ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី០៤ខែមិថុនាម្សិលមិញបានអញ្ជើញចុះសាកសួរសុខទុក លោកទុំ លឹមយុន សមាជិកក្រុមប្រឹក្សាខេត្ត ដែលបានសម្រាកព្យាបាលជំងឺដោយវះកាត់ពោះវៀនដោះខ្នែង នៅមន្ទីរពេទ្យខេត្តកំពង់ចាម។
លោកអ៊ុន ចាន់ដា បានសម្ដែងនូវមនោសញ្ចេតនា និងទឹកចិត្តព្រួយបារម្ភ ព្រមទាំងបានលើកទឹកចិត្ត ដល់គ្រួសារ និងអ្នកជំងឺ ដើម្បីឲ្យបានឆាប់ជាសះស្បើយពីជំងឺ គឺត្រូវអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដែលបានពិនិត្យ វិភាគព្យាបាលជំងឺ។ដោយត្រូវពិសារឱសថ ឲ្យបានទៀងទាត់ តាមពេលវេលាដែលបានកំណត់ ព្រមទាំងបរិភោគម្ហូបអាហារប៉ូវកម្លាំង រួមផ្សំនឹងការសម្រាកឲ្យបានគ្រប់គ្រាន់ ទើបទទួលបានសុខភាពល្អឡើងវិញ។
លោកអ៊ុន ចាន់ដា ក៏បានឧបត្ថម្ភនូវថវិកា ចំនួន១លានរៀលជូនដល់លោកទុំ
លឹមយុន ដេីម្បីជួយសម្រាលបន្ទុកក្នុងការព្យាបាលផងដែរ។
អភិបាលខេត្ត ក៏បានបន្តសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបាននាំសមាជិកក្រុមគ្រួសារមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម ព្រមទាំងឧបត្ថម្ភថវិកា ក្នុងម្នាក់ៗ ចំនួន៥ម៉ឺនរៀល៕SRP
