Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន
អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២០

មានការលើកឡើងថាសកម្មភាពដឹកឈើប្រណិតរបស់ក្រុុមឈ្មួញឆ្លងកាត់ខេត្តសៀមរាបនិងខេត្តកំពង់ធំ ដើម្បីយកទៅលក់នៅរាជធាភ្នំពេញ នៅតែបន្តកើតមានបើទោះបីជាសមត្ថកិច្ចជំនាញបានខិតខំប្រឹងប្រែងទប់ស្កាត់រឹកបន្តឹងយ៉ាងណាក៏ដោយ។
យោងតាមប្រភពបានឲ្យដឹងថាការដឹកឈើប្រណិតដោយរថយន្តសេរីទំនើបៗ ពួកឈ្មួញបានដឹកចេញពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយឆ្លងកាត់ខេត្តសៀមរាបនិងដឹកចេញពីខេត្តបន្ទាយមានជ័យឆ្លងកាត់ខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំនិងបន្តទៅភ្នំពេញ។
សូមបញ្ជាក់ថាសកម្មភាពដឹកឈើប្រណិតបែបនេះកន្លងទៅសមត្ថកិច្ចខេត្តសៀមរាបនិងខេត្តកំពង់ធំបានបង្ក្រាបជាបន្តបន្ទាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២០

ខេត្តកំពង់ធំ៖នៅទីបំផុតសមត្ថកិច្ចឃាត់ខ្លួនអ្នករស៊ីទិញកៅស៊ូចំនួនពីរនាក់ដែលបន្លំភ្នែកជញ្ជីង ដោយយកកៅស៊ូស្បែកជើង មកកល់នៅម៉ាស័រនៅក្នុងជញ្ជីង បញ្ជូនទៅតុលាការនៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២០នេះបន្ទាប់ពីបានឃាត់ខ្លួន៤៨ម៉ោង។ជនសង្ស័យឈ្មោះយន បុប្ឋា ភេទស្រីនិងឈ្មោះឡុង ចន្ថា ភេទស្រី ដែលជាអ្នកទិញកៅស៊ូ ស្ថិតនៅតំបន់អូស្រែស្តៅ ភូមិលែង ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថាដើមបណ្ដឹងឈ្មោះស្រួយម៉េងគង់និងចុងបណ្ដឹងឈ្មោះយនបុប្ឋា។ករណីនេះសមត្ថកិច្ចស្រុកសណ្ដាន់បានធ្វើកំណត់ហេតុ ពិនិត្យជញ្ជីងឃើញថាជញ្ជីងខ្នាត១២០គីឡូក្រាម ឃើញមានកៅស៊ូស្បែកជើង កាល់ម៉ាស័រ ឲ្យថ្លឹងនៅត្រឹម៨០គីឡូក្រាមទោះដាក់ប៉ុន្មាន ក៏នៅត្រឹម៨០គីឡូក្រាមពិតប្រាកដមែន។

ដើមបណ្ដឹងបានប្រាប់អ្នកសារព័ត៌មានថាគាត់បានទុកចិត្តអ្នកទិញដោយមិនដែលខ្វល់និងការថ្លឹងកៅស៊ូនោះទេ។នេះដោយសារតែការទុកចិត្ត រកស៊ីជាមួយគ្នាជាងមួយឆ្នាំមកហើយ។ តែក្រោយមកដោយមានការសង្ស័យថា ដោយសារបាត់កៅស៊ូម្តង៧០០គីឡូក្រាមក្នុងមួយរថយន្ត។ ក្នុងថ្ងៃកើតហេតុ លោកបានសូមពិនិត្យជញ្ជីង ដោយដោះមើលផ្នែកខាងក្នុង ទើបបានឃើញកៅស៊ូស្បែកជើងផ្ទាត់កល់ម៉ាស័រនៅខាងក្នុងដោយកំណត់ត្រឹមតែ៨០គីឡូក្រាម ទើបលោកប្តឹងទៅអធិការនគបាលស្រុកសណ្តាន់ដើម្បីឃាត់ខ្លួនសាកសួរតែម្ដង។

បើតាមដើមបណ្ដឹងបន្ថែមថាបើទោះជាមានករណីបែបនេះក្ដីលោកមិនប្រកាន់ទោសនោះទេប្រសិនបើអ្នកប្រព្រឹត្តសុំទោសនិងទទួលស្គាស់ការពិត។តែនេះមិនទទួលស្គាល់ហើយ ជេរនិងរកប្តឹងរូបលោក ថែមទាំងរករឿងវាយតបទៀតផង  ទើបលោកសម្រេចប្តឹងហើយឲ្យសងសំណង ២០លានរៀល ដែលបានកេងចំណេញជាងមួយឆ្នាំមកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកជ្រូកនិងម៉ូតូ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៤និង២០នាទីថ្ងៃទី១៤ខែមិថុនាឆ្នាំ ២០២០នៅចំណុចភូមិព្រៃខ្មាំ ឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះបង្កដោយរថយន្តដឹកជ្រូកមួយគ្រឿងម៉ាក បេអង ពាក់ស្លាកលេខចង្កូតស្ដាំPSHN0393បើកបរដោយមិនស្គាល់អត្ដសញ្ញាណបានរត់គេចខ្លួនបាត់ បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដាសេរី019ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប 1AH0420 បណ្ដាលអោយរបួសធ្ងន់។
ជនរងគ្រោះមានឈ្មោះ សាន់ គី ភេទប្រុសអាយុ 65 ឆ្នាំរស់នៅភូមិកន្ទួតឃុំកន្ទួតស្រុកស្វាយលើខេត្តសៀមរាប។បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំស្រែណូយ។ ចំណែកម៉ូតូនិងរថយន្តដែលបង្កត្រូវបានកម្លាំងនគរបាលចរាចរណ៍ំ យកមករក្សាទុកនៅប៉ុស្តិ៍ស្រែណូយ ដើម្បីរង់ចាការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២០

ខេត្តសៀមរាប៖ក្មេងអាយុ០៩ឆ្នាំម្នាក់ រត់លេងទឹកភ្លៀងជ្រុលជេីង ធ្លាក់ទឹកស្រះ បណ្តាលអោយលង់ស្លាប់។
ហេតុការណ៍បានកើតឡើងវេលាម៉ោង០៤និង១៥នាទីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២០នេះនៅខាងក្រោយផ្ទះ នៅភូមិល្បេីក ឃុំអន្លង់សំណរ ស្រុកជីក្រែង។
ជនរងគ្រោះឈ្មោះ ចក់ ប៉េងរី ភេទប្រុស រស់នៅភូមិ ឃុំកេីតហេតុខាងលេី។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុជនរងគ្រោះរត់លេងទឹកភ្លៀងជ្រុលជេីងធ្លាក់ទឹកស្រះ បណ្តាលអោយលង់ស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាក្មេងអាយុជាងពីរឆ្នាំម្នាក់បានស្លាប់ភ្លាមៗនិងស្ត្រីម្នាក់ទៀតបានរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងវេលម៉ោង១៤,៣០នាទី ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកសូទ្រនិគមបានរាយការណ៍ថាករណីនេះ បង្កដោយរថយន្តម៉ាកហ៊ីយិនដាយ ក្បាលពណ៌លឿងស្លាកលេខ សៀមរាប៣A១៧០១(អ្នកបើកបររត់គេចខ្លួន) បើកបុកម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ បណ្ដាលអោយស្លាប់ក្មេងម្នាក់ និងរបួសធ្ងន់ម្នាក់។

សមត្ថកិច្ចបន្តថាជនរងគ្រោះដែលស្លាប់ឈ្មោះតន់ លីហ៊ាង ភេទប្រុស អាយុ០២ឆ្នាំ០៤ខែ ទីលំនៅភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម
ខេត្តសៀមរាប។អ្នករបួសធ្ងន់ ឈ្មោះណូ ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ ទីលំនៅភូមិគោល ឃុំពពេល ស្រុកសូទ្រនិគមខេត្តសៀមរាប (ជាអ្នកបើកបរម៉ូតូ)។សាកសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ អ្នករបួសបញ្ជូនទៅមន្ទីពេទ្យខេត្តសៀមរាប។ ចំណែកម៉ូតូនិងរថយន្តរក្សារទុកកន្លែងនគរបាលស្រុក។ទោះយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិតអំពីមូលហេតុនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២០

ខេត្តសៀមរាប៖ កម្លាំងអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួនបានមនុស្សម្នាក់ក្នុងចំណោម ០៥នាក់ ធ្វើឲ្យខូចខាតដោយចេតនា។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថានៅវេលាម៉ោង០២ និង០០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច តាមបណ្តោផ្លូវកូម៉ៃ ក្រោយមន្ទីរពេទ្យគន្ធបុប្ផា ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណី៖ ធ្វើឲ្យខូចខាតដោយចេតនា បង្កដោយជនសង្ស័យចំនួន ០១ក្រុម មានគ្នា០៥ នាក់ បានធ្វើសកម្មភាព យកកាំបិតកាប់ម៉ូតូម៉ាកហុងដាទ្រីម ផលិតឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1I-1803 បណ្តាលឲ្យបែកកុងទ័រ, បែកអាវខាងឆ្វេង និងបែកស្តុបក្រោយ ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ មៀន ចំរើន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកសណ្ឋាគារ ទីលំនៅ បច្ចុប្បន្ន ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ បន្ទាប់ពីកើតហេតុកំលាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់៖

១. ឈ្មោះ យ៉ាង មករា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ចំពោះបក្ខពួក០៤នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់។

អាវុធហត្ថបន្តថាករណីនេះដកហូតវត្ថុតាងកាំបិតតាំងតោចំនួន០១,ស្រោមដាវ ០១, ប្រដាប់ជក់គ្រឿងញៀនមួយចំនួន។

មូលហេតុ៖ នៅពេលដែលជនរងគ្រោះឃើញ ក្រុមជនសង្ស័យខាងជិះម៉ូតូកាត់មុខសណ្ឋាគារ ការ៉ង់អូតែល ប្រដាប់ដោយកាំបិតនិងដាវសាំមូរ៉ៃ ក៏រាយការណ៍មកការិយាល័យជំនាញ ហើយជនរងគ្រោះបានជិះតាមពីក្រោយ ទើបក្រុមជនសង្ស័យខាងលើស្ទាក់ជនរងគ្រោះបានផ្តួលម៉ូតូចោលហើយចុះរត់គេចខ្លួន ហើយក្រុមជនសង្ស័យបានធ្វើសម្មភាព កាប់ទៅលើម៉ូតូ របស់ជនរងគ្រោះតែម្តង។

បច្ចុប្បន្ន កំលាំងជំនាញកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប និងស្រាវជ្រាវរកបក្ខពួកយកមកអនុវត្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២០

ខេត្តកំពង់ចាម៖ សតម្ថកិច្ចចាប់ឃាត់ខ្លួនអ្នកលេងល្បែងបាន ចំនួន ១៤ នាក់ ម៉ូតូ ៣៥ គ្រឿង និង វត្ថុតាង ជា ច្រើន ទៀត ករណីបង្ក្រាបទីតាំងជលមាន់។

ហេតុការណ៍ធ្វើឡើងស្ថិត នៅ ក្នុង ភូមិ ស្វាយ ស្រណោះ ទី ០១ ឃុំ រកាអា ស្រុក កងមាស វេលាម៉ោង ១១និង ៣០នាទី ព្រឹក ថ្ងៃ ទី ១៣ ខែមិថុនា ម្សិលមិញ។

សមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តម សេនីយ៍ ទោ ឯម កុសល ស្នងការ នគរបាល ខេត្តកំពង់ចាមបានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាល ព្រហ្មទណ្ឌដឹកនាំ ដោយ លោក វរសេនីយ៍ឯក ថា ញ់ សុខ វុន នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល សហការ ជាមួយ កម្លាំង ជំនាញ របស់ អធិការដ្ឋាន នគរបាល ស្រុក កងមាស និង អាជ្ញាធរ មូលដ្ឋាន មានការ សម្របសម្រួល បញ្ជា ផ្ទាល់ ពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង ខេត្តកំពង់ចាម ចុះបង្ក្រាប ល្បែងស៊ីសង ភ្នាល់ខុសច្បាប់ខាងលើ។

បច្ចុប្បន្ន ក្រុមអ្នកញៀនល្បែងរួមនឹងវត្ថុតាងខាងលើត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បី សាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី ច្បាប់ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២០

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចូល រួម សារអបអរសាទរ និងជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុង ឱកាស ប្រកបដោយ មហា នក្ខត្តឫក្ស ដែល ឯកឧត្តម បណ្ឌិត ប្រធាន ត្រូវ បាន គណ:ចិន្ត្រៃយ៍ នៃ គណ: កម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ផ្តល់ សេចក្ដីទុកចិត្តធ្វើការតែងតាំង និង តំឡើង ឋានៈជា ប្រធានយុវជនគណបក្ស ប្រជាជន ម្ពុជា ថ្ថ្នាក់កណ្តាល៕ SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២០

ខេត្តសៀមរាប៖ផ្ទះមួយខ្នងត្រូវបានរលំទាំងស្រុងដោយសារភ្លៀងធ្លាក់និងខ្យល់កន្រ្តាក់។
ហេតុការណ៍បានកើតឡើង
នៅវេលាម៉ោង១៨និង៤០នាទីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០ស្ថិតនៅកែងផ្គូវ ភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ។
សមត្ថកិច្ចបានឲ្យដឹងថាផ្ទះដែលរងការខូចខាតមានទំហំ៦ម៉ែត្រគុណ០៨ម៉ែត្រកម្ពស់០៥ម៉ែត្រ
ដំបូលប្រក់សង្គ័សី ជញ្ជាំងស្លឹកត្នោត ទើបសាងសង់ថ្មី។
ម្ចាស់ផ្ទះ ឈ្មោះ រឿម ឆិក ភេទប្រុស អាយុ២៤ឆ្នាំ
ប្រពន្ទ ឈ្មោះ ពោន ថា ភេទ ស្រីអាយុ ២៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ទោះយ៉ាងណាករណីនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២០

ខេត្តកំពង់ចាម៖លោក​​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម​ និង​លោកស្រី​​ នាព្រឹក​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២០នេះ​ ​បាន​អញ្ជើញចូលរួម​ប្រារព្ធ​ព្រះរាជ្យពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចម្រើនព្រះជន្មគម្រប់ ៨៤ព្រះវស្សា យាងចូល ៨៥​ព្រះវស្សា ដែល​បាន​រៀបចំ​​ឡើង​​នៅវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ ស្ថិត​ក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម​ ។

ក្នុង​ការ​រៀបចំ​ពិធី​នេះ​ លោក​ អ៊ុន ចាន់ដា និង​លោកស្រី​ អមដំណើរដោយថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ មន្ត្រីប្រតិបត្តិ ព្រមទាំងអនុសាខាស្រុក បានអញ្ជើញនាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ ក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ដើម្បីឧទ្ទិសព្រះរាជកុសល ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៨៤ យាងចូល ៨៥ ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ ។
បន្ទាប់ពី ព្រះសីលសំវរ ប៊ត តាំង ឆេង ព្រះមេគណខេត្ត និងព្រះសង្ឃ ៧ អង្គ បាន សូត្រពុទ្ធជ័យមង្គល ចម្រើនព្រះបរិត្តទៅតាមទំនៀមទំលាប់ប្រពៃណីយសាសនា រួចមក លោក​ អ៊ុនចាន់ដា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញ វេរភត្តហារ ប្រគេនព្រះសង្ឃចំនួន ៧អង្គ នូវចង្ហាន់ ផ្លែឈើ​ សាដក និង​បច្ច័យ សរុប​៥៥ម៉ឺនរៀល ក្នុង​នោះ​យាយជី តាជី ចំនួន​៨៥នាក់ ក្នុង​ម្នាក់ៗ ២០,០០០ រៀល។ ដោយ​ឡែក​សម្រាប់វត្តភ្នំជ័យគិរី លោក​ អ៊ុន ចាន់ដា និងលោកស្រី បានប្រគេន អង្ករ ២៥០ គក្រ មី១០កេស ,ត្រីខ ១២០កំប៉ុង ,ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០ កេស និងបច្ច័យចំនួន ១លានរៀលផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២០

ខេត្តសៀមរាប៖ថ្លែងក្នុងពិធីសំណេះសំណាល នៅរដ្ឋបាលក្រុងសៀមរាប នាថ្ងៃម្សិលមិញលោកទៀ សីហា អភិបាលខេត្តបានណែនាំដល់មន្ត្រីសាលាក្រុងទាំងអស់ថាយើងត្រូវបម្រើសេវាសាធារណៈឱ្យបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋ និងជំរុញល្បឿនការងារកុំឱ្យមានការរាំងស្ទះ។ លោក ក៏បានបញ្ជាក់ថាការផ្តល់សេវាសាធារណៈឱ្យមានភាពល្អប្រសើរនេះ គឺកុំឱ្យមានកាតថ្នាំងថ្នាក់ ឬមានការរិះគន់ពីប្រជាពលរដ្ឋផងដែរ ធ្វើយ៉ាងណាឱ្យរលូន និងមានការសរសើរពីបងប្អូនប្រជាពលរដ្ឋ។ លោកក៏បានណែនាំអោយគណៈបញ្ជាការឯកភាពក្រុងសៀមរាប ចុះបង្ក្រាបបទល្មើសល្បែងស៉ីសង លួច ឆក់ ប្លន់ ចំពោះការងារសន្តិចសុខនេះដែរ។លោកបានសង្កត់ធ្ងន់ថា ត្រូវយកចិត្តទុកដាក់ទៅលើការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយក្នុងនោះការបង្ក្រាបបទល្មើសគ្រឿងញៀនត្រូវចាត់ជាការងារអាទិភាពខ្ពស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២០

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្ត បានថ្លែងនៅរដ្ឋបាលក្រុងសៀមរាបម្សិលមិញថាការប្រគល់រថយន្តបោសសំអាតនេះ យើងនឹងធ្វើឱ្យក្រុងសៀមរាបរបស់យើងមានសោភ័ណភាពកាន់តែប្រសើរឡើងថែមមួយកំរិតទៀត។ ម្យ៉ាងទៀត ទីក្រុងយើងស្អាត យើងក៏ការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាបានផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page588 Page589 Page590 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×