Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន
អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២០

ខេត្តកំពង់ស្ពឺ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាទីតាំងសង្វៀនជល់មាន់និងអាប៉ោង ខុសច្បាប់មួយកន្លែងបានដំណើរការបើកលេងយ៉ាងពេញបន្ទុកស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំជាំសង្កែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក៏ប៉ុន្តែអាជ្ញាធរសមត្ថកិច្ច ចាប់តាំងពីថ្នាក់ភូមិរហូតដល់ខេត្តមិនបង្រ្កាប ដោយរក្សាទុកឲ្យបនល្បែងស៊ីសងខុសច្បាប់នេះបើកលេងបានដោយសេរី។

ប្រជាពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យថាការដែលបនល្បែងខាងលើអាចបើកលេងបានដោយរលូនបែបនេះទំនងអាជ្ញាធរសមត្ថកិច្ច ជាអ្នកបើកដៃជាថ្នូរទៅនឹងផលប្រយោជន៍តាមរបៀបពុករលួយ។

ករណីនេះប្រជាពលរដ្ឋ កំពុងរងចាំមើលចំណាត់ការរប​ស់ អភិបាលខេត្ត ស្នងការនគរបាលខេត្ត លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អាចបង្ក្រាបទីតាំងសង្វៀន(ប្រជល់មាន់និងអាប៉ោង)នេះបានដែរដើម្បីឲ្យភូមិឃុំមានសុវត្ថភាពល្អប្រសើរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២០

ខេត្តសៀមរាប៖លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើនៅព្រឹកថ្ងៃអង្គារនេះបានដឹកនាំមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ផ្នែកចុះដាំជួសនឹងតម្រង់កូនឈើ(ធ្នង់)នៅតាមបណ្តោយផ្លូវភ្លោះ ពីមុខការ៉ាសសាំង PTT បូរីសៀងណាំ រហូតដល់ស្ពានព្រះរាជដំណាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២០

ភ្នំពេញ៖លោកសុង ច័ន្ទសុជាតិ  ប្រធានស្ដីទីនៃមន្ទីរបរិស្ថានខេត្តព្រះវិហារត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅឲ្យចូលខ្លួនទៅបំភ្លឺ ភាពមិនប្រក្រតីពាក់ព័ន្ធការកាប់ព្រៃឈើនៅតំបន់ព្រៃឡង់។

បើតាមពាក្យបណ្ដឹងមកអង្គភាពប្រឆាំងអំពើពុករលួយទទួលបាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០និងស្មារតីអង្គប្រជុំពិនិត្យ ពាក្យបណ្ដឹងនៅថ្ងៃទី២៩ ខែមេសា បានជម្រាបជូនលោកសុង ច័ន្ទសុជាតិ  ប្រធានស្ដីទីថា  អង្គភាពប្រឆាំងអំពើពុករលួយ  បានទទួលនិងពិនិត្យពាក្យប្ដឹងដែលបានលើកឡើងថាឈ្មោះ សោម រដ្ឋា មន្ដ្រីបរិស្ថានខេត្តព្រះវិហារនិងសហគមន៍ព្រៃឈើ  បានទារប្រាក់ពីឈ្មួញដឹកឈើព្រៃឡង់ក្នុងមួយគោយន្ដចាប់ពី៨០.០០០រៀល ដល់១០០.០០០រៀល។

អង្គភាពប្រឆាំងអំពើពុករលួយបានជម្រាបជូនបន្ដថាមន្ដ្រី បរិស្ថានបានឃុបឃិតគ្នាជាប្រព័ន្ឋជាមួយឈ្មួញឈើមានលុយម្នាក់នៅភូមិពើក ហើយប្រសិនបើគោយន្ដមិនមែនជាអ្នកលក់ឈើឲ្យឈ្មោះ ឡេង នោះទេគឺមិនឲ្យដឹកចេញពីភូមិពើកឡើយ ទោះបីជាគោយន្ដនោះបានបង់ប្រាក់ចេញពីព្រៃមកក៏ដោយក៏មន្ដ្រីបរិស្ថាននៅតែចាប់ឲ្យបង់ប្រាក់ម្ដងទៀតចំនួន១.០០០.០០០រៀល។

តាមប្រភពដដែលបានបន្ថែមថាឈ្មោះ ឡេង និងឈ្មោះ ឌី  កំពុងតែឃុបឃិតគ្នាជាមួយក្រុមគោយន្ដ ចូលទៅកាប់ឈើនៅក្នុងព្រៃឡង់ដោយសេរី  ហើយ គោយន្ដរបស់ពួកគេចូល ទៅដឹកជញ្ជូនឈើក្នុងមួយថ្ងៃ៣ជើងទៅ៥ជើង  ដោយមាន មេក្លោងឈ្មោះឌី ឈ្មោះរឿន  ឈ្មោះម៉េត  និងឈ្មោះយាយ លែន ជាអ្នកដើរប្រមូលទិញឈើពីអ្នកស្រុកដែលបានចុះទៅអារឈើក្នុងព្រៃឡង់នៅជុំវិញភូមិទ្រានិងភូមិពើក ដោយសហការជាមួយ មន្ដ្រីបរិស្ថានសហគមន៍ព្រៃឈើនិងមន្ដ្រីប៉ុស្ដិ៍រដ្ឋបាល។

សូមបញ្ជាក់ថាឈ្មោះ ឆាយ គឹមហូវ មានប្ដីមុខងារ ជាមេព្រៃ(ផ្នែករដ្ឋបាលព្រៃឈើ)មានឡានសាំយ៉ុង០២គ្រឿងនិងឡាន ធំកង់១០ចំនួន ០២គ្រឿង កំពុងតែដឹក ជញ្ជូនឈើនៅតំបន់ព្រៃឡង់នោះផងដែរ។

ជុំវិញករណីនេះបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ មិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកសុង ច័ន្ទសុជាតិ ប្រធានស្ដីទីនៃមន្ទីរបរិស្ថានខេត្តព្រះវិហារនៅឡើយទេ។ក៏ប៉ុន្តែលោកសុង ច័ន្ទសុជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលនៅថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២០ថាលោកក៏ទទួលបានលិខិតកោះ អញ្ជើញរបស់អង្គភាពប្រឆាំងអំពើពុករលួយផងដែរហើយរូបលោកកំពុងបើកការស្រាវជ្រាវ ដើម្បីរៀបចំឯកសារឆ្លើយជូនអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃខាងមុខ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២០

ខេត្តសៀមរាប៖អភិបាលខេត្តលោកទៀ សីហា បានសម្រេចតែងតាំងមន្ត្រីរាជការចំនួន០៣រូប ឲ្យកាន់មុខតំណែង ក្នុងរចនាសម្ព័ន្ធ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប។ ជាមួយគ្នានេះដែរអភិបាលខេត្តក៏មានការប្រគល់ភារកិច្ចជូនមន្ត្រីរាជការម្នាក់ទៀតផងដែរ។ នេះបើយោងតាមសេចក្ដីសម្រេចដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០ ដែល បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកថ្ងៃអង្គារនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២០

ខេត្តកំពង់ចាម​៖លោក​នាយក​ល្អ​ គ្រូ​បង្រៀន​ល្អ​ និង​គ្រូ​ឆ្នេីម​​ នៅ​តាម​សាលា​បឋម​សិក្សា​នានា​ ក្នុង​ខេត្ត​កំពង់ចាម​ ចំនួន​១៥នាក់​ ទទួលបានប័ណ្ណសសេីរ ពានរង្វាន់​ សម្តេច​តេជោ​ ហ៊ុន​ សែន។
ការ​ផ្តល់​ពានរង្វាន់​ជ័យលាភី​​នេះ​ត្រូវ​បាន​ធ្វេី​ឡើង​នារសៀល​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២០​នេះ នៅ​សាលា​គរុកោសល្យ​ និង​វិក្រិតការ​ខេត្តកំពង់ចាម​​ ក្រោម​វត្តមាន​លោក​​ ហង់​ ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ ​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​ និង​លោកគ្រូ​ អ្នក​គ្រូ​ ជា​ច្រើន​រូប​ផង​ដែរ​។ឆ្លៀតក្នុងឱកាសនោះដែរ​ លោក​ហង់ ជួនណារ៉ុន បាន​ថ្លែង​ថា​ តាម​រយៈ​ការ​ផ្តល់​ពានរង្វាន់​នេះ​ គឺជា​ការ​លើក​ទឹកចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ របស់​លោក​គ្រូ​ អ្នកគ្រូ​ ហើយ​ក៏​ សូមឲ្យ​​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​នេះតទៅ​ទៀត​ ពីព្រោះ​ថា​នាយក​ល្អ​ គ្រូ​បង្រៀន​ល្អ​ និងសាលា​រៀន​ល្អ​ស្អាត​​ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អប់រំ​សិក្សា​​។ ជាមួយ​គ្នា​នោះ​ លោក​បណ្ឌិតសភាចារ្យ​ បានធ្វើការថ្លែងអរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានខិតខំបង្រៀន ទាំងការបង្រៀនដោយផ្ទាល់ មុនពេល​ផ្ទុះនូវជម្ងឺកូវីដ១៩ និងការសិក្សាពីចម្ងាយក្ដី ដើម្បីចូលរួមកែខៃគុណភាពអប់រំ​សិក្សា​ ឲ្យបាន​ល្អ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត​ ព្រោះបើគ្មានការទំនាក់ទំនងរវាងគ្រូ និងសិស្សទេនោះ ប្រសិទ្ធភាពនៃការបង្រៀនក៏មិនមានជាលក្ខណៈពេញលេញនោះដែរ។​

គួរបញ្ចាក់ផងដែរថា​ លោកគ្រូ​ អ្នក​គ្រូ​ ដែលទទួលបានពានរង្វាន់​ និងបណ្ណ័សសេីរពី​ សម្តេច​ អគ្គមហាសេនា​បតី​ តេជោ​ ហ៊ុន​ សែន​ ក្នុងខេត្តកំពង់ចាម​ មានចំនួន១៥នាក់​ ក្នុងនោះមាន នាយកសាលាដែលដឹកនាំល្អ​ ចំនួន៥នាក់​ គ្រូល្អចំនួន៣នាក់ គ្រូឆ្នេីមភាសាខ្មែរចំនួន៤នាក់​ និងគ្រូឆ្នេីមគណិតចំនួន៣នាក់ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២០

ខេត្តសៀមរាប៖ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនគ្រួសារងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រចំនួន៦០គ្រួសា នៅស្រុកក្រឡាញ់។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០១យួរ អាវយឺត០២ និងថវិកា០៤ម៉ឺនរៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២០

ភ្នំពេញ៖ នៅថ្ងៃនេះកម្ពុជាអបអរសាទរ ខួប៥៨ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ជាខួប៥៨ឆ្នាំ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២០) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហុឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។

សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត ដើម្បីទាមទារប្រាសាទព្រះវិហារ រហូតដល់យើងបានចុះបញ្ជី ប្រាសាទ ព្រះវិហារ ជា សម្បត្តិ បេតិកភណ្ឌ ពិភពលោក ថ្ងៃ ៧ កក្កដា ឆ្នាំ ២០០៨៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២០

ខេត្តកំពង់ចាម៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ​២០២០នេះ​ បានអញ្ជើញចុះពិនិត្យការរដ្ឋានសាងសង់ច្រាំងទន្លេ នៅក្រោយសាលាសង្កាត់កំពង់ចាម និងនៅច្រាំងទន្លេ ក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការសាងសង់ខឿនច្រាំងទន្លេនៅជាប់ខាងក្រោយសាលាសង្កាត់កំពង់ចាម ប្រវែង១៨៥ម៉ែត្រ ស្ថិត​នៅ​ក្នុង​ក្រុងកំពង់ចាម ដោយចំណាយ​កញ្ចប់​ថវិការបស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវ​បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០​ កន្លងទៅ​ថ្មីៗ​នេះ​។
ដោយ​ឡែក​ច្រាំងទន្លេ នៅក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន បាន​រងការបាក់ស្រុត​កាលពីពេលថ្មីៗនេះ​ បណ្តាល​ឲ្យ​ប៉ះពាល់ហេដ្ឋរចនាសម័្ពន្ធ​ផ្លូវ​កៅស៊ូនៅចំណុចនោះផងដែរ។ ដោយមើលឃើញពីផលប៉ះពាល់ និងការគំរាមកំហែងនៅតំបន់​នោះ លោក​ អ៊ុន ចាន់ដា បានឲ្យក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ចុះសិក្សាលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានអនុញ្ញាតិឲ្យ វិស័យឯកជនដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំង ធ្វើការសាងសង់ខឿនការពារច្រាំងទន្លេនៅទីតាំងខាងលើនេះ​ ដោយប្រើប្រាស់​កញ្ចប់​ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត។​
បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ ពិសេស​អ្នក​ដែលរស់នៅជុំវិញតំបន់រងគ្រោះដោយការបាក់ស្រុតច្រាំងទន្លេនេះ​ បាន​ថ្លែង​អំណរគុណចំពោះលោកអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ គិតគូពីសុខទុក្ខរបស់​ប្រជាពលរដ្ឋ​ ដោយបានសាងសង់ខឿនការពារច្រាំងទន្លេនេះឡើង ដើម្បីបញ្ចៀសនូវផលវិបាកនាពេលខាងមុខ​ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២០

ភ្នំពេញ៖សម្ដេចហ៊ុន សែន បានបន្តបង្ហោះសារអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជំងឺកូវីដ១៩។
សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានលើកឡើងថាសូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ព្រោះជំងឺនេះគឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុតដែលគ្មានថ្នាំព្យាបាលនៅឡើយទេមកទល់ថ្ងៃនេះ។

ដូចយើងទាំងអស់គ្នាបានដឹងហើយពេលនេះកម្ពុជាយើងក៏មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២នាក់ថ្មីទៀតដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ហើយពេលនេះកំពុងព្យាបាលនឹងរស់នៅដាច់ដោយឡែកក្នុងមណ្ឌលព្យាបាលកូវីដ១៩។

សូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសមើលស្រាលលើជំងឺកូវីដ១៩ អោយសោះ។ តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) នៅលើពិភពលោកពេលនេះចំនួនអ្នកឆ្លងរោគកូវីដ១៩ គឺបានកើនឡើង 7,410,510 ហើយចំនួនអ្នកស្លាប់គឺបានកើនដល់ 418,294 នាក់។ នៅសហរដ្ឋអាមេរិកគឺចំនួនអ្នកឆ្លងរោគកូវីដ១៩ និងស្លាប់ច្រើនជាងគេ។ រីឯនៅទីក្រុងប៉េកាំងប្រទេសចិនចំនួនអ្នកឆ្លងកូវីដ១៩ ថ្មីក្នុងប៉ុន្មានថ្ងៃកន្លងមកនេះគឺមាន ៥៩នាក់ ដែលកម្ពុជាសូមចូលរួមក្នុងក្តីព្រួយបារម្ភនេះ​ ព្រោះសុខទុក្ខរបស់ប្រទេសចិនក៏ជាសុខទុក្ខរបស់កម្ពុជាផងដែរ។

សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ម៉ាស ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹល ហើយកុំទៅទីប្រជុំជនដែលមានមនុស្សច្រើនបើគ្មានការចាំបាច់អ្វីទេនោះ។ ទីកន្លែងសំខាន់ៗមួយចំនួនដូចជាការិយាល័យធ្វើការ ហាងកាហ្វេ ភោគជនីយដ្ឋាន ផ្សារទំនើប ជាពិសេសក្លីនិកព្យាបាល និងមន្ទីពេទ្យនានាត្រូវមានទឹកអាល់កុល ចឹល នឹងម៉ាសសម្រាប់ពាក់ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ពីម្នាក់ទៅម្នាក់។

ប្រសិនបើមានការសង្ស័យពីអាការៈរោគឆ្លងកូវីដ១៩ សូមខលទៅលេខ ១១៥ ហើយសូមសហការនិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២០

ខេត្តត្បូងឃ្មុំ៖គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២០​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ក្នុង​ការ​ជួសជុល​ និង​សាងសង់​ផ្លូវ​នៅ​តាម​មូលដ្ឋាន​ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​​​ដេញ​ថ្លៃ​ ​ចំនួន០៣គម្រោង​ ដោយបាន​ជោគជ័យ​២គម្រោង​ និង​លេីក​ពេល​១គម្រោង​ ព្រោះ​មិន​គ្រប់​លក្ខខណ្ឌ​ផ្ទៃក្នុង​អ្នក​ទទួល​ការ​​ ដែល​ការ​ដេញ​ថ្លៃ​នេះ​ត្រូវ​​បាន​ធ្វេី​ឡើង​​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០២០​នេះ នៅ​សាលា​ស្រុក​ត្បូងឃ្មុំ​​​​​​ ក្រោម​វត្តមាន​ លោក​ មិត្ត​ ផល្លី​ នាយក​រង​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្តត្បូងឃ្មុំ​ ដោយ​មាន​ការ​ចូលរួម​ពី​ អភិបាល​រង​ស្រុក​​ គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ និង​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ ជា​ច្រើន​រូប​។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​០៣ខ្សែ​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំ​ពាមជីលាំង​ សាងសង់ផ្លូវក្រាលក្រួសក្រហម ប្រវែង២.៩ គីឡូម៉ែត្រ​។
២-ឃុំ​ជីរោទ៍ ទី១​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង០.៤១ គីឡូម៉ែត្រ​។
ដោយឡែក​គម្រោង​របស់​ឃុំ​បឹងព្រួល​ ត្រូវ​បាន​លេីក​ពេលទៅ​ដេញ​ថ្លៃ​នៅ​ថ្ងៃ​ក្រោយ​ ព្រោះ​មិន​គ្រប់​លក្ខខណ្ឌ​ក្នុង​ការ​ដេញ​ថ្លៃ​​នោះ​​។
ស្ថិត​ក្នុង​ពិធី​នោះ​ដែរ​ ប្រធាន​គណៈ​កម្មាការ​ម្ចាស់​លទ្ធកម្ម​ទាំង​ពីរឃុំ បាន​ធ្វើការ​ប្រកាស​ទទួល​យក​ទាំង​​០២គម្រោង​ ព្រមទាំង​បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​ក្រុមហ៊ុន​​អ្នក​ទទួល​ការ​ទាំង​អស់​ សូម​ឲ្យ​​​​អនុវត្តន៍​ការងារ​សាងសង់​ផ្លូវ​ ឲ្យ​មាន​គុណភាពល្អ​ ​និង​ត្រូវ​តាម​ស្តង់ដារ​ ​លក្ខណៈ​បច្ចេកទេស​​​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​​​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២០

ភ្នំពេញ៖​ សារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៣ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២០

ខេត្តព្រះវិហារ៖ មនុស្សពីរនាក់ជិះម៉ូតូឌុបគ្នា ត្រូវបានរថយន្តដឹកឈើបុកស្លាប់ភ្លាមៗ។

គ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់កើតឡើងនៅវេលាម៉ោង១១ និង៣៥នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦២នៅចំណុចខ្លោងទ្វារចូលវត្តដំបូកខ្មៅ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៣-១១៤ ក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បង្កឡើងដោយរថយន្តសាំយ៉ុងដឹកឈើគេចពន្ធពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 2BA-5352។

សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ ព្រះវិហារ 1A-5872។

ជនរងគ្រោះទី១-ឈ្មោះ គង់ សំអូន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិដូនម៉ា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ជាអ្នកបើកម៉ូតូ

និងជនរងគ្រោះទី២-ឈ្មោះ វណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា បណ្តាលឱ្យជនរងគ្រោះទាំងពីរនាក់ស្លាប់នៅចំណុចកើតហេតុ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ម៉ូតូជនរងគ្រោះបានជិះឆ្លងផ្លូវពីកើតទៅលិចស្របពេលរថយន្តដឹកឈើខាងលើបើកលឿនពេកជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងតែម្តង បណ្តាលឱ្យជនរងគ្រោះខ្ទាតធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗតែម្ដង។

សូមបញ្ជាក់ថាការដឹកជញ្ជូនឈើនៅក្នុងខេត្តព្រះវិហារនៅតែបន្តកើតមានបើទោះបីអាជ្ញាធរខេត្តសមត្ថកិច្ចជំនាញបានកំពុងតែរឹតបន្ទឹងយ៉ាងណាក៏ដោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page587 Page588 Page589 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×