Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២២

ខេត្តបាត់ដំបង៖សម្ដេចស ខេង ប្រាប់ក្រុមមន្ត្រី រួមគ្នាស្វែងរកឱ្យឃើញ” តើហេតុអ្វីបានខេត្តបាត់ដំបង មានភ្ញៀវទេសចរណ៍មកកំសាន្តច្រើនជាងគេ ដើម្បីពង្រឹងគុណភាព និងសក្ដានុពលបន្ថែមទៀត”។

អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៥បន្ទប់ នៃសាលាបឋមសិក្សាប្រឡាយថ្ងូរ និងសមិទ្ធផលផ្សេងៗ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានមានប្រសាសន៍ថា ខេត្តបាត់ដំបងនារយៈពេលចុងក្រោយនេះ ហាក់កាន់តែទទួលបានការទាក់ទាញភ្ញៀវទេសចរណ៍ ទាំងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិថ្មីៗនេះ។

សម្ដេចបានផ្ដល់ទស្សនាទានឱ្យថ្នាក់ដឹកនាំខេត្ត ក្រុង និងស្រុក រួមគ្នាសិក្សាដើម្បីស្វែងរកឱ្យឃើញកាន់តែច្បាស់ថា តើហេតុអ្វីបានខេត្តបាត់ដំបងមានភ្ញៀវទេសចរណ៍មកកំសាន្តច្រើនជាងគេ ដើម្បីពង្រឹងគុណភាព និងសក្ដានុពលបន្ថែមទៀត។

ក្នុងឱកាសនោះដែរ សម្ដេចស ខេង ក៏បានមានប្រសាសន៍ជាថ្មីទៀតអំពីមហន្តរាយកើតចេញពីការលេងល្បែងស៊ីសងខុសច្បាប់ ទាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់។

សម្ដេចបានសង្កត់ធ្ងន់ថា ល្បែងស៊ីសងនេះ ក៏មិនខុសពីគ្រឿងញៀននោះដែរ គឺវាជាប្រភពនៃការកើតមានបញ្ហាជាច្រើនក្នុងសង្គម ពិសេសបទល្មើសព្រហហ្មទណ្ឌ និងការបំផ្លាញសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ។ សម្ដេចបានណែនាំឱ្យអាជ្ញាធរមានទំនួលខុសត្រូវក្នុងការងារនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២២

ភ្នំពេញ៖បានអញ្ជើញជាអធិបតីពិធីបិទមហាសន្និបាតកាយឫទ្ធិជាតិកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
នៅរសៀល នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ការលើកទឹកចិត្តលើចំណុចសំខាន់ៗមួយចំនួន ដើម្បីភាពរីកចម្រើននៃចលនាកាយឫទ្ធិជាតិកម្ពុជា ដូចខាងក្រោម៖
១-ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្តកាយរឹទិ្ធជាតិកម្ពុជាថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌសម្រាប់អាណត្តិទី ៤ នេះ ត្រូវបន្តលើកកម្ពស់ការងារអប់រំ និងបណ្តុះ បណ្តាលធនធានយុវជន តាមរយៈការជំរុញចូលរួមក្នុងចលនាកាយរឹទិ្ធ និងអភិវឌ្ឍកម្មវិធីស្វ័យអប់រំខ្លួនឯង ដើម្បីក្លាយជា ពលរដ្ឋកាយរឹទិ្ធ ដែលផ្តល់ផលប្រយោជន៍ចំពោះសង្គមជាតិ ។ ត្រូវបន្តរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ឯកសារគតិយុត្ត លិខិតបទដ្ឋានរដ្ឋបាលនានា ដើម្បីធានាប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ។

២-ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការពិភពលោកនៃចលនាកាយឫទ្ធិ និងគ្រប់បណ្តាអង្គការកាយឫទ្ធិជាតិ ថ្នាក់តំបន់ និងពិភពលោកសំដៅបង្កើនប្រសិទ្ធភាពអនុវត្តផែនការយុទ្ធសាស្ត្រ ការផ្លាស់ប្តូរកម្មវិធី ការបណ្តុះបណ្តាល ជំនាញកាយឫទ្ធិកម្ម និងអភិវឌ្ឍសមត្ថភាពដឹកនាំកាយរឹទិ្ធគ្រប់លំដាប់ថ្នាក់ ស្របតាមកម្រិតបទដ្ឋានតំបន់ និងពិភពលោក ។ ត្រូវបន្តលើកទឹកចិត្តយុវជនកាយឫទ្ធិ ដែលមានសមត្ថភាព និង មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ ឱ្យចូលរួមជាបេក្ខជនប្រកួតប្រជែងក្នុងគណៈកម្មការកាយឫទ្ធិថ្នាក់តំបន់ និងពិភពលោក ។

៣-ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្តកាយឫទ្ធិ-ជាតិកម្ពុជា ថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌត្រូវបន្តរៀបចំផែនការសកម្មភាពរយៈពេលវែង រយៈពេលមធ្យម និងរយៈពេលខ្លី ព្រមទាំងការខិតខំកៀរគរសប្បុរសជន “មូលនិធិកាយរឹទិ្ធ” គ្រប់លំដាប់ថ្នាក់ ដើម្បីជួយឧបត្ថម្ភគាំទ្រសកម្មភាព កាយឫទ្ធិជាតិកម្ពុជាទូទាំងប្រទេស ។

៤- ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិកាយឫទ្ធិជាតិកម្ពុជាថ្នាក់ជាតិត្រូវបន្តពង្រឹងប្រសិទ្ធភាពដំណើរការរចនាសម្ព័ន្ធគ្រប់គ្រង និងសកម្មភាពការងារកាយរឹទិ្ធជាតិកម្ពុជា ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឱ្យមានដំណើរការល្អ ជាពិសេស ត្រូវរៀបចំ “គោលនយោបាយ និងកម្មវិធីសម្រាប់កាយឫទ្ធិរៀមច្បង” និងបង្កើត “ ក្រុមប្រឹក្សាកាយរឹទិ្ធរៀមច្បង ” ដើម្បីបន្តយកចិត្តទុកដាក់ប្រមូលផ្តុំ និងគ្រប់គ្រងកម្លាំងកាយរឹទិ្ធ។គ្រប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនដែលពុំទាន់បានរៀបចំចលនាកាយរឹទិ្ធ ត្រូវសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីកសាងកម្លាំងកាយឫទ្ធិរៀមច្បងនៅតាមអង្គភាពរៀងៗខ្លួន ដោយធានាទាំងបរិមាណ និងគុណភាព ។

៥-ត្រូវបន្តរៀបចំកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញកាយឫទ្ធិកម្ម ដល់មេដឹកនាំកាយរឹទិ្ធតាមបណ្តា គ្រប់កងឯកភាព ស្របតាមកម្រិតបទដ្ឋានអន្តរជាតិឱ្យក្លាយ ជាធនធានកាយរឹទិ្ធដ៏មានសក្តានុពល ក្នុងការរៀបចំផែនការសកម្មភាព និងកម្មវិធីកាយឫទ្ធិកម្មក្នុងកងឯកភាពរបស់ខ្លួន ។

៦-ត្រូវបន្តកិច្ចសហប្រតិបតិ្តការជាមួយក្រសួងស្ថាប័ន, វិស័យឯកជន អង្គការដៃគូ អង្គការពិភពលោកនៃចលនាកាយឫទ្ធិ​ និងអង្គការ​ សមាគម កាយឫទ្ធិជាតិនៃបណ្តាប្រទេសក្នុងតំបន់និងពិភពលោក ដើម្បីសហការរៀបចំសិក្ខាសាលា វេទិកា យុវជន ការផ្លាស់ប្តូរវប្បធម៌ វគ្គបណ្តុះបណ្តាល និងការបោះជំរំថ្នាក់តំបន់ និងពិភពលោក ដើម្បីបង្កើនកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ ។

៧-ត្រូវបន្តយកចិត្តទុកដាក់បំផុសសកម្មភាពកាយឫទ្ធិជាតិកម្ពុជាគ្រប់លំដាប់ថ្នាក់ ស្វែងរកមូលនិធិគ្រាំទ្រ និងរៀបចំ ព្រឹតិ្តការណ៍ប្រចាំឆ្នាំ ជាមួយនឹងការចូលរួមក្នុងព្រឹតិ្តការណ៍កាយឫទ្ធិអន្តរជាតិនានា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នៅរសៀល ថ្ងៃចន្ទ នេះ នឹងអញ្ជើញជាអធិបតីពិធីបិទសន្និបាតloកាយឫទ្ធិ ជាតិកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សូមជម្រាបថាកាយរឹទ្ធិជាតិកម្ពុជា គឺជាចលនាអប់រំក្រៅប្រព័ន្ធ យ៉ាងសកម្ម មួយដែលបានចូលរួមគាំទ្រដល់ប្រព័ន្ធអប់រំ នៅកម្ពុជា និងបានចូលរួមយ៉ាងជោគជ័យក្នុងសកម្មភាពស្ម័គ្រចិត្ត ក៏ដូចអនុវត្តគម្រោងសហគមន៍ផ្សេងៗ តាមរយៈការផ្សារភ្ជាប់កុមារ និងយុវជនទៅក្នុងសហគមន៍នានា។

សូមបញ្ជាក់បន្ថែមថា កម្ពុជាបានបង្កើតក្រុមកាយរឹទ្ធកាលពីឆ្នាំ ១៩៤៣ តែមិនទាន់ចូលជាកាយរឹទ្ធពិភពលោកនោះទេ។ ដោយសារសង្គ្រាម ក្រុមកាយរឹទ្ធនេះក៏ត្រូវបានរំសាយ ហើយក្រោយចប់សង្គ្រាមគឺនៅឆ្នាំ ១៩៩៩ ទើបកម្ពុជា បានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ ២០០៦ ក៏មានការប្រជុំធំមួយរហូតដល់ឆ្នាំ ២០០៨ កម្ពុជាក៏បានចូលរួមសកម្មភាពកាយរឹទ្ធពិភពលោក។

កាយរឹទ្ធិជាតិកម្ពុជា គឺជាធនធានដ៏មានសារៈសំខាន់ដែលត្រូវតែអភិវឌ្ឍធនធាន ទាំងនេះឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ដើម្បីឱ្យពួកគេក្លាយទៅជាពលរដ្ឋមានការទទួលខុសត្រូវក្នុងសង្គម និងជាសមាជិកសកម្មក្នុងសហគមន៍នៅតាមមូលដ្ឋានរស់នៅដោយផ្អែកលើមូលដ្ឋានរៀនដោយអនុវត្តជាក់ស្តែង និងវិធីកាយរឹទិ្ធកម្ម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២២

ខេត្តសៀមរាប៖ក្នុងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយក្នុងខេត្តសៀមរាប នៅថ្ងៃទី៩ ខែតុលា ម្សិលមិញ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយបានជំរុញដល់អាជ្ញធរក្រុង ស្រុកដែលរងផលប៉ះពាល់ត្រូវត្រួតពិនិត្យផលប៉ះពាល់ឡើងវិញ ពិសេសស្រុកក្រឡាញ់ ស្រុកស្រីស្នំ និងស្រុកពួកដែលរងគ្រោះ ខ្លាំងជាងគេ។

លោក គន់ គីម ក៏បានប្រាប់ដល់មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវស្នើសុំពូជស្រូវបន្ថែមពីក្រសួង ដើម្បីធ្វើការចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ក្នុងការស្តារឡើងវិញឱ្យទាន់ពេលវេលា។ លោកថា មន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ត្រូវវាយតម្លៃនៃការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ ផងដែរ ដើម្បីលើកផែនការជួសជុលឡើងវិញ បន្ទាប់ពីស្ថានភាពល្អប្រសើរ។

បើតាមអាជ្ញាធរខេត្តសៀមរាប ភូមិសាស្ត្រដែលរងផលប៉ះពាល់ ដោយគិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់​ថ្ងៃទី​​០៨ ខែតុលា ឆ្នាំ២០២​២ បណ្តាលឱ្យមានផល​ប៉ះពាល់​​ដល់​​ ប្រជាពលរ​ដ្ឋ​ចំនួន ២៥ ២១៣គ្រួសារ ភូមិចំនួន ៣២៥ភូមិ ឃុំចំនួន៦៣ នៃស្រុក​ចំនួន៩ រួមមាន ស្រុក​ស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និង​ស្រុកអង្គរធំ។

ករណីនេះបង្កឱ្យមាន​ការខូចខាត ស្រូវពង្រោះចំនួន ៣២ ៤៦៥ ហិកតា ស្មើនឹង ២៣ ៥៧៨ គ្រួសារ​ក្នុងនោះ ខូចខាតស្រូវ ចំនួន ២ ៧៨៣ ហិកតា ស្មើនឹង ៣ ៥៥៣ គ្រួសារប៉ះពាល់ដំឡូងមី ចំនួន ៧ ៣៥១ ហិកតា ស្មើនឹង ៤ ៦៥៣ គ្រួសារ ក្នុងនោះខូចខាត ដំឡូងមី ចំនួន ៣ ១២០ ហិកតា ស្មើនឹង ៤ ០៤២ គ្រួសារ លិចបរិវេណផ្ទះកម្រិតស្រាល ៦ ៨០២ខ្នង និងកម្រិតធ្ងន់ ២៩ខ្នង ព្រមទាំងលិចផ្លូវប្រវែង សរុប ១៧៧ ៤៧០ម៉ែត្រ និងខូចខាតដីស ក្រហម ប្រវែង ៥ ២៧០ម៉ែត្រលិចខ្នងទំនប់,ខ្នងប្រឡាយ ប្រវែង ២១ ៣២៧ម៉ែត្រ និងខូចខាតប្រវែង ៩៥ម៉ែត្រ លិចស្ពាន ០៣កន្លែង និងខូចខាតប្រវែង ១៦ម៉ែត្រ លិចទីធ្លាសាលារៀន ៨១កន្លែង លិចបរិវេណមណ្ឌលសុខភាព ០៦កន្លែង អាគាររដ្ឋបាលឃុំ, ប៉ុស្តិ៍រដ្ឋបាល ២១កន្លែង លិចបរិវេណវត្ត ១៨កន្លែង លិចក្នុងផ្សារ២កន្លែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២២

ខេត្តត្បូងឃ្មុំ៖លោក ជាម​ ច័ន្ទសោភ័ណ បានប្រាប់ពលរដ្ឋថា បើសិនជាបងប្អូនណាឃើញមានល្បែងស៊ីសង ឬមានការប្រើប្រាស់នូវគ្រឿងញៀន សូមជួយរាយការណ៍មកដល់លោកមេភូមិ ហើយលោកមេភូមិរាយការណ៍ មកលោកមេឃុំ​ ចៅសង្កាត់ លោមេឃុំ ចៅសង្កាត់​ ត្រូវរាយការណ៍ ទៅលោកអភិបាលស្រុក ហើយលោកអភិបាលស្រុក រាយការណ៍ទៅ ឯកឧត្តមអភិបាលខេត្ត ដើម្បីឲ្យឯកឧត្តម មាន ឱកាស់ចាត់វិធានការឲ្យកម្លាំងចុះមកបង្ក្រាបឲ្យបានទាន់ពេលវេលា។

​អភិបាលខេត្ត​ បានបន្តថា ប្រសិនបើមូលដ្ឋានណាកើតមានឡើងនៅល្បែងសុីសង់ អាជ្ញាធរមូលដ្ឋាននោះត្រូវទទួលខុសត្រូវ ទាំងមេភូមិ ទាំងមេឃុំ ក៏ដូចគ្នាជាមួយនឹងប៉ុស្តិ៍នគរបាល និងអធិកា មេបញ្ជាការកងរាជអាវុធហត្ថ ឬក៏អភិបាលស្រុកក្រុងទាំងអស់ ដាច់ខាតភូមយើងទាំងអស់ ៨៧៣ ភូមិដែលចំណុះឲ្យរដ្ឋបាលខេត្តត្បូងឃ្មុំ របស់យើងនេះ ត្រូវតែជាភូមិ << ស >> ជាភូមិ ផា សុខភាព គឺជាភូមិដែលបងប្អូនយើងអាចរស់នៅដោយសុខសាន្តត្រាន មិនមានការរស់នៅដោយភិតភ័យ បញ្ហាចោរកម្មលួចឆក់ប្លន់នោះទេ។

លោក ជាម ច័ន្ទសោភ័ណ បាន​សង្កត់​ធ្ងន់ថា បើបុគ្គលណា ដែលមានពាក់ព័ន្ធ ត្រូវតែមានទោសទាន់ មិនឲ្យរួចខ្លួនទេ ជាការក្រើនរំលឹកទៅដល់អាជ្ញាធរនៅមូលដ្ឋាន របស់យើង កងកម្លាំងរបស់យើង នៅតាមមូលដ្ឋាន អ្នកដែលប៉ះពាល់ត្រូវតែមានទោសទាន់ ដកចេញពីមន្ត្រីរាជការ ដកចេញពីកងកម្លាំង ហើយត្រូវមានទោសទាន់ថែមទៀត។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អះអាងបែបនេះ នៅ ថ្ងៃសៅរ៍ ម្សិលមិញ ក្នុងឱកាស នាំយកអំណោយកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋ​ នៅ​ទីទួល​សុវត្ថិភាព​ បន្ទាប់​ពី​ជម្លៀស មកពីឃុំជីរោជ៍ទី១ និងឃុំទន្លេបិទ សរុបចំនួន​ ១៣២គ្រួសារ​ ដែល​រងគ្រោះ​ ដោយ​ទឹក​ជំនន់​។

លោក ជាម ច័ន្ទសោភ័ណ ក៏បានណែនាំឲ្យអាជ្ញាធរសហការ ជាមួយ មន្ទីរសុខាភិបាលខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដេីម្បី​រៀបចំការរស់នៅរបស់បងប្អូន​ ប្រជាពលរដ្ឋ​ ឲ្យបានល្អ ដោយមានបង្គន់អនាម័យ ក្រុមគ្រូពេទ្យ ថ្នាំសង្កូវ និងភ្លើងបំភ្លឺនាពេលយប់ជាដើម។ ព្រមទាំង​បានក្រើនរំលឹក ឲ្យបងប្អូន ប្រជាពលរដ្ឋ ទាំងអស់ថែរក្សាសុខភាព ពិសេសបងប្អូន រស់នៅតាមដងទន្លេ បង្កើនការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ផងដែរ។

គួរ​បញ្ជាក់​ថា​ អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនដល់គ្រួសារនីមួយៗ រួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១០កំប៉ុង និងថវិកាចំនួន២០,០០០រៀលផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ តុលា ២០២២

ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាបមួយរូបបានបាញ់សម្លាប់ខ្លួនឯង។ ករណីនេះបានកើតឡើង នៅវេលាម៉ោង២៤ និង១៥នាទីយប់ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ចំណុចផ្ទះជនរងគ្រោះ ក្រុមទី៨ ភូមិថ្នល សង្កាត់ស្រង៉ែ ក្រុង.ខេត្តសៀមរាប។

មន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប បានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍ ធីវី អនឡាញ ថា ៖ជនរងគ្រោះ  ឈ្មោះ សេង វុទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ នគរបាល ឋាន:នាយរងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។

មន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប បានបន្តថា ក្រោយទទួលបានព័ត៌មាននៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ កម្លាំងបានសហការណ៍ជា មួយកម្លាំងនៃការិយាល័យនគរបាលបច្ចេកទេស វិទ្យាសាស្រ្ត, កម្លាំងការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងកម្លាំងអធិការនគរបាលក្រុងសៀមរាប ចុះដល់កន្លែងកើតហេតុ គឺជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាឡាម៉ែត្រ។

តាមការស្តាប់បំភ្លឺរបស់ឈ្មោះ សេង សំអាន ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុ បានឲ្យដឹងថា: រូបគាត់ជាឪពុកបង្កើតរបស់ជនរងគ្រោះ។ ជនរងគ្រោះ ជាមនុស្សចូលចិត្តលេងសើចច្រើន ពុំមានជំងឺផ្លូវចិត្ត ឬរោគប្រចាំកាយអ្វីនោះទេ ប៉ុន្តែតែងតែមានទំនាស់ជាប្រពន្ធជាញឹកញាប់ ដោយគេចូលចិត្តដើរផឹកស៊ីជាប្រចាំ។  ដោយឡែកនៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ មិនដឹងថាឈ្មោះ សេង វុទ្ធី ផឹកស្រវឹងឬអត់នោះទេ ស្រាប់តែនៅវេលាម៉ោង២៤:១៥នាទី រូបគាត់ទទួលព័ត៌មានពីអ្នករស់នៅជាប់ផ្ទះកូនថា កូនរបស់គាត់ឈ្មោះ សេង វុទ្ធី បានយកអាវុធខ្លី ជាកម្មសិទ្ធិផ្ទាល់ខ្លួនបាញ់ត្រង់ក្បាលខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ។

តាមការស្តាប់បំភ្លីសាក្សី បានឲ្យដឹងថា រូបគាត់ជាអ្នករស់នៅជិតខាងនិងជនរគ្រោះ ហើយកន្លងមកជនរងគ្រោះ ធ្លាប់មានទំនាស់ពាក្យសម្តីជាមួយប្រពន្ធជាញឹកញាប់ ដោយសារប្រពន្ធប្រចណ្ឌរឿងប្តីដើរផឹកស៊ីដល់យប់ជ្រៅពេក។ ជាក់ស្តែងនៅវេលាម៉ោង២៤និង១៥នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឈ្មោះ តាំង សៀវម៉ី ត្រូវជាប្រពន្ធជនរងគ្រោះ បានមកគោៈទ្វាផ្ទះហៅរូបខ្ញុំ ឲ្យជួយប្តីរបស់គាត់ ពេលខ្ញុំមកដល់កន្លៃងកើតហេតុក្នុងផ្ទះជនរងគ្រោះ ឃើញសពដេកក្នុងផ្លុកឈាម ក្បាលបែរទៅទិសខាងកើត ភ្លាមនោះពួកគាត់នាំគ្នាលើកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែគេមិនទទួលទើបក្រុមគ្រួសារជនរងគ្រោះ យកជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ លុះដល់ម៉ោង៨និង៣០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ប្រពន្ធជនរងគ្រោះបានបញ្ជាក់តាមទូរស័ព្ទថា ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

មន្ត្រីបានបន្តថាចំពោះសាកសពពុំទាន់បានពិនិត្យនៅឡើយទេ ដោយកំពុងដឹងបញ្ជូនពីភ្នំពេញមកសៀមរាបវិញ។ ករណីនេះវត្ថុចាប់យកមាន៖ អាវុធខ្លី ១ដើម ម៉ាក Glock 9x19MM ផលិតនៅប្រទេសអូទ្រីស (Austria), បង់ចំនួន១, គ្រាប់ចំនួន១១គ្រាប់, ក្បាលគ្រាប់ចំនួន១ និងសំបកគ្រាប់ចំនួន១។ សន្និដ្ឋាន: ករណីខាងនេះ ជាករណីអត្តឃាត (បាញ់សម្លាប់ខ្លួនឯង) ពិតប្រាកដមែន។

បើតាមមន្ត្រីនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា មូលហេតុដោយសារប្រពន្ធ ប្រចណ្ឌប្ដី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២២

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ បានសម្តែងនូវការនូវការសោកស្តាយជាពន់ពេក ចំពោះការខូចខាតផលដំណាំស្រូវ របស់បងប្អូនប្រជាកសិករ និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដែលបានបង្ករការលំបាក ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកចំនួន៣ គឺស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូរាំងឪ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លើកឡើងយ៉ាងដូច្នេះក្នុងឱកាសលោក បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរស្រុក អញ្ជើញចុះត្រួតពិនិត្យដំណាំស្រូវ របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បន្ទាប់​ពី​រងផលប៉ះពាល់​ដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេងមេគង្គ ប្រមាណ​ជិត​២០០០ហិកតា​។

អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ កូនចៅតូចៗ ខ្លាចលង់ទឹកដោយប្រការផ្សេងៗ ដែល អាចបណ្តាលឲ្យបាត់បង់អាយុជីវិត និងបានណែនាំឲ្យអាជ្ញាធរដែនដី ត្រូវអញ្ជើញបងប្អូន ប្រជាពលរដ្ឋ ដែលលិចលង់ផ្ទះសម្បែង មកកាន់ទីទួលមានសុវត្ថិភាព បណ្តោះអាសន្ន សិន ទម្រាំទឹកស្រក ចាំវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ និងត្រូវចាត់ចែង កងកម្លាំង ការពារ សន្តិសុខ សុវត្ថិភាព ជូនពួកគាត់ឲ្យបានល្អ​ផងដែរ​។

បើតាមការបញ្ជាក់ពី លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ក្នុងខេត្តត្បូងឃ្មុំ មានស្រុកចំនួន ៣ រួមមានស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ដែលមានដំណាំស្រូវនៅដំណាក់កាលសំណាប បានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គនិងទឹកភ្លៀង។ បានបង្កជំនន់ជន់លិចស្រូវពង្រោះរបស់ប្រជាកសិករលើផ្ទៃដីប្រមាណ ១.៩៨៤ហិកតា ក្នុងនោះខូចខាត ១.២០៨ហិកតា ស្មើនឹង ២.៦១៨គ្រួសារ លើ៩២ភូមិ ស្មើនឹង១៧ឃុំ ។ តាមការសង្គេតឃើញថា ស្ថានភាពស្រូវដែលលិចលង់ទាំងអស់អាចនឹងខូចខាត​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២២

ខេត្តត្បូងឃ្មុំ​៖លោកលី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានអះអាងថា​ ការងារបោសសម្អាតមីនក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន នៅខេត្តត្បូងឃ្មុំ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” សម្រេចបានប្រមាណ ៧០% នៃផែនការបោសសម្អាតលើផ្ទៃដីសរុប ៤.៦៨៧.៣១៧ ម៉ែត្រក្រឡា ស្មើនឹង ៩០ចម្ការមីន ដោយបានរកឃើញ និងកម្ទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន ៧៦គ្រាប់មីន​ ប្រឆាំងរថក្រោះ ១៥គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ១០៨០គ្រាប់​​។

ការថ្លែងបែបនេះ​ក្នុង​ឱកាស​ចុះពិនិត្យសកម្មភាពបោសសម្អាតមីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅពុធម្សិលមិញ។

លោក លី ធុជ បានបញ្ជាក់ថា ការងារបោសសម្អាតមីន និងកម្ទេចគ្រាប់នាថ្ងៃនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅសេសសល់ក្រោយសង្រ្គាម ដែលធនធានទាំងនេះ បានមកពីការបំផុសឲ្យមានចលនាជាតិលប់បំបាត់គ្រាប់មីនឲ្យអស់ក្នុងឆ្នាំ២០២៥ របស់សម្តេចតេជោ​ ។

បេីតាមរបាយការណ៍​របស់​ លោក សែម រតនា បានគូសបញ្ជាក់ថា គម្រោងបោសសម្អាតមីននៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នេះមានរយៈ ៦ខែ ចាប់ពីថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០២២ គិតមកដល់នេះមានរយៈពេលជាង ៣ខែ ប្រតិបត្តករ (NPMEC) បោសសម្អាតសម្រេចបាន ៧០ភាគរយ និងបញ្ចប់ការដ្ឋានបោសម្អាតមីន ១០០ភាគរយ  មុនផែនការ នៅចុងខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងនោះដែរ កងកម្លាំងក៏បានបន្តស្រាវជ្រាវ តំបន់ដែលមានគ្រាប់មីន មិនទាន់ផ្ទុះក្នុងតំបន់ស្រុកមេមត់ មានចំនួន ១៣០ ហិចតា ដោយបានលើកគម្រោងស្នើសុំទៅសម្តេចតេជោ ដើម្បីបន្តការបោសសម្អាតមីនទាំងនេះ អោយអស់ផងដែរ។

លោក គន់ រ័ត្នមុនី អភិបាលរងខេត្ត មានប្រសាសន៍ស្វាគមន៍ និងបានលើកឡើងថា ស្រុកមេមត់ គឺជាតំបន់ប្រវត្តិសាស្រ្តសង្រ្គាមតស៊ូ របស់សម្តេចហ៊ុន សែន និង ឥស្សរជនខ្មែរស្នេហាជាតិជាច្រើនរូបទៀត ដើម្បីរំដោះប្រទេស ចេញពីរបបវាលពិឃាត ប៉ុល ពត ដោយសង្រ្គាមបានបន្សល់នូវគ្រាប់មីន និងគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះជាច្រើន ដែលបណ្តាលអោយប្រជាជនស្លាប់ និងពិកាដល់បច្ចុប្បន្ននេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២២

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ តាមរយៈ​មូលនិធិ​នេះ​ គណៈកម្មាធិការសាខា នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។ ហើយ​ក៏​សូមប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ និងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​។

អញ្ជើញ​ទទួល​មូលនិធិ​ពី​សប្បុរស​ជន​ដែល​បានចូលរួម​ឧបត្ថម្ភ​ជា​ថវិកា​ សរុប​ចំនួន​៨៤០០ដុល្លារ នៅថ្ងៃចន្ទនេះ លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធានគណៈកម្មាធិការសាខាកាកក្រហមខេត្ត ក៏បាន​ថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន ថ្នាំលាប JOTUN CAMBODIA LTD. ដែលបានឧបត្ថម្ភថវិកាចំនួន ៤,២០០ ដុល្លារ និងលោក ស៊ាង សុភ័ស្ត ព្រមទាំង​ព្រមទាំង​លោកស្រី ណូ ស្រីទូច ដែលបានឧបត្ថម្ភថវិកាចំនួន ៤,២០០ ដុល្លារអាមេរិក​ សម្រាប់ទ្រទ្រង់សកម្មភាព របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្នុង​ឱកាស​អបអរសាទរខួបទី​ ១៥៩ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍ ”៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២២

ខេត្តសៀមរាប៖កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃចន្ទនេះកំពុងបើកការសាវជ្រាវ ស៊ើបអង្កេត ករណី ដែលមានព័ត៌មានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា អ្នកសុំទាន យកកូនកាំបិតកឹបនឹងចង្កេះពលរដ្ឋ ដើម្បីសុំលុយ។

នៅក្នុង account facebook ឈ្មោះ Bee Nang បានបង្ហោះសារថា៖ 02/10/2022 នៅវេលាម៉ោង 4ជាង មានអី ម្នាក់សុំទាននៅផ្លូវ60 ពេលខ្ញុំឈប់ម៉ូតូទិញអី ញាំគាត់ដើរមកជិតខ្ញុំហើយនិយាយខ្សឹបៗ អូន សុំលុយ 8ម៉ឺនមក ខ្ញុំនិយាយថាសុំទោសផងអី ខ្ញុំអត់មានទេ ខ្ញុំជូនអី 10000៛ គាត់និយាយ ថាបើមិនអោយទេគាត់នឹងចាក់ ព្រោះគាត់ដាក់ កូនកាំបិតកឹបនឹងចង្កេះ តែសំណាងល្អពូ សន្តិសុខគាត់ដើរមក អីនឹងគាត់ដើរចេញឡើង លឿន អ្នកលក់នឹងអត់បានចាប់អារម្មណ៍ទ (ខណះពេលនឹងខ្ញុំញ័រអស់ហើយ …) តែសូម ប្រុងប្រយ័ត្នទាំងអស់គ្នាណា អ្នកនៅសៀមរាប និងអ្នកខេត្តផ្សេង។

ស្នងការរងទទួលផែនកណ្ដាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត បានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា៖ ទទួលបាន ខ្ញុំនឹងស្រាវជ្រាវករណីនេះ។ ជាមួយគ្នានេះលោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលផែនកម្លាំងនគរបាបព្រហ្មទណ្ឌកម្រិតធ្ងន់ ក៏បានបញ្ជាក់ផងដែរថា៖ ករណីនេះកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងស្រាវជ្រាវ។

ទោះជាយ៉ាងណារហូតដល់ព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ នេះ គេនៅពុំទាន់ដឹងច្បាស់ថា ព័ត៌មានដែលបានបង្ហោះតាម facebook ខាងលើ ជាករណីការពិតឬយ៉ាងណានោះទេ ខណៈដែលកងកម្លាំងនគរបាលកំពុងបើកការសាវជ្រាវស្វែងរកការពិត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២២

ខេត្តសៀមរាប៖សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា ដូនតាខ្មែរបានសាងសង់ប្រាសាទបុរាណច្រើនណាស់នៅលើទឹកដីអង្គរយើង ដូច្នេះយើងត្រូវរួមគ្នាថែរក្សាមរតកទាំងនេះ អោយបានគង់វង្ស។

សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាកំពុងស្នើដាក់ប្រាសាទកោះកេរចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តទៀតផងដែរ។

សម្តេចតេជោបានថ្លែងថា ការដោះស្រាយតំបន់ប្រាសាទអង្គរទាមទារឱ្យសម្តេចត្រូវផ្សារភ្ជាប់ខ្លួននៅនឹងទីនេះ ជាមួយនឹងសេនាធិការរបស់សម្តេច ដើម្បីពន្លឿនការងារនេះអោយបានឆាប់។

សម្ដេចតេជោបានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានស្ម័គ្រចិត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាថែរក្សាកេរ្ត៍មរតកដូនតា នៃប្រាងប្រាសាទអង្គរវត្ត។

សម្តេចហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសបន្តជួប សំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ
នៅថ្ងៃសៅរ៍នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២២

ខេត្តសៀមរាប៖ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរជាង២ពាន់គ្រួសារបន្ថែមទៀតនៅថ្ងៃសៅរ៍នេះ សម្តេចហ៊ុន សែន បានប្រាប់ដល់គណៈរដ្ឋមន្ត្រីឱ្យចេញ ស.ជ.ណ តែម្តងពាក់ព័ន្ធការអភិវឌ្ឍនៅតំបន់រុនតាឯក ខេត្តសៀមរាប។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់សារជាថ្មីថា យោធភូមិភាគទី៤ និងកងពលធំទី២ ជាអ្នកដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋពេលរើលំនៅឋានមកកាន់តំបន់នេះ។ សម្តេចតេជោក៏បានណែនាំមិនឱ្យមានការលុបស្រះបុរាណនៅតំបន់រុនតាឯកនោះឡើយ ផ្ទុយទៅវិញត្រូវតែត្រូវជីកបន្ថែម ហើយយកដីចាក់នៅភូមិឋានរបស់ប្រជាពលរដ្ឋតែម្តង។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ ៥៩៤គ្រួសារ ដែលស្ម័គ្រចិត្តរើចេញពីចំណីផ្លូវ និងស្ទឹងក្នុងក្រុងសៀមរាបក៏ទទួលបានគោលនយោបាយដូចគ្នានឹងពលរដ្ឋរើចេញពីតំបន់អង្គរដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំអាជ្ញាធរអប្សរាធ្វើការនេះឱ្យម៉ត់ចត់ និងច្បាស់លាស់បំផុតចំពោះការគ្រប់គ្រងដីតំបន់អភិរក្សនៅរមនីយដ្ឋានអង្គរនេះ។ នៅថ្ងៃនេះ សម្តេចតេជោសម្រេចប្រគល់បណ្ណក្រីក្រប្រភេទ១ ជូនដល់គ្រប់ពលរដ្ឋដែលមករស់នៅភូមិរុនតាឯកទាំងអស់គ្រប់គ្រួសារតែម្តង។

សម្តេចតេជោ បានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជា មិនសន្យាចោលទេ តែបច្ចុប្បន្នរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកំពុងតែអនុវត្តន៍តែម្តងនូវគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋជិត ៣លាននាក់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ និងសន្យាថា សម្តេចនឹងអញ្ជើញមកកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនេះជាច្រើនដងបន្ថែមទៀតនៅពេលខាងមុខ ដើម្បីបានមកមើល និងដឹងពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមករស់នៅតំបន់អភិវឌ្ឍន៍ថ្មីនេះ។

សម្រាប់ការឧបត្ថម្ភដំណាក់កាលដំបូងសម្រាប់ពលរដ្ឋមករស់នៅរុនតាឯក រួមមាន៖ មីមួយកេសធំ ត្រីខមួយកេសធំ មាន ១០០កំប៉ុង អង្ករ ៥០គីឡូក្រាម ស័ង្កសី ៣០សន្លឹក តង់ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន១ ឃីតមួយកញ្ចប់ (មុង ខ្នើយ ភួយ សារុង កន្ទេល) និងថវិកា ១លាន ៤សែន សម្រាប់មួយគ្រួសារ។ សម្តេចតេជោក៏បានប្រកាសឧបត្ថម្ភដល់ពលរដ្ឋ ១,៧១១គ្រួសារមុន ទទួលបន្ថែមនូវឃីតមួយ និងតង់១ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page214 Page215 Page216 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×