោបល់កម្រិតជំនាញជាមួយតំណាងក្រសួង ស្ថាប័ន អាជ្ញាធរ រដ្ឋបាលខេត្ត វិស័យឯកជន និងសហគមន៍មូលដ្ឋានដោយផ្តោតសំខាន់លើការដាក់ចេញវិធានការ និងសកម្មភាពអាទិភាព សំដៅស្ដារវិស័យទេសចរណ៍ខេត្តសៀមរាប និងកាត់បន្ថយគម្លាតរដូវកាលទេសចរណ៍នៅខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២៤

ភ្នំពេញ៖ក្រោយការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្តកិច្ច បានឈានដល់ការចុះបង្ក្រាបទីតាំងដែលសង្ស័យនាំចូល ស្តុក ចែកចាយផលិតផលធូបមូសម៉ាក Ranger ក្លែងក្លាយចំនួន ០២ទីតាំង។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយមន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមន្រ្តីក.ប.ប សាខារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ដោយផ្អែកតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនThanathorn International.co.,Ltd។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីការឆែកឆេរ សមត្ថកិច្ចចំរុះ បានរកឃើញនូវផលិតផល ធូបមូសម៉ាកRangerក្លែងក្លាយចំនួន ១.៤៥៨កេស ស្មើនិង ១៥.៥១៤គីឡូក្រាម  និងសម្រេចយកវត្ថុតាងទាំងអស់ពីទីតាំងទី១ មកដាក់ចូលក្នុងទីតាំងទី២ រួចធ្វើការបិទផ្លំបេទីតាំងទាំងមូលជាបណ្តោះអាសន្ន រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច។

សមត្ថកិច្ចបានបន្តថា ប្រតិបត្តិការនេះ សមត្ថកិច្ច
បាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ មាន ថែន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទៅសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២៤

ខេត្តប៉ៃលិន៖យ៉ាងហោចណាស់មនុស្សចំនួន៧នាក់ត្រូវបានចាប់ខ្លួន ករណីមនុស្សស្លាប់ ដោយការធ្វើទារុណកម្ម ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៥៖០០នាទីព្រឹក។

ការចាប់ខ្លួននៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន។

ជនសង្ស័យរួមមាន៖ *ទី១៖ ឈ្មោះ LI YU ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន

*ទី២៖ ឈ្មោះ លូ ហ្វុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន

*ទី៣៖ ឈ្មោះ LIU HUA BING ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន (ទាំង៣នាក់ឃាត់នៅត្រង់ចំណុចភូមិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់)

*ទី៤៖ ឈ្មោះ GUO YUNFEI ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន

*ទី៥៖ ឈ្មោះ ZHANG YUESEN ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិចិន

*ទី៦៖ ឈ្មោះ ជា រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ

*ទី៧៖ ឈ្មោះ ហួន រតន: ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ (ទាំង៤នាក់ឃាត់ត្រង់ចំណុចឃុំស្ទឹងកាច ស្រុកសាលាក្រៅ ខេត្តប៉ៃលិន)។

មន្ត្រីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ZHOU CHUNHUA ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិចិន។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តប៉ៃលិន ដើម្បីបន្តនីតិវិធី ខណៈបក្ខពួកម្នាក់ទៀតកំពុងស្រាវជ្រាវតាមចាប់បន្ដ។

មន្ត្រីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបញ្ជាក់បន្ថែមថា ករណីនេះ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ភរិយា របស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងលោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោក វរសេនីយ៍ឯក ឆាន គីលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ពោធិ៍សាត់ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងអង្គភាពជំនាញពាក់ព័ន្ធចុះស្រាវជ្រាវ និងប្រមូលព័ត៌មាន ដោយកំណត់បានអត្តសញ្ញាណក្រុមជនសង្ស័យខាងលើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២៤

ខេត្តបន្ទាយមានជ័យ៖កម្ពុជាបានបណ្ដេញជនជាតិថៃ១១នាក់ ស្រី ០៥នាក់ ចេញពីកម្ពុជាដោយហេតុពីបទលួចឆ្លងដែន(គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់។

ការបណ្ដេញចេញពីកម្ពុជាធ្វើឡើងនៅពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ នាយរងការិយាល័យ។

យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃ ខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក JARUDA TONPRANG ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២៤

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានប្រកាស ជូនដំណឹងស្តីពីការដាក់ពាក្យ និងទទួលពាក្យសុំចូលរួមប្រណាំងទូក “ង” ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប ឆ្នាំ២០២៤។ 

នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ដែលចុះហត្ថលេខា ថ្ងៃទី 17 ខែតុលា ឆ្នាំ 2024 នេះ ដោយលោកប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ តុលា ២០២៤

ភ្នំពេញ៖សម្ដេច​ធិបតីហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃរាជ​រដ្ឋាភិបាល​ នៅថ្ងៃទី​ ១៦​ ខែ​ តុលា​ ឆ្នាំ​ ២០២៤​ បានចេញ​អនុក្រឹត្យ​លុបឈ្មោះ​នាយទាហាន​ចេញ​ពី​ក្របខ័ណ្ឌ​នៃ​កងយោធពលខេមរភូមិន្ទ​ចំពោះ​ វរសេនីយ៍ឯក​ ស​ ប៊ុន​សឿង​ អត្តលេខ​ ១៩៧៣៩២​ មេបញ្ជាការ​រង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ប៉ៃលិន​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ តុលា ២០២៤

ខេត្តព្រះវិហារ៖បេន អ្នកការពារព្រៃឈើនៅខេត្តព្រះវិហារ នាំបក្សពួកមួយក្រុមចូលផ្ទះពលរដ្ឋ  ផ្ទុះអាវុធជាច្រើនគ្រាប់និងវាយដំពលរដ្ឋ ម្នាក់ជាជនពិការ ហើយចាប់ដាក់ឡាន។

ជុំវិញការចោទប្រកាន់បែបនេះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ ក្រុមបេន ដេវីស បានធ្វើកំណត់ហេតុបំភ្លឺមានស្នាមមេដៃ ដោយអះអាងថា ករណីនាំឲ្យដែលកើតឡើង ដោយសារ ឈ្មោះ កោះ សៀម កាន់កាំបិតយារសំដៅរត់មកកាន់លោក ប៉ាល់ ឆោម ខណៈ លោក ប៉ាល់ ឆោម និងឈ្មោះ សុខ ឡូ ទៅល្បាតត្រង់ចំណុចស្ទឹងបាក់មែក ស្ថិតនៅខាងលិចឈៀងខាងត្បូងភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានទូរស័ព្ទខលមកកាន់ បេន ដេវីស ដើម្បីសុំអោយលោក បេន មកជួយអន្តរាគមន៍និងធ្វើការសួរនាំទៅកាន់លោក កោះ សៀម ដើម្បីរកមូលហេតុថាតើ ហេតុអ្វីបានជាទាញកាំបិតមករកកាប់ក្រុមសហគមន៍ដោយគ្មានមូលហេតុបែបនេះ។

សុំជម្រាបថា ហេតុការណ៍នេះបានកើតឡើងនៅ ភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅម៉ោងប្រម៉ាណជាង១០ព្រឹក។

ករណីនេះត្រូវបានក្រុមគ្រួសារជាភរិយាជនរងគ្រោះបានប្ដឹងក្រុមបង្កខាងលើ នៅអធិការនគរបាលស្រុកសង្គមថ្មី នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ ដើម្បីឲ្យជួយរកយុត្តិធម៌ដល់ប្ដីរបស់ពួកគាត់។

ជនរងគ្រោះមានឈ្មោះ កោះ សៀម អាយុ៥៤ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នេះបើតាមស្ត្រីឈ្មោះ វ៉ុន ដាលីន អាយុជាង៤៤ឆ្នាំ
ជាភរិយារបស់ជនរងគ្រោះ បានផ្ដល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២៤

ខេត្តព្រះវិហារ៖ពលរដ្ឋបានប្ដឹងក្រុមបេន បន្ទាប់ពីធ្វើសកម្មភាព សាហាវព្រៃផ្សៃបំផុត! នាំបក្សពួកមួយក្រុមចូលផ្ទះពលរដ្ឋ  ផ្ទុះអាវុធជាច្រើនគ្រាប់និងវាយដំពលរដ្ឋ ម្នាក់ជាជនពិការ ហើយចាប់ដាក់ឡានដូចក្រុមចោលចាប់ជម្រិត។

ខេត្តព្រះវិហារ៖ហេតុការណ៍ដ៏ឃោរឃៅបែបនេះបានកើតឡើងនៅ ភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅម៉ោងប្រម៉ាណជាង១០ព្រឹក។ ករណីនេះត្រូវបានក្រុមគ្រួសារជាភរិយាជនរងគ្រោះបានប្ដឹងក្រុមបង្កខាងលើ នៅអធិការនគរបាលស្រុកសង្គមថ្មី នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ ដើម្បីឲ្យជួយរកយុត្តិធម៌ដល់ប្ដីរបស់ពួកគាត់ផងដែរ។

ជនរងគ្រោះមានឈ្មោះ កោះ សៀម អាយុ៥៤ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នេះបើតាមស្ត្រីឈ្មោះ វ៉ុន ដាលីន អាយុជាង៤៤ឆ្នាំ
ជាភរិយារបស់ជនរងគ្រោះ បានផ្ដល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024។

ក្រុមជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១ បេន ដាវីត ភេទប្រុស
២ ប៉ាល ឆោម ភេទប្រុស
៣ សុខ

៤ ធាង សុធា ភេទប្រុស អាវុធហត្ថ
៥ សឿង សារុន ភេទប្រុស អាវុធហត្ថ
៦ ជនជាតិបរទេស មិនស្គាល់អត្តសញ្ញាណ

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់បែបនេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីក្រុមលោក បេន នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ តុលា ២០២៤

ខេត្តសៀមរាប៖លោកលី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរក្រុង ស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ជាពិសេសការធ្វើអត្តសញ្ញាប័ណ្ណគំរូថ្មី ជូនប្រជាពលរដ្ឋ។

លោកក៏បានសង្កត់ធ្ងន់ទៅលើ បញ្ហាការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង ហួសការបរិច្ឆេទ ដើមី្បបំពេញតម្រូវការចាំបាច់របស់បងប្អូន។ ម៉្យាងទៀតរាល់អត្តសញ្ញាណប័ណ្ណសញ្ជាតិ ដែលក្រសួងបានធ្វើរួចផ្តល់ឱ្យគឺត្រូវធ្វើការចែកជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។  

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបក៏បានបន្ថែមថា ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋាន សំខាន់លុបបំបាតឲ្យបាននូវក្រុមក្មេងទំនើង ដែលតែងតែបង្កភាពអសន្តិសុខ ក្នុងមូលដ្ឋាន និងត្រូវធ្វើការត្រួតពិនិត្យមន្ត្រីនៅក្រោមឱវាទរបស់ខ្លួន ដែលអនុវត្តការងារមិនបានត្រឹមត្រូវ ព្រមទាំងត្រូវធ្វើការត្រួតពិនិត្យ នូវរាល់សំណង់អាណាធិតេយ្យ ដែលបានសាងសង់នៅលើចំណីផ្លូវ និងធ្វើការៀបចំសណ្តាប់ធ្នាប់ សោភ័ណ្ឌ ភាពតាមទីប្រជុំជន ប្រកបទៅដោយបរិស្ថាន អនាម័យល្អ ក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិដែលបានឆ្លងកាត់។  

លោក លី សំរិទ្ធ ក៏បានវាយតម្លៃខ្ពស់ទៅលើកិច្ចការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់ គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក មន្ទីរ អង្គភាពជុំវិញខេត្ត រួមគិត រួមធ្វើ និងរកដំណោះស្រាយ បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើង និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព។

លោកមានប្រសាសន៍បែបនេះក្នុងឱកាស បើកកិច្ចប្រជុំសាមញ្ញលើក៥របស់ខ្លួននៅថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២៤៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ តុលា ២០២៤

ខេត្តបន្ទាយមានជ័យ៖ក្រុមមន្រ្តីគយខេត្តបន្ទាយមានជ័យបានចុះបង្ក្រាបទីតាំងកន្លែងលក់គ្រឿងអេឡិចត្រូនិចដ៏ធំមួយកន្លែងដែលសង្ស័យថា ជាទំនិញគេចពន្ធ ។

ការបង្ក្រាបធ្វើឡើងចំណុច យីហោ(ស៑ុយ ម៉េង គ្រួយ) ក្នុងក្រុងប៉ោយប៉ែត កាលពីនៅរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤។

ប្រភពបានឲ្យដឹងថាទីតាំងទំនិញខាងលើត្រូវបាន
មន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបដោយមានការចូលរួមជាព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យផងដែរ។

ប្រភពបានបញ្ជាក់ទៀតថាក្រោយត្រួតពិនិត្យគេឃើញ កម្លាំងមន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យ បានរកឃើញ និង រឹបអុះទំនិញមួយចំនួន ដែលសង្ស័យជាទំនិញគេចពន្ធខុសច្បាប់ រួចក៏ជញ្ជូនដាក់លើរថយន្ត ដើម្បីយកទៅ ឱ្យម្ចាស់ទំនិញ ចូលខ្លួនដោះស្រាយបង់ពន្ធឱ្យបានត្រឹមត្រូវ ស្របទៅតាមផ្លូវច្បាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២៤

ខេត្តសៀមរាប៖ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ព្រមទាំងព្រះរាជាគណៈ ព្រះគ្រូ ព្រះចៅអធិការក្នុងក្រុងសៀមរាប និងអាជ្ញាធរមូលដ្ឋាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ

បានចែកជូនស្បៀងអាហារ ដល់គ្រួសារមានជីវភាពខ្វះខាត និងចាស់ជរាចំនួន៤០គ្រួសារ នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប។

ព្រះសច្ចានុបាល នឿម វុទ្ធី បានមានថេរៈដីកាថា អំណោយទាំងនេះកើតចេញពីទឹកចិត្តសទ្ធា ជ្រះថ្លារបស់ព្រះសង្ឃដូចនេះគ្រួសារដែលទទួលបានការឧបត្ថម្ភនេះត្រូវយកទៅបរិភោគប្រើប្រាស់ក្នុងផ្លូវល្អឱ្យមានកម្លាំង មានសុខភាពល្អ និង ខិតខំប្រឹងប្រែងស្វែងរកទ្រព្យបន្ថែមទៀត ពីព្រោះការជួយ នេះមិនអាចដោះស្រាយបញ្ហាខ្វះខាតបានទាំងស្រុងទេ ពោលគឺវាគ្រាន់តែបានជួយដោះស្រាយមួយ រយៈពេលខ្លីប៉ុណ្ណោះ។ ជាមួយគ្នានេះ ព្រះអង្គក៏បានជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនយកកូនទៅរៀនសូត្រព្រមទាំងជួយបង្ហាត់បង្រៀនកូនៗបន្ថែមនៅផ្ទះពីព្រោះមានតែការសិក្សាទេដែលអាចជួយឱ្យ យើងអាចរួចផុតពីភាពក្រីក្របាន ។

ព្រះធម្មានុរ័ក្ខញាណ ស៊ុ ពិសិទ្ធ ព្រះសមុហ៍ គណខេត្តសៀមរាប បានមានថេរដីកាថា  នៅកម្ពុជាវិស័យពុទ្ឋចក្រ និងអាណាចក្រតែងតែដើរទន្ទឹមគ្នា និង ផ្សារភ្ជាប់ការងារសង្គមជាមួយគ្នាគ្រប់កាលៈទេសៈ។

ព្រះតេជគុណបន្តថា ក្នុងជីវិតយើងម្នាក់ៗរមែងជួបនូវទុក្ខលំបាក និងសេចក្តីសុខ មិនអាចចៀសរួចឡើយគ្រាន់តែទំហំទុក្ខនិងសេចក្តីសុខនោះវាខុសគ្នាទៅតាមផលបុណ្យរបស់យើងរៀងៗខ្លួន ហេតុនេះយើងម្នាក់ៗបើចង់រួចផុតពីសេចក្តីទុក្ខលំបាកគឺត្រូវខំប្រឹងព្យាយាម ធ្វើស្រែចម្ការ ដាំដុះ ប្រកបរបរផ្សេងៗកុំទំនេរដៃ ដោយមិនត្រូវគិតថាត្រជាក់ពេក ក្តៅពេក ភ្លៀងពេក ធ្វើអ្វីមិន កើតនោះទេ ហើយការផ្តល់ជាគ្រឿងឧភោគបរិភោគរបស់ព្រះសង្ឃនៅពេលនេះ គឺជាការចូលរួមជា មួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយទៅដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក។ ពុទ្ធបរិស័ទ ទាំងអស់ គឺមិត្តរួមជាតិ រួមសាសន៍ រួមទុក្ខ រស់នៅក្រោមម្លប់នៃព្រះពុទ្ធសាសនា ដូច្នេះនៅពេល ដែលពុទ្ធបរិស័ទជួបទុក្ខលំបាក ព្រះសង្ឃត្រូវតែខ្វល់ខ្វាយជួយជ្រោមជ្រែងញោមញាតិ និងចូលរួមការ រំលែកទុក្ខរបស់ពុទ្ធបរិស័ទជាការបង្ហាញពីការអាណិតអាសូរក្នុងនាមជាមិត្តរួមជាតិ រួមសាសន៍ជាមួយ គ្នា។

លោក ឆោម ឈឿត ចៅសង្កាត់ទឹកវិល ក្រុងសៀមរាប បានថ្លែងអំណរព្រះគុណនិងអរគុណ ចំពោះទឹកចិត្ត ព្រះសង្ឃក្រុងសៀមរាប ដែលបានយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខនិងការលំបាករបស់គ្រួសារខ្វះខាតនៅមូលដ្ឋាននេះជាសកម្មភាពមនុស្សធម៌ជួយចែករំលែកដល់អ្នកកំពុងមានតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ តុលា ២០២៤

ខេត្តសៀមរាប៖ក្រុមគ្រួសារបានបំភ្លឺថា ឈ្មោះ ស៊ីម ផលមុន្នីរាជ មិនបានពាក់ព័ន្ធករណីក្រុមក្មេងទំនើងនៅសៀមរាបដែលនគរបាលបានឃាត់ខ្លួននោះទេ។

ក្រុមគ្រួសារបានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នេះថា ឈ្មោះ ស៊ីម ផលមុន្នីរាជ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីកន្លែងកំណើតភូមិត្រពាំងប្រាសាទ ឃុំ.ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប (ប្រវត្តិទោសគ្មាន) ដែលនគរបាលបានឃាត់ខ្លួន មិនបានពាក់ព័ន្ធ ករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយសហចារី (ហិង្សាទៅវិញទៅមក)នៅវេលាម៉ោង២៤ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ក្រុមគ្រួសសារបានបញ្ជាក់ថា នៅក្នុងហេតុការណ៍ហ្នឹង ឈ្មោះ ស៊ីម ផលមុន្នីរាជ ត្រូវបានមិត្តភ័ក្តហៅទៅញាំអី! ដោយមិនបានដឹងថាមិត្តភ័ក្ត របស់ខ្លួននោះមានទំនាស់ជាមួយអ្នកណានោះទេ ហើយក៏មានរឿងកើតឡើងតែម្ដង រហូតដល់សមត្ថកិច្ចឃាត់ខ្លួន។ ជាមួយគ្នានេះដែរក្រុមគ្រួសារខាងលើបានសុំសំណូមពរដល់ឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងសាលាដំបូងខេត្តសៀមរាប មេត្តជួយដល់ឈ្មោះ ស៊ីម ផលមុន្នីរាជ ដោយក្ដីអនុគ្រោះផងទាន! ដោយគ្នាមិនបានពាក់ព័ន្ធហើយនៅក្មេងទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page67 Page68 Page69 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×