ខេត្តកំពង់ចាម៖ការប្រណាំងទូក ង ខ្នាតអន្តរជាតិ ខេត្តកំពង់ចាម ត្រូវបានបញ្ចប់ដោយជោគជ័យ សប្បាយរីករាយ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយ របស់បងប្អូន ប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្ត បានរៀបចំពិធីប្រណាំងទូកនេះឡើង ដោយមានទូក ង ចំនួន៤៥ទូក មកពីបណ្តាវត្ត ក្នុងក្រុង-ស្រុករបស់ខេត្ត បានចូលរួមប្រកួតប្រជែង។
លោក អ៊ុន ចាន់ដា បន្តថា ក្នុងនោះនៅពេលរាត្រី ក៏មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច ការតាំងពិព័រណ៍ជាង១០០ស្តង់ ដេីម្បីបង្ហាញសមិទ្ធផល របស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយផលិតផលមួយ ព្រមទាំងមានការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០-១១ ខែតុលា ឆ្នាំ២០២២ ផងដេរ។
សូមជម្រាបថាការប្រណាំងទូក «ង» ក្នុងនោះប្រភេទទូកវែង លេខ១ បានទៅលើទូកឈ្មោះ កៀនជ្រៃស្រីស្រស់ លេខ២ បានទៅលើទូកឈ្មោះ ដីដុះសែនជ័យបារមីព្រះអង្គខ្មៅ និងលេខ៣ ទៅលើទូកឈ្មោះ រកាខ្នុរសែនជ័យសិរីឧត្តម។ ដោយឡែកប្រភេទទូកខ្នាតអន្តរជាតិផែនលេខ ១ បានទៅលើទូកឈ្មោះ រំចេកសែនជ័យ និងទូកផែនលេខ ២ បានទៅលើទូកឈ្មោះ រាជសីសែនជ័យ និងទូកផែនលេខ ៣ បានទៅលើទូកឈ្មោះ អាស្រមទួលចារ ខេមរាសែនជ័យបារមីកីឡាករ។
ចំពោះជ័យលាភីលេខ ១ ទទួលបាននូវពាន ១ ថវិកា ២ លានរៀល , ជ័យលាភីលេខ ២ បានពាន ១ ថវិកា ១ លានប្រាំសែនរៀល , និងជ័យលាភីលេខ ៣ ទទួលបានពាន ១ ថវិកា ១ លានរៀល និងទទួលបានសម្ភារៈគ្រឿងឧបភោគបរិភោគ មួយចំនួនផងដែរ។
គួរបញ្ជាក់ថាពិធីប្រគល់ពានរង្វាន់ដល់ក្រុមកីឡាករប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្រោមវត្តមានលោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដោយមានការអញ្ញើញចូលរួមពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័ននានាជាច្រើនរូបផងដែរ។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ពិធីប្រណាំងទូកនេះ មានមានភ្ញៀវទេសចរណ៍ច្រើនកុះករ បានមកទស្សនាកម្សាន្ត សប្បាយរីករាយ ក្នុងការ បណ្តែតប្រទីប តាំងពិពណ៍ និងអុចកាំជ្រួច ដែលរៀបចំឡើងដោយអាជ្ញាធរខេត្តកំពង់ចាម៕SRP


ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នៅរសៀល ថ្ងៃចន្ទ នេះ នឹងអញ្ជើញជាអធិបតីពិធីបិទសន្និបាតloកាយឫទ្ធិ ជាតិកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ខេត្តសៀមរាប៖ក្នុងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយក្នុងខេត្តសៀមរាប នៅថ្ងៃទី៩ ខែតុលា ម្សិលមិញ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយបានជំរុញដល់អាជ្ញធរក្រុង ស្រុកដែលរងផលប៉ះពាល់ត្រូវត្រួតពិនិត្យផលប៉ះពាល់ឡើងវិញ ពិសេសស្រុកក្រឡាញ់ ស្រុកស្រីស្នំ និងស្រុកពួកដែលរងគ្រោះ ខ្លាំងជាងគេ។