Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២៣

ភ្នំពេញ៖ក្រសួងព័ត៌មាន បានចេញលិខិតព្រមានក្រុមហ៊ុនកាស៊ីណូ ថបដាយអ៊ិមិន ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់ និងតម្រូវឱ្យផ្ដល់ការសហការដោះស្រាយ បញ្ហាបង្កើតឡើងដោយសកម្មភាពល្មើសច្បាប់។

នេះបើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២៣

ភ្នំពេញ៖ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគោរពអញ្ជើញ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន និងបានគោរពស្នើសុំឱ្យមានការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ដើម្បីជួយសម្រួលដល់យន្តការផ្សេងៗ ជាពិសេសដើម្បីបម្រើឱ្យវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពចំពោះការស្នើនៃការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន គឺដូចទៅនឹងអ្វីដែល សម្តេចតេជោ ធ្លាប់បានឯកភាពកាលពីពេលមុនកន្លងមកដែរ។

ការស្នើនិងឯកភាពនេះ នៅវិមានសន្តិភាព នាថ្ងៃពុធនេះ ក្នុងជំនួនសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ សម្តេច ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ ចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានផ្តាំផ្ញើនូវការថ្លែងអំណរគុណជូនដល់ ឯកឧត្តម អាន់វ៉ាអា-អ៊ុល-ហាក់ កាកា នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ចំពោះសារលិខិតអបអរសាទរ ក្នុងឱកាសដែល សម្តេចធិបតី ចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ភ្ជាប់ជាមួយនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តនូវគោលនយោបាយនៃការរក្សាទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អ ជាមួយសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចពង្រឹង និងពង្រីក កាន់តែប្រសើរឡើង ថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី ក៏ដូចជាចំពោះជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-ប៉ាគីស្ថាន នឹងកាន់តែត្រូវបានលើកកម្ពស់ប្រសើរឡើងបន្ថែមទៀត ជាពិសេសស្របពេលដែលកន្លងមក ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា នៅក្នុងវិស័យជាច្រើន ជាអាទិ៍ វិស័យពាណិជ្ជកម្ម ដែលត្រូវបានកត់សម្គាល់តាម
រយៈលទ្ធភាពនៃការបង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ (Joint Trade Committee) ដែលជាយន្តការល្អមួយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ។ ដោយទ្បែក វិស័យការពារជាតិ ក៏បានស្តែងឡើងតាមរយៈការចូលចតនាវា និងការបំពេញទស្សនកិច្ចផ្លូវការរបស់មន្ត្រីយោធាជាន់ខ្ពស់ ផងដែរ ។ លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យកសិកម្ម៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២៣

ភ្នំពេញ៖នៅវិមានសន្តិភាព នៅថ្ងៃពុធនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត និងសហការី និងបានអរគុណចំពោះលិខិតអបអរសាទរ ក្នុងឱកាសនៃការចូលកាន់ តំណែងជានាយករដ្ឋមន្រ្តីរបស់ សម្តេចធិបតី កាលពីខែសីហា ឆ្នាំ២០២៣ ព្រមទាំងបានអរគុណ លោកជំទាវឯកអគ្គរដ្ឋទូត ដែលបានសម្របសម្រួល និងរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋឥណ្ឌា កាលខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងតួនាទីជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមមាន ជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌ និងការពារជាតិ ជាដើម។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបង្ហាញនូវក្តីរំពឹងផងដែរថា ប្រទេសទាំងពីរនឹងពង្រីកវិសាលភាពបន្ថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសលើការវិនិយោគ, សន្តិសុខអ៉ីនធឺណិត និងវិស័យដទៃទៀត ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ស្របពេលដែលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កំពុងស្ថិតនៅលើគន្លងមាគ៌ានៃការអភិវឌ្ឍ ដែលកំពុងរីកលូតលាស់ឥតឈប់ឈរ ។

ជាការឆ្លើយតប តាងនាមរដ្ឋាភិបាល និងប្រជាជនឥណ្ឌា លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ក៏បានចូលរួមអបអរសាទរក្នុងឱកាសដែល “រមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។ ទន្ទឹមគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីទំនាក់ទំនងជាលក្ខណៈប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ជាពិសេសលើផ្នែកវប្បធម៌ និងប្រជាសាស្ត្រ ហើយបច្ចុប្បន្នក៏កំពុងមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យគួរឱ្យកត់សម្គាល់ ។ ជាក់ស្តែង នៅក្នុងវិស័យពាណិជ្ជកម្ម ប្រទេសទាំងពីរកំពុងចរចាលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មទ្វេភាគី ក្នុងពេលបច្ចុប្បន្ន ហើយទៅថ្ងៃអនាគត ក៏នឹងមានការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត ។ នៅក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ប្រទេសទាំងពីរគ្រោងនឹងដាក់ឱ្យដំណើរការនូវជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នាចុងខែតុលា ឆ្នាំ២០២៣ ខាងមុខ ដែលការណ៍នេះនឹងជំរុញឱ្យសក្តានុពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងទៀត កាន់តែមានសន្ទុះខ្លាំងក្លាឡើង ។ លើសពីនេះ ឥណ្ឌាក៏គ្រោងនឹងពង្រីកវិសាលភាពលើវិស័យបច្ចេកវិទ្យា សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ដោយទ្បែកចំពោះវិស័យការពារជាតិវិញ ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ក៏មានវឌ្ឍនភាពលូតលាស់គួរឱ្យកត់សម្គាល់ ដូចដែលស្តែងឡើងតាមរយៈការចុះអនុស្សារណៈនៃការយោគយល់រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងការរៀបចំការហ្វឹកហ្វឺនរួមគ្នា ។
សម្តេចធិបតី និង លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានឯកភាពគ្នាក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទៅដល់កងទ័ពជើងទឹក ។ ជារួម លោកជំទាវឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កាន់តែមានសន្ទុះខ្លាំងទ្បើង ហើយការផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជា-ឥណ្ឌា ក៏កាន់តែរឹងមាំ បន្ទាប់ពីព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅកាន់ប្រទេសឥណ្ឌា នាពេលកន្លងមក។

ក្នុងឱកាសនោះផងដែរ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញ សម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា ជាថ្មីម្តងទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យកាន់តែស្និទ្ធស្នាល និងឋិតថេរ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២៣

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពនាថ្ងៃពុធនេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ដូមីនិច វីល្លៀម(Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងជំនួបនេះ ឯកឧត្តម ដូមីនិច វីល្លៀម បានអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងចំពោះសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលថ្មីនេះ សម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះ រួមទាំងការចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិសំខាន់ៗ ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានសម្តែងនូវការអបអរសាទរចំពោះខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-អង់គ្លេស ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងមានការរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣នេះ ក្នុងវិស័យអប់រំ គឺមានសាលារៀនរបស់អង់គ្លេសចំនួន ៣កន្លែង ក្នុងនេះមានសាកលវិទ្យាល័យចំនួន ១កន្លែង ត្រូវបានបើកដំណើរការ។ លើសពីនេះ កម្ពុជា-អង់គ្លេស ក៏បានចាប់ផ្តើមដំណើរគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (Developing Countries Trading Scheme – DCTS) ប្រកបដោយជោគជ័យ ដែលជាប្រព័ន្ធអនុគ្រោះពន្ធថ្មីមួយ ជំនួសឱ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ(Generalized Scheme of Preferences – GSP) បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលអង់គ្លេស នៅក៏នៅតែបេ្តជ្ញាបន្តគាំទ្រការបោសសម្អាតមីននៅកម្ពុជារហូតដល់ឆ្នាំ២០២៥ ។ ក្រៅពីនេះ ភាគីមិត្ត ក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យចំនួនពីរ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ពោលគឺ វិស័យសេដ្ឋកិច្ចបៃតង និងវិស័យថាមពលកកើតទ្បើងវិញ ហើយក៏បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងកាន់តែរីកចម្រើនទ្បើងថែមទៀត នៅគ្រប់ផ្នែក និងគ្រប់វិស័យ រួមទាំងផ្នែកនយោបាយផងដែរ។ ដោយឡែក ឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់អំពីជោគជ័យនៃដំណើរការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម ដោយបានវាយតម្លៃថា នេះជាការបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ស្របពេលដែលកម្ពុជាកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះ។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឯកអគ្គរាជទូត ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ជាអាទិ៍៖ ការឧបត្ថម្ភគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ការគាំទ្រដល់កិច្ចដំណើរការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម រហូតដល់ទីបញ្ចប់, ការប្តេជ្ញាបន្តគាំទ្រដំណើរការបោសសម្អាតមីននៅកម្ពុជា ដើម្បីរួមចំណែកសម្រេចបាននូវចក្ខុវិស័យកម្ពុជាអស់មីនឆ្នាំ២០២៥ ជាដើម។ល។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការដាក់ឱ្យដំណើរការគម្រោង DCTS និងបានស្នើសុំឱ្យចក្រភពអង់គ្លេសពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា បន្ថែមពីលើការនាំចូលផលិតផលវាយនភណ្ឌ និងផលិតផលស្បែកជើង។ ដោយឡែក សម្តេចធិបតី ក៏បានគូសបញ្ជាក់ នូវជំហរគាំទ្ររបស់កម្ពុជាលើវិស័យសេដ្ឋកិច្ចបៃតង និងថាមពលកកើតទ្បើងវិញ ព្រមទាំងបានសម្តែងនូវក្តីរីករាយសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ លើវិស័យទាំងនេះ នាពេលខាងមុខ។ មួយវិញទៀត សម្តេចធិបតី ក៏បានបង្ហាញនូវក្តីរំពឹងថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងបន្តរុងរឿងទ្បើងថែមទៀតលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម ដែលនឹងអនុញ្ញាតឱ្យកម្ពុជាអាចពង្រីកទីផ្សារថ្មីៗបន្ថែមទៀត លើមុខទំនិញនាំចេញទៅកាន់ចក្រភពអង់គ្លេស។ ចំពោះវិស័យការពារជាតិវិញ សម្តេចធិបតី ក៏រំពឹងផងដែរថានឹងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ទាំងលើការងារហ្វឹកហ្វឺន, ការធ្វើលំហាត់រួម និងការចូលចតនាវាជាដើម។

ក្នុងឱកាសនោះផងដែរ សម្តេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួលឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២៣

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បានចេញសេចក្ដីប្រកាសគោលការណ៍ ស្ដីពីការពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន៕

សូមអានលិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២៣

ខេត្តពោធិ៍សាត់៖យ៉ាងហោចណាស់មនុស្សចំនួន 7 នាក់បានរងរបួសធ្ងន់ស្រាលនិងម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ពីរករណីផ្សេងគ្នា។

សមត្ថកិច្ចខេត្តពោធិ៍សាត់បានប្រាប់ថា ហេតុការណ៍ទី១នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លើផ្លូវគ្រួសក្រហម ចំណុចផ្លូវខ្វែងជាបួន ភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ករណីនេះ បង្កដោយម៉ូតូមម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ ១G.៦៣៩៥ បើកបរឈ្មោះ សារាយ សុភក្តិត្រា ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិ/ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ (របួសស្រាល) និងអ្នករួមដំណើរ ២នាក់៖
១.ឈ្មោះ សឿន ចាន់  ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា (រងរបួសធ្ងន់)។
២.ឈ្មោះ ម៉េត នីកា ភេទស្រី អាយុ ៥ខែ រស់នៅភូមិ/ឃុំជាមួយគ្នា (រងរបួសស្រាល) មកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកYAMAHA ពណ៌ក្រហម (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ ឈឿន ធារ: ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុក/ខេត្ត (របួសធ្ងន់) និងអ្នករួមដំណើរ ២នាក់៖
១.ឈ្មោះ ប៊ុន បុប្ផា ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា (របួសធ្ងន់)
២.ឈ្មោះ ជឿន ស្រីអុីត ភេទស្រី អាយុ ៩ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា (របួសស្រាល)។

បច្ចុប្បន្ន៖ វត្ថុតាងរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ។

សមត្ថកិច្ចបានបន្តទៀតថា ហេតុការណ៍ទី ២ នៅវេលាម៉ោង១២”១០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៥ ចំណុចភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកកក្រគរ ខេត្តពោធិ៍សាត់។ បង្កដោយរថយន្តម៉ាកTOYOTA camry ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ ២A ១៥៥១ ជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះវិហារ ១G ៣៤២៣ បើកបរដោយឈ្មោះ រាម គានី ភេទប្រុស អាយុ ២៣ឆ្នាំ ខ្មែរ រស់នៅភូមផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (បណ្តាលឲ្យរបួសធ្ងន់) និងអ្នករួមដំណើរ ឈ្មោះ ឡែន យ៉េន ភេទស្រី អាយុ ២៧ឆ្នាំ ខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា(បណ្តាលឲ្យស្លាប់)។ ចំណែកអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់)

បច្ចុប្បន្ន៖ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ។ វត្ថុតាងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២៣

ខេត្តពោធិ៍សាត់៖យ៉ាងហោចណាស់មនុស្សចំនួន 7 នាក់បានរងរបួសធ្ងន់ស្រាលនិងម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ពីរករណីផ្សេងគ្នា។

សមត្ថកិច្ចខេត្តពោធិ៍សាត់បានប្រាប់ថា ហេតុការណ៍ទី១នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លើផ្លូវគ្រួសក្រហម ចំណុចផ្លូវខ្វែងជាបួន ភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ករណីនេះ បង្កដោយម៉ូតូមម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ ១G.៦៣៩៥ បើកបរឈ្មោះ សារាយ សុភក្តិត្រា ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិ/ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ (របួសស្រាល) និងអ្នករួមដំណើរ ២នាក់៖
១.ឈ្មោះ សឿន ចាន់  ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា (រងរបួសធ្ងន់)។
២.ឈ្មោះ ម៉េត នីកា ភេទស្រី អាយុ ៥ខែ រស់នៅភូមិ/ឃុំជាមួយគ្នា (រងរបួសស្រាល) មកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកYAMAHA ពណ៌ក្រហម (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ ឈឿន ធារ: ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុក/ខេត្ត (របួសធ្ងន់) និងអ្នករួមដំណើរ ២នាក់៖
១.ឈ្មោះ ប៊ុន បុប្ផា ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា (របួសធ្ងន់)
២.ឈ្មោះ ជឿន ស្រីអុីត ភេទស្រី អាយុ ៩ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា (របួសស្រាល)។

បច្ចុប្បន្ន៖ វត្ថុតាងរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ។

សមត្ថកិច្ចបានបន្តទៀតថា ហេតុការណ៍ទី ២ នៅវេលាម៉ោង១២”១០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៥ ចំណុចភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកកក្រគរ ខេត្តពោធិ៍សាត់។ បង្កដោយរថយន្តម៉ាកTOYOTA camry ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ ២A ១៥៥១ ជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះវិហារ ១G ៣៤២៣ បើកបរដោយឈ្មោះ រាម គានី ភេទប្រុស អាយុ ២៣ឆ្នាំ ខ្មែរ រស់នៅភូមផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (បណ្តាលឲ្យរបួសធ្ងន់) និងអ្នករួមដំណើរ ឈ្មោះ ឡែន យ៉េន ភេទស្រី អាយុ ២៧ឆ្នាំ ខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា(បណ្តាលឲ្យស្លាប់)។ ចំណែកអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់)

បច្ចុប្បន្ន៖ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ។ វត្ថុតាងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២៣

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅ ថ្ងៃអង្គារនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមទៅដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសផងដែរ អំពីគោលការណ៍ និងការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះវិស័យពន្ធដារ ដែលកំពុងត្រូវបានមហាជនមានការចាប់អារម្មណ៍។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ មិនមានការបង្កើតពន្ធថ្មីនោះទេ៖
១) ពន្ធដែលមានស្រាប់ គឺមិនមានតំឡើងអត្រាពន្ធ, ២) នឹងដាក់ចេញនូវគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងពន្ធដារ បន្ទាប់ពីកិច្ចប្រជុំជាមួយវិស័យឯកជននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ និង ៣)

រាជរដ្ឋាភិបាលបន្តគោលការណ៍ ក្នុងការមិនយកពន្ធលើ៖ ដីកសិកម្ម ដីស្រែ ជាលក្ខណៈគ្រួសារ, ពន្ធនាំចូលសម្ភារៈកសិកម្ម, ពន្ធកសិផលកសិកម្ម, ពន្ធអចលនទ្រព្យ តម្លៃទាបជាង ២ម៉ឺន៥ពាន់ដុល្លារ​,​ ពន្ធប្រថាប់ត្រា អចលនទ្រព្យ ទាបជាង​ ៧ម៉ឺនដុល្លារ​,​ ពន្ធប្រថាប់ត្រាពី ឳពុកម្តាយ មកកូន, យាយតាមកចៅ ប្រពន្ធ និងប្តី សម្រាប់អំណោយ តែ ១ លើក និងមរតក, ពន្ធផ្លូវសម្រាប់ទោចក្រយានយន្ត​ និងការអនុញ្ញាតឱ្យម្ចាស់តូបអាជីវកម្ម ទាំងផ្សាររដ្ឋ​ និងឯកជនអាចមានសិទ្ធិ ក្នុងការផ្ទេរកម្មសិទ្ធិ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២៣

ខេត្តព្រះសីហនុ៖មន្ទីរសុខាភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេចស្តីពីការបិទមន្ទីរសម្រាកព្យាបាល និងសម្ភព មួយកន្លែងដែលមានឈ្មោះ “សមុទ្រក្រុង” ដែលមានទីតាំងនៅក្បែររោងចក្រស្រាបៀរអង្គរ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមូលហេតុមិនមានលិខិតអនុញ្ញាតបើកមន្ទីរសំរាកព្យាបាល៕

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២៣

ខេត្តសៀមរាប៖លោក KIMURA Tomonori សហស្ថាបនិករបស់ក្រុមហ៊ុន TOMONI ប្រទេសជប៉ុន និងជាប្រធានក្រុមហ៊ុន Asian Gateway (Cambodia) Co.,Ltd បានលើកឡើងរាយការណ៍អំពីគម្រោង​ ដែលបានសិក្សា និងអនុវត្តនាពេលកន្លងជូន​ អភិបាលខេត្តសៀមរាប ដូចជាការសិក្សាលើលទ្ធភាពអនុវត្តគម្រោងទីក្រុងឆ្លាតវៃ ក្រោមកម្មវិធី METI លើផ្ទៃដីទំហំ​១៨៤ ហិតា ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា (២០១៣) គម្រោងកិច្ចសហប្រតិបត្តិការទីក្រុង​ និងទីក្រុងសម្រាប់មធ្យោបាយធ្វើដំណើរដោយថាមពលពន្លឺព្រះអាទិត្យ និងគម្រោងថាមពលប្រើប្រាស់ ពីលាមកសត្វ(២០១៥) គម្រោងសាកល្បងប្រើប្រាស់សេវាជួលម៉ូតូអាគុយ (២០១៨) គម្រោងដឹកជញ្ជូនភ្ញៀវទេសចរដោយប្រើឡានអាគុយ (២០១៩) និងគម្រោងអភិវឌ្ឍន៍​ Eco-Tourism នៅភ្នំកូលេន ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន(២០២២) និងគម្រោងមួយចំនួនទៀត។ល។

លោក KIMURA Tomonori លើកឡើងយ៉ាងដូច្នេះ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសជំនួបពិភាក្សាការងារ ជាមួយររដ្ឋបាលខេត្តសៀមរាប។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ខេត្តសៀមរាប បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក KIMURA Tomonori ដែលចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត​ នាពេលកន្លងទៅ និងបន្តទៅថ្ងៃអនាគត និងស្នើឱ្យក្រុមហ៊ុន បន្តកិច្ចសហការ ជាមួយជំនាញពាក់ព័ន្ធសម្រាប់កិច្ចការងារ នានាលើគម្រោងទៅថ្ងៃអនាគត។

នៅរដ្ឋបាលខេត្តសៀមរាប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្ត និងប្តេជ្ញាបន្តជួយ ជម្រុញគាំទ្រការអភិវឌ្ឍខេត្តសៀមរាប​ ជាពិសេស​ គឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ផ្សេងៗឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២ តុលា ២០២៣

ភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចចាត់តាំង លោកវរសេនីយ៍ឯក សំ វិច្ឆិកា នាយការិយាល័យផ្សព្វផ្សាយអប់រំ ជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២៣

ខេត្តក្រចេះ៖ម្នាក់បានស្លាប់នឹងពីរនាក់ទៀតរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ។

ហេតុការណ៍បានកើតឡើង ម៉ោង០៤.៤០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិអូរព្រះ ឃុំអូរកណ្តៀរ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ លើផ្លូវជាតិលេខ៧ ចម្លោះគីឡូម៉ែត្រលេខ ៤១៥-៤១៦។

សមត្ថកិច្ចខេត្តក្រចេះបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត ១គ្រឿង ម៉ាក Hillux Rally ពណ៌ត្រេអ៉ី ពាក់ផ្លាកលេខ ភ្នំពេញ 2BU.9286 បើកបរដោយឈ្មោះ ហេង ឈិន ភេទ ប្រុស អាយុ ៦៥ឆ្នាំ (គ្មានរបួស) មានទីលំនៅសង្កាត់ស្រះចក រាជធានីភ្នំពេញ និងអ្នករួមដំណើរពីរនាក់ ១.ឈ្មោះ ម៉ម សុហ៊ីម ភេទ ប្រុស អាយុ ៦៨ឆ្នាំ  មានទីលំនៅ ភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី (បាក់ជើងខាងស្តាំ)។
២.ឈ្មោះ ឈាវ ម៉េងស៊ាង ភេទ ប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី (គ្មានរបួស) បានបើកបុក ត្រាក់ទ័រ ០១គ្រឿង សណ្តោងរឺម៉ក ពីក្រោយ បើកបរដោយឈ្មោះ ហ៊ាង តារា ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិ-ឃុំអូរកណ្តៀរ ស្រុកអូរគ្រៀងសែនជ័យ (រងរបួសធ្ងន់) និង អ្នករួមដំណើរឈ្មោះ ញឹម សុផន ភេទ ប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ)។

សមត្ថកិច្ចបានបន្តថា បច្ចុប្បន្ន ប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ ឯ ជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យ។ ចំណែករថយន្តនិងត្រាក់ទ័រ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page123 Page124 Page125 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×