Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២៣

ក្រុមអាជីវករបានលើកឡើងថា ប្រសិនបើមិនមានដំណោះស្រាយ សមស្របណាមួយទេពួកគាត់នឹងលើកគ្នា មកតវ៉ានៅមុខ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាក់មិនជាខានបើគ្មានដំណោះស្រាយជូនពួកគាត់។

ការលើកបែបនេះបន្ទាប់ពីពួកគាត់ផ្ទុះការតវ៉ា រឿងគយខេត្តតាកែវ គាបយកលុយពីអាជីវករ គ្មានការយោគយល់ និងមិនមានវិក្កយបត្រ បញ្ជាក់។

ក្រុមអាជីវករជាច្រើននាក់បានលើកគ្នាតវ៉ារឿងស្ថាប័នគយសាខាខេត្តតាកែវ និងគយចល័ត គាបយកលុយពីពួកគាត់ ដោយគ្មានការយោគយល់ និងគ្មានមិនមានវិក្កយបត្រ បញ្ជាក់លើទំនិញ។

ក្រុមអាជីវករជាច្រើននាក់ ខេត្តតាកែវ បានបញ្ចេញប្រតិកម្មរិះគន់ យ៉ាងខ្លាំងទៅលើ លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវនិងលោក ប៉ោ សួន ប្រធានអង្គភាពគ្រប់គ្រងហានិភ័យនិងសវនកម្មគយប្រចាំភូមិសាស្ត្រព្រំដែនវៀតណាម។

ក្រុមអាជីវករក្នុងពេលផ្ទុះការតវ៉ាបានលើកឡើងថា ពួកគាត់បានរកស៊ីដឹកទំនិញ ”ឥវ៉ាន់ចាប់ហួយ” ពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ជាយូរឆ្នាំមកហើយ ដោយខ្លះប្រើ រថយន្តកូរ៉េ និងខ្លះទៀតប្រើរថយន្តសាំយ៉ុង ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន។ ក្នុងនោះ ជារៀងរាល់លើក ពេលដឹក”ឥវ៉ាម់ចាប់ហួយ” ចេញពីវៀតណាម ចូលមកខ្មែរ គឺត្រូវបង់ពន្ធនាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ចាប់ពី ១លាន ៥សែន ទៅ៣លានរៀល ក្នុង១ជើង។

ក្រុមអាជីវករបានបន្តថា ក្រោយបង់ពន្ធ នៅព្រំដែនរួចហើយ ពេលចេញផុត ពីព្រំដែនប្រហែល ៧គីឡូម៉ែត្រ រាល់រថយន្តដឹក”ឥវ៉ាន់ចាប់ហួយ”ទាំងនោះ នឹងត្រូវបង់លុយឱ្យគយចល័ត ដែលមានស្នាក់ការ នៅខាងជើងផ្សារទន្លាប់ ក្នុងភូមិសាស្ត្រ ស្រុកគិរីវង់ ចាប់ពី២ម៉ឺនរៀល ទៅ៥ម៉ឺនរៀល ក្នុង១ជើង។ លុះមកដល់ក្រុងដូនកែវ ទីរួមខេត្តតាកែវ តៃកុងរថយន្តឬព្រូឡាន ត្រូវចូលបង់លុយឱ្យ សាខាគយនិងរដ្ឋាករ ខេត្តតាកែវ ចំនួន១០ម៉ឺនរៀលទៀត សម្រាប់រថយន្ត១គ្រឿង។ បន្ទាប់មកទៀត ត្រូវបន្តបង់លុយឱ្យ គយចល័ត ដែលមានស្នាក់ការ នៅខាងកើត «រង្វង់មូលអូរចំបក់» ប្រមាណ ប្រហែល ១៥០ម៉ែត្រ ចំនួន៨ម៉ឺនរៀលទៀត សម្រាប់រថយន្តដឹកទំនិញ១គ្រឿង។

ក្រុមអាជីវករបញ្ជាក់ថា៖ ការបង់ពន្ធ នៅព្រំដែនអន្តរជាតិភ្នំដិន គឺមានក្រដាសស្នាម បង់ពន្ធចូលរដ្ឋខ្លះ និងបង់ចូលហោប៉ាវ មន្ត្រីគយខ្លះ។ ប៉ុន្តែសម្រាប់ការបង់លុយឱ្យ គយចល័តទាំង២ទីតាំងខាងលើ រួមនិងសាខាគយ និងរដ្ឋាករខេត្តតាកែវ គឺពុំដែលមានវិក្កយបត្រ ឬចុងសន្លឹកបង់ពន្ធចូលរដ្ឋអ្វីឡើយ។ ដោយជារៀងរាល់លើក ហុចលុយផ្ទាល់ដៃ ដាក់លើតុ ពោលគឺបង់ចូលហោប៉ាវ មន្ត្រីគយតែម្ដង។

អាជីវករបញ្ជាក់ទៀតថា ក្រុមគយមិនត្រឹមតែ បណ្ដាក់គ្នា អង្គុយចាំយកលុយដូចខ្យងប៉ុណ្ណោះទេ បច្ចុប្បន្នៈ លោក ស៊ុន ឆាយ រួមនិងលោក ប៉ោ សួន បានសហការគ្នា ដំឡើងថ្លៃពន្ធ ខ្ពស់កប់ពពកទៀតផង។ ដោយតម្រូវឱ្យ ពួកគាត់ជាអាជីវករ បង់ពន្ធ នៅព្រំដែន ចំនួន ៦លាន ២សែន រៀល ជាកំហិត ក្នុង១ជើង ដែលជាចំនួនច្រើនទ្វេដង បើប្រៀបធៀបទៅនឹងតម្លៃពីមុន។ ជាហេតុនាំឱ្យពួកគាត់ ជួបការលំបាកខាតបង់ ហើយម្នាក់ៗ ប្រឈមនឹងក្ស័យធន គ្មានប្រាក់បង់ធនាគារនោះទេ។

លើសជាងនេះទៅទៀត មន្ត្រីគយបាន កំណត់ឱសានវាទ ក្នុងលិខិតបង់ពន្ធនាំចូល ត្រឹមរយៈពេល ៣ម៉ោងប៉ុណ្ណោះ។ ដោយគិតចាប់ពីពេលបោះត្រា ចេញពីព្រំដែនហើយបើលើសពី ៣ម៉ោង រាល់ទំនិញរបស់អាជីវករ នឹងក្លាយជាទំនិញគេចពន្ធ ឬខុសច្បាប់ ដែលប្រឈម នឹងចាប់ផាកពិន័យ១គុណជា៤តែម្ដង។ ព្រោះតែបែបនេះហើយ ទើបក្រុមអាជីវករ លើកគ្នាមកផ្ទុះការតវ៉ា ដើម្បីទាមទារ ចំនួន០៣ ចំណុចដូចខាងក្រោម៖

ទី១៖ ស្នើសូមឱ្យមន្ត្រីគយ លើកលែងការយកពន្ធតម្លៃខ្ពស់ ឱ្យយកត្រឹមតម្លៃទាបដូចពីមុន។

២៖ សូមឱ្យមានការពន្យារពេល បន្ថែមម៉ោងថ្ងៃ ដើម្បីងាយស្រួលពួកគាត់ ចល័ត និងដឹកជញ្ជូនទំនិញ ចែកចាយតាមទីផ្សារ។

៣៖ សូមឱ្យស្ថាប័នគយ យោគយល់ចំពោះការចាប់ផាកពិន័យ រថយន្តតាក់ស៊ីនិងរថយន្តសាំយ៉ុង ស៊ីឈ្នួលដឹកទំនិញ”ឥវ៉ាន់ចាប់ហួយ”ឱ្យគេ។ ស្របពេលដែល រថយន្តដឹកទំនិញចំនួន២គ្រឿង ត្រូវបានកម្លាំងសាខាគយ និងរដ្ឋាករខេត្តតាកែវ ចាប់ឃាត់ទុក គ្រោហនឹងផាកពិន័យក្នុង១គ្រឿង ចំនួន៥ពាន់ ដុល្លារទៀតផង។

ការបញ្ចេញប្រតិកម្ម ពីសំណាក់អាជីវក បែបនេះ នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២៣ នៅមុខស្នាក់ការ គយចល័ត និងមុខសាខាគយ និងរដ្ឋាករខេត្តតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។

ករណីនេះ លោក ប៉ោ សួន ប្រធានអង្គភាពគ្រប់គ្រងហានិភ័យនិងសវនកម្មគយប្រចាំភូមិសាស្ត្រព្រំដែនវៀតណាម និងលោក ស៊ុន ឆាយ ប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវ បានអោយដឹងថា ការឃាត់រថយន្តដឹកទំនិញទាំងនេះ យកមករក្សាទុកគឺចង់អោយបងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវក ចូលខ្លួនមកបង់ពន្ធអាករជូនរដ្ឋ ខណៈដែលភាគច្រើន អាជីវករដែលរកស៊ីដឹកទំនិញទាំងនោះ គឺមិនមានក្រដាស់បង់ពន្ធអាករទល់តែសោះ ដែលជាទំនិញរត់គេចពន្ធភាគច្រើនចូលតាមច្រករបៀង ព្រំដែនប្រទេសវៀតណាម តែម្តង ហើយក្នុងនោះក៏មានទំនិញហាមឃាត់ផងដែរ ដែលការដឹកជញ្ជូនទំនិញបែបនេះចាត់ជាទំនិញរត់គេចពន្ធ។

លោកបន្តថា សមត្ថកិច្ចគយនឹងបន្តប្រតិបត្តិការស្រាវជ្រាវ បង្ក្រាប អោយតែនៅតែមានអ្នកដឹកទំនិញរត់គេចពន្ធ គឺនៅតែចាប់ ជាបន្តរបន្ទាប់ ហើយដូច្នេះ ដើម្បីកុំអោយសមត្ថកិច្ចគយ ចាប់ សូមបងប្អូនអាជីវករទាំងអស់ ត្រូវបង់ពន្ធអាករអោយស្របច្បាប់ទាំងអស់គ្នា៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖នគរបាលក្រុងសៀមរាប បានធ្វើការបោសសំអាត ក្រុមក្មេងទំនើងចំនួន២ក្រុម ដែលបង្កចលាចលក្នុងក្រុងសៀមរាប។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០០:៣០នាទី នៅត្រង់ចំណុចមុខសណ្ឋាគារយីហោ ម៉ៅ ហ៊ាន ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

នគរបាលក្រុងសៀមរាប បានឲ្យដឹងថាក្មេងទំនើងចំនួន ០២ក្រុម បានបង្កហិង្សា ដោយយកដុំថ្ម និងមួកសុវត្ថិភាពគប់គ្នាទៅវិញទៅមក តែមិនបណ្តាលឲ្យភាគីណារងរបួសស្នាមនោះទេ ក្រោយពីធ្វើសកម្មភាពហើយក្រុមក្មេងទំនើងទាំងនោះបានគេចខ្លួនបាត់។

នគរបាលបន្តថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយចូលរួមសហការពីម្លាំងនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងកម្លាំងការិយាល័យអន្តរាគមន៍​ និងតម្រួតបទបញ្ជ បានចុះស្រាវជ្រាវ​ និងនាំខ្លួនក្មេងទំនើងទាំង ០២ក្រុម ដែលមានចំនួនសរុប ៣០នាក់ ស្រី០១នាក់ មកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង០២ក្រុម បានឆ្លើយសារភាពថា ពួកខ្លួនបានមានជម្លោះពាក្យសម្តីជាមួយគ្នា ហើយបានយកដុំថ្ម និងមួកសុវត្ថិភាព គប់គ្នាទៅវិញទៅមកពិតមែន។ ទោះជាយ៉ាងណាក្រុមក្មេងទំនេីងទាំងនេះត្រូវបានសមត្ថកិច្ចធ្វើ​កិច្ចសន្យាអប់រំណែនាំនិងឲ្យត្រឡប់ផ្ទះវិញរៀងៗខ្លួន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖ប្រសិនពុំមានអ្វីប្រែប្រួលនោះទេ នៅ
ព្រឹកស្អែក ថ្ងៃព្រហស្បតិ៍ ៤កើត ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport”។

កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។

ផ្លូវអាកាស គឺជាអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយក៏ជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯង ក្រោយពីមានទំនាស់ពាក្យសម្ដីជាមួយប្រពន្ធ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១២ និង ០០ នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កើតឡើងនៅចំណុចតូបជួសជុលម៉ាស៊ីនខាងកើត អងតែនទូរស័ព្ទសែលខាត ចម្ងាយ ៥០ ម៉ែត្រ ស្ថិតនៅភូមិគោកចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា ការធ្វើអត្តឃាត (ចងករសម្លាប់ខ្លួន) នេះជនរងគ្រោះ ឈ្មោះ លំ គិមឡាយ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

តាមការសន្និដ្ឋាន: ក្រោយពីពិនិត្យលើសាកសព កន្លែងកើតហេតុ របស់ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញរួចមក ជនរងគ្រោះ ពិតជាបានស្លាប់ដោយ ការធ្វើអត្តឃាត (ចងករសម្លាប់ខ្លួន)ពិតប្រាកដមែន។

បើកតាមសមត្ថកិច្ច ករណីនេះមូលហេតុ ជនរងគ្រោះ
មានបញ្ហាគ្រួសារ( ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ) ក៏សម្រេចបញ្ចប់ជីវិតខ្លួនឯងតែម្ដង។ បច្ចុប្បន្ន សាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរខេត្ត និង ជាអ្នកនាំពាក្យសាលាគណខេត្តសៀមរាប បានមានថេរដីកា ថា៖ ការសម្រេចបិទវត្តពោធិលង្កា (ពោធិ៍លើ) ជាបណ្តោះ អាសន្ននាពេលនេះ ធ្វើឡើងតាមខ្លឹមសារនៃសេចក្តីសម្រេចរបស់គណៈ សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់មុខតំណែងរបស់គណៈគ្រប់គ្រងវត្តពោធិលង្កា នេះ បន្ទាប់ពីកើត មានភាពមិនប្រក្រតី ក្នុងការគ្រប់គ្រង។ ព្រះអង្គបន្តថា បន្ទាប់ពីការសម្រេចនេះ គណៈសង្ឃខេត្ត និង ក្រុង និង ធ្វើការរៀបចំវត្តនេះឡើងវិញ។

សាលាអនុគណក្រុងសៀមរាប នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានសម្រេចបិទវត្តពោធិលង្កា (ពោធិ៍លើ) ស្ថិតនៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។

យោងតាមសេចក្តីសម្រេចរបស់គណៈ សង្ឃនាយក លេខ១០៧ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បាន សម្រេចបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិលង្កា (ពោធិ៍លើ) ដូចខាង ក្រោម៖
១. បញ្ចប់មុខតំណែង ភិក្ខុ កែវ ខូយ ពី ចៅអធិការ
២. បញ្ចប់មុខតំណែង ភិក្ខុ ពេជ្រ ដេវីឌ ពី គ្រូសូត្រស្ដាំ ៣. បញ្ចប់មុខតំណែង ភិក្ខុ ស៊ីញ ស៊ីន ពី គ្រូសូត្រឆ្វេង និង ទី៤.បញ្ចប់មុខតំណែង ភិក្ខុ សេង សុខុម
ពី វិន័យធរ។

សេចក្តីជូនដំណឹងចុះថ្ងៃទី ១៣ ខែវិច្ឆិកា របស់សាលាអនុគណក្រុងសៀមរាប  បានឱ្យដឹងថា សាលា អនុគណក្រុងសៀមរាប សូមពិតប្រគេន ភិក្ខុ សាមណេរ លោកតា លោកយាយ ឧបាសក ឧបាសិកា ប្អូនៗ សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅក្នុងវត្តពោធិលង្កា (ពោធិ៍លើ) ទាំងអស់ឱ្យបានជ្រាបថា សាលាអនុគណក្រុង សូមធ្វើការប្រកាសរំសាយភិក្ខុ សាម ណេរទាំងអស់នៅក្នុងវត្តពោធិលង្កាឱ្យនិមន្ត ទៅ គង់តាមបណ្តាវត្តក្នុងក្រុងសៀមរាប។

យោងតាមេសចក្តីជូនដំណឹងដដែលបាន ឱ្យដឹងថា នៅក្នុងវត្តពោធិលង្កា(ពោធិ៍លើ)នេះ មានព្រះសង្ឃ គង់នៅសរុប ចំនួន ១៤០ អង្គ និង តាជី យាយជី ក្មេងវត្ត មានចំនួន ៣១នាក់ ក្នុងនោះ សាលាអនុគណ បានតម្រូវឱ្យព្រះសង្ឃជាសមណសិស្សពុទ្ធិក វិទ្យា ល័យរាជបូណ៌ ចំនួន៣៨ អង្គ ត្រូវនិមន្តទៅគង់នៅវត្តរាជបូណ៌។ ចំណែកព្រះសង្ឃ ចំនួន ១០២ អង្គទៀត រួមជាមួយតាជី យាយជី និង ក្មេង វត្តចំនួន ៣១ នាក់ ត្រូវធ្វើការទំនាក់ទំនងជាមួយសាលាអនុគណ ក្រុងសៀមរាប ដោយផ្ទាល់នៅវត្តទេពពោធិវង្ស សង្កាត់គោកចក ក្រុង. ខេត្តសៀមរាបដើម្បីបានវត្តស្នាក់នៅបន្ត។

លិខិតជូនដំណឹងដដែល បានបញ្ជាក់យ៉ាងច្បាស់ថា សាលាអនុគណក្រុង មិនអនុញ្ញាតឱ្យបុគ្គលណាមួយបន្តស្នាក់នៅក្នុងវត្តពោធិលង្កាទៀតឡើយ។ បើបុគ្គលណាមួយមិនព្រមចាកចេញតាមការជូន ដំណឹងនេះ សាលាអនុគណក្រុង និងសហការជាមួយកម្លាំងមានសមត្ថកិច្ចអនុវត្តតាមផ្លូវច្បាប់ ដោយមិនទទួល ខុសត្រូវលើការបាត់បង់ឬ ខូចខាតទ្រព្យសម្បត្តិណាមួយឡើយ។

សូមជម្រាបថាវត្តពោធិលង្កា (ពោធិ៍លើ) កន្លងមកមានរឿងអាស្រូវជាច្រើន ដោយមូលហេតុ ទី១/មិនគោរព ប្រតិបត្តិ តាមធម៌វិន័យ ព្រះពុទ្ធសាសនា និង ទី២/ចែកបក្សពួក ជាច្រើនក្រុម និងតែងតែបង្កជម្លោះនៅក្នុងវត្តជាហូរហែរ និងជាយូរឆ្នាំណាស់មកហើយទើបមន្ត្រីដឹកនាំ សម្រេចរំសាយ ដើម្បីរៀបចំគណៈគ្រប់គ្រងវត្តសារជាថ្មី៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖សាលាអនុគណក្រុងសៀមរាប សូមពិតប្រគេន ភិក្ខុ សាមណេរ លោកតា លោកយាយ ឧបាសក ឧបាសិ កា ប្អូនៗ សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅ ក្នុងវត្តពោធិលង្កា ស្ថិតនៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបទាំងអស់ឱ្យបានជ្រាបថា៖

សាលាអនុគណក្រុង សូមធ្វើការប្រកាសរំសាយភិក្ខុ សាមណេរទាំងអស់នៅក្នុងវត្តពោធិលង្កា ឲ្យនិមន្តទៅគង់តាមបណ្តាវត្ត ក្នុងក្រុងសៀមរាប។

នេះបើតាមសេចក្តីប្រគេន-ជូនដំណឹង សូមអានលិខិត៖

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖ព្រះប្រទាន ថេរសភាខេត្តសៀមរាប បានសម្រេច ចោទប្រកាន់ភិក្ខុ កែវ ខូយ ចៅអធិការវត្តពោធិលង្កា ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ឲ្យត្រូវអាបត្តិសង្ឃាទិសេស។

ក្នុងនោះបានផ្អាកតួនាទី ភិក្ខុ កែវ ខូយ ពីអធិការវត្តពោធិលង្កា ជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី ពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។

នេះបើតាមសេចក្ដីសម្រេច ដែលអង្គភាពសៀមរាបប៉ុស្តិ៍ ទើបទទួលបាន នៅព្រឹកថ្ងៃចន្ទទី 13 ខែវិច្ឆិកាឆ្នាំ 2023 នេះ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ វិច្ឆិកា ២០២៣

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា « ផ្លូវជាតិលេខ ៥ នឹងជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត និងផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេង» ដូចជា អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់ សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវមួយនេះនឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ផងដែរ។ ផ្លូវជាតិលេខ ៥ (ផ្លូវអាស៊ានហាយវេលេខ១) ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។

តាមរយៈប្រព័ន្ធតេឡេក្រាម សម្ដេចហ៊ុន ម៉ាណែត បានបង្ហាញថា៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) ត្រូវបានបើកការដ្ឋានសាងសងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដែលបានប្រើពេលសាងសង់អស់រយៈពេល ៥៥ខែ។ ផ្លូវនេះ ជាប្រភេទផ្លូវ បេតុងកៅស៊ូ (AC) ដោយបានចំណាយថវិកាសាងសង់ក្នុងទំហំទឹកប្រាក់គម្រោង ប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក សាងសង់ឡើងដោយ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV និងក្រុមហ៊ុនសម្ព័ន្ធ ក្រុមហ៊ុន Daiho-Asanuma JV និងធ្វើការត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS ។

គួរបញ្ជាក់ដែរថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ (ផ្លូវអាស៊ានហាយវេលេខ១) គឺមានប្រវែងផ្លូវ ៣៦៦ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ផ្លូវមួយនេះ មានចំណុចចាប់ផ្ដើម ពីព្រែកក្តាម ខេត្តកណ្ដាល និងចំណុចបញ្ចប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានបែងចែកចេញជា ៣ កំណាត់ គឺ៖ កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។ ផ្លូវអាស៊ានហាយវេលេខ១ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងចុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ វិច្ឆិកា ២០២៣

ដោយក្តីអាណិតអាសូរយ៉ាងពន់ពេកនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោយពីទទួលបានពត៌មានពីបណ្តាញសង្គម នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានចាត់ដល់ស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿង ឧបភោគបរិភោគ សម្ភារប្រេីប្រាស់ និងថវិកា ផ្តល់ជូនដល់គ្រួសារកុមារីជាសិស្សថ្នាក់ទី៧ (ថ្មី) ដែលបណ្តាយសង្គមផ្សព្វផ្សាយពីការយកសំបកការ៉ុងស្ពាយ ធ្វើជាកាបូបទៅសាលាដែលមានលោកពុកឈ្មោះចក់ អ៉ីម អាយុ៤៤ឆ្នាំ ម្តាយឈ្មោះហោ ណារ៉ា អាយុ៣៦ឆ្នាំ មានជំងឺសតិអារម្មណ៍ មានកូន៣នាក់ក្មួយស្រីជាកូនទី២ក្នុងចំណោមបងប្អូណទាំង៣ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាននាំនូវប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់គ្រួសារក្មួយៗ។ ឯកឧត្តម បានបញ្ជាក់ថា ៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃេីញព័ត៌មានមួយនេះមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីអាណិតអាសូរជាពន់ពេក ហេីយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដេីម្បីជួយសម្រាលការលំបាកក្នុងជីវភាព និងជាការលេីកទឹកចិត្តឱ្យខិតខំតស៊ូប្រឹងប្រែង រៀនសូត្រ តទៅមុខទៀតដេីម្បីជីវភាពគ្រួសារ និងអនាគតរបស់កូនៗ»។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងកោតសរសើរចំពោះកុមារីដែលបានខិតខំតស៊ូក្នុងការសិក្សាទោះបីជីវភាពគ្រួសារខ្វះខាតយ៉ាងណាក៏ដោយ សូមកុមារីត្រូវចេះថែរក្សាសុខភាព ព្រោះការសិក្សានិងសុខភាពត្រូវដើរទន្ទឹមគ្នា។

ជាកិច្ចឆ្លេីយតប ក្រុមគ្រួសារខាងលេី បានសម្តែងនូវក្តីរំភើបក្តុកក្តួលដល់ស្រក់ទឹកភ្នែក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ បានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាកក្នុងជីវភាពដែលកំពុងជួបប្រទះចំពោះមុខមានដូចជា អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា សម្ភារៈសិក្សាកង់ និងថវិកាមួយចំនួនផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ វិច្ឆិកា ២០២៣

ដោយក្តីអាណិតអាសូរយ៉ាងពន់ពេកនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោយពីទទួលបានពត៌មានពីបណ្តាញសង្គម នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានចាត់ដល់ស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿង ឧបភោគបរិភោគ សម្ភារប្រេីប្រាស់ និងថវិកា ផ្តល់ជូនដល់គ្រួសារកុមារីជាសិស្សថ្នាក់ទី៧ (ថ្មី) ដែលបណ្តាយសង្គមផ្សព្វផ្សាយពីការយកសំបកការ៉ុងស្ពាយ ធ្វើជាកាបូបទៅសាលាដែលមានលោកពុកឈ្មោះចក់ អ៉ីម អាយុ៤៤ឆ្នាំ ម្តាយឈ្មោះហោ ណារ៉ា អាយុ៣៦ឆ្នាំ មានជំងឺសតិអារម្មណ៍ មានកូន៣នាក់ក្មួយស្រីជាកូនទី២ក្នុងចំណោមបងប្អូណទាំង៣ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាននាំនូវប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់គ្រួសារក្មួយៗ។ ឯកឧត្តម បានបញ្ជាក់ថា ៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃេីញព័ត៌មានមួយនេះមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីអាណិតអាសូរជាពន់ពេក ហេីយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដេីម្បីជួយសម្រាលការលំបាកក្នុងជីវភាព និងជាការលេីកទឹកចិត្តឱ្យខិតខំតស៊ូប្រឹងប្រែង រៀនសូត្រ តទៅមុខទៀតដេីម្បីជីវភាពគ្រួសារ និងអនាគតរបស់កូនៗ»។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងកោតសរសើរចំពោះកុមារីដែលបានខិតខំតស៊ូក្នុងការសិក្សាទោះបីជីវភាពគ្រួសារខ្វះខាតយ៉ាងណាក៏ដោយ សូមកុមារីត្រូវចេះថែរក្សាសុខភាព ព្រោះការសិក្សានិងសុខភាពត្រូវដើរទន្ទឹមគ្នា។

ជាកិច្ចឆ្លេីយតប ក្រុមគ្រួសារខាងលេី បានសម្តែងនូវក្តីរំភើបក្តុកក្តួលដល់ស្រក់ទឹកភ្នែក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ បានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាកក្នុងជីវភាពដែលកំពុងជួបប្រទះចំពោះមុខមានដូចជា អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា សម្ភារៈសិក្សាកង់ និងថវិកាមួយចំនួនផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ វិច្ឆិកា ២០២៣

ខេត្តព្រះវិហារ៖មន្ត្រីយោធាមួយរូបបានរងរបួសធ្ហន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១១និង៤០នាទី រវាងម៉ូតូ និងរថយន្ដ ទៅលិចលើផ្លូវជាតិលេខ៩៤ ក្រាលក្រួសក្រហមចំណុច កែងទាព្រៃស្លាបស ភូមិខាំកឺត ឃុំស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

សមត្ថកិច្ចបានប្រាប់ថា អ្នកបេីកបរម៉ូតូ ឈ្មោះ ផែវ ភា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ យោធា រស់នៅភូមិសួង ឃុំស្រឡៅមួយ ស្រុកឆែប ខេត្ដព្រះវិហារ (រងរបួសធ្ងន់) ម៉ូតូម៉ាកហុងដាវេវឆ្លាម ឆ្នាំ019 ពណ៌ខ្មៅ ស្លាកលេខ ព្រះវិហារ 1.D8474។ ចំណែកអ្នកបើកបររថយន្ដ ឈ្មោះ ស៊ាត សុីនន្ទ ភេទប្រុស អាយុ ៤៥ឆ្នាំ (គ្មានរបួស) រស់នៅភូមិកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ រថយន្តម៉ាកលុចសុីស NX.470 ពណ៌ទឹកប្រាក់ ឆ្នាំ98 ពាក់ផ្លាកលេខ ភ្នំពេញ 2H-7568។

សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុ បើកបរខ្វះការប្រុងប្រយ័ត្ន។

បើតាមសមត្ថកិច្ច ជនរងគ្រោះ ត្រូវបានគេនាំមណ្ឌលសុខភាព កំពង់ស្រឡៅមួយ បញ្ជូបបន្តជនរងគ្រោះមន្ទីរបង្អែក១៦មករា ខេត្តព្រះវិហារ។ ចំណែកវត្ថុតាងម៉ូតូ និងរថយន្ត យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្រឡៅមួយ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានរន្ទះបាញ់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍បានកើតឡើង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៤០នាទី នៅចំណុចថ្លុកតាសាយខាងជើងភូមិត្រុំ ខាងជើង ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុស  សីហា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរ កសិករ។

ប្រភពបានបន្តថា ករណីនេះ មូលហេតុ ជនរងគ្រោះ នាំម៉ាសុីនច្រូតស្រូវទៅច្រូតនៅក្បែរចំណុច កើតហេតុខាង
លើ ប៉ុន្តែមិនទាន់ដល់ស្រែ កំពុងតែដើរស្រាប់តែមានមេឃខ្យល់និងភ្លៀងក៏ត្រូវរន្ទះបាញ់តែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page116 Page117 Page118 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×