ខេត្តសៀមរាប៖កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកបន្ទាយស្រី បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ពាក់ព័ន្ធនិងករណី ហិង្សាដោយចេត្តនាមានស្ថានទម្ងន់ទោស (យកដុំថ្មវាយជនរងគ្រោះជាអនិតិជន)។
ករណីហិង្សានេះស្ថិតត្រង់ចំណុចដីឡូត៍(អក្សy៥៨២០) ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯកស្ថិតនៅភូមិតានី (ភូមិធម្មជាតិ) ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ជនសង្ស័យឈ្មោះ សរ ម៉ាប់ ហៅលុយ រៀបភេទប្រុសអាយុ៥០ឆ្នាំ មុខរបរ(គ្មាន) ជាមនុស្សសតិមិនសូវល្អ រស់នៅភូមិឃុំកើតហេតុខាងលើ។
បើកតាមរបាយការណ៍ នៅថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៣ វេលា ម៉ោង០៦ព្រឹក ជនរងគ្រោះចំនួន(០២នាក់) ១/.ឈ្មោះ លឿម កញ្ញា ភេទស្រី អាយុ០៨ឆ្នាំ និង២/.ឈ្មោះហៃ រដ្ឋា ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅតំបន់ អភិវឌ្ឍន៍រុនតាឯក ភូមិតានី (ភូមិធម្មជាតិ) ឃុំរុនតាឯក ស្រុកបន្ទាយស្រី បាននាំគ្នាធ្វើ ដំណើរតាមផ្លូវ ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែពេលនោះ ជនសង្ស័យបានចាប់ជនរងគ្រោះ ឈ្មោះ លឿម កញ្ញា បោកក្បាលទៅនឹងគំនរថ្មនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យផុងលលាក្បាល និងបានយកដុំថ្ម វាយទៅលើ ជនរងគ្រោះ ឈ្មោះ ហៃ រដ្ឋា ចំនួន៣ដំថ្ម ត្រូវចំដើមទ្រូងចំហៀងខាងឆ្វេង បណ្តាលឲ្យ(រងរបួសធ្ងន់ទាំង២នាក់)។
ករណីនេះ ជនរងគ្រោះឈ្មោះហៃ រដ្ឋា ត្រូវបានគឹបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប។ ចំណែក ជនរងគ្រោះឈ្មោះ លឿម កញ្ញា យកទៅសង្គ្រោះ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។
ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាព យកដុំថ្មវាយលើជនរងគ្រោះ ពិតប្រាកដមែន។ នគរបាលកសាងសំណុំរឿង៕