Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២២

ខេត្តសៀមរាប៖លោក នួន ពុទ្ឋារ៉ា អភិបាលក្រុងសៀមរាប ចាត់ទុកនូវសមិទ្ឋផលនៃផ្លូវមួយខ្សែនេះ ថាពិតជាមានអត្ថប្រយោជន៍យ៉ាងធំធេងណាស់ ក្នុងការរួមចំណែកបម្រើផលប្រយោជន៍ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាសាធារណៈជន ទូទៅ ស្របតាមផែនការរបស់រដ្ឋបាលក្រុង រដ្ឋបាលខេត្ត។

លោក បន្តថាបញ្ហាផ្លូវជាអាទិភាពចម្បង  និងស្របតាមគោលនយោបាយ កសាងហេដ្ឋារចនាសម្ព័ន្ឋ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងផងដែរ។ ផ្លូវនេះជាឆ្អឹងខ្នង ជាសរសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់ ជួយលើកកម្ពស់ដល់វិស័យទេសចរណ៍ជាពិសេសរួមចំណែកលើកស្ទួយជីវភាពរស់នៅនិងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងការធ្វើដំណើរទៅសាលារៀននិងដឹកជញ្ជូនភោគផលផ្សេងៗផងដែរ។

លោកអភិបាលក្រុង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់វិកាកសាងហេដ្ឋារចនាសម្ព័ន្ឋផ្លូវ ៣៨ខ្សែ ដែលបានសាងសង់រួចរាល់ហើយនោះ ថាជាចំណងដៃដ៍ថ្លៃថ្លាថ្មីមួយទៀតសម្រាប់អ្នកក្រុងសៀមរាប ហើយសមិទ្ធិផលនោះបានជួយកែលំអរសោភណ្ឌភាពទីក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើប ពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។ 

លោកមានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃចន្ទនេះ ក្នុងឱកាស សម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងមួយខ្សែ មានប្រវែង ១,៨៧០ម៉ែត្រ ទទឹង៦ម កម្រាស់0,១៦ម៉ែត្រ រួមនឹងហេដ្ឋារចនាសម្ព័ន្ឋ ដូចជាបំពាក់អំពូលសូឡាតាមដងផ្លូវ លូរំដោះទឹកភ្លៀង និងសមទ្ធផលមួយចំនួនទៀត ដែលចំណាយថវិកាអស់ជាង ៣០ម៉ឺនដុល្លារ ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២២

ខេត្តសៀមរាប៖ពិតជាសាហាវព្រៃផ្សៃណាស់ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីរំលោភសម្លាប់។

អាជ្ញាធរស្រុកក្រឡាញ់បានប្រាប់សៀមរាប ប៉ុស្តិ៍ ថា ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង នៅវេលាម៉ោង០៦ និង៣០ នាទីព្រឹកនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុច វាលស្រែខាងជើងត្រពាំងកក់ ស្ថិតនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ផុន ឃីម ភេទស្រីអាយុ១៣ឆ្នាំ រស់នៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

អាជ្ញាធរបានបន្តថា តាមព័ត៌មានពីឈ្មោះ ខ្វាវ លំ ភេទស្រីអាយុ៦៨ឆ្នាំ ត្រូវជាជីដូនសពបានឱ្យដឹងថា៖ នៅថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២២ វេលាម៉ោងប្រហែល២១និង៣០ នាទី ចៅស្រីរបស់គាត់ឈ្មោះ ផុន ឃីម ឆ្នាំ បានចេញទៅឆ្លុះកង្កែបតែម្នាក់ឯងនៅក្នុងភូមិ បានប្រហែលមួយសន្ធុះគាត់ក៏ឃើញចៅស្រីរបស់គាត់បានយកកង្កែបមកទុកនៅផ្ទះ។ពេលនោះចៅស្រីរបស់គាត់បានសុំគាត់ទៅឆ្លុះកង្កែបទៀត ហើយបាននិយាយថាឈ្មោះ វឿ ភេទ ប្រុស បានប្រាប់ថានៅខាងលិចភូមិមានកង្កែបច្រើនណាស់ ពេលនោះចៅស្រីរបស់គាត់ បានទៅឆ្លុះកង្កែបទៀត លុះដល់ម៉ោងប្រហែល៣ ទៀបភ្លឺ គាត់ក៏បានក្រោករកចៅ តែមិនឃើញ ពេលនោះគាត់ក៏បានស្រែកហៅកូនចៅឲ្យជួយតាមរក តែដោយសារយប់ងងឹតពេករកមិនឃើញ លុះដល់ម៉ោង៥ព្រឹកទើបរកឃើញ ចៅស្រីរបស់ខ្លួនដេកស្លាប់នៅវាលស្រែ។

អាជ្ញាធរបានបញ្ជាក់ថាករណីនេះ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ជនសង្ស័យឈ្មោះ អុក វឿ ភេទប្រុស អាយុ៣១ ឆ្នាំ ស្រុកកំណើត ភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២២

ខេត្តសៀមរាប៖ស្ត្រី​មេ​តុងទីន​ម្នាក់​ទើបតែ​ចុះ​ពីលើ​រថយន្ត ​ត្រូវចោរឆក់កាបូបលុយ​អស់ប្រាក់ប្រមាណ ជាង​១​ម៉ឺនដុល្លារ។

បើយោងតាម facebook ឈ្មោះ Veasna Lay និងជាអ្នកសារព័ត៌មាន បានរាយកាណ៍ពីក្រុងសៀមរាបអោយដឹង នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ថា, មាន​ករណី​ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពី​ស្ត្រី​មេ​តុងទីន​ម្នាក់ យក​អស់ប្រាក់​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ពេល​ស្ត្រី​រូប​នោះ បាន​ចុះ​ពីលើ​រថយន្ត។ សកម្មភាព នៃអំពើ​ឆក់​កាបូប​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤៣​នាទី​យប់ ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២២ កន្លងទៅនៅ​ចំណុច​លើ​ផ្លូវលំ​ក្បែរ​ហាង​ទា​កាញ់​ភូមិ​ខ្ញុំ ស្ថិត​ក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប។ ហើយទើបនឹងត្រូវទាញពីកាមេរ៉ាសុវត្ថិភាពនៅថ្ងៃនេះ ដើម្បីអោយសមត្ថកិច្ចស្វែងរកចាប់ខ្លួន យកមកផ្តន្ទាទោស។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ យឿ​ន ពិសី ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ និង​ជា​មេ​តុងទីន រស់នៅ​ភូមិ​បឹង សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប។ នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ជិះ​រថយន្ត​ធ្វើ​ដំណើរ​យក​ប្រាក់​ទៅ​បើក​ឲ្យ​អ្នកលេង​តុងទីន នៅ​ហាង​លក់​ស៊ុប (​ទា​កាញ់​ភូមិ​ខ្ញុំ​) ហើយ​ពេល​នោះ​ក៏​ស្រាប់តែ​មាន​ចោរ​ស្ទាវ​មួយ​ក្រុម​ មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ កាំ​បន្ទះ បាន​ធ្វើ​សកម្មភាព​ ឆក់​យក​កាបូបស្ពាយ​ចំហៀង​របស់​ជន​រង​គ្រោះ ខណៈ​ពេល​ជន​រង​គ្រោះ​ បាន​ចុះ​ពីលើ​រថយន្ត និង​មាន​កាន់​កាបូប​នៅ​នឹង​ដៃ​ដើរ​ចូល​ទៅ​ហាង ក្នុង​គោលបំណង​យក​លុយ​សម្រាប់​ទៅ​បើក​ឲ្យ​អ្នកលេង​តុងទីន រួម​គ្នា​ជា​ម្ចាស់​ហាង​ទា​កាញ់​ភូមិ​ខ្ញុំ​នោះ។

ប្រភព​ដដែល​បន្ត​ថា នៅ​ក្នុង​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ​នោះ គឺ​មាន​ប្រាក់​ចំនួន ៤០ ៧០០ ០០០​រៀល (​គិត​ជា​ដុល្លារ​ប្រហែល ១០ ១៧៥ ដុល្លា​អា​មេ​រិ​ក​) ក្នុង​នោះ​ក៏​មាន​ប្រាក់​ចំនួន​៣៦ លាន​រៀល ត្រូវ​បើក​សម្រាប់​ដេញ​កើប​យក​តុងទីន​ ឲ្យ​ម្ចាស់​ហាង​ទា​កាញ់​ភូមិ​ខ្ញុំ ផង​ដែរ។ ក្រោយ​ធ្វើ​សកម្មភាព​ភាព ក្រុម​ចោរ​បាន​រត់គេច​ខ្លួន​បាត់ តែ​ទោះជា​យ៉ាងណា​ក្តី សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ក្រុម​ចោរ​២​នាក់​នោះ​ហើយ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ដូច្នោះ​សង្ឃឹមថា ជនល្មើស​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ទេ គង់តែ​ចូល​អន្ទាក់​សមត្ថកិច្ច​ជាក់​ជា​មិន​ខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២២

ខេត្តសៀមរាប៖សមត្ថកិច្ចជាន់ខ្ពស់ខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាបប៉ុស្តិ៍ នៅថ្ងៃអាទិត្យនេះថា យុវជនម្នាក់ ឈ្មោះ ធរ សុធារិទ្ធ អាយុ ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១ រៀននៅវិទ្យាល័យអង្គរ រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានក្រុមចោរវាយប្លន់សម្លាប់ កាលពីម្សិលមិញ ដោយជនរងគ្រោះបានបាត់ទូរស័ព្ទ ១គ្រឿង ម៉ាក oppo ពណ៌ខ្មៅ។

ឃាតកម្ម ដ៏ឃោឃៅនេះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញសាកសព នៅក្រោមបង្គោលភ្លើងនៅវេលាម៉ោង០៥និង៣០ នាទី ថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២២ នៅចំណុចបង្គោលភ្លើងនៅវាលស្រែស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។

សមត្ថកិច្ចបានថ្លែងបន្តថា នៅលើសាកសពដោយពិនិត្យឃើញបាក់ដើមដៃខាងស្តាំ និងនៅលើដងខ្លួនមានស្នាមជាំ ផងដែរ។

ករណីនេះសមត្ថកិច្ច បានបំភ្លឺរបស់សាក្សីនៅជិតកន្លែងកេីតហេតុ ដោយបញ្ជាក់ថា ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យជិះមូតូ២គ្រឿង បានស្ទាក់វាយជនរងគ្រោះ កំពុងជិះកង់ម្នាក់ឯងនៅមុខផ្ទះរបស់ខ្លួន។

ពាក់ព័ន្ធករណីនេះ នៅវេលាម៉ោង១៤និង២០ នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងកងរាជអាវុធហត្ថ ក្រុងសៀមរាប ដឹកនាំដោយលោកគិម អាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណី ឃាតកម្មខាងលើ។

ជនសង្ស័យ ឈ្មោះ សឿន ជីវ័ន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប បានឆ្លើយសារភាពថា រូបខ្លួនមានបក្ខពួក ០៥នាក់ទៀត ភេទប្រុស ពិតជាបាននាំគ្នាកាក់ជនរងគ្រោះ ដែលកំពុងជិះកង់ ដោយបាននាំគ្នាយកដំបងឈើជ្រុងវ៉ៃទៅលើជនរងគ្រោះ ហើយបានដឹកយកទៅទម្លាក់ទុកចោល នៅក្រោមបង្គោលភ្លើង ខាងជើងកន្លែងកើតហេតុមានចំងាយប្រហែល ៥០០ម៉ែត្រ ដោយពុំមានគំនុំអ្វីទេ ដោយមានគោលបំណងចង់យកសម្ភារពីជនរងគ្រោះ។

បច្ចុប្បន្នកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី។ ចំណែកបក្សពួក នៅសល់ សមត្ថកិច្ចនិងតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ករណីនេះក្រោយពីបានឃាត់ខ្លួន ដកហូតវត្ថុតាង៖ ម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព២គ្រឿង ទី១. ម៉ាក EXCITER GP ១គ្រឿង។ ទី២. ម៉ាក HONDA DREAM ពណ៌ខ្មៅ ១គ្រឿង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២២

ខេត្តសៀមរាប៖សម្តេច ទៀ បាញ់ បានថ្លែងប្រាប់ក្រុមការងារ ឲ្យបន្តចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីឈ្វេងយល់ ពីជីវភាពរស់នៅ និង ពីសុខទុក្ខរបស់ប្រជាជន សំដៅដាក់ចេញគោលការណ៍ វិធានការដោះស្រាយ បានជាក់ស្តែង និង សមស្របជូនបងប្អូន។

សម្តេចទៀ បាញ់ បានលើកឡើងថា៖ ដើម្បីរក្សាឲ្យបាននូវប្រៀបឈ្នះ គឺក្រុមការងារទាំងអស់ ត្រូវបន្តនិងខិតខំចិញ្ចឹមចលនានយោបាយនៅមូលដ្ឋាន តាមរយៈការកសាងសមិទ្ធផលនានា និង ចូលរួមដោះស្រាយបញ្ហាប្រឈមតាមសំណើ និង សំណូមពរនានារបស់ប្រជាពលរដ្ឋ។

សម្តេច ទៀ បាញ់ ក៏បានស្នើដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបទាំងអស់ ត្រូវខិតខំបំផុសចលនាពង្រឹងសមាជិកបក្ស និង អ្នកគាំទ្រគណបក្ស ព្រមទាំងរៀបចំពិធីបញ្ចូលសមាជិកថ្មី ដែលបានកសាងរួចឲ្យបានសកម្មផុលផុសនៅគ្រប់មូលដ្ឋាន និង ត្រួតពិនិត្យ ពង្រឹងការគ្រប់គ្រង សមាជិកបក្សចាស់ ពង្រីកសមាជិកថ្មី ក្នុងមូលដ្ឋានខ្លួន ឲ្យបានច្បាស់លាស់ និង ត្រូវធ្វើការជួបជុំជាមួយសមាជិកបក្ស អ្នកគាំទ្រគណបក្សជាទ្រង់ទ្រាយតូចៗ តាមមូលដ្ឋានរបស់ខ្លួន ដើម្បីផ្សព្វផ្សាយអំពីស្នាដៃសមិទ្ធផល របស់គណបក្ស និង រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជំនឿ របស់សមាជិកបក្ស និង អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។

សម្តេចបានគូសបញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹង ប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ។ សម្តេចថា៖ ដើម្បីទទួលបានជ័យជម្នះ ជូនគណបក្សប្រជាជនកម្ពុជា នោះ ក្រុមការងារទាំងអស់ វាមិនមែនជាកិច្ចការដោយឡែករបស់បេក្ខជននោះទេ តែជាការងារដែលត្រូវមានកិច្ចសហការដឹកនាំ ពីក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ ដើម្បីឲ្យការងារចលនា គណបក្សប្រជាជន នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ដោយត្រូវខិតខំអនុវត្តន៍គ្រប់ការងារ ដែលត្រូវធ្វើបន្តតាមការណែនាំ របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងផែនការរបស់គណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក បានដាក់ចេញផងដែរ។

សម្តេច ក៏បានលើកនូវតួអង្គសំខាន់ចំនួន៤ ដែលនាំឲ្យឈ្នះលើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ពេលខាងមុខគឺ តួអង្គទី១ / បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់ , តួអង្គទី២ /ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ , តួអង្គទី៣/នាយ នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍ និង តួអង្គទី៤/ក្រុមការងារចុះជួយភូមិ ឃុំ សង្កាត់។ សម្តេចបានផ្តាំផ្ញើឲ្យ បេក្ខភាព ទាំងអស់ខិតខំបន្តយកចិត្តទុកដាក់ ផ្ដល់សេវារដ្ឋបាលសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព គុណភាព ក្នុងការធ្វើការឲ្យបានល្អ ក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ មានតម្លាភាព ទទួលខុសត្រូវខ្ពស់ និងយុត្តិធម៌ ដោយមិនមានការរើសអើង មិនប្រកាន់និន្នាការនយោបាយនោះឡើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសសំណេះសំណាលជាមួយបេក្ខភាពឈរ ឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃសៅរិ៍ម្សិលមិញ នៅសាលសន្និសិទ្ធ សណ្ឋាគារសុខាសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២២

ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើស ក្របខណ្ឌទាហានថ្មីចំនួន ៤០២នាក់ ដើម្បីរៀបចំកងកាំជ្រួចការពារ ដែនអាកាសរយៈកម្ពស់មធ្យម ចំណុះបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន។

នេះបើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២២

ខេត្តកំពង់ចាម​៖លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា​៖ ចំពោះ​ការជួបជុំសប្បាយរីករាយ និងឱកាសធ្វើបុណ្យធ្វើទាន ក៏ដូចជាការកសាងសមិទ្ធផលនានារួមគ្នា ដែលយើងកំពុងចូលរួមអបអរសាទរនាពេលនេះ គឺជាផ្លែផ្កានៃការអនុវត្តមាគ៌ានយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលតាំងពីដើមរៀងមកតែងតែឈរនៅក្បែរប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជននៅក្នុងគ្រប់កាលៈទេសៈ ទាំងក្នុងបុព្វហេតុរំដោះជាតិ, ការពារជាតិ, ស្តារកសាងជាតិ, អភិវឌ្ឍជាតិ និងធានានរន្តរភាពនៃសន្តិភាពសម្រាប់ជាតិ។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបន្តថា​៖ទីវត្តអារាម ជាកន្លែងប្រមូលផ្តុំពុទ្ធសាសនិកជន ដែលមានជំនឿយ៉ាងមុតមាំលើ ព្រះពុទ្ធសាសនា សម្រាប់ជួបជុំធ្វើបុណ្យទានបំពេញកុសល, ជាទីពំនាក់អាស្រ័យសម្រាប់អ្នកគ្មានទីពឹងបង្អែក, ជាទីស្នាក់អាស្រ័យរបស់សិស្សានុសិស្សជាកូនចៅរបស់ប្រជាពលរដ្ឋក្រីក្រ, ជាទីបង្អែកខាងផ្លូវចិត្ត, ជាឃ្លាំងផ្ទុកចំណេះដឹង, ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌​ និងអក្សរសាស្រ្តជាតិ នាគ្រប់សម័យកាល​។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ថ្លែងបែបនេះក្នុងពិធីសម្ពោធឆ្លងមហាកុដិភ្លោះ និងសមិទ្ធផលនានា នៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ស្ថិត​ក្នុង​ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃសុក្រម្សិលមិញ។

លោកឧត្ដមសេនីយហ៊ុន ម៉ាណែត បាន​លេីកឡេីងថា​៖ ការដឹកនាំដោយធម៌ គឺ​ពិតជាសំខាន់ណាស់​ ដែល​រាជរដ្ឋាភិបាលសព្វថ្ងៃ បានដឹកនាំដោយផ្អែកលើគោលការណ៍នេះ សំដៅយ៉ាងណាឱ្យប្រជាពលរដ្ឋ ចេះរស់នៅដោយធម៌, ចេះគោរពគ្នា, ចេះស្រឡាញ់គ្នា, ចេះជួយយកអាសារគ្នា, មានគុណធម៌, មានសីលធម៌។​

លោក​ឧត្ដមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​ បាន​បញ្ជក់​ថា​ សមិទ្ធផលទាំងនេះ ក៏ជាផ្នែកមួយនៃការចូលរួមចំណែកដោយមិនអាចខ្វះបានរបស់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ តាមរយៈការបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំទូន្មានកូនចៅ និងបញ្ជូនពួកគាត់ឱ្យទៅសាលារៀនដើម្បីឱ្យពួកគាត់ក្លាយខ្លួនជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវលើជោគវាសនាខ្លួនឯង គ្រួសារ សង្គមជាតិ និងចូលរួមកសាងជាតិ ថែរក្សាការពារសន្តិភាព និងសមិទ្ធផលជាតិ និងខិតខំបំពេញកាតព្វកិច្ចជាពលរដ្ឋល្អតាមតួនាទីរៀងៗខ្លួន ជាពិសេស ការចូលរួមជ្រើសរើសអ្នកដឹកនាំប្រទេសបានត្រឹមត្រូវផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ និងក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា សប្បុរសជន នៅថ្ងៃសុក្រ នេះបានចុះសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់ជូនអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ចាស់ជរាឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយកូនច្រើនមានជីវភាពខ្វះខាតចំនួន៦១០គ្រួសារ ក្នុងស្រុកចំនួន៣។

លោក សុខ លូ  បានសម្តែងនូវក្តីសប្បាយរីករាយ និបាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ និងតែងតែធ្វើការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបានផ្ញើនូវក្តីនឹករលឹកចំពោះលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់ដាច់ស្រយាលនេះប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត។ 

លោក សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យ ក្នុងការរស់នៅ និងប្រុងប្រយ័ត្ន ចំពោះការប្រែប្រួល អាកាសធាតុ ដូចជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ និងចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវចេះសាមគ្គីគ្នា ស្រឡាញ់គ្នាដូចបងប្អូន កាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងត្រូវថែរក្សាសន្តិភាពដែលបានមកយ៉ាងលំបាកឱ្យបានគង់វង្ស ។ លោកក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានា ពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍ ការចំណាកស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍បង្រ្កាប បានទាន់ពេលវេលា ព្រមទាំងចូលរួមក្នុងការលុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងនោះ បន្តអប់រំកូនចៅ របស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ។ 

លោកសុខ លូ  បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកា ក៏ដូចជាសម្ភារៈមួយចំនួន ដល់សាខាកាកបាទក្រហមកម្ពុជា ប្រកបដោយទឹកចិត្តជ្រះថ្លា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។ 

សូមបញ្ជាក់ថាពិធីនេះរៀបចំឡើងនៅទីតាំងចំនួន៣កន្លែងផ្សេងគ្នារួមមាន៖ 

-ទីតាំងទី ១ នៅសាលាស្រុកកំរៀង មានចំនួន២០០គ្រួសារ។

– ទីតាំងទី២ នៅសាលាឃុំមានជ័យ នៃស្រុកសំឡូត មានចំនួន ២១០គ្រួសារ។

-ទីតាំងទី៣ នៅបរិវេណវត្តស្តៅខាងកើត ឃុំស្តៅ ស្រុករតនមណ្ឌល ចំនួន២០០គ្រួសារ ដោយ

គ្រួសារនីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធវីឃែរ១កេស,ទឺកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងជែល១ដបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២២

ខេត្តបាត់ដំបង៖ក្នុងពីធីប្រកាសចូលកាន់មុខតំណែងមន្រ្ដីរាជការ ចំណុះក្នុងរចនាសម្ព័ន្ធមន្ទីរអង្គភាពចំនួន៣ រួមមាន មន្ទីរព័ត៌មាន មន្ទីរផែនការខេត្ត និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត នៅក្នុងសាលប្រជុំអាគារE សាលាខេត្តបាត់ដំបង នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ

លោក សុខ លូ អភិបាលខេត្ត បានថ្លែងថា៖ បញ្ហាសំរាមនៅក្នុងក្រុងបាត់ដំបង ត្រូវការចូលរួម និងមានឆន្ទៈទាំងអស់គ្នា ទើបក្រុងយើងគ្មានសំរាម ដោយផ្តើមចេញពីបុគ្គលខ្លួនឯងផ្ទាល់ ក្នុងនោះ មន្ត្រីរាជការនៅតាមមន្ទីរនានា ត្រូវជួយផ្សព្វផ្សាយ អនុវត្តទាំងអស់គ្នាថែមទៀតផង ទើបធ្វើឱ្យទីក្រុងរបស់យើង កាន់តែមានទេសចរចូលមកកម្សាន្តច្រើន ហើយសេដ្ឋកិច្ចជាតិក៏មានការរីកចម្រើនផងដែរ។

ជុំវិញអំពីបញ្ហាបរិស្ថាន លោក សុខ លូ ក៏បានលើកឡើងទៀតថា ដើម្បីឱ្យទីក្រុងបាត់ដំបង កាន់តែមានភាពស្អាត ក្នុងការឆ្លើយតបតាមគោលដៅទេសចរណ៍ ពិសេសបន្តយកពានរង្វាន់ជាទីក្រុងស្អាត របស់ ប្រទេសកម្ពុជា ក៏ដូចជាទីក្រុងស្អាតរបស់ អាស៊ាន ដែលក្រុងបាត់ដំបង ធ្លាប់ទទួលបានពានរង្វាន់ កន្លងមកនោះ គឺត្រូវរួមគ្នាគិតគូរពីបញ្ហាសំរាម ឱ្យអស់នៅតាមដងផ្លូវនានា ក៏ដូចជានៅតាមដងស្ទឹងជាដើម។ លោកថា ក្នុងនោះមន្ត្រីរាជការតាមមន្ទីរនានា ត្រូវមានភាពស្អាត នៅទីតាំងអង្គភាពរបស់ខ្លួនជាមុនសិន ទាំងការសម្អាត អនាម័យ ទាំងការសម្អាត បន្ទប់អនាម័យ ដែលនេះគឺជាគំរូសម្រាប់ឈានទៅធ្វើការអនុវត្តនៅតាមទីសាធារណៈ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ បានថ្លែងបញ្ជាក់ថា សម្រាប់ខេត្តបាត់ដំបង បញ្ហាមន្ត្រីទំនើងមិនទាន់កើតមាននៅតាមស្ថាប័ន មន្ទីរណាមួយនៅឡើយទេ ដែលនេះគឺជាចំណុចល្អមួយសម្រាប់មន្ត្រីយើងទាំងអស់គ្នា ខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីបម្រើប្រជាពលរដ្ឋ ដោយទទួលខុសត្រូវខ្ពស់។

លោក សុខ លូ ក៏បានណែនាំដល់មន្រ្ដីរាជការទាំងអស់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងត្រូវមានទំនាក់ទំនងល្អ ជាមួយអ្នកដទៃ ដើម្បីធ្វើឲ្យដំណើរការ នៃការធ្វើការ ប្រកបដោយរលូន និងជាពិសេសបន្តការគោរពវិន័យអង្គភាព ពង្រឹងសមត្ថភាពរបស់ខ្លួន ទាំងបច្ចេកទេស និងភាសាឲ្យកាន់តែខ្លាំងជាលំដាប់។

លោកសុខ លូ បានមានប្រសាសន៍ ណែនាំបន្ថែមដល់មន្ត្រីរាជការ នៃមន្ទីរចំនួន៣ខាងលើ ក៏ដូចជាមន្ទីរអង្គភាពជុំវិញខេត្តបាត់ដំបង ត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងត្រូវធ្វើការងារឱ្យបានសម្រេចជោគជ័យ ទើបយើងខ្លាំង ហើយត្រូវចៀសឱ្យបានការធ្វើជាមន្ត្រីទំនើង ព្រោះការធ្វើជាមន្ត្រីទំនើងនោះមិនបានយូរឡើយ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងសាលប្រជុំអាគារE សាលាខេត្តបាត់ដំបង នារសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ ក្នុងពីធីប្រកាសចូលកាន់មុខតំណែងមន្រ្ដីរាជការ ចំណុះក្នុងរចនាសម្ព័ន្ធមន្ទីរអង្គភាពចំនួន៣ រួមមាន មន្ទីរព័ត៌មាន មន្ទីរផែនការខេត្ត និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២២

ខេត្តត្បូងឃ្មុំ៖អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តគាំទ្រ និងផ្ដល់ការជឿជាក់មកលើដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃនេះ ជាបន្តទៀត នៅក្នុងការដឹកនាំរាជរដ្ឋាភិបាល ដោយត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី ៥ មិថុនា ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

ការថ្លែងអំពាវនាវបែបនេះ ក្នុងឱកាស សួរសុខទុក្ខ ប្រជាពលរដ្ឋ រស់នៅក្នុងឃុំអំពិលតាពក និងក្រុមគ្រូពេទ្យបំពេញការងារចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅមណ្ឌលសុខភាពអំពិលតាពក ស្ថិតក្នុងឃុំអំពិលតាពក ស្រុកអូររាំងឪ នៅថ្ងៃព្រហស្បតិ៍នេះ។

លោកក៏បានសម្ដែងនូវការកោតសរសើរ និងអំណរគុណជូនចំពោះក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកអូរាំងឪ ទាំងមូល ដែលបានយកចិត្តទុកដាក់យកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បានចូលរួមបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ រួមគ្នាសម្រេចបាននូវលទ្ធផលដ៏ល្អ ក្នុងការអនុវត្តគោល នយោបាយ អភិវឌ្ឍន៍ឃុំ ក្នុងអាណត្តីទី៤ កន្លងមក ទទួលបានលទ្ធផលការងារល្អប្រសើរ ដែលទទួលបានការគាំទ្រពេញចិត្តពីប្រជាជន សប្បាយរីករាយនឹងសមិទ្ធផលថ្មីៗជាច្រើន និងមានជីវភាពរស់នៅកាន់តែប្រសើរ។​

លោក ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវឲ្យពលរដ្ឋ និងអាណាព្យាបាលទាំងអស់ សូមនាំកុមារអាយុចាប់ពី០៣ឆ្នាំ រហូតដល់មនុស្សចាស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី០១ ក៏ដូចជាដូសជំរុញ សូមមកចាក់ដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះ ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២២

ខេត្តកំពង់ចាម​៖លោក អ៊ុន​ ចាន់ដា​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង​ជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បាន​ថ្លែងប្រាប់ប្រជាពលរដ្ឋថា​៖ ដល់រដូវ​ភ្លៀង​ធ្លាក់​​ហើយ​ ផ្សិត​ក៏ដុះ​ច្រើន​ដែរ ដូច្នេះ​សូមពុកម៉ែ​បងប្អូន​ ត្រូវ​គិត​ឲ្យ​បាន​ច្បាស់លាស់​​ មុន​នឹង​​​ជ្រើសរើស​យកមក​ធ្វើ​ម្ហូប​ ប្រយ័ត្ន​​ប៉ះ​ចំផ្សិត​ពុល​ នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព​។

លោកបញ្ជាក់បែបនេះ ក្នុង​ពិធី​ប្រកាស​​បញ្ចូល​សមាជិក​​គណបក្សប្រជាជន​កម្ពុជា​ ឃុំ​រកាគយ​ ស្រុកកងមាស​ ចំនួន​៣៦៧នាក់​ នៅថ្ងៃព្រហស្បតិ៍នេះ។

លោកបន្តថា ការដែល​បងប្អូន​ជ្រេីសរេីស​ យក​គណបក្សប្រជាជន​កម្ពុជា​ នៅពេលនេះ​គឺ​ពិត​ជា​ត្រឹមត្រូវ​ណាស់​ ព្រោះ​គណបក្ស​នេះបាន​រំដោះ​ និង​ការពារ​អាយុជីវិត​ប្រជាជន​ ព្រមទាំង​​នាំមក​នូវ​ សុខ សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​​ រីកចម្រើន​លើ​គ្រប់​វិស័យ​។

លោកអ៊ុន​ ចាន់ដា​​ ក៏បាន​ថ្លែង​នូវគោលនយោបាយ សំខាន់ៗ​ របស់គណបក្សប្រជាជនកម្ពុជា​ ដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនជាយូរអង្វែង​ ដោយប្រមូល​កម្លាំង​គ្រប់និន្នាការ​ នយោបាយ​រួបរួម​គ្នា​ កសាងប្រទេស​ជាតិ​​ឲ្យ​កាន់តែមានភាព​រីកចម្រើន​ឡើង​ សំបូររុងរឿងស្ថិតស្ថេរគង់វង្ស​ ឲ្យ​ប្រទេស​យើង​ដែលស្ថិតក្នុងឯករាជ្យជាតិ អធិតេយ្យ បូរភាព អព្យាក្រឹត្យ វឌ្ឍនៈភាព​ នឹងទទួលបាននូវសុភមង្គលជាតិខ្មែរតែមួយ។​

គួរ​បញ្ជាក់​ថា​ សមាជិក​ថ្មី​ ចំនួន​៣៦៧នាក់​ ដែល​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​ ឃុំ​រកាគយ​ ស្រុកកងមាស​ ក្នុង​នោះ​សាខា​គណបក្ស​ភូមិ​រកាគយ​ (ក​)​ ចំនួន​២៩នាក់​ សាខា​គណបក្ស​ភូមិ​រកាគយ​ (ខ​)​ ចំនួន​៥៨នាក់​ សាខា​គណបក្ស​ភូមិ​ថ្មី​ (ក​)ចំនួន​១៣៦នាក់​ និងសាខា​គណបក្ស​ភូមិ​ថ្មី​ (ខ​)ចំនួន​១៤៤នាក់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page249 Page250 Page251 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×