Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា រថយន្តលុចស៊ិស មួយគ្រឿង ម៉ាក់GS៣០០ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២BA០១៦៩ បានបើកបុកថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យខូចខាតរថយន្តយ៉ាងដំណំនិងរបើកថ្មចែកទ្រូងផ្លូវអស់៣ផ្ទាំង។

ហេតុការណ៍បានកើតឡើងនៅមុខការាសសាំងតូតាល់ ខាងកើតផ្សារលើធំថ្មី ជាប់ស្តុប ស្ថិតក្នុងភូមិចុងកៅស៊ូសង្កាត់ស្លក្រាមក្រុងសៀមរាបតាមផ្លូវជាតិលេខ៦ នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ នៅថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ ២០២០។

បើតាមមន្ត្រីនៅក្នុងកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តស៊ិសបង្កហេតុនេះ បានបើកបរពីទិសខាងកើតមកលិច មកដល់ចំណុចខាងលើ បានរេចង្កូតទៅបុកផ្ទាំងថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យ អស់ចំនួន៣ផ្ទាំងតែម្ដង។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូង អាចបណ្ដាលមកពីជាប់កំរាលជាន់ជើង។

យោងតាមប្រភពបានបង្ហើបឲ្យដឹងថា ម្ចាស់រថយន្តត្រូវបានគេដឹងថាជាមន្ត្រីនៃមន្ទីរសូរិយោដីខេត្តសៀមរាប(សូមលាក់ឈ្មោះសិន)។

ជុំវិញហេតុការណ៍នេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីព័ត៌មានលម្អិតនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២០

ខេត្តព្រៃវែង៖ករណីឆេះផ្សារកំពង់អំពិល ស្រុកពារាំង បានបំផ្លាញតូបលក់ដូរធំៗ របស់អាជីវករ អស់ប្រមាណ៧៥តូប ក្នុងចំណោម តូបនៅក្នុងផ្សារទាំងអស់ប្រមាណ ១០៥តូប គិតជាប្រាក់ជាង៣០ម៉ឺនដុល្លារ។

នេះបើតាមការអះអាង របស់លោកហ៊ី ធួក អភិបាលស្រុកពារាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ខែវិច្ឆិកានេះ។

លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានបញ្ជាក់ប្រាប់ថា៖ អគិ្គភ័យ ឆេះផ្សារកំពង់ពពិលខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង ៩យប់ រហូតដល់ម៉ោង ១២ និង៣០នាទីរំលងអាធ្រាត ទើបស្ថានការអាចគ្រប់គ្រងបានវិញទាំងស្រុង។ ដោយកម្លាំងសមត្ថកិច្ច អាជ្ញាធរទាំងនៅខេត្តព្រៃវែង និងនៅខេត្តកណ្តាល បានរួមគ្នាចុះអន្តរាគមន៍ពន្លត់។

បើតាមអភិបាលបន្តថាហេតុការណ៍នេះបានប្រើប្រាស់ឡានទឹកអស់ចំនួន២១គ្រឿង មកពីខេត្តព្រៃវែង ខេត្តកណ្តាល និងឡានទឹករបស់ក្រុមហ៊ុន ICOC មកពីជ្រោយចង្វាផងដែរ ។មូលហេតុរទុស្សេខ្សែភ្លើង។

លោកបញ្ជាក់ថា៖ ចំពោះតូបដែលអគិ្គភ័យបានឆេះបំផ្លាញនេះ ជាលទ្ធផលបឋមឃើញថា គឺអស់ទាំងស្រុងចំនួន ៧៥ តូប ដែលស្មើនឹងទឹកប្រាក់ប្រហែលជាង៣៥ ម៉ឺនដុល្លារ ប៉ុន្តែខណៈនេះអាជ្ញាធរកំពុងចុះពិនិត្យ វាយតម្លៃទំហំនៃការខូចខាតបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ការពិតចឹងសោះ ថៅកែម្ចាស់ភោជនីយដ្ឋាន ជូហេងហេង ដោយសារតែខឹងនឹងបុគ្គលិកជិះម៉ូតូ មិនធ្វើការ បានដុតម៉ូតូចោល បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២០ ចំណុមុខភោជនីយដ្ឋាន ជូ ហេងហេង ស្ថិតភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីនគរបាលសង្កាត់ប៉ុស្ដិ៍ស្លក្រាមបានឲ្យបណ្ដាញ«សៀមរាបប៉ុស្ដិ៍»ដឹងថា ករណីដុតម៉ូតូចោល១គ្រឿងនេះម៉ូតូ ម៉ាក វ៉េវ C១១០ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ សៀមរា ១P.៥៥១២(ម៉ូតូចាស់)។

នគរបាលប៉ុស្ដិ៍បន្តថាម្ចាស់ម៉ូតូ មានឈ្មោះ ង៉ូវ ឡេង ភេទប្រុ អាយុ៥០ឆ្នាំ មុខរបរម្ចាស់ភោជនីយដ្ឋាន ជូហេងហេង បានយកសាំងចាក់ដុតម៉ូតូរបស់ខ្លួនបណ្តាលអោយឆាបឆេះ  តែមិនបណ្តាលអោយមានរបួសដល់មនុស្សនោះទេ។

បើតាមមន្ត្រីនគរបាលបញ្ជាក់ថា«មូលហេតុខឹងនិងបុគ្គលិក របស់ខ្លួនឈ្មោះ គន្ឋា ភេទ ប្រុសអាយុ៣៣ឆ្នាំ មុខរបរចុងភៅ ជិះម៉ូតូដើរលេង មិនធ្វើការ»។

មន្ត្រីនគរបាលបានបញ្ជាក់ទៀតថាករណីនេះកម្លាំងប៉ុស្តិ៍បានចុះជួយបាញ់បំពង់ពន្លត់ទាន់ពេលវេលា មិនរាលដាលដល់កន្លែងផ្សេងទៀតឡើយ។ សូមបញ្ជាក់ថាហេតុការណ៍នេះរងការខូចខាតឆេះអស់ ម៉ូតូ១គ្រឿង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅមុននេះបន្តិច មានករណីឆេះម៉ូតូមួយគ្រឿង នៅក្រុងសៀមរាប។

ហេតុការណ៍បានកើតឡើងវេលាម៉ោង០៨និង៥០ ថ្ងៃទី០៥ខែ ខែវិច្ឆិកា ២០២០ នៅមុខភោជនីយដ្ឋានជូ ហេង ហេង ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាម៉ូតូដែលរងការឆាប់ឆេះយ៉ាងសន្ធោសន្ធៅនេះ ម៉ាកវ៉េវ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខសៀមរាប 1P 5512។ ពាក់ព័ន្ធករណីឆេះម៉ូតូមួយគ្រឿងនេះ សមត្ថកិច្ចសង្កាត់ស្លក្រាមមិនទាន់បានកំណត់មូលហេតុច្បាស់លាស់នៅឡើយទេ ដោយបញ្ជាក់ថាកំពុងស្រាវជ្រាវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២០

ភ្នំពេញ៖ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាអភិបាលខេត្តកំពង់ធំ សម្រាប់អាណត្តិទី ២ ក្នុងដែនដីសមត្ថកិច្ចដដែល។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបានចុះនៅថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ ២០២០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២០

ភ្នំពេញ៖នៅទីបំផុត ល្បែងស៊ីសងប្រភេទតាមអនឡាញ Keno online ត្រូវបានបិទជាស្ថាពរទូទាំងប្រទេស។
ការសម្រេចបិទនេះ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយឧត្ដមសេនីយ៍ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ។
សូមបញ្ជាក់ថានៅ​ថ្ងៃទី ០៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​នេះ ក្រុម​ប្រតិបត្តិការ​ នៃគណៈកម្មការ ចម្រុះបង្ក្រាបការលេងល្បែងកាស៉ីណូ ឆ្នោត​ ឡូតូ​ ភ្នាល់​បាល់​ ភ្នាល់​អនឡាញ​ និង​ល្បែង​ភ្នាល់​ខុសច្បាប់​គ្រប់​ប្រភេទ​ បានចុះ​ពិនិត្យ​ ក្រុម​ហ៊ុន​ ស៊ិន នីវ​ ដែល​មានទី​ស្នាក់​ការ​នៅ​កោះពេជ្រ​ រាជធានី​ភ្នំពេញ​ និងបាន​រកឃើញ​ថា​ តំណាង​ចែកចាយ​មួយចំនួន​ ពិតជា​បានធ្វើ​អាជីវកម្ម​ឆ្នោត​ប្រភេទ​ Keno ប្រាកដ​មែន​។
ក្រោយពីក្រុមប្រតិបត្តិការចម្រុះពិនិត្យរួចបានសម្រេចបិទមិនអនុញ្ញាតឲ្យធ្វើ អាជីវកម្ម​ឆ្នោត​ប្រភេទ​ keno ចាប់​ពីថ្ងៃ​នេះ​តទៅ។
គួរបញ្ជាក់ផងដែរថា ល្បែងស៊ីសងប្រភេទ ឆ្នោត ឡូតូ​ ភ្នាល់បាល់តាម អនឡាញ ខាងលើនេះ បានបើកឱ្យអ្នកលេងចាក់ ដោយចំហរនៅតាមហាងកាហ្វេនិងតារាងបាល់ក្នុងក្រុងសៀមរាប រាប់សិបកន្លែងផងដែរ។ មជ្ឈដ្ឋាននានារំពឹងថា នៅក្នុងប្រទេសកម្ពុជា មិនមានល្បែងស៊ីសងប្រភេទនេះ តទៅទៀតនោះទេ ជាពិសេសក្នុងក្រុងសៀមរាបតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២០

ភ្នំពេញ៖យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានឲ្យដឹងថា«ឧត្តមសេនីយ៍ឯក ៤រូប .ឧត្តមសេនីយ៍ទោ១៤រូប. ឧត្តមសេនីយ៍ត្រី១០រូប. ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ត្រូវបានដាក់ឲ្យចូលនិវត្តន៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមទំព័រផេកហ្វេសប៊ុកថា៖«គោរពជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់»

បន្ទាប់ពីទទួលបានព័ត៌មានថារដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជានៅថ្ងៃទី៣វិច្ឆិកា២០២០​ ម្សិលលមុិញមានវិជ្ជមានកូវីដ១៩​ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញ

ពីកម្ពុជា។ ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅធ្វើតេស្ត នៅវិទ្យាស្ថានប៉ាស្ទ័រ។

សម្ដេច ហ៊ុន សែន បន្តថា៖ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំនិងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់លទ្ធផល នៃការធ្វើតេស្តបញ្ជាក់ថាអវិជ្ជមានទាំងអស់ មិនមានអ្នកណាឆ្លងជម្ងឺកូវីដ១៩នោះទេ។

សម្ដេច បានបញ្ជាក់ថា៖«ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បី

សុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱយខ្ញុំរស់នៅដាច់ដោយឡែករយះពេល១៤ថ្ងៃ​ សូម្បីតែភរិយា កូន​ និងចៅក៏មិនអាចជួបបានដែរ»។

ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រ និងហ្លួងម៉ែដែលទួលព្រះបង្គំមិនអាច ដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋ ប្រជាមានិតចិននិងដង្ហែរព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកាបាន។

សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅ ខេត្តពោធិសាត់ បាត់ដំបងនិងបន្ទាយមានជ័យ ដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជនិងជំនួយសង្រ្គោះបានដែលខ្ញុំនឹងចាត់តំណាងទៅចែកជំនួស។

សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប ដែលគ្រោងធ្វើនៅថ្ងៃ១៦ វិច្ឆិកា ២០២០ទៅពេលក្រោយវិញ។

សូមអាធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល អាស៊ាននិងដៃគូពាក់ពន្ធ័ទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបាន

ដែលខ្ញុំនឹងចាត់តំណាង ចូលរួមពីថ្ងៃ១២ដល់ថ្ងៃ១៥វិច្ឆិកា ២០២០ខាងមុខនេះ។

ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យ ក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃតែខ្ញុំនៅតែបំពេញការងារដោយពិនិត្យសម្រេចនិងចុះហត្ថលេខាលើឯកសារនានា របសរាជរដ្ឋាភិបាលបានដដែល។ សមាជិករាជរដ្ឋាភិបាលអភិបាលខេត្តនិងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ នៅតែអាចរាយការណ៍ឬសុំយោបល់ ខ្ញុំបានដដែល។

ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូនគោលនៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់តែមិនឲ្យ មនុស្សដទៃមកជិតប៉ុណ្ណោះ។

នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាពនិងសុខភាពទាំងអស់គ្នា។

ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបារម្ភពីសុខភាពខ្ញុំ និងជូនពរដល់ខ្ញុំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២០

ខេត្តត្បូងឃ្មុំ៖ស្រូវ​ពូជ​ចំនួន១៥០តោន ត្រូវបាន
ចែកជូនដល់ដៃពលរដ្ឋ ចំនួន២៧៦២គ្រួសារ ក្នុងនោះស្រុកក្រូចឆ្មារ មានចំនួន១១៩១គ្រួសារ និងស្រុកត្បូងឃ្មុំ មានចំនួន១៥៧១គ្រួសារ ដែលរងផលប៉ះពាល់ និងខូចខាតស្រូវ ក្នុងគ្រាជំនន់ទឹកភ្លៀង ដោយក្នុង១គ្រួសារទទួលបានស្រូវពូជ១បេស្មើនឹង៥០គីឡូក្រាម។

ការចែកពូជស្រូវនេះ ធ្វើឡើងថ្ងៃទី៤ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ​ ក្រោមវត្តមាន លោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់។

ថ្លែងទៅកាន់ ប្រជាពលរដ្ឋ លោក​ជា សុផារ៉ា បានឲ្យដឹងថា ពូជស្រូវ OM ៥១ /​ ៥៤ ទាំងអស់នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់បងប្អូន ពលរដ្ឋ ដែលជាការយកចិត្តទុកដាក់បំផុត ពោលគឺទីណាមានទុក្ខលំបាកទីនោះមានសម្តេចទាំងទ្វេ។

លោករដ្ឋមន្ត្រី ក្នុងនាមសម្តេចទាំងទ្វេ បានសម្តែងនូវអារម្មណ៍សោកស្តាយ និងចូលរួមចែករំលែកទុក្ខ ជាមួយបងប្អូនជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ នៅទូទាំងប្រទេស និងជាពិសេសបងប្អូននៅទូទាំងខេត្តត្បូងឃ្មុំ ហើយសម្តេចក៏បានជូនពរ ឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗ ក្រុមគ្រួសារឲ្យឆ្លងផុតពីគ្រោះមហន្តរាយនេះ និងបានលើកទឹកចិត្ត ជំរុញឲ្យកសិករយើងត្រូវជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ត្រីឡើងវិញបន្ទាប់ពីទឹកស្រកចុះផងដែ។

លោក​រដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យជាប់ជានិច្ច ដើម្បីជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ពិសេសជំងឺកូវីដ១៩ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់។ ព្រមទាំង​បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានដាច់ខាត ត្រូវបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ បទល្មើសនានា ពិសេសបញ្ហាគ្រឿងញៀនឲ្យខាងតែបាន ព្រោះវាជាប្រភពបំផ្លាញនូវធនធានមនុស្សយ៉ាងសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាត្រូវបន្តក្តាប់អោយជាប់នូវបញ្ហា ធ្វើការដោះស្រាយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយផ្តល់ជូនសេវាសាធារណៈ​ឲ្យ​បានលឿន និងមានប្រសិទ្ធភាពខ្ពស់ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២០

ខេត្តព្រះវិហារ៖ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២០នេះ លោកប្រាក់ សុណ្ណ

អភិបាលខេត្តព្រះវិហារ បានដាក់បទបញ្ជាឲ្យ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ពង្រឹងការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់។

អភិបាលខេត្តបានបញ្ជាក់ថា ត្រូវស្វែងរកឈ្មួញឈើ ដែលត្រូវបានគេចុះផ្សាយ ត្រូវចាប់អោយបាន នឹងមានវិធានការផ្លូវច្បាប់អោយបានតឹងរឹងបំផុត។

បើតាមអភិបាលខេត្តបានថ្លែងថា៖ថ្វីត្បិតតែកន្លងមក សមត្ថកិច្ចយើងបានបង្ក្រាបជាហូរហែរ ប៉ុន្តែការដឹកជញ្ជូនឈើ ដោយខុសច្បាប់តាមគោយន្តកន្ត្រៃ តាមឡានសាំយ៉ុង នៅតែបន្តកើតមានឡើងជារៀងរាល់ថ្ងៃ ទាំងពេលថ្ងៃនិងពេលយប់ ដែលករណីនេះ សូមរួមគ្នាបង្រ្កាបអោយបាន។ ដោយមតិពលរដ្ឋ ខ្លះលើកឡើងថា បើអនុវត្តតាមតួនាទី ភារកិច្ច ដោយឈរលើគោលការណ៍ច្បាប់ មិនគិតពីផលប្រយោជន៍ ផ្ទាល់ខ្លួន ការបង្ក្រាបបទល្មើសព្រៃឈើ ដូចជាមិនមានបញ្ហាស្មុគ្រស្មាញដូចការបង្រ្កាបគ្រឿនញៀននោះទេ។

សូមបញ្ជាក់ផងដែរថា បើទោះបីមានការដាក់បទបញ្ជានិងពង្រឹងការទប់ស្កាត់ បទល្មើសព្រៃឈើយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា សកម្មភាពដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ទៅខេត្តកំពង់ធំ តាមផ្លូវជាតិលេខ ៦២ បានកើតមានយ៉ាងអនាធិបតេយ្យបំផុត ខណៈនៅតាមដងផ្លូវ មានស្នាក់ការ

សមត្ថកិច្ចបណ្ដាក់គ្នាដូចខ្យងយ៉ាងណាក៏ដោយ ក៏បទល្មើសដឹកជញ្ជូនឈើ នៅតែអាចធ្វើចរាចរណ៍បានដោយ រលូនដដែល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២០

ខេត្តកំពង់ធំ៖ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចែកពូជស្រូវ «ផ្ការំដួល២៩តោន» ដល់ពលរដ្ឋ ដែល ទទួល រងគ្រោះ ដោយសារ ទឹកជំនន់ នៅឃុំចំនួន៣ ស្មើ នឹង ៣០០គ្រួសារ នៅស្រុកបារាយណ៍ នាថ្ងៃទី០៤ខែ វិច្ឆិកា ឆ្នាំ ២០២០នេះ។ ការចេកពូជស្រូវនេះ ធ្វើឡើងក្រោមវត្តមានលោក ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម លោក សុខ លូ អភិបាល ខេត្តកំពង់ធំ និងលោកឈុន ឈន់ ប្រធានក្រុមប្រឹក្សា ខេត្ត ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានផងដែរ។

បើតាម លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានបញ្ជាក់ថាទឹកជំនន់ នៅក្នុង ខេត្ត កំពង់ធំ មានផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ ២០២០ មាន២៣២៥២៩ហិកតា រងផលប៉ះពាល់ដោយសារ ទឹកជំនន់ លើស្រូវរដូវវស្សា ឆ្នាំ ២០២០ សរុប ១៨៨៥០ហិកតា ខូចខាត សរុប ១០៣៣៥ហិកតា ស្មើ នឹង ១២០៩៩ គ្រួសារ អាចស្តារបានចំនួន ៦៩៧៨ហិកតា ស្មើ នឹង ៥៨៧៧ គ្រួសារ។

លោក ប៉ែន វណ្ណ រិទ្ធ បានបន្តថា ការចែកពូជស្រូវផ្ការំដួល ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារតែជំនន់ ចំនួន៣០០ គ្រួសារនេះ មកពី៣ឃុំ ក្នុងនោះមានឃុំឈូកខ្សាច់ ឃុំបារាយណ៍ និងឃុំត្នោតជុំ ស្ថិតនៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ បានស្តាឡើងវិញ ពីការបាត់បង់ខូចខារ ដោយសារទឹកជំនន់។

ក្នុងឱកាសនោះដែរ លោកសុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល បានសម្ដែងការព្រួយបារម្ភ និងគិតគូរ ពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់ ក្នុងនោះ សម្ដេចបានចុះទៅផ្ទាល់ ដើម្បីជួបបងប្អូនប្រជាពលរដ្ឋ និងជួយឧបត្ថម្ភដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ ផងដែរ។

លោកម៉ាន សុគ្រី បានថ្លែងនៅក្នុងពិធីចែកពូជស្រូវផ្ការំដួលថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មឧស្សាហកម្ម ដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ រក្សានៅ សន្តិសុខស្បៀង អាហារជូនប្រជាជនកម្ពុជា នឹងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅក្នុងសមរភូមិ សង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 រួមទាំងដោះស្រាយបញ្ហាប្រឈម ពីគ្រោះទឹកជំនន់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២០

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការបានអះអាងថា ផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាប នឹងត្រូវស្ថាបនាជា៤ប្រភេទផ្សេងគ្នា ទៅតាមស្ថានភាពផ្លូវ និងតម្រូវការដឹកជញ្ជូន។

ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកាម្សិលមិញ លោកស៊ុន ចាន់ថុល បានឱ្យដឹងថា «ប្រភេទទី១ចាក់បេតុងចំនួន២៥សង់ទីម៉ែត្រដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូACពីលើទេ», «ប្រភេទទី២ចាក់បេតុងចំនួន២០សង់ទីម៉ែត្រ និងកន្លែងខ្លះ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន» «ប្រភេទទី៣ជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង» «ប្រភេទទី៤ អ៊ុតកៅស៊ូបេតុង១៥សង់ទីម៉ែត្រពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ»។

រដ្ឋមន្ត្រីបានបញ្ជាក់ថា ផ្លូវទាំង៣៨ខ្សែ ដែលមានប្រវែងសរុប១០៨គីឡូម៉ែត្រ នឹងត្រូវសាងសង់ដោយអង្គភាពរដ្ឋ ចំនួន៦ មានដូចជា៖ «កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប» «កងវិស្វកម្ម១០៨» «នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន» «នាយកដ្ឋានជួសជុលនិងថែទាំផ្លូវក្រសួងសាធារណការនិងដឹកជញ្ជូន» «អគ្គនាយកដ្ឋានសាធារណការ» «នាយកដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់» « មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប» ដោយបែងចែកជាកំណាត់ៗ ដើម្បីឱ្យការសាងសង់ធានា បានទាំងគុណភាព និងទាន់ពេលវេលាតាមការគ្រោងទុក។

ជុំវិញការស្ថាបនាផ្លូវនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងដឹកនាំសាងសង់ស្ថាបនាផ្លូវទាំងនេះ បានជំរុញឱ្យមានការដោះស្រាយផលប៉ះពាល់ទៅដល់លំនៅឋានប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ឱ្យបានចប់រួចរាល់ មុននឹងឈានទៅអនុវត្តគម្រោងនីមួយៗ។

បើតាមការបញ្ជាក់របស់ លោកទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា មកដល់ពេលនេះ ការដោះស្រាយផលប៉ះពាល់ទៅដល់លំនៅឋានប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ បានសម្រេចជាង៧៥ភាគរយហើយ ដោយនៅសល់២៥ភាគរយទៀត នឹងត្រូវពន្លឿនឱ្យចប់រួចរាល់មុនពេលអនុវត្តគម្រោង។ អភិបាលខេត្តបានបញ្ជាក់ថា «ចំពោះប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប គឺការដោះស្រាយពុំមានបញ្ហានោះទេ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ មន្ត្រីរាជការ និងអ្នកមានអំណាចមួយចំនួនទៅវិញទេ ដែលធ្វើការតវ៉ាចំពោះគម្រោងពង្រីកផ្លូវ»។

សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ គ្រោងសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ ក្រោមវត្តមានរបស់សម្ដេច តេជោ ហ៊ុន សែន ស្ថិតក្នុងគម្រោងចំណាយពី១០០ ទៅ១៥០លានដុល្លាអាមេរិក។

រាល់គម្រោងស្ថាបនាកែលម្អនេះ នឹងត្រូវធ្វើការស្តារប្រឡាយដាក់លូបង្ហូរទឹកភ្លៀង និងលូទឹកកខ្វក់ ព្រមទាំងរៀបចំខឿនចិញ្ចើមផ្លូវ ដោយការក្រាលការ៉ូឡា ខណៈផ្លូវមួយចំនួន នឹងសាងសង់ឱ្យមានផ្លូវសម្រាប់ជិះកង់ ផ្លូវថ្មើរជើង និងផ្លូវសម្រាប់ជនពិការ ព្រមទាំងដាក់ស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page512 Page513 Page514 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា ចុះផ្សាយថ្ងៃទី ៣ កុម្ភៈ ២០២៦
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×