Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន
អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២៤

ខេត្តសៀមរាប៖ក្មេងប្រុសអាយុ 6 ឆ្នាំម្នាក់បានលង់ទឹកស្លាប់ វេលាម៉ោង ១២និង៣០នាទី ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៤ ចំណុចទឹកស្រះខាងលិចភូមិចំងាយប្រហែល ២០ម ពីផ្ទះស្ថិតក្នុងភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង។

ជនរងគ្រោះ ឈ្មោះ ដុំ ដាវុទ្ធ  ភេទប្រុស  អាយុ០៦ឆ្នាំ ម្តាយឈ្នោះ ធុន ខុម អាយុ ៣៥ឆ្នាំ
ឪពុកឈ្មោ  ដុំ ឌិន អាយុ ៣៧ឆ្នាំ។

ករណីនេះ មូលហេតុ ម្តាយរវល់សកអំពៅ ជនរងគ្រោះ បានដេីរទៅតាមពីក្រោយរួចក៏ចុះលេងទឹកស្រះរអិលធ្លាក់ទឹកជ្រៅ បណ្តាលលង់ទឹកស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២៤

ត្បូងឃ្មុំ: ពាក់ព័ន្ធករណី វីដេអូខ្លីបរយៈពេល ១នាទីនិង៣០វិនាទី ដែលព្រះសង្ឃ១អង្គ មានជំលោះពាក្យសម្តី នៅក្នុងសាលារៀន ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានបែកធ្លាយបង្ហោះនៅតាមបណ្តាញសង្គម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
ហេតុការណ៍នេះ ផ្ទុះលើបណ្តាញសង្គម មានការចែករំលែក និងវែកញែកជាច្រើនហូរហែនេះ វីដេអូខាងលើនេះ កើតឡើងបន្ទាប់ពីព្រះសង្ឃអង្គដដែរនេះ បានធ្វើសកម្មភាពវាយទៅលើសិស្សសាលាបឋមសិក្សាអញ្ចើម ដោយមូលហេតុ សិស្សមិនបានរើសដុំថ្ម ទៅដាក់ក្នុងគ្រឹះទីចាត់ការ និងបណ្ណាល័យដែលកំពុងសាងសង់ តាមការបញ្ជារបស់លោក ខណៈព្រះអង្គ ជាគណៈកម្មការមួយរូបផងដែរ នៅក្នុងសាលារៀននេះ។

ភ្លាមៗក្រោយមានរឿងហេតុនេះ អាជ្ញាធរខេត្តបានឲ្យជំនាញពាក់ព័ន្ធ និងព្រះមន្ត្រីសង្ឃ រួមគ្នាពិនិត្យ និងដោះស្រាយលើរឿងនេះ ជាក់ស្តែងតាមរយៈរបាយការណ៍ និងការឲ្យដឹងពីលោក ហាក់ ហុន ប្រធានធម្មការ និងសាសនា ខេត្តត្បូងឃ្មុំ នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះថា

ព្រះសង្ឃអង្គនេះ មានព្រះនាម  អ៊ុក ម៉ាឬទ្ធី ព្រះចៅអធិការវត្តឈើទាលជ្រុំ (ហៅវត្តកូនត្មាត) ស្ថិតក្នុងភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយឡែកអ្នកគ្រូម្នាក់នោះមានឈ្មោះ ប៊ុន ឆេងឡូត ជានាយិការរងនៃអនុវិទ្យាល័យអញ្ចើម ។

ក្រោយមានជំលោះ ក្នុងអំឡុងឆ្នាំ២០២២ អ្នកគ្រូ ប៊ុន ឆេងឡូត បានដាក់ពាក្យ ប្តឹងភិក្ខុ អ៊ុក ម៉ាឬទ្ធី ចំនួន០៣ចំណុច:
១.ជេរប្រមាថ
២.គំរាមកំហែង ប៉ុនប៉ងធ្វើមនុស្សឃាត ហើយប្រើអាកប្បកិរិយាមិនសមរម្យមកលើខ្លួន
និង៣.បង្កភាពអាណាធិបតេយ្យនៅកន្លែងអប់រំ (សាលាក្នុងម៉ោងសិក្សា) កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៤ : ០៥នាទីរសៀល។

ព្រមទាំងទាមទារថ្លៃជំងឺចិត្តចំនួន ៦០លានរៀល និងសុំឱ្យដកព្រះគ្រូចៅអធិការវត្ត ព្រះតេជគុណព្រះនាម អ៊ុក ម៉ាឫទ្ធី ចេញពីវត្តឈើទាលជ្រុំ (កូនត្មាត) ហើយសូមមន្ត្រីសង្ឃសាលាអនុគណ រកយុត្តិធម៌ និង ដោះស្រាយឱ្យអ្នកគ្រូ។

ពាក់ព័ន្ធរឿងនេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ព្រះគ្រូមធុរធម្មរង្សី វ៉ាន ដាវី ព្រះអនុគណស្រុកត្បូងឃ្មុំ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ និងលោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ រួមទាំងអ្នកពាក់ព័ន្ធ បានបើកកិច្ចប្រជុំនៅសាលាស្រុកត្បូងឃ្មុំ បានសម្រេចសម្របសម្រួល ដើម្បីបញ្ចប់បញ្ហា។

ក្នុងនោះ ស្នើឲ្យអ្នកគ្រូ ប៊ុន ឆេងឡូត ដកពាក្យបណ្តឹង បន្ទាប់មកនឹងចាត់វិធានការរួមមាន:
បញ្ចប់តំណែងភិក្ខុ អ៊ុក ម៉ារឹទ្ធី ពីចៅអធិការវត្ត ឈើទាលជ្រុំ
និមន្តចេញពីវត្ត ឈើទាលជ្រុំ(ហៅកូនត្មាត) ទៅគង់នៅវត្ត គីរីរស្មី (ហៅចុងអូរ)ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ វិញ។
ចំពោះគណៈកម្មការ លោកអាចារ្យវត្តនេះ ត្រូវរៀបចំសមាសភាពថ្មីឡើងវិញ បន្ទាប់ពីការតែងតាំងព្រះចៅអធិការថ្មីរួច ។
-មន្ត្រីសង្ឃសាលាអនុគណស្រុកត្បូងឃ្មុំ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះធ្វើបញ្ជីសារពើភ័ណ្ឌរបស់វត្ត ឈើទាលជ្រុំ(ហៅកូនត្មាត)ឲ្យបានមុនថ្ងៃដែលភិក្ខុ អ៊ុក ម៉ារឹទ្ធី និមន្តចេញពីវត្ត ។

លោក ហាក់ ហុន ឲ្យដឹងទៀតថា ដោយសារអ្នកគ្រូ ប៊ុន ឆេងឡូត មិនព្រមដកពាក្យបណ្តឹង ហើយបន្តទៅកាន់តុលាការ ក៏ផុតដែនសមត្ថកិច្ចមន្ទីរធម្មការ និងអនុគណស្រុក ក្នុងការសម្រួលដោះស្រាយ រឿងហេតុក៏បន្តអូសបន្លាយរហូតមកដល់ពេលនេះ។

ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានបញ្ជាក់ឲ្យដឹងថា ភ្លាមៗក្រោយពីផ្ទុះរឿងជាថ្មីនេះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរស្រុក និងព្រះមន្ត្រីសង្ឃស្រុក បានបើកកិច្ចប្រជុំ នាថ្ងៃម្សិលមិញ រហូតដល់ថ្ងៃទី១៨នេះ សម្រេចបញ្ចប់តំណែងភិក្ខុ អ៊ុក ម៉ារឹទ្ធី ពីចៅអធិការវត្តឈើទាលជ្រុំ  និងនិមន្តចេញពីវត្ត ទៅគង់នៅអនុគណស្រុកត្បូងឃ្មុំវិញ ដើម្បីបញ្ចប់រឿងផងដែរ។

សូមជម្រាបថា រឿងហេតុដែលកើតឡើងនេះ តាមវិន័យព្រះសម្មាសម្ពុទ្ធ ទោសមិនទាន់ដល់ត្រូវអាបត្តិបរាជិកនោះទេ (មិនដល់ថ្នាក់ផ្សឹកចេញទេ)៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២៤

អាជ្ញាធរទាត់ចោលការចុះផ្សាយសារព័ត៌មាន The Cambodia Daily Khmer មានចំណងជើងថា លោក ហ៊ុន ម៉ាណែត ទទួលកាដូជាដី ៤០០ហិកតា ពីលោក ហេង សួរ នៅក្នុងខេត្តបន្ទាយមានជ័យ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២៤

ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចផ្ទេរភារកិច្ចមន្ត្រីពន្ធនាគារចំនួន 3 រូប។

នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃចុះហត្ថលេខាដោយលោកបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២៤

On 2024 May 11th, Shinhan Bank (Cambodia) Plc made a significant contribution to Siem Reap Special Education High School located in Mondul 3 Village, Sangkat Slor Kram, Siem Reap City, Siem Reap Province. The bank’s management and employees traveled by bicycles from Shinhan Bank Siem Reap Branch to donate essential supported supplier to the school, including 5 Desktop Computers, 20 Bicycles, 10 Bags of Rice and study materials for all students. To take part in social responsibility, we hope this activity has been playing a vital role in enhancing the educational experience and offering love and meaningful memories for all students.

The ceremony was graced by the presence of Ms. Hong Theary, Principal of Siem Reap Special Education High School, along with many teachers and students.

In addition, the representing of Shinhan Bank (Cambodia) Plc was Mr. Park Chang Kyun, Executive Vice President as representative of Mr. Park Heejin, CEO/President of Shinhan Bank (Cambodia) Plc who accompanied by other SBC leaders such as, Mr. Hour Chamroeun_ Regional Head, Mr. Keo Pongnarin_ Branch Manager, Mr. Mao Ran_ Branch Manager, Ms. Pen Leakhena_ Branch Manager and many other Siem Reap branch members.

As it has been known, Shinhan Bank (Cambodia) Plc was established in Phnom Penh in 2007, is a subsidiary of Shinhan Bank Korea, the largest bank in South Korea. With a strong commitment to serving Cambodia. The Bank currently operates with 14 branches across the country, 12 Branches in Phnom Penh, 1 Branch in Ta khmau City, Kandal Province, 1 Branch in  Siem Reap Province.

Shinhan Bank (Cambodia) Plc offers a comprehensive range of financial products and services to meet customer’s demand and convenience, including all kind of demand account with high interest rate, variety of loan products with competitive interest rate, Convenient Mobile Banking App, Bakong KHQR Money Transfer, and VISA debit Cards with lots of benefits provided.

The Bank prioritizes customer convenience by offering a “Zero Fee Policy” on banking and ATM operations. Shinhan Bank (Cambodia) PLC believes in the power of digitalization to further enhance financial accessibility for its customers throughout Cambodia.

The bank is dedicated to expanding its reach by opening more provincial branches in key areas of Cambodia. This expansion will allow them to provide high-quality financial services to a wider range of Cambodians while increasing overall customer convenience to meet with our mission “A better world through Finance” along with our vision that “We believe finance should be More Friendly, More Secure, More Creative”.

Finally, Shinhan Bank Cambodia will prepare more variety of CSR activities in the future which all employees can fully participate and take part in Corporate Social Responsibility to the development of Cambodia.

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២៤

ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក កាលពីថ្ងៃទី១១ ខែឧសភា បានរួមចំណែក​​ ចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់ វិទ្យាល័យអប់រំពិសេស​សៀមរាប ដែលស្ថិតនៅក្នុង  ភូមិ​ មណ្ឌល៣ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ថ្នាក់ដឹកនាំនៃ ធនាគារ ស៊ិនហាន​ (ខេមបូឌា) ម.ក​ បានធ្វើដំណើរ ចេញពី ធនាគារ ស៊ិនហាន (ខេមបូឌា)​ ម.ក សាខា សៀមរាប ឆ្ពោះទៅ វិទ្យាល័យអប់រំពិសេស​សៀមរាប ដើម្បីធ្វើសកម្មភាពមនុស្សធម៌។ ក្នុងនោះរួមមានឧបត្ថម្ភ កុំព្យូទ័រលើតុ ចំនួន៥គ្រឿង កង់ចំនួន២០គ្រឿង អង្ករ១០បេ និងសម្ភារសិក្សាមួយចំនួន មកដល់កុមារគថ្លង់ និងកុមារពិការភ្នែក។ នេះជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍចំណេះដឹងសិស្សានុសិស្សដែលកំពុងជួបប្រទះនៅការខ្វះខាតយ៉ាងខ្លាំង។

ក្នុងឱកាសដ៏ពិសេសនោះ មានការអញ្ជើញចូលរួម ពីលោកស្រី ហុង ធារី នាយិកា នៃវិទ្យាល័យអប់រំពិសេស​សៀមរាប លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។

នៅក្នុងនោះផងដែរ ក៏មានការ​អញ្ជើញចូលរួមរបស់ លោក Park Chang Kyun, នាយករងប្រតិបត្តិ ដែលជាដំណាងដ៏ខ្ពង់ខ្ពស់ របស់លោក Park Heejin, នាយកប្រតិបត្តិ នៃធនាគារ ស៊ិនហាន (ខេមបូឌា)​ ម.ក និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត ដូចជា៖ លោក ហួ ចំរើន ប្រធានតំបន់ លោក កែវ ពង្សណារិន ប្រធានសាខា លោក ម៉ៅ រា៉ន់ ប្រធានសាខា អ្នកស្រី ប៉ែន លក្ខិណា ប្រធានសាខា និងបុគ្គលិកជាច្រើនផ្សេងទៀត ។

គូររំលឹកផងដែរថា ធនាគារ ស៊ិនហាន (ខេមបូឌា)​ ម.ក ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងភ្នំពេញក្នុងឆ្នាំ២០០៧ ជាបុត្រសម្ព័ន្ធរបស់ធនាគារ ដែលជាធនាគារធំជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងផ្តល់សេវាកម្មដ៏ល្អឥតខ្ចះជូនប្រជាជនកម្ពុជា។ 

បច្ចុប្បន្ន ធនាគារមានប្រតិបត្តិការជាមួយសាខាចំនួន១២ នៅរាជធានីភ្នំពេញ ១សាខានៅក្រុងតាខ្មៅ និងមួយសាខាទៀត នៅខេត្តសៀមរាប ដែលសរុបចំនួន១៤ សាខា នៅក្នុងប្រទេសកម្ពុជា។

ធនាគារ ស៊ិនហាន (ខេមបូឌា)​ ម.ក​ ផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនប្រភេទដើម្បីជាតម្រូវការជូនជាជនកម្ពុជាដូចជា កម្ចីអត្រាការប្រាក់ប្រកួតប្រជែង ប្រាក់សន្សំដែលមានអត្រាការប្រាក់ខ្ពស់ កម្មវិធីធនាគារចល័តងាយស្រួល, ផ្ទេរប្រាក់បាគង KHQR ផ្ទេរប្រាក់ក្រៅប្រទេស និងកាត VISA ។

ជាពិសេសធនាគារក៏ផ្តល់សេវាកម្ម «គោលការណ៍ថ្លៃសូន្យ» (Zero Fee Policy) ដែលត្រូវបានអនុវត្តសម្រាប់ប្រតិបត្តិការធនាគារ និងអេធីអឹម។ ធនាគារ ស៊ិនហាន (ខេមបូឌា)​ ម.ក រំពឹងថាការធ្វើទំនើបកម្មឌីជីថលនឹងបង្កើនភាពងាយស្រួលផ្នែកហិរញ្ញវត្ថុកាន់តែខ្លាំងសម្រាប់អតិថិជនរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា។

ម្យ៉ាងវិញទៀត ធនាគារ ស៊ិនហាន (ខេមបូឌា)​ ម.ក គ្រោងនឹងបើកសាខាខេត្តបន្ថែមនៅក្នុងតំបន់សំខាន់ៗនៃប្រទេសកម្ពុជា ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុគុណភាពខ្ពស់ដល់ប្រជាជនកម្ពុជា ក៏ដូចជាបង្កើនភាពងាយស្រួលដល់អតិថិជន ក្រោមបេសកម្មរបស់ ធនាគារ ស៊ិនហាន​ (ខេមបូឌា)​ ម.ក “ពិភពលោកទាំងមូលនឹងមានភាពងាយស្រួលតាមរយៈអំណាចនៃហិរញ្ញវត្ថុ” និងគោលបំណងដ៏ធំនោះគឺ “ហិរញ្ញវត្ថុនឹងកាន់តែមានភាពរួសរាយរាក់ទាក់ សុវត្ថិភាពជាងមុន និងមានភាពច្នៃប្រឌិតជាងមុន“។

ជាចុងក្រោយ ធនាគារ យើងខ្ញុំនឹងមានរៀបចំនៅ សកម្មភាពមនុស្សធម៌ជាច្រើនផ្សេងទៀតដើម្បីជាផ្នែកមួយនៃការជួយដល់ការរីកចម្រើននៃប្រទេសកម្ពុជា៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២៤

ខេត្តស្ទឹងត្រែង៖កម្លាំងសមត្ថកិច្ចចម្រុះ ក្រុងនិងក្រុងស្ទឹងត្រែង ព្រមទាំងក្រុមគ្រួសារនៃសព បានរួមសហការគ្នាយ៉ាងសស្រាក់សស្រាំ និងបានចំណាយពេលវេលាជាច្រើនម៉ោង ជិះទូកទាំងថ្ងៃទាំងយប់ ដើម្បីតាមស្វែងរកសាកសពស្ត្រី ដែលជាមន្ត្រីនគរបាលក្រុងម្នាក់ ក្រោយពីស្ត្រីនោះបានសម្រេចចិត្តធ្វើអត្តឃាត លោតពីលើស្ពានសេកុងស្ទឹងត្រែង បញ្ចប់ជីវិតពីលើលោកនេះ ដោយបានបន្សល់ទុកនូវស្វាមី និងកូនស្រី ប្រុស ២នាក់ទៀត ឱ្យរស់រងនូវភាពរងារ។

សាកសពត្រូវបានរកឃើញ នៅម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៦ឧសភា២០២៤ មានចម្ងាយប្រមាណ ១០០ម៉ែត្រ ពីទីធ្វើអត្តឃាត (ស្ពានសេកុងស្ទឹងត្រែង) នាម៉ោងប្រមាណ ១១ថ្ងៃត្រង់ ថ្ងៃទី១៥ ឧសភា២០២៤ ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សាកសពស្ត្រីជាមន្ត្រីនគរបាលក្រុងស្ទឹងត្រែង ត្រូវគេស្គាល់ឈ្មោះ អាយ សុធារ៉ា អាយុ ៣២ឆ្នាំ ឋានៈអនុសេនីយ៍ទោ មានតួនាទីជា នាយរងផ្នែកស្ថិតិប្រជាជនក្រុងស្ទឹងត្រែង និងបានផ្ទេរមកបំពេញការងារ ជាមន្ត្រីចរាចរណ៍ផ្លូវគោក មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង នាងមានស្វាមីបម្រើការងារនៅធនាគារ AMK ស្ទឹងត្រែង និងមានកូន ២នាក់ ស្រីម្នាក់ និងប្រុសម្នាក់ អាយុទើបបាន ២ខែ តែប៉ុណ្ណោះ។ រីឯការធ្វើអត្តឃាតរបស់មន្ត្រីនគរបាលរូបនោះ គេបានដាក់ការសង្ស័យថា «អាចមកពីមានវិបត្តិនៅក្នុងគ្រួសារ»។

គួររំលឹកថានៅមុនពេលកើតហេតុ គេបានឃើញ ស្ត្រីរងគ្រោះបានបើករថយន្ត ១គ្រឿង ម៉ាកកាមរីស៊េរី ០៧ ពណ៌ទឹកប្រាក់ សំដៅឆ្ពោះទៅកាន់ស្ពានសេកុងស្ទឹងត្រែង លុះបើករថយន្តមកដល់ពាក់កណ្តាលស្ពាន (ទីដែលខ្ពស់ជាងគេ) នាងបានចុះពីរថយន្ត ហើយដើរចូលទៅក្នុងប៉ម (ប៉ុស្តិ៍យាម) រួចចេញមកវិញ ដោយយកកូនសោររថយន្តទុកលើដំបូលរថយន្ត បន្ទាប់មកស្ត្រីរងគ្រោះ ក៏បានតោងឡើងលើបង្កាន់ដៃស្ពាន រួចក៏លោតចូលទៅក្នុងទឹកទន្លេសេកុង បង្ករការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអ្នកដំណើរឆ្លងកាត់ស្ពានសេកុងស្ទឹងត្រែង នាម៉ោងប្រមាណជា ១១ថ្ងៃត្រង់ ថ្ងៃទី១៥ឧសភា២០២៤។

ប្រភពបានឱ្យដឹងទៀតថា ខណៈនោះអ្នកនេសាទត្រី ដែលកំពុងនេសាទជាលក្ខណៈគ្រួសារ នៅជិតទីកើតហេតុនោះ ឃើញដូច្នេះ ក៏ប្រញាប់ចេញទូកតាមជួយស្វែងរកសង្គ្រោះជីវិតជនរងគ្រោះភ្លាមៗដែរ ដោយធ្វើការបង់សំណាញ់ និងចុះមុជទឹករាវរក តែជាអកុសល្យរកមិនឃើញស្ត្រីរងគ្រោះក្នុងគ្រានោះទេ។

ពាក់ព័ន្ធនឹងការធ្វើអត្តឃាតរបស់ ស្ត្រីដែលជាមន្ត្រីនគរបាលក្រុងស្ទឹងត្រែង រូបនោះ គ្មានប្រភពច្បាស់ការណាមួយ បានបង្ហាញឱ្យដឹងពីមូលហេតុពិតប្រាកដនោះទេ ថាតើអាចផ្តើមចេញពីវិបត្តិហិរញ្ញវត្ថុ សេដ្ឋកិច្ច គ្រួសារ ឬ វិបត្តិក្នុងកិច្ចការងារ ឬយ៉ាងណា ទើបនាងអាចឈានដល់ការសម្រេចចិត្ត បញ្ចប់ជីវិតចោលប្តី និងកូនប្រុស ស្រី ២នាក់ទៀត យ៉ាងដូច្នេះ?។

ជុំវិញករណីនេះ អភិបាលរងក្រុងស្ទឹងត្រែង លោក ម៉ម ដារ៉ា ដែលសកម្មក្នុងការដឹកនាំកម្លាំង ចុះរុករកសាកសពស្ត្រីរងគ្រោះ បានប្រាប់ឱ្យដឹង នៅក្រោយពេលស្រង់សាកសពរួច នាម៉ោង ៩ព្រឹក ថ្ងៃទី១៦ឧសភា នេះថា តាមការសន្និដ្ឋានជំហានដំបូង ការធ្វើអត្តឃាតរបស់មន្ត្រីនគរបាលក្រុងរូបនោះ អាចបណ្តាលមកពីវិបត្តិក្នុងគ្រួសារ។

ក្រោយការរកឃើញ សាកសពត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារដឹកតាមទូកម៉ាស៊ីន នាំយកមកកំពុងផែចាស់ ក្នុងក្រុងស្ទឹងត្រែង ក្រោមក្រសែភ្នែកពីមនុស្សប្រុស ស្រី ក្មេង ចាស់ ឈរតម្រៀបគ្នាយ៉ាងត្រៀបត្រា និងបានបញ្ជូនសាកសពតាមរថយន្តគិលានសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង យកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឯលំនៅដ្ឋាន ដែលមានមូលដ្ឋាន នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

គួរបញ្ជាក់ផងដែរថា ចាប់តាំងស្ពានសេកុងស្ទឹងត្រែង បានបើកដំណើរការសាងសង់ និងបើកឱ្យប្រើប្រាស់ជាផ្លូវការនាច្រើនឆ្នាំកន្លមក គេកត់សម្គាល់ឃើញថា នេះជាលើកដំបូងបង្អស់ហើយ ដែលមានមនុស្សលោតសម្លាប់ខ្លួនពីលើស្ពាននេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២៤

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផ្ដាំផ្ញើទៅប្រជាពលរដ្ឋ សូមចាប់អារម្ភ​លើឯករាជ្យភាពខាងនយោបាយ លើការដឹកជញ្ជូនរបស់កម្ពុជា។ កម្ពុជាមិនចាំបាច់យកវៀតណាមធ្វើជាសត្រូវ ហើយវៀតណាមក៏មិនចាំបាច់យកកម្ពុជាធ្វើជាសត្រូវដែរ។ ប៉ុន្ដែមានក្រុមប្រឆាំងជ្រុលនិយមដែលនៅតែបន្តលើកឡើងនូវរឿងព្រែកជីកហ្វូណនតេជោនេះ ទៅភ្ជាប់នឹងបញ្ហាភូមិសាស្រ្តនយោបាយក្នុងតំបន់។សម្ដេចបានរម្លឹកថា ព្រះបាទអង្គឌួង បានគិតគូរពីការស្ថាបនា ព្រែកជីកនេះ តាំងពីឆ្នាំ ១៨៤០ មកម្ល៉េះ។ មានគេនិយាយថា បើធ្វើព្រែកជីកនេះ ចំណេញសួរថា កាលពីជាង ៤០ឆ្នាំមុន ហេតុអ្វីមិនធ្វើព្រែកជីកនេះ ។ សម្ដេច បញ្ជាក់ថា ពេលនោះ កម្ពុជាក្រណាស់ មិនមែនកម្ពុជាមិនចង់ធ្វើនាពេលនោះទេ។

ការអះអាង របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស អញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធគម្រោង “ព្រែកជីកហ្វូណនតេជោ” នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ ចាត់ទុកការប្ដូរប្រូហ្វាល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានា ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចលនាជាតិដ៏ធំធេង ក្នុងស្មារតីស្នេហាជាតិ និងដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងព្រះសង្ឃគ្រប់អង្គដែលបានចូលរួមគាំទ្រនូវគម្រោងព្រែកជីកនេះ។ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ជាថ្មីថា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន។

សម្ដេចបានមានប្រសាសន៍បញ្ជាក់ឡើងវិញថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិត​ផ្ដួចផ្ដើម​តែមួយគត់ចេញពីកម្ពុជាសុទ្ធសាធ។ សម្ដេចតេជោ ជំទាស់យ៉ាងដាច់ណាត់ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែលបានឡើងឡើងថា គម្រោងព្រែកជីកនេះជាគំនិត​ផ្ដួចផ្ដើម​របស់ចិន និងធ្វើឡើងដើម្បីគាំទ្រដល់ដល់ចិន។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយចំពោះក្រុមអ្នកវិភាគប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបន្តយករឿងព្រែកជីកហ្វូណននេះ មកភ្ជាប់នូវបញ្ហានយោបាយតំបន់ប្រឆាំងចិន។ សម្ដេចតេជោ សម្ដែងការសោកស្ដាយ ដែលក្នុងនាមជាបញ្ញវន្តមួយរូប ប៉ុន្ដែក្រុមអ្នកវិភាគប្រឆាំងមួយក្ដាប់តូចនោះ បែរជាបន្តយករឿងដែលជាសមិទ្ធផលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិមកធ្វើជាឈ្នាន់នយោបាយរបស់ពួកគេ។ សម្ដេចតេជោបានបញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងចូលរួមផ្ដល់ផលចំណេញលើចម្ងាយផ្លូវប្រវែង ១៦៩ គីឡូម៉ែត្រ ក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលផ្ដល់ភាពងាយស្រួលលើការដឹកញ្ជូន។

សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងផ្ដល់ប្រព័ន្ធស្រោចស្របដល់បណ្ដាខេត្ត ទិសនីរតីនៃប្រទេសកម្ពុជា។ ព្រែកជីកនេះ អាចទាញទឹកឱ្យប្រជាជនសម្រាប់បង្កបង្កើនផល និងប្រើប្រាស់ ដូច្នេះពលរដ្ឋនឹងបង្កើតបាននូវមុខរបរដូចជាការធ្វើកសិកម្មពីធ្វើមួយលើក ទៅធ្វើពីរលើក ឬលើសពីនេះ។ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជាមិនល្ងង់រហូតដល់សុខទៅទាញទឹកប្រៃមកបំផ្លាញទឹកសាបខ្លួនឯងនោះទេ។ អ៊ីចឹង ផលប្រយោជន៍ គឺកម្ពុជាអាចបង្កើតបាននូវប្រព័ន្ធស្រោចស្របនៃទិសនីរតី ហើយភាពបៃតងនៃទិសនីរតីរបស់កម្ពុជា ហើយនឹងកើតឡើងនៃការដាំដុះ ការដាំដើមឈើ ដោយសារកម្ពុជាមានបណ្ដាញទឹកស្រោចស្របដ៏ល្អនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏នឹងជួយទប់ស្កាត់បញ្ហាទឹកជំនន់នៅរដូវវស្សា ក្នុងប្រទេសកម្ពុជាផង និងបណ្ដាប្រទេសជិតខាងផងដែរ។ ក្រោយមានព្រែកជីកហ្វូណនតេជោ វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា នៅទិសនីរតី ដូចការប្រសិទ្ធនាមថា តារារះនៅទិសនីរតីផងដែរ។ សម្ដេចតេជោជំរុញដល់រាជរដ្ឋភិបាលកម្ពុជា ពន្លឿនដល់ការបើកការដ្ឋានក្នុងការស្ថាបនា ព្រែកជីកហ្វូណនតេជោនេះតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា សម្ដេចមិនត្រូវការឱ្យប្រជាជនកម្ពុជា និងវៀតណាមស្អប់គ្នា នឹងយកគ្នាធ្វើជាសត្រូវនោះទេ។ សម្ដេចតេជោ ចង្អុលបង្ហាញថា ការធ្វើព្រែកជីកនេះ គឺនឹងបន្សល់ទុកដល់កម្ពុជាលើសពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នោះគឺការឯករាជ្យខាងនយោបាយលើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២៤

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ករណី ឆក់ចរន្តអគ្គិសនី បណ្ដាលអោយស្លាប់ ជនរងគ្រោះ ឈ្មោះ ហូយ គិមឈើន  ភេទប្រុស  អាយុ២១ឆ្នាំមុខរបរ និស្សិតផ្នែកអគ្គីសនី នៅសាលាពហុបច្ចេកទេសអង្គរ មានស្រុកកំណើតភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប នឹង ស្នាក់នៅបច្ចុប្បន្នផ្ទះជួលបុរីប្រិមប្រិយ៍ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបន្តថាហេតុការណ៍រ នៅវេលាម៉ោង ១៦និង៤៦នាទី ថ្ងៃពុធ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច សំយ៉ាបដែកលើបន្ទប់លេខ២ មានកម្ពស់៣ម៉ែត្រពីសាប ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមការពិនិត្យសាកសព នឹង ការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សន្និដ្ឋានបានថា ពិតជាស្លាប់ដោយសារ : ឆក់ចរន្តអគ្គិសនីប្រាកដមែន។

សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះ មូលហេតុ ជនរងគ្រោះ មានការធ្វែប្រហែស នៅពេលកាត់រុះរើបណ្ដាញចាស់ ដោយពុំបានផ្តាច់ចរន្តអគ្គិសនីពីឌីសសង់ទ័រ បណ្ដាលអោយឆក់ស្លាប់។

ក្រោយពីបានត្រួតពិនិត្យសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២៤

ខេត្តសៀមរាប៖លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមមេត្តារួមគ្នា ដាំដើមឈើឱ្យបានច្រើន ដើម្បីបានជារបាំងការពារខ្យល់ បានជាម្លប់ និងជម្រកទៅថ្ងៃអនាគត់។

លោកជំទាវ ក៏សូមសំណូមពរផងដែរ ចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលមានបំណងសង់លំនៅដ្ឋាន សូមគិតគូរឱ្យបានហ្មត់ចត់អំពីភាពមាំទាំរបស់ផ្ទះ។ គួររៀបចំគ្រឹះឱ្យមាំ ជាជាងគិតតែទំហំផ្ទះធំ ព្រោះកាលណាគ្រឹះមាំ វាអាចយជួយទប់លំនឹង ព្រមទាំងការពារខ្យល់ ឬឧបទ្ទវហេតុផ្សេងៗបាន។ ជាកិច្ចបញ្ចប់ លោកជំទាវអនុប្រធាន ក៏បានផ្ដាំផ្ញើ បង ប្អូន ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិតមកដល់ហើយ ម្យ៉ាងវិញទៀត បើឃើសភាពមិនស្រួលត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។

លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ មានប្រសាសន៍អំពាវនាវយ៉ាងដូច្នេះ នៅបរិវេណផ្សារ នៃក្រុងរុនតាឯកតេជោសែន នាថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យលកន្ត្រាក់ ចំនួន ៩៩ គ្រួសារ(ក្នុងនោះ រលំចំនួន ២៤ខ្នង និងរបើកដំបូលចំនួន ៧៤ខ្នង) ដែលបានទទួលរងគ្រោះ កាលពីរសៀលថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ ក្នុងភូមិធម្មជាតិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតាឯកតេជោសែន។

លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ បានថ្លែងចូលរួមសោកស្ដាយ ចំពោះបង ប្អូន ពូមីង ដែលទទួលនវការរងគ្រោះ ដោយខ្យល់កន្ត្រាក់ដែលបានបណ្ដលឱ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិខ្លះផង។

ក្នុងឱកាសនេះដែរ លោកជំទាវ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ដែលលោកជាប់ភារកិច្ចមិនអាចមកពេលនេះបាន តែជានិច្ចកាលលោកបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ គ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកជំទាវបន្តថា បន្ទាប់ពីទទួលបានព័ត៌មានេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ជូនបងប្អូន នាពេលនេះ។

សូមជម្រាបថាអំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារមាន៖
– គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម ស័ង្កសី១៦សន្លឹង និងថវិកា១៥ម៉ឺនរៀល ។
– គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម ស័ង្កសី១០សន្លឹង និងថវិកា៨ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២៤

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃអាទិត្យនេះ ទី១២ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រមាណជាង ៣០០ នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួនប្រមាណ ២.៩៣៨ នាក់ ស្មើនឹង ៥.១៦៦ ករណី កំពុងរស់នៅភូមិគ្រើល ឃុំពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ការពិនិត្យ និងព្យាបាលនេះ បានប្រព្រឹត្តទៅក្នុងបរិវេណ អនុវិទ្យាល័យ-បឋមសិក្សា ហ៊ុនសែនគ្រើលអណ្តូងពោធិ៍ ដោយមានការចូលរួមផងដែរពីសំណាក់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតីនាយករដ្ឋមន្រ្តី លោកតែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។ ជាក់ស្ដែង ថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យ និងព្យាបាលជំងឺទាំងអស់ រួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, ព្រមទាំងបានបញ្ជូនករណីជំងឺធ្ងន់ធ្ងរចំនួន ៧៧ នាក់ ទៅព្យាបាលបន្ត ប្រកបដោយទឹកចិត្ត និងស្នាមញញឹមចេញពីបេះដូងមនុស្សធម៌ ដែលសកម្មភាពនេះ បានបង្កើតឡើងអស់រយៈពេលជាង ១២ឆ្នាំ មកហើយ។

ក្នុងឱកាសនោះដែរ ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ លោកជំទាវបណ្ឌិត ក៏បានចែកកាបូបស្ពាយ ដល់ក្មួយៗ សិស្សានុសិស្ស ដែលមានវត្តមាននៅក្នុងបរិវេណសាលារៀន ផងដែរ។

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ដែលបានផ្តល់ឱកាសដ៏វិសេសវិសាលនេះដល់ពួកគាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២៤

មន្ត្រីសម្ដែងការសោកស្តាយចំពោះការបាត់បង់ជីវិត សត្វដំរីព្រៃ ១ក្បាល ដែលជាប់ក្នុងភក់ ក្រោយព្យាបាលបានជាច្រើនថ្ងៃ

ក្រក្រោយខិតខំព្យាបាលសត្វដំរីព្រៃ ដែលជាប់ផុងភក់អស់ពេលមួយសប្តាហ៍ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ដំណឹងចុងក្រោយសត្វដំរីញីនេះបានបាត់បង់ជីវិតហើយកាលពីម៉ោង៥ព្រឹក។

យោងតាមព័ត៌មានដែលទទួលបានមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានការសោកស្តាយ ជាពន់ពេកចំពោះការបាត់បង់សត្វដំរីព្រៃញី១ក្បាល ដែលមានរបួសធ្ងន់ធ្ងរនៅចំណុចអូរក្រាក់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច នៅវេលាម៉ោង៥:៣៨ នាទីព្រឹក។

សូមបញ្ជាក់ថា៖ ក្រុមការងារនៃដែនជម្រកសត្វព្រៃភ្នំព្រេច បានប្រទះឃើញសត្វដំរីព្រៃញីមួយក្បាល បានជាប់ក្នុងល្បាប់ភក់ចំណុចអូរក្រាក់កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ ក្រុមការងារនៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរីរួមសហការជាមួយអង្គការ WWF មន្ត្រីជំនាញ និងក្រុមការងារនៃក្រុមហ៊ុនលឹមរ៉ូយ៉ាល់បាន ធ្វើការជួយសង្គ្រោះសត្វដំរីព្រៃញីមួយក្បាលដែលកំពុងជាប់ក្នុងល្បាប់ភក់និងមានរបួសជើងមុខខាងឆ្វេងនិងផ្នែកពោះអស់រយៈពេលបីថ្ងៃនៅកន្លែងកើតហេតុ។

​​ក្រុមការងារក៏បានដឹកជញ្ជូនដំរីព្រៃញីមួយក្បាលនេះមកបន្តព្យាបាលនៅទីស្នាក់ការកណ្ដាលរយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់មណ្ឌលគិរី។ ដោយសុខភាព សត្វដំរីព្រៃញីមួយក្បាលនេះមានសភាពខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ នាថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២៤ ក៏បានស្លាប់បាត់បង់ជីវិត។

​​បើតាមការបញ្ជាក់ពីមន្ត្រីបរិស្ថានខេត្ត នៅវេលាម៉ោង២ រសៀលនាថ្ងៃទី១០ នេះក្រុមការងារនឹងរៀបចំជីករណ្តៅកប់សពសត្វដំរី នៅទីស្នាក់ការរយ៉លើដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page81 Page82 Page83 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×