ខេត្តសៀមរាប៖បុរសអ្នកបើកម៉ូតូម្នាក់បានរងរបួសហើយត្រូវបានគេបញ្ជូនទៅកាន់សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍បានកាត់ឡើង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១០ និង១៥ នាទី ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 367-368 លើផ្លូវជាតិលេខ6 ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តនិងម៉ូតូ រថយន្តម៉ាក HYUNDAI STAREX ពណ៌ស ពាក់ផ្លាកលេខ កំពងចាម 2A.8309 បើកបរដោយឈ្មោះអ៊ុក សុខហៀង ភេទប្រុស អាយុ៥១ ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងទិសដៅពីលិចទៅកើត រួមដំណើរម្នាក់ឈ្មោះ ណូ រីយ៉ា ភេទស្រី អាយុ៤១ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ចំណែបុកម៉ូតូម៉ាកHONDA DREAM ពណ៌ក្រហម (សេរីចាស់) គ្មានផ្លាកលេខ បើកដោយឈ្មោះប៉ាត សុឃាត់ ភេទប្រុស អាយុ៦៥ ឆ្នាំ រស់នៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប (ពាក់មួកសុវត្ថិភាព) កំពុងបើកឆ្លងផ្លូវពីត្បូងទៅជើង។
របាយការណ៍បានបន្តថា ហេតុការនេះបណ្ដាលឱ្យរបួសធ្ងន់មនុស្ស០១ នាក់ ឈ្មោះប៉ាត សុឃាត់។ ខូចខាតរថយន្ត១ គ្រឿង ស្រាល ម៉ូតូ១ គ្រឿង ធ្ងន់។
បើតាមរបាយការណ៍ មូលហេតុគ្រោះថ្នាក់បណ្តាលមកពី អ្នកបើកបររថយន្តបើកបរមានល្បឿនលឿននិងអ្នកបើកម៉ូតូ ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុកម្លាំងជំនាញបានហៅរថយន្តសង្គ្រោះ បញ្ចូន ជនរងគ្រោះទៅមន្ទីពេទ្យ។ ចំពោះវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធី៕ដោយនាគខៀវ

