Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២៣

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធនេះទី១១ បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីស និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងអំទ្បុងពេលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការចំនួន ៣ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ នៅវិមានសន្តិភាព សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល នាពេលនេះ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសទាំងពីរ ព្រមជាមួយនឹងក្តីសង្ឃឹមថា ទំនាក់ទំនងដ៏ល្អនេះ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ខណៈពេលដែលកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-ប្រេស៊ីល នៅរក្សាដដែល។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅរូ វីអេរ៉ា បានគោរពប្រគល់ជូន សម្តេចធិបតី នូវលិខិតអបអរសាទររបស់ ឯកឧត្តមប្រធានាធិបតីប្រេស៊ីល ក្នុងឱកាសដែល សម្តេចធិបតី ចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានធ្វើការបញ្ជាក់ផងដែរនូវបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម, អប់រំ, សុខាភិបាល និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយសាទរចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសប្រេស៊ីល ហើយក៏បានជម្រាបផងដែរថា ប្រេស៊ីលក៏គ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួននៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២៤ ខាងមុខនេះ ស្របពេលនៃខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-ប្រេស៊ីល ។ ជាងនេះទៀត ឯកឧត្តម រដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បានសម្តែងនូវការអរគុណចំពោះកម្ពុជា ដែលបានគាំទ្រប្រទេសប្រេស៊ីល ឱ្យក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន នៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។

ទន្ទឹមនឹងនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍, កសិកម្ម, និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានពិភាក្សាអំពីបញ្ហាមួយចំនួនទៀត ដែលជាផលប្រយោជន៍រួម។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល បានគោរពអញ្ជើញ សម្តេចធិបតី ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសប្រេស៊ីល ក្នុងពេលវេលាសមស្របណាមួយ។ ជាការឆ្លើយតប សម្តេចធិបតី បានទទួលយកការអញ្ជើញនេះដោយក្តីរីករាយ និងបានបង្ហាញអំពីបំណងក្នុងការអញ្ជើញ ឯកឧត្តមប្រធានាធិបតីប្រេស៊ីល មកបំពេញទស្សនកិច្ចនៅកម្ពុជាវិញ ជាពិសេសនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ ដែលជាឆ្នាំនៃការប្រារព្ធខួបលើកទី៣០ នៃចំណងការទូតផ្លូវការកម្ពុជា-ប្រេស៊ីល ព្រមជាមួយការបើកដំណើរការស្ថានអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅកម្ពុជាផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២៣

ឯអគ្គរាជទូតថៃ ប្តេជ្ញាបន្តជួយជម្រុញ និងគាំទ្រការអភិវឌ្ឍខេត្តសៀមរាប

ខេត្តសៀមរាប៖ឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំប្រទេសកម្ពុជា បានប្តេជ្ញាបន្តជួយជម្រុញ និងគាំទ្រការអភិវឌ្ឍខេត្តសៀមរាប ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។

ការប្ដេជ្ញានេះធ្វើឡើង នៅក្នុងជំនួប
សម្តែងការគួរសមរវាងរដ្ឋបាលខេត្តជាមួយរដ្ឋបាលខេត្តសៀមរាប នៅនៅថ្ងៃ ទី៩ ខែតុលាឆ្នាំ២០២៣ ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំប្រទេសកម្ពុជា និងសហការី ដែលបានអញ្ជើញមកដោយផ្ទាល់ក្នុងខេត្តសៀមរាប និងសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃ ដែលជានិច្ចកាលតែងតែរក្សានូវទំនាក់ទំនងជល្អជាមួយប្រទេសកម្ពុជា។

ឯកឧត្តម បានបន្តថា ដើម្បីស្តារ និងរៀបចំវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប យើងបានរៀបចំព្រឹត្តិការណ៍កីឡានានា ការតាំងពិព័រណ៍ទេសចរណ៍ និងការបង្កើតផលិតផលទេសចរណ៍ថ្មីរបស់ខេត្ត ជាពិសេសការបើកដំណើរការ នៃអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងពេលខាងមុខដ៏ខ្លីនេះ ដែលអាកាសយានដ្ឋានថ្មីនេះ មិនត្រឹមតែបង្កេីនការជួយសម្រួលដល់ការហោះហេីរត្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្តើតឱកាសការងារថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប ជាពិសេស នឹងផ្តល់នូវកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តសៀមរាបមានការកេីនឡេីងថែមទៀតផង៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២៣

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ បានដាក់បទបញ្ជាដល់សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដោយត្រូវពង្រឹងការពារ សុខសុវត្ថិភាព សន្តិសុខទូទៅ ជូនប្រជាពលរដ្ឋរស់នៅប្រចាំថ្ងៃ ជាពិសេសថ្ងៃបុណ្យទាន។ » ជាក់ស្តែងនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ និងថ្ងៃបុណ្យអុំទូកនាពេលខាងមុខនេះផងដែរ»។

ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃចន្ទម្សិលមិញ ឯកឧត្តម ប្រាក់ សោភ័ណ ភិបាលបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានជំរុញដល់ស្នងការនគរបាលខេត្ត ត្រូវផ្សព្វផ្សាយ អប់រំដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

អភិបាលខេត្តសៀមរាប ក៏បានបញ្ជាក់ថាដោយឡែក​ ចំពោះ​អាជ្ញាធរក្រុង​ ស្រុក​ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវត្រៀមបង្ការ​ និងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ​ឱ្យទាន់ពេលវេលាផងដែរ។

អភិបាលខេត្តសៀមរាបរូបនេះក៏បានសង្កត់ធ្ងន់​ និងណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវធ្វើការទប់ស្កាត់​ និងបង្ក្រាបគ្រឿងញៀន ​ឱ្យខានតែបាន​ ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់សង្គម៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២៣

ភ្នំពេញ៖សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចអាចរស់នៅយ៉ាងតិច ៣០ ឆ្នាំទៀត ហើយក៏នៅមានឥទ្ធិពល នៅក្នុងសង្គមកម្ពុជា ជាបន្តទៅទៀតដែរ។

សម្ដេចហ៊ុន សែន ចោទជាសំណួរថា តើមានមនុស្សប៉ុន្មាននាក់នៅលើពិភពលោក ដែលសុខចិត្តលះបង់អំណាច នៅពេលដែលខ្លួនកំពុងមានប្រជាប្រិយភាពខ្ពស់? សម្ដេចតេជោ បន្តថា ការលះបង់របស់សម្តេច គឺដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។

សម្ដេចតេជោបានផ្ញើសារទៅកាន់ក្រុមប្រឆាំងទាំងឡាយឱ្យភ្លឺភ្នែក និងផ្ដាំទៅក្រុមប្រឆាំងត្រូវរៀនសូត្រពីសម្ដេច ឱ្យបានច្រើនបន្ថែមទៀត ខណៈកាលពីមុនក្រុមនេះ តែងតែនិយាយថា សម្ដេចតេជោ មិនហ៊ានចុះចេញពីតំណែង ប៉ុន្ដែមកដល់ពេលនេះ សម្ដចតេជោ កំពុងធ្វើជាឪពុករបស់នាយករដ្ឋមន្រ្ដីរួចបាត់ទៅហើយ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជាប្រធានគណបក្សកាន់អំណាច សម្ដេចនៅតែមានសិទ្ធិក្នុងកិច្ចការងារនយោបាយ ទាំងក្នុងប្រទេស និងក្រៅប្រទេស។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចមិនមានសិទ្ធិបញ្ជាលើកងកម្លាំងនោះទេ ប៉ុន្តែសម្តេចមានសិទ្ធិខាងនយោបាយ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ
នៅរសៀល ថ្ងៃចន្ទ ម្សិលមិញ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” នៅមជ្ឈមណ្ឌលសន្និបាតជ្រុងចង្វារ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៣

ខេត្តសៀមរាប៖មន្ត្រីមូលដ្ឋានបានប្រាប់ថា ស្ត្រី ម្នាក់បានលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៣និង៣០ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចប្រឡាយអប្សរា ស្ថិតនៅភូមិពាម ឃុំដូនកែវ ស្រុកពួក។

មន្ត្រីបានបន្តថា ជនរងគ្រោះ ឈ្មោះ សឿយ ឡុក ភេទស្រីអាយុ៣៧ឆ្នាំ ទីលំនៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប។

តាមការរៀបរាប់របស់បងប្រុសបង្កើតរបស់រងគ្រោះ សព(ប្អូន) ជាមនុស្សញៀនស្រាជាប្រចាំ សតិមិនគ្រប់វង្វេងដើរបាត់ពីផ្ទះ។ ជាក់ស្តែងនៅថ្ងៃទី០៨ ម្សិលមិញ បានបាត់ក្នុងសភាពស្រវឹង ហើយបាននាំបងប្អូនដើររកក៏ប្រទះឃើញទ្រនាប់ជើង នៅមាត់ប្រឡាយក្បែរសាលាឆទានភូមិគោកត្នោត តែរកប្អូនខ្លួនពុំឃើញ រហូតដល់រសៀល ថ្ងៃនេះ ទើបប្រទះឃើញសពប្អូនខ្លួនទើរនិងឈើព្រួលដាក់ទ្រូកាត់ប្រឡាយស្តិតនៅភូមិពាម ឃុំដូកែវ  និងបានស្រង់សពមកលើគោកនិងរាយការណ៍ប្រាប់សមត្ថកិច្ច។

តាមមន្ត្រី ការពិនិត្យសាកសព និងការសន្និដ្ឋាន:  ពុំមានស្លាកស្នាមអ្វីគួរសង្ស័យពាក់និងបទល្មើសឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៣

ខេត្តបាត់ដំបង៖អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ចាដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យឡើងវិញចំពោះហាងបញ្ចាំមួយចំនួន តបតាមការណែនាំរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ព្រោះហាងបញ្ចាំមួយចំនួនជាទីកន្លែងដែលទទួលផលចោរកម្ម ខុសច្បាប់ ជាហេតុធ្វើឱ្យមានអំពើចារកម្ម ឬឃាតកម្មកើតឡើង ដោយសារតែមានកន្លែងទទួលផលចោរកម្មនេះ និងត្រូវធ្វើការអប់រំ ណែនាំដល់ម្ចាស់ហាងបញ្ចាំបែបប្រពៃណី ជាលក្ខណៈគ្រួសារមួយចំនួនឱ្យមានការយល់ដឹងបន្ថែមអំពីករណីនេះ និងស្វែងយល់ឱ្យបានច្បាស់មុននឹងទទួលបញ្ចាំអ្វីមួយ។

លោកបញ្ជាបែបនេះនៅឱកាសដឹកនាំ
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកញ្ញា ឆ្នាំ២០២៣
នៅថ្ងៃចន្ទ នេះ។

ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
បន្តទៀតថា បញ្ហាគ្រឿងញៀននូវតែបញ្ហាចម្បងដែលយើងត្រូវបន្តយកចិត្តទុកដាក់ ដូចនេះត្រូវខិតខំស្រាវជ្រាវបង្រ្កាបឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុននូវអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយជាពិសេសត្រូវពិនិត្យមើលកងកម្លាំងរបស់ខ្លួន ព្រោះកងកម្លាំងគឺជាគំរូមុនគេ ប្រសិនបើរកឃើញថាមានពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវចាត់វិធានការទៅតាមច្បាប់វិន័យរបស់កងកម្លាំង ។

ឯកឧត្តមបានធ្វើការណែនាំបន្ថែមចំពោះស្រុកព្រំដែននឹងប្រទេសថៃ ត្រូវធ្វើការគ្រប់គ្រងឱ្យបានល្អនូវការចេញចូលរបស់អ្នកដំណើរ ការដឹកជញ្ជូនទំនិញត្រូវមានការពិនិត្យ និងមានការបង់ពន្ធច្បាស់លាស់ ព្រមទាំងសន្ដិសុខនៅតាមបណ្ដោយព្រំដែនដែលមាននៅក្នុងភូមិសាស្រ្ដរបស់ខ្លួន ក្នុងនោះដែរ យោងតាមបទបញ្ជារបស់ឯកឧត្តមស សុខា បានចេញបញ្ជាឱ្យបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រោយពីមានភាពមិនប្រក្រតីមួយចំនួនកើតឡើងនៅច្រករបៀងនេះ ដូចជាការលួចលាក់យកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅ ការលួចជួញដូរមនុស្សខុសច្បាប់ ឬលួចនាំចូលទំនិញខុសច្បាប់ជាដើម។

អភិបាលខេត្តក៏បានមានប្រសាសន៍ថ្លែងដល់រដ្ឋបាលក្រុងស្រុក អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តនិរន្ដរភាពការងារនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយមិនត្រូវដកដៃថយក្រោយឡើយ ពោលគឺត្រូវខិតខំយ៉ាងណាឱ្យបាននូវលទ្ធផលការងារកាន់តែមានការរីកចម្រើនជាលំដាប់៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ប្រាប់ថាបានលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ៥ និង២៥នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ត្រង់ចំណុចខាងកើតភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ មានឈ្មោះ វន់ វឹង ភេទប្រុស អាយុ៣៤ឆ្នាំ  រស់នៅភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជាមនុស្សសតិមិនគ្រប់ (ឆ្គួត) ដោយជនរងគ្រោះ បានបាត់ពីផ្ទះរយៈពេល០៣ថ្ងៃមកហើយ តាំងពីថ្ងៃសុក្រទី០៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០២ ជិត០៣ទៀបភ្លឺ ដោយដើរចេញបាត់ពីផ្ទះ លុះនៅព្រឹកវេលាប្រហែលម៉ោង០៥:១០នាទី បងថ្លៃជនរងគ្រោះមានឈ្មោះ ថា និងក្រុមគ្រួសារ បាននាំគ្នាដើររកជនរងគ្រោះបន្តទៀត ក៏ប្រទះឃើញសាកសពជនរងគ្រោះ បានស្លាប់ក្នុងទឹក ក៏បានរាយការណ៍ជូនមេភូមិ និងប៉ូលិសរដ្ឋបាលលាងដៃ និងកម្លាំងជំនាញ។

បើតាមសមត្ថកិច្ច ធ្វើតាមការពិនិត្យវិច័យ លើជនរងគ្រោះពិតជាស្លាប់ដោយសារការលង់ទឹកពិតប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៣

ខេត្តសៀមរាប៖ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅខេត្តសៀមរាប ត្រូវបានប៉ូលិសបំបែកសំណុំរឿងបានហើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃច័ន្ទនេះ នគរបាលខេត្តសៀមរាបបញ្ជាក់ថា តាមរយៈការស្រាវជ្រាវ ស៊ើបអង្កេត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលស្រុកសូទ្រនិគម កំណត់បានមុខសញ្ញាសង្ស័យចំនួន ២នាក់មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ហូល ហៃ ហៅ ម៉ែន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
២.ឈ្មោះ កឿម កាន ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

មន្ត្រីនគរបាលបានដកស្រង់សម្ដីជនសង្ស័យ ឈ្មោះ ហូល ហៃ ហៅ ម៉ែន បានសារភាពថា៖ រូបគេពិតជាធ្វើសកម្មភាពពិតប្រាកដមែន ដោយនៅវេលាម៉ោង០២និង០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ រូបគេបានបើកម៉ូតូឌុបប្រពន្ធ ប្រដាប់ដោយខ្វែវ ១ដើម ចេញពីផ្ទះនៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម មករកគូទំនាស់ នៅចំណុចតូបលក់បាយ កន្លែងកើតហេតុ ព្រោះជនរងគ្រោះ ជាគូរទំនាស់ តែងតែដេកនៅទីនោះរៀងរាល់យប់។ ពេលទៅដល់រូបគេ បានចុះពីម៉ូតូកាប់ជនរងគ្រោះ ដោយប្រើដៃទាំងសងខាង កាប់ចំក ផ្នែកខាងមុខចំនួន១ខ្វែវ ខណៈដែលជនរងគ្រោះ ដេកផ្ងា ភ្លាមនោះ ជនរងគ្រោះបានប្រកាច់ចេញ ពីតូបលក់បាយទៅទិសខាងត្បូង ផ្លូវជាតិលេខ៦ ហើយដួលផ្កាប់មុខនៅចិញ្ចើមផ្លូវ ហើយរូបគេបានកាប់បន្ថែមចំត្រង់ស្លាបប្រជៀងផ្នែកខាងស្តាំ ផ្នែកខាងក្រោយ ចំនួន ១ខ្វែវ និងកាប់ចំត្រង់ចង្កេះខាងស្តាំ ចំនួន ១ខ្វែវទៀត បន្ទាប់មកបានឲ្យប្រពន្ធ ជួយលើកជនរងគ្រោះបោះចូលទៅ ក្នុងថ្លុកទឹកមាត់ប្រឡាយ ហើយបើកម៉ូតូគេចទៅផ្ទះវិញ ដោយយកក្រណាត់ជូនសម្អាតឈាមចេញពីខ្វែវ លុះព្រឹកឡើង រូបគេបានសំលៀង និងលាងសំអាតខ្វែវ ហើយយកទៅសៀតនៅលើធ្នឹមផ្ទះ។ បន្ទាប់មកទើបយកក្រណាត់ ដែល ប្រឡាក់ឈាមដាក់ដុតជាមួយគំនរសំរាមក្បែរផ្ទះ លុះដល់វេលាម៉ោង១២ ក៏ត្រូវបាន សមត្ថកិច្ចចុះនាំខ្លួនតែម្តង។

២.ឈ្មោះ កឿម កាន ភេទស្រី អាយុ ២៨ឆ្នាំ បានសារភាពថា៖ នៅវេលាម៉ោង២១និង០០នាទីយប់ មុនថ្ងៃកើតហេតុមួយសប្តាហ៍ ប្តីរបស់ខ្លួន មានទំនាស់ និងប្រើហិង្សា ជាមួយជនរងគ្រោះ ខណៈកំពុងអង្គុយផឹកស្រារសជុំគ្នា ហើយនៅយប់កើតហេតុវេលាម៉ោង០២និង០០នាទី រំលងអាធ្រាត ប្តីបានបើកម៉ូតូឌុបរូបនាងប្រដាប់ដោយខ្វែវ ១ដើម មកធ្វើសកម្មភាពកាប់លើគូរទំនាស់តែម្តង ក្នុងនោះរូបនាងក៏បានជួយលើកជនរងគ្រោះ បោះចូលក្នុងធ្លុកទឹកផងដែរ។

បើតាមមន្ត្រីនគរបាល ជនរងគ្រោះមន្ត្រីបានស្គាល់ត្តសញ្ញានៅឡើយ ភេទប្រុស មានសំបុរស្រអែម អាយុប្រហែល៣៥ឆ្នាំ មានកំពស់ប្រហែល ១៥០សង់ទីម៉ែត្រ មានសាក់រូបនៅលើដើមទ្រូង និងផ្នែកខ្នង ពាក់អាយឺតដៃវែង ពណ៌ខ្មៅ ស្លៀកខោសាច់ក្រណាត់ជើងខ្លី ត្រឹមជង្គង់ ពណ៌ខ្មៅ បានដេកស្លាប់ក្នុងធ្លុកទឹកមាត់ប្រឡាយ ជាប់ផ្លូវជាតិលេខ៦ខាងលិចភោជនីយដ្ឋានអាប៉ូឡូប្លាស្សាប្រហែល ១០០ម៉ែត្រ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

បើតាមនគរបាលករណីឃាតកម្មនេះ ដោយសារទំនាស់ក្នុងវង់ផឹកស៊ី។ សូមជម្រាបថាហេតុការណ៍វេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ធ្លុកទឹកមាត់ប្រឡាយជាប់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបាននគរបាលធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ តុលា ២០២៣

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងចំនួន 5 នាក់ទៀតបានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

នេះបើយោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចខេត្តសៀមរាប។

ហេតុការណ៍បានកើតឡើង នៅរសៀល ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៣ នៅលេីកំណាត់ផ្លូវក្រាលកៅស៊ូ(២០២) ស្ថិតក្នុងភូមិព្រលឹត ឃុំល្វា ស្រុកពួក។

សមត្ថកិច្ចបានបន្ថែមថា គ្រោះថ្នាក់ចរាច​រណ៍នេះ ដោយម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌​ខ្មៅ ពាក់ស្លាកលេខ​ សៀមរាប 1T-5796 បុកនិងម៉ូតូម៉ាក ហុងដាឌ្រីម​ ពណ៌ខ្មៅ (គ្មានស្លាកលេខ) បណ្តាលឲ្យស្លាប់មនុស្ស​ ០១នាក់.របួសមនុស្ស ០៥នាក់.ស្រី ០២នាក់.របួសធ្ងន់ ០២នាក់(ស្រី)និងរបួស របួសមធ្យម ០២នាក់÷
+ជនរងគ្រោះ
១/ឈ្មោះ ធា ធាក់ ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិរើល ឃុំរើល ស្រុពួក ខេត្តសៀមរាប (ស្លាប់)
២/ឈ្មោះ ឡាត ហេង ភេទប្រុស អាយុ៨ឆ្នាំ(របួសមធ្យម)
៣/ឈ្មោះ ឡាត សំណាង ភេទ ប្រុស អាយុ ៣ឆ្នាំ (របួសមធ្យម)
៤/ឈ្មោះ យាង មិត្ត  (របួសធ្ងន់)
៥/ឈ្មោះ ធី នី ភេទប្រុស អាយុ ១៨ឆ្នាំ (មធ្យម )
៦/ ឈ្មោះ ហម ជឿង ភេទស្រី អាយុ ៤៣ឆ្នាំ នៅភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ  (ធ្ងន់)
ខូចខាត:ម៉ូតូ ២គ្រឿង១។ មូលហេតុសង្ស័យពាក់ផ្លាកលេខ សៀមរាប 1T 5796 បើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ តុលា ២០២៣

ខេត្តសៀមរាប៖នៅទីបំផុតកម្លាំងសមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា។

ការចាប់ខ្លួនធ្វើឡើង នៅរសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប សហការជាមួយ នគរបាលស្រុកពួកនៅចំណុចភូមិដូនស្វា ឃុំសំរោងយា ស្រុកពួកខេត្តសៀមរាប។

មន្ត្រីសមត្ថកិច្ចបានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅថ្ងៃអាទិត្យនេះថា ជនសង្ស័យឈ្មោះ ដឿ មករា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

មន្ត្រីបានបន្តថ្លែងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង០៣ និង០០នាទីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ឃឹម កែវ ភេទស្រី ស្ថិតក្នុងភូមិ អំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

ជនសង្ស័យ ឈ្មោះ ដឿ មករា បានឆ្លើយសារភាពថា៖ រូបខ្លួនបានចូលលួចទូរស័ព្ទ១គ្រឿង ម៉ាក់Samsung A30S និងប្រើអំពើហិង្សាទៅលើជនរងគ្រោះ ឈ្មោះ ឃឹម កែវ ភេទស្រីពិតមែន។

បើតាមមន្ត្រីសមត្ថកិច្ចបានថ្លែងថា ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖
– វិក័យបត្របញ្ចាំទូរស័ព្ទ ១សន្លឹកមានលេខ០០០១៤៤១
⁃ ទូរស័ព្ទ០១គ្រឿង ម៉ាកSamsung A30Sពណ៍ស IMi ៣៥៨៥៤៤១០៣៧០៨៩៦៧
⁃ ក្បាលកែវឆ្លុះ០១
⁃ ដង្កាប់ដងក្រហម០១
⁃ កាំបិតខ្វែវចំនួន០១
⁃ ខោអាវពាក់ធ្វើសកម្មភាព វត្ថុតាងពាក់និងអំពើលួចកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានសាកសួរនិងបញ្ជូនសំណុំរឿងតាមនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ តុលា ២០២៣

ខេត្តបន្ទាយមានជ័យ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបាន ជនដៃដល់ឈ្មោះ ម៉ែន សំអាង អាយុ៣៦ឆ្នាំ ពាក់ព័ន្ធករណីសម្លាប់ប្រពន្ធ និងកូនស្រីអាយុ២ឆ្នាំ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនដៃដល់ត្រូវចាប់ខ្លួនបាននៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងនាយកដ្ឋានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាន អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរង ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

បច្ចុប្បន្នជនដៃដល់កម្លាំងជំនាញកំពុងសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីត្រៀមបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាត់ការបន្ដតាមនីតិវិធី។ ទោះជាយ៉ាងណាសមត្ថកិច្ចនៅពុំទាន់បញ្ជាក់អំពីមូលហេតុនៅឡើយ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ តុលា ២០២៣

ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចចំរុះកំពុងប្រតិបត្តិការចុះស្រាវជ្រាវនិងស្វែងរកចាប់ជនដៃដល់ ករណីប្លន់ស្ត្រីម្នាក់កាលពីយប់មិញ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ០៣:០០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុច ផ្ទះជនរងគ្រោះ ស្ថិតនៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

យោតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច ដែលអង្គភាពសៀមរាប ប៉ុស្តិ៍ ទទួលបាន បង្ហាញថា ករណី “លួចមានស្ថានទម្ងន់ទោស” នេះ បង្កដោយជនសង្ស័យ ចំនួន១នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ឡើងតាមអូវ៉ង់លើបង្អួចនិងធ្នឹម ចូលក្នុងផ្ទះរបស់ជនរងគ្រោះ ឈ្មោះឃឹម កែវ ភេទស្រី អាយុ ៥០ឆ្នាំ មុខរបរ អនាម័យក្នុងហាងម៉ាស្សាក្រុងសៀមរាប (ស្នាក់នៅផ្ទះតែម្នាក់ឯង) ហើយជនសង្ស័យ បានធ្វើសកម្មភាព វាយជនរងគ្រោះ (ដោយដៃ) បណ្តាលឲ្យមានរបួសពេញខ្លួន ហើយប្លន់យកទូរស័ព្ទ១គ្រឿង ម៉ាកសាមសុងមួយគ្រឿង។

បើតាមរបាយការណ៍ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ បានគេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យស្រុកពួក។

ទោះជាយ៉ាងណា ខណៈពេលនេះបច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាប់យកមកអនុវត្តទោសតាមផ្លូវច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page121 Page122 Page123 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×