Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២៣

តាមរយៈប្រព័ន្ធ តេឡេក្រាមនៅយប់ថ្ងៃពុធនេះ លោក ហ៊ុន ម៉ានី បានសរសេរថា៖ ជម្រាបសួរលោកយាយ លោកតា ពុកម៉ែ មាមីង បងប្អូនអ្នកខេត្តកំពង់ស្ពឺជាទីគោរពស្រលាញ់!

ក្នុងរយៈកាល ១០ ឆ្នាំ នៃតួនាទីជាតំណាងរាស្រ្ត ក្នុងមណ្ឌលខេត្តកំពង់ស្ពឺ ខ្ញុំបានទទួលនូវក្តីស្រលាញ់ ជំនឿជាក់ ជាពិសេស ឱកាសនៃការចូលរួមចំណែកក្នុងការកសាង អភវិឌ្ឍខេត្តយ៉ាងរីកចម្រើន។ លើសពីកិត្តិយសដែលបានបម្រើប្រជាជនខេត្តកំពង់ស្ពឺ ខ្ញុំបានរៀនសូត្រជាច្រើនពីការងារទាំងអស់នេះ ពីអ៊ុំ ពូមីង បងប្អូន ជាមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់នូវដំបូន្មានល្អ ភាពកក់ក្តៅ ការប្រាស្រ័យទាក់ទងល្អ ជាពិសេសគឺបទពិសោធន៍ដ៏មានតម្លៃពីការធ្វើការងារជាមួយអ៊ុំពូមីងដោយផ្ទាល់នៅគ្រប់ជាន់ថ្នាក់។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧កន្លងទៅនេះ បានសរបញ្ជាក់ឱ្យឃើញពីទឹកចិត្តស្រលាញ់ អាណិត ជឿទុកចិត្តយ៉ាងពេញទំហឹងពីបងប្អូនអ្នកខេត្តកំពង់ស្ពឺតាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងអត្រាខ្ពស់ នាំឱ្យគណបក្សអាចរក្សាប្រៀបឈ្នះ និងទទួលបានអាសនៈ ៦ លើ ៦។

ខ្ញុំពិតជាគ្មានអ្វីដើម្បីថ្លែងអំណរគុណចំពោះការផ្តល់សេចក្តីទុកចិត្តនេះ ក្រៅពីខិតខំប្រឹងប្រែងធ្វើការបម្រើលោកយាយ លោកតា អ៊ុំ ពុកម៉ែ មាមីងបងប្អូនកាន់តែទ្វេដង។

ក្នុងនីតិកាលថ្មីនេះ បើទោះបីជាខ្ញុំត្រូវបានចាត់តាំងទៅបំពេញភារកិច្ចនៅស្ថាប័នផ្សេងក៏ដោយ ក៏បេះដូង ការបំពេញការងារ និងការប្តេជ្ញាចិត្តរបស់ខ្ញុំនឹងបន្តនៅជាមួយអ្នកខេត្តកំពង់ស្ពឺដដែល មិនប្រែប្រួលឡើយ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២៣

សម្ដេចស ខេង ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងក្នុងនាមក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋបាលខេត្តបាត់ដំបងដែលបានខិតខំប្រឹងប្រែងកែលម្អរសោភណ្ឌភាពក្រុងបាត់ដំបង ជាបន្តបន្ទាប់ ជាក់ស្ដែងវិមានឯករាជ្យ និងសមិទ្ធផលនានាដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ធ្វើឱ្យខេត្តកាន់តែមានភាពទាក់ទាញ។

សម្ដេច ស ខេង ក៏បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តបាត់ដំបងដែលពេញមួយនីតិកាលទី៦មកនេះ បានខិតខំបំពេញភារកិច្ចចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ទាំងកម្រិតខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

សម្ដេច ស ខេង ក៏សង្ឃឹមជឿជាក់ថារដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទូទាំងខេត្តបាត់បង និងជារួមទូទាំងប្រទេស នឹងបន្តខិតខំបំពេញតួនាទី និងភារកិច្ចដ៏ល្អនេះ ឱ្យបានកាន់តែល្អប្រសើរទៀតនៅក្នុងនីតិកាលថ្មី ក្នុងនោះសម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រមូលសំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ពលរដ្ឋ ហើយខិតខំរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា។

សម្ដេចគូសបញ្ជាក់ថាក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស ក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា បានរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួន កសាងសមិទ្ធផលបម្រើផលប្រយោជន៍សាធារណៈគ្រប់វិស័យ នៅគ្រប់មូលដ្ឋាន ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ពីមួយអាណត្តិទៅមួយអាណត្តិ ជាក់ស្ដែងក្នុងខេត្តបាត់ដំបង មានសមិទ្ធផលជាច្រើនបានកើតឡើង និងកំពុងបម្រើសេចក្ដីត្រូវការប្រជាពលរដ្ឋ។

សម្ដេច ក៏បានបង្ហាញជំនឿចិត្តថាវិមានឯករាជ្យ ព្រមទាំងសមិទ្ធផលសម្ពោធនាថ្ងៃនេះ នឹងរួមចំណែកទាក់ទាញទេសចរណ៍ក្នុងខេត្តបាត់ដំបង ហើយធ្វើឱ្យចំណូលក្នុងខេត្តកាន់តែកើនឡើង។ សម្ដេចបញ្ជាក់ទៀតថាទីតាំងនេះ នឹងទាក់ទាញទាំងពលរដ្ឋមកដើរកំសាន្ត និងហាត់ប្រាណ។ សម្ដេចបានអំពាវនាវឱ្យពលរដ្ឋ និងភ្ញៀវទេសចរណ៍ ចូលរួមថែរក្សាបរិស្ថាន និងអនាម័យ ហើយបន្តរួមគ្នាដាំដើមឈើឱ្យបានច្រើនបន្ថែមទៀត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃពុធនេះ។ លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើរបាយការណ៍ជូនសម្ដេច និងអង្គពិធីថា វិមានឯករាជ្យ និងសមិទ្ធផលនានា ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានបើកការដ្ឋានស្ថាបនា និងសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង។

លោក សុខ លូ បានឱ្យដឹងថា វិមានឯករាជ្យ បានសាងសង់លើទំហំ៦៦២ម៉ែត្រការ៉េ មានខឿនទម្របាតក្រោម មានអង្កត់ផ្ជិត៣៥ម៉ែត្រ កម្ពស់២២,២៣ម៉ែត្រ មានអាងបាញ់ទឹកចំនួន៤ កម្ពស់០,៨ម៉ែត្រ ហើយតួវិមានឯករាជ្យមានខឿន៣ថ្នាក់ ព្រមទាំងមានក្បាច់រចនាខ្មែរដូចជាក្បាច់ពងត្រី ក្បាច់ចង្វាអង្គរ និងក្បាច់ត្របកឈូកជាដើមម។ ដោយឡែកសួនច្បារសម្ដេចក្រឡាហោម បានសាងសង់លើទំហំដី១៣,៨៥០ម៉ែត្រការ៉េ និងចែកជា៥តំបន់។

លោកបានបន្ថែមថាតំបន់ទាំងនោះ រួមមានតំបន់នាគបាញ់ទឹក ឬតំបន់រីករាយ, តំបន់សន្តិភាព ស្ងប់ស្ងាត់ និងសុខសាន្ត, តំបន់រម្លឹកប្រវត្តិសាស្រ្ត, តំបន់នាគសន្តិភាព ឬតំបន់រម្លឹកគុណសន្តិភាព និងតំបន់រង់ចាំ។

លោកមបន្ថែមទៀតថា រដ្ឋបាលខេត្តក៏បានចាក់ពង្រីកសួនខាងកើតមាត់ស្ទឹងសង្កែបន្ថែមទៀតដែរ។ ចំពោះគម្រោងកែលម្អរសួនធ្នង់៥៣វិញ មានដាំដើមធ្នង់ចំនួន៥៣ដើម មានកន្លែងអង្គុយ ផ្លូវជិះកង់ និងផ្លូវដើរកំសាន្តក្នុងសួន ហើយគម្រោងជួសជុលចាក់កៅស៊ូជុំវិញវិមានឯករាជ្យ មានទំហំ១១,៥៤៣ម៉ែត្រការ៉េ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២៣

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហើបឲ្យដឹងថា លោក ប៉ែន បូណា នឹងក្លាយជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលអាណត្តិ ទី៧ ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។

នៅវិមានសន្តិភាព កាលល្ងាចថ្ងៃទី១៤ ខែសីហា ក្នុងពិធីសំណេះសំណាល សម្តេចហ៊ុន សែន បានបង្ហើបប្រាប់សារព័ត៌មាន ទាក់ទងការចាកចេញរស់របស់ លោក ខៀវ កាញារីទ្ធ និង លោក អ៊ុក ប្រាថ្នា ដែលជារដ្ឋមន្ត្រី និងរដ្ឋលេខាធិការក្រសួងព័ត៌មានបច្ចុប្បន្ន ,ហើយលោក អ៊ុក ប្រាថ្នា នឹងក្លាយជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។ សម្តេចបន្តថា លោក នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មី ដែលជាបេក្ខជនដែលសម្តេចបានត្រៀមយូរមកហើយ។

សម្ដេចហ៊ុន សែន បានប្រកាសថា៖ «ខ្ញុំគួរជម្រាបដែលថាយើងនឹងមានក្រុមអ្នកនាំពាក្យនៃរាជរដ្ឋាភិបាលថ្មី ដែល ហ៊ុន ម៉ាណែត គេធ្វើកិច្ចការផ្ទាល់ជាមួយ ប៉ែន បូណា ដែលនឹងក្លាយជា អ្នកនាំពាក្យរបស់រដ្ឋាភិបាលអណត្តិទី៧ ព្រោះយើងត្រូវតែមានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលអ្នកនាំពាក្យរាជរដ្ឋាភិបាលនោះ គឺក្រុមមនុស្សដែលមានសមត្តភាពឆ្លើ យតបជាមួយសភាពការណ៍ទាំងឡាយ។ ក្រុមនេះចេញដំណើរជាក្រុមខ្លាំង»៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២៣

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានគេរាយការណ៍ថាបានចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។

សមត្ថកិច្ចបានប្រាប់ព័ត៌មានបឋម ថាហេតុការណ៍បានកើតឡើង វេលាម៉ោង៥ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិគោកព្នៅ ឃុំដូនកែវ ស្រុកពួក។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះមាន ឈ្មោះ ឆយ សាឡន ភេទស្រីអាយុ៤២ឆ្នាំ មុខរបរ កសិករ មានទីលំនៅ
ស្ថិតនៅភូមិគោកព្នៅ ឃុំដូនកែវ ស្រុកពួក។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ បានអត្តឃាត(ចងក)នៅចំណុចមែកស្វាយ ជាប់របងខាងមុខផ្ទះរបស់ខ្លួន។

បើតាមសមត្ថកិច្ច ការពិនិត្យលើសាកសព មិនមានស្លាកស្នាមអ្វីដែលគួរសង្ស័យពាក់ព័ន្ធនឹងបទល្មើសឡើយ។ ករណីនេះសង្ស័យមានវិបត្តិផ្លូវចិត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ សីហា ២០២៣

យ៉ាងហោចណាស់មនុស្សជិត១០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត។

នេះបើយោងតាមព័ត៌មានបឋម ពីរខេត្តបន្ទាយមានជ័យ ដែលអង្គភាពសៀមរាប ប៉ុស្ដិ៍ទទួលបាននៅព្រឹកថ្ងៃពុធនេះ។ ហេតុការណ៍បានកើតឡើង នៅរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិភ្នំលៀបកើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

តាមសេចក្ដីរាយការណ៍បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត និងរថយន្តបណ្ដាលរងរបួសមនុស្សចំនួន៩នាក់ធ្ងន់ចំនួន៣នាក់។ រថយន្តខូចខាតធ្ងន់ទាំង២គ្រឿង។

សេចក្ដីរាយការណ៍បានបន្តថា ក្រោយកើតហេតុកម្លាំងនគរបាល ចុះធ្វើការវាស់វែងនិងយកវត្ថុតាងទៅរក្សាទុកនៅអធិការ រដ្ឋាននគបាលស្រុកព្រះនេត្រព្រះដើម្បីអនុវត្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ សីហា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានគេរាយការណ៍ថាបានចងករសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍បឋមរបស់ស្រុកប្រាសាទបាគង បានប្រាប់ថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៨និង ៣០នាទីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

របាយការណ៍បានបន្តថា ជនរងគ្រោះ មានឈ្មោះអេង នាង ភេទប្រុស អាយុ៣៥ឆ្នាំ បានធ្វើអត្តឃាតដោយខ្លួនឯង (ចងកនិងខ្សែលីងឡុងពណ៌សរប្រវែង១.៥០ម៉ែត្រ ជាប់នៅនឹងសង់យាប់ផ្ទះមានកម្ពស់៣.៤៥ម៉ែត្រ)នៅឈាងខាងលិចផ្ទះរបស់ខ្លួន។

បើតាមរបាយការណ៍ ករណីនេះ សង្ស័យមូលហេតុបណ្ដាលមកពីតូចចិត្ត មានជម្ងឺប្រចាំកាយ ក្រិនសួត។

តាមការធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសាចងកពិតប្រាកដ មែនពុំពាក់ពន្ធ័និងបទល្មើសព្រហ្មទណ្ឌឡើយ។ ក្រោយពីបានត្រួតពិនិត្យ សមត្ថកិច្ចបានប្រគល់ សាកសពប្រគល់អោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ សីហា ២០២៣

ខេត្តសៀមរាប៖ផ្ទះពលរដ្ឋ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង។​ហេតុការណ៍បានកើតឡើងនៅថ្ងៃចន្ទទី១៤ ខែសីហា  ឆ្នាំ២០២៣ វេលាម៉ោង២០ និង៣០នាទីស្ថិតនៅ ភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

របាយការណ៍របស់សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថាករណីនេះម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ ក្រក ដូង ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ ប៉យ អ៊ន់ អាយុ៥៨ឆ្នាំ ជាកសិករ មានកូនចំនួន២នាក់ (ប្រុស១នាក់) និងចៅចំនួន ២នាក់ (ប្រុស២នាក់) ដែលគ្រួសារម្ចាស់ផ្ទះបានចំណាកស្រុកទៅស្នាក់នៅធ្វើការដកដំឡូងនៅព្រំដែនខ្មែរ-ថៃ។

សមត្ថកិច្ចបានបន្តថាហេតុការណ៍នេះបណ្ដាលឲ្យខូចខាត ឆេះអស់ផ្ទះ១ខ្នងទាំងស្រុង ផ្ទះទំហំ ៧.ម៉គុណនឹង ៧.ម៉ សរសរកម្ពស់១.ម៉ (ផ្ទះកម្ពស់ពីដី ៦.ម៉) ក្រាលក្តារជញ្ជាំងស្លឹកដំបូលស័ង្កសី និងលើផ្ទះមានបាយសីអាសន:(គ្រូបារមី) និងមានរៀបចំដាក់ខ្សែភ្លើងញ៉ាក់ បើកភ្លើងញាក់ជាប្រចាំ។

សមត្ថកិច្ចបានបន្តទៀតថាករណីនេះឆេះខូចខាតទ្រព្យសម្បត្តិ រួមមាន៖ ទូរទឹកកក១ (ទំហំ០.៥ម៉ × ១.២០ម៉ , ទូរដាក់សំលៀកបំពាក់១ (ទំហំកំពស់ ២ម៉-បណ្តោយ ២ម៉) និងសំលៀកបំពាក់ក្នុងទូ, និងឯកសារសៀវភៅ(ក៤) សៀវភៅស្នាក់នៅ(ក២) សំបុត្រកំណើតផងដែរ។

សមត្ថកិច្ចបានស្រង់សម្ដីបំភ្លឺឈ្មោះ ផើង ភាត់ ភេទប្រុសអាយុ៤១ឆ្នាំជាអ្នកជិតខាង គាត់បានឃើញហេតុការណ៍ ភ្លើងឆេះមុនគេ គឺ ភ្លើងចាប់ផ្ដើមឆេះនៅចំណុចអាសន: បន្តឆេះរាលពេញផ្ទះ គាត់បានហៅបងប្អូនជួយពន្លត់ភ្លើង ដែរ ប៉ុន្តែផ្ទះជញ្ជាំងស្លឹកភ្លើងឆេះខ្លាំងលឿមិនអាចពន្លត់ទាន់។ របាយការណ៍របស់សមត្ថកិច្ចសង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ សីហា ២០២៣

ខេត្តសៀមរាប៖សកម្មភាបការកាប់បំផ្លា្ញញព្រៃលិចទឹកនៅភូមិសាស្ត្រឃុំកំពង់ឃ្លាំង រហូតមកដល់ពេលនេះអាជ្ញាធរជំនាញពាក់ព័ន្ធនៅមិនទាន់ចាប់ខ្លួនអ្នកប្រព្រឹត្តនិងអ្នកពាក់ព័ន្ធនៅឡើយ។ ហេតុដូច្នោះពលរដ្ឋសង្ឃឹមថា អាជ្ញាធរសមត្ថកិច្ចស្រុកសូទ្រនិគម វែកមុខចាប់ខ្លួន អ្នកពាក់ព័ន្ធកាប់បំផ្លាញព្រៃលិចទឹកទាំងនោះ បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។

យោងតាមប្រភពបានឲ្យដឹងថានៅថ្ងៃចន្ទ ម្សិលមិញ ក្រុមមន្ត្រីជំនាញពាក់ព័ន្ធបានចុះពិនិត្យទីតាំងការឈូសឆាយបំផ្លាញព្រៃលិចទឹក ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។​ ការចុះពិនិត្យបែបនេះ បន្ទាប់ពីសារព័ត៌មាន បានរាយការណ៍ ពីករណីទន្ទ្រាននិងឈូសឆាយដីព្រៃលិចទឹកនៅឃុំកំពង់ឃ្លាំង។ ទោះជាយ៉ាងណាក្រុមមន្ត្រីដែលចុះទៅទីតាំងកាប់បំផ្លាញព្រៃលិចទឹក មិនបានឃាត់ខ្លួនជនប្រព្រឹត្តនិងអ្នកពាក់ព័ន្ធនោះឡើយ បានត្រឹមតែហៅអ្នកពាក់ពន្ធ័មកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតែប៉ុណ្ណោះ ហើយក៏ដកកម្លាំងចេញវិញ។

យ៉ាងណាមិញ មហាជនសំដែងការសារទយ៉ាងខ្លាំង ដែលជ្ញាធរពាក់ព័ន្ធស្រុកសូទ្រនិគម បានចុះទៅធ្វើកិច្ចសន្យាហាមឃាត់ ក្នុងការឈូសឆាយព្រៃលិចទឹក ដោយខុសច្បាប់ ហើយគេសង្ឃឹមថានិងវែកមុខជនពាក់ព័ន្ធតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ សីហា ២០២៣

សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ក្រោយធ្វើសកម្មភាព ដុតផ្ទះខ្លួនឯង បណ្ដាលឲ្យឆេះទាំងស្រុង។

ហេតុការណ៍បានកើតឡើង នៅម៉ោង ១៥និង៣០ នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុច ផ្ទះលេខ ៣៦ ក្រុមទី៣ ភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

សមត្ថកិច្ចខេត្តបាត់ដំបងបានឲ្យដឹងថាករណី អគ្គិភ័យ (ដុតផ្ទះខ្លួនឯងនេះ) បង្កដោយជនសង្ស័យ ជាម្ចាស់ផ្ទះឈ្មោះ ភឿន សុឃឿយ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរកម្មករ។

សមត្ថកិច្ចបន្តថាជនសង្ស័យរូបនេះបានធ្វើសកម្មភាពដុតផ្ទះខ្លួនឯង ១ ខ្នង ទំហំ (៤×៦)ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី បណ្តាលឲ្យឆេះអស់ទាំងស្រុង។ករណីនេះ សមត្ថកិច្ច នៅមិនទាន់បញ្ជាក់អំពីមូលហេតុ នៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២៣

នៅទីបំផុតជនដៃដល់ ដែលប្លន់ម៉ូតូអ្នកគ្រូ កំពុងធ្វើដំណើរទៅបង្រៀន សិស្ស កាលពីខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចចាប់ខ្លួនបានម្នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមនិតិវិធីច្បាប់។

សង្ស័យឈ្មោះ ម៉ុន វៀច (ហៅវេក) ភេទប្រុស មុខរបរ មិនពិតប្រាកដ រស់នៅភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ការចាប់ខ្លួននេះ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ដោយកម្លាំងនគរបាលស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមដីការបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ។

ប្រភពពីសមត្ថកិច្ចបានដឹងថា ជនរងគ្រោះ ឈ្មោះ តង់ សាឡាត់ ភេទស្រី មុខរបរគ្រូបង្រៀន រស់នៅ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ វេលា ម៉ោងប្រហែល ០៧៖១០នាទី ក្រុមជនសង្ស័យ ឃាត់យកម៉ូតូ និងគំរាមនឹងសម្លាប់ មុខរបរគ្រូបង្រៀន នៅចំណុចវាលព្រលឹត ភូមិវល្លិ៍យាវ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ រួចនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ រហូតឈានដល់ការចាប់ខ្លួនបានម្នាក់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២៣

សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ករណីហិង្សាគំរាមកំហែងសម្លាប់និងបំផ្លេចបំផ្លាញទ្រព្យសម្បត្តិ (ហិង្សានៅក្នុងគ្រួសារ)។

សមត្ថកិច្ចខេត្តតាកែវបានឲ្យដឹងថា ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០២៣ វេលាម៉ោង ១១ ព្រឹក ក្នុងភូមិស្លា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបន្តថា ជនសង្ស័យ មានឈ្មោះ ជៀប ប៉ាណាប៉ាក់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពយកកាំបិតតាំងតោដេញកាប់ម្តាយបង្កើត របស់ខ្លួនឈ្មោះ ប្រាក់ សន អាយុ៨៨ឆ្នាំ មុខរបរកសិករ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ មិនបណ្តាលឲ្យរងរបួសនោះទេ ដោយម្ដាយរត់គេចខ្លួនរួច។ ប៉ុន្តែជនសង្ស័យ ក៏បានយកកាំបិតប័ុងតោ កាប់ជញ្ចាំងផ្ទះ វាយពាង និងយកខោអាវម្តាយដុតអស់ផងដែរ។

បើតាមសមត្ថកិច្ច មូលហេតុ សុំលុយម្ដាយយកទៅទិញថ្នាំញៀនជក់តែគាត់មិនអោយ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានប៉ូលិសសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ សីហា ២០២៣

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានស្លាប់ខណ:ជិះម៉ូតូបុកជាមួយរថយន្តដឹកទឹកកក។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៩និង៤៩នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅភូមិពាក់លាប ឃុំពាក់ស្នែង ស្រុកអង្គរធំ។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តដឹកទឹកកក ផ្លាកលេខភ្នំពេញ 3C -5119 និងម៉ូតូម៉ាកហុងដា ឆ្នាំ២០២២ ពណ៌ខ្មៅ មានផ្លាកលេខសៀមរាប1AL-0438 ក្នុងទិសដៅស្របទិសគ្នា ពីកើតទៅលិច។

សមត្ថកិច្ចបានបន្តថាខណ:រថយន្តដឹកទឹកកក ឈប់អោយភ្លើងសុីញ៉ូបត់ឆ្វេង ហើយអាយ៉ែថយក្រោយគោលបំណងចូលផ្ទះមិត្តភ័ក្ត ធ្លាប់ធ្វើការរួមគ្នា ពេលបើកថយន្តទើបថយបានបន្តិច ក៏ស្រាប់តែអ្នកបើកម៉ូតូបានបើកមកបុករថយន្តពេញមួយទំហឹងពីក្រោយបណ្ដាលអោយដួលនិងស្លាប់តែមម្ដង។

ប្រភពបានបន្តថា អ្នកបើករថយន្ត ឈ្មោះ គង់ គឿន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្ដសៀមរាប និងអ្នករួមដំណើរឈ្មោះឈន់ ពុត ភេទប្រុសអាយុ ៣៤ឆ្នាំ នៅភូមិដំណាក់ស្លាញ ឃ្វាល ស្រុកពួក ខេត្តសៀមរាប។ ចំណែកអ្នកបើកម៉ូតូឈ្មោះ កែ សាក់ ភេទស្រី អាយុ ៥៦ឆ្នាំ នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានស្លាប់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page137 Page138 Page139 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា ចុះផ្សាយថ្ងៃទី ៣ កុម្ភៈ ២០២៦
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×