Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២៣

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ថា៖ មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមបើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាននោះទេ។

ការបញ្ជាក់បែបនេះ បន្ទាប់ពីមានការចេញផ្សាយព័ត៌មាន មួយ ធ្វើឲ្យមានការចាប់អារម្មណ៍ ពីមហាជនតាមបណ្តាញសង្គម ពាក់ព័ន្ធការចង់វិនិយោគ របស់ក្រុមហ៊ុន Vingroup របស់វៀតណាម នាំយករថយន្តតាក់ស៊ីអគ្គិសនី មកបម្រើការនៅកម្ពុជា។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Vingroup បានលើកសំណើរទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតដើម្បីនាំយករថយន្តតាក់ស៊ី ប៉ុន្តែសម្តេចធិបតី មិនបានអនុញ្ញាត ជាគោលការណ៍ណាមួយនោះឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ធ្នូ ២០២៣

ភ្នំពេញ៖ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចចាត់តាំងលោក នេត្រ ភក្ត្រា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជំនួសលោក ព្រុំ សុខា។ តាមសេចក្តីសម្រេចរបស់សម្តេចតេជោ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងសេចក្តីសម្រេចដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងលោក សរ ចំរុង ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២៣

ខេត្តបន្ទាយមានជ័យ៖អ្នកភូមិប្រមាណជាង 100 គ្រួសារ ចំនួន២ភូមិ បាននាំគ្នាផ្ដិតមេដៃស្នើសុំឯកឧត្តម ស សុខា​ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្លាស់ប្តូរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២៣

គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីប្រកាសរបស់ខ្លួន ស្ដីពី សេចក្កីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៩ និង ទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាល គណបក្សប្រជាជនកម្ពុជា៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២៣

ខេត្តកំពង់ចាម៖ទីតាំងប្រព្រឹត្តទល្មើសនេសាទចំនួន 3 ស្រុក នៃខេត្តកំពង់ចាម ត្រូវបានក្រុមមន្ត្រីចំរុះចុះបង្ក្រាប។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

ប្រតិបត្តិការបង្រ្កាបបទល្មើសជលផលបានចំនួន០៣ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖

+ករណីទី០១:
_របាំងផ្ចិតព្រែកចំនួន ០១កន្លែងប្រវែង ១៨ម៉ែត្រ
_បង្គោលចម្រឹងសរុបចំនួន ៣៦ដើម
នៅចំណុចក្រពើប្រជល់ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

+ករណីទី០២:
_របាំងផ្ចិតព្រែកចំនួន ០១កន្លែងប្រវែង ១៥ម៉ែត្រ
_បង្គោលចម្រឹងសរុបចំនួន ៣០ដើម នៅចំណុចព្រែកស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។

+ករណីទី០៣:
– ដាយចា់ត្រីទំហំ ៥×២×៨ម៉ែត្រ ចំនួន ០៤មាត់ នៅចំណុចព្រែកមេស  ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២៣

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃ សុក្រទី៨ ខែធ្នូ ឆ្នាំ២០២៣ នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាអង្គរជាព្រលឹង ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដី តំណាងឱ្យវប្បធម៌អរិយធម៌ ដ៏រុងរឿងនៃប្រជាជាតិខ្មែរ រីឯប្រជាជនជាអាយុជីវិតជាតិ ដែលរាជរដ្ឋាភិបាលមានកាតព្វកិច្ចបម្រើ និង​ការពារ។

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកទើ្បងថា កន្លងមក មានសំណួរ «រវាងប្រាសាទអង្គរ និងប្រជាជន ដែលកំពុងរស់នៅក្នុងឧទ្យានអង្គរ, តើរាជរាដ្ឋាភិបាលជ្រើសរើសយកមួយណា?» ជាចម្លើយ, រាជរដ្ឋាភិបាលពុំចាំបាច់ត្រូវធ្វើការជ្រើសរើសយកមួយណានោះទេ គឺយកទាំងពីរ ព្រោះថា៖ អង្គរជាព្រលឹង, ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដី តំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរយើង។ ចំពោះប្រជាជន គឺជាអាយុជីវិតជាតិ ដែលរាជរដ្ឋាភិបាល មានកាតព្វកិច្ចបម្រើ និង​ ការពារផលប្រយោជន៍​ដ៏ឧត្តុង្គឧត្តម្ភ របស់ប្រជាពលរដ្ឋគ្រប់រូប, គ្រប់ក្រុមគ្រួសារ, គ្រប់និន្នាការនយោបាយ, និងជំនឿសាសនា ដោយមិនរើសអើងពណ៌សម្បុរ។ បើមិនមានប្រជាជន គឺមិនមានប្រជាជាតិដ៏ឧត្តុង្គឧត្តមភរបស់យើងនោះទេ ។

សម្តេហ៊ុន ម៉ាណែត ក៏បានធ្វើការអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត មករស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ចំពោះការចូលរួមយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែង ថែរក្សាអភិរក្ស ប្រាសាទបុរាណដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់កម្ពុជា តាមគោលនយោបាយ លើកទឹកចិត្តពីរាជរដ្ឋាភិបាល ដើម្បីទទួលបាននូវសេវាសាធារណៈគ្រប់គ្រាន់ និង កម្មសិទ្ធិដីធ្លីស្របច្បាប់ ព្រមទាំងទទួលបាននូវជីវភាពដ៏ប្រសើរសម្រាប់ក្រុមគ្រួសារ។ ទន្ទឹមនេះ សម្តេច ក៏​បានកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តី​រាជការ​គ្រប់​ជាន់​ថ្នាក់នៃក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងប្រកបដោយការលះបង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង បានសមស្របសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមកតាំងទីលំនៅថ្មីនៅតំបន់ទាំងពីរនេះ។

សម្តេច ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍មួយចំនួន សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធយក​ទៅបន្តអនុវត្ត មានដូចជា៖
(១) បន្តសហការឱ្យបានល្អ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សេវាសង្គម​ចាំបាច់នានា ដើម្បីប្រែក្លាយតំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែង ឱ្យក្លាយជា «បុរីជនបទ» គំរូសម្រាប់ការរៀបចំភូមិឋាន ដែលផ្តោតសំខាន់លើគោលការណ៍និរន្តរភាព ក្នុងការលើកម្ពស់ជីវភាព ឱ្យបានសមរម្យ បរិស្ថានរស់នៅស្អាត និងសេវាសាធារណៈគ្រប់គ្រាន់។ (២) បន្តរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី សម្រាប់តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ដើម្បីប្រើប្រាស់ធនធានដីធ្លីឱ្យអស់សក្តានុពលស្របតាមប្រភេទដី សម្រាប់តភ្ជាប់ជារបៀងសេដ្ឋកិច្ចរវាងទីប្រជុំជន និងជនបទ។ (៣) ជួយ​ជំរុញការបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដែលមានតម្រូវការក្នុងមូលដ្ឋាន​ដល់ប្រជាពលរដ្ឋ ដើម្បីទាញយកផលប្រយោជន៍​ជា​អតិបរមា​ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍវិស័យ ដែលកំពុងងើបឡើងនៅមូលដ្ឋាន, វិស័យ​ទេសចរណ៍ និង វិស័យ​ពាក់ព័ន្ធដទៃទៀត ។ (៤) បន្តសម្របសម្រួលដល់ប្រជាជន ដែលត្រូវចូលមកតាំងទីលំនៅក្នុងតំបន់អភិវឌ្ឍន៍ទាំងពីរនេះឱ្យបានឆាប់ និងល្អប្រសើរ ហើយត្រូវការពារឱ្យបានដាច់ខាតនូវការចូលទៅទន្ទ្រានកាន់កាប់ និងតាំងទីលំនៅ ក្នុងតំបន់ឧទ្យានអង្គរ។

សូមបញ្ជាក់ផងដែរថា នៅខែកញ្ញា ឆ្នាំ១៩៩១ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានស្នើដល់សហគមន៍អន្តរជាតិឱ្យជួយស្តារ និងអភិរក្សតំបន់អង្គរ។ ឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់សម្តេចព្រះបរមរតនកោដ្ឋ, អង្គការយូណេស្កូបានបញ្ជូនក្រុមការងារជំនាញជាបន្តបន្ទាប់មកកម្ពុជា ដើម្បីធ្វើការវាយតម្លៃអំពីស្ថានភាពពិតជាក់ស្តែងរបស់អង្គរ និងបានសម្រេចដាក់បញ្ចូលអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលប្រឈមនឹងគ្រោះថ្នាក់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ បន្ទាប់មក, យន្តការ ICC-Angkor ត្រូវបានបង្កើតឡើង ហើយរាជរដ្ឋាភិបាលកម្ពុជាបានសហការយ៉ាងស្និទ្ធជាមួយបណ្តាប្រទេសមួយចំនួន ក្នុងការរៀបចំអនុវត្តគម្រោងជួសជុលប្រាសាទមួយចំនួនជាបន្ទាន់ និងជាបន្តបន្ទាប់ ដើម្បីធ្វើការអភិរក្ស និងរក្សានិរន្តភាពនៃប្រាសាទ ឱ្យនៅឈរត្រដែតបង្ហាញនូវភាពអស្ចារ្យនៃស្នាដៃបុព្វបុរសខ្មែរ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មាធិការអាយស៊ីស៊ីអង្គរ (ICC-Angkor), រមណីយដ្ឋានអង្គរត្រូវបានស្រោចស្រង់ឱ្យរួចផុតពីស្ថានភាពគ្រោះថ្នាក់ និងត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់នៅខែកក្កដាឆ្នាំ២០០៤, ហើយបន្ទាប់មក ឧទ្យានអង្គរត្រូវបានចារឹកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មកដល់ពេលនេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២៣

ភ្នំពេញ៖ស្ថាប័នគយបានអះអាងថាសាច់បង្កកចម្រុះប្រមាណ៣៧០តោន មានច្បាប់ មិនដូចព័ត៌មានចុះផ្សាយនោះទេ។ ការអះអាងបែបនេះបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានធ្វើការចុះផ្សាយ ករណីក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ​ បានចុះត្រួតពិនិត្យឃ្លាំងត្រជាក់មួយកន្លែង នៅទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានរក្សាសាច់បង្កកចម្រុះប្រមាណ៣៧០តោន។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ បានលើកឡើងថា នាពេលថ្មីៗកន្លងមកនេះ បានកត់សម្គាល់ឃើញមានការចុះផ្សាយ តាមសារព័ត៌មាន និងតាមប្រព័ន្ធបណ្ដាញសង្គមមួយចំនួន អំពីការចុះត្រួតពិនិត្យឃ្លាំងត្រជាក់មួយកន្លែង ដែលមានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលនៅក្នុងឃ្លាំងនោះ មានរក្សាសាច់បង្កកចម្រុះប្រមាណ ៣៧០ តោន ហើយករណីនេះ ត្រូវបានបុគ្គលមួយចំនួនបានលើកឡើងថា ជាសាច់ដែល “នាំចូលគ្មានច្បាប់”។

ការលើកឡើងដោយគ្មានការទទួលខុសត្រូវបែបនេះ មិនត្រឹមតែផ្ទុយពីការពិតទេ តែអាចជាការមានចេតនាធ្វើឲ្យមានការយល់ច្រឡំ និងវឹកវរក្នុងសង្គមតាមរយៈការផ្សព្វផ្សាយ និងចែករំលែកតគ្នាអំពីព័ត៌មានមិនពិតបែបនេះ។

ពាក់ព័ន្ធនឹងករណីនេះ អគរ មានកិត្តិយសសូមធ្វើការបំភ្លឺជូនដល់សាធារណជនមេត្តាជ្រាបថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានដូចខាងលើ អគរ បានចាត់តាំងកម្លាំងមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចជាបន្ទាន់ចុះទៅទីតាំងឃ្លាំង ដើម្បីស្រាវជ្រាវនិង សាកសួរម្ចាស់ឃ្លាំង អំពីអនុលោមភាពច្បាប់ពាក់ព័ន្ធ នឹងការនាំចូលនិងស្តុកទុកសាច់បង្កកទាំងនោះនៅក្នុងឃ្លាំង។

ជាលទ្ធផល អគរ បានពិនិត្យឃើញថា សាច់បង្កកចម្រុះដែលមានប្រភពមកពីប្រទេសអ៊ីតាលី, ប្រេស៊ីល, អាឡឺម៉ង់, រុស្សី, ឥណ្ឌា ជាដើម ដែលមានទម្ងន់សរុបប្រមាណ ៣៧០ តោន ត្រូវបាននាំចូលដោយ បំពេញកាតព្វកិច្ចពន្ធ និងអាករត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រ បញ្ជាក់អនាម័យសាច់ពីប្រទេសនាំចេញ ហើយនៅមានសុពលភាពប្រើប្រាស់ពោល គឺពុំទាន់ហួសកាលបរិច្ឆេទ ប្រើប្រាស់ដូចបានលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ដោយបុគ្គលមួយចំនួនឡើយ។

អគរ សូមជម្រាបជូនបន្ថែមថា អនុលោមតាមបញ្ញត្តិនៃអនុក្រឹត្យ ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់, ការនាំចូលសាច់បង្កកពីបរទេសតម្រូវឱ្យមានភ្ជាប់នូវវិញ្ញាបនបត្របសុព្យាបាល ឬវិញ្ញាបនបត្រអនាម័យសាច់ ឬផលិតផលសត្វពីប្រទេសនាំចេញ និងពុំតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាត នាំចូលឬលិខិតគតិយុត្តប្រហាក់ប្រហែលពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចក្នុងប្រទេសកម្ពុជាឡើយ។

ទន្ទឹមនេះ អគរ ក៏សូមជម្រាបថា នាពេលកន្លងមក អគរ បានទប់ស្កាត់ និងចាប់ឃាត់ និងដុតបំផ្លាញចោលជាបន្តបន្ទាប់ នូវសាច់បង្កកខូចគុណភាព ដែលត្រូវបានលួចនាំចូលមកកម្ពុជា តាមច្រករបៀងនានាដោយខុសច្បាប់ជាច្រើនករណី ដោយមានការចូលរួមសហការ ជាមួយស្ថាប័ន/អាជ្ញាធរពាក់ព័ន្ធ។

ការចុះផ្សាយព័័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់ ខុសពីការពិត ដូចខាងលើបង្កឱ្យមានការយល់ច្រឡំ ជាសាធារណៈ និងផ្ដល់បច្ច័យអវិជ្ជមាន ដល់កិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីរាជការគយ ដែលកំពុងអនុវត្តវិធានការមុតស្រួច ដើម្បីបង្រ្កាបអំពើរត់គេចពន្ធ តាមរយៈការអនុវត្តយន្តការដើមទី កណ្តាលទី និងចុងទី ក្នុងគោលបំណងពង្រឹងការប្រមូលចំណូលចូលថវិកាជាតិ ក៍ដូចជាថែរក្សាសុខុមាលភាពសាធារណៈ។

ជាចុងបញ្ចប់ អគរ សូមអំពាវនាវឱ្យគ្រប់អង្គភាព/ស្ថាប័នពាក់ព័ន្ធ និងបណ្ដាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមមេត្តាជៀសវាងការចុះផ្សាយនិងចែករំលែកព័ត៌មានមិនពិត និងមានចរិតលក្ខណៈបង្កឱ្យមានការភាន់ច្រឡំ ដែលអាចបណ្ដាលឱ្យមានចលាចលសង្គម និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាការប៉ះពាល់ ដល់ការធ្វើអាជីវកម្ម របស់ធុរជននាំចូល និងចែកចាយសាច់បង្កក ដែលគោរពតាមបទប្បញ្ញត្តិ ជាធរមានរបស់កម្ពុជា៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២៣

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៣នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ពីរករណីផ្សេងគ្នា។

ករណីទី១ នៅវេលាម៉ោង 18នាទី ថ្ងៃទី07 ខែធ្នូ ឆ្នាំ2023 កើតឡើងនៅចំណុចចន្លោះគីឡូម៉ែត្រ លេខ 364-365 លើផ្លូវជាតិលេខ 6 ស្ថិតនៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប រវាង ម៉ូតូ និងរថយន្ត។

ម៉ូតូម៉ាក ហុងដាឌ្រីម (សេរីឆ្នាំ2018)ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ឈាត កង ភេទស្រី អាយុ13ឆ្នាំ និងអ្នកជិះឈ្មោះ ឃុម ស្រីកំ ភេទស្រី អាយុ13ឆ្នាំ រស់នៅភូមិខ្ជាយ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាមួយគ្នា (មិនពាក់មួកសុវត្ថិភាពទាំង2នាក់) របួសស្រាលទាំងពីរនាក់ បើកពីលិចទៅកើតបុករថយន្តម៉ាក TOYOTA CAMRY ពណ៌ ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ 2U.2334 បើកដោយឈ្មោះ ហឿម ហ៊ិន ភេទប្រុស អាយុ 47ឆ្នាំរស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកពីកើតទៅលិចរួចបត់ឆ្វេង។

ករណីនេះបណ្ដាលមនុស្សរបួសស្រាលចំនួន២នាក់
ខូចម៉ូតូស្រាល 1គ្រឿង និងរថយន្តស្រាល 1គ្រឿង។
កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុបញ្ជូនជនរងគ្រោះទៅពេទ្យ និងដកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធី។

ការសន្និដ្ឋាន របស់សមត្ថកិច្ច មូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកម៉ូតូបើកមានល្បឿនលឿន និងបើកមិនទាន់គ្រប់អាយុបើកបរ។ ឯអ្នកបើករថយន្តបើកប្តូរទិសខ្វះការប្រុងប្រយ័ត្ន។

ករណីទី២ វេលាម៉ោង២២និង៣០នាទី ថ្ងៃទី០៧ខែធ្នូឆ្នាំ២០២៣ នៅចំណុចភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចន្លោះបង្គោលគីឡូលេខ ៣០៧.៣០៨ លើផ្លូវជាតិលេខ៦រវាង
រវាងរថយន្តនឹងម៉ូតូច្រាសទិសគ្នា។

ម៉ូតូ១គ្រឿងម៉ាកហុងដាទ្រីមពណ៌ខ្មៅ ០១៥ ពាក់ផ្លាកលេខ សៀមរាបរាប១T-៣៣០៩ បើកបរដោយ៖ ១ឈ្មោះផាន សុភ័ក្រ្ត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិតាចេក ឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានទិសដៅពីកើត ទៅលិច(ស្លាប់)នៅកន្លែងកើតហេតុ។

២/នាក់ឈ្មោះ ស៊ុន ផេន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិនិមិត្ត៣ សង្កាត់គោក ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (របួសធ្ងន់)អ្នករួមដំណើរ។

ម៉ូតូបើកបរដល់ចំណុចកើតហេតុខាងលើបាន បុកជាមួយរថយន្ត១គ្រឿង ម៉ាក់លុចស៊ីស RX-៣០០ ពណ៌ស ពុំស្គាល់ផ្លាកលេខ បើកបរដោយពុំស្គាល់អត្តសញ្ញណបើកបរមានទិសដៅពីលិច ទៅកើតបត់ឆ្លងផ្លូវពីត្បូង ទៅជើងក្រោយពេលកើតហេតុអ្នកបើកបររថយន្តបើកបរត់គេចខ្លួនបាត់។

ករណីនេះការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុ អ្នកបើកបររថយន្តបើកបរបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។ ចំណែកវត្ថុតាងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកបាគង៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២៣

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអោយដឹងថា ថ្មីៗនេះ សារព័ត៌មានអនឡាញ The Cambodia Daily បានចុះផ្សាយអត្ថបទមួយក្រោម ចំណងជើងថា «មន្ត្រីទម្លាយថា បក្សប្រជាជនកម្ពុជាតម្រូវឱ្យសមាជិកគណៈកម្មាធិការកណ្តាល បង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ» ដោយចុះផ្សាយថា «មានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃជាច្រើនរូប មិនសប្បាយចិត្ត…» ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើការបដិសេធដាច់អហង្ការចំពោះការចុះផ្សាយរបស់ សារព័ត៌មានអនឡាញនិរទេសខុសច្បាប់នេះ និងសូមបញ្ជាក់ជូនថា ព័ត៌មានដែលមានចរិតញុះញង់ បង្កប់ដោយកលល្បិចនេះ គ្មានអ្វីក្រៅពីចេតនាដ៏កខ្វក់ក្នុងការបំផុសបំផុល និងព្យាយាមបំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុង ដោយប៉ុនប៉ងបង្កើតឱ្យមានការសង្ស័យ និងការថ្នាំងថ្នាក់មកលើថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជាពិសេសក្នុងចេតនា ធ្វើឱ្យចុះខ្សោយឥទ្ធិពលរបស់ថ្នាក់ដឹកនាំ ដែលជាកម្លាំងថ្មីបន្តវេនប្រកបដោយសក្តានុពល នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

នេះបើតាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលអង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ទទួលបាន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២៣

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន ម៉ាណែត បានប្ដេជ្ញាយ៉ាងម៉ឹងម៉ាត់ ក្នុងការពង្រឹង បង្ក្រាបនូវអំពើពុករលួយ។

នេះបើយោងតាមសារលិខិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស
អបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២៣

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅវិមានសន្តិភាព។

ក្នុងកិច្ចប្រជុំនេះ មានគណបក្សជាសមាជិកចំនួន២៩ ក្នុងនោះមានទាំងគណបក្សប្រជាជនកម្ពុជាផងដែរ បានចូលរួមនៅក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងដោយមានការចូលរួមពីឥស្សរជនក្នុងជួររាជរដ្ឋាភិបាល ប្រតិភូគណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប ២១២នាក់។

គណបក្សនយោបាយ ដែលបានចូលរួមក្នុងក្នុងកិច្ចប្រជុំនេះ រួមមានដូចជា៖

1.គណបក្ស ប្រជាជនកម្ពុជា
2.គណបក្ស ខ្មែររួបរួមជាតិ
3.គណបក្ស ពន្លឺថ្មី
4.គណបក្ស សញ្ញាតិកម្ពុជា
5.គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
6.គណបក្ស នគរប្រជាធិបតេយ្យ
7.គណបក្ស រស្មីខេមរា
8.គណបក្ស ខ្មែរសាធរណរដ្ឋ
9.គណបក្ស ហ៊ុនស៊ិនប៉ិច
10. គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
11. គណបក្ស យុវជនកម្ពុជា
12.គណបក្ស ធម្មាធិបតេយ្យ
13.គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
14.គណបក្ស ខ្មែរតែមួយ
15.គណបក្ស កម្លាំប្រជាធិបតេយ្យ
16.គណបក្ស កសិករ
17.គណបក្ស ស្ត្រីដើម្បីស្ត្រី
18.គណបក្ស បំណងពលរដ្ឋ
19.គណបក្ស ឯកភាពជាតិខ្មែរ
20.គណបក្ស ខ្មែរអភិរក្ស
21.គណបក្ស អំណាចប្រជាពលរដ្ឋ
22.គណបក្ស មហាសាមគ្គីជាតិខ្មែរ
23.គណបក្ស ខ្មែរអង្គរ
24.គណបក្ស អភិវឌ្ឍន៍កម្ពុជា
25.គណបក្ស មហានគរ
26. គណបក្ស ខ្មែរឈ្នះ
27.គណបក្ស កម្ពុជាសេរី ឯករាជ្យ ប្រជាធិបតេយ្យ
28.គណបក្ស មូលីណាកា
29.គណបក្ស ចលនាប្រជាធិបតេយ្យ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២៣

ខេត្តសៀមរាប៖នារីវ័យក្មេងចំនួនពីរនាក់ ត្រូវជាបងប្អូនបង្កើតត្រូវបានរថយន្តធន់ធំៗមួយគ្រឿងបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ​២០២៣ នៅចំណុចខាងត្បូងភូមិតាទយ ឃុំ​ចារឈូក ស្រុកអង្គរជុំ។

សមត្ថកិច្ចស្រុកអង្គរជុំបានប្រាប់ថា គ្រោះថ្នាក់​ចរាចរ​ណ៍ នេះ រវាងរថយន្តនឹង​ម៉ូតូ​បើកបញ្ច្រាស់​ទិសគ្នា។ រថយន្ត​ម៉ាក​កាំម៉ាស់ពណ៌​ស មិនមានផ្លាកលេខអ្នកបើកបរ​ មិនស្គាល់​អត្តសញ្ញាណ (រត់គេច​ខ្លួនបាត់)​ បន្ទាប់ពីកើតហេតុ ដោយ
បើកបរ​ទិសដៅ​ពីជើង ទៅត្បូង បានបុកជាមួយ
ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២១ ពណ៌​ខ្មៅ ពាក់ផ្លាកលេខ1AL-2214 (សៀមរាប​) បើកបរ​ដោយ ឈ្មោះ និល ណយ ភេទស្រី អាយុ១៥ឆ្នាំ (ស្លាប់) អ្នករួមដំណើរជាមួយ ឈ្មោះ និល នីត ភេទស្រី អាយុ២០ឆ្នាំ​ (ស្លាប់) ទាំង០២នាក់ជា (បង្អូនបង្កើតនឹងគ្នា) រស់នៅភូមិឃុំ​កើតហេតុ​ខាងលើ បើកបរ​ទិសដៅ​ពីត្បូង ទៅជើង។

សមត្ថកិច្ចបានប្រាប់បន្តថា ករណីនេះ ការសន្និដ្ឋានបឋម អាចបណ្ដាលមកពីរថយន្ត​បើកបរ​ ឡើងវ៉ាជែង​ខ្វះការ​ប្រុងប្រយ័ត្ន​។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងនិងប្រគល់សាកសព ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងយកទៅរក្សាទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជុំ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page111 Page112 Page113 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×