Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២៣

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថាសព្វថ្ងៃសាកលវិទ្យាល័យអង្គរ ក៏មានឈ្មោះល្បីល្បាញ និងត្រូវបានទទួលស្គាល់ថា ជាសាកលវិទ្យាល័យឈានមុខមួយក្នុងខេត្តសៀមរាប ដែលបណ្ដុះបណ្ដាល មុខជំនាញជាច្រើន ដោយរាប់ចាប់ពីជំនាញក្សេត្រសាស្រ្ដ ដល់ជំនាញសុខាភិបាល។

លោកបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ថា ទាំងនេះ គឺជាគុណតម្លៃនៃការខិតខំប្រឹងប្រែង ដ៏សកម្មរបស់ អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ, ថ្នាក់ដឹកនាំសាកលវិទ្យាល័យអង្គរ, សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ នៅក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស និងការពង្រឹងគុណភាពអប់រំ ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាលផងដែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការសាទរចំពោះ សាកលវិទ្យាល័យអង្គរ ទទួលបានវិញ្ញាបនបត្រ សម្រាប់ ឆ្នាំ២០២២-២០២៦ ពីគណៈកម្មាធិការ ទទួលស្គាល់គុណភាព អប់រំ នៃកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមជាមួយនឹងការសម្ពោធ អគារសិក្សាថ្មី ដ៏ទំនើប និងធំស្កឹមស្កៃនេះផងដែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ មានបំណងប្រាថ្នា ចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋ នូវជីវភាពធូរធាចម្រុងចម្រើន និងការរស់នៅប្រកបដោយភាព សុខសាន្ត ក្រោមម្លប់នៃសន្តិភាព ព្រមជាមួយនឹងសិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាង ក្នុងការកសាងអភិវឌ្ឍ ខ្លួនឱ្យទទួលបានជោគជ័យ។ ពិតណាស់ ការប្រែក្លាយគំនិតឱ្យចេញជាលទ្ធផលជាក់ស្តែង ប្រកបដោយនិរន្តរភាពនៃការរីកចម្រើន គឺទាមទារនូវចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជម្នះនូវរាល់គ្រប់ឧបសគ្គ។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សា និងប្រឹងប្រែង ចាប់យកឱកាសអំណោយផល ពីកត្តាសុខសន្តិភាព ស្ថិរភាព និងកំណើន ឱ្យបានជាប្រយោជន៍សម្រាប់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និសិ្សតក្រីក្ររបស់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃអង្គារនេះ ក្នុងឱកាសអញ្ជើញជាអធិបតី កាត់ខ្សែបូរសម្ពោធអគារសិក្សាថ្មី នៃសាកលវិទ្យាល័យអង្គរ។

លោកបណ្ឌិត សៀង ណាំ ប្រធានក្រុមប្រឹក្សានៃសាលវិទ្យាល័យអង្គរមានប្រសាសន៍ថា៖ សាកលវិទ្យាល័យអង្គរ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប បានបង្កើតឡើងនៅឆ្នាំ២០០៤។

បច្ចុប្បន្នសាកលវិទ្យាល័យអង្គរ បានបង្កើតរចនាសម្ព័ន្ធ សម្រាប់គាំទ្រដល់ការរៀន និងបង្រៀនប្រកបដោយគុណ ភាពខ្ពស់ ដែលមានសាកលវិទ្យាធិការដ្ឋាន ការិយាល័យចំនួន០៤ មជ្ឈមណ្ឌលចំនួន០៤ បណ្ណាល័យចំនួន ០១ និងក្លឹបចំនួន០៤។

ដោយសារតែមានកំណើននិស្សិត ជាមធ្យម ៥០ភាគរយជារៀងរាល់ឆ្នាំ តម្រូវការសំណង់ និងធនធាន រូបវន្តនានាសម្រាប់ការងារបណ្តុះបណ្តាល ជាពិសេស ដើម្បីឆ្លើយតបទៅ នឹងតម្រូវការទីផ្សារការងារ ក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ. បានសម្រេចសាងសង់នូវអគារសិក្សាថ្មីនៅខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។

សូមជម្រាបថា អគារសិក្សាថ្មីមួយខ្នង សាងសង់អស់រយៈជាង១៥ខែលើផ្ទៃដី១៤០០ម៉ែត្រក្រឡា ទទឹង២៨ម បណ្តោយ៤៤ម មានកម្ពស់៥ជាន់ ចំណាយថវិកាស រុបចំនួនប្រមាណជាង១ លាន៥០ម៉ឺនដុល្លារ។ អគារសិក្សាថ្មីនេះ ចែកចេញជា បន្ទប់សិក្សា បណ្ណាល័យ ការិយាល័យ បន្ទប់ទទួលភ្ញៀវ សាលប្រជុំ បន្ទប់ហាត់ការ ទីកន្លែងហាត់ប្រាណ ព្រមទាំងបំពាក់ដោយជណ្តើរយន្ត និងបំពាក់សម្ភារឧបទេសសិក្សា៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២៣

សម្តេចហ៊ុន សែន បានលើកឡើងថា សម្តេចមានបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រ ដោយឡែកកន្ទក់សម្រាប់ផលិតជាចំណីសត្វ។

សម្តេចបានបញ្ជាក់ថា ប្រសិនបើប្រទេសទីម័រឯកភាព កម្ពុជានឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីបំណងរបស់សម្តេចចង់ឲ្យទីម័រខាងកើត ចូលជាសមាជិកពេញសិទ្ធិតែម្តងនៅអាស៊ាន ។ អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងទីម័រខាងកើត សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចចង់ឲ្យទីម័រមានសន្តិសុខស្បៀង។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ បែបនេះក្នុងឱកាសទទួលជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត
នៅរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នេះ ក្នុងឱកាសដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។

ក្នុងជំនួបនោះ ឯកឧត្តម ថូរ ម៉ាតាន់ រួក (Taur Matan Ruak) នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានជួយជ្រុំជ្រែងកិច្ចការងារយ៉ាងច្រើន ពីដើមរៀងមក ដើម្បីឲ្យសមាគមអាស៊ាន ទទួលយកទីម័រខាងកើតជាសមាជិកទី១១ ជាមួយគ្រួសារអាស៊ាន។

ឯកឧត្តមនាយករដ្ឋមន្ត្រី នៃប្រទេសទីម័រខាងកើត ក៏បានជំរាបសម្តេចតេជោថា វត្តមានរបស់ទីម័រខាងកើត មកកាន់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពីការជួយជ្រោមជ្រែង របស់ សម្ដេចហ៊ុន សែន នោះទេ។

ឯកឧត្តមនាយករដ្ឋមន្រ្តីទីម័រខាងកើត បានជំរាបសម្តេចថា ការអញ្ជើញរបស់ទីម័រឡេស្តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឯប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺជាលើកទីមួយ នៃប្រវត្តិសាស្ត្រដែលសម្តេចតេជោ ហ៊ុន សែន បានជ្រោមជ្រែង។

ឯកឧត្ដមនាយករដ្ឋមន្រ្តីទីម៉រខាងកើត បានទទួលយកនូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធទៅនឹងសន្តិសុខស្បៀងនេះ ដើម្បីឲ្យមានការអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង និងមានសន្តិសុខស្បៀង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២៣

ក្នុងឱកាសទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីវៀតណាម នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នេះ ក្នុងការស្នាក់អាស្រ័យអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា កម្ពុជាមានបំណងទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជាហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី ដោយថ្មីៗនេះដើម្បីទទួលបានកិច្ចការងារនេះ ជោគជ័យក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ ក៏ត្រូវការភូមិសាស្ត្រទឹកដីរបស់វៀតណាមខាងត្បូងតំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំនាយករដ្ឋមន្ត្រីវៀតណាម ឱ្យជួយសម្របសម្រួលកិច្ចការនេះ ទទួលបានជោគជ័យ ខណៈដែលកម្ពុជាក៏បានរៀបចំឯកសារនានា ពាក់ព័ន្ធទៅកាន់ស្ថាប័នរបស់វៀតណាមរួចរាល់ហើយដែរ។

តបតាមការស្នើសុំរបស់ សម្តេចតេជោ ហ៊ុន សែន ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា ឯកឧត្តមបានទទួល នូវព័ត៌មាននេះហើយ ឯកឧត្តមនឹងបញ្ជូនទៅឲ្យក្រុមការងារជំនាញពិនិត្យទៅលើកិច្ចការនេះ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមនាយករដ្ឋមន្ត្រី វៀតណាម បានគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាមនាពេលខាងមុខ។

ក្នុងជំនួបនេះផងដែរ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បានថ្លែងកោតសរសើរចំពោះការបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យនិងអស្ចារ្យ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអរគុណចំពោះការកោតសរសើរ ពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២៣

លោក គន់​ គីម បាន​សង្កត់​ធ្ងន់ថា​ បងប្អូន​អតីត​យុទ្ធជន​កម្ពុជា​ ​ជាអ្នកដែលមានគុណបំណាច់ធំធេង ចំពោះជាតិមាតុភូមិ ប៉ុន្តែកម្រិតជីវភាពមិនមែនសុទ្ធតែល្អប្រសើរ​នោះទេ​ ពោលគឺ​ភាគច្រើន ជាអ្នកដែលមានជីវភាពទ័លក្រ លំបាក ខ្វះខាត ហើយ​សុខភាពមាន​ការ​ទ្រុឌទ្រោមទៀត​ផង។ ដូច្នេះ​សូម​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទាមទារ​ធ្វើ​យ៉ាងណា​​ ត្រូវ​ផ្តល់​​ប័ណ្ណ​ក្រីក្រ​ ​ជូន​ដល់​គ្រួសារ​​អតីត​យុទ្ធជន​ ដេីម្បី​ឱ្យ​ប្រពន្ធ​ កូន​របស់​​គាត់​បាន​ប្រេីប្រាស់​សេវា​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​នានា​ ដោយ​មិន​បង់​ប្រាក់​ផង ព្រោះ​បងប្អូន​អតីត​យុទ្ធជន​ យើង​មាន​ប័ណ្ណ​ ប​ ស​ ស​ រួច​ទៅ​ហើយ​ ប៉ុន្តែ​​ប្រពន្ធ​ កូន​ របស់​គាត់​ មិន​មាន​នោះ​​ទេ​ ដែល​នៅ​តែ​ជា​បន្ទុក​ចំណាយ​​សម្រាប់​គ្រួសារ​គាត់​។

អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​បងប្អូន​អតីត​យុទ្ធជន​កម្ពុជា​ ខេត្ត​កំពង់ចាម​ ចំនួន​ ២០០នាក់​ ខណៈ​អតីត​យុទ្ធជន​ក្នុង​ខេត្ត​កំកំពង់ចាម នៅ ថ្ងៃនេះ លោក គន់​ គីម អអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា​ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ថ្លៃថ្លារបស់បងប្អូនអតីតយុទ្ធជន ដែលកន្លងមក ហ៊ានពលីកម្មគ្រប់បែបយ៉ាង​ ដេីម្បី​រំដោះប្រទេសជាតិ​ឱ្យ​រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឱ្យ​ប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍ​រីកចម្រើន​ជាបន្តបន្ទាប់​​​មកដល់សព្វថ្ងៃនេះ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ ប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសដល់បងប្អូនអតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស ចំនួន៨៦,៩៣១នាក់​។ ក្នុងនោះសម្រាប់ខេត្តកំពង់ចាម ទទួលបានមេដាយ ចំនួន៣,១៤៩នាក់ ដែល​ថ្ងៃ​នេះ​បាន​ផ្តល់​ជូន​ចំនួន២០០នាក់​ បន្ត​ទៀត​ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម​ នឹង​រៀបចំ​ពិធី​បំពាក់​មេដៃ​ជូន​​អតីត​យុទ្ធជន​នៅ​តាម​បណ្ដា​ស្រុក​ ​ដែល​មិន​ទាន់​ទទួល​បាន​មេដៃ​នេះ​។

លោកអ៊ុន​ ចាន់ដា​ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពងលចាម​ បាន​ណែនាំ​ដល់​គណៈអភិបាល​​ស្រុក​ទាំង​៩​ ឱ្យ​ត្រៀម​រៀបចំ​ពិធី​បំពាក់​មេដៃ​គ្រឿង​ឥស្សរិយយស​ ជូន​ដល់​​បងប្អូន​អតីត​យុទ្ធជន​កម្ពុជា​ ឱ្យ​បាន​គ្រប់​ៗ​គ្នា​ នាពេល​ខាង​មុខ​ជា​បន្ត​ទៀត​ ខណៈ​បងប្អូន​អតីត​យុទ្ធជន​ក្នុង​ក្រុង​កំពង់ចាម​ ចំនួន​១២០នាក់​ និងស្រុកកំពង់សៀមចំនួន៨០នាក់ ត្រូវ​បាន​ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់​ គីម​ បំពាក់​ជូន​ មេដៃ​អស្សឫទ្ធិ​ ចំនួន​​ ៤​គ្រឿង​ មេដៃ​មាស​ ចំនួន​ ៩៨​គ្រឿង​ និង​មេដៃ​ប្រាក់​ ចំនួន៩៨គ្រឿង​ រួមនឹង​ថវិការ​ចំនួន​ ៨ម៉ឺន​រៀល។

លោកអ៊ុន​ ចាន់ដា​ បាន​អំពាវនាវ​ដល់​បងប្អូន​អតីត​យុទ្ធជន​កម្ពុជា​ ឱ្យ​​រួម​កម្លាំង​សាមគ្គី​គ្នា​ ការពារ​សុខសន្តិភាព​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍ​រីកចម្រើន​ទៅ​មុខ​ទៀត​ ពោលគឺ​សូម​នាំ​ ប្រពន្ធ​ កូន​ ឬ​បងប្អូន​អ្នក​ជិត​ខាង​ ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ផងដែរ​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២៣

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅដល់ ទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ នៅវេលាម៉ោង១៣. ១៥នាទី(ម៉ោងនៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី) ត្រូវនឹងម៉ោង១២.១៥នាទី ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ី ក្នុងក្របខ័ណ្ឌអាស៊ាននេះ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះនៃការកសាងសហគមន៍អាស៊ាន ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន ការចូលរួម និងកិច្ចសហប្រតិបត្តិការព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយអាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាពធន់។ ទន្ទឹមនេះ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម រួមទាំងការអនុវត្តលើការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្ដីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចរបស់មេដឹកនាំអាស៊ាន និងការអនុវត្តលើទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២៣

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុង
ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។

តាមសេចក្តីប្រការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានប្តូរវេនឆ្នាំ២០២៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។

ក្រសួងការបរទេសបានអោយដឹងទៀតថា អញ្ជើញអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រីទៅចូលរួមកិច្ចប្រជុំនេះរួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងធុរជនមួយចំនួននៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះនៃការកសាងសហគមន៍អាស៊ាន ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន ការចូលរួម និងកិច្ចសហប្រតិបត្តិការព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយអាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាពធន់។ ទន្ទឹមនេះ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម រួមទាំងការអនុវត្តលើការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្ដីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចរបស់មេដឹកនាំអាស៊ាន និងការអនុវត្តលើទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២៣

សម្តេចតេជោហ៊ុន   សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណា ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ក្រោមមូលបទ «សារៈសំខាន់ អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា  ឆ្នាំ ២០២៣ នៅទីក្រុង ឡាប៊ូន បាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានប្តូរវេនឆ្នាំ២០២៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២៣

ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ បាន​បញ្ជាក់​ថា​ នៅ​ពេល​ខាងមុខ​ ក្រោយ​ពី​មាន​ការ​បោះឆ្នោត​ រួច​ហើយ​ បន្ទាប់​មក​ គឺយើង​នឹង​មាន​ពេល​វេលា​​អន្តរកាល​ នៅ​ពេល​ណា​គឺ​អាស្រ័យ​លើ​ដឹកនាំ​ បច្ចុប្បន្ន​នេះ​ ពេលវេលា​អន្តរកាល​មាន​ន័យ​ថា​ ឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ នឹង​ក្លាយ​ទៅ​ជា​នាយករដ្ឋមន្ត្រី​ ហេីយ​ឯកឧត្តម​ លោកជំទាវ​ មួយ​ចំនួន​ នឹង​ឡើង​ធ្វើ​ជា​រដ្ឋមន្រ្តី​ នៃ​គណៈរដ្ឋមន្ត្រី​ថ្មី​ ពេល​ខាងមុខ​។ បាន​ន័យ​ថា​ ពេលវេលា​អន្តរកាល​ ឬ​ថ្នាក់ដឹកនាំ​ជំនាន់​ថ្មី​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​មាន​សក្ដានុពល​ ថាមពល​គ្រប់គ្រាន់​ ហើយ​គោលការណ៍​ គោលជំហរ​ របស់​គាត់​នៅ​តែ​ដដែល​ គឺ​​ដើម្បី​ប្រជាជន​ និង​ដើម្បី​ប្រទេស​ជាតិ​កម្ពុជា​មុន​គេ​បង្អស់​ ដូច្នេះ​ហើយ​សូម​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ ​ជុំរុញ​បងប្អូន​កូន​ចៅ​ ឬ​អ្នក​ជិតខាង​យើង​ ​ទៅ​បោះឆ្នោត​ ឱ្យ​បាន​គ្រប់​ៗ​គ្នា​។

ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ បាន​បន្ត​ថា​ ​ បង​ ណែត​ គឺជា​ថ្នាក់ដឹកនាំ​ វ័យ​ក្មេង​ម្នាក់​ ដែល​មាន​សក្ដានុពល​ មាន​សមត្ថភាព​គ្រប់គ្រាន់​ និង​មាន​ស្នាដៃ​ជា​ច្រើន​ ហេីយ​ការ​ដឹកនាំ​របស់​គាត់​ មាន​ការ​ប្រមូល​ផ្ដុំ​ សុខដុមរមនីយកម្ម​ ដូច​សម្តេច​តេជោ​ផងដែរ​។ ពោលគឺ​ការ​ដឹកនាំ​របស់​គាត់​ មាន​តម្លាភាព​ច្បាស់លាស់​ណាស់​​ មិន​មែន​អ្នក​ណា​ដេីរ​ជិត​ហើយ​ បាន​តួនាទី​ធំ​នោះទេ​ គឺ​ពឹង​យោង​ទៅ​​លើ​គុណសម្បត្តិ​ ឬ​ស្នាដៃ​របស់​បុគ្គល​នីមួយៗ​ផងដែរ។

ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ ថ្លែង​បែប​នេះ​ក្នុង​ឱកាសតំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ពោធសមិទ្ធផលនានា ក្នុងវត្តនិរោធរង្សី (វត្តកន្លែងរុន) ស្ថិត​នៅ​ឃុំរាយប៉ាយ ស្រុកកងមាស​ ខេត្តកំពង់ចាម​ នៅថ្ងៃអាទិត្យនេះ។

ឯកឧត្តម​ ហ៊ុន​ ម៉ានិត​៖​ បាន​ថ្លែង​ថា​ ដោយសារប្រទេស​ជាតិ​​ មាន​សុខសន្តិភាព​ ទេីប​យើង​មាន​ឱកាស​​ធ្វើ​ការអភិវឌ្ឍ​រីកចម្រើន​ លើគ្រប់វិស័យ​ ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ កាន់តែ​ប្រសើរ​ឡើង​ជាលំដាប់​ ដែល​ជា​កត្តា​​ជុំរុញ​ទាំងវិស័យពុទ្ធចក្រ និងវិស័យ​អាណាចក្រ​ ​ឱ្យបាន​​​ដេីរ​ទន្ទឹម​គ្នា​ផង​ដែរ​។

ក្នុង​ពិធី ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ បាន​ថ្លែង​ថា​ ការ​ដឹកនាំ​របស់​សម្តេច​តេជោ​ គឺ​ជា​ការ​ដឹកនាំ​​ដោយ​ភាព​ត្រជាក់ត្រជំ​ និងការ​ដឹកនាំ​ ដោយ​​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​ មាន​ទស្សនៈវិស័យ​ ចក្ខុវិស័យ​ វែងឆ្ងាយ​ និង​មាន​គោលនយោបាយ​ ច្បាស់លាស់​ ដើម្បី​ប្រទេស​ជាតិ​ និង​ដើម្បី​ប្រជាជន​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២៣

សម្ដេច ស ខេង បានមានប្រសាសន៍ថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ យើងទាំងអស់គ្នាពិតជាមានកិច្ចការនានាជាច្រើន ដែលត្រូវអនុវត្តដើម្បីអនាគតដ៏ភ្លឺស្វាង របស់ប្រទេសជាតិ និងបានបង្ហាញសុទិដ្ឋិនិយមថា ផ្អែកលើសមិទ្ធផលសម្រេចបានកន្លងមក និងដោយមានការគាំទ្រពីប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រទេសជាតិនឹងបន្តអភិវឌ្ឍរីកច្រើនលើគ្រប់វិស័យ ស្របតាមគោលដៅរំពឹងទុក ក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត។

ការថ្លែងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នៅរសៀលថ្ងៃសៅរ៍ ម្សិលមិញ ក្នុងពិធិសំណេះសំណាល ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សម្ដេចស ខេង ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃ ក្រុងបាត់ដំបង ដែលបានខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ធ្វើឱ្យក្រុងបាត់ដំបង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងរួមចំណែកឱ្យសម្រេចបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

សម្ដេចក៏បានសម្ដែងការដឹងគុណ និងអរគុណចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ក្នុងក្រុងបាត់ដំបង ដែលបានតស៊ូ លះបង់ ធ្វើពលិកម្មយ៉ាងលំបាកលំបិន នាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដូចសព្វថ្ងៃនេះ។ សម្ដេចបញ្ជាក់ថា យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយ បានកត់ត្រា និងចងចាំជានិច្ចនូវស្នាដៃ និងគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តន៍ជនគ្រប់ជំនាន់។

សម្ដេចបានគូសបញ្ជាក់អំពីសមិទ្ធផលរយៈពេល៥ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ និងមានជំនឿថា អង្គពិធីទាំងមូលពិតជាបានតាមដាននូវដំណើរការវិវត្តន៍ ប្រែប្រួលនៃសង្គមជាតិ ការប្រែប្រួលដ៏ស្មុគស្មាញនៃស្ថានការណ៍តំបន់ និងពិភពលោក ជាពិសេសផលវិបាកបង្កឡើងដោយសង្គ្រាម និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។

សម្ដេចបញ្ជាក់ថា ទន្ទឹមនឹងការវិវត្តប្រែប្រួលស្មុគស្មាញនៃសភាពការណ៍តំបន់ និងអន្តរជាតិនោះ នៅកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន នៅតែបន្តរិះរកគ្រប់វិធី ប៉ុនប៉ង បង្កឱ្យមានភាពចលាចលវឹកវរ ក្នុងសង្គមដើម្បីឈានទៅផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងប្រើប្រាស់គ្រប់ល្បិចកលដើម្បីរារាំងដល់ដំណើរការនៃការអភិវឌ្ឍសង្គមជាតិ។

សម្ដេចបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានា ដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្ម ពីមន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនោះរួមទាំងក្នុងក្រុងបាត់ដំបងផងដែរ។ សម្ដេចក៏បានជម្រាបជូនអំពីទិសដៅការងាររួមរបស់រាជរដ្ឋាភិបាល រួមមានទិសដៅការងារឆ្នាំ២០២៣ ទិសដៅរយៈពេល៥ឆ្នាំទៅមុខផងដែរ៕ដោយនាគ ខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២៣

នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអតីតប្រធានាធិបតីទីម័រ និងនាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត នៅវិមានសន្តិភាព នៅរសៀល ថ្ងៃសៅរ៍ ម្សិលមិញ ពាក់ព័ន្ធ
លើការងារវិស័យកសិកម្ម វិញ សម្ដេចតេជោបានផ្ដល់អនុសាសន៍ ជូនឯកឧត្តមថា សម្ដេចនឹងបញ្ជូនអ្នកជំនាញ កសិកម្មទៅពិនិត្យមើល ស្ថានភាពដី និងស្ថានភាពទីតាំងជាក់ស្ដែង ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខនេះ។

សម្ដេចហ៊ុន សែន បានថ្លែងអំណរគុណ ដល់ឯកឧត្តមអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីទីម័រខាងកើត ដែលបានអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅពេលនេះ និងបានបញ្ជូនកីឡាករកីឡាការិនី មកប្រកួត ដែលធ្វើឲ្យស៊ីហ្គេមនៅព្រះរាជាណាចក្រកម្ពុជា មានភាពកាន់តែអធិកអាធម្ម ឡើងបន្ថែមទៀត។ ពាក់ព័ន្ធទៅនឹងការងារអាស៊ាន សម្តេចតេជោបានជូនជា អនុសាសន៍ ឱ្យពិនិត្យយកចិត្តទុកដាក់ លើការងារសសរស្ដំទាំងបីផងដែរ។

ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) អតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រី នៃប្រទេសទីម័រខាងកើត បានគោរពសម្ដែងនៅការភ្ញាក់ផ្អើលនៅចំពោះភាពរីកចម្រើន យ៉ាងឆាប់រហ័ស របស់ប្រទេសកម្ពុជា។

ឯកឧត្តមក៏បានអបអរសាទរ ជូនចំពោះប្រជាជនកម្ពុជា ទាំងមូល ចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា នេះជាលើកទី១ហើយ ដែលឯកឧត្តម បានធ្វើជាសាក្សី នៃព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលជាប្រវត្តិសាស្ត្រនេះ។

ឆ្លៀតនៅក្នុងឱកាសនេះផងដែរ ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ បានគោរថ្លែងអំណរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយដល់ប្រទេសទីម័រខាងកើត ក្នុងការចូលជាសមាជិកអាស៊ាន ជួយដល់ទីម័រខាងកើត ទប់ស្កាត់ ផ្ការីករាលដាលនៃជំងឺកូវីដ១៩ និងបានគោរពស្នើសុំសម្រេចតេជោ ពិនិត្យជួយដល់វិស័យកសិកម្ម ដើម្បីកាត់បន្ថយការនាំចូលស្បៀង ពីប្រទេសដទៃផងដែរ៕SRPដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២៣

មនុស្សពីរនាក់ប្រើប្រាស់អាវុធខ្លី និងកាំបិតចុងស្រួច ករណីប៉ុនប៉ងឃាតកម្មលើជនជាតិញ៉ូសាឡែន ថៅកែ អាកាឌៀ កាលពីចុងខែមេសា ឆ្នាំ២០២៣ ខេត្តកំពត ត្រូវបានចាប់ខ្លួន។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចវត្តបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងនៅមុខលោកតាដំបងក្រញូង សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យ ១៖ ឈ្មោះ ហេង សម្បត្តិ ភេទប្រុស ស្នាក់នៅផ្ទះជួលភូមិដីឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង (ជាជនដៃដល់)។

២៖ ឈ្មោះ ទីវ ហុកឡាយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងរថយន្ដ ស្នាក់នៅភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ វត្ថុតាងដែលបានដកហូត រថយន្ដ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ2AA-5628។

សូមរំលឹកថាកាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២២៖២០នាទី មានករណីប៉ុនប៉ងឃាតកម្ម (អាវុធខ្លី និងកាំបិតស្រួច) នៅចំណុចផ្ទះជួលគ្រូហ៊ាន់ ស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

ជនរងគ្រោះ ឈ្មោះ MCCOMB GEOFFREY BRENT ភេទប្រុស ជនជាតិញ៉ូសាឡែន ជាថៅកែ អាកាឌៀ ស្នាក់នៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកកំពត រងរបួស៤កន្លែង ដោយវត្ថុតាងបន្សល់ទុកកន្លែងកើតហេតុ រួមមាន៖ បង់កាំភ្លើងចំនួន១, គ្រាប់កាំភ្លើងខ្លីមួយចំនួន និងកាំបិតចុងស្រួច១ដើម។

បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនរងគ្រោះ បានមកដើរលេង នៅក្រុងកំពត ជាមួយមិត្តស្រី លុះចូលដល់ផ្ទះភ្លាម ត្រូវបានជនសង្ស័យមួយក្រុម បានកាត់សោរផ្ទះ របស់ជនរងគ្រោះ រួចចូលក្នុងផ្ទះដើម្បីចាំទារលុយ ប៉ុន្តែជនរងគ្រោះ មិនព្រមសង ក៏បានប្រកែកគ្នារហូតឈានដល់ទាស់ពាក្យសម្ដី ពេលនោះក្រុមជនសង្ស័យ បានដកកាំភ្លើងខ្លី និងដំបងខ្លីធ្វើសកម្មភាព វាយនិងបាញ់ទៅលើជនរងគ្រោះ ចំចំណុច ភ្លៅធ្លាយដល់គូត បន្ទាប់មកក្រោយធ្វើសកម្មភាពរួច បានជិះរថយន្ត១គ្រឿង មិនស្គាល់ម៉ាកគេចខ្លួនបាត់តែម្ដង។

សូមជម្រាបថាប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ព្រមទាំងមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ការបង្រាបនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយ នគរបាលខេត្តបាត់ដំបង, នគរបាលខេត្តពោធិ៍សាត់និងនគរបាលខេត្តកំពត។

បច្ចុប្បន្នកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជូនស្នងការដ្ឋានខេត្តកំពត ជាម្ចាស់ករណី ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវរកបក្ខពួកបន្តទៀត៕SRPដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២៣

នៅទីបំផុត គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីសម្រេចយល់ព្រមបញ្ចូលលោកស្រី ធី សុខា (ប៉ីប៉ីលី) និងនិងលោក ញឹល ចាន់ណា (ស្វាមីប៉ីប៉ីលី) ជាសមាជិកគណបក្សប្រជាជនកម្ពុជា។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសសូមស្វាគមន៍ទទួលយកតាមសំណើរ របស់លោកស្រី ប៉ីប៉ីលី​ (Pey Pey Ly) និងស្វាមី សកម្មជនគណបក្សភ្លើងទៀន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយចេញវិដេអូសុំអភ័យទោស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.9K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page163 Page164 Page165 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា ចុះផ្សាយថ្ងៃទី ៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×