Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ សីហា ២០២០

ខេត្តសៀមរាប៖កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានឃាត់ខ្លួនបុរស០៨នាក់ ករណីគ្រឿងញៀន។
ហេតុការណ៍ចុះបង្ក្រាបបានធ្វើឡើងនៅវេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី ២៨ខែសីហា ឆ្នាំ២០២០ ចំណុចភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដឹកនាំដោយលោកវសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យ។
ជនសង្ស័យ៖
១.ឈ្មោះ រ៉ា វីរ៉ាត់ អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិវាល សង្កត់គោកចក ក្រុងសៀមរាប។
២.ឈ្មោះ ស្មាន់ រ៉ូសែត អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប។
៣.ឈ្មោះ សួន ឌីវីត អាយុ ២០ ឆ្នាំ មុខរបរកម្មករយាមឃ្លាំង រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្លក្រាម ក្រុងសៀមរាប។
៤.ឈ្មោះខែក ឃុនលាង អាយុ២២ ឆ្នាំ មុខរបរបើកឡាន រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។
៥.ឈ្មោះ តាន់ ច័ន្ទពិសិដ្ឋ អាយុ២៣ ឆ្នាំ មុខរបរបើកបរ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
៦.ឈ្មោះពៅ ដារ៉ា អាយុ២០ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
៧.ឈ្មោះវី វី អាយុ១៩ ឆ្នាំ មុខរបរជាងកញ្ចក់ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
៨.ឈ្មោះឡេង រតនា អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកវសេនីយ៍ត្រី ធាវ ច័ន្ទតារា បានបញ្ជាក់ថាករណីនេះដកហូតវត្ថុតាងថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន ៦ កញ្ចប់ទម្ងន់ ១៥.៥២ក្រាមទូរស័ព្ទដៃចំនួន៧គ្រឿង។ធ្វើតេស្តទឹកនោមទាំង០៨នាក់ មានសារធាតុញៀនទាំងអស់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SR

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ សីហា ២០២០

ខេត្តព្រៃវែង៖ស្នងការនគរបាលខេត្តព្រៃវែងបានចេញសេចក្ដីបំភ្លឺមួយដោយបដិសេធចោលទាំងស្រុងនូវអាខោនហ្វេសប៊ុកចំនួន០៣ដែលបានបង្ហោះគ្មានការពិត។

ការចេញបំភ្លឺក្រោយពីហ្វេសប៊ុកទាំង០៣បានបង្ហោះរូបលោកអធិការនគរបាលស្រុកស្វាយអន្ទរ ថាជាជនស៊ីវិល កាន់កាំភ្លើងគម្រាមបាញ់មនុស្សទាំងកណ្ដាលថ្ងៃ។ សូមអានសេចក្តីបំភ្លឺដូចខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ សីហា ២០២០

ខេត្តព្រះវិហារ៖លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានដឹកនាំមន្រ្តីក្រោមឱវាទ និង ពេទ្យរបស់អាវុធហត្ថ បានចុះជួយព្យាបាល និងសួរសុខទុក្ខ ក្រុមគ្រួសា របស់ លោក .មែនសារិន.មុខរបរអ្នករត់ម៉ូតូឌុប សព្វថ្ងៃ ដែលមានទីលំនៅ ស្ថិតក្នុង ភូមិសំរោង សង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ ដែលកំពុងខ្វះខាតជីវភាពហើយប្រពន្ធនិងកូនក៏មានជំងឺចំនួន ៥នាក់ទៀត។

ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍កងសៅ គុណ ក៏បាននាំយកនូវអំណោយ ក៏ដូចជាថវិកានិងគ្រឿងឧបភោគ មួយចំនួន ចែកជូនគ្រួសារខាងលើផងដែរ។ អំណោយមាន
⁃ ក្រូចពោធិ៍សាត់៣គីឡូក្រាម
⁃ ទឹកដោះគោឆៅ២ឡូ
⁃ មីចំនួន០២កេស
⁃ ទឹកសុទ្ធ០២កេស
⁃ ទឹកក្រូច០២កេស
⁃ ខ្ទឹមស០១គីឡូក្រាម
⁃ ស្ករ សរ០១គីឡូក្រាម
⁃ ប៊ីចេង០១គីឡូក្រាម
⁃ អំបឹល០១គីឡូក្រាម
⁃ ទឹកស៊ីអុីវ០១យួរ
⁃ ទឹកត្រី០១យួរ
⁃ និង ថវិការ ចំនួន ៤០០,០០០ រៀលដើម្បី ដោះស្រាយ ជីវភាព ក្នុងគ្រួសារ ដែលកំពុងតែខ្វះខាត៕SRPគីម គឹមឡាយ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ សីហា ២០២០

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមការងារចុះសិក្សានិងករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅទន្លេ ក្នុងនាវាក្នុងស្រុកស្រីសន្ធរ។ នេះបើយោងតាមសេចក្ដីសម្រេច របស់សម្ដេចហ៊ុន សែនដែលបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែសីហាឆ្នាំ២០២០។

សូមរំលឹកថា នៅចំណុចនាវាលិចដូចខាងលើ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាល ស្រុកស្រីសន្ធរ បានចូលរួមជាមួយក្រុមស៊ីមាក់ មុជទឹកពិនិត្យទីតាំងបូមខ្សាច់ ដែលបូមបានគ្រាប់ចំនួន០៣ ប្រភេទមានដូចជា៖ គ្រាប់ AK57 ចំនួន៣គីឡូ, គ្រាប់៦០មីលីម៉ែត្រចំនួន ១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១ គ្រាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ សីហា ២០២០

ខេត្តសៀមរាប៖លោក​ ពិន​ ប្រាកដ​ អភិបាល​រងខេត្ត​ តំណាង​ លោក ទៀ​ សីហា​ អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២០ ​ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ​ និងកំពុងសាងសង់​ផ្លូវកៅស៊ូបេទីម​(AC) ចំនួន​ ២ខ្សែ​ ក្នុងក្រុងសៀមរាប​ រួមមាន៖១-ផ្លូវកៅស៊ូបេទីម (AC) ទទឹង​ ១១ម៉ែត្រ​ បណ្ដោយ​ ២​ ១០០ម៉ែត្រ​ សម្រេចបាន​ ៤០​ ភាគរយ​ កំពុងដំណើរការសាងសង់ផ្លូវ​ និង​ចាក់គ្រឹះដើម្បីធ្វេីការចាក់កៅស៊ូបេទីម(AC)​ ហេីយការ​ចាក់កៅស៊ូបេទីម(AC)នឹងចាប់ផ្ដេីមនៅសប្ដាហ៍ក្រោយនេះ​ ស្ថិតនៅភូមិវត្តដំណាក់​ ចាប់ពីចំណុចវត្តដំណាក់​ កាត់មុខសាលាសង្កាត់កំរេីក​ ដល់ផ្លូវក្រវ៉ាត់ក្រុង​

២-ផ្លូវ​ចាក់កៅស៊ូបេទីម(AC) ទទឹង​ ៧ម៉ែត្រ ​ បណ្ដោយ​ ១​ ៦៨០ម៉ែត្រ ពីផ្លូវជាតិលេខ៦(សាខាពន្ធដារខេត្ត) ដល់ផ្លូវ៣០​ សម្រេចបាន​ ៧៥ភាគរយ​ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ​ និងភូមិត្រពាំងសេះ​ សង្កាត់គោកចក​ ក្រុងសៀមរាប។
សូមរំលឹកថាផ្លូវជាច្រើនខ្សែទាំងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំ ជនបទ នៅក្នុងខេត្តសៀមរាប ត្រូវបានសាងសង់ ជួសជុល និងរៀបចំបណ្តាញលូ បានសាងសង់ជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប។ ជាក់ស្តែងក្នុងឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត បានគ្រោងចំណាយថវិកាសាងសង់ផ្លូវក្នុងក្រុងសៀមរាប​ ចំនួន២៨ខ្សែ រួមមានផ្លូវកៅស៊ូបេទីម(AC) និងផ្លូវបេតុង។ ដូចនេះផ្លូវទាំង២ខ្សែនេះ គឺស្ថិតនៅក្នុងចំណោមផ្លូវទាំង២៨ខ្សែ ដែលក្រុមការងារចុះពិនិត្យ ដើម្បីពង្រឹងគុណភាព តាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២០

ខេត្តបាត់ដំបង៖កាសុីណូហ្គោលខាសល្យ GOLD CASTLE បានបើកដៃឱ្យប្រជាពលរដ្ឋខ្មែរចូលទៅលេងល្បែងដោយសេរីផ្ទុយពីលិខិតអនុញ្ញាតរបស់ក្រសួងពាក់ព័ន្ធ។

ទីតាំងកាសុីណូហ្គោលខាសល្យខាងលើស្ថិតនៅត្រង់ចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពពីពលរដ្ឋបានអោយទៀតថា ពួកគាត់សង្កេតឃើញមានអ្នកចូលទៅលេងចាប់ថ្ងៃរសៀលរហូតដល់យប់សុទ្ធសឹងជាជនជាតិខ្មែរ។

ប្រភពពីអ្នកដែលញៀនល្បែងចូលលេងនៅកាសុីណូបានលួចបង្ហើបថា ទីតាំងខាងលើមានបើកលេងល្បែងគ្រប់ប្រភេទដូចជា ជល់មាន់ យូគី អាប៉ោង បៀរជាច្រើនប្រភេទ ដោយការចូលទៅលេងមានគេចាំយកថ្លៃកៅអីជាស្រេចនៅច្រកមាត់ទ្វារចូលតែម្តង។

ពាក់ព័ន្ធករណីនេះលោកសុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក បានថ្លែងតាមទូរស័ព្ទប្រាប់អ្នកយកព័ត៌មាននៅរសៀលថ្ងៃទី២៨ខែសីហាថា បញ្ហារឿងកាសុីណូហ្គោលខាសល្យ មានលួចបើកលេងល្បែងស៊ីសងនោះ លោកពុំបានដឹងនោះទេ។ លោកថាពុំមានសិទ្ធអនុញាតបើកអោយមានលេងល្បែងដែរ រួចក៏បានបិទទូរស័ព្ទថារវល់ជាប់ប្រជុំ។

ប្រជាពលរដ្ឋបានបន្ថែមថាចាប់តាំងពីមានការស៊ីណូកូខាងលើមក នៅក្នុងមូលដ្ឋានរបស់ពួកគាត់តែងតែកើតមានអំពើចោរកម្មជាញឹកញាប់ ធ្វើឲ្យពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសន្តិសុខរស់នៅ។ ដូច្នេះពួកគាត់សុំសំណូមពរដល់អាជ្ញាធរសមត្ថកិច្ចរដ្ឋបាលខេត្តជួយចាត់វិធានការទៅលើកាស៊ីណូហ្គោលខាសល្យ ផងទាន!៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២០

ខេត្តសៀមរាប៖លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា ក្នុងខែសីហា ឆ្នាំ២០២០នេះ តាមរយៈការចុះត្រួតពិនិត្យរបស់ក្រុមការងារត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាបជំហានទី២ ក្រុមការងារបានចុះត្រួតពិនិត្យចំនួន ១៦ទីតាំងអាជីវកម្ម ផ្នែកសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍។

តាមរយៈការចុះត្រួតពិនិត្យ និងវាយតម្លៃរបស់ក្រុមការងារផ្នែកសេវាកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ទៅលើលក្ខណៈវិនិច្ឆ័យសុវត្ថិភាពទេសចរណ៍បានសម្រេចស្នើសុំការសម្រេចពីអង្គប្រជុំនូវការផ្តល់ឡាប៊ែលសុវត្ថិភាពជូនដល់មូលដ្ឋានអាជីវកម្មចំនួនៈ ១៦ ភោជនីយដ្ឋាន ក្នុងនោះរួមមាន ៖

(១) ភោជនីយដ្ឋាន Starbucks

(២)ភោជនីយដ្ឋាន AKA Japanese Restaurant

(៣)ភោជនីយដ្ឋាន Dairy Queen

(៤)ភោជនីយដ្ឋាន The Pizza Company

(៥) ភោជនីយដ្ឋាន Koi

(៦) ភោជនីយដ្ឋាន Amazon Cafe

(៧)ភោជនីយដ្ឋាន Bar BQ Plaza

(៨)ភោជនីយដ្ឋាន Swensen (៩)ភោជនីយដ្ឋាន Tous Les Jours

(១០)ភោជនីយដ្ឋាន Domino Pizza

(១១)ភោជនីយដ្ឋាន Yummy Korea

(១២)ភោជនីយដ្ឋាន The Hashi

(១៣)ភោជនីយដ្ឋាន De Tummour

(១៤)ភោជនីយដ្ឋាន Green Suki Soup

(១៥)ភោជនីយដ្ឋាន រហាត់កាហ្វេ

(១៦)ភោជនីយដ្ឋាន ឡាណិច ។

ដោយឡែកសម្រាប់អាជីវកម្មដែលពុំទាន់គ្រប់លក្ខណៈក្នុងការស្នើសុំឡាប៊ែលសុវត្ថិភាពក្រុមការងារនឹងធ្វើការណែនាំឲ្យកែតម្រូវតាមស្តង់ដាសុវត្ថិភាពទេសចរណ៍ទើបស្នើសុំឡាប៊ែលជូននៅពេលក្រោយនិងបន្តចុះពិនិត្យវាយតម្លៃឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលកំពុងដំណើរការក្នុងសខេត្តសៀមរាប។

លោកបញ្ជាក់យ៉ាងដូច្នេះក្នុងពេលនៅព្រឹកថ្ងៃទី២៨ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាបក្នុងកិច្ចប្រជុំក្រុមការងារចុះត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ប្រចាំខែសីហា ឆ្នាំ២០២០ ក្នុងខេត្តសៀមរាប ដើម្បីពិនិត្យសម្រេចក្នុងការផ្តល់ឡាប៊ែលសុវត្ថិភាពដែលក្រុមការងារបានចុះវាយតំលៃ ក្រោមវត្តមានលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត។

នៅក្នុងកិច្ចប្រជុំលោកពៅ ពិសិដ្ឋបានដាក់នូវវិធានការចំនួន០៤៖
១- ស្នើសុំដល់អភិបាលស្រុកទាំងអស់ឲ្យបន្តផ្សព្វផ្សាយពីបញ្ហាជំងឺកូវីដ-១៩ ពិសេសពេលប្រជុំគណៈបញ្ជាការឯកភាពស្រុក
២- ស្នើសុំដល់ក្រុមការងារទាំងអស់ចុះពិនិត្យចុះវាយតម្លៃគ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ដែលកំពុងដំណើរការទាំងអស់ក្នុងខេត្តសៀមរាប និងបន្តចុះពិនិត្យមូលដ្ឋានអាជីវកម្មដែលបានទទួលឡាប៊ែលហើយឲ្យបន្តគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍
៣- ស្នើដល់ក្រុមការងារបន្តចុះពិនិត្យការកែប្រែខារ៉ាអូខេ បៀរហ្កាឌិន ស្កាយបារ ឲ្យទៅជាភោជនីយដ្ឋានបណ្តោះអាសន្ន ដោយក្រុមការងារត្រូវចូលរួមត្រួតពិនិត្យឲ្យបានម៉ត់ចត់ និងបន្តតាមដានការអនុវត្តវិធានសុវត្ថិភាពនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍
៤- ស្នើដល់ក្រុមការងារបន្តចុះអនុវត្តសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍លេខ ១៦៧ សជណ.អរហ និងសេចក្តីជូនដំណឹងលេខ ១៦៨ សជណ.អរហ ចុះថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ ស្តីពីការផ្អាកអាជីវកម្មហាងម៉ាស្សាសុខភាព និងស្ប៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានី-ខេត្ត ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២០

ខេត្តសៀមរាប៖កូនឈើចំនួន៣.៧០០ដើមប្រភេទកូនឈើគ្រញូង ,ធ្នង់,បេង,ឈើទាលនិងរាំង ត្រូវបាន ដាំលើផ្ទៃដីចំនួន២.០២០ហិកតា ក្នុងឧទ្យាជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែន ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី នៅថ្ងៃទី២៧ ខែសីហាព្រឹកមិញនេះ ក្រោមវត្តមានលោកទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត។

ការដាំកូនឈើនេះក្រោមកិច្ចសហការរវាងក្រសួងបរិស្ថានជាមួយរដ្ឋបាលខេត្តសៀមរាប ឧបត្ថម្ភពីគម្រោងកម្មវិធីអង្គការសហប្រជាជាតិ គម្រោងជំរុញបរិយាកាស អំណោយផលសម្រាប់ការអភិវឌ្ឍ ដោយចីរភាព និង កម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា ជំហានទី៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២០

ខេត្តសៀមរាប៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អំណោយម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស -WATERGEN (ប្រភេទ GEN-M) ជូនមន្ទីរពេទ្យគន្ធបុប្ផា។
ការផ្ដល់អំណោយនេះនៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ ក្រោមវត្តមានលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចហ៊ុន សែន ដោយមានការអញ្ជើញចូលរួមពី លោក Denis Laurent ប្រធាននាយកប្រតិបត្តិនៃមន្ទីរពេទ្យគន្ធបុប្ផា និងបុគ្គលិក ក្រោមឱវាទមន្ទីរពេទ្យ។

ថ្លែងក្នុងពិធីប្រគល់-ទទួលនាឱកាសនោះ រដ្ឋមន្ត្រីស៊ុន ចាន់ថុលបានគូសបញ្ជាក់អំពីលក្ខណៈពិសេស ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) ជាបច្ចេកវិទ្យា មកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស បានប្រមាណ៨០០លីត្រក្នុងមួយថ្ងៃ ដោយមិនចាំបាច់តភ្ជាប់ជាមួយប្រភពទឹកទុយោ និងអាចផ្គត់ផ្គង់ទឹក ប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗថែមទៀតផង។

លោករដ្ឋមន្ត្រី បានលើកឡើងថា៖ ម៉ាស៊ីននេះអាចផ្តល់អត្ថប្រយោជន៍សម្រាប់ បងប្អូនប្រជាពលរដ្ឋដែលនាំយកកូនៗមកសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យនេះ ពោលគឺ៖ ពួកគាត់អាចប្រើប្រាស់ទឹកដែលផលិតដោយម៉ាស៊ីននេះ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទីកបង្កផលប៉ះពាល់បរិស្ថាន ជួយសន្សំសំចៃថវិកាពួកគាត់បានមួយចំណែក ជាពិសេស ម៉ាស៊ីននេះអាចយកទៅប្រើប្រាស់នៅតាមសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាពរបស់បណ្ដាភូមិ ឃុំ ស្រុកទាំងឡាយណាដែលខ្វះខាតទឹកប្រើប្រាស់បានផងដែរ។

គួរកត់សម្គាល់ថា៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន នាឱកាសនេះ គឺជាការបង្ហាញនូវ កាយវិការប្រកបដោយមនុស្សធម៌ ដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យសុខមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកាន់តែមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស៊ុនចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃ ខ្ពស់ចំពោះគុណបំណាច់ដ៏ធំធេងរបស់អតីតស្ថានិកមន្ទីរពេទ្យគន្ធបុប្ផា Beat Richner ដែលបានខិត ខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តដើម្បីកុមារកម្ពុជា ពិសេសលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ព្រមទាំង បុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ បំពេញការងារមិនខ្លាចនឿយហត់ក្នុងបុព្វ ហេតុជួយសង្គ្រោះកុមារកម្ពុជាឱ្យអស់ពីសមត្ថភាព ដោយឥតគិតថ្លៃ ដែលកិច្ចខិតខំប្រឹងប្រែងនេះ គឺជាការ ចូលរួមចំណែកដ៏ប្រពៃក្នុងការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា។ រដ្ឋមន្ត្រី បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋដែលនាំបុត្រធីតាជាទីស្រឡាញ់ របស់ខ្លួនទៅសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនេះ សូមជួយថែរក្សាម៉ាស៊ីននេះឱ្យបានគង់វង្ស ដើម្បី អាចប្រើប្រាស់បានយូរអង្វែងទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២០

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោក ប៉ែន សាមី (អតីតនាយរងការិយាល័យសន្តិសុខផ្ទៃក្នុង) និងលោកស្រី ឡុង វណ្ណៈ (អតីតនាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន) ជាមន្ត្រីនគរបាលចូលនិវត្តន៍ទាំងពីរនាក់ប្ដីប្រពន្ធ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ក៏បាននាំយកថវិកាចំនួន២.៥០០.០០០រៀល រួមជាមួយនឹងគ្រឿងឧបភោគ បរិភោគ មួយចំនួន ប្រគល់ជូនលោក-លោកស្រីទាំងពីរ ក្នុងគុណបំណាច់ របស់លោក-លោកស្រីទាំងពីរ ដែលបានខិតខំបំពេញការងារ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ អស់រយៈពេលជិត៤០ឆ្នាំ តាំងពីឆ្នាំ១៩៨០ រហូតដល់ថ្ងៃចូលនិវត្តន៍។

លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង បានមានមតិផ្ដាំផ្ញើលោក-លោកស្រីទាំងពីរឲ្យខិតខំបន្តថែរក្សាសុខភាព ធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត និងជូនពរឱ្យលោក-លោកស្រីទាំងពីរ ឆាប់បានជាសៈស្បើយពីជំងឺ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២០

ខេត្តសៀមរាប៖ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលផងដែរ។ហេតុការណ៍បានកើតឡើងថ្ងៃសុក្រទី២៨ខែសីហាឆ្នាំ២០២០ វេលាម៉ោង១០ព្រឹកស្ថិតនៅចំណុចផ្លូវជាម៉នក្រុមទី២៧ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចនៅក្នុងហេតុការណ៍បានឲ្យដឹងថាផ្ទះដែលរងការឆេះមានទំហំ១០ម៉ែត្រគុណ១៥ម៉ែត្រកម្ពស់៧ម៉ែត្រជញ្ជាំងក្តារដំបូលធ្វើពីសីប្រ៉ូ។_ម្ចាស់ផ្ទះឈ្មោះ ត្រាំ ណូរ៉ាន ភេទប្រុសអាយុ៦១ឆ្នាំ មុខរបរនៅផ្ទះ នៅភូមិខាងលើ។

សមត្ថកិច្ចបញ្ជាក់ថាករណីនេះ_ប្រើប្រាស់ឡានទឹករបស់នគបាលខេត្តសៀមរាបមួយគ្រឿងឡានទឹកអាវុធហត្ថមួយគ្រឿង។ទោះយ៉ាងណាសមត្ថកិច្ចនៅពុំទាន់បញ្ជាក់មូលហេតុនៃការបង្កអគ្គិភ័យនេះឡើយដោយកំពុងស្រាវជ្រាវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២០

ខេត្តសៀមរាប៖គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៧ខែសីហាឆ្នាំ២០២០បានសម្រេចតែងតាំងលោកសូរ ប្លាតុង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបាគង។

ពិធីនេះក្រោមវត្តមានរបស់លោកទៀ សីហា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តសៀមរាប ព្រមទាំងប្រតិភូ អមគណៈអធិបតី ដែលបានផ្តល់កិត្តិយស អញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ។

លោក សូរ ប្លាតុង បានប្ដេជ្ញាចិត្តថាភារកិច្ចថ្មីនេះ នឹងប្រើប្រាស់សម្រាប់ការចូលរួមថែរក្សាអោយបានដាច់ខាតនូវរាល់សមិទ្ធិផលដែលសម្រេចបានដោយគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំកសាងប្រទេស និងចូលរួមគ្រប់សកម្មភាព ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុបម្រើជាតិនិងប្រជាជនអោយបានកាន់តែល្អប្រសើរឡើងថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page549 Page550 Page551 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×