Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ធ្នូ ២០២២

ខេត្តកំពង់ចាម៖បើពុំមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ទៅជាផ្លូវ ៤គន្លង ចាប់ទីប្រជុំជនស្គន់ ស្រុកជើងព្រៃ ឆ្ពោះទៅដល់ចំណុច គល់ស្ពានគីហ្សុណា ក្រុងកំពង់ចាម ដែលមានប្រវែង ៤៥,៤៩គ.ម។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំកម្មវិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ទៅជាផ្លូវ ៤គន្លង ចាប់ទីប្រជុំជនស្គន់ ស្រុកជើងព្រៃ ដល់ចគល់ស្ពានគីហ្សុណា ក្រុងកំពង់ចាម នៅថ្ងៃសុក្រនេះ លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានណែនាំដល់អាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ រួមជាមួយនឹងមន្ទីរ អង្គភាពពាក់ព័ន្ធផ្សេងៗទៀត ត្រូវរួមគ្នា អនុវត្តទៅតាមបំណែងចែកភារកិច្ច របស់រដ្ឋបាលខេត្តបានដាក់ជូន ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

អភិបាលខេត្ត​ បានបញ្ជាក់ថា បើគិតពីពេលនេះ រហូតដល់ពេល នៃការប្រារព្ធពិធីនោះ គឺនៅសល់ពេលខ្លីណាស់។ អីចឹងទេ តម្រូវឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លើតួនាទីភារកិច្ច ដើម្បី រាប់រងលើកិច្ចការ របស់ខ្លួនទាំងមុនពេល ក្នុងអំឡុងពេល និងក្រោយពេល នៃការប្រារព្ធពិធីបើកការដ្ឋានស្ថាបនាពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ជាពិសេស ការថែរក្សា សន្តិសុខ សុវត្ថិភាព រួមទាំង ការទទួលបដិសណ្ឋារកិច្ចប្រតិភូ និងភ្ញៀវកិត្តិយសចូលរួម ឲ្យបានអធិកអធម ដើម្បី ជម្រុញឲ្យកិច្ចដំណើរការពិធីខាងលើ ប្រព្រឹត្តទៅបានល្អប្រសើរ និងសម្រេចលទ្ធផលជោគជ័យ តាមផែនការគ្រោងទុក។ ក្រៅពីនោះ យើងក៏មានកិច្ចសេសសល់មួយចំនួនទៀត ត្រូវរួមគ្នាពិភាក្សា នៅមុនថ្ងៃកម្មវិធីមកដល់ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ធ្នូ ២០២២

ខេត្តកំពង់ចាម​៖ពីឃុំអូរស្វាយ ទៅ ឃុំស្រក ស្រុកកំពង់សៀម ទទួលបានផ្លូវកៅស៊ូ ២ជាន់ ប្រភេទDBST។

ក្នុងឱកាសថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្រ្តីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះពិនិត្យនៅ ថ្ងៃព្រហស្បតិ៍ ម្សិលមិញ
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឲ្យដឹងថា ផ្អែកតាមការចុះពិនិត្យស្ថានភាពជាក់ស្ដែង ក្រៅពីការស្ថាបនា ជាផ្លូវក្រាលកៅស៊ូ ទៅលើផ្លូវ ១ខ្សែ នេះហើយ យើងក៏រៀបចំសាងសង់ជាសំណង់សិល្បះការ មួយចំនួនបន្ថែមទៀត ផងដែរ។

លោកបញ្ជាក់ដែរថា គម្រោងនេះប្រើប្រាស់ថវិកា របស់រដ្ឋបាលខេត្ត តាមការរំពឹងទុក យើងនឹងធ្វើការស្ថាបនាគម្រោងនេះ នាពេលឆាប់ៗខាងមុខនេះ។ ដូច្នេះ សូមឲ្យក្រុមការងារបច្ចេកទេសសិក្សាលម្អិតបន្ថែមទៀត ដើម្បី យើងរកពេលវេលាច្បាស់លាស់ បើកការដ្ឋានស្ថាបនា តែម្ដង។ ការស្ថាបនានេះដើម្បី ជួយសម្រួលដល់ការធ្វើដំណើរ និងការបង្កើនប្រាក់ចំណូល ជូនបងប្អូន ប្រជាពលរដ្ឋ តាមរយៈ ការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ ឬទីប្រជុំជន បានកាន់តែឆាប់រហ័ស ជាងមុន។

សូមជម្រាបថា ផ្អែកតាមសំណើរបស់អាជ្ញាធរស្រុកកំពង់សៀម គឺបានស្នើរដ្ឋបាលខេត្តកំពង់ចាម ដើម្បី ស្ថាបនាផ្លូវ ១ខ្សែ មានប្រវែងសរុប ១១.៩៦០ម៉ែត្រ គុណនឹងទទឹង ៧ម៉ែត្រ តភ្ជាប់ចាប់ពីចំណុចភូមិអន្លង់ស្នូក នៃឃុំអូរស្វាយ ឆ្ពោះទៅចំណុចភូមិល្ពាក នៃឃុំស្រក ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ផ្លូវនេះ គឺជាផ្លូវអន្តរឃុំ និងជាផ្លូវយុទ្ធសាស្ត្រសំខាន់មួយ ដែលមានប្រជាពលរដ្ឋ ប្រើប្រាស់ច្រើន ដូចជា៖ ការដឹកកសិផលមកកាន់ទីផ្សារ និងការធ្វើដំណើរប្រកបអាជីវកម្មផ្សេងៗទៀត។ បច្ចុប្បន្ន ផ្លូវមានស្ថានភាពលំបាក ខូច ហុយ និងរំខានដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុង និងក្រៅតំបន់។

បើទោះបីជាគម្រោងមិនទាន់ចាប់ផ្ដើម ក៏ដោយ គេសង្កេតឃើញថា អាជ្ញាធរឃុំ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានផលប្រយោជន៍ បានសម្ដែងនូវសេចក្ដីរីករាយ និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយនឹងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចុះមកពិនិត្យស្ថានភាពផ្លូវជាក់ស្ដែង ព្រមទាំង បានផ្ដល់នូវផ្លូវកៅស៊ូ ដែលពុំធ្លាប់មានពីមុនមក ទុកជូនពួកគាត់បានប្រើប្រាស់ នាពេលអនាគត។ មានផ្លូវ មានសង្ឃឹម។ មានផ្លូវល្អ ធ្វើឲ្យកម្រិតរបស់ជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២២

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បាន អបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ។

សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា៖នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប២៤ឆ្នាំហើយ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។

នយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២២

ភ្នំពេញ៖នគរបាលមួយរូបបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ បង្ក្រាបការជួញដូរគ្រឿងញៀន​ ដោយ ក្រុមឧក្រិដ្ឋជនគ្រឿងញៀន​បាញ់តដៃ។

សូមជម្របថាកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានបេីកប្រតិបត្តិការ បង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ហេីយត្រូវបានក្រុមឧក្រិដ្ឋជនបាញ់រះមកលេីសមត្ថកិច្ចបណ្តាលអោយស្លាប់​ម្នាក់។ ចំណែកក្រុមជនល្មេីសច ៣នាក់ ត្រូវបានឃាត់ខ្លួន។

នគរបាលដែលស្លាប់ឈ្មោះ​ មិច​ ឆាយភីវ័យ​ តួនាទី​នាយរងការិយាល័យផ្សព្វផ្សសយអប់រំ​ នៃមន្ទីរប្រឆាំងគ្រឿងញៀន។

លោក ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ បានបញ្ជាក់ថា​៖ ករណីនេះ គឺសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានឡើងប្រកាសតាមវិទ្យុទាក់ទង អោយកម្លាំងសមត្ថកិច្ច ពង្រាយកម្លាំងជួយតាមឃាត់រថយន្ត ក្រុមជនសង្ស័យមួយក្រុម ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 0365 បន្ទាប់ពីក្រុម ទាំងនោះ មានការផ្ទុះអាវុធជាមួយសមត្ថកិច្ច ពេលចុះបង្ក្រាបគ្រឿងញៀន។ លុះសមត្ថកិច្ចខាងមន្ទីរ ដេញរថយន្តខាងលើ រហូតដល់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ខណ្ឌដង្កោ ជួយស្ទាក់ឃាត់បានតែម្តង ដោយឃាត់បានមនុស្ស ០៣នាក់។

បញ្ជាក់ថា ហេតុការណ៍បានកើតឡើង នៅតាមបណ្តោយផ្លូវព្រៃស​ ខណ្ឌដង្កោ​ កាលពីវេលាម៉ោងជាង​ ៧យប់​ ថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២២

ភ្មំពេញ៖លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា៖ តួនាទីរបស់សារព័ត៌មានមួយឯករាជ្យ សេរី គឺសំខាន់ ដើម្បីធ្វើឲ្យសង្គមប្រជាធិបតេយ្យមួយដើរ។

លោកខៀវ កាញារីទ្ធ បានមានប្រសាសន៍បញ្ជាក់ថា ការពិត នៅក្នុងសង្គមប្រជាធិបតេយ្យ ការបោះឆ្នោត និងសារព័ត៌មានសេរី មិនមែនគ្រាប់គ្រាន់សម្រាប់បង្ហាញថា សង្គមមួយប្រជាធិបតេយ្យទេ។ សង្គមមួយប្រជាធិបតេយ្យ សំខាន់បំផុត គឺទម្លាប់ការអនុវត្តច្បាប់ និងការទទួលការងារច្រើនទៀតក្រៅពីការងារនេះ។

លោកថា យើងតែងតែនិយាយថា តើប្រជាធិបតេយ្យចាប់ផ្តើមពីពេលកន្លែងណាមក? គឺប្រជាធិបតេយ្យចាប់ផ្តើមពីក្នុងខួរក្បាលរបស់យើង។ ប៉ុន្តែតួនាទីរបស់សារព័ត៌មានមួយ ឯករាជ្យ សេរី គឺសំខាន់ ដើម្បីធ្វើឲ្យសង្គមប្រជាធិបតេយ្យមួយដើរ នឹងការបោះឆ្នោត។

លោករដ្ឋមន្ត្រីថ្លែងបែបនេះក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានស្តីពី “តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា » នៅរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ធ្នូ ២០២២

ខេត្តកំពង់ចាម៖នៅទីបំផុតផ្លូវជាតិលេខ៧នឹងសាងសង់ពង្រីក ទៅជាផ្លូវ៤គន្លង ចាប់ពីចំណុចទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែង់ ៤៥,៤៩គីឡូម៉ែត្រ។

លោកយូ ស៊ុន ឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អមដំណើរដោយ លោកលឹម ស៊ីដេនិន រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខត្តកំពង់ចាម នៅថ្ងៃពុធនេះ បានអញ្ជើញចុះពិនិត្យទីតាំង និងប្រជុំពិភាក្សា ផែនការបែងចែកភារកិច្ច ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ពង្រីកផ្លូវជាតិលេខ៧ ទៅជា ផ្លូវ៤គន្លង ប្រវែង៤៥,៤៩គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជា មានិតចិន។

នាយឧត្ដមសេនីយ៍​ យូ​ ស៊ុនឡុង​ បានឲ្យដឹងថា ពិធីបើកការដ្ឋាន សាងសង់ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លង ចាប់ពីចំណុចទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែង់ ៤៥,៤៩គីឡូម៉ែត្រ នឹងប្រព្រឹត្តទៅ​ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

នាយឧត្ដមសេនីយ៍ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការងាររៀបចំពិធីការ និងសន្តិសុខសុវត្តិភាពសណ្ដាប់ធ្នាប់ក្នុងអង្គពិធីទាំងមូល ត្រូវត្រៀមលក្ខណៈឲ្យបានម៉ត់ចត់ ដើម្បីទទួលភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមប្រមាណជា ៤ពាន់នាក់។

ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងនោះដែរ នាយឧត្ដមសេនីយ៍​ យូ​ ស៊ុនឡុង ក៏បានបើកកិច្ចប្រជុំពិភាក្សាពីផែនកា របែងចែកភារកិច្ចលម្អិតនៃការទទួលខុសត្រូវ ក្នុងដំណើរការពិធីបើកការដ្ឋាន ពីសំណាក់គណៈកម្ម ការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យការប្រព្រឹត្ត ទៅធានាបានសន្តិសុខសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាអង្គពិធីទាំងមូលប្រកបដោយភាពរលូន និងជោគជ័យ។

គួរបញ្ជាក់ថា គម្រោងសាងសង់ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧ ដែលត្រៀមបើកដំណើរការ ក្នុងពេលឆាប់ៗនេះ ជាចំណងដៃថ្មីស្រឡាងមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ខេត្តកំពង់ចាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ធ្នូ ២០២២

ភ្នំពេញ៖ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃ អង្ការម្សិលមិញ សម្តេច​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បានចង្អុលបង្ហាញចំៗ ទៅកាន់សមត្ថកិច្ចគ្រប់ជាន់ខ្ពស់ «​….កុំ​អី​ឡើង​ចាប់​មនុស្ស​ឃុំឃាំង, កុំ​អី​អាង​ចាប់ចង» ក្នុងសំណុំវិវាទ​ដីធ្លី ព្រោះ​​ករណី​រដ្ឋប្បវេណី។

សម្ដេចហ៊ុន សែន ក៏បានអំពាវនាវដល់មន្ត្រីនគរបាលយុត្តិធម៌ កុំ​ងងឹត​ងងុលរឿងចាប់ចងមនុស្ស ក្នុងបញ្ហាវិវាទដីធ្លី​​។

សម្តេចហ៊ុន សែន ​ក៏បាន​ព្រមានថា កុំអាង​បុណ្យមាន​ស័ក្តិ ,កុំ​អាង​ពាក់​ផ្គា​យ ពាក់​លោក​ខែ ​ក៏សម្តេចអាចដក​ចេញបានដែរ។

សម្ដេចហ៊ុន សែន មានប្រសាសន៍ថា «ការងារកែទម្រង់ដីធ្លី បានធ្វើឱ្យជម្លោះដីធ្លីធ្លាក់ចុះគួរឱ្យកត់សម្គាល់»។

សម្ដេចហ៊ុន សែន បានផ្តល់អនុសាសន៍ដល់ក្រសួងរៀបចដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពង្រឹងប្រសិទ្ធភាពលើការងារជំនាញរបស់ខ្លួន និងមន្ត្រីជំនាញ ត្រូវបន្តអនុវត្តចុះបញ្ជីដីធ្លីទាំងអស់ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។

សម្ដេចហ៊ុន​ សែន ក៏ជំរុញឱ្យបន្តដោះស្រាយបញ្ហាទំនាស់ដីធ្លី នៅក្រៅប្រព័ន្ធ តុលាការ នៅតាមមូលដ្ឋាន ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២២

ភ្នំពេញ៖សារព័ត៌មានខ្មែរខូវឺធីវី​ បានចេញលិខិត
ធ្វេីការបំភ្លឺពាក់ព័ន្ធការបង្ហោះរូបភាព​ និងខ្លឹមសារ​ នៃការធ្វេីអត្ថាធិប្បាយលេីទំព័រហ្វេសប៊ុក​ Leng Navatra ឡេង ណាវ៉ាត្រា។

នេះបើយោងតាមលិខិតបំភ្លឺជាសាធារណៈ ដែលសៀមរាប ប៉ុស្តិ៍ ធីវី អនឡាញទទួលបាននៅរសៀលថ្ងៃអង្គារនេះ។ សូមអានលិខិតបំភ្លឺខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២២

ខេត្តសៀមរាប៖ប្រជាពលរដ្ឋជិត ៤០០ គ្រួសារ បានទទួលអំណោយពីអាជ្ញាធរខេត្តសៀមរាប។ ការដែលពលរដ្ឋ ទទួលបានអំណោយនេះ នៅថ្ងៃចន្ទ ម្សិលមិញ ក្នុងឱកាស «បុណ្យចម្រើនព្រះជន្ម ព្រះមហាវិមលធម្ម ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌»។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា ពិធីជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន ៣៨៤គ្រួសារ ក្នុងឱកាសបុណ្យខួបកំណើត និងចម្រើនព្រះជន្ម ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភា ក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ គម្រប់ ៨៣ ឈានចូល ​៨៤ព្រះវស្សា។

ឯកឧត្តម ទៀ សីហា បន្តថា៖ ខ្ញុំព្រះករុណា និងភរិយា រួមជាមួយ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្ត សៀមរាប ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំង មន្ត្រីរាជការ និងប្រជាពលរដ្ឋ ទូទាំងខេត្តសៀមរាប សូមឧទ្ទិសបួង សួងកុសល្យផលបុណ្យ ដែលយើងខ្ញុំបានធ្វើទាំងអម្បាមាណ ប្រគេន ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សា សម្តេចព្រះសង្ឃនាយក សមាជិកថេរសភា ក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាយ​ក​ពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ សូមព្រះអង្គគ្រូមានសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ព្រះធម៌ ដល់សិស្សគណគ្រប់ៗអង្គ/នាក់ បានសិក្សា ក្រេបជញ្ជក់នូវចំណេះដឹងក្នុងវិស័យព្រះពុទ្ធសាសនានៃយើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២២

ភ្មំពេញ៖លោកបណ្ដិតហ៊ុន ម៉ាណែត បានលើកឡើងថា៖ កម្លាំងមហាសាមគ្គីភាព ដ៏រឹងមាំ នឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាស សុខសន្តិភាពពេញលេញ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានបេ្តជ្ញា ការពារថែរក្សា ឱ្យគង់វង្ស។

ក្នុងពិធីសំណេះសំណាល និងជួបជុំជាមួយមហាគ្រួសារខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់ កាលពីថ្ងៃអាទិត្យ មុននេះ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្លាំងមហាសាមគ្គី ប្រជាជាតិខ្មែរ តាមរយៈ ការភ្ជាប់ទំនាក់ទំនង រវាងខ្មែរ និងខ្មែរ ពោលគឺរវាងខ្មែររស់នៅក្រៅប្រទេស និងខ្មែររស់នៅក្នុងប្រទេស ក្រោមស្មារតី បេះដូង និងព្រលឹងខ្មែរតែមួយ ដែលតែងតែយកចិត្តទុកដាក់ និងចេះជួយយកអាសារគ្នាទៅវិញទៅមក។

លោកហ៊ុន ម៉ា ណែត បញ្ជាក់ទៀតថា កម្លាំងមហាសាមគ្គីភាពដ៏រឹងមាំ នេះ នឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាស សុខសន្តិភាព ពេញលេញ ដែល សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបេ្តជ្ញា ការពារថែរក្សាឱ្យគង់វង្ស ឋិតថេរ​យូរអង្វែងសម្រាប់ខ្មែរយើងទាំងអស់ គ្នាជាច្រើនជំនាន់តរៀងទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២២

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹក ដល់មន្ត្រីអាជ្ញាធរមូល ដ្ឋាន ឲ្យខិតខំបម្រើសេវា សាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពោលគឺមិនត្រូវតាំងខ្លួនជា ចៅហ្វាយនាយលើប្រជាពលរដ្ឋឡើយ ដោយត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាព និង​ទេពកោសល្យ​ ក្នុងការបម្រើ ប្រជាពលរដ្ឋ ដោយឥរិយាបថទន់ភ្លន់ តែមិនទន់ជ្រាយពោលគឺ ត្រូវមានសាមគ្គី ឯកភាពផ្ទៃក្នុង បើជួបបញ្ហាប្រឈម ត្រូវរួមគ្នាធ្វើការដោះស្រាយ ផងដែរ។

ថ្លែងក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ស្មើនឹង ៣បន្ទប់ នៅសាលាបឋមសិក្សា កោះចំប៉ា ស្ថិតក្នុងឃុំព្រីងជ្រុំ ស្រុកំជើងព្រៃ នៅចន្ទនេះ អភិបាលខេត្តកំពង់ចាម ក៏លើកឡើងថា អ្វីដែលយើងព្រួយបារម្ភបំផុត នោះគឺភាពល្ងង់ខ្លៅ ដែលអាចនាំមកនូវភាពក្រីក្រ ដូច្នេះយើងត្រូវខិតខំសិក្សារៀនសូត្រ ដើម្បី យកចំណេះដឹង និងជំនាញតម្រូវទៅនឹងទីផ្សាការងារនាសម័យសកលភាវូនីយ៍កម្ម ដែលកំពុង មានការរីកចម្រើនយ៉ាងលឿន ដើម្បីនាំមកនូវការអភិវឌ្ឍរីកចម្រើន។

អភិបាលខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា បើយើងខ្លាំងយើង រឹងមាំហើយនោះគ្មានបរទេសណា គេអាចដណ្តើមការងារពីយើងបានទេ ដូច្នេះប្អូនៗសិស្សានុ សិស្សត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រទាំងខ្មែរ និងបរទេសផង ដើម្បីតម្រូវតាមទីផ្សារកា រងារបច្ចុប្បន្ន និងទៅថ្ងៃអនាគត នៅពេលបញ្ចប់ការសិក្សាហើយនោះត្រូវសម្លឹងមើលទៅមុខឲ្យ បានវែងឆ្ងាយផងដែរ។

អភិបាលខេត្ត បានជំរុញដល់ លោកគ្រូ អ្នកគ្រូឲ្យពង្រឹងគុណភាពសិក្សាក៏ដូចជាការខិត ខំបង្រៀនសិស្ស ដោយមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធាន មនុស្សឈានទៅដល់ការអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ចំពោះក្មួយ ៗ សិស្សានុសិស្ស ក៏ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រផងដែរ បន្ទាប់ពីមានសាលាថ្មីហើយនោះ ព្រោះធនធានមនុស្ស ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យមានការរីកចម្រើន ខណៈរាជរដ្ឋាភិបាលបានជំរុញឲ្យមានការបណ្ដុះបណ្តាល ធនធានមនុស្សតាំងពីកម្រិតថ្នាក់មូលដ្ឋាន រហូតដល់មហាវិទ្យាល័យ បន្ទាប់ពីប្រទេសយើងមាន សុខសន្តិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២២

ខេត្តកំពង់ចាម​៖តាមរយៈ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ ហៅកាត់ថា (TSSD-AF) នៅក្នុងខេត្តកំពង់ចាម នឹងទទួលបានគម្រោងផ្លូវកៅស៊ូ ផ្លូវបេតុង និងប្រឡាយបេតុងថ្មី ៩គម្រោង ទុកជូនប្រជាពលរដ្ឋប្រើប្រាស់។

នេះជាការបញ្ជាក់ពី មន្ត្រីជំនាញ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់ទន្លេសាប ខេត្តកំពង់ចាម ឲ្យដឹងថា៖ គម្រោងទាំង៩ ខាងលើនេះ មាន៖ ១.ផ្លូវកៅស៊ូ ២.២១៤ម នៅភូមិអន្លង់អកលិច-ភូមិព្រែកគ្រួស នៃឃុំសូរគង ស្រុកកងមាស។ ២.ផ្លូវកៅស៊ូ ១.០១២ម នៅភូមិអង្គរបានទី៩ ឃុំអង្គរបាន ស្រុកកងមាស។ ៣.ផ្លូវបេតុង ៥៩០ម នៅភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស។ ៤.ផ្លូវបេតុង ៥០០ម នៅភូមិកប៉ាល់ ឃុំសណ្តែក ស្រុកបាធាយ។ ៥.ផ្លូវបេតុង ៨៨២ម នៅភូមិកោះចិនក្រោម-ភូមិកំពង់រាបលើ ឃុំកំពង់រាប ស្រុកកោះសូទិន។ ៦.ផ្លូវបេតុង ១.០៦៩ម នៅភូមិខ្ទួយ១,២,៣ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់។ ៧.ផ្លូវបេតុង ៧២៨ម នៅភូមិទួលសំបូរ ឃុំទួលសំបូរ ស្រុកស្ទឹងត្រង់។ ៨.ប្រឡាយបេតុង ៨៧៥ម ភូមិសំបូរ និងភូមិប៉ប្រក់ ឃុំសូភាស ស្រុកស្ទឹងត្រង់។ និង៩.ផ្លូវសកៅស៊ូ ១.៨៣០ម ភូមិស្រឹង និងភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

បើតាមលិខិតលេខ ៤១២លស/គ.ជ.អ.ប ចុះថ្ងៃទី០៦ ធ្នូ ឆ្នាំ២០២២ របស់លេខាធិការដ្ឋាន គ.ជ.អ.ប នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា មកដល់ពេលនេះ លេខាធិការដ្ឋាន គ.ជ.អ.ប បានបើសំណើដេញថ្លៃ លើគម្រោង ហេដ្ឋារចនាសម្ព័ន្ធ សរុបចំនួន ៥០គម្រោង នៅក្នុងខេត្តគោលដៅទាំង ៧ ក្នុងនោះ គឺបានបើកសំណើដេញថ្លៃ សម្រាប់ខេត្តកំពង់ចាម មាន ០៧គម្រោង រួចរាល់ហើយ។ ជាមួយនោះ គណៈកម្មការលទ្ធកម្មថ្នាក់ជាតិ និងធ្វើការវាយតម្លៃ លើឯកសារលម្អិតមលើក្រុមហ៊ុនដែលឈ្នះ ដើម្បី បន្តនីតិវិធីចុះកិច្ចសន្យាសាងសង់ ក្នុងរយៈពេល ៩០ថ្ងៃ។

សូមជម្រាបថា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ កសិ​ក​ម្ម​ខ្នា​ត​តូ​ច​តំ​ប​ន់​ទ​ន្លេ​សាប ជំហាន២ (TSSD-AF) បានអនុវត្តក្នុង ២៧០ឃុំ/សង្កាត់ ស្មើនឹង ៣៨ក្រុង/ស្រុក នៅក្នុង​ខេ​ត្តគោលដៅ​ សរុបចំនួន ០៧ ក្នុងនោះរួមមាន ៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ បាត់ដំបង ព្រៃវែង កំពង់ធំ សៀមរាប និ​ង​ខេត្តបន្ទាយមានជ័យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page198 Page199 Page200 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×