ខេត្តសៀមរាប៖លោក ជាសុផល បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅក្រុងសៀមរាប។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ២៣និង០០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុច ស្តុបវត្តដំណាក់ ស្ថិតនៅ ភូមិ វត្តដំណាក់ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (លើផ្លូវ៧មករា)។
សមត្ថកិច្ចបានប្រាប់ថា ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថាគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត និងបង្គោលភ្លើងស្តុប(តូច)។
សមត្ថកិច្ចបានបន្តថា ហេតុការណ៍នេះរថយន្តម៉ាក Ford Ranger Raptor ពណ៌ប្រផេះ ពាក់ផ្លាកលេខ ឧត្តរមានជ័យ 2C-5555 បេីកបរដោយ ឈ្មោះ ជា សុផល ភេទប្រុស អាយុ ៤៥ឆ្នាំ ស្ថិតនៅ ភូមិសាលាកន្សែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (ទិសដៅពីត្បូងទៅជើង) ចំណែករថយន្តម៉ាក Ford Ranger XLT ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-8371អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មិននៅកន្លែងកើតហេតុ(ទិសដៅពីកើតទៅលិច)។
សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ
បណ្តាលអោយរថយន្តម៉ាក Ford Ranger Raptor ពណ៌ប្រផេះ ខូចខាត(មធ្យម)។ ឯរថយន្តម៉ាក Ford Ranger XLT ពណ៌ស ខូចខាត (ធ្ងន់) និងបង្គោលភ្លើងស្តុបតូច ខូចខាត(១ដើម)។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ បានធ្វើការវាស់វែងយកវត្ថុតាងបញ្ជូនទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបមិនទាន់បញ្ជាក់អំពីមូលហេតុចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឡើយ៕SRP
