Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ទីតាំងរោងសិប្បកម្មកែច្នៃឈើមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង។

របាយការណ៍ របាយការណ៍បឋមរបស់មន្ត្រីជំនាញអគ្គីភ័យបានអោយដឹងថា ហេតុការណ៍បានកើតឡើង ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង២១យប់ ននិងរលត់ ទៅវិញវេលាម៉ោង២២និង៣០នាទីភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប។របាយការណ៍ បន្តថាទីតាំងរោងធ្វើសិប្បកម្មលក់តុទូ ដែលឆេះ មានម្ចាស់ឈ្មោះ ចាន់ ណារិទ្ធភក្តី ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប។

របាយការណ៍បន្ថែមថា មូលហេតុ ម្ចាស់ផ្ទះចាក់សោរទុកចោល នៅវេលាម៉ោង១៥ បានចាកចេញទៅផ្ទះ នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ករណីនេះបណ្តាលមកពី ផ្ទុះស្សេខ្សែភ្លើងប៉ុន្តែតាមការប៉ាន់ស្មានគិតជាទឹកប្រាក់ប៉ុន្មានជាង 3 ម៉ឺនដុល្លារ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កុម្ភៈ ២០២៤

សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានានូវជោគវាសនារបស់ជាតិ ប្រជាជននិងខ្លួនឯងផ្ទាល់។ នេះបើតាមលិខិត សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាស បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កុម្ភៈ ២០២៤

ភ្នំពេញ៖ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ត្រូវបានចាប់ខ្លួន នៅថ្ងៃទី៨ ខែ​កុម្ភៈ ឆ្នាំ២០២៤ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ  ដោយអនុវត្តតាមបទបញ្ជាពី លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់នោះរួមមាន៖

១៖ឈ្មោះ​ សន​ ភត្រ្ដា​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់នៅ​ ភូមិ​សូឡា​ សង្កាត់​ស្ទឹង​មានជ័យ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។
២៖ឈ្មោះ​ នួន​ សុខចំរេីន​ ភេទប្រុស​ អាយុ​៣៦ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់នៅ​ ភូមិ​កូនខ្ចី​ សង្កាត់​ទឹក​ល្អក់​ទី​៣​ ខណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ​។
៣៖ឈ្មោះ​ ឆន​ ស្រី​និច​ ភេទស្រី​ អាយុ​២០ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់នៅ​ ភូមិ​សូឡា​ សង្កាត់​ស្ទឹង​មានជ័យ​១​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។
៤៖ឈ្មោះ​ អ៊ូ​ ភារុណ​ ភេទប្រុស​ អាយុ២៨ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅ​ ផ្ទះ២៥៦​ ផ្លូវលំ​ ភូមិភ្នៀត​ សង្កាត់ស្ទឹងមានជ័យ​២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។
៥៖ឈ្មោះ​ សំ​ ចាន់ណារី​ ភេទប្រុស​ អាយុ​៣១ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់នៅ​ ផ្ទះ​លេខ៥​ ផ្លូវ​លំ​ ភូមិស្ទឹងមានជ័យ​ សង្កាត់​ស្ទឹង​មានជ័យ​១​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បន្តថា ដោយមានការសម្របសម្រួលពី លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បច្ចុប្បន្ន កំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងពីរនាក់ទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៤រសៀល
ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ លើកំណត់ផ្លូវកៅស៊ូ ស្ថិតនៅក្នុងភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ រវាងម៉ូតូម៉ាកC125 ហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AA- 1498 បើកបរដោយឈ្មោះហឿន សំណាង ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ទិសដៅពីជើង ទៅត្បូង (មិនពាក់មួកសុវត្ថិភាព) បានគាម៉ូតូ១គ្រឿង ម៉ាក់ហុងដា NEX ពណ៌ស ពាក់ស្លាកលេខសៀមរាប1AE-50 11 បើកបរដោយឈ្មោះ នា ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅនៅភូមិជ័យជេត ឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរក្នុងទិសដៅ ពីត្បូងទៅជើង ដឹកអ្នករួមដំណើរម្នាក់ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់នឹងរងរបួសស្រាល០២នាក់។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ដែល
ស្លាប់ ឈ្មោះ ហឿន សំណាង នៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមសៀមរាប។
,អ្នករបួសស្រាលមានឈ្មោះ

១/អ្នកបង្ករឈ្មោះ នា ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិជ័យជេត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមខេត្តសៀមរាប ។

២/ឈ្មោះ ឃឿន ប៉ូស៊ី ភេទប្រុសអាយុ២២ឆ្នាំ ទីលំនៅភូមិរុនខាងត្បូង ឃុំដានរុនស្រុកសូទ្រនិគម ខេត្តសៀមរាប។

បច្ចុប្បន្នសាសព ប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែក អ្នករបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកសូនទ្រនិគម៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖សិស្សសាលាចំនួនពីរនាក់បានរងរបួសធ្ងន់ស្រាលខណៈជិះម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើង វេលាមោ៉ង៨និង៥នាទីព្រឹក ថ្ងៃទី០៩ខែកុម្ភះ ឆ្នាំ២០២៤ នៅចំណុចភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគងលើផ្លូវជាតិ៦រវាងរថយន្ត និងម៉ូតូច្រាសទិសគ្នា។

ប្រភពបានឲ្យដឹងថារថយន្តម៉ាកព្រុស ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ២AN-៥២៦០ បើកបរដោយឈ្មោះ
ហេង លីជឺ.ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប
(គ្មានរបួស) មកពីកើត ទៅលិច បានបុកម៉ូតូ១គ្រឿងម៉ាកហុងដាទ្រីម (វេវc១០០)ពណ៌ខ្មៅ ពាក់ផ្លាកលេខ
សៀមរាប ១W-៦៧៥០ បើកបរដោយឈ្មោះសាន សុណាវី ភេទស្រីអាយុ១៤ឆ្នាំ នៅភូមិគោកត្រាច ស្រុកប្រាសាទបាគង ខេត្តសៀមរាប(របួសធ្ងន់) មកពីកើត ទៅលិចមានអ្នករួមដំណើរម្នាក់ ឈ្មោះសុង តូឡាភេទស្រី អាយុ១៥ឆ្នាំ នៅភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប
(របួសស្រាល)។

ប្រភពបានបន្តថាក្រោយពេលកើតហេតុរួច ជនរងគ្រោះ ត្រូវបានរថយន្តពេទ្យមណ្ឌលបាគងដឹកយកទៅសង្រ្គោះនៅពេទ្យខេត្ត។ ចំណែករថយន្ដនិងម៉ូតូ សមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅអធិការដ្ឋានស្រុករងចាំដោះស្រាយតាមនិតិវិធីច្បាប់ផ្លូវច្បាប់។

បើតាមប្រភព ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ការសន្និដ្ឋានបឋម មូលហេតុម៉ូតូវេវបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន និងរថយន្តបើកបរលឿន៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កុម្ភៈ ២០២៤

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ 

លោក ស សុខា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វេសប្រហែស ដែលអាចកើតមានគ្រោះអគ្គិភ័យជាយថាហេតុ។

ការអំពាវនាវធ្វើឡើង ថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2024 នេះ។ តាមរយៈទំព័រផេក facebook លោកស សុខា បានសរសេរថា ៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែកុម្ភៈ   ឆ្នាំ២០២៤ នេះ ខ្ញុំ និងភរិយា សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានសែស្រឡាយចិនទាំងអស់ និង បងប្អូនជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុមង្គល និងមានលាភសំណាង សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ក្នុងទឹកដីកម្ពុជាប្រកបដោយសុខសន្តិភាព។

លោកបានបន្តថា ទន្ទឹមនេះ សូមបងប្អូនជនរួមជាតិទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វេសប្រហែសដែលអាចកើតមានគ្រោះអគ្គិភ័យ ជាយថាហេតុ និង សូមបងប្អូនជនរួមជាតិទាំងអស់ ចៀសវាងការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហើយសូមអញ្ជើញធ្វើដំណើរកម្សាន្តក្នុងថ្ងៃបុណ្យដែលជាថ្ងៃចុងសប្តាហ៍ ដោយបើកបរក្នុងស្មារតីប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាព ព្រមទាំងទទួលបានសេចក្តីសប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារ កុំបីខានឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ការហាមប្រាមរបស់អាជ្ញាធរមិនឲ្យពលរដ្ឋជីកអណ្ដូងទឹក ដោយសារដីស្ថិតនៅក្នុងសហគមន៍ហាមឃាត់របស់រដ្ឋ។

នេះបើតាមសេចក្ដីបំភ្លឺរបស់អាជ្ញាធរស្រុកស្វាយលើ៖ សូមអានលិខិតបំភ្លឺខាងក្រោម៖

នការ ចុះផ្សាយតាមប្រព័ន្ធបណ្តាញសង្គមហ្វេសបុក ឈ្មោះ ឃី រស្មី នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបានចុះ ផ្សាយថាៈ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

ខ្ញុំបាទ បុកអណ្តូងលើដីខ្លួនឯងសោះ តើខុសមែន? តើខ្ញុំជាប្រជាពលរដ្ឋគ្មានទឹកប្រើប្រាស់តើត្រូវធ្វើដូចម្តេច ? សូម ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ប្រាក់ សោភ័ណ្ឌ បងស្រីអភិបាលរងខេត្ត មិននី រង្សី និង ក្រសួងពាក់ព័ន្ធជួយពិនិត្យថ្នាក់ក្រោមផង។

រដ្ឋបាលស្រុកសូមជម្រាបជូនដល់ ម្ចាស់គណនីប្រព័ន្ធបណ្តាញសង្គមហ្វេសបុកឈ្មោះ ឃី រស្មី សាធារណៈ ជន និងបងប្អូនក្នុងបណ្តាញសង្គមទាំងអស់មេត្តាជ្រាបថាៈ ទីតាំងដែលឈ្មោះ ឃី រស្មី បានបុកអណ្តូងដើម្បីយកទឹកមកប្រើប្រាស់ គឺស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិជប់សោម ជាតំបន់ហាមឃាត់ពុំអាចអនុញ្ញាតឲ្យ ប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល ព្រោះជាដីសាធារណៈរបស់រដ្ឋ ។

ម្យ៉ាងវិញទៀត ពាក់ព័ន្ធនិងករណីនេះ រដ្ឋបាលស្រុក ក៏បានចាត់ក្រុមការងារ សហការជាមួយភាគីពាក់ ព័ន្ធនានា ចុះត្រួតពិនិត្យសិក្សា ទីតាំងដីនេះដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១.ថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យទីតាំងដីជាក់ស្តែង ឃើញថាៈ ស្ថានភាពដី ជាប្រភេទដីរបោះដែលមានប្រភេទឈើប្រណិត សំខាន់ៗ ឈើលេខ១ ឈើលេខ២ និងឈើចម្រុះផ្សេងៗ ចំពោះ ស្ថានភាពទីតាំងដីគឺស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិជប់សោម ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដោយយោងតាមប្រកាសលេខ១៦៧ ប្រ.ក បស្ថ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២ របស់ក្រសួងបរិស្ថានក្នុង ទំហំដីចំនួន១៣៤៨ ហិកតា ។

២.បានធ្វើសាវតា និងស្រង់ទិន្ន័យដីប្រជាពលរដ្ឋចំនួន១២ គ្រួសារ ដែលស្នើសុំកាត់ឆ្កៀល និងអាស្រ័យ ផលលើដីទំហំ៨៥ ហិកតា នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ។

៣.បានប្រជុំសម្របសម្រួល ជាមួយក្រុមការងាររដ្ឋបាលខេត្តសៀមរាប និងប្រជាពលរដ្ឋ១២ គ្រួសារ ដឹក នាំដោយ ឯកឧត្តម អ៉ឹង គឹមលាង អភិបាលរងខេត្ត កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ និងបានណែនាំ ដល់ប្រជាពលរដ្ឋចំនួន១២ គ្រួសារ ដែលចូលអាស្រ័យផល លើទីតាំង ដី ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិ ជប់សោម អោយផ្អាករាល់សកម្មភាព ឈូសឆាយ និងកាប់រានបន្ត និងរង់ចាំការពិនិត្យស្រាវជ្រាវឲ្យ បានច្បាស់លាស់ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ។

អាស្រ័យហេតុនេះ សូមម្ចាស់គណនីប្រព័ន្ធបណ្តាញសង្គមហ្វេសបុកឈ្មោះ ឃី រស្មី និងសាធារណៈ ជន ក៏ដូចជាបងប្អូន ក្នុងប្រព័ន្ធបណ្តាញសង្គម ទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៤

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្រេចបង្កើត គណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី មានទីតាំងស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលមានរឿងចម្រូងចម្រាស់ ជាច្រើនជាមួយអតិថិជន បានប្រកាសឲ្យអតិថិជន ដែលបានដាក់លុយ មកទទួលយកដីរបស់ក្រុមហ៊ុនដើម្បីបញ្ចប់បំណុល។

ការប្រកាសធ្វើឡើងនៅថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2024 នេះ។

សេចក្ដីប្រកាសជូនដំណឹង ខាងក្រោមនេះ៖
ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី មានកិត្តិយសសូមជម្រាបជូនដំណឹងទៅអតិថិជន ដែលជាប់ពាក់ព័ន្ធនិងការរកស៊ីចងការ ប្រាក់ជាមួយបុគ្គលិកក្រុមហ៊ុនទាំង២៥រូប ដែលជាបុគ្គលិក តំណាងឲ្យក្រុមហ៊ុន ទាំងអស់មេត្តាជ្រាបថា កន្លងមកនេះ ក៏ដូច ជាបច្ចុប្បន្ន ដោយស្ថានភាពវិបត្តិសេដ្ឋកិច្ចជាសកលនៅតែបន្ត ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ដំណើរការ រកស៊ីរួមគ្នារបស់ បុគ្គលិកទាំង ២៥រូប និងក្រុមហ៊ុនមិនអាចដំណើរការអាជីវកម្ម បន្តទៅមុខទៀតបាន ដែលជាហេតុធ្វើឲ្យមានការលំបាក និងមានការយឺតយ៉ាវយ៉ាង ខ្លាំងក្នុងការទូទាត់ប្រាក់ដើមទៅអតិថិជនវិញ ហើយអ្វីដែលគួរអោយព្រួយបារម្ភបំផុតគឺប្រឈម និងការបាត់បង់ប្រាក់ដើមរបស់អតិថិជន។

ឈរលើមូលដ្ឋានដ៏ស្មុគស្មាញនេះ ដើម្បីបញ្ចប់បំណុលរួមគ្នា របស់បុគ្គលិកទាំង ២៥រូប និងក្រុមហ៊ុន រវាងអតិថិជន បាន ក្រុមហ៊ុនសូមចេញមុខដោះស្រាយបញ្ហា នេះ ជូនអតិថិជនទាំងអស់ដោយសម្រេចថា ក្រុមហ៊ុននិងយកដីដែលក្រុមហ៊ុន មាន យកមកបញ្ចប់បញ្ហា ក្នុងការទូទាត់បំណុល ដែលអតិថិជន បានចងការប្រាក់ទាំងអស់ ដោយការកាត់ប្រាក់ដើមនិងការប្រាក់ ជាមួយដីដែលក្រុមហ៊ុនមានស្រាប់។ ទំហំដីត្រូវបានកំណត់តាមជាក់ស្តែងនៃចំនួនទឹកប្រាក់ ដែលអតិថិជន បានធ្វើឯកសារចងការជាមួយបុគ្គលិកក្រុមហ៊ុនទាំង ២៥រូប ។

សូមអតិថិជនទាំងអស់ មេត្តាទទួលយកការសម្របសម្រួល នេះពីក្រុមហ៊ុន ដោយក្ដីអនុគ្រោះ និងសហការ ដើម្បីរួមគ្នាដោះស្រាយ បញ្ហានេះ បញ្ចប់ដោយសុត្ថិភាព និងមិនអោយមានការខាតបង់ ប្រយោជន៍ របស់ភាគីណាមួយកើតឡើងឡើយ។

ក្រុមហ៊ុនសូមគោរពអញ្ជើញអតិថិជន ទាំងអស់ មេត្តាយកឯកសារ ដែលពាក់ពន្ធនឹងការផ្តល់ប្រាក់កម្ចី មករៀបចំឯក សារបញ្ចប់ប្រាក់ដើម និងការប្រាក់ដែលត្រូវកាត់យកដីនេះ មកធ្វើជាមួយបុគ្គលិកក្រុមហ៊ុនទាំង ២៥រូប និងមេធាវីរបស់ ក្រុមហ៊ុនចាប់ពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៤ តទៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការ។

ដូចនេះក្រុមហ៊ុនសូមអំពាវនាវ ឲ្យអតិថិជនទាំងអស់មេត្តាទទួលយក និងអនុវត្តនូវគោលការណ៍ចុងក្រោយនេះ ដោយក្ដីអនុគ្រោះ។ ក្រៅពីលក្ខខណ្ឌដូចដែលបានជម្រាបជូនខាងលើនេះ ក្រុមហ៊ុនពិតជាមិនអាចមានលទ្ធភាពដោះស្រាយបានឡើយ។

សូមអរគុណ ចំពោះអតិថិជន ទាំងអស់ដែលតែងតែគាំទ្រនិងមានបំណងល្អជាមួយក្រុមហ៊ុន។

សូមរំលឹកថា ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី ដែលមានលោកស្រី ឡេង ចាន់ណា ជាឧកញ៉ាម្ចាស់ក្រុមហ៊ុន បានរងបណ្ដឹងរបស់អតិថិជន ប្ដឹងទៅស្ថាប័នតុលាការ ជុំវិញការដាក់លុយវិនិយោគ របស់អតិថិជន។ ជាមួយគ្នានេះ កន្លងមកថ្មីៗ ក្រុមហ៊ុនបានប្រកាសទម្លាក់យីហោរបស់ក្រុមហ៊ុនចេញផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖កុមារីម្នាក់ជាសិស្សសាលាវិទ្យាល័យអង្គរ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើត នៅថ្ងៃទី០៨ខែកុម្ភ:ឆ្នាំ២០២៤ វេលាម៉ោង០៦និង ៤០ នាទីនៅចំណុចខាងជើងមន្ទីពហុព្យាបាលអង្គរសង់តេប្រហែល១០០ម៉ែត្រលើផ្លូវលោកតាខៀវណឺយ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

របាយការណ៍បឋម របស់គរបាលចរាចរណ៍ ដែលអង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ បានឲ្យដឹងថា
គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយខ្លួនឯង។

ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស្លាកលេខ1N- 7437 បើកបរដោយឈ្មោះ ជា សុវណ្ណបញ្ញា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ទិទិសដៅពីជើងទៅត្បូង បានបោកក្បាលបាក់ក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុរបាយការណ៍បន្តថា ការសន្និដ្ឋានបឋមអ្នកបើកបរម៉ូតូ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុ ជំនាញនគរបាល ចុះវាស់វែងយក វត្ថុតាងបញ្ជូនទៅការិយាល័យចរាចរណ៍។ ចំណែកសាកសពសមត្ថកិច្ចប្រគល់អោយ ឪពុក នឹង ម្តាយយកទៅធ្វើបុណ្យតាបប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៤

ខេត្តកំពង់ចាម៖ជនវៀតណាមម្នាក់និងខ្មែរមួយនាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួន ក្រោយប្រើដាវកាប់ប្រហារទៅលើជនជាតិខ្មែរពីរនាក់បណ្ដាលឲ្យរងរបួសធ្ងន់។

ករណីហិង្សានេះ នៅវេលាម៉ោង ៣រំលងអាទ្រាធ ថ្ងៃទី០៧ ខែ កុម្ភះ ឆ្នាំ២០២៤ នៅចំណុចក្រោយសាលាបឋមសិក្សាឧត្តរ ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

កាចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ ២០២៤ នៅចំណុចភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

អាវុធហត្ថខេត្តកំពង់ចាមបានឲ្យដឹងថា ជនសង្ស័យ១. ឈ្មោះ ថា រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើករថយន្តដឹកត្រី រស់នៅភូមិតាមាង ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
២. ឈ្មោះ ឡេង យាំងយ៉ាង ហៅ វ៉ាន់ សារិទ្ធ ហៅ តឿ ភេទប្រុស អាយុ២៥ ឆ្នាំជនជាតិវៀតណាម មុខរបរ កម្មកររថយន្តដឹកត្រី ស្នាក់នៅភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ជនសង្ស័យទាំងពីរនាក់ខាងលើបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពពិតប្រាកដមែន។

អាវុធហត្ថបានបន្តថា ជនសង្ស័យជិះម៉ូតូ ០១ គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពយកដាវ០១ដើម ប្រព្រឹត្តិសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន០២នាក់ :
១/ ឈ្មោះ ក..ត ភ..រុ.. ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលគ្រាល ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម មុខរបរ ជាងពិដាន បណ្តាលអោយដាច់ ក ដៃខាងឆ្វេង និងរយះកែងដៃឆ្វេង ។
២/ ឈ្មោះ ស.. គ….ន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់ភូមិត្រួយ ចេក ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម
បណ្តាលអោយរងរបួសត្រូវស្មាខាងឆ្វេង។

ករណីនេះសមត្ថកិច្ច ចាប់យកវត្ថុតាង និងមធ្យោបាយ ប្រព្រឹត្តសកម្មភាពរួមមាន៖
– ម៉ូតូម៉ាកC125 ០១គ្រឿង ពណ៌ខ្មៅ សេរី ឆ្នាំ ២០១២ ពាក់ស្លាកលេខព្រៃវែង1F-1205
– ដាវចំនួន១ដើមប្រវែង ០, ៤៩ ម៉ែត្រ
– ខ្សែក្រវ៉ាត់ចំនួន១
– ម៉ួកសុវត្ថភាពបែកចំនួន១។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៤

ភ្នំពេញ៖សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីលទ្ធផលនៃដំណើរទស្សកិច្ចរបស់សម្តេចធិបតីហ៊ុន ម៉ាណែត

នៅព្រះរាជាណាចក្រថៃ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page99 Page100 Page101 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×