Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២២

ភ្នំពេញ៖នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចេញសារលិខិត ផ្ញើជូនវេទិកា និពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២២

ភ្នំពេញ៖លោក ហ៊ុន ម៉ាណែត បានលើកឡើងថា៖ ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ខ្ញុំមិននឹកស្មានថាលោក សម រង្សី គ្មានភាពខ្មាស់អៀនដល់ថ្នាក់នេះ! ដែលហ៊ានចេញសារលើបណ្តាញសង្គម របស់ខ្លួនជាភាសាខ្មែរផង ជាភាសាអង់គ្លេសផង រិះគន់សម្តេចតេជោ ពាក់ព័ន្ធករណីក្លែងបន្លំ តួនាទីជាប្រធានអាស៊ាន ដែលខ្លួនគាត់ (សម រង្សី) មិនទាំងយល់ច្បាស់អំពីអាណត្តិរបស់ប្រធានអាស៊ានផង។

សាររបស់លោក សម រង្សី គឺស្មើនឹងគាត់រិះគន់ប្រធានាធិបតីបារាំង ក៏ដូចជាថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងប្រមុខរដ្ឋអាស៊ានដ៏ទៃទៀត ថាពួកគេមិនយល់ច្បាស់អំពីអាណត្តិ របស់ប្រធានអាស៊ាន ព្រោះពួកគេបានទទួលស្គាល់នូវតួនាទីជាប្រធានអាស៊ាន របស់សម្តេចតេជោ ទាំងក្នុងជំនួបជាមួយប្រធានាធិបតីបារាំង (ថ្ងៃទី ១៣ ធ្នូ ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង) និងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប (ថ្ងៃទី១៤ ធ្នូ ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិក)។

និយាយអោយខ្លី គឺលោក សម រង្សី ចង់បង្ហាញថាមានតែគាត់ទេដែលឆ្លាតវៃជាងគេ ហើយយល់អំពីអាណត្តិរបស់ប្រធានអាស៊ាន ច្បាស់ជាង ប្រធានាធិបតីបារាំង ថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងថ្នាក់ដឹកនាំអាស៊ាន។

លោក ហ៊ុន ម៉ាណែត ៖ ខ្ញុំអានសាររបស់គាត់ច្រើនដង ហើយនៅតែហួសចិត្តដែលគាត់អាចសរសេរសារបែបនេះទៅរួច ព្រមទាំងបង្ហោះសារជាសាធារណៈជាភាសាខ្មែរ និងភាសាអង់គ្លេសអោយបរទេសអាចអានទៀត។ សាររបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងនៅយប់ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២២

ភ្នំពេញ៖ជនជាតិចិនមួយក្រុមបាននាំគ្នា ជួលសណ្ឋាគារបេីកល្បែងស៊ីសង​ខុសច្បាប់ នៅក្នុងខណ្ឌសែនសុខ​ រាជធានីភ្នំពេញ ដោយពុំមានអាជ្ញាធរមន្ត្រីណាទប់ស្កាត់នៅឡើយទេ។ ករណីនេះដោយមានមន្ត្រីគ្រាក់ៗ មួយចំនួននៅពីក្រោយចាំជួយអន្តរាគមន៍នៅពេលមានបញ្ហា។ នេះបើយោងតាមប្រភពបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក និងតេលេក្រាម។

ប្រភពបានបន្តទៀតថា ករណីល្បែងស៊ីសងនៅខាងលើ មានឧត្តមសេនីយ៍ នៅក្រសួងមហាផ្ទៃ ឈ្មោះ​ សុវណ្ណារិទ្ធ​ និង​មន្ត្រីមួយចំនួន​ បានរកស៊ីជាមួយជនជាតិចិន ជួលសណ្ឋាគារបង្កើតជាកាស៊ីណូ ក្នុងទឹកដីខណ្ឌសែនសុខ។ ហើយអាជ្ញាធរមូលដ្ឋាន គឺមិនហ៊ានបង្ក្រាបនោះទេ។ ហើយមានម្នាក់ជាអ្នកចាំទទួលបញ្ជាពីមេរបស់ខ្លួន រត់ការចាំអន្តរាគមន៍នៅពេលដែលមានអ្នកទៅរំខានទីតាំងល្បែងស៊ីសងខុសច្បាប់នោះ។ ទោះជាយ៉ាងណា អង្គភាពសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញនៅឡើយទេចំពោះករណីល្បែងស៊ីសងនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២២

ភ្នំពេញ៖ទីតាំងស្តុកទឹកដោះគោម៉ាក Dutchmill ចំនួន២កន្លែងត្រូវបានសមត្ថកិច្ចបង្ក្រាប។ ការបង្ក្រាបធ្វើឡើង យោងពាក្យបណ្តឹងរបស់ក្រុមហ៊ុន យូអិនធី ហូលសេល ខូអិលធីឌី។

មន្ត្រីនៅក្នុងហេតុការណ៍បង្ក្រាបបានឲ្យដឹងថាករណីនេះកម្លាំងជំនាញ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការបង្រ្កាបករណីនាំចូល ស្តុក ចែកចាយ ទឹកដោះគោម៉ាក Dutchmill រំលោភសិទ្ធិចែកចាយផ្តាច់មុខ និងការដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស នាំឲ្យមានការខូចគុណភាព នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

មន្ត្រីរូបនោះបន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចុះឆែកឆេរ ០២ទីតាំងផ្សេងគ្នា៖
១./ទីតាំងទី១ ស្ថិតនៅផ្ទះលេខ២៦ ផ្លូវ១៣B (បុរីពិភពថ្មីកំបូល III)សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដកហូតបានទឹកដោះគោម៉ាក Dutchmillខុសច្បាប់ចំនួន ៦.៥០០ដប ស្មើនឹង ២.៥០៧គីឡូក្រាម។

២./ទីតាំងទី២ ស្តិតនៅផ្ទះលេខ C៧០ ផ្លូវបេតុង សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដកហូតបានទឹកដោះគោម៉ាក Dutchmill ខុសច្បាប់ចំនួន ៥៤២ដប ស្មើនឹង ៣២៣គីឡូក្រាម។

បើតាមមន្ត្រីដដែល ពាក់ព័ន្ធករណីខាងលើនេះព្រះរាជអាជ្ញារង បានសម្រេច ឲ្យសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងទាំងអស់ យកមករក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឌាន និងហៅម្ចាស់ទីតាំងមកសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២២

ភ្នំពេញ៖ក្រសួងការប្រទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ ស្ដីពីលទ្ធផលនៃទស្សនកិច្ចការងារ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២២

ខេត្តបន្ទាយមានជ័យ៖មន្ត្រីជំនាញសុរិយោដី សំណង់និងអាជ្ញាធរដែនដីថា ក្រុមហ៊ុនKP MORN DANY Land & House ឬម៉ន ដានី លក់ដីឡូតិ៍ អត់មានច្បាប់នៅឡើយទេ ហើយលេងឆៅតែម្តង ក្នុងការបើកគម្រោងអាជីវកម្មនិងលក់គម្រោងខ្លួន។ ហើយនៅថ្ងៃទី១២ខែធ្នូ ក្រុមហ៊ុន បានសម្ពោធគម្រោងផ្ទះវីឡាទោលនិងដីលំនៅឋាននៅផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ក្រុងសិរីសោភ័ណ (ភូមិ/ឃុំទឹកថ្លា) ស្រុកអូរជ្រៅ (ភូមិសាលាក្រហមឃុំសំរោង) តែបញ្ឆោតថា នៅក្រុងប៉ោយប៉ែត។ នេះបើយោងតាមបណ្ដាញសង្គមហ្វេសប៊ុក (ប្រយុទ្ធ) បានបង្ហោះចែកចាយនៅថ្ងៃសុក្រនេះ។

បណ្ដាញសង្គមហ្វេសប៊ុក (ប្រយុទ្ធ) បានបន្តថា លោកស្រីម៉ន ដានី និងដៃគូ បុរសជនជាតិថៃ របស់លោកស្រី បានប្រកាសអបអរសាទរថ្ងៃបើក សម្ពោធគម្រោង ផ្ទះវីឡាទោល និង ដីលំនៅឋាន បន្ទាយមានជ័យ – ក្រុងប៉ោយប៉ែត ជាផ្លូវការ។
ដោយ ថ្ងៃនេះ ក្រុមហ៊ុន ជូនកាដូរ មហាពិសេស ទិញ1 ថែមជូន1 ក្នុងតម្លៃត្រឹមតែ២៤.០០០ដុល្លា
រ ទទួលចុះឈ្មោះ ១០នាក់ដំបូង។ ក្នុងការប្រកាស ក្រុមហ៊ុនបង្ហាញពីគម្រោងផ្ទះវីឡាទោល និងដីលំនៅឋានជាង១ម៉ឺនឡូតិ៍ លើផ្ទៃដីរជាច្រើនហិកតា ។

ឯនៅលើផ្ទាំងនិងសន្លឹក ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុននេះ បានសរសេអក្សរធំៗ លេចច្បាស់ នៅផ្នែកខាងលើ ក៏មានគម្រោងដីអាជីវកម្ម ដែលដាក់ថា “គម្រោងដីអាជីវកម្ម បើកថ្មីនៅក្រុងប៉ោយប៉ែត “។
“គម្រោង១៥.០០០ឡូតិ៍ ជាប់ផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត “.ដែលមានគម្រោងផ្សារ រោងចក្រ ហាងទំនិញ ចំណតឡានក្រុង ជាដើម ។
ប៉ុន្តែបានសរសេរអក្សរតូច ព៌ណមិនសូវលេចនៅចុងផ្នែកខាងក្រោមថា វាស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ (ជាប់ព្រំប្រទល់ស្រុកអូរជ្រៅ) ហើយភ្ជាប់នឹងលេខទូរស័ព្ទ ជាច្រើនខ្សែសម្រាប់ទំនាក់ទំនង។

ករណីនេះ លោកឡុង វុធ អនុប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ ទទួលបន្ទុកសំណង់ប្រាប់ កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី១២ខែធ្នូថា៖ “គម្រោងលក់ដីល្វែងនិងផ្ទះម៉ន ដានីនេះ លេងឆៅតែម្តង។ មិនមានការអនុញ្ញាតិច្បាប់ទេ មិនមានសុំអីទាំងអស់។ អីក៏អត់ៗ “.។

លោកអនុប្រធានបានបន្តថា៖ ករណីអង្កន់ដីល្វែងកណ្តាលភ្នែកមហាជននេះ លោកប្រធានមន្ទីរ (អាង ណារឹទ្ធ) បានបញ្ជូនមន្ត្រីអោយចុះពិនិត្យ និងធ្វើរបាយណ៍សុំគោលការណ៍ រដ្ឋបាលខេត្តដើម្បីបិទសកម្មភាពតែម្តង។

សូមរំលឹកថា កាលពីថ្ងៃទី០៥ខែធ្នូ ឆ្នាំ ២០២២ ក្រុមការងារនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយ លោក ប៉ង់ រ៉ុម ប្រធានការិយាល័យដែនដី នគរោបនីយកម្មនិងសំណង់(ដ.ន.ស )បានដឹកនាំក្រុមការងារត្រួតពិនិត្យសំណង់ ចុះត្រួតពិនិត្យការដ្ឋានសំណង់ គម្រោងសាងសង់ អគារពាក់កណ្តាលភូមិគ្រឹះ និងផ្ទះល្វែង របស់ឈ្មោះ ម៉ន ដានី (សមត្ថកិច្ចក្រសួង) ដែលក្រឡាផ្ទៃសរុប ៨៤០០០ ម៉ែត្រក្រឡា (ជាង៨ហិចតា)ស្ថិតនៅភូមិទឹកថ្លា សង្កាតទឹកថ្លា ក្រុងសិរីសោភ័ណ។

លោកបានធ្វើរបាយការណ៍ជូនលោកប្រធានមន្ទីរពីការដ្ឋានសំណង់ បានសាងសង់របស់ឈ្មោះ ម៉ន ដានី ដោយគ្មានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់។ មានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ តែគ្មានវិស្វករប្រចាំការដ្ឋាន។ ឯក្រុមជាងម៉ៅការសាងសង់ពុំមានច្បាប់ប្រកបអាជីវកម្មសាងសង់ឡើយ។

ចំពោះគម្លាតនគរូបនីយកម្មដែលក្រុមការងារចុះពិនិត្យឃើញថា គម្លាតខាងមុខៈ ៥ ម៉ែត្រពីព្រំដី។ គម្លាតខាងក្រោយៈ ១ ម៉ែត្រពីព្រំដី
គម្លាតខាងស្តាំៈ ១ ម៉ែត្រពីព្រំដី។គម្លាតខាងឆ្វេងៈ ១ ម៉ែត្រពីព្រំដីជាដើម។

ចុះណែកលោករ៉ូ បូរ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ ទទួលបន្ទុកសុរិយោដីប្រាប់កាសែតរស្មីកម្ពុជាថ្ងទី១២ខែធ្នូដែរថា៖ គម្រោងក្រុមហ៊ុនKP MORN DANY Land & House ឬម៉ន ដានី លក់ដីឡូតិ៍ នេះ មានទីតាំងនៅក្រុងសិរីសោភ័ណនិងស្រុកអូរជ្រៅ (មិនមែននៅក្រុងប៉ោយប៉ែត ដូចដែលក្រុមហ៊ុនប្រកាសប្រាប់អតិថិជន)ទេ។

លោកបន្ត:ថា បន្ថែមលើនោះ គម្រោងនេះ មិនមានការស្នើសុំច្បាប់មកការិយាល័យភូមិបាលនិងមន្ទីរនៅឡើយទេ។ ពោលគឺអត់ច្បាប់ទាំងលើ :ទី១-ការបំបែកក្បាលដី ទី២- ការស្នើសុំប្តូរប្រភេទដី (ពីដីស្រែទៅដីលំនៅឋាននិងសំណង់។ទី៣- ខេត្តក៏មិនសុំ ។ក៏មិនសុំច្បាប់ដល់ក្រសួងផងដែរ។

ចំណែក លោកអភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចលោកអភិបាលក្រុងសិរីសោភ័ណ បានប្រាប់កាសែតរស្មីកម្ពុជាកន្លងមកថា : គម្រោងដីធ្លីមួយនេះ ខាងក្រុមហ៊ុនមិនទាន់បានបំពេញបែបបទ ឯកសារអីមកដល់អាជ្ញាធរនៅឡើយទេ។ ទោះយ៉ាងណា អាជ្ញាធរលើកទឹកចិត្តដល់អ្នកវិនិយោគ អោយសុំគោលការណ៍និងច្បាប់។

ឆ្លើយតបបន្ថែមលើគម្រោងនេះ ប្រភពស្និទនឹងលោកស្រីម៉ម ដានី បានប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី១២ខែធ្នូថា : ម៉ន ដានី លក់ដីឡូតិ៍ នេះ បានខិតខំផ្សព្វផ្សាយ ជម្រុញការលក់ (ប្រូម៉ូស៊ិន) តាមច្រើនមធ្យោបាយ និងប្រភេទ ក្នុងបំណងអោយលក់ដីឡូតិ៍និងផ្ទះ វីឡាដោយបង់កក់ បង់រំលោះ និងបង់ផ្តាច់អោយបានដំណើរសិន។ប៉ុន្តែជាក់ស្តែង ក៏លក់មិនទាន់សូវដាច់នៅឡើយដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២២

ខេត្តបន្ទាយមានជ័យ៖ក្រុមប្រជាពលរដ្ឋ បានធ្វេីការចោទប្រកាន់ថា ក្រុមហ៊ុន​ កូ ណៃ ឃុបឃិតជាមួយមន្ត្រីមួយចំនួន បិទផ្លូវដោយដាក់ដុំថ្ម ដាំបង្គោល និងរាយបន្លាព័ទ្ធយកដីភ្នំកងវ៉ារបស់រដ្ឋ​ និងដីប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅចំណុចជួរភ្នំកងវ៉ា ក្នុងភូមិកងវ៉ាសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមបណ្ដាញសង្គមហ្វេសប៊ុក (ប្រយុទ្ធ) បានបង្ហោះចែកចាយនៅថ្ងៃសុក្រនេះ។

បណ្ដាញសង្គមហ្វេសប៊ុក (ប្រយុទ្ធ) បានបន្តថាប្រជាពលរដ្ឋរស់នៅភូមិកងវ៉ា​ និងភូមិពង្រ​ សង្កាត់កំពង់ស្វាយ​បានឲ្យដឹងថា​ មន្ត្រីមួយចំនួន​ត្រូវរ៉ូវគ្នាជាមួយថៅកែក្រុមហ៊ុន​ កូ ណៃ ដោយបានបិទផ្លូវសហគមន៍ទៅចម្ការ​ និងស្រែមួយកន្លែង ដោយបានយកដុំថ្មធំៗ​ បិទផ្លូវ្រជាពលរដ្ឋ ធ្វើដំណើរដឹកកសិផល និងដីអាស្រ័យផល ចិញ្ចឹមសត្វ។

ប្រភពដដែលបានបញ្ជាក់​ ក្រុមហ៊ុន​ កូ​ ណៃ​ បានធ្វើរបងដាក់បន្លាលួស និងយកដុំថ្មធំៗ​ មកបិទផ្លូវនិងព័ទ្ធភ្នំកងវ៉ារបស់រដ្ឋ​ យកដីភ្នំរដ្ឋ ដែលក្រុមហ៊ុនបានសុំអាជ្ញាប័ណ្ណ កាយដីយករួចហើយ មិនព្រមប្រគល់ជូនរដ្ឋ តែបែរជាព័ទ្ធធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ។

បេីតាមមន្ទីររ៉ែ​ និងថាមពលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយកាយអាចម៍ដី ថ្មពីភ្នំឬដីរដ្ឋ ចេញរួចក្រុមហ៊ុន ត្រូវប្រគល់ថ្នាលដីអោយរដ្ឋវិញ។​ ករណីដែលថា ក្រមហ៊ុន​ កូ​ ណៃ​ យកថ្មធំ ដាំបង្កោលនិងរាយលួសបន្លាព័ទ្ធបិទផ្លូវ គឺវាជាសមត្ថកិច្ចដោះស្រាយ របស់អាជ្ញាធរភូមិ សង្កាត់ ក្រុង ខេត្ត។ ហេីយលោកនឹងចាត់មន្ត្រីអោយចុះទៅពិនិត្យ វាយតម្លៃ និងរាយការណ៍ នៅចំណុចទីតាំងដីភ្នំដែលថា មានការហ៊ុំព័ទ្ធយក ហើយបិទផ្លូវរបស់ប្រជាពលរដ្ឋ។

ករណីនេះ លោក អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ បានអោយដឹងថា​ អភិបាលក្រុងសិរីសោភ័ណ្ឌ​ កំពុងតែធ្វេីការងារនេះហេីយ​ លោកតែងតែផ្តល់សិទ្ធិអំណាច ទៅអោយមូលដ្ឋានធ្វេីការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនករណីលួចម៉ូតូ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩:០០នាទី នៅចំណុចវាលស្រែប្រឡាយថ្មី ស្ថិតនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប របស់ជនរងគ្រោះឈ្មោះ យឿន ពា ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ការឃាត់ខ្លួនធ្វើឡើងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម ដោយកម្លាំងផ្នែកព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ចាស់ និងកម្លាំងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម។

ជនសង្ស័យឈ្មោះ ភឹម ថៃ ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត និងលំនៅដ្ឋានបច្ចុប្បន្ននៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន។

នគរបាលខេត្តសៀមរាបបានឲ្យដឹងថាករណីនេះដកហូតវត្ថុតាង ម៉ូតូ១ គ្រឿង នឹងប្រគល់ជូនជនរងគ្រោះវិញ នឹងបញ្ជូនខ្លួនជនសង្ស័យទៅជំនាញដើម្បីបន្តនីតិវិធី។

សូមជម្រាបថាប្រតិបត្តិការនេះ តាមរយៈការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត ដឹកនាំជំនាញ ដោយលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២២

ខេត្តបាត់ដំបង៖ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោម និងផ្សាររាត្រី នៅក្រុងបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ នេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការ ពារធនធានធម្មជាតិ និងបរិស្ថាន ដែលសម្ដេចបានជំរុញ ឱ្យបង្កើនការយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វ និងការនេសាទខុសច្បាប់ ដែលបំផ្លិចបំផ្លាញធនធានមច្ឆាជាតិ នៅតំបន់ជាប់បឹងទន្លេសាប ដូចជា លើការងារគ្រប់គ្រងសំរាម និងការលើកម្ពស់បរិស្ថាន ពិសេសបង្កើនភាពបៃតងនៅតាមទីសាធារណៈ ដែលសម្តេចក្រឡាហោម បានចាត់ទុកថា ខេត្តបាត់ដំបង ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។

សម្ដេចស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា សមិទ្ធផលថ្មីនេះ នឹងរួមចំណែកទាក់ទាញទេសចរណ៍ក្នុងស្រុក និងបរទេស ពិសេសប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត នឹងមានកន្លែងកំសាន្ត ក្នុងពិធីបុណ្យ ឬកម្មវិធីផ្សេងៗដែលរៀបចំដោយរដ្ឋបាលខេត្ត រួមទាំងការហាត់ប្រាណ និងកំសាន្តប្រចាំថ្ងៃក្នុងក្រុងបាត់ដំបងផងដែរ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការយកចិត្តទុកដាក់ចង្អុលដឹកនាំជាប្រចាំរបស់ សម្ដេចក្រឡាហោម ស ខេង ខេត្តបាត់ដំបង មានឱកាសដ៏ប្រពៃពីសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម បានល្អប្រសើរតាមរយៈការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានទទួលនូវសមិទ្ធផលធំៗ រួមនឹងការវិនិយោគ ជាច្រើន ជាក់ស្តែងខេត្តបានរៀបចំកសាង នូវហេដ្ឋារចនាសម្ព័ន្ធ ដែលជាអាទិភាពរួមមានការកសាង និងជួសជុល ប្រព័ន្ធផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ និងសំអាតអនាម័យបរិស្ថាន កែលម្អសោភណភាពក្រុង ព្រមទាំង រៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈនៅទូទាំងខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ខេត្តបាត់ដំបង មានប្រជាជនសរុបចំនួន ១.៣៦៤.៨៧៣នាក់ ស្រី ៦៨៦.៣៣២នាក់ ស្មើនឹង ២៩៣៧១០គ្រួសារ កំណើនប្រជាជនប្រចាំឆ្នាំ ២,១៦% ដង់ស៊ីតេជាមធ្យម ១១៦នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។

ឯកឧត្តម បន្តថា គម្រោងសាងសង់វិមានឯករាជ្យនេះ មានផ្ទៃដីសរុបចំនួន ៩៦២ម៉ែត្រ មានខឿនទម្របាតក្រោមដែលមានអង្កត់ផ្ចិត ៣៥ម៉ែត្រ និងកម្ពស់ ២២,២៣ម៉ែត្រ មានអាងបាញ់ទឹក៤ មានកម្ពស់ ០,៨ម៉ែត្រ អមជុំវិញវិមានឯករាជ្យ។ សម្រាប់គម្រោងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ធ្វើនៅលើផ្ទៃដីប្រមាណ ១៣.៦០០ម៉ែត្រ ចែកជា ៥តំបន់ ផ្សេងៗពីគ្នា មានដូចជា ទី១-តំបន់នាគបាញ់ទឹក តំបន់រីករាយ (កន្លែងថតរូប), ទី២-តំបន់សន្តិភាពស្ងប់ស្ងាត់ និងសុខសាន្ត, ទី៣-តំបន់រំលឹកប្រវត្តិសាស្ត្រ, ទី៤-តំបន់នាគសន្តិភាព ឬតំបន់រំលឹកគុណសន្តិភាព និងទី៥- តំបន់រង់ចាំ។ ដោយឡែក គម្រោងផ្សាររាត្រីក្រុងបាត់ដំបង សាងសង់ឡើងនៅលើផ្ទៃដីប្រមាណ ២.៤២៥ម៉ែត្រការ៉េ មានចម្ងាយប្រមាណ ៥០០ម៉ែត ពីទីតាំងវិមានឯករាជ្យ។ ផ្សាររាត្រីនេះ មានទ្វារចេញចូលចំនួន៣ ទ្វារធំមួយ និងទ្វារតូចពីរ ព្រមទាំងមានសួនផ្កានៅចំកណ្តាល ដែលមានផ្លូវដើរទៅមក ព្រមទាំងមានកន្លែងអង្គុយសម្រាប់ញ៉ាំអាហារផងដែរ។

ឯកឧត្តម បានបញ្ជាក់ជូនបន្ថែមទៀតថា គម្រោងទាំង៣ខាងលើ គឺគ្រោងសាងសង់រយៈពេល ៦ខែកន្លះ បន្ទាប់ពីការបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះទៅ នឹងគ្រោងបញ្ចប់ នាថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៣ ខាងមុខ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២២

ខេត្តសៀមរាប៖ម្ចាស់រថយន្តស៊េរីទំនើបបានរងរបួសយ៉ាងធ្ងន់ធ្ងរខណៈបើករថយន្តបុកជាមួយរថយន្តធុនធំមួយគ្រឿងកាលពីយប់មិញនេះ។

របាយការណ៍បឋម របស់សមត្ថកិច្ច សៀមរាប ប៉ុស្ដិ៍ ទទួលបានដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ០០ និង ០០នាទី នៅត្រង់ចំណុចផ្លូវបំបែកវត្តចក ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។រវាងរថយន្ត និង រថយន្ត។

របាយការណ៍បានបន្តថា ភាគីទី ១រថយន្ត LANDCRUISER V8 ពណ៌ស ផ្លាកលេខ 2BB-8838 ភ្នំពេញ បើកបរដោយឈ្មោះ យឹម ប្រុសយ៉ាត អាយុ ៣៦ឆ្នាំ ភេទប្រុស រស់នៅសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ទិសដៅពីកើត ទៅលិច។ ឯរថយន្តHYUDAI ពណ៌ ស ផ្លាកលេខ 3A-1417ត្បូងឃ្មុំ 4A-2063 កំពង់ចាម អ្នកបើកបរឈ្មោះ សោម សីហា ភេទប្រុស អាយុ 29ឆ្នាំ រស់នៅភូមិទួលវិហារ សង្កាត់ជីរោ2 ក្រុងត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទិសដៅពីត្បូង ទៅជើង។

សមត្ថកិច្ចបានបន្តថា ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យអ្នកបើកបររថយន្តlandcruiser រងរបួសបាក់ឆ្អឹងជំនី១កាំនិង រថយន្ត Landcruiser ខូចខាតធ្ងន់។ ចំណែករថយន្ត HYUDAI ខូចខាតធ្ងន់។
យោងតាមការសន្និដ្ឋានរថយន្តlandcruiser បើកបរឆ្លងផ្លូវបំបែកខ្វះការប្រុងប្រយ័ត្ន។ វត្ថុតាង ត្រូវបានជំនាញបញ្ជូនទៅរក្សាទុកនៅការិយាល័យស្នងការខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២២

ខេត្តសៀមរាប៖គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ របស់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ។

កិច្ចប្រជុំបច្ចេកទេស នេះ ស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានបារាំង និងជប៉ុនជាសហប្រធាន។

សហប្រធាននៃកិច្ចប្រជុំពេលនេះ មានលោក TANINAI Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Pierri VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពី លោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។

កិច្ចប្រជុំបច្ចេកទេសថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះ គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) បានពិភាក្សា និងពិនិត្យតាមដានលើការអនុវត្តអនុសាសន៍ ដែលបានអនុម័តនៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៥ និងកិច្ចប្រជុំពេញអង្គទី២៨ នៅខែមីនា ឆ្នាំ ២០២២ កន្លងមក ព្រមទាំង ពិនិត្យរបាយការណ៍សកម្មភាពក្រុមបច្ចេកទេស ការជួសជុល និងការអភិរក្ស។

ចំពោះរបាយការណ៍ ដែលបានពិនិត្យក្នុងកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងចំពោះកម្មសភាព របស់ គណកម្មាធិការចំពោះកិច្ច (AdHoc) ដែលបានចុះតាមការដ្ឋាន ចាប់តាំងពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១២ ខែធ្នូ ២០២២ ហើយរបាយការណ៍ នានានឹងដាក់បញ្ចូលទៅក្នុងកិច្ចពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃស្អែក ទី១៦ ខែធ្នូ ឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២២

ខេត្តសៀមរាប៖បុរសចំនួន ២ នាក់ និងវត្ថុតាង មាន់ជល់ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។

ការបញ្ជូនជនសង្ស័យពីរនាក់និងមាន់ជល់ពីរក្បាលទៅតុលាការ បន្ទាប់ពី បានបង្ក្រាប ករណីល្បែងស៊ីសង​ខុសច្បាប់​ នៅក្រោមដើមស្វាយក្នុងដីទុកចោលមួយកន្លែង ស្ថិតនៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ថ្ងៃពុធម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page202 Page203 Page204 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×