Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២២

ខេត្តសៀមរាប៖វៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប បញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ ករណី រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៅថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២២ វេលាម៉ោង ១៤និង០០នាទី បានសហការជាមួយ អនុរក្សពន្ធនាគារខេត្តសៀមរាប ចុះបង្ក្រាបបទ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងបរិវេណពន្ធនាគារខេត្តសៀមរាបស្ថិតនៅភូមិ បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប

ជនសង្ស័យឈ្មោះ ចាំង គាងអាងជនជាតិវៀតណាម ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិវៀតណាម មុខរបរគ្មាន មានទីលំនៅ ភូមិសង្កាត់ ក្រុងមិនចាំ ខេត្តព្រៃនគរ ប្រទេសវៀតណាម។(រក្សាទុកនិងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។

បើតាមសមត្ថកិច្ច ករណីនេះបានដកហូតវត្ថុតាងបានរួមមាន៖ម្សៅកេតាមីនចំនួន ០១កញ្ចប់ ស្មើនឹងទម្ងន់ ៦.៥៧ ក្រាម(ទម្ងន់សុទ្ធ) និងទូរស័ព្ទចំនួន២គ្រឿងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២២

ខេត្តសៀមរាប៖អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា នៅថ្ងៃពុធនេះ បានដឹកនាំក្រុមការងារ រដ្ឋបាលក្រុង និងសង្កាត់ស្វាយដង្គំ សហការណ៍ ជាមួយ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងក្រុមការងារខេត្ត ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលនៅមានដក់ក្នងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងបានដាក់ចេញនូវផែនការសកម្មភាពមួយចំនួន ដើម្បីដោះស្រាយ កង្វល់ជូនបងប្អូនប្រជាពលរដ្ឋ។

ករណីនេះអភិបាលក្រុង ក៏បានបញ្ចាក់ថា មូលហេតុ នៃការជន់នេះ គឺដោយស្ថានភាពទឹកភ្លៀងធ្លាក់ មានកំរិតខ្លាំង និងរយៈពេលយូរច្រើនម៉ោង ហើយមិនមានការបើកមុខទឹកភ្លាមៗ ទម្លាក់ចូលទៅកំណាត់ដងស្ទឹងសៀមរាប ប៉ែកខាងក្រោម (ទ្វារទឹក អតីតកសិដ្ឋានចិញ្ចឹមក្រពើ) ក៏ព្រោះតែថ្នាក់ដឹកនាំ ត្រូវតាមដាន មើលស្ថានភាពកំរិតទឹកភ្លៀង បើអាចគ្រប់គ្រងបានគឺបញ្ចៀសអោយបាន ក៏ព្រោះតែមិនចង់អោយមាន ការប៉ះពាល់ដល់ការដ្ឋាន កែលម្អរ និងស្តារកំណាត់ដងស្ទឹងសៀមរាប ជំហាន២ ដែលកំពុងដំណើរការ ដើម្បីរួមចំណែកធ្វើអោយក្រុងសៀមរាប កាន់តែមានសោភណ្ឌភាពល្អស្អាត និងមានវិសាលភាព ធំទូលាយជាងមុន ផ្សារភ្ជាប់ទៅដល់តំបន់ជាយក្រុងសៀមរាប។

តែទីបំផុត ទោះបីមានការប៉ះពាល់ ដល់គម្រោងអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ក៏ត្រូវគិតគូរដល់សុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលមានសារៈសំខាន់ជាងអ្វីៗទាំងអស់។

អភិបាលក្រុងក៏បានធ្វើការ អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរៀបចំចាក់ដីបំពេញដើម្បីអភិវឌ្ឍន៍ដីធ្លីរបស់ខ្លួន ឬសាងសង់សំណង់ផ្សេងៗ សូមចូលរួមគិតគូរ និងថែរក្សាប្រពន្ធ័រំដោះទឹកភ្លៀងចៀវាងបង្ករជាផលរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដ៏ទៃទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២២

ខេត្តកំពង់ចាម៖លោក​ លី​ ប៊ុនអ៊ន​ អភិបាល​រង​ស្រុកព្រៃឈរ​ បាន​ធ្វើ​ការ​ណែនាំ​ជំរុញ​​​ដល់​គណៈកម្មការ​លទ្ធកម្ម​ និង​ក្រុម​ហ៊ុន​ទទួល​ការ​ទាំងអស់​ ត្រូវ​អនុវត្ត​គម្រោង​ឲ្យ​មាន​តម្លាភាព​ និង​ធ្វើ​ការ​សាងសង់​សំណង់​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​។

លោកលើងឡើងបែបនេះនៅថ្ងៃ​ពុធនេះ
នៅ​សាលា​ស្រុក​ព្រៃឈរ ក្នុងឱកាសដាក់​ឲ្យ​ដំណើរ​ការ​​​ដេញ​ថ្លៃ​ ដេីម្បី​សាងសង់​ផ្លូវ​បេតុង​ ចំនួន​២ខ្សែ​​ តាមគម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២២​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​ តាម​បែប​ប្រជាធិបតេយ្យ​ នៅ​ថ្នាក់​ក្រោម​ជាតិ​ លេីការ​កសាង​ហេដ្ឋារចនាសម្ពន្ធ័​ ក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រៃឈរ​។

ក្នុងពិធីលោក​ ​ឡី​ មិច​​ នាយក​រង​រដ្ឋបាល​ខេត្ត​ បាន​ថ្លែង​អំណរគុណ​ដល់​ ក្រុម​ការងារ​សម្របសម្រួល​​ទាំងអស់​ ដែល​បាន​រៀបចំ​ការ​ដេញ​ថ្លៃ​នេះ​ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ និង​របៀបរៀបរយ​​ ព្រមទាំង​បាន​សំណូមពរ​ដល់​តំណាង​ក្រុម​ហ៊ុន​​ ឲ្យ​គោរព​តាម​ក្រមសីលធម៌​របស់​អ្នក​ទទួល​ការ​ឲ្យ​បានល្អ​ប្រសើរ​​ ផងដែរ​។

សូមបញ្ជាក់ថាគម្រោងមូនិធិឃុំ​ ចំនួន​២ ក្នុង​ស្រុកព្រៃឈរ​​ ត្រូវ​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ តម្លៃ​ធ្លាក់​ចុះ​អស់ជាង​ពាក់កណ្ដាល​ លេី​តម្លៃ​ប៉ាន់ស្មាន​។ ការដេការដេញថ្លៃនេះមាន​ការ​ចូលរួម​ពី​ ក្រុម​ការងារ​សម្របសម្រួល​​ខេត្ត​ និងស្រុក​​ គណៈកម្មការ​លទ្ធកម្ម​ និង​តំណាង​ក្រុម​ហ៊ុន​​ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ដាក់​​ដេញ​ថ្លៃ​គម្រោង​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​បេតុង​អាមេ​ ចំនួន​២គម្រោង​ ក្នុង​នោះ​ ១-គម្រោង​នៅ​ឃុំ​គរ​ មានការសាងសង់​ផ្លូវ​បេតុង​អាមេ​ ប្រវែង​ ​២៤០ម៉ែត្រ​ ទទឹង​ ​៤ម៉ែត្រ​ និង​ ៤ម៉ែត្រ​កន្លះ​ នៅភូមិ​តាកែវ​ និង​ភូមិ​រំដួល​ ក្នុង​តម្លៃ​ប៉ាន់ស្មាន​ជាង​ ១២៥លានរៀល​ បាន​ទៅ​លើ​ក្រុម​ហ៊ុន​ ជា​ មករា​ ក្នុង​តម្លៃ​​ជាង​ ៤៤លានរៀល​​​។
២-គម្រោង​នៅ​ឃុំ​តុងរ៉ុង​ មាន​ការ​សាងសង់​ផ្លូវ​បេតុង​អាមេ​ប្រវែង​ ២៥០ម៉ែត្រ​ និង​ទទឹង​ ៤ម៉ែត្រ​ នៅ​ភូមិ​សំរោង​ ក្នុង​តម្លៃ​ប៉ាន់ស្មាន​ជាង​ ១២០លានរៀល​​ បាន​ទៅ​លើ​ក្រុម​ហ៊ុន​ តាំង​ គឹមសឿន​ ក្នុង​តម្លៃ​​ ៤២លានរៀល​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២២

ខេត្តសៀមរាប៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស លោក ជា សុផារ៉ា បានហៅការចេញលិខិតនេះថា ជាការខុសឆ្គង ហើយអភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវចំពោះរឿងនេះ និងហៅសំណង់ខុសច្បាប់ទាំងនោះ ថាជាសំណង់ដ៏គួរឲ្យខ្មាស់អៀន។ លោកបានមានប្រសាសន៍ថា នៅក្នុងរមណីយដ្ឋានអង្គរ មានសំណង់ខុសច្បាប់ប្រមាណជាង៨ពាន់សំណង់ ដែលជាសំណង់ដ៏គួរឲ្យខ្មាសអៀន។

រដ្ឋមន្រ្តីបានបញ្ជាក់ថាចាប់តាំងពីរដ្ឋបាលខេត្តសៀមរាប ចេញលិខិតចុះថ្ងៃទី២៧ មិថុនា ឆ្នាំ២០២២  សំណង់មានសំណង់ខុសច្បាប់ ចំនួន៣៩៨សំណង់ ត្រូវបានសាងសង់ ដូច្នេះអភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវ ដោយត្រូវមោឃៈភាពលិខិតនោះជាបន្ទាន់។ បើទុកដូចជាការលើកទឹកចិត្ត ដល់ការរីករាលដាលនៃសំណង់ខុសច្បាប់មិនអាចគ្រប់គ្រងបាន។

លោកជា សុផារ៉ា បានថ្លែងបញ្ជាក់ទៀតថា ដោយសារតែព្រះរាជក្រឹត្យ លេខ០០១នសចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ បានចាត់ទុករមណីយដ្ឋានអង្គរជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយចំណូលដែលបានពីវិស័យទេសចរណ៍អង្គរ ទទួលបានរាប់រយលានដុល្លារក្នុង១ឆ្នាំៗនោះ ចាប់ពីពេលនេះតទៅ គឺអាជ្ញាធរទាំងអស់ត្រូវបញ្ចប់ ការទទួលស្គាល់ ការធ្វើជាសាក្សី នូវរាល់ចរន្តនៃលក់ដូរដី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។  ចំណែកប្រជាពលរដ្ឋ ដែលកំពុងតែរស់នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ក៏កុំច្រឡំនិងឈប់ស្រមើស្រមៃថា អាចនឹងទទួលបានសិទ្ធិកាន់កាប់ដី តទៅទៀតនៅថ្ងៃណាមួយឱ្យសោះ។ «ចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាយូរមកហើយនោះ គឺពួកគាត់មានសិទ្ធិរស់នៅបន្តដោយគ្មានការបណ្ដេញឱ្យចាកចេញឡើយ ក៏ប៉ុន្តែការធ្វើផ្ទះថ្មីជំនួសផ្ទះចាស់ ឬក៏ការជួសជុលផ្ទះត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា»។

លោកបញ្ជាក់បែបនេះ ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃពុធនេះ។

បើតាម លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានលើកឡើងថា សំណង់ខុសច្បាប់ប្រមាណជិត៤០០សំណង់ ត្រូវបានគេលួចសាងសង់ នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងរយៈពេលបីខែចុងក្រោយនេះ ពោលចាប់តាំងពីមានការស្នើសុំពន្យាពេលរុះរើពីសំណាក់អាជ្ញាធរខេត្តសៀមរាប។

សូមជម្រាបថាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាប បានចេញលិខិតមួយដោយស្នើសុំឲ្យអាជ្ញាធរជាតិអប្សរា ផ្អាកជាបណ្តោះអាសន្ននូវការរុះរើសំណង់ និងការ្យផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់១ និងតំបន់២ នៃតំបន់រមណីយដ្ឋានអង្គរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២២

ខេត្តសៀមរាប៖សំណង់ខុសច្បាប់ប្រមាណជិត៤០០សំណង់ ត្រូវបានគេលួចសាងសង់ នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងរយៈពេលបីខែចុងក្រោយនេះ ពោលចាប់តាំងពីមានការស្នើសុំពន្យាពេលរុះរើពីសំណាក់អាជ្ញាធរខេត្តសៀមរាប។អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកហង់ ពៅ ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទីពុធនេះ បានលើកឡើងថា៖ ដោយសារស្ថានភាពសន្តិភាពពេញលេញ សន្ទុះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច/សង្គម និងកំណើនប្រជាជន និន្នាការ និងសកម្មភាពសាងសង់សំណង់ខុសច្បាប់ នៅក្នុងតំបន់ការពារ បានចាប់ផ្តើមកាន់តែខ្លាំងចាប់ពីឆ្នាំ២០០១ មកម្លេះ ហើយចាប់ពីឆ្នាំ២០១៧ មក ដោយសារកំណើននៃសំណង់ខុសច្បាប់ យើងធ្លាប់ទទួលបានលិខិតព្រមាន និងស្នើសុំការបកស្រាយ២ដងរួចមកហើយ ពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។

លោកហង់ ពៅ បន្តថា ទោះបីជាមានទិន្នន័យជាគោល ព្រមទាំងយន្តការអមផ្សេងៗ សម្រាប់អនុវត្តក៏ដោយ បច្ចុប្បន្ននេះ ក៏មានសំណង់ខុសច្បាប់ នៅតែមានការកើនឡើងហួសពីការស្មាន បើធៀបនឹងឆ្នាំ២០០៤។ កត្តាចំបងៗនៃការកើនឡើងនេះ គឺភាគច្រើនដោយសារកំណើនប្រជាជន ការរីកចម្រើនខ្លាំងនៃសកម្មភាពសេដ្ឋកិច្ច ទេសចរណ៍របស់ក្រុងសៀមរាប ចំណាកស្រុក និងការរីករាលដាលនៃក្រុងសៀមរាប ចូលក្នុងតំបន់ការពារ រួមទាំងកង្វះខាតនៃការគ្រប់គ្រងផងដែរ។

លោកបានបន្តថា ចាប់ពីឆ្នាំ២០០៤មក ដោយពុំមានទិន្នន័យច្បាស់លាស់ ពីចំនួនសំណង់ខុសច្បាប់ ការដាក់ចេញនូវផែនការសកម្មភាពគ្រប់គ្រងតំបន់ការពារ នៅពុំទាន់មានប្រសិទ្ធភាព។ ដោយឡែក សម្រាប់សំណង់ខុសច្បាប់ ដែលទើបកើតមាននារយៈពេល៣ខែចុងក្រោយនេះ ចំនួន៣៩៨ ព្រមទាំងករណីបន្ថែមដែលទើបសាងសង់២សប្តាហ៍ថ្មីៗនេះចំនួន៧៨ករណី ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសម្រេចរើចេញ បាន២០២ សំណង់ នៅសល់២៧៤សំណង់ ដោយសារភាពមិនសហការរបស់ម្ចាស់សំណង់ និងការបន្តស្នើសុំពន្យាពេលរុះរើពីសំណាក់អាជ្ញាធរដែនដី។

សូមជម្រាបថាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាប បានចេញលិខិតមួយដោយស្នើសុំឲ្យអាជ្ញាធរជាតិអប្សរា ផ្អាកជាបណ្តោះអាសន្ននូវការរុះរើសំណង់ និងការ្យផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់១ និងតំបន់២ នៃតំបន់រមណីយដ្ឋានអង្គរ។លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស បានហៅការចេញលិខិតនេះថា ជាការខុសឆ្គង ហើយអភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវចំពោះរឿងនេះ និងហៅសំណង់ខុសច្បាប់ទាំងនោះ ថាជាសំណង់ដ៏គួរឲ្យខ្មាស់អៀន។

លោកជា សុផារ៉ា បានមានប្រសាសន៍ថា នៅក្នុងរមណីយដ្ឋានអង្គរ មានសំណង់ខុសច្បាប់ប្រមាណជាង៨ពាន់សំណង់ ដែលជាសំណង់ដ៏គួរឲ្យខ្មាសអៀន។

រដ្ឋមន្រ្តីបន្តថា ចាប់តាំងពីរដ្ឋបាលខេត្តសៀមរាប ចេញលិខិតចុះថ្ងៃទី២៧ មិថុនា ឆ្នាំ២០២២ សំណង់មានសំណង់ខុសច្បាប់ចំនួន៣៩៨សំណង់ ត្រូវបានសាងសង់ ដូច្នេះអភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវ ដោយត្រូវមោឃៈភាពលិខិតនោះជាបន្ទាន់។ បើទុកដូចជាការលើកទឹកចិត្ត ដល់ការរីករាលដាលនៃសំណង់ខុសច្បាប់មិនអាចគ្រប់គ្រងបាន។

លោកជា សុផារ៉ា បានថ្លែងបញ្ជាក់ទៀតថាដោយសារតែព្រះរាជក្រឹត្យ លេខ០០១នសចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ បានចាត់ទុករមណីយដ្ឋានអង្គរជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយចំណូលដែលបានពីវិស័យទេសចរណ៍អង្គរ ទទួលបានរាប់រយលានដុល្លារក្នុង១ឆ្នាំៗនោះ ចាប់ពីពេលនេះតទៅ គឺអាជ្ញាធរទាំងអស់ត្រូវបញ្ចប់ ការទទួលស្គាល់ ការធ្វើជាសាក្សី នូវរាល់ចរន្តនៃលក់ដូរដី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ ចំណែកប្រជាពលរដ្ឋ ដែលកំពុងតែរស់នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ក៏កុំច្រឡំនិងឈប់ស្រមើស្រមៃថា អាចនឹងទទួលបានសិទ្ធិកាន់កាប់ដី តទៅទៀតនៅថ្ងៃណាមួយឱ្យសោះ។ «ចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាយូរមកហើយនោះ គឺពួកគាត់មានសិទ្ធិរស់នៅបន្តដោយគ្មានការបណ្ដេញឱ្យចាកចេញឡើយ ក៏ប៉ុន្តែការធ្វើផ្ទះថ្មីជំនួសផ្ទះចាស់ ឬក៏ការជួសជុលផ្ទះត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២២

ភ្នំពេញ៖ថ្មីម្ដងទៀត នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាំដេីមឈើឡើងវិញនៅភ្នំតាម៉ៅ មិនមែនដាំគ្រាន់តែបង្ហោះហ្វេសប៊ុកទេ គឺត្រូវដាំឱ្យវាដុះ និងមានក្បួនខ្នាត។

សម្តេចតេជោ បានបញ្ជាក់ថា ទាំងសួនសត្វ និងព្រៃនៅតំបន់ភ្នំតាម៉ៅទាំងមូល ត្រូវកំណត់ជាតំបន់អភិរក្ស ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។

សម្តេចតេជោបានណែនាំ រដ្ឋមន្ត្រីកសិកម្មឱ្យរកប្រភពទឹកដើម្បីស្រោចស្រង់កូនឈើដាំឡើងវិញនៅរដូវប្រាំងផងដែរ។

សម្តេចហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រនៅថ្ងៃពុធ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២២

ភ្នំពេញ៖អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នៅថ្ងៃពុធនេះសម្តេចតេជោ ហ៊ុន សែន ស្នើក្រសួងការងារខិតខំប្រឹងប្រែងដោះស្រាយ លើវិវាទការងារជាមួយកម្មករ តាមបណ្តារោងចក្រនានា។

ទាក់ទងទៅនឹងបញ្ហាកម្មករ ដែលមានការតវ៉ាកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនបោះបង់ចោលរឿងការទាមទាររបស់កម្មករ ឬសហជីព ដែលទាមទារនូវភាពត្រឹមត្រូវនោះទេ។

សម្តេចតេជោ បានណែនាំឱ្យក្រសួងការងារខិតខំប្រឹងប្រែងដោះស្រាយលើវិវាទការងារជាមួយកម្មករតាមបណ្តារោងចក្រនានា។ សម្តេចតេជោបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយវិវាទរវាងកម្មករ និងរោងចក្រមួយ ដោយយកថវិកាជាតិ ទូទាត់ប្រាក់បំណាច់ការងារនោះអោយបានឆាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២២

ខេត្តកំពង់ចាម​៖ក្នុង​ពិធីបញ្ចុះបឋមសិលា សាងសង់អគារសិក្សា​ នៃពុទ្ធិកសាកលវិទ្យាល័យសម្តេច​តេជោ ហ៊ុន សែន​ ស្ថិត​ក្នុង​សង្កាត់​បឹងកុក​ ក្រុងកំពង់ចាម​ នៅថ្ងៃអង្គារម្សិលមិញ លោក អ៊ុន ចាន់ដា​ អភិបាខេត្តកំពង់ចាម បានអះអាងថា​៖ រាជរដ្ឋាភិបាលកម្ពុជា យក​ចិត្ត​ទុកដាក់ខ្ពស់​ក្នុងការគោរព និងគាំទ្រវិស័យ​ព្រះពុទ្ធ​សាសនា និងការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស ដែល​មាន​តួនាទីសំខាន់ មិនត្រឹមតែក្នុងការចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គម​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែ​វាក៏ជាផ្នែក​ដ៏សំខាន់​មួយ ក្នុងការចូលរួមកាត់​បន្ថយ​ភាព​ក្រីក្រ និងលើក​កម្ពស់ជីវភាព​រស់​នៅ​ របស់​ប្រជា​ពលរដ្ឋ​ ដែលជា​គោលដៅចម្បង​ របស់រាជរដ្ឋាភិបាល​ផងដែរ។​

អភិបាលខេត្តកំពង់ចាម​ បានលើកឡើងថា​ ការសាងសង់អគារ​សិក្សា​ ពិតជា​មាន​សារៈសំខាន់​ណាស់​ សម្រាប់ សមណនិស្សិត និស្សិត ទទួលបាននូវទីកន្លែងសម្រាប់សិក្សា ​ក្នុងការក្រេប​ជញ្ជក់​នូវ​ចំណេះដឹង ចំណេះធ្វើ និងបទ​ពិសោធន៍ល្អៗ ពីការសិក្សា នឹងក្លាយខ្លួន​ជា សមណនិស្សិត និស្សិតល្អ ជាពលរដ្ឋល្អ ជាទំពាំង​ស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំ​របស់​ប្រទេសជាតិ និង​សាសនា​ ដូច្នេះ​សូម​ឲ្យ​សប្បុរសជន​ បន្ត​ចូលរួមចំណែកគាំទ្រ និង​កសាងអភិវឌ្ឍន៍ វិស័យ​ពុទ្ធិក​សិក្សា នៅកម្ពុជា ឲ្យបានកាន់តែ​ប្រសើរ​ឡើង​ថែមទៀត។​

អភិបាលខេត្ត​ បាន​បន្ត​ថា​ ពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បណ្ដុះ​​បណ្ដាលបាននូវធនធានបញ្ញវន្ដ១៣ជំនាន់ បានទទួលសញ្ញាបត្រកម្រិតបរិញ្ញាបត្ររួចមកហើយ។ ដោយ​​ឡែកពេលនេះ សមណនិស្សិត និស្សិត ដែលកំពុងបន្តការបណ្តុះបណ្តាលទាំងថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់មានចំនួនសរុប១០១១អង្គ/នាក់។ ពោលគឺ​បណ្តុះបណ្តាលព្រះសង្ឃ​តាំងពី​ធម្មវិន័យថ្នាក់បឋមសិក្សា រហូតដល់​ថ្នាក់​​ឧត្តម​​សិក្សា ជាពិសេសនិស្សិតដែលក្រីក្រមិនមានលទ្ធភាពទៅបន្តការសិក្សានៅសាលាឯកជន ឬទៅភ្នំពេញ។

លោក អ៊ុន​ ចាន់ដា​ ក៏បានសម្តែងនូវការកោតសរសើរ​ ចំពោះសប្បុរសជន ដែលមានសទ្ធាជ្រះថ្លា ក្នុងការចូលរួមចំណែកកសាងសមិទ្ធផល ជាមួយ រាជរដ្ឋាភិបាលកម្ពុជា​ ជាក់ស្ដែង​ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ កន្លងនេះ ពុទ្ធិកសាកលវិទ្យាល័យ បានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ អគារសិក្សា អគាររដ្ឋបាល និងបណ្ណាល័យ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដោយឡែក​ អគារសិក្សាសិក្សា១ខ្នង ៤ជាន់ ៩បន្ទប់ និងបន្ទប់សាលប្រជុំចំនួន១ ដែលកំពុង​ចាប់ដំណើរការ​សាងសង់​នេះជាអំណោយរបស់លោកឧកញ៉ា អ៊ឹង ប៊ុនហូវ និងលោកជំទាវ តាមរយៈ សម្តេច ព្រះពោធិវ័ង្ស កិត្តិ​បណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង៣១​ម៉ឺន​ដុល្លារ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយបញ្ឈន់ការកុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធើណែត ជាមួយ ក្រុមហ៊ុនបុរី ដែលបានបង្កផលលំបាកយ៉ាងខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រស់នៅក្នុងបុរី ដោយសារបញ្ហា មិនមានសេវាទូរស័ព្ទ និង អ៉ិនធើណែត ក្នុងបុរី។

សម្ដេចតេជោ បញ្ជាបែបនេះនៅក្នុង ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅថ្ងៃពុធ១៧ ខែសីហា នេះ។

សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការងារនេះ ត្រូវធ្វើឡើងតាមរយៈការប្រកួតប្រជែងរវាងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២២

ខេត្តសៀមរាប៖សាច់សត្វសុនខ(ឆ្កែ)ក្លាសេចំនួន ១៣០០ គីឡូក្រាម ដែលឈ្មួញដឹកចេញពីតាមបណ្តាខេត្តផ្សេងៗឆ្លងកាត់សៀមរាប បម្រុងយកទៅលក់នៅភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញខេត្តសៀមរាបចាប់បាន។

ការបង្ក្រាបបានធ្វើឡើងនៅវេលាម៉ង ០១និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅស្រុកប្រាសាទបាគង តាមបណ្ដោយផ្លូវជាតិលេខ ៦។ ចំណែកការដុតបំផ្លាញចោល នៅរសៀលថ្ងៃទី១៦ខែសីហា ឆ្នាំ២០២២នេះ។

ប្រភពព័ត៌មានបានឲ្យដឹងថារថយន្ត ដែលដឹកសាច់ឆ្កែពណ៌ស ពាក់ស្លាកលេខ កំពត 2A.1924 មានដឹកចំនួន៣ធុងធំ និង១ធុងតូច ចំនួន ១៣៤ក្បាល ទម្ងន់ប្រមាណ ១៣០០គីឡូក្រាម ប្រព្រឹត្តដោយឈ្មោះ ណាន ឆាត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រយុទ្ធ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ តាមការឆ្លើយបំភ្លឺពីម្ចាស់ សត្វសុនខទាំងនេះបានដឹកចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅរាជធានីភ្នំពេញ។

ករណីនេះរថយន្តដឹកសត្វសុនខ មន្ត្រីជំនាញយកមករក្សាទុកនៅមន្ទីរកសិកម្ម រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់។

មន្ត្រីជំនាញបានសំណូមពរចំនួន២ចំណុចថា ទី១ សូមអាជីវករទាំងអស់រកមុខរបរថ្មី ថ្លៃថ្នូរស្របច្បាប់ និងលើកតម្លៃខេត្តសៀមរាប ជាខេត្តវប្បធម៌ផងដែរ។
ទី២ចំពោះអ្នកនិយមពិសារសាច់សុនខ ក្នុងរយៈកាលកន្លងមក មេត្តាអធ្យាស្រ័យយល់យោគ ពីព្រោះវាអាចប៉ះពាល់សេចក្តីថ្លៃស្នូររបស់អ្នកហូបនិងអាចប៉ះពាល់ដល់សុខភាពផងដែរ ព្រោះសត្វសុនខ(ឆ្កែ)ទាំងនោះវាមិនមែនមានសុខភាពល្អទាំងអស់នោះទេ។

នៅខេត្តសៀមរាប បើទោះបីជាមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចេញលិខិតហាមឃាត់យ៉ាងណាក៏ដោយ ក៏ទីតាំងមួយចំនួនគេសង្កេតឃើញមានលក់សាច់សុនខ(ឆ្កែ) ដដែល។ កក្តាបែបនេះត្រូវបានគេលើកឡើងថាមកពីជំនាញពេទ្យ មានភាពកម្សោយឬអាចមានការឃុបឃិតគ្នាជាប្រព័ន្ធផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២២

ខេត្តសៀមរាប៖នៅទីបំផុតប៉ូលិសខេត្តសៀមរាប បានធ្វើកិច្ចសន្យាចំពោះអ្នកគ្រប់គ្រងហាងនេះ ដែលមាន ឈ្មោះ គង់ ផេង ភេទប្រុស អាយុ៤៤ ឆ្នាំ ឲ្យបញ្ឈប់សកម្មភាពផ្សាយបន្តផ្ទាល់អំពីការជល់មាន់តាមអនឡាញ បង្ការកុំឲ្យមានការលេងភ្នាល់ដាក់លុយ និង ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងហាងនេះ។

ការធ្វើកិច្ចសន្សានេះតាមបញ្ជារបស់លោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បន្ទាប់ពីបានចុះទៅស្រាវជ្រាវទៅដល់ទីតាំង ហាងកាហ្វេឈ្មោះ ណូគា ១ ដែលស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយព័ត៌មានផ្សាយថា”តើពិតដូចការសង្ស័យរបស់ប្រជាពលរដ្ឋថា ទីតាំងបើកល្បែងជល់មាន់អនឡាញ ក្នុងក្រុងសៀមរាប គឺជាឆ្នាំងបាយរបស់មន្ត្រីស្នងការខេត្ត ទើបគ្មានវិធានការណាចុះបង្ក្រាប”។

ករណីនេះប៉ូលិសបានបញ្ជាក់ថាតាមការពិនិត្យឃើញថា៖ នៅក្នុងហាងកាហ្វេនេះ មានប្រជាពលរដ្ឋអង្គុយមើលវីដេអូ និងផឹកកាហ្វេធម្មតា ដែលនៅក្នុងហាងនេះមាន បំពាក់កញ្ចក់ LCD សរុបចំនួន ០៦គ្រឿង នៅលើជញ្ជាំងហាង (ចំនួន ០៤គ្រឿង សម្រាប់មើលវីដេអូរឿងផ្សេងៗនិង ០២គ្រឿងទៀត សម្រាប់មើលការជាន់មាន់តាមអនឡាញ) ប៉ុន្តែ មិនមានការភ្នាល់ដាក់លុយអ្វីនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២២

ខេត្តសៀមរាប៖សម្ដេចស ខេង បានទាញចំណាប់អារម្មណ៍សិស្សនគរបាលកត់សម្គាល់អំពីបទល្មើសប្រឈមៗក្នុងសង្គម និងងាយបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ ពិសេសបទល្មើសគ្រឿងញៀន។ ករណីនេះសម្ដេចក៏បានបញ្ជាក់អំពីទិសស្លោក៣កុំ ១រាយការណ៍ រួមមាន កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និង១រាយការណ៍ ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។

សម្ដេច ស ខេង បានបន្តមានប្រសាសន៍អំពីសារៈសំខាន់នៃការការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការអនុវត្តសាកល្បងការអនុវត្តទោសក្រៅពន្ធនាគារ និងការធ្វើកំណែទម្រង់ប៉ុស្តិ៍នគរបាលរដ្ឋបាល ពិសេសការរំលែកក្របខ័ណ្ឌមន្រ្តីមកឱ្យអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់។ សម្ដេចក៏បានស្នើរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ បន្តផ្ដល់ការគាំទ្រដល់កម្លាំងប្រជាការពារ ដែលជាកម្លាំងរួមចំណែកពង្រឹងការងារសន្តិសុខនៅតាមមូលដ្ឋាន ជាមួយនឹងប៉ុស្តិ៍រដ្ឋបាលផងដែរ។

ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នៅថ្ងៃអង្គារ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ភ្លាមៗអំពីការយកចិត្តទុកដាក់ចំពោះតម្រូវការអាទិភាពរបស់សាលានគរបាលជាតិភូមិភាគ៤ ដែលរាយការណ៍ដោយនាយកសាលា។ សម្ដេចបានប្រកាសសម្រេចផ្ដល់អគារសិក្សាចំណុះសិស្ស៣០០នាក់ ដោយបានណែនាំឱ្យមន្រ្តីពាក់ព័ន្ធរៀបចំសិក្សាប្លង់អគារសិក្សានេះ ដើម្បីឈានទៅចាប់ផ្ដើមការសាងសង់ឱ្យបានឆាប់រហ័ស។

ចំពោះការខ្វះខាតកន្លែងបាញ់ស៊ីបគ្រាប់ពិតវិញ សម្ដេច ស ខេង បានណែនាំឱ្យមន្រ្តីជំនាញបន្តរៀបចំប្លង់គម្រោងដើម្បីសម្ដេចពិនិត្យសម្រេចឈានទៅសាងសង់ជូន ខណៈតម្រូវការរថយន្តប្រើប្រាស់ សម្ដេចក៏បានសម្រេចផ្ដល់ជូនមួយគ្រឿងសិន។ ចំពោះអគារស្នាក់នៅគ្រូនិងមន្រ្តី សម្ដេចក្រឡាហោម ក៏បានទទួលយកសំណើពីសាលា និងណែនាំឱ្យសិក្សាប្លង់រួមដើម្បីសាងសង់ជាមួយគ្នានឹងអគារសិក្សាតែម្ដង។

ភ្ជាប់នឹងការបញ្ជាក់ជូនតាមសំណើរបស់សាលានគរបាលជាតិភូមិភាគ៤ខាងលើនេះ សម្ដេចស ខេង បានសម្ដែងក្ដីសង្ឃឹមថាសិស្សនគរបាលជាតិទាំងអស់ដែលកំពុងសិក្សានៅទីនេះ នឹងសម្រេចបានបេសកម្មដ៏ឧត្តុង្គឧត្តមនេះ ដោយចាត់ទុកការសិក្សារៀនសូត្រនេះថាជាបេសកកម្មបម្រើជាតិ បម្រើប្រជាពលរដ្ឋ។ សម្ដេច ក៏បានថ្លែងលើកទឹកចិត្តថ្នាក់ដឹកនាំ គ្រូ និងបុគ្គលិកសាលានគរបាលជាតិភូមិភាគ៤ បន្តការខិតខំបណ្ដុះបណ្ដាលធនធានកងកម្លាំងនគរបាលជាតិប្រកបដោយគុណភាពបន្ថែមទៀត។

សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់ជាថ្មីទៀតអំពីទិសដៅក្រសួងមហាផ្ទៃ ក្នុងការកាត់បន្ថយការបញ្ជូនមន្រ្តីនគរបាលជាតិទៅរៀននៅក្រៅប្រទេស និងការបណ្ដុះបណ្ដាលគ្រូនគរបាលបន្តវេនបន្ថែមទៀត ដើម្បីពង្រឹងការបណ្ដុះបណ្ដាលកងកម្លាំងក្របខ័ណ្ឌថ្មី និងមន្រ្តីនគរបាលជាតិឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបម្រើជាតិ និងបម្រើប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងផែនការកំណែទម្រង់របស់ក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page223 Page224 Page225 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×